កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

ឯកឧត្តមសៅ សុខាជំរុញដល់មន្ត្រីបក្សត្រូវចុះអោយដល់មូលដ្ឋាន ដើម្បីទទួលយកសំណូមពរនិងធ្វើការឆ្លើយតបសេវាតម្រូវការទាំងនោះជូនពលរដ្ឋអោយបានទាន់ពេល

2025/03/23 04:35:45 pm        138
ស្វាយរៀង ÷ ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង បានស្នើនិងជំរុញដល់មន្ត្រីបក្សស្រុក/ឃុំ ត្រូវបន្តចុះជួបប្រាស្រ័យទំនាក់ទំនង ជាមួយពលរដ្ឋ ពិសេសយុវជន អោយបានគ្រប់មូលដ្ឋាន ទទួលយកសំណូមពរ ក្នុងការងារបំរើជីវភាព និងការងារអភិវឌ្ឍន៏ និងធ្វើការឆ្លើយតបជាបន្ទាន់ ក្នុងករណីសេវា ហួសពីសមត្ថភាព ឆ្លើយតបត្រូវរបាយការណ៏ជូនថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយនិងឆ្លើយតបជូនពលរដ្ឋវិញនៅតាមវេទិការណាមួយ អោយពួកគាត់ជ្រាបនិងអស់កង្វល់។ ការថ្លែងលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សបែបនេះបានធ្វើឡើង ខណៈដែលឯកឧត្តមអញ្ជើញបិទវគ្គ នយោបាយជំនាន់ទី២៩ ដែលដំណើរការរយះពេល៣ថ្ងៃជូនដល់មន្ត្រីគណបក្សប្រជាជនកម្ពុជានៅ ស្រុកស្វាយទាប ខេត្តស្វាយរៀង ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម អស់លោកនៅក្នុងគណៈកម្មការកណ្ដាលចុះជួយស្រុក/ឃុំ គោលដៅ និងសិក្ខាកាមចំនួន១០០នាក់ផងដែរ ។ ក្នុងនាមគណៈកម្មាធិការកណ្ដាល ឯកឧត្តមអនុប្រធានក្រុមការងារ ចុះជួយខេត្តបានសម្ដែងអបអរសាទរ ចំពោះមន្ត្រីគណៈឃោសនាអប់រំខេត្ត និងថ្នាក់ដឹកនាំបក្សខេត្ត ស្រុក ដែលបានដំណើរការបើកវគ្គបំប៉នគោលនយោបាយជូនដល់សមាជិក សមាជិកា គណបក្សប្រកបដោយការទទួលខុសត្រូវ ដែលជាគោលដៅ គោលការរបស់គណបក្សឆ្ពោះទៅផ្ទេរការដឹកនាំបក្សជូនដល់យុវជនវយ័ក្មេងបន្តវេន ។ ដើម្បីបង្កើនជំនឿពលរដ្ឋ ក៏ដូចជាសមាជិកបក្ស មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម សៅ សុខា បានស្នើដល់មន្ត្រីបក្សដែលបានទទួលការបំពាក់បំប៉ននយោបាយគណបក្សថ្ងៃនេះ ត្រូវធ្វើការផ្លាស់ឥរិយាបទ បំរើកិច្ចការរាជរដ្ឋាភិបាល និងគណបក្ស ជូនជាតិនិងពលរដ្ឋក្នុងស្មារតីស្មោះត្រង់ ខិតខំសិក្សារៀនសូត្រ បង្កើនសមត្ថភាព ចំណេះធ្វើ ពិសេសស្រាវជ្រាវពីប្រវត្តតស៊ូរបស់បក្ស ដើម្បីសម្រួចឆន្ទះចូលរួមថែរក្សាគណបក្សអោយមានភាពរុងរឿងនិងអង្វែង ផ្តល់ឪកាសជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំជាតិឆ្ពោះទៅរកការអភិវឌ្ឍន៏លើគ្រប់វិសយ័​ពិសេសការពារ(សន្តិភាព)អោយបានគង់វង្ស ។                                        

ទេសរដ្ឋមន្រ្តី គន់ គីម៖ ការបន្តសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត នឹងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនអតីតយុទ្ធជន

2025/03/23 03:56:15 pm        350
មណ្ដលគិរី៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តមណ្ឌលគិរី និងមានការចូលរួមពីឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ស្នងការនរគបាលខេត្ត បញ្ជាការដ្ឋាមឭនអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹងរងខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត។ថ្លែងនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណចំពោះឯកឧត្តម អភិបាលខេត្ត ដែលបានផ្តល់ដី និងអគារដែលមានស្រាប់ និងកែសម្រួលឡើងវិញ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ផ្លែផ្កានៃសន្តិភាពមានពាសពេញលើផ្ទៃប្រទេសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាននាំជូនប្រទេសជាតិ និងប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងនោះបងប្អូនអតីតយុទ្ធជន គឺជាប្រតិបត្តិករដ៏សំខាន់ដែលបានចូលរួមក្នុងការអនុវត្តនូវនយោបាយនេះ ដែលជាកត្តានាំឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនភាព។ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ជាក់ស្តែង ទីស្នាក់ការសមាគមអតីតយុទ្ធជនតាមបណ្តាខេត្តដែលបានសាងសង់រួច និងបន្តត្រៀមសាងសង់បន្ថែម នឹងរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនសមាជិកអតីតយុទ្ធជនឱ្យកាន់តែប្រសើរ និងប្រសិទ្ធភាពខ្ពស់។ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តអនុវត្តនូវគោលនយោបាយជូនអតីតយុទ្ធជនដល់ការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងគ្រួសារ ដើម្បីការរស់នៅប្រកបដោយសុខភាព និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធ្វើឱ្យមានភាពធន់ រឹងមាំ និរន្តរភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងរបស់វីរៈអតីតយុទ្ធជន រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារពលី មរណៈ ផ្ដល់ប័ណ្ណប.ស.ស ព្យាបាលសុខភាពដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមានពីការភាព ប័ណ្ណក្រីក្រ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីសង្គមផងដែរ៕

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង យាងពិនិត្យ​ទីតាំងតម្កល់​ព្រះពុទ្ធបដិមានៅអាកាសយានដ្ឋានអន្តរជាតិតេជោ

2025/03/23 02:57:52 pm        546
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងពិនិត្យទីតាំងតម្កល់ព្រះពុទ្ធបដិមានៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ជាទីគោរពសក្ការៈបូជារបស់បណ្តាពុទ្ធបរិស័ទជាតិ និងអន្តរជាតិធ្វើដំណើការឆ្លងកាត់នៅទីនោះ តបតាមការយាងនិមន្ត របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុប និងឯកឧត្ដមឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក។ការកសាងទីតម្កល់ព្រះពុទ្ធបដិមា ដើម្បីបង្ហាញពី រចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ដែលគ្រោងបើកដំណើរនាពេលឆាប់ៗខាងមុខនេះ។បើតាមការឱ្យដឹងពី លោកឧកញ៉ា ឆារស៍ វ៉ាន់ រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ក្រៅពីក្រុមអ្នកសារព័ត៌មាន មន្រ្តីជាន់ខ្ពស់មកពីបណ្តាទូតប្រចាំប្រទេសកម្ពុជាជាច្រើនរូប បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូតបានវាយតម្លៃ និងយល់ឃើញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបានបង្ហាញមិននឹកស្មានថា ប្រទេសកម្ពុជាមានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F ។ ទន្ទឹមនេះ មន្រ្តីទូតប្រចាំកម្ពុជា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងខិតខំព្យាយាម ទាក់ទាញ ជំរុញ និងពង្រឹងឱ្យមានការតភ្ជាប់ជើងហោះហើរមកដោយផ្ទាល់ពីប្រទេសរបស់ពួកគេមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនេះផងដែរ ហើយអ្វីដែលសំខាន់នោះគឺ ពួកគាត់នឹងខិតខំទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់ប្រទេសកម្ពុជាឱ្យបានច្រើនផងដែរ៕

ឯកឧត្តម ឃឹម ហ្វីណង់៖ វិស័យកសិកម្មកម្ពុជានឹងរឹងមាំជាងមុនប្រសិនបើ «ការធ្វើផលិតកម្ម​កសិកម្ម​តាមកិច្ចសន្យា-Contract Farming» អាចអនុវត្តបានដោយប្រសិទ្ធភាព

2025/03/23 02:48:53 pm        439
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បញ្ជាក់ថា វិស័យកសិកម្មកម្ពុជានឹងរឹងមាំជាងមុន ព្រមទាំងមានសមត្ថភាពប្រកួតប្រជែងជាមួយកសិផលប្រទេសដទៃ ទាំងលើកត្តាថ្លៃ បរិមាណ និងគុណភាព ប្រសិនបើ«ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា-Contract Farming» អាចអនុវត្តបានដោយប្រសិទ្ធភាព។ ឯកឧត្តម ឃឹម ហ្វីណង់ ថ្លែងថា ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងដឹកនាំធ្វើកិច្ចការជាច្រើនក្នុងពេលកន្លងមក ដើម្បីជំរុញ និងបង្កបរិយាកាសអំណោយផលដល់ការធ្វើផលិតកម្មកសិកម្មជាប្រព័ន្ធបែបនេះ រួមមានការរៀបចំច្បាប់ស្តីពីការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការលើកទឹកចិត្តឱ្យកសិករចងក្រងគ្នាផលិតជាសហគមន៍កសិកម្មទំនើប។ ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យកសិកម្មនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យកសិកម្មទាំងមូល ជាពិសេសការពារបងប្អូនកសិករខ្នាតតូចដែលធ្វើកសិកម្មជាលក្ខណៈគ្រួសារពីហានិភ័យទីផ្សារ៕

អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ចុះស្វែងយល់អំពីសុខទក្ខ និងតម្រូវការរបស់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានឃុំកោះជុំ

2025/03/23 02:34:17 pm        499
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុយ សែម និង ឯកឧត្តម ទី ថានី សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងស្វែងយល់ពីសុខទុក្ខ ពិគ្រោះយោបល ពិភាក្សាអំពីតម្រូវការអាទិភាព បញ្ហាប្រឈម របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ពិធីនេះត្រូវបានរៀបចំធ្វើក្នុងបរិវេណវត្តកោះជុំ ដោយមានការចូលរួមពីលោក ហេង សុភាណា អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរភូមិឃុំ ប្រធានមណ្ឌលសុខភាពនិងគ្រូពេទ្យ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នាយកគ្របគ្រងសាលា ប្រជាការពារភូមិ ចាស់ព្រឹទ្ធាចារ្យ យុវជន និងតំណាងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់ ។ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម បានសម្ដែងទឹកចិត្តសប្បាយរីករាយ ព្រមទាំងបានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះគឺដើម្បីដឹងសុខដឹងទុក្ខគ្នាទៅវិញទៅមក រវាងអ្នកតំណាងរស្ត្រជាមួយប្រជាពលរដ្ឋឃុំកោះជុំ ដោយស្រង់នូវបញ្ហាប្រឈម ទុក្ខលំបាក និងសំណូមពររបស់បងប្អូននៅមូលដ្ឋាន រាយការណ៍ជូនទៅរដ្ឋសភា ហើយរដ្ឋសភាលើកសំណើររបស់បងប្អូនទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូន។ ឯកឧត្តម ស៊ុយ សែម សូមឲ្យបងប្អូនប្រជាពលរដ្ឋ បញ្ចេញមតិយោបល់ លើកឡើងពីការរីកចម្រើននៅតាមមូលដ្ឋានរបស់ខ្លួន និងទុក្ខលំបាកផ្សេងៗ ដែលបងប្អូនកំពុងជួបប្រទះសព្វថ្ងៃនេះ ដើម្បីឲ្យអ្នកតំណាងរាស្ត្របានដឹង និងដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋជាច្រើនរូបបានឡើងមានមតិយោបល ដោយបានលើកឡើងថា សព្វថ្ងៃនេះពួកគាត់រស់នៅដោយសុខស្រួលហើយ ក្រោមម្លប់សន្តិភាព មានសិទ្ធិសេរីភាពគ្រប់គ្រាន់ គ្មានការភ័យខ្លាច និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្ដេចបវេធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្បុប្បន្ន ។ ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋក៏លើកពីបញ្ហាមួយចំនួនដូចជា ការកែសំបុត្រកំណើរ ឬអត្តសញ្ញាណប័ណ្ណ នៅមានភាពយឺតយ៉ាង សំណើរស្នើរសុំអគារសិក្សាបន្ថែម ស្នើរសុំជួសជុលផ្លូវ១ខ្សែក្នុងភូមិប្រវែងប្រមាណ១គីឡូម៉ែត្រ និងបញ្ហាមណ្ឌលសុខភាពមានទីតាំងនៅឆ្ងាយ ។ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានទទួលយកនូវបញ្ហានិងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងទាំងអស់ ព្រមទាំងបានឆ្លើយតបនិងដោះស្រាយជូនភ្លាមៗផងដែរ។ ចំពោះការកែការកែសំបុត្រកំណើរ ឬអត្តសញ្ញាណប័ណ្ណ មន្ត្រីនគរបាលទទួលបន្ទុកអត្តសញ្ញាណកម្ម បានជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលមានបញ្ហាដើម្បីដោះស្រាយជូន ចំពោះអគារសិក្សាថ្មីគឺត្រូវដាក់ស្នើរទៅក្រសួងអប់រំ ចំពោះផ្លូវដែលសុំជួសជុលគឺស្ថិតក្នុងគម្រោងរបស់ឃុំដែលត្រូវស្ថាបនាឡើងវិញនៅឆ្នាំក្រោយ ហើយចំពោះបញ្ហាមណ្ឌលសុខភាពនៅឆ្ងាយប្រជាពលរដ្ឋ ពិបាកមកទទួលសេវា គឺរដ្ឋបាលស្រុកនិងក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះជុំ កំពុងរៀបចំទីតាំងថ្មី និងចាក់ដីបំពេញ ដើម្បីត្រៀមសាងសង់អគារ ដែលប្រើប្រាស់ថវិការរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ។ ជាមួយគ្នានោះឯកឧត្តមបានកោតសរសើរដល់កម្លាំងប្រជាការពារ ដែលធ្វើការគ្មានប្រាក់ខែ ហើយជួយដល់កម្លាំងប៉ុស្តិនគរបាលរដ្ឋបាល ក្នុងការផ្ដល់ព័ត៌មានផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន។ ឯកឧត្តមសូមឲ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាព និងនាំគ្នាទៅពិនិត្យជំងឺនៅតាមមណ្ឌលសុខភាព ជៀសវាងមានជំងឺធ្ងន់ធ្ងរនាំឲ្យហួសពេល ៕

រយៈពេលបីថ្ងៃភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៨ ម៉ឺននាក់ទស្សនា និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

2025/03/23 02:06:45 pm        393
សៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួនប្រមាណ ២៣ ០០០នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២ ១៣០នាក់ និងភ្ញៀវខ្មែរចំនួន ២០ ៨៧០នាក់ ដើម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី។ក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៨០ ៤៦៣នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៩ ២៣៣នាក់ និងភ្ញៀវខ្មែរចំនួន ៧១ ២២០នាក់សូមបញ្ជាក់ថា សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត បង្កើតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត។ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត បានកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។បាតុភូតនេះ បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។បាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះ បានក្លាយជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសែប ស្រុកកំពង់ត្រឡាចតម្លៃជាង១៥០លានរៀល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

2025/03/23 01:56:26 pm        138
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៥នេះ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានតម្លៃជាង១៥០លានរៀល បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ចន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, ឯកឧត្តម ឯក ស៊ុនរស្មី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រងិល, និងឯកឧត្តម លោក លោកស្រី សមាជឹកសមាជិការប្រមាណជាង៥០០នាក់ទៀត។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែគិតគូ ពីសុខទុក្ខបញ្ហាជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ហើយនៅពេលនេះសមិទ្ធផលថ្មីជាអគារស្នាក់ការគណបក្សប្រជាជនឃុំសែបនេះ ត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ ឯកឧត្តម បានថ្លែងអំណរគុណដល់លោក ប៉ែន ច័ន្ទដារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានចុះជួយឃុំសែប ដែលបានដឹកនាំសាងសង់អគារស្នាក់ការគណបក្ស រួមនិងលោកប្រធាន អនុប្រធាន សមាជិកក្រុមការងារឃុំ និងសប្បុរសជន ដែលមានស្មារតីលះបង់យ៉ាងធំធេងទាំងកាយចិត្ត និងបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមគ្នាកសាងស្នាក់ការនេះឡើង ស្របពេលដែលសមាជិក សមាជិកាគណបក្សត្រូវការប្រើប្រាស់ ជាពហុប្រយោជន៍យ៉ាងចាំបាច់។ អគារស្នាក់ការគណបក្សប្រជាជនឃុំសែបនេះ ធ្វើឡើងពីបេតុង ឆ្អឹងដែក ប្រក់ក្បឿងជ័រ មានទទឹង៩,៦០ម បណ្តោយ២៤ម កំពស់៧ម ដែលបានសង់លើផ្ទៃដីទំហំ១៣អា និង២៦សង់ទីអា ស្ថិតនៅភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្ទកំពង់ឆ្នាំង។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំចង្អុលបង្ហាញណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសជាតិ មានភាពរីកចំរើនជាបន្តបន្ទាប់ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដោយបានតភ្ជាប់ពីទីក្រុងទៅជនបទគ្រប់ទីកន្លែង និងតភ្ជាប់ពីខេត្តទៅកាន់ខេត្តមួយទៀត។ ដោយសារមានការគិតគូរ និងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា បានបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ប្រជាជនមានជីវភាពល្អប្រសើរ និងមានសុខសន្តិភាព សណ្តាប់ធ្នាប់ល្អដល់ប្រជាជនកម្ពុជាគ្រប់រូប ពិសេសសមាជិកសមាជិការគណបក្សប្រជាជនដែលបានយល់ពីតំលៃនៃសុខសន្តិភាព ដែលបាន និងកំពុងរួមគ្នាថែរក្សាឲ្យគង់វង្សល្អ ព្រោះមានតែសុខសន្តិភាពនេះទេ ដែលធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕ កាំង ហុងវាស្នា

ចាប់ពីខែធ្នូ២០២៤ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំនេះ ក្រសួងធនធានទឹកអន្តរាគមន៍​បូមទឹកសង្គ្រោះស្រូវប្រាំង កសិករបានជាង ៩៣១៣៣ ហិកតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស

2025/03/23 01:55:26 pm        389
នៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥ ដែលកិច្ចអន្តរាគមន៍បានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កិច្ចអន្តរាគមន៍បានធ្វើឡើង ក្នុងរាជធានី-ខេត្តចំនួន១៧គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ ប៉ៃលិន ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ដោយសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី សប្បុរសជន និងសហគមន៍មូលដ្ឋាន និងបានប្រើប្រាស់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយប្រឡាយនាំទឹកទៅជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ។បើតាមរបាយការណ៍បានឱ្យដឹងថា ក្នុងក្របខ័ណទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥នេះ ផែនការធ្វើស្រូវប្រាំងសរុបមានចំនួន ៥៣៥៦០០ហិកតា ប៉ុន្តែជាក់ស្តែង ការអនុវត្តដាំដុះស្រូវប្រាំងមានចំនួន ៩០៧០៣៥ហិកតា ក្នុងនោះផ្ទៃដីដែលត្រូវអន្តរាគមន៍មានចំនួន ៩៣៥៨៣ហិកតា ហើយផ្ទៃដីដែលបានជួយអន្តរាគមន៍មានចំនួន ៩៣១៣៣ហិកតា។ទន្ទឹមនឹងនេះ របាយការណ៍បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកសរុបចំនួន ១៧៣គ្រឿង ក្នុងនោះម៉ាស៊ីនបូមទឹកចល័តកម្លាំង៦៥សេះចំនួន ១៦៩គ្រឿង និងម៉ាស៊ីនស្ថានីយចំនួន ៤គ្រឿង ហើយបានប្រើប្រាស់ប្រេងឥន្ធនៈចំនួន ៣៤៤៤៨០លីត្រ។ ចំណែកផ្ទៃដីមួយចំនួនទៀត ទទួលបានការជួយអន្តរាគមន៍ពីស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការគាំទ្រពីសប្បុរសជនគ្រប់ទិសទី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននានា។ជាចុងក្រោយ របាយការណ៍ក៏បានបញ្ជាក់ឱ្យដឹងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជន ដើម្បីចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។សូមបញ្ជាក់ថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ចុះអន្តរាគមន៍ទឹកនៅគ្រប់ខេត្តក្រុង ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយមដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទីចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការគាំទ្រស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យទទួលបានជោគជ័យ៕

មេរដ្ឋាករទឹកអះអាងថា ការផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងនេះមិនមានបញ្ហាកង្វះទឹកស្អាតនោះឡើយ

2025/03/23 01:38:42 pm        374
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងថា នៅក្នុងរដូវប្រាំងឆ្នាំនេះ ការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ សម្រាប់តំបន់ ដែលមានបណ្តាញទៅដល់ នឹងមិនមានបញ្ហាកង្វះទឹកស្អាតសម្រាប់ប្រើប្រាស់នោះឡើយ ខណៈបច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតដល់ ១ លានម៉ែត្រគីប នៅក្នុងមួយថ្ងៃៗ។ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកិច្ច សម្ភាសន៍ នៅក្នុងពិធីតភ្ជាប់បំពង់មេនាំទឹកឆៅថ្មីកោះនរា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋនេះ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតសរុបបានចំនួន ១ លានម៉ែត្រគីបក្នុងមួយថ្ងៃ ប៉ុន្តែការចែកចាយទឹកស្អាតជាក់ស្តែង បានចំនួនត្រឹម ៨៧ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃប៉ុណ្ណោះ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងខិតខំពង្រីកបណ្តាញទៅកាន់តំបន់ជាយក្រុងបន្ថែមដូចជា ការពង្រីកទៅតំបន់ជាប់ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីជំរុញផ្គត់ផ្គង់ទឹកដែលនៅសល់ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ទាំងនោះបន្ថែមទៀត។ឯកឧត្តម លើកឡើងបន្តទៀតថា ចំពោះការផ្គត់ផ្គង់ទឹកនេះ នាពេលកន្លងមក នៅក្នុងរដូវប្រាំងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តែងតែជួបបញ្ហាខ្លះៗអំពីសម្ពាធទឹក ជាពិសេសសតំបន់ដែលនៅចុងបំពង់ ប៉ុន្តែនៅក្នុងរដូវប្រាំងឆ្នាំនេះវិញ ការផ្គត់ផ្គង់ទឹកស្អាតចំពោះ តំបន់ដែលមានបណ្តាញទៅដល់ នឹងមិនមានបញ្ហាកង្វះទឹកស្អាតទៀតឡើយ ខណៈបច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្គត់ផ្គង់ ទឹកដល់ ១ លានម៉ែត្រគីបនៅក្នុងមួយថ្ងៃៗ។សូមបញ្ជាក់ថា ចំពោះផែនការផលិតទឹកស្អាតនេះ ចាប់ពីឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន ៨ កន្លែង ដោយមានសមត្ថភាពផលិតបាន ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតឲ្យស្របតាមតម្រូវការប្រើ ប្រាស់របស់ប្រជាពលរដ្ឋ នៅតំបន់សេវាដែលមានស្រាប់ ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផលិត និងផ្គត់ផ្គង់ទឹកស្អាតប្រចាំឆ្នាំ បាន ចំនួនក្នុងរង្វង់ ៣៦៥ លានម៉ែត្រគូប បើគិតពីចំនួនផ្គត់ផ្គង់ជូនប្រជាជននៅរាជធានីភ្នំពេញ ក្នុងរង្វង់ប្រមាណជាង ៩០ ភាគរយរួច ហើយ បច្ចុប្បន្នរដ្ឋាកទឹកស្អាតស្វយ័តក្នុងភ្នំពេញ បានកំពុងសម្រុកពង្រីកសេវាទឹកស្អាតបន្ថែមទៀត ដើម្បីជំរុញសម្រេចឱ្យបាន ១០០ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកតំណាងរាស្ត្រ៖ ភាពសុខដុមនៃជនជាតិ និងសាសនា ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍ​ទៅមុខជានិច្ច

2025/03/23 01:24:22 pm        350
ពោធិ៍សាត់៖ ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានថ្លែងថា ភាពសុខដុមនៃជនជាតិ និងសាសនា បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅមុខជានិច្ច ដែលអ្វីទាំងអស់នេះហើយ គឺជាការចង់បានរបស់ប្រជាពលរដ្ឋ ។ឯកឧត្តម រ៉ូហ្វី អូស្មាន ថ្លែងបែបនេះ ក្នុងឱកាស នាំយកគម្ពីរគួរអាន ១ ៤២០ ក្បាល ប្រគល់ជូនអ៊ីមាំខេត្ត អ៊ីមាំស្រុក-ក្រុង និងហាគីម ស្ថិតនៅម៉ាស្ជិទកំពង់កែស ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលជាព្រះរាជអំណោយរបស់ព្រះចៅសាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូដ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) ។ក្នុងឱកាសនោះ ឯកឧត្តម រ៉ូហ្វី អូស្មាន បានបង្ហាញនូវសេចក្ដីរីករាយ ដែលបានជួបបងប្អូនសាសនិកឥស្លាម ទួនៗ ក្នុងខែបួសរ៉ាមាឌន និងកំពង់ប្រតិបត្តិសាសនារៀងៗខ្លួនក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយបន្តមានជំនឿជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន ។ នារសៀលថ្ងៃដដែល ឯកឧត្តមតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងឯកឧត្ដម លី សារី សមាជិកព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អ៊ីមាំខេត្ត យុវជន អាជ្ញាធរមូលដ្ឋាន ចុះសំណេះសំណាល និងចែកកញ្ចក់អាហារស្រាយបួស ខែរ៉ាម៉ាឌន ចំនួន២៥០គ្រួសារ អំណោយទាំងនេះ ទទួលបានពីអង្គការសប្បុរសធម៌ប្រទេសកាតាតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ។ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាឡើយ ហើយ សុខដុមនីយកម្មនៃជនជាតិ និងសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្ននេះ ដើម្បរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព និងបានអនុញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន ។ឯកឧត្តម រ៉ូហ្វី អូស្មាន គូសបញ្ជាក់ថា ពោលក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ជម្រុញ លើកទឹកចិត្ត និងបណ្តុះស្មារតីដល់បងប្អូនខ្មែរឥស្លាម ឱ្យមានការចូលរួមយ៉ាងសកម្មជាងមុនទៅទៀត ក្នុងកិច្ចការងារសហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេស ទៅទៀត គឺពង្រឹងការប្រតិបត្តិកាតព្វកិច្ចការតមចំណីអាហារ “ការបួស” ដែលមានក្នុងច្បាប់ឥស្លាមផងដែរ ។ ជាមួយនេះឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM