កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
នៅព្រឹកនេះ ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់»
កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពី​ការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស

ព័ត៌មានជាតិ

និស្សិតរៀនជំនាញបរិក្ខារត្រជាក់កំពុងទទួលបានការងារ និងចំណូលខ្ពស់នៅក្នុងទីផ្សារការងារកម្ពុជា

2025/03/25 12:16:49 pm        100
ក្រុមនិស្សិតដែលរៀនជំនាញផ្នែកបច្ចេកទេស និងវិជ្ជាជីវៈកម្រិតខ្ពស់ បានឲ្យដឹង សព្វ​ថ្ងៃ​នេះ​ការ​រៀន​​ជំនាញ​សេវាកម្មបរិក្ខារត្រជាក់ គឺជាជំនាញមួយដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ដែល​អាច​រកប្រាក់ចំណូលបានសមរម្យ និងមានតម្រូវការខ្ពស់ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃ​អនាគត​ខាង​មុខ។យុវជន ឃឿត ខេន និស្សិតឆ្នាំទី៤ ជំនាញឧស្សាហកម្ម និងមេកានិច ផ្នែកបរិក្ខារត្រជាក់ មកពី​វិទ្យាស្ថាន​បច្ចេកទេសវិទ្យាកម្ពុជា (ITC) ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បាន​និយាយ​ឲ្យ​ដឹង​ថា ការចាប់យកមុខជំនាញមួយនេះ ដោយសម្លឹងឃើញទីផ្សារការងារមានតម្រូវការខ្ពស់ និង​មួយ​វិញ​ទៀត ដោយសារចំណង់ចំណូលចិត្តតាំងពីថ្នាក់ឧត្តមសិក្សាមកម្ល៉េះ ទើបមាន​ចំណាប់​អារម្មណ៍​សិក្សា​ជំនាញនេះ។ យុវជនរូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្ន ក្រៅពីការកើន​ឡើង​នូវ​លំ​នៅ​ដ្ឋាន ក៏មានការកើនឡើងនូវ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអគារខ្ពស់ៗជាដើម បាន​ជា​ចាប់​អារម្មណ៍រៀនជំនាញនេះ ដើម្បីឱកាសការងារក្រោយពេលរៀនចប់។ស្រដៀងគ្នានេះ យុវជន ស្រ៊ី ស្រេង ជានិស្សិតឆ្នាំទី៣ ដែលកំពុងរៀនជំណានខាលើនេះដូចគ្នា បាន​លើកឡើងថា ការសិក្សាជំនាញបរិក្ខាត្រជាក់នេះ គឺមានជាក្តីបំណងប្រាថ្នាពីតូច ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ម៉ាស៊ីនត្រជាក់។ យុវជនដដែលនេះ បានបន្តទៀតថា ជំនាញសេវាកម្មបរិក្ខារត្រជាក់ គឺ​ជា​ជំនាញ​មួយដ៏មានសារសំខាន់ណាស់នាពេលបច្ចុប្បន្ន ហើយឆ្លើយតបទៅ​និង​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ពីព្រោះថា នៅពេលដែលរៀនជំនាញនេះ មានឱកាសខ្ពស់ណាស់​នៅ​ពេល​រៀន​ចប់ ហើយថែមទាំងមានប្រាក់ចំណូលសមរម្យ។សូមបញ្ជាក់ថា ជំនាញសេវាកម្មបរិក្ខារត្រជាក់ គឺជាជំនាញ​មួយ​ដែល​មាន​សក្តានុពល​មាន​តម្រូវ​ការ​ខ្ពស់​ពី​សំណាក់ ប្រជាពលរដ្ឋនៅប្រទេសកម្ពុជាបច្ចុប្បន្ន ខណៈជំនាញ​មួយ​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាលអាណាត្តិទី៧នេះ ដែល​មានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អ្នកនាំពាក្យក្រសួងកសិកម្ម៖ បច្ចុប្បន្ន ថ្លៃជ្រូករស់ស្ថិតក្នុងរង្វង់ ១ម៉ឺនរៀល ដែលជាតម្លៃ​សមរម្យ​លើ​ទីផ្សារ

2025/03/25 11:47:17 am        176
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានឲ្យដឹងថា ថ្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀល គឺជាថ្លៃសមរម្យ ខណៈ​មាន​ការ​កើន​ឡើង​អ្នកចិញ្ចឹមនៅក្នុងស្រុក។នៅក្នុងបណ្តាញសង្គម ឯកឧត្តមអនុរដ្ឋលេខាធិការ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២៥​នេះ​ថា ដោយសង្កេតឃើញមានការជជែកវែកញែក ពីបញ្ហាថ្លៃជ្រូករស់និងថ្លៃសាច់ជ្រូក ក្នុង​នាមអ្នកនាំពាក្យ គឺថា ក្រសួងកសិកម្ម​តែង​តែតា​ម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថាន​ភាព​កសិផល​សំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។ បច្ចុប្បន្ននេះ ថ្លៃ​ជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម តែថ្លៃនេះ​មិន​ទាន់​ប៉ះ​ពាល់​ដល់​ប្រាក់​ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ។ ឯកឧត្តម បានបន្តទៀតថា ថ្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀល គឺជាថ្លៃសមរម្យ ហើយអ្នក​ផ្គត់​ផ្គង់​សាច់​ជ្រូក​ក៏​ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេល​ដែល​ថ្លៃ​ជ្រូក​រស់​ថយ​ចុះ​ដោយ​សារ​មាន​ការ​ចិញ្ចឹម​ច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួង នឹងចាត់វិធាន​ការ​ឆ្លើយ​តប​ជាក់​លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ។ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា កន្លងមក យើងបាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្រប​សម្រួល​ផែន​ការ​ផលិតកម្ម​ឱ្យ​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ។ ខណៈដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប មានតែការ​រក្សា​ស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារ​ផល​ប្រយោជន៍​របស់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា៕

រដ្ឋបាលខណ្ឌច្បារអំពៅទុករយៈពេល៥ថ្ងៃ ដើម្បីក្រុមអាជីវករលក់ដូរផ្លូវ៣៦៩ រុះរើចេញ

2025/03/25 11:20:44 am        248
រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញសេចក្ដីជូនដំណឹងចុងក្រោយ និងទុករយៈពេលចំនួន០៥ថ្ងៃ ដើម្បីក្រុមអាជីវករលក់ដូរនៅកំណាត់ផ្លូវ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ រុះរើចេញ។នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់,ណែនាំនិងចែកលិខិតជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ដល់ក្រុមអាជីវកលក់ដូលើផ្លូវ។ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌបានឱ្យដឹងថាកន្លងមករដ្ឋបាលខណ្ឌតែងតែចុះណែនាំនិងចែកលិខិតជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងអាជីករ ក្នុងន័យមិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ តែក្រុមអាជីវក៏នៅតែបន្តលក់ដូ ហាក់មិនចូលរួមសហការជាមួយអាជ្ញាធរនោះទេ។បេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ គឺទុករយះពេល៥ថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខា អោយបញ្ឍប់និងរុះរេីចេញជាបន្ទាន់ រាល់ការលក់ដូរ ដាក់តាំងឧបករណ៍សម្ភារៈទំនិញ ស្លាកយីហោនិងការចតមធ្យោបាយផ្សេងៗចេញអោយអស់ពីលេីផ្លូវនិងចិញ្ចេីមផ្លូវ ៣៦៩ ។ ជាចុងក្រោយអាជ្ញាធរសំណូមពរប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋាននៅអមសងខាងកំណាត់ផ្លូវ លេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ ទាំងអស់សូមចូលរួមសហការរក្សារបៀបរៀបរយសណ្តាប់ធ្នាប់ផ្លូវសាធារណៈ ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងចូលរួមចំណែកលេីកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ

ក្រសួងមុខងារសាធារណៈត្រៀមទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានក្នុងកិច្ចប្រជុំមុខងារសាធារណៈ និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មុខងារសាធារណៈអាស៊ានលើកទី២៣

2025/03/25 11:10:49 am        147
ភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះ ក្រសួងមុខងារសាធារណៈ បានត្រៀមលក្ខណៈពីចំងាយក្នុងការរៀបចំកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (ACCSM) និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូកបីស្តីពី កិច្ចការមុខងារសាធារណៈលើកទី៨ (ACCSM+៣) និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៤-២០២៦។ កិច្ចប្រជុំគណៈកម្មការរៀបចំបានប្រព្រឹត្តឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ។កិច្ចប្រជុំបានធ្វើបទបង្ហាញ និងអនុញ្ញាតឱ្យមានការចូលរួមមតិយោបល់លើគ្រប់ទិដ្ឋភាពទាំងអស់នូវក្នុងការរៀបចំ សំដៅដល់ការរៀបចំទទួលបដិសណ្ឋារកិច្ចផង និងការរៀបចំនូវខ្លឹមសារឯកសារនានា ធ្វើយ៉ាងណាចាប់យកឱកាសនេះពង្រឹងវិស័យមុខងារសាធារណៈនៅក្នុងតំបន់អាស៊ាន។ ក្រៅពីការរៀបចំកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗលើវិស័យមុខងារសាធារណៈ គណៈកម្មការរៀបចំ ក៏បានគិតគូរបន្ថែមទៀតទៅលើការរៀបចំទីតាំង និងកម្មវិធី ក៏ដូចជាសមិទ្ធផលផ្សេងៗដែលអាចជួយជំរុញដល់ការផ្សព្វផ្សាយ និងពង្រីកវិសាលភាពវិស័យទេសចរណ៍ ក៏ដូចជាជួយជំរុញដល់ការលើកកម្ពស់ផលិតផល កសិផល របស់កម្ពុជាផងដែរ។សូមជម្រាបផងដែរថា នៅក្នុងឆ្នាំ២០២៥ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការរៀបចំកិច្ចប្រជុំចំនួន២ គឺកិច្ចប្រជុំត្រៀមមុខងារសាធារណៈអាស៊ានលើកទី២៣ (Preparatory Meeting) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មុខងារសាធារណៈលើកទី២៣ (Senior Officials Meeting) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំទាំង២ នឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ក្រោមប្រធានបទ៖ «ការធ្វើនវានុវត្តន៍ សម្រាប់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរឡើង (Innovation For Better Service Delivery)»។ ដោយឡែកនៅក្នុងឆ្នាំ២០២៦ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនឹងរៀបចំកិច្ចប្រជុំកម្រិតប្រមុខមុខងារសាធារណៈអាស៊ាន។

ចិនកំពុងសិក្សាបង្កើតតំបន់កសិ-ឧស្សាហកម្មផលិតវត្ថុធាតុដើមនៅកម្ពុជាផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក

2025/03/25 10:39:46 am        98
តំណាងប្រធានមន្ទីរកិច្ចការបរទេស នៃខេត្តជាំងស៊ូ នឹងពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ផលិតវត្ថុធាតុដើម ឬផលិតផល ពាក់កណ្តាលសម្រេចនៅកម្ពុជា សម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗក្នុងស្រុក ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើម ពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេស នៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបាន ថ្លែងអំណរគុណដល់ខេត្តជាំងស៊ូ ដែលជារឿយៗ តែងតែជំរុញវិនិយោគិននៅក្នុងខេត្ត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនវិនិយោគ រហូតដល់ទៅប្រមាណជិត ២០០ ក្រុមហ៊ុម ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត ស្ថិតនៅក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាប្រភពទុនវិនិយោគមកពីខេត្តជាំងស៊ូផងដែរ។ឯកឧត្តម លើកឡើងបន្ថែមថា ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួន ១១២ ក្នុងទុនវិនិយោគប្រមាណជាង ១ ប៊ីលានដុល្លារអាមេរិក ក្នុងនោះការវិនិយោគមកពីប្រទេសចិន បានរួមចំណែកដល់ ទៅប្រមាណជិត ៨០% នៃទុនវិនិយោគសរុប។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គលេធិការ ក៏បានស្នើឱ្យខេត្តជាំងស៊ូ ធ្វើការគិតគូរ ក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់ ឧស្សាហកម្មក្នុងស្រុក ដែលផលិតសម្រាប់ធ្វើការនាំចេញ ពិសេសឧស្សាហកម្មផលិតគ្រឿងសង្ហារឹម និងឧស្សាហកម្មផលិតសំបកកង់ រថយន្ត ដោយហេតុថា កម្ពុជាមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ធ្វើការផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។  ជាការឆ្លើយតប, លោក ជីន សាងជីន បានថ្លែងនូវការអបអរសាទរ ចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងកំណើន នៃការវិនិយោគមកកម្ពុជា ជាពិសេសការវិនិយោគិនមកពីខេត្តជាំងស៊ូ។ ទន្ទឹមនឹងនេះ លោក បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានមើលឃើញពីការរីកចម្រើនរបស់តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ដំណើរការរបស់តំបន់សេដ្ឋកិច្ច ពិសេសនេះ ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់។ អ្វីដែលពិសេសទផតនោះ លោកក៏បាន ឯកភាពចំពោះសំណើរបស់ឯកឧត្តមអគ្គលេខាធិការ ក្នុងការពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ធ្វើការផលិតវត្ថុធាតុដើម ឬ ផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា សម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើម ពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/03/25 10:32:22 am        314
កោះកុង៖ នាថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារការសាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពី សំឡូត -វាលវែង -កោះកុង សម្រេចបានលទ្ធផលជារួម ៩៨,១៦% ហើយ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ នេះ។ គម្រោងនេះក៏មានស្ថាបនាលូគ្រប់ប្រភេទសរុបចំនួន ៤៧៨កន្លែង និងស្ពានចំនួន ៣២ស្ពាន ហើយស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាគេមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៨,២% ផងដែរ។សូមជម្រាបជូនថា ស្ពានលេខ២៨ នេះនឹងត្រូវប្រារព្ធពិធីចាក់បេតុងតភ្ជាប់នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លើសពីនោះ ដើម្បីជាអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ពាននេះនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ ហើយអនុញ្ញាតឱ្យឆ្លងកាត់តែរថយន្តធុនតូច និងនៅពេលថ្ងៃតែប៉ុណ្ណោះ។គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ​មាន​រយៈ​ពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោង​នឹងបញ្ចប់​នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

ស្ពានអាកាស «មរតកតេជោ» នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៧ មេសា ក្រោមអធិបតីភាពសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត

2025/03/25 10:25:46 am        181
បើមិនមានអ្វីប្រែប្រួលទេ ស្ពានអាកាស «មរតកតេជោ» នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសពីរជាន់ដំបូងគេនៅប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ការសម្ភោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ»មុនចូលឆ្នាំខ្មែរ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងភ្នំពេញ ជាពិសេសនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំខ្មែរផង និងដោះស្រាយការកកស្ទះចរាចរនៅទីតាំងនេះផងដែរ។នេះបើយោងតាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍ BTV នៅថ្ងៃទី២៥ ខែមីនា២០២៥។អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានន្ថែមថា ស្ពានអាកាស "មរតកតេជោ" នឹងជួយកាត់បន្ថយការខាតបង់ពេលវេលាក្នុងការធ្វេីដំណេីរ សន្សំសំចៃសម្រួលលំហូរចរាចរណ៍ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមក ជាពិសេសពេលរដូវបុណ្យជាតិធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំខ្មែរជាដើម។លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា សមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកស្រី ដោ សម្ផស្ស បន្តថា ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅលំហូរចរាចរណ៍ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះតេជោក្រុងតាខ្មៅ ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។គួររំលឹកថា ស្ពានអាកាស «មរតកតេជោ»ក្នុងជំហានទី២ បានធ្វើពិធីតភ្ជាប់ស្ពាន កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាសថ្មីនេះ បានបើកការដ្ឋានស្ថាបនានៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ចិននឹងពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្មផលិតវត្ថុធាតុដើម ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក

2025/03/25 10:22:01 am        143
តំណាងប្រធានមន្ទីរកិច្ចការបរទេស នៃខេត្តជាំងស៊ូ នឹងពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ផលិតវត្ថុធាតុដើម ឬផលិតផល ពាក់កណ្តាលសម្រេចនៅកម្ពុជា សម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗក្នុងស្រុក ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើម ពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក។  ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេស នៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបាន ថ្លែងអំណរគុណដល់ខេត្តជាំងស៊ូ ដែលជារឿយៗ តែងតែជំរុញវិនិយោគិននៅក្នុងខេត្ត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនវិនិយោគ រហូតដល់ទៅប្រមាណជិត ២០០ ក្រុមហ៊ុម ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត ស្ថិតនៅក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាប្រភពទុនវិនិយោគមកពីខេត្តជាំងស៊ូផងដែរ។ឯកឧត្តម លើកឡើងបន្ថែមថា ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួន ១១២ ក្នុងទុនវិនិយោគប្រមាណជាង ១ ប៊ីលានដុល្លារអាមេរិក ក្នុងនោះការវិនិយោគមកពីប្រទេសចិន បានរួមចំណែកដល់ ទៅប្រមាណជិត ៨០% នៃទុនវិនិយោគសរុប។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គលេធិការ ក៏បានស្នើឱ្យខេត្តជាំងស៊ូ ធ្វើការគិតគូរ ក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់ ឧស្សាហកម្មក្នុងស្រុក ដែលផលិតសម្រាប់ធ្វើការនាំចេញ ពិសេសឧស្សាហកម្មផលិតគ្រឿងសង្ហារឹម និងឧស្សាហកម្មផលិតសំបកកង់ រថយន្ត ដោយហេតុថា កម្ពុជាមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ធ្វើការផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។ជាការឆ្លើយតប, លោក ជីន សាងជីន បានថ្លែងនូវការអបអរសាទរ ចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងកំណើន នៃការវិនិយោគមកកម្ពុជា ជាពិសេសការវិនិយោគិនមកពីខេត្តជាំងស៊ូ។ ទន្ទឹមនឹងនេះ លោក បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានមើលឃើញពីការរីកចម្រើនរបស់តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ដំណើរការរបស់តំបន់សេដ្ឋកិច្ច ពិសេសនេះ ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់។ អ្វីដែលពិសេសទផតនោះ លោកក៏បាន ឯកភាពចំពោះសំណើរបស់ឯកឧត្តមអគ្គលេខាធិការ ក្នុងការពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ធ្វើការផលិតវត្ថុធាតុដើម ឬ ផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា សម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើម ពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចប្រធានរដ្ឋសភា អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ ស្តីពី «វឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

2025/03/25 10:01:00 am        232
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីវេទិកាផ្សព្វផ្សាយ ស្តីពី «វឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ក្នុងឱកាសនោះ សម្តេចមហារដ្ឋសភាធិការធិបតី បានបង្ហាញសេចក្ដីសោមនស្សរីករាយក្រៃលែង និងអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តមឧត្តម របស់ លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ ជាពិសេសវត្តមានរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី ដែលបានអញ្ជើញមកវិមានរដ្ឋសភា ចូលរួមវេទិកាផ្សព្វផ្សាយ ស្តីពី «វឌ្ឍនភាពនៃវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍» តាមរយៈការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១។ សម្ដេចមានប្រសាសន៍ថា វេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្ដល់នូវឱកាសដ៏មានតម្លៃជូនដល់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ទាំងអស់ ដែលសុទ្ធសឹងជា អ្នកតាក់តែងច្បាប់ អ្នកអនុម័តច្បាប់ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តផ្ទាល់ និងអ្នកជំនាញ លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចែករំលែកពីវឌ្ឍនភាពការងារ ពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជំនាញ លើប្រធានបទនេះ ដែលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រង វិស័យនេះឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ សម្តេចមហារដ្ឋសភាធិការធិបតី មានប្រសាសន៍វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងបន្ដក្លាយជាប្រទេស មានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០។ សម្ដេចបានថ្លែងថា តួនាទីដ៏សំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសបច្ចេកវិទ្យា ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី ៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី បានកំណត់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស    បច្ចេកវិទ្យាឌីជីថល ដែលនឹងត្រូវតែជម្រុញ និងសម្រេចឱ្យបាន ដើម្បីកសាងសង្គមជាតិមួយមាន កំណើន សមធម៌ ចីរភាព និងសុខដុមនីយកម្ម។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី បានសម្តែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម លោកជំទាវ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវរួមគ្នា ក្នុងការរៀបចំវេទិកានេះឡើង។ សម្ដេចបានបន្តថា សភា និងរាជរដ្ឋាភិបាល បាននិងកំពុងបន្តសហការគ្នា យ៉ាងជិតស្និទ្ធ ដើម្បីជំរុញ ការអនុវត្តច្បាប់ និងការអនុវត្តគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យទទួលបាននូវសមិទ្ធផល និងប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូពហុវិស័យឱ្យបានកាន់តែរឹងមាំ៕

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ​សមិទ្ធផលរបស់ក្រសួង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យានៅកម្ពុជា

2025/03/25 09:53:13 am        117
នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុនប្រមាណ ១៣០នាក់ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក រួមមាន ការធ្វើកំណែទម្រង់ក្រសួង ដំណើរឆ្ពោះទៅបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសថ្នាលផ្តល់សេវាសាធារណៈរួម DG SuperApp ការសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងគម្រោងរៀបចំបង្កើតសួនឌីជីថល (Digital Park) ក្នុងពេលឆាប់ៗខាងមុខនេះ ជាដើម។ដើម្បីបង្កើនសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថល ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបញ្ជូនបុគ្គលិករបស់ខ្លួនមកទទួលការបណ្តុះបណ្តាលវគ្គខ្លី ជំនាញបច្ចេកវិទ្យាឌីជីថល ដោយរួមបញ្ចូលទាំងមុខវិជ្ជា សន្តិសុខសាយប័រ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមជាមួយក្រុមការងារបច្ចេកទេសក្រសួងដើម្បីអភិវឌ្ឍថ្នាលនិងប្រព័ន្ធសម្រាប់បម្រើសេវាសាធារណៈ ផងដែរ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពីគនិតផ្តួចផ្តើមអភិវឌ្ឍកម្មវិធីនានា ក៏ដូចជាបញ្ហាប្រឈមដែលកំពុងជួបប្រទះ ដើម្បីក្រសួងដោះស្រាយតាមអាទិភាពការងារ ក្នុងគោលដៅធ្វើយ៉ាងណាសម្រួលដល់ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយរលូននិងគ្មានការរាំងស្ទះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
06/26/2026 10:06 AM
កោះតៃវ៉ាន់ សាកល្បងការការពារប្រឆាំងនឹងការគំរាមកំហែងដែនសមុទ្ររបស់ប្រទេសចិន
06/26/2026 10:06 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
06/26/2026 09:06 AM
ប្រទេសកេនយ៉ា ចាប់ខ្លួនមនុស្សជាង ៣៥០នាក់ ខណៈប្រជាជនប្រារព្ធខួបនៃការតវ៉ាដ៏បង្ហូរឈាម
06/26/2026 09:06 AM
UN៖ ការជម្លៀសនាវិកនៅច្រកសមុទ្រHormuz ត្រូវបានផ្អាកក្រោយការវាយប្រហារនៅឈូងសមុទ្រអូម៉ង់
06/26/2026 09:06 AM
រលកកម្ដៅកំពុងប៉ះពាល់ដល់មនុស្សជាង១០០ លាននាក់ចាប់ពីអេស្ប៉ាញដល់អាល្លឺម៉ង់ខណៈអ្នកស្លាប់ជាង២០០នាក់
06/26/2026 09:06 AM
នៅព្រឹកនេះ ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់»
06/26/2026 09:06 AM
កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពី​ការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស
06/26/2026 08:06 AM
រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម​
06/26/2026 08:06 AM
[UPDATE] អ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង ២០០នាក់ ខណៈការសង្គ្រោះនិងស្វែងរកអ្នករស់រានមានជីវិតនៅតែបន្ត
06/26/2026 08:06 AM