លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាបវិញ

2026/05/04 01:04:24 pm        208
រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាប ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តរាជបូណ៌ ក្នុងនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ឯកឧត្ដម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវអស់លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ នៃខេត្តទាំងពីចូលរួមផងដែរ នាព្រឹកថ្ងៃទី៤ខែឧសភាឆ្នាំ២០២៦នេះ។គោលបំណងនៃពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាបវិញ គឺដើម្បីសុំសេចក្ដីសុខ សិរីសួស្ដី ជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសដើម្បីឱ្យបារមីនៃវត្ថុសក្ការៈជួយការពារថែរក្សាទឹកដីឱ្យបានត្រជាក់ត្រជុំ និងមានសន្តិភាពជានិច្ចនិរន្តរ៍បារមីនៃវត្ថុសក្ការៈជួយការពារថែរក្សាទឹកដីឱ្យបានត្រជាក់ត្រជុំ និងមានសន្តិភាពជានិច្ចនិរន្តរ៍ និងសម្ដែងនូវកតញ្ញូតាធម៌ និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះរូបសំណាក់ព្រះវិស្ណុគង់លើស្ដេចគ្រុឌ ដែលជាមរតកសិល្បៈវប្បធម៌ដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ និងដើម្បីនាំយកទៅតម្កល់ទុកជាទីសក្ការៈនៅកន្លែងដើមវិញផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​មេ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ក្នុង​កិច្ចប្រជុំអាស៊ាន​នាចុងសប្ដាហ៍នេះនៅហ្វីលីពីន

2026/05/04 12:47:36 pm        551
តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាចុងសប្ដាហ៍នេះ ខណៈសម្តេចធិបតី​ក៏​នឹង​មាន​ជំនួប​ទ្វេភាគីជាមួយជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ។ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​មាន​ប្រសាសន៍​ប្រាប់ ​BTV នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួមកិច្ចប្រជុំអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២៦ ​ខាងមុខនេះ។ ហើយកិច្ចប្រជុំអាស៊ានេះ ជាធម្មតាមានរបៀបវារៈ​សម្រាប់​កិច្ច​ពិភាក្សាក្នុ​ង​ចំ​ណោម​ថ្នាក់ដឹកនាំរបស់អាស៊ាន ដោយក្នុងនោះនិយាយអំពីការកសាងសហគមន៍អាស៊ាន និង​មាន​ការ​ផ្លាស់​ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហានៅមជ្ឈឹមបូព៌ា។ នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងមានជំនួប​ទ្វេភាគី​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ នឹងអមដំណើរទៅជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ព្រោះ​នៅ​ក្នុង​នោះក៏មានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។ក្នុងកិច្ចប្រជុំសន្និសីទ​អាស៊ាននៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេស​ហ្វីលីពីន​ ដែលដឹកនាំដោយប្រទេសហ្វីលីពីន ប្រធានអាស៊ានប្តូរវេន ដោយក្នុងនោះ​របៀប​វារៈ​ដែល​នឹង​លើក​យក​មក​ពិភាក្សា គឺពាក់ព័ន្ធបញ្ហាភូមិសាស្ត្រ​នយោបាយ​ដែល​កំពុង​តែ​មាន​ការ​ប្រែ​ប្រួ​​ល ក៏ដូចជាបញ្ហាសន្តិសុខ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការពង្រឹងនូវថាមពល ការ​ពង្រឹង​នូវ​ការ​សម្រប​សម្រួលដឹកជញ្ជូនជាដើម។ ហើយនៅថ្ងៃទី៧ ខែឧសភា នឹងមានការ​រៀបចំ​កិច្ច​ប្រជុំ​ជា​មុន​នៅ​រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន និងនៅថ្ងៃទី៨ ខែឧសភា នឹងមានកិច្ចប្រជុំថ្នាក់ដឹកនាំ ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួម។ ដែលនេះ​គឺ​ជាកា​រ​ជួប​គ្នា​លើក​ដំបូង​រវាងនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ដោយរំពឹងថានឹងមានការពិភាក្សាអំពីបញ្ហាជម្លោះព្រំដែន និង​បញ្ហាថៃឈ្លានពានមកលើកម្ពុជាផងដែរ៕ អត្ថបទ៖ វង្ស សុភាព

ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង នៅខេត្តសៀមរាប

2026/05/04 12:43:10 pm        95
សៀមរាប៖ ឯកឧត្ដម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានធ្វើជាអធិបតិយ្យបើក «កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃកិច្ចប្រជុំគណៈកម្មការនយោបាយ» ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរប នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦នេះ។កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា មន្ត្រីជាន់ខ្ពស់នៃ ព្រឹទ្ធសភា-រដ្ឋសភា ប្រមាណ១១០រូប តំណាងអង្គទូតនៃបណ្តាប្រទេសប្រើភាសាបារាំងប្រចាំនៅកម្ពុជា គណៈប្រតិភូសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie - APF) មកពី ១៧ប្រទេស និងវាគ្មិនជំនាញជាតិ និងអន្តរជាតិផងដែរ។កិច្ចប្រជុំគណៈកម្មការនយោបាយ APF ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «តួនាទីរបស់សភាប្រើភាសាបារាំងក្នុងការចូលរួមពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក»។ កិច្ចប្រជុំនឹងផ្តោតលើរបៀបវារៈសំខាន់ៗដូចជា ការអនុម័ត សេចក្តីសង្ខេបនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំគណៈកម្មការនយោបាយ ខែកក្កដា ២០២៥ នៅ ទីក្រុងប៉ារីស។ ការពិនិត្យមើលស្ថានភាពនយោបាយក្នុងប្រទេសប្រើភាសាបារាំង។បច្ចុប្បន្នភាពរបស់ក្រុមសភាជាតិនីមួយៗ។ការពិភាក្សាអំពីតួនាទីរបស់សភាប្រើភាសាបារាំងក្នុងការពង្រឹងស្ថិរភាពក្នុងតំបន់ និងសកលលោក និងអនុសាសន៍នានា ដើម្បីប្រែក្លាយសន្តិភាពជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព។ ដោយឡែក កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំងដែលជាផ្នែកមួយ នៃកិច្ចប្រជុំខាងលើនេះ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញ។សូមបញ្ជាក់ថា សភាកម្ពុជា សហការជាមួយសភាប្រើភាសាបារាំង រៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) និងសិក្ខាសាលា ស្តីពី “ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា»ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសភាប្រើភាសាបារាំង សភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការ ប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ដោយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។សិក្ខាសាលា និងកិច្ចប្រជុំនេះ មានការបង្ហាញពីវាគ្មិនជាតិ និងអន្តរជាតិ ស្ដីអំពីការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (ស្ថានភាព និងកាលានុវត្តភាព), តួនាទីសមាជិកសភានៅក្នុងក្របខ័ណ្ឌនៃបញ្ញាសិប្បនិម្មិត, មានក្រុមពិភាក្សា ស្ដីពី បទប្បញ្ញតិនៃបញ្ញាសិប្បនិម្មិត (តើមានក្របខ័ណ្ឌនីតិកម្មអ្វីខ្លះ?), តើត្រូវធ្វើដូចម្ដេច ដើម្បីទាញយកអត្ថប្រយោជន៍ពីឧបករណ៍បញ្ញាសិប្បនិម្មិតនៅក្នុងការងារសភា?,ព្រមទាំងកិច្ចប្រជុំក្រុមការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំង, កិច្ចប្រជុំគណៈកម្មការនយោបាយ ផងដែរ ។បន្ថែមពីនេះ គណៈប្រតិភូនៃកិច្ចប្រជុំ/សិក្ខាសាលា ព្រមទាំងថ្នាក់ដឹកនាំ និងបន្តពិភាក្សា ពិនិត្យ រៀបចំ និងអនុម័ត លម្អិតលើប្រធានបទជាក់លាក់ និងបច្ចុប្បន្នភាពនយោបាយ ពិសេសស សភាប្រើភាសាបារាំង សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០៖ តួនាទីរបស់សភាប្រើភាសាបារាំង ក្នុងការធ្វើឳ្យមានស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក និងអនុសាសន៍របស់សមាជិកសភា ដើម្បីធ្វើឳ្យសន្តិភាពក្លាយជាកម្លាំងចលករមួយក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ៕

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេស​បារាំង ជួបពិភាក្សាគ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គម្រោង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ជាតិ​បញ្ញា​សិប្បនិមិ្មត និង​វិទ្យាសាស្រ្តទិន្នន័យ

2026/05/04 12:27:31 pm        189
នៅ​ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍​(ក.ប.ទ.) បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Yassine Lakhnech សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Grenoble Aples នៃប្រទេសបារាំង និងសហការី ចូលជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ បានពិភាក្សា​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​ការ​បណ្តុះ​បណ្តាលធនធានមនុស្ស ដែលកន្លងមក​សាកល​វិទ្យាល័យ និង​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា តាមរយៈ ការបញ្ជូននិស្សិតកម្ពុជាទៅបន្តការសិក្សានៅសាកលវិទ្យាល័យ Grenoble​ Aples ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការផ្លាស់ប្តូរការសិក្សា និងការផ្លាស់​ប្តូរ​សាស្រ្តា​ចារ្យ លើជំនាញបច្ចេកវិទ្យាឌីជីថលឈានមុខថ្មី រួមមាន វិទ្យាសាស្រ្តលម្ហអាកាស (Space ​Science) សន្តិសុខសាយប័រ (Cybersecurity) និង បញ្ញាសិប្បនិម្មិត (Artificial Intelligent – AI) ជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ ក៏បានពិភាក្សា​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គម្រោងមជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា ផងដែរ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញរោងចក្រសហគ្រាស បង្កើនការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាត និងមានចីរភាពនៅកម្ពុជា

2026/05/04 12:22:19 pm        98
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យបណ្តារៀងចក្រ សហគ្រាសនានាបន្តយុទ្ធនាការកាត់បន្ថយ កំណត់ទីតាំង និងញែកសំរាមសំណល់រឹង-ប្លាស្ទិក នៅតាមមូលដ្ឋាន ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់អនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ ឆ្ពោះទៅរកកម្ពុជាស្អាត និងមានចីរភាព។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យផលិតកម្មនិងកាអនុវត្តបទដ្ឋានបរិស្ថាន នៅរោងចក្រផលិតកាបូប D’Luxe International នៅភូមិ/សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្ត ដល់ក្រុមហ៊ុនរៀបចំការទុកដាក់សំរាម សំណល់រឹង ឲ្យបានកាន់តែល្អប្រសើរទៀត តាមរយៈចូលរួមសហការល្អ ជាមួយក្រុមហ៊ុនផ្តល់សេវា ជាមួយសមាគមអង្គការសង្គមស៊ីវិល ដែលធ្វើការលើផែ្នកសម្អាតបរិស្ថាន ដើម្បីប្រមូលសំរាម សំណល់រឹង ចេញពីរោងចក្រឲ្យបានទៀងទាត់ ទាន់ពេលវេលា ដើម្បីរក្សាភាពស្អាតនៅក្នុងរោងចក្រតែម្ដង។ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការអបអរសាទរចំពោះរោងចក្រ ដែលបានអនុវត្តបទដ្ឋានបច្ចេកទេសបរិស្ថាន បានល្អ បង្កើតបរិយាកាសនៅកន្លែងធ្វើការល្អ មានផាសុកភាព ហើយបានអនុវត្តបទដ្ឋានគតិយុត្តទាំងឡាយរបស់កម្ពុជា ហើយកន្លងមកផលិតផលចេញពីកម្ពុជា មានស្តង់ដារអន្តរជាតិ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ អំពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាននិងបណ្តារោងចក្រសហគ្រាស ដើម្បីធ្វើយ៉ាងណា បង្កើនភាពបៃតងនៅក្នុងរោងចក្រ តាមរយៈការពិចារណាប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាការប្រើប្រាស់អុសផលិតចេញពីស្មៅយក្ស (King Grass) ដើម្បីធ្វើជាជីវម៉ាស់ (Biomass) ដែលអាចប្រើប្រាស់សម្រាប់ឡចំហុយផងដែរ។ លើសពីនេះ ឯកឧត្តម លើកទឹកចិត្តឱ្យម្ចាស់ក្រុមហ៊ុន និងរោងចក្រ សហគ្រាស ប្រើប្រាស់អគ្គិសនី ដើរដោយថាពលពន្លឺព្រះអាទិត្យ (Solar) នៅលើដំបូល ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការបញ្ចេញកាបូន ពីរោងចក្រ ក៏ដូចជាការចូលរួមចំណែក ជំរុញថាមពលបៃតងនៅកម្ពុជា។តាមរយៈទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងរោងចក្រនានាបន្តរក្សាស្តង់ដារបរិស្ថានខ្ពស់ ជាពិសេសរៀបចំទុកដាក់ សំរាម សំណល់រឹង សំណល់រាវឱ្យបានត្រឹមត្រូវ ដើម្បីជំរុញភាពស្អាត ភាពបៃតង និងឱ្យមានចីរភាពនៅកម្ពុជាតរៀងទៅ។

អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%

2026/05/04 11:51:48 am        246
កម្ពុជានាំចេញទំនិញគ្រប់ប្រភេទទៅទីផ្សារសហភាពអឺរ៉ុប ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានទំហំ​ទឹក​ប្រាក់​ជិត ១.២០០ លានដុល្លារអាមេរិក កើនជាង ៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល​គាំទ្រ​ដោយការនាំចេញសម្លៀកបំពាក់, ស្បែកជើង, កង់, សំបកកង់រថយន្ត, អង្ករ, ស្វាយចន្ទី​, ​ម្រេច ​និងផលិតផលផ្សេងៗជាច្រើនទៀត។ក្រសួងពាណិជ្ជកម្ម បង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈពេល ៣ខែ ឆ្នាំ​២០២៦ ​រវាងកម្ពុជា-អឺរ៉ុប មាន ទំហំទឹកប្រាក់សរុបជាង ១.៣០០ លានដុល្លារអាមេរិក កើនជាង ៨% ក្នុងនោះកម្ពុជាបាននាំចេញទីផ្សារអឺរ៉ុប មានទឹកប្រាក់ជិត ១.២០០ លានដុល្លារ កើនជាង ៨%​ ធៀប​រយៈពេលដូចគ្នាឆ្នាំ២០២៥ ដោយកម្ពុជាបាននាំចេញទៅប៊ែកហ្សិក មានទឹកប្រាក់ ១១៥ លានដុល្លារ, បារាំង ១១៦ លានដុល្លារ, អាល្លឺម៉ង់ជិត ២០០ លានដុល្លារ, ហូឡង់ ២២៥ លាន​ដុល្លារ និងអេស្បាញជិត ៣០០ លានដុល្លារ។  ជុំវិញទីផ្សារអឺរ៉ុបនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ទីផ្សារ​អឺរ៉ុប​គឺជាទីផ្សារមួយ ដ៏សំខាន់សម្រាប់ការនាំចេញទំនិញរបស់កម្ពុជា ដោយ​ទីផ្សារ​មួយ​នេះ​នៅ​បន្ត​អនុគ្រោះ (EBA) នៅលើការនាំចេញប្រភេទទំនិញ មួយចំនួន។ ចំណែក​ទីផ្សារ​ប្រទេស​អង់​គ្លេស​វិញកម្ពុជាក៏នៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ (GSP) រួមជាមួយកិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរីផ្សេងៗទៀត ដែលបាននិងកំពុងរួមចំណែកដល់ការទាក់ទាញវិនិយោគិនបរទេស ឱ្យ​មកបណ្តាក់ទុននៅកម្ពុជាមាន ជាបន្តបន្ទាប់ ទាំងផលិតសម្រាប់ការនាំចេញទៅទីផ្សារអឺរ៉ុប ក៏​ដូច​ជា​ទីផ្សារផ្សេងៗទៀតផងដែរ។សូមបញ្ជក់ថា ទីផ្សារអឺរ៉ុបស្រូបយកទំនិញសំខាន់ៗរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ រួម​មាន​៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជិត ៦២០ លានដុល្លា, ស្បែកជើង​ និង​សម្ភារៈ​ធ្វើ​ដំណើរជាង ៩៦ លានដុល្លារ, ការនាំចេញកង់ និងគ្រឿងបន្លាស់កង់ និងម៉ូតូ ជាង ៩៣ លាន​ដុល្លារ ​និងសំបកកង់រថយន្ត មានទឹកប្រាក់ជាង ២០ លានដុល្លារ។ ចំណែកការនាំចេញកសិផលវិញ ក្នុង នោះការនាំចេញអង្ករ មានទឹកប្រាក់ជិត ៣០ លានដុល្លារ, ស្វាយចន្ទី ជាង ១២០ ពាន់ដុល្លារ, ម្រេចជិត ២ លានដុល្លារ ក្រៅពីនេះ នៅមាន​ទំនិញ និង​កសិផល​ផ្សេង​ៗដែលបាននាំចេញទៅទីផ្សារនោះ៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ

2026/05/04 11:35:07 am        183
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ច ដែលគ្រោង​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៦ នៅក្នុងរង្វង់ ៥,០% មកនៅត្រឹម ៤,២% ដោយសារកម្មវិបា​ក​នៃ​ឥទ្ធិពល​សាយ​ភាយ​ ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និង​ការ​កើន​ថ្លៃ​ថាមពល។រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ត្រូវបានដាក់ចេញ ដោយផ្តល់នូវទស្សនវិស័យ និង​ការ​តម្រង់​ទិស​ការ​គ្រប់​គ្រង់​ម៉ាក្រូ​សេដ្ឋ​កិច្ច ​និងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ព្រមទាំងសម្រួច ទិសដៅអាទិភាព​រប​ស់​រាជ​រដ្ឋាភិបាល បន្ទាប់ពីរយៈពេល២ឆ្នាំចុងក្រោយកម្ពុជាទទួលរងផលប៉ះពាល់ចំនួន៣រួមមាន៖ ការ​អនុវត្ត​គោល នយោបាយពន្ធគយបដិការសហរដ្ឋអាមេរិក, ជម្លោះព្រំដែនកម្ពុជា-ថៃ និង​សង្គ្រាម​នៅ​មជ្ឈឹ​ម​បូព៌ាដែលបណ្តាលឱ្យមានវិបត្តិថាមពល, ទាំងអស់​នៅ​បាន​បង្កើត​នូវ​ភាព​មិន​ប្រាកដ​ប្រជា និ​ងការបង្កមានីភ័យដល់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។បញ្ហា​ធំ​ៗទាំង៣ខាងលើនេះ, ធ្វើឱ្យកម្ពុជាប្រឈមនឹងការលំបាកទ្វេដង ក្នុងការប​ត់​បែន​គោល​នយោបាយ​របស់ខ្លួន ទាំងផ្នែក សេដ្ឋកិច្ច ផ្នែកការទូត និងផ្នែកសង្គម ដើម្បីបញ្ចៀស និងកាត់​បន្ថយ​នូវ​កម្មវិបាកនានា, ទាំងផ្ទាល់និងប្រយោលមកលើសង្គម និង សេដ្ឋកិច្ច។ ក្នុងបរិការណ៍នេះ, កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្នុងរង្វង់ ៥,០% ត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបានត្រឹម ៤,២% ដោយសារកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃផង, ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកើនថ្លៃថាមពល ដែលធ្វើឱ្យមានសម្ពាធអតិផរណា និងបន្តជះ ឥទ្ធិពលដល់វិស័យសំខាន់ៗដូចជា កសិកម្ម, ដឹកជញ្ជូន, ទេសចរណ៍ និងលក់ដុំ-រាយជាដើម ។ ចំពោះអនុវត្តថវិកាឆ្នាំ២០២៦, ចំណូលសរុបត្រូវបានប៉ាន់ស្មានថា នឹងពុំមានកំណើននោះទេ ធៀបនឹងលទ្ធផលអនុវត្ត (បណ្តោះអាសន្ន) ឆ្នាំ២០២៥ ដោយសារការថមថយនូវផ្នែកចំណូលផ្សេងៗ ខណៈចំណូលចរន្តត្រូវបានរំពឹងទុកថា នឹងមានកំណើន ។ ជាក់ស្តែងចំណូលចរន្ត ត្រូវបានប៉ាន់ស្មានថា នឹងបន្តកើនឡើងក្នុងអត្រា ៤,៧% សមមូលនឹងប្រមាណជាង ១៤% នៃ ផ.ស.ស. និងជាង ១០២% នៃច្បាប់ថវិកា ដោយផ្អែកលើការវាយតម្លៃប្រកបដោយភាពប្រុងប្រយ័ត្ន លើនិន្នាការសេដ្ឋកិច្ច និងសមត្ថភាពប្រមូល ចំណូលជាក់ស្តែង ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការផ្នែកសារពើពន្ធមួយចំនួន សំដៅកាត់បន្ថយបញ្ហាប្រឈម នៃការកើនថ្លៃថាមពលសកល ។ បញ្ហានេះចំណូលពន្ធដារ ត្រូវបានរំពឹងថា នឹងមានកំណើនល្អ គាំទ្រចម្បងដោយការសម្រេចបាននូវលទ្ធផលយ៉ាងប្រសើរ នៃ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ខណៈចំណូលគយ និងរដ្ឋាករកម្ពុជា ត្រូវបានរំពឹងថានឹងថមថយ ចំពោះមុខនៃសម្ពាធពីវិបត្តិថាមពល និងការកើននៃចំណាយសារពើពន្ធ ។ ចំណែកចំណូលមិនមែនសារពើពន្ធ ត្រូវរំពឹងថា នឹងបន្តមាននិន្នាការល្អ ដោយមានការគាំទ្រពី ប្រភពចំណូលសំខាន់ៗដូចជា ប្រៃសណីយ៍ និងទូរគមនាគមន៍, សម្បទានពីប្រេងកាត និងរ៉ែ និងចំណូលពីអាជ្ញាបណ្ណ។ ចំណែក ចំណាយសរុបឆ្នាំ២០២៦ ត្រូវបានគ្រោងក្នុងច្បាប់ថវិកាថានឹងកើនក្នុងអត្រាជាង១៣% ធៀបនឹងលទ្ធផលអនុវត្តឆ្នាំ២០២៥ សមមូល ប្រមាណជាង ១៨% នៃ ផ.ស.ស. ដែលក្នុងនោះចំណាយចរន្ត មានទំហំប្រមាណជាង ១២% នៃ ផ.ស.ស. និងចំណាយមូលធន មានទំហំប្រមាណជាង ៦% នៃ ផ.ស.ស. ៕ អត្ថបទ៖ សុន រ៉ាឌី

ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពីអនុស្សរណៈឆ្នាំ២០០១ គឺជា​ការ​បោះបង់​ចោល​កិច្ច​ព្រម​ព្រៀង​គ្នា​ទ្វេភាគី​តែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់​ជា​ង​ពី​រ​ទសវត្សរ៍​កន្ល​ង​មក

2026/05/04 11:17:42 am        235
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិ​ការ​អន្តរជាតិ​កម្ពុជា ​បានថ្លែងថា ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពី អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០០១ គឺជាការបោះបង់ចោល កិច្ចព្រមព្រៀងគ្នាទ្វេភាគីតែមួយគត់ ដែល​បង្កើត​ឱ្យ​មាន​ក្រប​ខណ្ឌទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់​ជាង​ពីរ​ទសវត្សរ៍​មក​នេះ​។ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ស្តីពីគោល​ជំហរ​របស់​កម្ពុជា​ក្នុង​ករណី​ភាគី​ថៃ​សម្រេច​លុប​ចោល​អនុស្ស​រណៈនៃ​ការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់​ទាម​ទារ​ដែន​សមុទ្រ​ត្រួត​គា្ន​កម្ពុជា-​ថៃ ឯកឧត្តម គង់ ភោគ បានថ្លែងថា កម្ពុជាមានការសោកស្ដាយដែលភាគីថៃ កំពុង​ពិចារណា​ដក​ខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ។ ឯកឧត្តមបានបញ្ជាក់ថា សម្រាប់កម្ពុជា គឺ​តែង​តែ​ផ្ដល់​អាទិភាព​ទៅ​ដល់​យន្ត​ការ​ទ្វេភា​គី​ដែល​ស្រប​ទៅ​នឹង​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​២០០១នេះ។ ឯកឧត្តមបានថ្លែងថា៖«ជាង ២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នាមួយនេះ បាន​ដើរតួនាទីយ៉ាងសំខាន់ ដែលជា​ក្រប​ខណ្ឌ​ទ្វេភាគី​ដែល​បានឯ​កភាព​គ្នា​សម្រាប់​ភាគី​ទាំង​ពីរ​ក្នុង​ការ​ដោះស្រាយ តំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូល​ជា​ធរមាន​នៃ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃនេះ បញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុឆន្ទៈទៅវិញទៅមករវាងកម្ពុជា និងថៃ»។ ឯកឧត្តម គង់ ភោគ បានបញ្ជាក់ថា ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃចេញពី អនុស្សរណៈ​នៃ​ការយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាការបោះបង់ចោល កិច្ចព្រមព្រៀងគ្នាទ្វេភាគី​តែ​មួយ​គត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និង​ប្រើ​ប្រាស់​ជាងពីរទសវត្សរ៍មកនេះ។ ឯកឧត្តមបានលើកឡើងថា ក្នុងករណីភាគីថៃដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នាឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ នេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ក៏ដូចជា​ការ​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីផឹកផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញា​អង្គ​ការ​សហ​ប្រជាជាតិស្ដីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ដែល​បង្កើត​ឡើង​នូវ​ក្រោម​អនុសញ្ញាមួយនេះ។ ឯកឧត្តមបញ្ជាក់ថា យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ គឺត្រូវបាន​បង្កើ​ត​ឡើ​ង​ដោយ​អនុ​សញ្ញា​អង្គ​ការ​សហប្រជាជាតិ ស្ដីពីនីតិសមុទ្រ ដើម្បីជួយទៅ​ដល់​រដ្ឋ​ភាគី​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្ដិ​វិធី​ និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​សេចក្ដី​សង្ឃឹម​ដ៏​ស្មោះត្រង់​របស់​យើង​ដែល​ប្រទេស​យើង​អាច​សម្រេច​បាន​នូវ​ដំណោះស្រា​យ​មួយ​ដោយ​យុត្តិធម៌ យូរអង្វែង ហើយស្របទៅតាម​ច្បាប់​អន្តរជាតិ​ដែល​នឹ​ង​អនុញ្ញាត​ឱ្យ​ប្រជាជន​យើង​រស់​នៅ​ជាមួយគ្នាដោយសន្ដិភាព ស្ថិរភាព និងសេចក្ដីសុខ។ សូមជម្រាបថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហ​ប្រតិ​បត្ដិការអន្ដរជាតិ បានគូសបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែរថា កម្ពុជានឹងបន្តស្វែងរកយន្តការដោះស្រាយដោយសន្តិវិធី និងផ្អែកតាមច្បាប់ផ្សេងទៀត បើ​ថៃ​សម្រេចដកខ្លួនពី MOU 2001 ដែលអនុស្សរណៈនេះ គឺពាក់ព័ន្ធ​ទៅ​នឹង​តំប​ន់​ត្រួត​ស៊ី​គ្នា​ក្នុង​ខ្ពង់​រាប​ដែន​សមុទ្រដែលតភ្ជាប់គ្នារវាងកម្ពុជា និងថៃ ហើយប្ររទេសទាំងពី​រ​បាន​ចុះហត្ថ​លេខា​ជា​មួយ​គ្នា​នៅ​ឆ្នាំ២០០១។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានលើកឡើងថា ការណ៍ដែល​ថៃ​សម្រេច​បោះ​បង់​ចោល ​MOU2001 គឺស្មើនឹងថៃបោះបង់​ចោល​យន្ត​ការ​ទ្វេភាគី​ពាក់ព័ន្ធ​នឹង​តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ដែល​មាន​ស្រាប់រវាងប្រទេសទាំងពីរ អស់រយៈពេលប្រមាណ២៥ឆ្នាំមកនេះ។ ឯកឧត្តម ឧប​នាយក​រដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ក្នុងករណីអស់ពីយន្តការ ឬក៏ហៅក្នុងក្របខ័ណ្ឌទ្វេភាគីនេះ កម្ពុជា​នឹងបន្តខិតខំប្រឹងប្រែងស្វះស្វែងរកនូវច្រកទាំងឡាយណា ដែលជាច្រក​ដោះស្រា​យ​ដោយ​សន្តិ​វិធី ​និងផ្អែកលើច្បាប់៕

មេបញ្ជាការកងទ័ពជើងទឹក ក្រើនរំលឹកដល់នាវិកទាំងអស់ត្រូវហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី និងការពារសេចក្ដីសុខជូនប្រជាជន

2026/05/04 10:25:40 am        565
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗជូនដល់នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក រាជធានីភ្នំពេញ ខណៈក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមឧត្តមនាវីឯកបានបន្តណែនាំដល់នាវិកទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិ។ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានក្រើនរំលឹកថា ក្នុងស្ថានភាពបែបណាក៏ដោយនាយនាវី នាយនាវីរង ពលនាវិកទាំងអស់ត្រូវតែបន្តភារៈកិច្ចជូនជាតិមាតុភូមិ ដោយភាពអត់ធ្មត់ និងមោះមុតបំផុត ហើយនាវិកនៃកងទ័ពជើងទឹកគ្រប់រូប ត្រូវយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ត្រូវហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារបូរណភាពទឹកដី ការពារសេចក្ដីសុខជូនប្រជាជន។ឯកឧត្តម បានលើកឡើងទៀតថា ក្នុងការកែទម្រង់របស់កងយោធពលខេមរភូមិន្ទ នាយនាវី នាយនាវីរង និងពលនាវិកទាំងអស់គប្បីគោរពវិជ្ជាជីវៈកងទ័ព និងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដាប់ នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីអនុវត្តឱ្យបានល្អប្រសើរនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដែលអគ្គបញ្ជាការ ក្រសួងការពារជាតិ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ជូន៕ 

អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ

2026/05/03 12:30:00 pm        136
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ការអភិវឌ្ឍរបស់កកម្ពុជាលើគ្រប់វិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃក្ដី។ឯកឧត្តម ប៉ែន បូណា បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តដំណើរទៅមុខដោយជានិច្ចដោយឥតបង្អែរបង្អង់។ ជាក់ស្តែង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដើម្បីទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិនិងកំណើនសេដ្ឋកិច្ចជាតិ គឺជាវិស័យអាទិភាពមួយដែលត្រូវបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។  ឯកឧត្តមបានបន្តថា សម្តេចធិបតីបន្តថា ទន្ទឹមនឹងការធ្វើទំនើបកម្មបចេ្ចកវិទ្យានិងសម្ភារ:,បុគ្គលិកនិងមន្ត្រីទាំងអស់ដែលបម្រើការក្នុងវិស័យកំពង់ផែក៏ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំដែរដើម្បីជួយដល់ការពង្រឹងគុណភាពនៃកំពង់ផែ និងសេដ្ឋកិច្ចជាតិ ពិសេសការទទួលបាននូវការជឿជាក់ពីបណ្តាប្រទេសនានា លើការរៀបចំនិងទុកដាក់ក៏ដូចជាការដឹកជញ្ជូនទូកុងតឺន័រចេញពីកម្ពុជា។អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ វិស័យផ្សេងៗទៀតដែលមាននៅក្នុងមុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច រួមទាំងអាទិភាពន្លឹះ និងវិធានការគន្លឹះ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីជាកម្ពុជា ជួបប្រទះនឹងការឈ្លានពានបូរណភាពទឹកដីពីសំណាក់ប្រទេសថៃនៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននិងបើទោះបីជាពិពភលោកកំពុងជួបប្រទះនឹងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកលក៏ដោយ។ នេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពធន់ខ្លាំងឡើងជាលំដាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM