កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

ស្ពានអាកាសមរតកតេជោ គ្រោងនឹងសម្ពោធដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវ​ការ​ក្រោម​អធិបតី​ភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត​ និងលោកជំទាវបណ្ឌិត នាពេលឆាប់ៗខាងមុខនេះ

2025/03/24 11:31:41 am        184
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ តាមរយៈបណ្ដាញសង្គមលោក កើត ឆែ អភិបាល​រង​រាជ​ធានី​ភ្នំពេញ បានបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសពីរ​ជាន់​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​គ្រោងនឹងសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត នាពេលខាងមុខនេះ។ ស្ពានអាកាស "មរតកតេជោ" នឹងជួយដល់កាត់បន្ថយការខាតបង់ពេលវេលា​ក្នុងការធ្វើដំណើរ​ សន្សំ​សំចៃ​ សម្រួលលំហូរចរាចរណ៍ ធ្វើឱ្យប្រជាពលរ​ដ្ឋងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ពិសេស​ពេល​រដូវ​បុណ្យ​ទាន​ម្តង​ៗ​ដូច​ជា​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ​ជា​ដើម​។ សមិទ្ធ​ផលថ្មីៗជាបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​ របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។​អរគុណសន្តិភាព និងការអភិវឌ្ឍ !

វិនិយោគិនថៃបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើបរិយាកាសវិនិយោគនៅកម្ពុជា

2025/03/24 11:16:22 am        211
វិនិយោគិនថៃដែលកំពុងបណ្ដាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើការធ្វើធុរកិច្ច និងការ វិនិយោគ ខណៈកម្ពុជាគឺជាប្រទេសបានផ្តល់នូវទំនុកចិត្ត និងភាពអំណោយផលគ្រប់បែបយ៉ាងដល់បរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។ក្រុមធុរកិច្ចថៃដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន នៅក្នុងកម្មវិធីប្រកួត កីឡាវាយសីមិត្តភាព និងអាហារសាមគ្គី រៀបចំដោយសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា នាចុងសប្តាហ៍កន្លងទៅនេះ។ ក្រុមធុរកិច្ចបានលើកឡើងថា កម្ពុជា-ថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល ប្រជាជននិងប្រជាជន ជាពិសេសការធ្វើ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគជាដើម។ក្រុមធុរកិច្ចទាំងនេះបន្តថា ជាក់ស្តែងការដាក់ទុនរកស៊ីទទួលទានរបស់ពួកគាត់នៅកម្ពុជា មានក្រុមហ៊ុនមួយចំនួនបានដំណើរ ការអាជីវកម្មនៅកម្ពុជា ខ្លះបានជាង ៣០ឆ្នាំ ក្រុមហ៊ុនខ្លះជាង ២០ឆ្នាំហើយ ដែលនេះបានបង្ហាញនូវភាពអំណោយផលរបស់កម្ពុជា ដល់វិនិយោគិនប្រទេស មិនថាប្រទេសវិនិយោគិនថៃ ឬវិនិយោគិនផ្សេងៗទៀតឡើយ ស្ថិតក្រោមបរិយាកាសធ្វើអាជីវកម្មសម្រាប់ ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញជាដើម។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងថា ក្រៅពីការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម អ្វីដែលជាចម្បងគឺបញ្ហាសុខភាព, ជាក់ស្តែងការប្រកួតកីឡា សមាគមតែងតែរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតប្រជែង ដើម្បីសុខភាពទាំងអស់គ្នា មានសុខភាពល្អ និងជំរុញដល់ការធ្វើអាជីវកម្មកាន់តែខ្លាំងក្លា ជាក់ស្តែងមកដល់ពេលនេះ ក្រៅពីក្រុមហ៊ុន ថៃដែលកំពុងវិនិយោគនៅកម្ពុជា បច្ចុប្បន្នឃើញថា មានធុរកិច្ចថៃថ្មីៗជាច្រើនទៀត ចូលមកសិក្សាស្វែងយល់ជាបន្តបន្ទាប់ដូចជា ផ្នែក សុខភាព និងកែសម្ពស្ស និងការស្វែងរកឱកាសនាំទំនិញចូលមកទីផ្សារកម្ពុជាជាដើម ក្នុងគោលដៅជំរុញបរិយាសវិនិយោគ និងការធ្វើ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា។ ជុំវិញធុរកិច្ចថៃ, នាពេលថ្មីៗកន្លងមកនេះ ឯកឧត្តម ទួល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងនៅក្នុងជំនួបអាហារ សាមគ្គីរវាងធុរកិច្ចថៃនិងកម្ពុជា ថា ប្រទេសថៃគឺជាអ្នកវិនិយោគបរទេសដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលបានរួមចំណែកដល់ សន្តិសុខស្បៀង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍន៍ ធនធានមនុស្ស ក៏ដូចជាការកែលម្អសុខភាពសាធារណៈនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគថៃ ចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ស្វែងរកដំណោះស្រាយជួយដល់ SMEs ក្នុងស្រុក

2025/03/24 11:06:58 am        218
ក្រុមអ្នកជំនាញរដ្ឋ និងឯកជនបានជួបពិភាក្សា និងស្វែងរកគន្លឹះដើម្បីផ្តល់ជាអត្ថប្រយោជន៍ ជា​ពិសេស​ដំណោះ​ស្រាយថ្មីៗនៅក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់​លើ​កិច្ច​ការ​ពារ​អាជីវកម្ម ជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រឹងនិងពង្រីកខ្លួនឱ្យកាន់តែ រីក​ចម្រើន​។ លោក ទុយ ហុង ធុរកិច្ចបង្កើតថ្មីឆ្នើម និងជាស្ថាបនិក Localize លើកឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​ប្រសិទ្ធភាព និងវិសាលភាព អត្ថប្រយោជន៍នៃប្រព័ន្ធទូទាត់ឌីជីថល សម្រាប់​សហ​គ្រាស​ធុន​តូច​ និងមធ្យម នេះថា Localize គឺជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក ដែលផ្គត់​ផ្គង់​ប្រព័ន្ធ​គ្រប់​គ្រង​គណ​នេយ្យ​អនឡាញ សម្រាប់សហគ្រាសធនតូចនិងមធ្យម និងមានបេសកកម្ម​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល ជួយដល់ SME ឲ្យមានការគ្រប់គ្រងគណនេយ្យត្រឹមត្រូវ តាម​ស្តង់ដារ និងមានរបាយការណ៍ហិរញ្ញាវត្ថុច្បាស់លាស់ តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បី​ភាពរីកចំរើនប្រកបដោយនិរន្តភាព។ លោក បន្តថា អ្វីដែលសហគ្រាសធុនតូច និងមធ្យមកំពុងជួបប្រទះ គឺការគ្រប់គ្រងសាច់ប្រាក់ ព្រោះ​បញ្ហានេះសុទ្ធតែជាហានិភ័យ ដែលជាកត្តាធ្វើឱ្យពួកគាត់ចំណាយថវិកា លើការ​រក​អ្នក​គ្រប់​គ្រង​ព្រោះ​ថា មនុស្សនៅជាមួយលុយ គឺយើងចាំបាច់ត្រូវមានវិធានការច្រើន ហើយ​បញ្ហា​ទាំង​នេះ​សុទ្ធ​តែ​ជា​ការចំណាយ។ ចំណែកការទូទាត់ ក្នុងនោះសម្រាប់ការផ្ទេប្រាក់ និងដំណោះ​ស្រាយ​នៃ​ការ​ផ្ទេរ​ប្រាក់ សម្រាប់កម្ពុជាបានកំពុងអនុវត្តល្អប្រសើរ ប៉ុន្តែសម្រាប់សហគ្រាសធុនតូច និងមធ្យម នៅ​មាន​កម្រិតនៅឡើយ ដែលបញ្ហានេះយើងត្រូវធ្វើយ៉ាងណាឱ្យ SME ទាំងអស់ អាចចាប់​យក​ឌីជីថល​ក្នុង​ការធ្វើអាជីវកម្មរបស់ពួកគាត់។លោក លឹម ជុងគៀង ប្រធានការិយាល័យគាំទ្រប្រព័ន្ធទូទាត់ នៃធនាគារជាតិនៃកម្ពុជា លើកឡើង​ផង​ដែរ​ថា នៅក្នុងសម័យការរីកចម្រើនបច្ចេកវិទ្យាឌីជីថលនេះ មិនថាអ្នកសិក្សា អ្នកស្រាវជ្រាវ ឬនៅ​តាម​អង្គភាពសារណៈរបស់រដ្ឋ និងឯកជន ត្រូវតែចេះប្រើឌីជីថល ក្នុងនោះសម្រាប់​អ្នក​ធ្វើ​អាជីវកម្ម និងពាណិជ្ជកម្ម ប្រសិនអត់ទទួលយកការទូទាត់តាមឌីជីថលនោះទេ គឺពួកគា​ត់​អត់​ដើរ​តាមនិន្នាការ ក្នុង ការទទួលយកតាមអ្នកប្រើប្រាស់ក្នុងបច្ចុប្បន្ននោះឡើយ។ចំណែក​លោកស្រី ធាម រមណី នាយិកាទំនាក់ទំនងគូភាគី និងជាប្រធាន​គ្រប់​គ្រង​តាម​តំបន់​នៃ​ធនាគារ​ក្នុង​ស្រុកមួយ លើកឡើងថា មកដល់បច្ចុប្បន្នវិស័យធនាគារ និងហិរញ្ញវត្ថុ បានកំពុង​ឈាន​ទៅ​រកឌីជីថល ក្នុងនោះដើម្បីឱ្យទីផ្សារដើរទៅមុខ យើងត្រូវមានទីផ្សារ ឌីជីថល និងការ​ទូទាត់​ដែល​អាចយកជាការ និងទុកចិត្តបាន ដើម្បីបម្រើដល់អតិថិជន មិនថាប្រជាពលរដ្ឋទូទៅ ឬ​អ្នក​ធ្វើ​អាជីវកម្មនោះ ឡើយ បច្ចុប្បន្នការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនេះ គឺបាន​រក្សា​នូវ​សុវត្ថិភាព​ខ្ពស់ ដើម្បីបង្កើតទំនុកចិត្តនៃអ្នកប្រើប្រាស់។លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុលើកឡើងថា ជុំវិញវិស័យ បច្ចេកវិទ្យានេះ បច្ចុប្បន្នមានការអភិវឌ្ឍឥតឈប់ឈរ ហើយ​ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យានេះក៏មិនអាចដើរថយក្រោយនោះឡើយ ក្នុងនោះ សម្រាប់កម្ពុជា បាននិង​កំពុង​បន្សុំា​ទទួលយកការប្រើប្រាស់ និងមានការអភិវឌ្ឍនវានុវត្តន៍បន្ថែមទៀត លើការពង្រឹង​អំពី​សុវត្ថិភាព និង មុខងារនៃការទូទាត់ឌីជីថលបន្ថែមទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បុណ្យទន្លេរយៈពេល៣ថ្ងៃក្នុងខេត្តតាកែវមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង​៣០ម៉ឺននាក់​ចូល​រួម​លេង​កម្សាន្ត

2025/03/24 10:34:04 am        440
តាកែវ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេនៅលើទឹកដីខេត្តតាកែវចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២៥ នេះ បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ​មក​ចូល​រួម​លេង​កម្សាន្តប្រមាណជាង៣០ម៉ឺននាក់។យោងតាមលោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានថ្លែងឲ្យដឹងថា សម្រាប់​រយៈ​ពេល​៣ថ្ងៃនៃពិធីបុណ្យពិធីបុណ្យទន្លេមានភ្ញៀវទេសចរជាតិ អន្តរជាតិ និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ចំនួន ៣១៩៤៥៦ នាក់បាន​មក​ចូលរួម​ដើរ​លេង​កម្សាន្ត​នៅ​ទីតាំង​បុណ្យ​ទន្លេ​នៅ​សួន​ច្បារ​មាត់​បឹង​តាកែវ ដោយក្នុងចំណោមនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន៩៦០នាក់ផងដែរ។ដោយឡែកពាក់ព័ន្ធទៅនិងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញក្នុងរយៈពេល៣ ថ្ងៃ​នៃ​ពិធី​បុណ្យ​ទន្លេ​នេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការ​រង​ទទួល​បន្ទុក​ផែន​សេនា​ធិការ និង​ជា​អ្នក​នាំពាក្យ​របស់ស្នងការដ្ឋាននគបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា សមត្ថកិច្ចជាង ២ពាន់ នាក់​ដែល​រួម​មានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងទាហាន​បាន​ចូលរួម​ការពារ​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ។ លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានថ្លែងបន្តថា នៅថ្ងៃទី២នៃពិធីបុណ្យទន្លេ សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​មក​កាត់​ខ្សែ​របូបើកពិធីបុណ្យទន្លេ ដូច្នោះមានការពារតឹងរ៉ឹងដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ តែទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​សមត្ថកិច្ចយើងបាន​ធ្វើ​ការ​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​បាន​យ៉ាង​ល្អ​ប្រសើរ​ជូន​បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ។សូមបញ្ជាក់ថា រយៈពេល 3 ថ្ងៃនៃពិធីបុណ្យទន្លេដែលរៀបចំធ្វើឡើង នៅសួនច្បារមាត់បឹងតាកែវ មាន​កម្មវិធីជាច្រើនត្រូវបានបង្កើតឡើង​ដើម្បី​បង្កល​ក្ខណៈ​សប្បាយ​រីករាយ​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិរួមមានមាន ការរត់ប្រណាំង​មហាជន​រយៈ​ចម្ងាយ​៥​គីឡូម៉ែ​ត្រ​ដោយ​មាន​អ្នកចូលរួមជាង១ពាន់នាក់ មានការរៀបចំក្រុងពាលី និងមានការ​ជិះ​ទូក​កា​យ៉ាក់លេង​កម្សាន្តនៅបឹងតាកែវ ការប្រកួតលេងអុក និងប្រកួតគុណខ្មែរ និងមានកីឡាជាច្រើនទៀត ដោយ​ឡែក​នៅ​ពេលរាត្រីមានការសម្តែងល្ខោនយីកេ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី​ល្បីៗ ការតាំងពិពណ៍សមិទ្ធផលសក្ដានុពលរបស់ខេត្តតាកែវ ព្រមទាំង​មាន​ការ​បង្ហោះ​គោម និង​ការ​អុច​កាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យទន្លេអោយសារធារណជនអាចចូលរួមទស្សនា និង​កម្សាន្ត​សប្បាយ រីករាយផងដែរ៕

សម្តេចធិបតី សម្តែងមោទនភាព​ខណៈ​រយៈពេល​យ៉ាង​ខ្លី​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​គំរូ​សម្រាប់​ពិភព​លោក​កំចាត់ជំងឺរបេង

2025/03/24 10:02:57 am        446
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងមោទនភាពយ៉ាងខ្លាំង ខណៈ​រយៈ​ពេលយ៉ាងខ្លីកម្ពុជា បានប្រែក្លាយ​ទៅ​ជា​ប្រទេស​គំរូ​មួយ​សម្រាប់​ពិភព​លោក​ចំពោះ​ការងារ​កំចាត់​ជំងឺ​របេបយ៉ាង សកម្ម និងប្រកបដោយប្រសិទ្ធភាព។តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ«មែន ហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ប្តេជ្ញាវិនិយោគ អនុវត្ត» នាថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២៥​នេះ ​សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា សម្តេច​ពិត​ជា​មាន​សេចក្តី​រីក​រាយ​ជា​អនេក​កប្បការដែល​កម្ពុជាសម្រេចបាននូវលទ្ធផលជាទីមោទនៈ ក្នុងការប្រយុទ្ធនឹ​ង​ជំងឺ​របេង​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ខណៈដែលប្រមាណពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​អ្នកកើតជំងឺ របេងខ្ពស់ជាងគេក្នុងពិភពលោក តែរយៈពេលយ៉ាង​ខ្លី​«កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​គំរូមួយសម្រាប់ពិភព លោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។ លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​ប្រជា​ជាតិ​យើង ដែលក្នុងនោះរាជរដ្ឋាភិបាលបានពង្រីកសេ វាពិនិត្យ និងព្យាបាលជំងឺរបេង នៅ​គ្រប់​មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួម ទំាងថ្នាក់សហគមន៍ នៅ​ទូទាំង​ប្រទេសផងដែរ»។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកឡើងផងដែរថា ទោះបីជាកម្ពុ ជា​ទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់​ដោយ​សារ​ជំងឺ​របេង​ខ្ពស់​នៅ​ឡើយ​ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅលើសកលោក។ ដូច្នេះបញ្ហា​នេះ​តម្រូវ​ឲ្យ​យើង​ត្រូវ​បង្កើន ល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់​បន្ថយ​ជា​អតិបរមា​អត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​។ ក្នុងស្មារតីនេះ សម្តេចធិបតីនា យករដ្ឋមន្រ្តី ស្នើឲ្យភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​បន្ត​ជំរុញ​ការ​យក​ចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយសក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បី​លើក​កម្ពស់សុខភាព គុណភាពនៃការរស់នៅ និង សេចក្តីថ្លៃថ្នូរ​បស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​។ដើម្បីឆ្លើយតបប្រធានបទ«មែន ហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន៖ប្តេជ្ញាវិនិយោគ អនុវត្ត» ក៏ បាន​ស្នើ​ឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ​ត្រូវ​បន្ត​ខិតខំ​យក​ចិត្ត​ទុក ដាក់លើការងារអាទិភាពមួយចំនួន ដោយក្នុងនោះ​រួម​មាន​ត្រូវ​បង្កើន​ល្បឿន​អនុវត្ត​ការងារ​ប្រយុទ្ធជំងឺរបេង តាមផែនការជាតិ និងសកលលោក។ ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុង​ការ​ស្រាវ​ជ្រាវ​ស្វែងរកជំងឺរបេង រាប់ បញ្ចូលទាំង​សកម្ម​ភាព​ស្រាវ​ជ្រាវ​រក​ជំងឺ​របេង​ដោយ​ស្មារតី​បុរេស​កម្ម​នៅតាម​សហគមន៍ និងទីកន្លែងសាធារណៈនានា។ បន្តថែរក្សាឲ្យ​បាន​ខ្ពស់​នូវ​អត្រា​ព្យាបាល​ជោគ​ជ័យ​នៃ​ជំងឺរបេងលើសពី៩០ភាគរយ។ និងខិត ខំកៀរគរធនធាន​បន្ថែម​ទៀត​សម្រាប់​បម្រើ​ឲ្យ​ការ​ងារប្រយុទ្ធជំងឺរបេង ដើម្បីធ្វើយ៉ាងណាប្រែក្លាយកម្ពុជា អាចធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគតដ៏​ភ្លឺ​ស្វាង ត្រចះត្រចង់ និងជាទឹកដីមួយដែលគ្មានជំងឺរបេងជាដើម៕ អត្ថបទ៖ បាន ចក់

ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១

2025/03/24 10:00:45 am        281
ភ្នំពេញ៖ នៅថ្ងៃ ទី២៣ ខែមីនា ឆ្នាំ២០២៥ នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបនៅប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដែលសម្រេចបានប្រមាណ ២០%។លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្មបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១)ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២)ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣)សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។ លោកបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។នៅរសៀលថ្ងៃដដែល លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងក្រុមការងារបច្ចេកទេស បានបន្តចុះពិនិត្យមើលការងារថែទាំប្រចាំលើប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងខេត្តព្រៃវែង។សូមជម្រាបថា ការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហាន១ រួមមាន៖ ទី១)ប្រឡាយមេ ៣ខ្សែ ប្រវែងប្រមាណ ៧០គីឡូម៉ែត្រ និង ទី២)សំណង់សិល្បការ្យចំនួន ១១៦កន្លែង។ ប្រព័ន្ធធារាសាស្រ្តវៃគោ(ជំហាន១) លាតសន្ធឹងលើខេត្តចំនួន៤គឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ១០៨៣០០ហិកតា។ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្មបានគូសបញ្ជាក់ថា តបតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំនៅទូទាំងប្រទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័កិ្តសិទ្ធិភាព និងនិរន្តរភាព ក្រុមការងារក្រសួងនិងមន្ទីរបាននិងកំពុងបន្តយកចិត្តទុកដាក់អនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង៕

រកឃើញជ័យលាភីការប្រកួតប្រជែងរចនា បណ្ណជូនពរ និងពាក្យអង្គរសង្ក្រាន្ត

2025/03/24 09:16:53 am        950
ភ្នំពេញ៖ រកឃើញជ័យលាភី នៃការប្រកួតប្រជែងរចនា “បណ្ណជូនពរ” និងពាក្យ “អង្គរសង្ក្រាន្ត” រៀប​ចំ​ឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខណៈ​ដែល​ស្នាដៃ​ទាំង​អស់​នេះ នឹងយកទៅបង្ហាញនូវក្នុងអង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥ នាទឹកដីសៀមរាបអង្គរ ។ក្នុងពិធីប្រកាសជ័យលាភីការប្រកួតប្រជែងរចនា “បណ្ណជូនពរ” និងពាក្យ “អង្គរសង្ក្រាន្ត” នៅ​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​កណ្ដាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ចំពោះជ័យ​លាភី​ដែល​បាន​ជាប់​ទាំង​អស់​នេះ គឺសុទ្ធសឹងតែបានទទួលនូវការវាយតម្លៃ យ៉ាងសុក្រឹតពីសំណាក់គណៈកម្មការ ជា​មួយ​នឹង​ការ​គាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក តាមរយៈការ Like និង Share ។ឯកឧត្តមបានបន្តថា ចំពោះស្នាដៃរចនា “បណ្ណជូនពរ” និងពាក្យ “អង្គរសង្ក្រាន្ត” គឺមាន​ភាព​ច្នៃ​ប្រឌិត និងបង្កើតស្នាដៃដើម ដោយមិនចម្លងពីគេ, ការផ្សាភ្ជាប់នឹងប្រធានបទ ជាមួយការរចនា, ការ​ប្រើពណ៌ និងបច្ចេកទេសក្នុងការរចនា និងភាពសមមូលនៃការរចនា និងការយកចិត្តទុកដាក់ ក្នុង​ការ​រចនាយ៉ាងលម្អិត ហើយស្នាដៃទាំងអស់នេះ នឹងចូលរួមអមជាមួយសកម្ម ភាពសប្បាយ​រីក​រាយ​នានា នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។សម្រាប់បេក្ខជន ឈាន នឿន មកពីវិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេស​កម្ពុជា​"(​NPIC)​ជ័យ​លាភី​លេខ​១ ​នៃការប្រកួតរចនាបណ្ណជូនពរ បានឲ្យដឹងថា សម្រាប់បណ្ណជូនពរនេះ គឺធ្វើឡើង​ដោយ​មាន​ការ​រចនា ពាក់ព័ន្ធនឹងប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងការសប្បាយរីករាយ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំខ្មែរ ប្រកបដោយស្នាមញញឹម ក្រោមដំបូលនៃសុខសន្តិភាព ។ចំណែកបេក្ខជន ជា វង្សនរិន្ទ មកពីបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជ័យលាភីនៃ​ការ​ប្រកួត​រចនា ពាក្យអង្គរសង្ក្រាន្ត លើកឡើងថា សម្រាប់រចនាដែលខ្លួនធ្វើនោះ គឺមាន​ភ្ជាប់​ទៅ​នឹង​ពាក្យ​ជូន​ពរ​ជ័យ​សិរីសួស្ដី រូបទេវតា មានទម្រង់អក្សរបុរាណ ផ្គុំជាមួយនឹងគំនូរតុក្កតាបែបទំនើប រួម​ទាំង​បង្ហាញ​ពីសិល្បៈ វប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ និងមានពណ៌ទាំងប្រាំពីរ ក្នុងប្រពៃណី​សម្លៀក​បំពា​ក់ខ្មែ​រ​ប្រចាំថ្ងៃ ។ឯកឧត្តម សុខ សប្បាយណា បានបញ្ជាក់ថា អង្គរសង្ក្រាន្តឆ្នាំនេះ នឹងធ្វើឡើង​នៅ​ទីតាំង​ធំៗ​ចំនួន​៦ រួមមានបរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយ​ផ្លូវ​ King’s Road, តំបន់ផាប់ស្ទ្រីត និងអង្គរឃ្យុងយូ ។ មានកម្មវិធីធំៗចំនួន៣៨ ដូចជា ការ​សម្ដែង​ទស្សនីយភាពសិល្បៈ “ចង្វាក់បេះដូងអង្គរ” (Angkor Comes to Live) ដែលជា​ទស្សនីយ​ភាព​សិល្បៈមិនធ្លាប់មាន ក្នុងក្របខណ្ឌអង្គរសង្ក្រាន្តកន្លងមក ។ក្រៅពីនេះមាន តំបន់ភូមិខ្ញុំ, ការប្រកួតអុកចត្រង្គ, ការប្រកួតអក្សរចម្លាក់អង្គរ ភូមិត្នោត, ភូមិ​រចនា​,​ការ​តាំងបង្ហាញក្រមាវែងជាងគេ, ក្បូនដង្ហែអង្គរសង្ក្រាន្តរយៈពេល ៣ថ្ងៃ, យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​, របាំ និងល្បែងប្រជាប្រិយ, របាំបុរាណ ប្រពៃណី និងប្រជាប្រិយ, សួនញញឹមអង្គរ, កម្មវិធី​តស់​ៗ​លេងទឹក ល្បែងប្រជាប្រិយ, សួនមុនីហឫទ័យ, ផ្សារដងស្ទឹងសៀមរាប, កម្មវិធីស្រង់ព្រះ ការ​ប្រណាំងរទេះគោ ក្របី និងសេះ, ការវាយត្រដំ ឬវាយកូនគោល និងការពិព័រណ៍ផ្សេងទៀត ៕ អត្ថបទ បាន សុខរិទ្ធិ

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីសំខាន់ផ្តល់សេវាដឹកជញ្ជូន បង្កើតការងារ និងបង្កើនជីវភាពរស់ជូនពលរដ្ឋ

2025/03/23 07:14:30 pm        512
កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល។កំពង់ផែនេះមានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។សូមជម្រាបជូនថា កំពង់ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២៕

ទេសរដ្ឋមន្រ្តី គន់ គីម៖ ផែនការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន

2025/03/23 04:55:02 pm        394
រតនគិរី៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី និងមានការចូលរួមពីឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹងរងខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត។ថ្លែងនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះឯកឧត្តម អភិបាលខេត្ត ដែលបានផ្តល់ដី ដើម្បីរៀបចំសាងសង់អគារទីស្នាក់សមាគមខេត្ត ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ផ្លែផ្កានៃសន្តិភាពមានពាសពេញលើផ្ទៃប្រទេសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាននាំជូនប្រទេសជាតិ និងប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងនោះបងប្អូនអតីតយុទ្ធជន គឺជាប្រតិបត្តិករដ៏សំខាន់ដែលបានចូលរួមក្នុងការអនុវត្តនូវនយោបាយនេះ ដែលជាកត្តានាំឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនភាព។ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ជាក់ស្តែង ទីស្នាក់ការសមាគមអតីតយុទ្ធជនតាមបណ្តាខេត្តដែលបានសាងសង់រួច និងបន្តត្រៀមសាងសង់បន្ថែម នឹងរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនសមាជិកអតីតយុទ្ធជនឱ្យកាន់តែប្រសើរ និងប្រសិទ្ធភាពខ្ពស់។ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តអនុវត្តនូវគោលនយោបាយជូនអតីតយុទ្ធជនដល់ការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងគ្រួសារ ដើម្បីការរស់នៅប្រកបដោយសុខភាព និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធ្វើឱ្យមានភាពធន់ រឹងមាំ និរន្តរភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងរបស់វីរៈអតីតយុទ្ធជន រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារពលី មរណៈ ផ្ដល់ប័ណ្ណប.ស.ស ព្យាបាលសុខភាពដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមានពីការភាព ប័ណ្ណក្រីក្រ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីសង្គមផងដែរ៕

អនុវិទ្យាល័យព្រៃតាអីស្រុកស្វាយទាប ខេត្តស្វាយរៀងរៀបចំលេងល្បែងប្រជាប្រិយវាយកូនគោលឬវាយប្រដំ

2025/03/23 04:39:11 pm        686
ស្វាយរៀង ÷ អនុវិទ្យាល័យព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានរៀបចំ (វាយកូនគោលឬវាយប្រដំ)ដើម្បីរំលឹកអនុស្សាវរីយ៍ដែលបុព្វបុរសបានបន្សល់ទុកនៅក្នុងភូមិសាស្ត្រមួយនេះ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន លោក​ ម៉ុក​ ច័ន្ទ​ករុណា​ សមាជិកគណៈកម្មការរៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ២០២៥​ និង​ជាប្រធានក្រុមការងារកម្មវិធីប្រណាំងរទេះគោ ​ក្របី​ នៅតំបន់​អង្គរឃ្យុងយូរ​(សៀមរាប) និងភរិយា។ លោកហុង ដាវី ប្រធានគណៈកម្មការរៀបចំប្រកួតវាយកូនគោល ឬវាយប្រដំ បានបញ្ជាក់ថា ល្បែងវាយកូនគោល ឬល្បែងវាយប្រដំ ជាល្បែងប្រជាប្រិយខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកតាំងពីបុរាណកាល ល្បែងនេះ ពលរដ្ឋបានរៀបចំលេង នៅពេលបញ្ចប់ការងារប្រមូលផលស្រូវ ក៏ដូចជាអបអរសាទរក្នុងពិធីបុណ្យកម្សាន្តភូមិ បុណ្យដាលាន ពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផង និងលេងដើម្បីបណ្តេញឧបទ្រពចង្រៃចេញពីភូមិផង ការលេងដើម្បីអបអរសាទរបញ្ចប់ការងាប្រមូលផល បុណ្យកំសាន្តភូមិ ឬបុណ្យដាលាន គឺពលរដ្ឋ​ពិសេសយុវជនលេងនៅថ្ងៃរសៀលគងភ្នំ ឯការលេងបណ្តេញឧបទ្រព្យចង្រៃចេញពីភូមិ គេលេងនៅពេលយប់។ ការលេងនៅពេលយប់ គេដុតដុំកូនគោល ដើម្បីវាយប្រគួត ក៏ដូចជាការសំគាល់ដុំកូនគោលរត់ទៅដល់ណាហើយ តែសម្រាប់វាយពេលថ្ងៃរសៀលដុំកូនគោល គេមិនដុតទេ ដោយពេលថ្ងៃក្រុមអ្នកប្រគួតវាយបានមើលឃើញដុំកូនគោល ហើយការប្រគួតវាយកូនគោលនេះគណៈកម្មការរៀបជាពីរក្រុម ក្នុងមួយក្រុមមាន ប្រុសស្រីចូលលេងចាប់ពី១០នាក់រឿងទៅ ។ ឯឧបករណ៏លេង មានធាងឆ្នោត និងគល់ឬស្សីធ្វើដងវាយ និងកូនគោលធ្វើអំពីដើម (គ) កាប់ហាលអោយស្រួតដើម្បីវាយលេងកំសាន្ត។  ក្នុងពេលចូលលេងកំសាន្តផ្ទាល់ និងទស្សនានៅទីលានប្រគួត យុវជនមកពីវិទ្យាលយ័នានាក្នុងស្រុកស្វាយទាប បានមានចំណាប់អារម្មណ៏ដោយសំដែងនូវការសប្បាយរីករាយ និងអបអរសាទរចំពោះគណៈកម្មការរៀបចំព្រឹត្តិការប្រគួតវាយកូនគោល ឬវាយប្រដំ ញ៉ាំងអោយមួលដ្ឋាននេះមានភាពអ៊ូអរ និងសូមអោយគណៈកម្មការបន្តរៀបចំព្រឹត្តិការនេះជាបន្តបន្ទាប់ ដើម្បីរំលឹកគុណចំពោះបុព្វបុរសបានបន្សល់ទុកអោយកូនចៅបន្តលេងកំសាន្តសប្បាយ និងសុំអំពាវនាវដល់ក្រសួងពាក់ពន្ធ័ពិចារណារយកល្បែងនេះទៅចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌ័មនុស្សជាតិនាពេលអនាគត់ផងដែរ ។  ថ្លែងមានប្រសាសន៏បិទការ ប្រគួតវាយកូនគោល នាឪកាសនោះលោក ម៉ុក ចន្ទ័ករុណា បាននាំមកនូវបណ្តំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗកីឡាករ កីឡាការិនី ទាំងអស់ដែលបានចូលរួមប្រគួតវាយកូនគោល បង្កើតព្រឹត្តិការបង្កការសម្បាយជូនដល់យុវជន និងពលរដ្ឋនៅថ្ងៃនេះ​ ។ ឯកឧត្តមមានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសប្រកបដោយសម្បត្តិវប្បធម៏ដ៏សំបូរបែរ ទាំងរូបី​និងអរូបី ដែលបុព្វបុរសកបានសាង និងតម្កល់ទុក អោយកូនចៅប្រតិបត្តិ និងស្រាវជ្រាវ​ ជាក់ស្តែងល្បែងប្រជាប្រីយដែលយើងយកមកលេង និងប្រគួតនៅថ្ងៃនេះ គឺជាចំណែកមួយតូច ក្នុងចំណោមសម្បត្តិវប្បធម៏ដែលបុព្វបុរសបន្សល់ទុកតែប៉ុណ្ណុះ ។  ទន្ទឹមនិងនោះដែរ លោក ម៉ុក ចន្ទ៏ករុណា ក៏បានអំពាវនាវដល់ពលរដ្ឋ​ ពិសេសយុវជន ដែលជាទំពាំងស្នងឬស្សី និងជាគ្រិះបន្តវេន ត្រូវរួមគ្នាថែរក្សាល្បែងនេះ និងដឹកនាំគ្នាលេង​អោយបានទូលាយ ដើម្បីធ្វើការអភិរក្ស និងបន្តស្រាវជ្រាវ ល្បែងផ្សេងៗទៀតយកមកលេង ដើម្បីបញ្ជៀសការលេងល្បែងដែលច្បាប់បានហាមឃាត់ ។     

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM