សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញចុះសួរសុខទុក្ខចាស់ជរាគ្មានទីពឹងក្នុងក្រុងប៉ៃលិន

2025/03/15 11:57:57 am        219
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរា អមដំណើរ ដោយក្រុមការងារមូលនិធិ និងយុវជន ស.ស.យ.ក បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខចាស់ជរា គ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងក្រុងប៉ៃលិន ។លោកជំទាវ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ជូនដល់យាយតាចាស់ជរាទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។លោកជំទាវ បានបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យ ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្ត នានា រួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានយកចិត្ត ទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ។លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា មូលនិធិចាស់ជរា បានបង្កើតឡើងក្នុងគោលបំ ណង និងទិសដៅជួយដល់ចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំ ឡើង ទៅដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកម្ពស់ កម្រិតជីវភាព និងបំប៉នថែទាំសុខភាពចាស់ៗដោយមិនប្រកាន់បក្ខពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ក្នុងការជួយអប់រំប្រៀនប្រដៅ ដល់កូនចៅជំនាន់ ក្រោយឱ្យប្រព្រឹត្តតែអំពើល្អ ៕

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំឱ្យចៅក្រម-ព្រះរាជអាជ្ញាត្រូវប្រើឆន្ទានុសិទ្ធិប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ

2025/03/15 11:15:26 am        161
ភ្នំពេញ៖ ក្នុងសន្និបាតបូកសរុបការងារវិស័យុត្តិធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យចៅក្រម-ព្រះរាជអាជ្ញាត្រូវប្រើឆន្ទានុសិទ្ធិដោយទំនួលខុសត្រូវ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម សេង ឌីណ អ្នកនាំពាក្យក្រសួងយុត្តិធម៌។ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពិធីបិទសន្និបាតបូកសរុបការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងលើកទិសដៅការងារអាទិភាពឆ្នាំ២០២៥ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ម្សិលមិលនេះ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ក្នុងសន្និបាតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំទៅព្រះអាជ្ញា និងចៅក្រមទាំងអស់ត្រូវប្រើប្រាស់ឆន្ទានុសិទ្ធិប្រកបដោយវិជ្ជាជីវៈ ព្រមទាំងទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវយុត្តិធម៌ជូនប្រជាពលរដ្ឋ។សូមជម្រាបថា ក្នុងពិធីសន្និបាតនោះ​ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្លែងថា កត្តា២ចំណុច ដែលជួយដល់កំណែទម្រង់នោះ ទី១ លើកកម្ពស់សេវាយុត្តិធម៌ និងលើកកម្ពស់គុណភាពឱ្យបានល្អទាក់ទងនឹងការសម្រេចសេចក្តីរបស់ចៅក្រម។ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រកាសថា ក្រសួងយុត្តិធម៌នឹងទទួលរាល់បញ្ហាអយុត្តិធម៌ទាំងឡាយ ដើម្បីដោះស្រាយឱ្យស្របតាមវិធានការគន្លឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ វិស័យយុត្តិធម៌ត្រូវតែប្រឈមនឹងបញ្ហា ដើម្បីដោះស្រាយបញ្ហា៕

សម្តេចតេជោ ហ៊ុន សែន៖​ «ចូលរួម​ហាត់ប្រាណ​ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​សុខភាព​ល្អ​ប្រសើរ​ទាំងអស់គ្នា»

2025/03/15 10:48:12 am        245
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញវាយកូនហ្គោលដែលជាប្រភេទកីឡាដែលសម្ដេចចូល​ចិត្ត​ជាង​គេ ដើម្បីសុខភាពនៅទីលានវាយកូនហ្គោល ឈុន អូន។សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ សូមឲ្យបង​ប្អូន​ជន​រួម​ជាតិ​ហាត់​ប្រាណ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដើម្បីសុខភាពល្អប្រសើរទាំងអស់គ្នា។ខាងក្រោមនេះកម្រងរូបភាពសម្តេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនហ្គោល កីឡាពេល​ព្រឹក​ដើម្បី​សុខភាពនៅទីលានវាយកូនហ្គោល ឈុន អូន៖

កម្ពុជា-អូស្ត្រាលីជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងខាងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ

2025/03/15 10:16:43 am        218
ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ​អូស្រ្តាលីដឹ​ក​នាំ​ដោយ​លោក​ស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធាន​ការិយាល័យ​ពាណិជ្ជ​កម្ម និងវិនិយោគនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ នៅក្រោយចប់ជំនួបនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងឱកាសនេះ ឯកឧត្តម​រដ្ឋមន្ត្រី បានលើក​ឡើង​ពី​កម្លាំង​ពលកម្ម​ជំនាញ​ដែល​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូ​វ​ការ ដូចជាក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ជាដើម។ ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្ត្រី មើលឃើញថា នេះជាឱកាសដ៏ល្អក្នុងការបង្កើតភាពជាដៃគូ និងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល នៃ​ប្រទេសអូស្ត្រាលី និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET) របស់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកនូវការអនុវត្តជាគន្លឹះក្នុងការអភិវឌ្ឍជំនាញ និង​ការ​បណ្តុះ​បណ្តាល​កម្លាំង​ពលកម្មនៅកម្ពុជា ស្របតាមទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាស្តង់​ដា​អប់រំ​បណ្តុះ​បណ្តាល​របស់​ប្រទេស​អូស្ត្រាលី​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​តាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET) របស់​ប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេស និង​ជំនាញ​នានា​ប្រកប​ដោយគុណភាព។ ជាការឆ្លើយតប លោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) រួមនិងគណៈ​ប្រតិភូ​ដែល​ជា​តំណាង​នៃ​គ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានាក្នុងប្រទេសអូស្ត្រាលី បានបង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​លើក​ឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសង្ឃឹមថា​តាម​រយៈ​ការ​ជួយ​សម្រប​សម្រួល​ពី​ក្រសួង​ការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពង្រឹងកិ​ច្ច​សហ​ប្រតិបត្តិការ​រវាង​គ្រឹះ​ស្ថាន​អប់រំ​បណ្តុះ​បណ្តាល​នៃ​ប្រទេសអូស្ត្រាលី ជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស(TVET) របស់​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរថែមទៀត៕

សំណូមពរជាច្រើនរបស់ពលរដ្ឋ ត្រូវបានដោះស្រាយភ្លាមៗក្នុង​វេទិកា​សាធារណៈ​នៅ​ឃុំទងត្រឡាច ស្រុកស្រីសន្ធរ

2025/03/15 09:59:35 am        187
កំពង់ចាម៖ អាជ្ញាធរឃុំទងត្រឡាច ស្រុកស្រីសន្ធរ បានសហការជាមួយ​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ទង​ត្រឡាច រៀបចំវេទិកាសាធារណៈ ដែលមានប្រជាពលរដ្ឋប្រមាណ ៥០០នាក់ បានចូលរួម ខណៈ​ក្តី​កង្វល់ និងសំណូមពរជាច្រើន ក៏ត្រូវបានលើឡើងក្នុងអង្គវេទិកានោះ ហើយត្រូវ​បាន​ដោះ​ស្រាយ​ភ្លាមៗ​ជូន​ប្រជាពលរដ្ឋផងដែរ ។សម្រាប់សំណូមពរ ដែលបានស្នើដោយប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតក្នុងសាលាបឋមសិក្សាបឹងទីង ឃុំទងត្រឡាច រួមមាន បញ្ហា​សុខាភិបាល អប់រំ សង្គមកិច្ច ភូមិ-ឃុំមានសុវត្ថិភាព និងការអភិវឌ្ឍជាដើម ។ក្នុងវេទិកាសាធារណៈនោះឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីអាណត្តិមុខ ត​មកដ​ល់​អាណត្តិ​ទី៧នេះ គឺនៅតែបន្តធ្វើវេទិកាសាធារណៈ ដើម្បីជួបជាមួយប្រជាពលរដ្ឋ បានស្ដាប់ដោ​យ​ផ្ទាល់​នូវកង្វល់ ឬក្ដីព្រួយបារម្ភអ្វីមួយ ហើយចង់ឲ្យមានការដោះស្រាយ ។ឯកឧត្តមបន្តថា ក្នុងនាមជាក្រុមការងារចុះមូលដ្ឋាន ឬអាជ្ញាធរភូមិឃុំ ដែលជា​ភ្នែក​ជា​ច្រមុះ​រប​ស់​រាជ​រដ្ឋាភិបាល គឺត្រូវតែស្ដាប់ និងនាំយកនូវក្តីកង្វល់ ឬសំណូមពរទាំងអស់នោះ មកធ្វើការ​ដោះ​ស្រាយ​ឲ្យ​អស់ពីលទ្ធភាព ហើយបើមិនអាចដោះស្រាយបាន ត្រូវធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំ ដើម្បី​ដោះ​ស្រាយជូនប្រជាពលរដ្ឋ ។ឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមថា តែយ៉ាងណាក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ត្រូវតែខិតខំ ដោះ​ស្រាយ​សំណូមពរទាំងអស់នោះ ក៏ដូចជារួមគ្នាធ្វើការអភិវឌ្ឍមូលដ្ឋាន ការ​ផ្ដល់​សេវា​រដ្ឋបាល​ឲ្យ​បាន​ឆាប់រហ័ស ទាន់ពេលវេលា អនុវត្តឲ្យបានខ្ជាប់ខ្ជួនគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជា​ពិសេសត្រូវធ្វើអំពើល្អចំពោះប្រជាពលរដ្ឋ ។ក្នុង​ឱកាសនោះ ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងក្រុមការងារ គឺបាន​ជួយ​ដោះ​ស្រាយ និងបាននាំយកអំណោយ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់​ដល់​ប្រជាពលរដ្ឋដែលសំណូមពរ រួមមានផ្ដល់ថវិកាដល់កុមារកំព្រា កុមារមានជីវភាពខ្វះខាត ទិញ​កង់ ផ្ដល់ប្រាក់ឧបត្ថម្ភដល់អ្នកជំងឺ និងចែកថ្នាំព្យាបាលជំងឺដល់ពលរដ្ឋទាំង ៥០០គ្រួសារ ដែល​បានចូលរួមក្នុងវេទិកានេះ ខណៈឧកញ៉ា ជា លាងហុង ឧបត្ថម្ភម្សៅទឹ​ក​ដោះ​គោ​ដល់​ទារក​ដែល​ឪពុកម្ដាយមានជីវភាពខ្វះខាត, ឧកញ៉ា អែល សារ៉ុម ឧបត្ថម្ភកុំព្យូរទ័រចំនួន ២គ្រឿង ឧបត្ថម្ភថវិកាទិញឯកសណ្ឋានប្រជាការពារ និងលោក ពូន វណ្ណា ឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ដោះស្រាយការងាររដ្ឋបាលក្នុងឃុំទងត្រឡាច ៕ អត្ថបទ បាន សុខរិទ្ធិ

រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣

2025/03/15 09:39:45 am        126
ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុ​រដ្ឋលេខា​ធិការ រួមជាមួយមន្ត្រី​នៃ​នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចុះ​គាំទ្រ​តម្រង់ទិស​ការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ ទាំងថ្មី នៅតំបន់​មេគង្គ​​ក្រោម ក្នុងខេត្តចំនួន៣ មានខេត្តកណ្តាល ខេត្តស្វាយ​រៀង និងខេត្តព្រៃវែង។ ក្នុងនោះ​ខេត្ត​កណ្តាល ដែ​លមានមន្ត្រីកសិកម្មឃុំសរុបទាំងចាស់ ថ្មីចំនួន៧០នាក់ ខេត្តស្វាយរៀង ចំនួន​៦៨នាក់ និងខេត្តព្រៃវែងចំនួន៩០នាក់។នាឱកាសនៃវគ្គបណ្តុះបណ្តាលតម្រង់ទិសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បាន​លើក​ឡើង​អំពី​៖១. យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល​នីតិកាលទី៧ ២.គោល​នយោបាយ​អាទិភាពទាំង៦ ជាពិសេសគោល​នយោបាយ​អាទិភាពទី៥ទី៦ ៣. តួនាទីភារកិច្ច​មន្ត្រី​កសិកម្ម​ឃុំ​សង្កាត់។ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្ត្រីកសិកម្ម​ឃុំទាំង​ចាស់​ថ្មី​ បំពេញការងារនៅមូលដ្ឋានឱ្យបានល្អ សហការជាមួយភាគីពាក់ព័ន្ធ សំដៅ​ធ្វើ​យ៉ាង​ណា​បម្រើ​ក​សិករ ដោយស្មោះត្រង់ សម្រេចបាននូវការបង្កើនប្រាក់​ចំណេញ​ខ្ពស់​ពីវិស័យកសិកម្ម ដើម្បី​ចក្ខុ​វិស័យ កម្ពុជាក្លាយជាប្រទេសមាន​ចំណូលមធ្យមកម្រិត​ខ្ពស់​​​​​​ឆ្នាំ២០៣០ និង​ក្លាយ​ជា​ប្រទេស​មានចំណូលខ្ពស់​ឆ្នាំ២០៥០។ សូមបញ្ជាក់ថា គិត​មក​ត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ ដំណើរការចុះតម្រង់ទិស ដល់មន្ត្រីកសិកម្មឃុំថ្មី អនុវត្តបាន១៥ខេត្តរួចហើយ៕

ផ្លូវ៦០ម៉ែត្រ!! រថយន្តបុកគ្នាពីក្រោយពេញទំហឹង រុញផ្ទប់ទៅបុករបាំងដែកពុះចែកទ្រូងផ្លូវ បាក់៦ផ្ទាំង

2025/03/15 08:51:28 am        990
ភ្នំពេញ៖ បុរសជាម្ចាស់រថយន្ត BMW បើកបុករថយន្ត Chevrolet ពីក្រោយពេញទំហឹង បណ្តាល​ឲ្យ​រុញ​ទៅបុករះរបាំងដែកពុះចែកទ្រូងផ្លូវ ខូចខាតចំនួន០៦ផ្ទាំង លើបណ្តោយផ្លូវ៦០ម៉ែត្រ ដែល​អាជ្ញាធរ​ទើបតែដាក់កាលពីថ្មីនេះៗ ។ហេតុការណ៍នេះដែរ បានកើតឡើងកាល ពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មាន បុរសម្នាក់ បើករថយន្ដស៊េរីទំនើប ម៉ាក BMW ពណ៍ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 1996.L.K បានបើករថយន្តក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជិតដល់ស្តុបស័រដេសលើបណ្តោយផ្លូវ ៦០ម៉ែត្រ ក៏ស្រាប់តែរថយន្ត BMW ទៅបុកពីក្រោយរថយន្ដ Chevrolet ពណកណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2BZ-1508 ដែលកំពុងបើកទិសដៅស្របគ្នា បណ្ដាលរថយន្ត Chevrolet ទៅបុករបាំងដែក ពុះចែកទ្រូងផ្លូវ វិលមួយជុំ ទៅប៉ះរបាំងដែកបាក់ ចំនួន ០៦ផ្ទាំង បង្កការខូចខាតរថយន្តស្ទើរទាំងស្រុង ប៉ុន្តែសំណាងល្អមិនបង្កអោយមនុស្សណាម្នាក់រងរបួសនោះឡើយ ។សូមបញ្ជាក់ផងដែរកាលពីថ្មីកន្លងទៅនេះ មន្រ្តីសាធារណៈទើបដាក់របាំងដែកនេះ មកដាក់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទើបតែមួយករណីនេះទេ បានបុកបណ្ដាលឲ្តរថយន្តរងការខូចខាត និងរបាំងដែកពុះចែកទ្រូងផ្លូវចំនួន ០៦ផ្ទាំងខូចខាតផងដែរ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការ វាស់វែងយករថយន្តទាំង ០២ គ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ អត្ថបទ ៖ កុម្ភៈ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈ ឬតួនាទីទេ​»

2025/03/15 08:27:07 am        218
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាម​រយៈ​បណ្ដាញ​​សង្គម​នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បាន​បង្ហោះរូបភាព​មួយ​សន្លឹក​ជា​មួយ​អ៊ំស្រី​ជា​អ្នកអនាម័យម្នាក់ និងបញ្ជាក់ថា សេចក្តីស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។ តាមរយៈបណ្ដាញ​​សង្គម​សម្ដេចធិបតី ហ៊ុន ម៉ាណែតបានសរសេរថា «អ៊ំស្រីគាត់សួរថា ខ្ញុំអនាម័យអាចអោបបានអត់? ខ្លាចមានក្លិនមិនល្អលើក្មួយ។ ចម្លើយ​របស់​ខ្ញុំ​គឺ​ដូច​ក្នុង​រូប​មួយ​សន្លឹក​នេះ​។»សម្ដេចថ្លែងថា «សេចក្តីស្រឡាញ់និងការគោរពគ្នាទៅវិញទៅមក គឺគ្មានឋានៈឬតួនាទីទេ។ រីករាយចុងសប្តាហ៍មិត្តទាំងអស់គ្នា។ Have a good weekend, everyone.»

មនី្ទរពេទ្យកាល់ម៉ែត ចុះMOUជាមួយAbbott(អាបុត្រ) ក្នុងកិច្ចការងារបណ្តុះបណ្តាលបន្តចំពោះឯកទេសអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ការថែទាំ និងព្យាបាលជំងឺ ពិសេសអ្នកជំងឺមហារីក

2025/03/14 09:01:20 pm        142
ភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយ ABBOTT(អាបុត្រ) Laboratories LTD និងមន្ទីរពេទ្យជុឡាឡុងកនប្រទេសថៃ(Chulalongkorn) ក្នុងកម្មវិធីបន្តសុពលភាពអនុស្សរណៈយោគយល់គ្នារយៈពេល ២ឆ្នាំបន្ថែម ក្រោមប្រធានបទ Nutrition Inpatient Care Excellence ដែលជាកិច្ចសហការគ្នាក្នុងកិច្ចការងារបណ្តុះបណ្តាលបន្តចំពោះឯកទេសអាហារូបត្ថម្ភ ដើម្បីលើកកម្ពស់ការថែទាំ និងព្យាបាលជំងឺ ពិសេសអ្នកជំងឺមហារីក។ ​ពិធីចុះហត្ថលេខា ខាងលើនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំគ្រប់កម្រិត និងលោក Tomasz Schwarz, Abbott Country Manager ។គោលបំណងសំខាន់នៃ MOUនេះ ផ្តោតសំខាន់ទៅលើការធ្វើ screening រកករណីកង្វះអាហារូបត្ថម្ភចំពោះអ្នកជំងឺសម្រាកពេទ្យ, ការរៀបចំជាសេចក្តីណែនាំអំពីរបបអាហារដល់អ្នកជំងឺ និងការផ្តល់ការអប់រំពីរបបអាហារដល់អ្នកជំងឺទៅតាមតម្រូវការ កាឡូរី និងប្រភេទជំងឺនីមួយៗផងដែរ។បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោបល់គ្នាជាមួយដៃគូសហការ (Abbott) រួចមក ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះដៃគូអភិវឌ្ឍន៍របស់យើងគឺ ABBOTT Laboratories សម្រាប់ការគាំទ្រផ្នែកបច្ចេកទេសជាបន្តបន្ទាប់ ក្នុងការជំរុញដំណើរការថែទាំអាហារូបត្ថម្ភ ការបណ្តុះបណ្តាល ការពិនិត្យ និងវាយតម្លៃអាហារូបត្ថម្ភ និងការរៀបចំខិត្តប័ណ្ណសម្រាប់ផ្នែកជំងឺមហារីក នៅមន្ទីរពេទ្យកាល់ម៉ែត។ កិច្ចសហការរបស់ ABBOTT ជាមួយក្រុមថែទាំអាហារូបត្ថម្ភរបស់យើង គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា បានបញ្ជាក់ថា ការចូលរួមចំណែករបស់ អាបុត្រ (ABBOTT) ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងការជួយឱ្យវេជ្ជបណ្ឌិតរបស់យើង ទទួលបានការបណ្តុះបណ្តាលផ្នែកថែទាំអាហារូបត្ថម្ភនៅមន្ទីរពេទ្យជូឡាឡុងកន ក៏ដូចជាការរៀបចំវគ្គបណ្តុះបណ្តាលជាច្រើននៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការចូលរួមពីក្រុមរបស់យើង ក្រុម ABBOTT និងក្រុមមន្ទីរពេទ្យជូឡាឡុងកន បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការថែទាំអ្នកជំងឺ។ កិច្ចសហការនេះមានឥទ្ធិពលជាពិសេសសម្រាប់អ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរ អ្នកជំងឺមហារីក និងអ្នកដែលស្ថិតក្នុងការថែទាំសម្ភព និងទារកទើបនឹងកើត។លោក Tomasz Schwarz បានលើកឡើងថា អស់រយៈពេលជាង 90 ឆ្នាំមកហើយ Abbott បានប្តេជ្ញាចិត្តដើម្បីបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយមនុស្សឱ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេនៅគ្រប់ដំណាក់កាលនៃជីវិត យើងដឹងថាអាហាររូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់លើសុខភាពរបស់មនុស្ស។ សព្វថ្ងៃនេះ យើងទាំងអស់គ្នានៅទីនេះជាមួយនឹងបេសកកម្មដូចគ្នា ដើម្បីពន្លឿនវឌ្ឍនភាពក្នុងការឈានទៅដល់គោលដៅអាហារូបត្ថម្ភ។ ភាពជាដៃគូសាធារណៈ និងឯកជនក្រោមកម្មវិធី Nutrition Inpatient Care Excellence ឬ 'NICE' MOU នឹងបង្កើតផលប៉ះពាល់ និងនិរន្តរភាពនៃឧត្តមភាពនៃការថែទាំអាហារូបត្ថម្ភសម្រាប់អ្នកជំងឺ។ នេះក៏ស្របគ្នាជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការកសាងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព៕អត្ថបទ រដ្ឋា

គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ ដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន និងដែលបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួន មិន​ត្រឹមតែសម្រាប់ផ្ទាល់ខ្លួន​ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ និង​អ្នកដទៃទៀត

2025/03/14 07:29:28 pm        72
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បិទ​សន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ថា គោរមងារឧកញ៉ា​ផ្តល់ជូន​អ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន ព្រមទាំងបានខិតខំ និងទទួលផលពី​ការ​​តស៊ូរបស់ខ្លួនក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះ មិន​ត្រឹមតែសម្រាប់ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាង​សមិទ្ធផលសង្គម កិច្ច​ការ​មនុស្ស​ធម៌ និងជួយអ្នកដទៃ។ ដូច្នេះ, សូមទាំងអស់គ្នាថែរក្សាកិត្តិនាម​, កិត្តិយស និងគុណ​សម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់បន្តជួយដល់សង្គមជាតិ និងគោរម្ស៍ងារដ៏មានតម្លៃឱ្យបានយូរអង្វែង។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកកិច្ចការទូតសេដ្ឋកិច្ច ជាកិច្ចការអាទិភាព និងយកចិត្តទុកដាក់ ដោយមិនត្រឹមតែការធ្វើការទាក់ទាញក្នុងប្រទេសប៉ុណ្ណោះទេ តែក៏បានជំរុញការទាក់ទាញការវិនិយោគពីក្រៅប្រទេស​ ផងដែរ។ ជាមួយគ្នានេះ សម្តេចបវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ការសហការ គាំទ្រ និងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការភ្ជាប់វិស័យឯកជន ជាមួយនឹង​វិស័យឯកជន ដែលបង្កើនភាពទាក់ទាញ និងជំរុញការវិនិយោគឱ្យមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាល មិនអាចធ្វើតែម្នាក់ឯងបាននោះទេ ពោលគឺដើរតួជាស្ពានភ្ជាប់,​ ដាក់ចេញនូវគោលនយោ​បាយ និង​បើកច្រកព្រំដែន ឯវិស័យឯកជន គឺជាអ្នកឆ្លើយឆ្លងជាមួយនឹងវិស័យឯកជន និងបន្ត​ទំនាក់​ទំនងប្រទាក់ក្រឡា។ ក្នុងន័យនេះ, យើងទាំងអស់គ្នាត្រូវប្រើប្រាស់កម្លាំងសរុប ទើបអាចទាក់ទាញវិនិយោគិនបាន ព្រោះវិស័យឯកជនជឿជាក់វិស័យឯកជន។ ជាលទ្ធផលគួរជាទីមោទននៅក្នុងឆ្នាំ២០២៤, កម្ពុជាទទួលបានការស្នើសុំ និង​អនុម័ត​គម្រោងជាផ្លូវការបានចំនួន ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦,៨ ប៊ីលានដុល្លារ គឺជាឆ្នាំដែល​មាន​ការវិនិយោគច្រើន​ជាងគេមិនធ្លាប់មាននៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការ​លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល​សម្រាប់វិស័យឯកជន ដែលវិនិយោគ​លើការវិនិ​យោគ​ផលិតផលគាំទ្រខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាដល់និរន្តរភាព និងកម្លាំងនៃការផលិតក្នុងស្រុក​ឱ្យ​កាន់តែសកម្ម មានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់សម្រាប់បំពេញសេចក្តីត្រូវការក្នុងស្រុកផង និងនាំចេញផង។មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សន្តិភាពនៅតែកត្តាគន្លឹះសម្រាប់​កម្ពុជា សម្រាប់ទាំងអស់គ្នា និងសម្រាប់ការវិនិយោគ ពិសេសសម្រាប់វិស័យឯកជនតែម្តង។ សន្តិភាព​ គឺជាកត្តាគន្លឹះ និងអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់គោលជំហ និងប្តេជ្ញាថែរក្សាឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ពិសេសតាមរយៈការការពារអធិបតេយ្យភាព, ស្ថេរភាព និងបូរណភាពទឹកដី។ ពេលណាមានសង្គ្រាម, អ្នកដែលលំបាកមុនគេនោះ គឺកងទ័ព និងប្រជាជននៅទីតាំងដែលមានជម្លោះ, បន្ទាប់គឺប្រជាជន និងសេដ្ឋកិច្ចកម្ពុជា រួមទាំងវិនិយោគិន ផងដែរ។ ដូច្នេះ, រាជរដ្ឋាភិបាល តែងមានវិធីសាស្ត្រ​ក្នុងការដោះស្រាយ និងធ្វើការយ៉ាងប្រាកដប្រជា ប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី, ចរចាលើ​កិច្ច​ការ​បច្ចេកទេស និងក្របខណ្ឌច្បាប់ និងកិច្ចសហប្រតិបត្តិការច្បាស់លាស់ តែយើងរក្សា​សិទ្ធិ​ក្នុងការការពារខ្លួន,​ ការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយបានត្រៀមលក្ខណៈគ្រប់យន្តការ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM