សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា មានភាពធន់ទោះបីសកលលោកកំពុងស្ថិត​ក្នុងភាពមិនប្រាកដ

2025/03/14 01:23:46 pm        144
ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ និងអាច​សម្រេច​បាន​ស្រប​តាមស្តង់ដាអន្តរជាតិ ធានានូវប្រសិទ្ធភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយ​មាន​ភាព​បត់បែន និងភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់និង​សកលលោក​។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្នុងកិច្ចប្រជុំត្រួត ពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ដំណាក់​កាលទី៤ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុង​ប​រិការណ៍ដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រែប្រួលប្រជាចាំ, ទស្សន​វិជ្ជា «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា, ក្នុងស្មារតី «ធ្វើបណ្ដើរ, រៀន​បណ្ដើរ​, និងកែលម្អបណ្ដើរ» នៅតែត្រឹមត្រូវ ដែលត្រូវបន្តអនុវត្តជាប្រចាំ។ ស្របតាមស្មារតីនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង​ឈ្លាស​វៃ​របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី បន្ដចាត់ទុក​ការកែ​ទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាអាទិភាពខ្ពស់ ព្រមទាំងបាននិង កំពុងខិតខំបន្តធ្វើបរិវត្តកម្មប្រព័ន្ធថវិកាបន្ថែមទៀត ឆ្ពោះទៅអនុវត្ត «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ឲ្យបានពេញលេញ និងសាប ព្រោះ «វប្បធម៌សមិទ្ធកម្ម» នៅក្នុងក្របខ័ណ្ឌអភិបាលកិច្ចនៃរាជរដ្ឋាភិបាលទាំងមូល សំដៅកែប្រែវប្បធម៌ការងារសាធារណៈជា បណ្តើរៗ ដោយផ្តោតលើសមិទ្ធផលជាចម្បងពោលគឺ ប្រព័ន្ធនេះតម្រូវឲ្យស្ថាប័នសាធារណៈបំពេញការងារ ដើម្បីសម្រេចបាន សមិទ្ធផលស្របតាមគោលបំណងគោលនយោបាយ និងបេសកកម្ម ដែលរាជរដ្ឋាភិបាលបំពាក់ជូន។ ក្នុងន័យនេះ, វប្បធម៌សមិទ្ធកម្ម ក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ នឹងក្លាយជាឧបករណ៍ដ៏ចាំបាច់ក្នុងការសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ហើយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់ ម្ខាងសម្រាប់បរិការណ៍សកលខាងក្រៅ ដែលប្រែប្រួលជាប្រចាំ; និងម្ខាងទៀតសម្រាប់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់ ដើម្បីឈានទៅសម្រេចបាន នូវមហិច្ឆតាផ្ទាល់របស់កម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់អំពីវឌ្ឍនភាពគន្លឹះមួយចំនួន និងបានវាយតម្លៃជារួមថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បានកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ, មានភាពជាក់ស្តែងនិយម និងអាចសម្រេចបានស្របតាមស្តង់ដាអន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់ បែន និងភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់និងសកលលោក។បញ្ហានេះ, តំណាងដៃគូអភិវឌ្ឍ បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្ដេជ្ញាបន្តផ្ដល់ការគាំទ្រប្រកបដោយស្មារតីសហប្រតិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ ដើម្បសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺការផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕ អត្ថបទ៖ សុន រ៉ាឌី

អន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពគុណភាពផ្លូវក្រាលកៅស៊ូDBSTក្នុងស្រុកសាមគ្គីមានជ័យ

2025/03/14 01:12:50 pm        55
កំពង់ឆ្នាំង៖ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពគុណភាពការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូDBST ស្ថិតក្នុងឃុំស្វាយ ឃុំត្បែងខ្ពស់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវកៅស៊ូនេះ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្តេចបានខិតខំជួយស្តារប្រទេសជាតិពីបាតដៃទទេរ និងជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមមមូលដ្ឋាន នាំអោយមានផ្លូវក្រាលគ្រួសក្រហម ផ្លូវបេតុង ផ្លូវកៅស៊ូ ខ្វាត់ខ្វែងនាំអោយទីជនបទ និងទីក្រុងនៅកៀកកិតគ្នាបង្កើយ ជាពិសេសបានស្វែងរកសន្តិភាព និងរក្សាបានសុខសន្តិភាពរហូតមក។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនបន្តទៀត ដោយបានគិតគូរយ៉ាងខ្លាំងដល់សុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយផ្លូវកៅស៊ូ១ខ្សែនេះ ក្រុមការងាររាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ថែទាំជាប្រចាំ នាំអោយប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។ឯកឧត្តម សាន វិសាល បានសំណូមពរដល់បងប្អូនទាំងអស់ជួយថែរក្សាផ្លូវ កុំកាយលុបប្រឡាយ ត្រូវដាក់លូបង្ហូរទឹកកុំអោយស្ទះ និងជួយមើលឡានដឹកធ្ងន់ៗផង ព្រោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តែងតែគិតគូរដល់សុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋនៅតាមជនបទជានិច្ច ។ ការគិតគូរបស់ថ្នាក់ដឹកនាំ ធ្វើអោយបងប្អូនបានមកវិញនូវផ្លូវកៅស៊ូDBSTថ្មីស្អាត នាំអោយងាយស្រួលដល់ការធ្វើដំណើរទៅមកមន្ទីរពេទ្យ មណ្ឌលសុខភាព កូនចៅទៅសាលារៀន ធ្វើការ ទៅវត្ត និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ។ ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវDBSTនេះរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក១០០% សម្រាប់ការវាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពលភាពគុណភាពការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូDBSTនេះ។ ឯកឧត្តម បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវកៅស៊ូ ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយប្រកបដោយសុវត្ថិភាព និងយូរអង្វែង។ ផ្លូវទាំងអស់នេះ បានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យមានការរីកចម្រើនលើសពីការរំពឹងទុក តាមរយៈការដឹកជញ្ជូនកសិផលដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឱ្យអចលនទ្រព្យពួកគាត់ឡើងថ្លៃជាដើម ៕ កាំង ហុងវាស្នា

ឧត្តមនាវីឯក ទៀ សុខា បន្តចុះសួរសុខទុក្ខ និងនាំអំណោយសម្តេចធិបតីចែកជូនដល់នាវិកនៅខេត្តកំពង់ឆ្នាំង

2025/03/14 01:07:50 pm        73
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានបន្តដឹកនាំប្រតិភូកងទ័ពជើងទឹក និងមន្រ្តីអគ្គលេខាធិការដ្ឋាន នៃគ.ជ.ស.ស. ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូននាយនាវី នាយនាវីរង និងពលនាវិក កងជើងទឹកវាយលើគោក បញ្ជាការដ្ឋានកងទ័ពជើងទឹក ស្ថិតនៅទីតាំងឈរជើងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ៕

អនុវត្តតាមបទបញ្ជាសម្ដេចធិបតី ក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែងដោះស្រាយបញ្ហាប្រភពទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារ នៅសហគមន៍តាំងបំពង់

2025/03/14 12:44:43 pm        81
កំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជាក់ស្តែងដោះស្រាយ បញ្ហាប្រភពទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារនៅសហគមន៍តាំងបំពង់។ សូមជម្រាបថា ក្នុងអំឡុងពេលពិភាក្សាជាមួយនឹងប្រធានសហគមន៍តាំងបំពង់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានទទួលយកនូវសំណើរបស់សហគមន៍​លើបញ្ហាកង្វះខាតទឹកប្រើប្រាស់ ពិសេស សម្រាប់ការស្រោចស្រពដំណាំ។នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារជំនាញរបស់ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប រួមជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះពិនិត្យមើល​ស្ថានភាព​ជាក់ស្តែងរបស់ប្រភពទឹកចំនួន ២ រួមមាន៖ បឹងលាង និង ត្រពាំងបញ្ចាំពឹកដី ដើម្បីសិក្សាបន្ថែមអំពីលទ្ធភាពនៃការទាញយកទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រុមការងារជំនាញ បានកត់សម្គាល់ថា ប្រភពទឹកទាំងពីរ គឺជាប្រភពទឹកដ៏មានសក្តានុពលចេញពីក្រោមដី នៅក្នុងតំបន់រលាក់កងជើងផ្ទាល់ ដែលនឹងអាចទាញយកទឹកប្រើប្រាស់ជាប់ជាប្រចាំ ហើយក្រុមការងារជំនាញ នឹងគ្រោងបញ្ចប់សិក្សាក្នុងពេលឆាប់ៗខាងមុខ ដើម្បីអាចផ្តល់ប្រយោជន៍ជូនដល់សហគមន៍ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី។ សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចដោយផ្ទាល់នៅតំបន់ទេសចរណ៍ខ្នងផ្សារកាលពីថ្ងៃសៅរ៍ទី៨ មីនា កន្លងទៅនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានជួបជជែកលេងជាមួយប្អូនប្រុសដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែងដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ សម្ដេចនាយករដ្ឋមន្រ្ដីបានសម្រេច៖ ១. ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ៖- សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់នេះ- សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ។- សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។ ២. ប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ៕

ទេសរដ្ឋមន្រ្តី គន់ គីម៖ ទីស្នាក់ការសមាគមអតីតយុទ្ធជន​តាមបណ្តាខេត្ត​នឹងលើក​កម្ពស់​គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនអតីតយុទ្ធជន

2025/03/14 11:59:04 am        181
សៀមរាប៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជា​អធិបតីភាពក្នុង​ពិធី​បញ្ចុះ​បឋមសិលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប និង​សំណេះ​សំណាល ព្រមទាំងចែកអំណោយជូនអតីតយុទ្ធជន ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង​សៀមរាប។ថ្លែងនាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្តសៀមរាប ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ផ្លែផ្កានៃសន្តិភាពមានពាសពេញលើផ្ទៃប្រទេសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បាននាំជូនប្រទេសជាតិ និងប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះ ហើយក្នុងនោះបងប្អូនអតីតយុទ្ធជន គឺជាប្រតិបត្តិករដ៏សំខាន់ដែលបានចូលរួមក្នុងការអនុវត្តនូវនយោបាយនេះ ដែលជាកត្តានាំឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងបានផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនភាព។ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ជាក់ស្តែងការសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្តសៀមរាប នឹងរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនសមាជិកអតីតយុទ្ធជនឱ្យកាន់តែប្រសើរ និងប្រសិទ្ធភាពខ្ពស់។ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តអនុវត្តនូវគោលនយោបាយជូនអតីតយុទ្ធជនដល់ការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងគ្រួសារ ដើម្បីការរស់នៅប្រកបដោយសុខភាព និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធ្វើឱ្យមានភាពធន់ រឹងមាំ និរន្តរភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនូវគុណបំណាច់ដ៏ធំធេងរបស់វីរៈអតីតយុទ្ធជន រាជរដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សប្រចាំខែជូនអតីតយុទ្ធជន គ្រួសារពលី មរណៈ ផ្ដល់ប័ណ្ណប.ស.ស ព្យាបាលសុខភាពដោយឥតគិតថ្លៃ ប័ណ្ណសម្គាល់ជនមានពីការភាព ប័ណ្ណក្រីក្រ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗពីសង្គមផងដែរ៕ 

ភ្លៀងកក់ខែលាយឡំជាមួយខ្យល់កន្រ្តាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ១១៣ខ្នង នៅស្រុកសង្កែ

2025/03/14 11:40:05 am        235
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់ឱ្យក្រុមប្រតិបត្តិសាខាខេត្តដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុក និងមន្រ្តីការិយាល័យគ្រប់គ្រងគ្រោះមន្តរាយ ដោយមានការចូលរួមពីលោក នាង ចន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យនិងវាយតម្លៃនៃផលប៉ះពាល់ ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងស្រុកមួយចំនួនដែលរងគ្រោះដោយ​ខ្យល់កន្ត្រាក់​បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ១១៣ខ្នងផ្ទះ។ក្នុងរបាយការណ៍ បានបង្ហាញថា ផ្ទះដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ទាំង ១១៣ខ្នងផ្ទះ ក្នុងនោះមាន៖ ១.ឃុំអូដំបង១ ប៉ះពាល់លើភូមិចំនួន៤ មានភូមិអូរស្រឡៅ ប៉ះពាល់ចំនួន ៥៩ខ្នង រលំទាំងស្រុង០១ខ្នង ផ្ទះប៉ះពាល់ធ្ងន់ធ្ងរ ២១ខ្នង និងប៉ះពាល់ដោយអន្លើចំនួន ៣៧ខ្នង- ភូមិសំរោងកោង ប៉ះពាល់ចំនួន ២៤ខ្នង រលំទាំងស្រុង០១ខ្នង ប៉ះពាល់ធ្ងន់ធ្ងរ ១៤ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០៩ខ្នង ,ភូមិវត្តចែង ប៉ះពាល់ធ្ងន់ធ្ងរចំនួន០៤ខ្នង និងប៉ះពាល់ដោយអន្លើ ១២ខ្នង ,និងភូមិអូរខ្ជាយ ប៉ះពាល់ធ្ងន់ធ្ងរចំនួន០២ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០៨ខ្នង។២-ឃុំអូរដំបង២ ប៉ះពាល់០១ភូមិ គឺភូមិស្វាយធំ ប៉ះពាល់ធ្ងន់ធ្ងរចំនួន២ខ្នង និងប៉ះពាល់ដោយអន្លើចំនួន០១ខ្នង។៣-ឃុំវត្តតាមិម ប៉ះពាល់០១ភូមិ គឺភូមិអូរខ្ជាយ ប៉ះពាល់ធ្ងន់ធ្ងរចំនួន០១ខ្នង។ក្នុងឱកាសចុះពិនិត្យតាមខ្នងផ្ទះនេះដែរ ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក យ៉ាន ឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ​បាតុភូតធម្មជាតិ​ដែលអាចនឹងកើតឡើងជាយថាហេតុ​ និងត្រូវឆាប់រាយការណ៍មកអាជ្ញាធរដែនដី ដើម្បីក្រុមការងារ​ចុះជួយបានទាន់ពេលវេលាផងដែរ។សូមបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះទាំងអស់ ទទួលអំណោយមនុស្សធម៌ពីសាខាខេត្ត អនុសាខាស្រុក​ ក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ផងដែរ ៕

កម្ពុជាប្រារព្ធទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក ក្រោមប្រធានបទ​«ការផ្លាស់ប្ដូរឆ្ពោះ​ទៅរកការ​រស់នៅប្រកបដោយចីរភាព»

2025/03/14 11:13:05 am        100
អគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ បានរៀបចំនូវទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក ក្រោមប្រធានបទ៖ "ការផ្លាស់ប្ដូរឆ្ពោះទៅរក ការរស់នៅប្រកបដោយចីរភាព" ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ លោកជំទាវ ចម និម្មល នៅក្នុងពិធីបើកកម្មវិធី នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីពង្រឹងការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ជំរុញការបង្កើតទីផ្សារប្រកបដោយសុចរិតភាពនិងតម្លាភាព។ លោកជំទាវ បានបន្តថា កម្ពុជា ក៏ជាប្រទេសមួយដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍយន្តការការពារអ្នកប្រើប្រាស់ ដែលក្នុងនោះក្រសួងពាណិជ្ជកម្ម តាមរយៈគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានអភិវឌ្ឍលិខិតបទដ្ឋានគតិយុត្ត និងយន្តការនានាជាច្រើន ដើម្បីធានាថា សិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់ត្រូវបានការពារ និងលើកកម្ពស់។ លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងបន្តថា បន្ទាប់ពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ដោយមាន កិច្ចសហការរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បាននិងកំពុងបន្តផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជននៅតាមបណ្តារាជធានី ខេត្ត និងបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយន្តការជាក់លាក់ ដើម្បីការពារអ្នកប្រើប្រាស់ មានដូចជា៖ការកសាងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីបង្កើនការការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់, ការជំរុញការប្រកួតប្រជែងដោយសុចរិត និងការធ្វើសកម្មភាពធុរកិច្ចជាមួយគ្នាដោយមានទំនុកចិត្ត និងកិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍគោលនយោបាយការពារអ្នកប្រើប្រាស់ឱ្យកាន់តែ មានប្រសិទ្ធភាព។នៅក្នុងអង្គពិធីនេះ លោក Jost KADEL ភារធារីស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានលើកឡើងថា អាល្លឺម៉ង់នៅតែបន្តប្តេជ្ញា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងប្រទេសកម្ពុជា ដើម្បីពង្រឹងសិទ្ធិអ្នកប្រើប្រាស់ លើកកម្ពស់ការយល់ដឹងសាធារណជន និងកសាងយន្តការដោះស្រាយប្រកបដោយប្រសិទ្ធិភាព ដែលផ្តល់សិទ្ធិអំណាចអ្នកប្រើប្រាស់ក្នុងការរុះរកភាពស្មុគស្មាញនៃសេដ្ឋកិច្ចទំនើប ស្របពេលដែលកំពុងទទួលយកការរស់នៅប្រកបដោយនិរន្ត៍រភាព។សូមបញ្ជាក់ថា កម្មវីធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់ និងការរស់នៅប្រកប ដោយចីរភាព ដោយបានបង្កើតជាវេទិកាកិច្ចពិភាក្សាតុមូល និងបទបង្ហាញពីអ្នកជំនាញពាក់ព័ន្ធ។ ក្នុងនោះផងដែរ កិច្ចពិភាក្សាតុមូលទី១ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ "ការប្រើប្រាស់ប្រកបដោយចីរភាព និងការអនុវត្តធុរកិច្ច ប្រកបដោយបរិយាបន្ន" ដែលត្រូវបានចូលរួមពិភាក្សាពីវាគ្មិនជាតំណាងវិស័យឯកជនក្នុងវិស័យ និងអ្នកច្បាប់ ផងដែរ។ ក្នុងកិច្ចពិភាក្សាទី២ បានផ្តោតទៅលើ "សិទ្ធិរបស់អ្នកប្រើប្រាស់នៅកម្ពុជានាពេលអនាគត" ដែលបានលើកឡើង អំពីចក្ខុវិស័យរយៈពេលវែងសម្រាប់ការការពារអ្នកប្រើប្រាស់និន្នាការ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្ត សិទ្ធិរបស់អ្នកប្រើប្រាស់ និងយុទ្ធសាស្រ្តដើម្បីបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់ និងលទ្ធភាពទទួលបានយន្តការ ដោះស្រាយ។ កិច្ចពិភាក្សានេះក៏បានណែនាំអំពីកម្មវិធីដាក់ពាក្យបណ្តឹងរបស់អគ្គនាយកដ្ឋាន ក.ប.ប. ពោលគឺ CCF Complaint App ផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្តេចធិបតី ណែនាំឱ្យក្រសួងធម្មការពិចារណាបញ្ចូលកម្មវិធីសមាធិ ក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សា

2025/03/14 11:04:48 am        130
ក្នុងឱកាសអញ្ជើញស្រោស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន ៦ ព្រះអង្គ នៅវត្តបទុមវតី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានតី ណែនាំឱ្យក្រសួងធម្មការ និងសាសនាពិចារណាដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិ នៅក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិតសិក្សា។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការដាក់បញ្ចូលកម្មវិធីប្រតិបត្តិសមាធិក្នុងកម្មវិធីសិក្សារបស់ ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស, មានទាំងសុខភាពផ្លូវកាយ, សុខភាពផ្លូវចិត្ត, បញ្ញាស្មារតី និងការទទួលខុសត្រូវ ក្នុងការរស់នៅក្នុងសង្គម។ក្នុងឱកាសនោះសម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រសួងធម្មការ និងសាសនា បន្តសហការសាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ ។ ទន្ទឹមនេះ, មន្ទីរធម្មការ និងសាសនាខេត្ត-ក្រុង ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាម ព្រមទាំងអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។សូមជម្រាបថា ការធ្វើសមាធិ គឺជាបច្ចេកទេសដ៏សាមញ្ញ ដោយយកសតិ និងស្មារតីទាំងស្រុងស្វែងយល់ពីខ្យល់ដង្ហើមចូលខ្យល់ដង្ហើមចេញ។ ការហាត់ធ្វើសមាធិតាមវិធីសាស្រ្តដោយសាមញ្ញនេះរយៈពេលប្រមាណពី១០ទៅ១៥នាទីនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា ការរក្សាបាននូវលំនឹងខាងផ្លូវចិត្តទៅលើគ្រប់បញ្ហាទាំងអស់នៅពេលដែលចិត្តតម្កល់មាំ ដោយការចម្រើនសមាធិ ទោះបីមានបញ្ហាកើតឡើងក៏នៅតែមានតុល្យការផ្នែកខាងផ្លូវចិត្ត ក៏នៅតែមានលំនឹងផ្លូវចិត្តអាចគ្រប់គ្រងស្ថានការបាន៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី ស្នើសម្តេចសង្ឃ និងព្រះសង្ឃបន្តជួយសង្គម តាមរយៈសម្តែងធម្មទេសនាអប់រំគុណធម៌ សីលធម៌

2025/03/14 10:52:10 am        81
ក្នុងឱកាស អញ្ជើញស្រោស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន ៦ ព្រះអង្គ នៅវត្តបទុមវតី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានស្នើដល់ សម្តេចព្រះសង្ឃ និងព្រះសង្ឃបន្តជួយសង្គមតាមរយៈសម្តែងធម្មទេសនាអប់រំគុណធម៌ សីលធម៌ និងផ្សព្វផ្សាយព្រះធម៌អប់រំបន្ថែមទៀតដល់ពុទ្ធបរិស័ទនៅតាមបណ្ដាញសង្គមនានា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និងបានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និងម៉ឺងម៉ាត់។សម្តេចធិបតី បានថ្លែងថា នៅកម្ពុជា, «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និងការប្រណ៍ប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត។ ជាក់ស្ដែង, កម្ពុជាមានសុខដុមរមនា សាសនា និងរក្សាបាននូវគុណតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នាដោយមិនមានការប្រកាន់យកនូវនិន្នាការជ្រុលនិយមនោះទេ។ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានស្នើឲ្យក្រសួងធម្មការ និងសាសនា ត្រូវបន្ត សហការជាមួយគណៈសង្ឃទាំងពីរគណៈ ដើម្បីរក្សាសុខដុមនីយកម្ម សាមគ្គីភាព និងវឌ្ឍនភាពសង្គម តាមរយៈសកម្មភាពសាសនានានា។ ក្នុងនោះ, ក្រសួងធម្មការ ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីដាក់ចេញជាសកម្មភាព ក្នុងការលើកកម្ពស់សាសនារបស់រដ្ឋ និងសីលធម៌សង្គម, ជាពិសេស ការផលិតវីឌីអូខ្លី ស្តីពីការអប់រំ សីលធម៌ ចរិយាធម៌ និងពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយ តាមបណ្តាស្ថានីយ៍ ទូរទស្សន៍ រដ្ឋ និងឯកជន បណ្តាញសង្គម និងផ្ទាំងប៉ាណូ តាមទីសាធារណៈផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ជាសក្ខីកម្មថ្មីនៃការរីកចម្រើនខាងព្រះពុទ្ធសាសនា

2025/03/14 10:29:58 am        105
ក្នុងឱកាស អញ្ជើញស្រោស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង និងសម្ដេចចំនួន ៦ ព្រះអង្គ នៅវត្តបទុមវតី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះជាសក្ខីកម្មថ្មី បង្ហាញយ៉ាងច្បាស់នៃការរីកចម្រើនខាងព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជា។នៅក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ថ្នាក់​ដឹកនាំ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរៀបចំពិធីនេះប្រកបដោយស្មារតីទទួលខុស​ត្រូវខ្ពស់ និងប្រកបដោយសទ្ធាជ្រះថ្លា, ញ៉ាំងឱ្យព្រះរាជពិធីនេះ មានភាពអធិកអធម ស័ក្តិសមនឹងព្រះកិត្តិគុណរបស់សម្តេចជាអម្ចាស់គ្រប់ព្រះអង្គ។សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់ ក្នុងវិស័យធម្មការ និងសាសនា ​ដូចដែលលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានរំលេចនៅក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ថ្វាយ-ប្រគេន និងជូនអង្គពិធី។សម្តេចធិបតី ថ្លែងថា ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ​ក៏ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ។សូមជម្រាបថា ព្រះរាជពិធីអភិសេក ឬស្រោចស្រពព្រះសុគន្ធវារីនេះ ជាបវេណីព្រះពុទ្ធសាសនា និងប្រពៃណីជាតិដ៏ល្អ ផូរផង់ ដែលមានអត្ថន័យសំដៅទៅលើការថែរក្សា និងលើកកម្ពស់គុណធម៌ សីលធម៌ ប្រពៃណីជាតិ តាមរយៈការបណ្តុះ នូវវប្បធម៌កតញ្ញូ មេត្តា ករុណា និងបំពេញ​កុសលកម្ម​ផ្សេងៗ ដែលជាគុណតម្លៃដ៏សំខាន់ ដើម្បីរួមចំណែកធ្វើឱ្យមានភាពសុខដុមរមនា ថែរក្សាសុខ​សន្តិភាព ​និងការអភិវឌ្ឍប្រកប​ដោយចីរភាព ​ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM