រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ

ព័ត៌មានជាតិ

ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន២០០ពាន់តោន នឹងត្រូវនាំចេញបន្ថែម ខណៈចំនួន ៥ពាន់តោន បានទៅដល់ទីផ្សារប្រទេសចិន

2025/03/15 09:17:53 pm        533
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានសសេរឲ្យដឹងថា ដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០តោន ត្រូវបាននាំចេញ និងទៅដល់ប្រទេសចិន និងបានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០តោនបន្ថែមទៀត សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និងក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចំាទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប។ គួរគត់សម្គាល់ផងដែរថា ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ផងដែរ៕

ក្រសួងការងារជំរុញឱ្យសហជីពបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ដើម្បីផ្តល់ប្រយោជន៍ដល់កម្មករនិយោជិត

2025/03/15 09:11:05 pm        342
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញលើកទឹកឱ្យសហព័ន្ធសហជីព ត្រូវបន្តពង្រឹងសមត្ថភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានា សំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងកិច្ចគាំពារសង្គម សុខដុមនីកម្មទំនាក់ទំនងវិជ្ជាជីវ:។ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបសំណេះសំណាលប្រចាំខែជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន១៥០សហព័ន្ធ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីព ក្នុងការពិនិត្យដោះស្រាយរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត ក្ដាប់នូវបញ្ហាប្រឈមនានា ព្រមទាំងជាដៃគូក្នុងការផ្ដល់ព័ត៌មានផ្សេងៗដែលអាចអន្តរាគមន៍ និងដោះស្រាយរាល់បញ្ហាវិវាទការងារ បាតុភាពផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុនៅកន្លែងធ្វើការងារ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥កន្លងទៅ បានស្តាប់នូវសំណូមពរសហជីព និងបានជំរុញលើកទឹកឱ្យសហព័ន្ធសហជីពត្រូវបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ឱ្យមានតម្លាភាព ជាមួយកម្មករនិយោជិតដែលជាសមាជិក ជួយការពារសិទ្ធិនិងអត្ថប្រយោជន៍ស្របច្បាប់ និងជួយដោះស្រាយការលំបាករបស់សមាជិក។ ទន្ទឹមនឹងនេះ ត្រូវបន្តចលនានៅតាមរោងចក្រ សហគ្រាស ដើម្បីប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលនៅក្នុងឱកាសទិវាពលកម្មអន្តរជាតិ លើកទី១៣៩ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងប្រគល់ពានជូនដល់ម្ចាស់រោងចក្រ សហគ្រាសណាដែលអនុលោមតាមលក្ខណ:វិនិច្ឆ័យទាំង៨។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ បងប្អូនថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំងអស់ត្រូវរៀបចំឱ្យមានកម្មវិធីសប្បាយៗដល់កម្មករនិយោជិត ជាពិសេសត្រូវធ្វើការសម្របសម្រួលធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនកម្មករធ្វើដំណើរទៅលេងស្រុកកំណើតប្រកបដោយសុវត្ថិភាព និងមានភាពសប្បាយរីករាយ រហូតដល់ពេលធ្វើដំណើរត្រលប់មកធ្វើការវិញ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើដល់ប្រធានសហព័ន្ធសហជីព បន្តជំរុញសហជីពមូលដ្ឋានរបស់ខ្លួនឱ្យរាយការណ៍អំពីភាពមិនប្រក្រតីណាមួយ ក្នុងការប្រើប្រាស់បណ្ណ ប.ស.ស., លក្ខខណ្ឌការងារ, សុវត្ថិភាពការងារ, បញ្ហាវិវាទ និងបញ្ហាប្រឈមនានា នៅតាមបណ្ដារោងចក្រ សហគ្រាស ដោយត្រូវរាយការណ៍ភ្លាមៗមកក្រសួង ដើម្បីអាចអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិត ក្នុងករណីកើតមានបាតុភាពផ្សេងៗ ឬបញ្ហាសុវត្ថិភាពការងារ ឬមានការសង្ស័យថាមានភាពមិនប្រក្រតីណាមួយ៕

នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពឆក់កាបូបគូដណ្ដឹងលោក Christ ដែលជា Vlogger ល្បីឈ្មោះ

2025/03/15 06:50:22 pm        1336
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាល ព្រហ្មទណ្ឌ​នៃស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញមូលដ្ឋានខណ្ឌដូនពេញ ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ក្រោយ ធ្វើសកម្មភាឆក់កាបូបជនបរទេស នៅមូលដ្ឋានសង្កាត់វត្តភ្នំ។ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង១៦៖៥៥នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៥ ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ សហការជាមួយកម្លាំង​នគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងជំនាញមូលដ្ឋានខណ្ឌដូនពេញ ស្រាវជ្រាវរហូតឈាន់ដល់ការឃាត់ខ្លួនជាក់ស្ដែងតែម្ដង នៅចំណុចបន្ទប់ជួល ផ្លូវ៩៣ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងដកហូតវត្ថុតាងសម្ភាៈវិញផងដែរ។តាមប្រភពព័ត៌មានពីមន្រ្តីនគរបាល បានបញ្ចាក់ផងដែរថាជនសង្ស័យនេះ មានឈ្មោះ កែវ ខួចចិន្តា ដែលជាមុខសញ្ញាចាស់ ឆក់យ៉ាងសកម្ម។គួរបញ្ជាក់ផងដែរ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ជនដៃដល់ជិះម៉ូតូបានធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយ​ពីស្រ្តីជនបរទេសកំពុងដេីរបានសម្រេច នៅត្រង់ចំណុច ផ្លូវលេខ១០៦ កែងផ្លូវ​លេខ​១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល​ជំនាញ​នៃ​អធិការ​នគរបាលខណ្ឌដូនពេញបានចុះដល់ទីតាំងកើតហេតុ រួចបាននាំជនរងគ្រោះ មកដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំភ្លាមៗផងដែរ រួចក៏ធ្វើការស្រាវ​ជ្រាវ​ដើម្បី​កំណាត់​មុខ​សញ្ញា​។បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការ​សាក​សួរ​បន្ត​តាម​នីតិវិធី៕ អត្ថបទ៖ កុម្ភៈ

បណ្តាញសង្គមស៊ីវិល ជួបជុំគ្នាដើម្បីចូលរួមលើកកម្ពស់អភិបាលកិច្ច និងការអភិវឌ្ឍនៅ​សហគមន៍ជូនពលរដ្ឋ

2025/03/15 04:41:39 pm        417
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោក សាខុន ប៉ូរិន ប្រធានសមាគមបណ្តាញសង្គមស៊ីវិលកម្ពុជា ហៅកាត់ថា ប.ស.ក បានរៀបចំកិច្ចប្រជុំបូកសរុបការងាររយៈពេល៣ឆ្នាំ និងមានការអញ្ជើញចូលរួមពីបណ្តាអង្គការ សមាគម សហគមន៍ប្រមាណជាង៧០ស្ថាប័ន។លោក សាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជាលើកឡើងថា ការចូលរួមអភិវឌ្ឍសង្គមប្រកបដោយចីរភាព ជាមួយរាជរដ្ឋាភិបាល ទាមទារឱ្យមានការកៀរគរប្រមូលផ្តុំ ពង្រឹងសាមគ្គីភាពនៃបណ្តាសង្គមស៊ីវិល ដែលរួមមាន អង្គការ សមាគម សហគមន៍ សហជីព និងជនជាតិដើមភាគតិច និងចូលរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាព និងការអភិវឌ្ឍប្រកបដោយចីរភាព អភិបាលកិច្ចល្អ និងនីតិរដ្ឋ។លោក ក៏បានលើកឡើងទៀតថា ក្រៅពីអង្គការ សមាគម និងសហគមន៍ បណ្តាញសង្គមស៊ីវិលកម្ពុជាក៏មានដៃគូសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយគ្នាផងដែរនោះគឺ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា។ក្នុងកិច្ចប្រជុំនោះ លោក សាខុន ប៉ូរិន បានស្នើដល់បណ្តាញសង្គមស៊ីវិលកម្ពុជាទាំងអស់ធ្វើយ៉ាងណាឱ្យសង្គមស៊ីវិលត្រូវចូលរួមឱ្យបានសកម្ម ក្នុងគោលបំណងរួមចំណែកកសាង អភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសសហការឱ្យបានខ្ពស់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីជួយដល់សហគមន៍នៅតាមមូលដ្ឋាន៕

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវភាគីនិយោជកនិងកម្មករ ចូលរួមសម្រេចគោលដៅ​«សហគ្រាស​មួយ ជាសហគមន៍សុខសាន្តមួយ»

2025/03/15 04:38:22 pm        449
មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអំពាវនាវដល់ភាគីនិយោជក ក៏​ដូចជាកម្មករនិយោជិត សហការគ្នាឲ្យបានល្អប្រសើរ បង្កើតសុខដុមនីយកម្មក្នុងវិស័យការងារ ដើម្បី​សម្រេចគោលដៅស្នូលឆ្លើយតបចក្ខុវិស័យ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រកាត់ដេរ និង​ជួប​សំណេះ​សំណាល​កម្មករ​និយោជិត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហ​គ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋ នៅ​កម្ពុជា​។ ទន្ទឹមនេះ ទំនុកចិត្តរបស់វិនិយោគទុននៅប្រទេសកម្ពុជា ក្នុងការពង្រីក​ទីតាំង​ផលិត​កម្ម​ថ្មី​ៗ​របស់​រោងចក្រ សហគ្រាស ដោយអាចផ្ដល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ ដោយបង្កើត​ឱកាស​ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពី​ឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល​លើ​សុខ​ទុក្ខ​របស់​កម្មករ​និយោជិត មិនត្រឹមតែការផ្តល់អត្ថប្រយោជន៍នោះទេ ក៏ប៉ុន្តែរាជ​រដ្ឋាភិបាល​តែង​នៅ​ជិត​កម្មករ​និយោជិ​តជានិច្ច។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនា​ធិកា​រ​លើ​វិស័យ​ការងារ តែងតែចុះសួរសុខទុក្ខដល់កម្មករនិយោជិតជាញឹកញាប់ផងដែរ។ បន្ថែមពីនេះ ក្រសួងការងារ នឹងបន្តពង្រឹងយន្តការក្នុងការបង្កានិងដោះស្រាយវិវាទការងារដែលអាចកើតមានឡើងសំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ ជំរុញឱ្យទៅជា "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាល។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តកម្មករនិយោជិត ត្រូវខិតខំបំពេញការងាររបស់ខ្លួន ស្រលាញ់ការងាររបស់ខ្លួន ហើយអ្វីដែលត្រូវយកចិត្តទុកដាក់ និងគិតគូរបន្ថែមនោះ គឺត្រូវសិក្សារៀនជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែម និងត្រូវជឿជាក់ទៅលើក្រសួងការងារ ក្នុងការដោះស្រាយបញ្ហានានាជូនកម្មករនិយោជិត ហើយត្រូវរាយការណ៍ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានអំពាវនាវឱ្យនិយោជកត្រូវយកចិត្តទុកដាក់គិតគូរអំពី សុខមាលភាពរបស់ កម្មករនិយោជិតជាអាទិភាព និងត្រូវអនុវត្តការផ្ដល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិតឱ្យមានប្រសិទ្ធភាពបំផុត៕

កម្ពុជា-ថៃនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង លើវិស័យ​ទេសចរណ៍ សាសនា និងការបណ្តុះបណ្តាលធនធានមនុស្ស

2025/03/15 04:00:14 pm        110
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បី​ស្វែងរកការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការនិងសាសនា និង សាកលវិទ្យាល័យ​រាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី១៥ ខែ មិនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ បានជម្រាបឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ចំនួន៣គឺ ៖១. ពង្រឹងទំនាក់ទំនងរវាង កម្ពុជា-ថៃ ពិសេសនៅខេត្តឧបុន២.ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសថៃ៣. គោរពអញ្ជើញឯកឧត្តម រដ្ឋមន្រ្តី ដើម្បីទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ នាពេលវេលាសមស្របណាមួយ ។ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ថា ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតសំខាន់លើទំនាក់ទំនងការទូតរវាងប្រទេសជិតខាងភូមិផងរបងតែមួយយ៉ាងជិតស្និត។ ក្នុងនោះដោយផ្អែកតាមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។ ឯកឧត្តម រដ្ឋមន្រ្តី បានឆ្លើយតបផងដែលចំពោះសំណើររបស់ ឯកឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ លើការពង្រឹងទំនាក់ទំនងរវាង កម្ពុជា-ថៃ ពិសេសវិស័យសិក្សាអប់រំ ទេសចរណ៍សាសនា នៅខេត្តឧបុន។ ឯកឧត្តម សង្ឃឹមថា សាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ និងបន្តជម្រុញនៅកិច្ចសហប្រតិបត្តិការ និងផ្តល់នូវអាហារូបករណ៍បន្ថែមទៀតដល់ក្រសួងធម្មការនិងសាសនា ដើម្បីផ្តល់ដល់សមណនិស្សិត និស្សិត ដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍សិក្សានៅប្រទេសថៃបន្ត ព្រមទាំងបានបញ្ជាក់ថា និងរកឱកាសល្អណាមួយដើម្បីដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅសាកលវិទ្យាល័យ ដើម្បីស្វែងយល់កាន់តែច្បាប់អំពីបច្ចុប្បន្នភាព របស់ សមណនិស្សិត និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះ ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរដល់ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ និងសហការីទាំងអស់សូមជួបតែសុខសុវត្ថិភាពទាំងមកនិងត្រលប់ទៅមាតុភូមិវិញ ពិសេសសម្រេចគ្រប់ភារកិច្ចដែលកំពុងអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ រដ្ឋា

ឯកឧត្តម ហ៊ុល សំអុន ចុះសំណេះសំណាល និងសួរសុខទុក្ខដល់ប្រជាការពារ និងពលរដ្ឋជិត ៣រយនាក់​នៅ​ស្រុកត្រាំកក់

2025/03/15 03:46:26 pm        204
សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធាន​ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន​ស្រុក​ត្រាំកក់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងធំខាងត្បូងឯកឧត្តម ហ៊ុល សំអុន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និង​បំពាក់​ឯក​សណ្ឋាន​ជូនប្រជាការពារភូមិ ក្នុងឃុំសំរោង ឃុំត្រពាំងធំខាងជើង និងឃុំត្រពាំងធំខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ប្រមាណ ជិតបីរយនាក់។ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម ហ៊ុល សំអុន បាន​លើក​ឡើង​ថា​បង​ប្អូន​ប្រជា​ការពារ​បាន​ដើរ​តួរ​នាទី​យ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយ​សហការ​យ៉ាង​ល្អជាមួយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិ ឃុំ មានសុវត្ថិភាព។ ជាមួយគ្នានោះបងប្អូនប្រជាការពារបម្រើរការងារដោយស្ម័គ្រចិត្ត ដោយ​បាន​ជួយ​កង​កម្លាំង​មួយ​ផ្នែក​ធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានជាដើម។ឯកឧត្តម ហ៊ុល សំអុន បានមានប្រសាសន៍បញ្ជាក់ថា ចំពោះការយកចិត្តទុក្ខដាក់ បំពាក់​ឯក​សណ្ឋាន​ជូន​បងប្អូនប្រជាការពារទាំងអស់គ្នា ក្នុងឃុំសំរោង ឃុំត្រពាំងធំខាងត្បូង និងឃុំ​ត្រពាំង​ធំ​ខាង​ជើង នាពេលនេះ គឺជាការលើកទឹកចិត្តដល់ពួកគាត់ ដែលខិតខំ​បំពេញ​ការងារ​ជូន​សង្គម​ជាតិ​កន្លង​មក ហើយម្យ៉ាងទៀតបងប្អូនប្រជាការពារក៏ពុំមានប្រាក់ខែ។ ក្រៅពីចុះ​សំណេះ​សំណាល សួរសុខទុក្ខ និងបំពាក់ឯកសណ្ឋានជូនដល់បងប្អូនប្រជាការពារ ឯកឧត្តម អនុប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកត្រាំកក់ ក៏បានចែក​អំណោយ​មួយ​ចំនួន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជាប្រជាការពារ នូវរបស់ប្រើប្រាស់និងថវិកាមួយចំនួនផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិសិ្សត និសិ្សត ជាសមាជិក​គណបក្ស​ប្រជាជនកម្ពុជា ជាង៣ពាន់នាក់

2025/03/15 03:10:51 pm        241
ឯកឧត្តម ហ៊ុន ម៉ានី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិសិ្សត និសិ្សត ចំនួន៣៣៥២នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមកពីតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា ចំនួន២២ក្នុងរាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ដោយឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សានៃយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងការអានសេចក្តីសម្រេចប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា ដោយលោកជំទាវ គឹម សេដ្ឋានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្ត តំណាងសមាជិកគណបក្សប្រជាជនកម្ពុជា ដែលត្រូវប្រកាសចូលជាសមាជិក រួចមក។ ឯកឧត្តម ហ៊ុន ម៉ានី សមាជិក គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា គួបផ្សំជាមួយថ្នាក់ដឹកនាំដទៃទៀត និងក្នុងនាមជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ប្អូនៗគរុនិសិ្សត និស្សិតទាំងអស់ បានមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ ជាពិសេសការផ្តល់សេចកី្តទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានកំណើតចេញពីចលនាអ្នកស្នេហាជាតិ ងើបឡើងតស៊ូស្វិតស្វាញ ប្រឆាំងនិងពួកអាណានិគមបារាំង ដើម្បីចូលរួមទាមទារឯករាជ្យជាតិ និងបានតស៊ូយ៉ាងសស្រាក់សស្រាំបូជាឈាមស្រស់ សាច់ស្រស់ ក្នុងរបបប្រល័យពូជសាសន៍ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីការកាប់សម្លាប់។ ជាពិសេសក្រោមការអនុវត្តនូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចការបង្រួបបង្រួមឯកភាពទឹកដីកម្ពុជាទាំងមូល។ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើង ស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ សរុបមកគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី កសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ តាំងពីបាតដៃទទេ ពីគំនរផេសផង់ រហូតមានការរីកចម្រើនបានដូចសព្វថ្ងៃ ជាពិសេសអ្វីដែលសំខាន់ គឺសន្តិភាព៕ អត្ថបទ រដ្ឋា

ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ CPP ជាគណបក្សតែមួយគត់ ដែលខិតខំកសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការរីកចម្រើនលើគ្រប់វិស័យ និងការពារសុខសន្តិភាព

2025/03/15 03:04:32 pm        135
គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាង នយោបាយតែមួយគត់ ដែលបានដឹកនាំ​ប្រទេស​ពី​បាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាង ៤០ ឆ្នាំងកន្លងមកនេះ ហើយ​បានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ និងការ ពារ​សុខសន្តិភាពរហូតដល់បច្ចុប្បន្ន ។ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តា​គណបក្ស​ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគេណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ​កម្ពុជា បានថ្លែងបែបនេះនៅក្នុងឱកាសជួបសំណេះ សំណាលជា​មួយម​ន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​កំរពង់ស្វាយ ខេត្តកំពង់ធំនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ក្នុងឱកាសនោះ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក អ៊ុត វណ្ណរ៉ា ប្រធានគណបក្សស្រុកកំពង់ស្វាយ និងជាអភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ រួចមក ឯកឧត្តមហ៊ីង ប៊ុនហៀង បានថ្លែងថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិន​អាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយ​កម្មជាតិសាសន៍ និងសាសនា​នៅកម្ពុជា។ ជាក់ស្តែង, សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យ​កម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ការជួបជុំគ្នាក្នុងទ្រង់ ទ្រាយធំ និង ការរៀបចំពិធីផ្សេងៗទៀត។ ឯកឧត្តមបន្តថា ក្នុងសន្និបាតបក្ស លើកទី៤៥ ក៏បានដាក់ ចេញទិសដៅ​​ពង្រឹងធ្លុងមហាសាមគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា។ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណា មក​បំផ្លាញ​បានឡើយ។ ក្នុងស្មារតីនេះ បន្ត​អនុវត្តពាក្យស្លោក អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង​ឯកភាពជាតិពេញលេញ។ ​គាំទ្រ​​កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ។ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៍បានពន្យល់ដល់មន្ត្រីគណបក្ស និងប្រជាជន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យចេះពិចារណាបែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុល និយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ។ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិតក៍បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃនៅវត្ត បិណ្តិយ៍ មានទេយ្យទាន បច្ច័យ រួមនិងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ និងបានឧបត្ថម្ភគណបក្សស្រុក កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ២លានរៀល។-ឧបត្ថម្ភអធិការដ្ឋាននគរបាលស្រុក កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ២លានរៀល។- ឧបត្ថម្ភកងរាជអាវុធហត្ថស្រុក៖កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ១លានរៀល។-ឧបត្ថម្ភផ្នែកសឹករងស្រុកៈ៖ កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ៥០ម៉ឺនរៀល។-ឧបត្ថម្ភឃុំទាំង១១ឃុំ ទូទាំងស្រុក ក្នុង១ឃុំ កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ ១គ្រឿង។ឧបត្ថម្ភសាលារៀន ៩៤សាលា ទូទាំងស្រុក ក្នុង ១សាលារៀន កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង។ឧបត្ថម្ភការិយាល័យអប់រំស្រុក៖ កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ១គ្រឿង។ព្រមទាំងបាន ឧបត្ថម្ភដល់គណៈកម្មាធិការគណបក្សស្រុក និងសាខាចំណុះ - ក្រុម ប្រឹក្សាឃុំ -លោកគ្រូ អ្នកគ្រូ ទូទាំងស្រុក មានឃីត ១កញ្ចប់, និងថវិកា ផងដែរ៕ អត្ថបទ.ភារម្យ

សាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី និងកម្មវិធីសិក្សាមធ្យមសិក្សាអូស្ត្រាលី បើកសម្ពោធ​ជាផ្លូវការ​នៅ​កម្ពុជា

2025/03/15 01:33:07 pm        283
ភ្នំពេញ៖ សាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី ដែលផ្តល់កម្មវិធីអប់រំស្តង់ដាអូស្ត្រាលី បាន​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ​។លោក Lance Jackson នាយកសាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី បានរាយការណ៍ជូនអង្គពិធីថា ការ​បង្កើត​សាលារៀននេះ ក្នុងបំណងផ្តល់​ដល់​សិស្សានុសិស្ស​នៅ​កម្ពុជា​ទទួល​បាន​ការ​អប់រំ​លំដា​ប់​ពិភព​លោក ហើយក៏ជាមធ្យោបាយមួយ ដើម្បីគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ច និង​សង្គម​ក្នុង​ស្រុក និងពិភពលោក ខណៈដែលសាលារៀនអន្តរជាតិមួយនេះ បានចាប់​ដៃ​គូ​ជាមួយ​កម្ម​វិធី​សិក្សា​នៃ​រដ្ឋអូស្ត្រាលីភាគខាងត្បូង និងដៃគូពីសាកលវិទ្យាល័យឈានមុខគេទូទាំងពិភពលោក រួម​ទាំង​នៅ​ប្រទេស​អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា សិង្ហបុរី និងម៉ាឡេស៊ី។បន្ទាប់ពីបានស្តាប់សុន្ទរកថារបស់ ឯកឧត្តម ឯក​អគ្គ​រដ្ឋទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​អំពី​ការ​អប់រំ​មិន​មែន​គ្រាន់​តែ​អំពីការទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និង​ការ​បង្កើតភាពជាដៃគូអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែង​នូវ​ការ​អបអរ​សាទរ​ដល់​សាលា​អន្តរជាតិ​នេះ និងជាពិសេសចំពោះការ​នាំយក​កម្ម​វិធី​សិក្សា​មធ្យ​ម​សិក្សា​អូស្ត្រាលី​មក​កាន់​ក​ម្ពុជា ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នា រវាងកម្ពុជា និងអូស្ត្រាលី ក្នុង​ការ​បង្កើន​គុណ​ភាពអប់រំ ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា ទទួល​បាន​កម្ម​វិធី​សិក្សា និងសញ្ញាបត្រដែលត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងបន្តថា សារៈសំខាន់​នៃ​ការ​បណ្ដុះ​បណ្ដាល​បំណិន​ទន់ឬហៅថាបំណិនសតវត្សទី២១ ដែលជួយឱ្យសិស្សានុសិស្ស​មាន​សមត្ថភាព​នៅ​ក្នុង​ការ​ធ្វើ​ការងារជាក្រុម ការទំនាក់ទំនង បំណិនសង្គម បំណិនផ្នែកបច្ចេកវិទ្យា ការ​ត្រិះ​រិះ​ពិចារណា គំនិតផ្ដួចផ្ដើមថ្មីៗ ជាពិសេស​ប្រើប្រាស់​ចំណេះ​ដឹង​ដែល​បាន​រៀន​ពី​ថ្នាក់​រៀន​ផ្សារ​ភ្ជាប់​ដោះ​ស្រាយ​បញ្ហាដែលជួបប្រទះរាល់ថ្ងៃនៅក្នុងសង្គមខាងក្រៅ។សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) ផ្តល់កម្មវិធីអប់រំ​ស្តង់ដា​អូស្ត្រាលី​សម្រាប់​សិស្ស​អាយុ​ពី ៣ ដល់១៨ឆ្នាំ ដែលនឹងទទួលសញ្ញាបត្រទុតិយភូមិពីប្រទេសអូស្ត្រាលី ផ្តល់​ជូន​តាម​រយៈ​កម្មវិធីសិក្សា South Australia Certificate of Education (SACE) នៃរដ្ឋ​អូស្ត្រាលី​ខាង​ត្បូង និងមានការទទួលស្គាល់ទូទាំងពិភពលោក។ សញ្ញាបត្រ​ស្តង់​ដា​ប្រទេស​អូស្ត្រាលី​នេះ​នឹង​ជួយ​ឱ្យសិស្សានុសិស្សបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានានៅប្រទេសអូស្ត្រាលី និង​ប្រទេសដទៃទៀតទូទាំងពិភពលោក៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump និងអ៊ីរ៉ង់ខ្វែងគំនិតគ្នាជុំវិញការធ្វើអធិការកិច្ចនុយក្លេអ៊ែរនិងទ្រព្យសកម្មបង្កកក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម
06/24/2026 08:06 AM
រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
06/24/2026 07:06 AM
មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM