សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

អនុវត្តតាមបញ្ជាសម្តេចធិបតី ក្រុមការងារអន្តរក្រសួងបានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សាររបស់ក្រុមហ៊ុនវិនិយោគ និងប្រគល់ដី ៤០ ហិកតាជូនសហគមន៍

2025/03/14 10:24:01 am        194
កំពង់ស្ពឺ៖ ដោយអនុវត្តតាមបញ្ជារប់សសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានចុះដកបង្គោលព្រំដីពីក្រុមហ៊ុនវិនិយោគចំនួន ៤ ក្នុងតំបន់ភ្នំខ្នងផ្សារ និងប្រគល់ដីចំនួន ៤០ ហិកតាជូនសហគមន៍ ដើម្បីប្រើប្រាស់ជាប្រយោជន៍ពលរដ្ឋសហគមន៍ជាង ១០០ គ្រួសារនៅទីនោះ។ យោងតាមរបាយការណ៍របស់អន្តរក្រសួងបានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយៈការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ។ជាលទ្ធផល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សានូវលក្ខណ:ធម្មជាតិដូចដែលកំពុងមានស្រាប់ និងជាភាពទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ៕

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យការបម្រើសេវាសុខភាព និងឆ្លៀតចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ នៅតាមផ្នែកនីមួយៗ នៅមន្ទីរពេទ្យកាល់ម៉ែត

2025/03/13 09:16:54 pm        66
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវា នៅតាមផ្នែកមួយចំនួន និងឆ្លៀតចុះសួរសុខទុក្ខអ្នកជំងឺ ដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត, នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងយល់ពីការបម្រើសេវារបស់មន្រ្តីសុខាភិបាល ក្នុងការពង្រឹងគុណភាពបម្រើសេវាប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ជាមួយក្រមសីលធម៌វិជ្ជាជីវៈ និងដោយមិនមានការរើសអើង។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានទទួលមតិត្រឡប់ពីប្រជាពលរដ្ឋ អំពីក្រុមគ្រូពេទ្យដែលមានភាពរួសរាយរាក់ទាក់ និងប្រកបដោយសមត្ថភាព និងមិនមានការរើសអើង រួមទាំងមានការកោតសរសើរពីការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យទៀតផង។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយនិស្សិតដែលកំពុងចុះកម្មសិក្សាផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ទៅលើផ្នែកវេជ្ជសាស្ត្រ។ ក្នុងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងមតិកែលម្អមួយចំនួន ដើម្បីជួយជំរុញដល់ដំណើរការចុះកម្មសិក្សាឱ្យកាន់តែល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់៕អត្ថបទ រដ្ឋា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រុងពាលីត្រៀមស្រោចស្រពព្រះសុគន្ធវារីថ្វាយនិងប្រគេនសម្តេចសង្ឃ

2025/03/13 06:57:05 pm        87
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រុងពាលី ដើម្បីត្រៀមស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅ វត្តបទុមវតី រាជវរារ៉ាម រាជធានីភ្នំពេញ។ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជាបានសព្វព្រះរាជហឬ ទ័យចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ត្រាស់បង្គាប់ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ឡើងជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី១ ឡើងជា សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះវនរ័ត ណយ ប្រឹក ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ ឡើងជា សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ឡើងជា សម្តេចព្រះវនរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, និង សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ឡើងជាសម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា រួចមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រារព្ធព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិង ប្រគេនជាផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៤ ដែលប្រព្រឹត្តិទៅ នៅក្នុងវត្តបទុមវតីរាជវរារ៉ាម ក្នុងរាជធានីភ្នំពេញ។ព្រះរាជកម្មវិធីនេះបានប្រព្រឹត្តិទៅតាម ទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១នៃព្រះរាជាពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ-សម្តេចព្រះសង្ឃនាយក-សម្តេចព្រះសង្ឃនាយករង គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញជាអធិបតី ដ៍ខ្ពង់ ខ្ពស់ពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាមជាឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសអញ្ជើញដល់ទីអារាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញធ្វើពិធីប្រុងពាលី ដើម្បីជាកិច្ចបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ផ្ដល់នូវសេចក្តីសុខចំរើន សំរាប់ការចាប់ផ្តើមដំណើរការព្រះរាជពិធីស្រោចស្រព ព្រះសុគន្ធវារី ថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ-សម្តេចព្រះសង្ឃនាយក-សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយនៃ ព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញក្នុងកម្មវិធីបែបព្រះពុទ្ធសាសនា ជាបន្តបន្ទាប់ទៀត ជាពិសេសក្នុងកម្មវិធីចំរើនព្រះបរិត្ត នមស្ការ សមាទានសីល ដោយមានការយាងនិមន្ត ពីសម្តេចព្រះសង្ឃ ព្រះរាជាគណៈនិង ព្រះសង្ឃ ១០៨ ព្រះអង្គ។ ពិធីចំរើនព្រះបរិត្ត នមស្ការ សមាទានសីលនេះ និងនិមន្តសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ឧត្តមប្រឹក្សា   គណៈសង្ឃនាយក គណៈមហានិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះសទ្ធម្មវិសេសទេសនា ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកអោយពុទ្ធបរិស័ទ គ្រប់ជំនាន់ គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន ដែលជាប្រទីបបំភ្លឺផ្លូវ ដល់មនុស្សលោកគ្រប់រូប ឱ្យប្រកាន់ខ្ជាប់នូវ អំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទាន តម្កល់ទុក សំរាប់អនាគតជាតិ។សូមជម្រាបថា នៅកិច្ចបញ្ជប់នៃកម្មវិធី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា រួមជាមួយប្រតិភូមអមដំណើរបាន ប្រគេនទេយ្យទាន និង សាដក ដល់ព្រះសង្ឃទាំង១០៨អង្គ បន្ទាប់មកវេប្រគេន នូវ ទេយ្យទានទាំងអស់នោះ និង យំកិញ្ចិ ជាកិច្ចបញ្ជប់នៃពិធីថ្ងៃទីមួយ៕​អត្ថបទៈ សំ ងីម​

ឯកឧត្តម ហ៊ុន ម៉ានី៖ ការចាប់យកបច្ចេកវិទ្យាឌីជីថលពិតជាមានភាពចាំបាច់ ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា

2025/03/13 05:39:31 pm        89
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា៤.០ បានថ្លែងថា ការចាប់យកបច្ចេវិទ្យាឌីជីថល គឺពិតជាមានភាពចាំបាច់ខ្លាំងណាស់ ក្នុងការធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាកម្ពុជា៤.០ លើកទី៤ ស្ដីពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថល និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងមជ្ឈមណ្ឌលកម្ពុជា៤.០ និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវគន្លឹៈស្តីពី ភាពជាអ្នកដឹកនាំ របស់យុវជនក្នុងយុគសម័យឌីជីថលជូនដល់សិស្សនិស្សិត នៃសាកលវិទ្យាល័យប៊ែលធីជាង ២០០០អង្គ/នាក់ ដោយបានផ្តោតសំខាន់លើការស្តារឡើងវិញ នៃវិស័យសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ គឺវិស័យឌីជីថលត្រូវបានមើលឃើញពីសក្តានុពល ក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ដោយមានការវិវត្តស្របទៅតាមនិន្នាការតំបន់ និងសាកល បានក្លាយជាចលករមួយដ៏សំខាន់ ដែលគាំទ្រដល់វិស័យសេដ្ឋកិច្ចទាំងពេលបច្ចុប្បន្ន និងអនាគត ។ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា ឈរលើបរិបថនេះ ការបដិវត្តកម្មឌីជីថល គឺជាការចាប់យកជាប្រយោជន៍ ដើម្បីផលិតភាពសេដ្ឋកិច្ចកសាងសង្គមស៊ីវិល័យ ដែលពលរដ្ឋឌីជីថល អាចប្រើប្រាស់សេវាឌីជីថល ដោយមានជំនឿទុកចិត្ត និងមានសុវត្ថិភាពខ្ពស់ ។ឯកឧត្តម បានសង្កត់ធ្ងន់ថា បដិវត្តកម្មឌីជីថល ជាផ្នែកមួយដ៏សំខាន់ សម្រាប់ជំរុញវឌ្ឍនៈភាព និងកសាងសេដ្ឋ កិច្ច-សង្គម ហើយរដ្ឋាភិបាលឌីជីថល និងតាមរយៈពង្រឹងវិសាលភាពនិងការកែសម្រួលសេវាសាធារណៈ ឲ្យកាន់តែមានតម្លាភាព ក៏ដូចជាការថែទាំសុខភាព ការអប់រំនិងការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។ក្នុងន័យនេះការពង្រីកវិសាលភាពនៃការចាប់យក បច្ចេកវិទ្យាឌីជីថល ពិតជាមានភាពចាំបាច់ខណៈពេលដែលរាជរដ្ឋាភិ បានកំណត់ទិសដៅ ក្នុងការកសាងសង្គមសេដ្ឋកិច្ច និងរដ្ឋាភិបាលឌីជីថល ដើម្បីសម្រេចបានចក្ខុវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ និងឆ្នាំ២០៥០ ។គួរបញ្ជាក់ថា នៅក្នុងវេទិកានោះមានការធ្វើបទឧទ្ទេសនាមលើប្រធានបទ ចំនួន២ រួមមាន៖ ទី១. ភាពជាអ្នកដឹកនាំរបស់យុវជន នៅក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងទី២. ការកសាងភាពធន់នៅ ក្នុងភាពជាអ្នកដឹកនាំ របស់យុវជនតាម រយៈការប្រើប្រាស់បច្ចេក វិទ្យាឌីជីថល ជាមួយនិងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំឌីជីថល៖ កាលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់យុវជន» ៕អត្ថបទ បាន សុខរិទ្ធិ

កម្មវិធី “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” ត្រូវបានផ្សព្វផ្សាយបន្តយ៉ាងទូលំទូលាយ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

2025/03/13 05:20:26 pm        118
ភ្នំពេញ ៖ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់​ នឹងសង្គមលើកទី៣០៧ ស្មើនឹង១០៤៦ មាតិកាព្រះធម៌, នៅទីសី្តការក្រសួងធម្មការ និងសាសនា។លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖ ១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម, ២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍, ៣-ចៀសផុតពីគ្រឿងញៀន គ្រឿងស្រវឹង ពីការជួញដូរមនុស្ស, ៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម, ៥-បង្ការគ្រោះថ្នាក់ចរាចរណ៍, ៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ, ៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព, ៨- អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត, ៩-ការចិញ្ចឹមកូនបែបវិជ្ជមាន, ១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។ នាឱកាសនោះដែរឯកឧត្តម ហាក់ ប៊ុនធឿន បានថ្លែងថា អគ្គនាយកដ្ឋានកិច្ចការសាសនា សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន បាននិងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យ បាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។ កម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់​ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០០៩។ ចាប់តាំងពីការបង្កើតកម្មវិធីផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នេះមក កម្មវិធីនេះទទួលបានការអបអរសាទរទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាមានការចូលរួម និងអបអរសាទររបស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្សនៅទូទាំងប្រទេសយ៉ាងអធិកអធម។ ជាពិសេសជាងនេះទៅទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបានបន្តអនុវត្តនិងផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ កាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យកាន់តែប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបញ្ញាវ័នដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិ និងសង្គម។សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី៣០៧ ស្មើនឹង១០៤៦ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះមហាព្រហ្មមុនី ទូច សាទរ, ព្រះអរិយវង្ស ហង្ស សាវី, ព្រះគុម្ពោតនិរោធសមាបត្តិមុនី ច័ន្ទ សុវណ្ណ និងមានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ តាជី យាយជី សីលវ័ន សីលវត្តី និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ៕អត្ថបទ រដ្ឋា

នគរបាលខណ្ឌចំការមន បន្តចុះអនុវត្តចុះផ្សព្វផ្សាយ អំពីផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍

2025/03/13 05:01:05 pm        65
ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន បន្តអនុវត្តចុះផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន ការប្រើប្រាស់បារីអេឡិចត្រូនិច បញ្ហាក្មេងទំនើង នឹងណែនាំពីច្បាប់ចរាចរណ៍ដល់ ពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ទូលទំពូងទី០២ អោយមានការយល់ដឹងកាន់តែច្បាស់ ទូលំទូលាយ។ ការចុះផ្សព្វផ្សាយនេះដែរបានធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥នេះ ដឹកនាំដោយ លោកវរសេនីយ៍ត្រី តូ បុណ្យនុរាជ្យ អធិការរងខណ្ឌចំការមន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី២ ចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង និងការបញ្ជ្រាបពីច្បាប់ចរាចរណ៍ផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ចុងក្រោយ អាជ្ញធរ បានសំណូមពរទៅកាន់ ឪពុកម្តាយ ត្រូវត្រួតពិនិត្យការសិក្សារបស់កូនៗ អោយបានជាប់ នឹងទូន្មានជៀសអោយឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាកូនល្អ សម្រាប់គ្រួសារ នឹងក្លាយជាយុវជនគម្រូរបស់សង្គម ហើយប្រសិនបើមានបញ្ហាអ្វីមួយនៅក្នុងមូលដ្ឋាន ត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរ ដើម្បីអោយអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវេលា ៕ អត្ថបទ ៖ កុម្ភៈ

ស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា ជួបរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្វែងរកឱកាសបន្ថែមសម្រាប់កិច្ចសហការ និងនាំយកអ្នកជំនាញរបស់ប្រទេសស៊ីបមកកាន់វិស័យអភិវឌ្ឍន៍កម្លាំងពលកម្មកម្ពុជា

2025/03/13 04:57:56 pm        253
(ភ្នំពេញ) ស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា បានជួបសម្តែងការគួរសមជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MOLVT) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ នេះបើយោងប្រភពពីមន្ត្រីនៃស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជានោះ។  ប្រភពដដែលបានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាពេលថ្មីៗនេះ រវាងវិទ្យា ស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) និង ក្រុម ហ៊ុន Lanater Limited ដែលជាក្រុមហ៊ុនដែនសមុទ្រដែលមានមូលដ្ឋាននៅប្រទេស Cyprus ជាមួយនឹងការឈានទៅដល់សកលលោក ដែលត្រូវបានរចនាឡើងដើម្បីបង្កើនជំនាញអភិវឌ្ឍន៍មនុស្ស និង ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ សំខាន់កិច្ចប្រជុំនេះក៏បានធ្វើជាវេទិការដើម្បីស្វែងរកឱកាសបន្ថែមសម្រាប់កិច្ចសហការ និងនាំយកអ្នកជំនាញរបស់ប្រទេសស៊ីប មកកាន់វិស័យអភិវឌ្ឍន៍កម្លាំងពលកម្មកម្ពុជា ។  ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋ Cyprus បានទទួលការកោតសរសើរចំពោះតួនាទីនិងកិច្ចខិតខំក្នុងការសម្របសម្រួលភាពជាដៃគូនេះ ។ លោក Lazaros Chara lambous ជា CEO នៃ Lanater Limited និង លោក George Zachariou ប្រធានផ្នែកបច្ចេកទេសបានចូលរួមក្នុងកិច្ចប្រជុំនេះ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការអនុវត្តប្រកបដោយជោគជ័យនៃកិច្ចព្រម ព្រៀង និង គំនិតផ្តួចផ្តើមសហការនាពេលអនាគត ។  ប្រភពបន្តឲ្យដឹងថា គំនិតផ្តួចផ្តើមនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទាំងប្រទេសស៊ីប និងកម្ពុជាក្នុងការពង្រឹងការអភិវឌ្ឍន៍កម្លាំងពលកម្ម និង ការលើកកម្ពស់ភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ។ យើងទន្ទឹងរង់ចាំឥទ្ធិពលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការនេះ និងការស្វែងរកផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ៕

សម្ដេចតេជោ ចែករំលែកបទពិសោធន៍ជោគជ័យ នៃការអប់រំបណ្ដុះកូនៗ ដែលសម្ដេចបាន ប្រើពេលជាង ៤០ឆ្នាំទើបទទួលផលដូចថ្ងៃនេះ

2025/03/13 04:21:27 pm        602
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គម ចែករំលែកបទពិសោធន៍របស់សម្ដេច និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការទទួលបានជោគជ័យនៃការអប់រំបណ្ដុះកូនៗ ដែល​សម្ដេចទាំងទ្វេបានប្រើពេលជាង ៤០ ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។ សម្ដេចតេជោ បានសរសេរថា ពេជ្រកំពុងឆ្នៃ និងពេជ្រកែឆ្នៃរួច និងកំពុងរក្សាទុក ឬ​និយាយ​មួយ​បែប​ គឺដាវកំពុងផលិត ដាវកំពុងប្រើ និងកំពុងសំលៀងបន្ត។​សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតប៉ុន្មានសន្លឹក បង្ហាញអំពី​ជោគជ័យ​នៃ​ការ​អប់រំ​បណ្តុះ​បណ្តាល​កូន​ៗ​ដែល​សម្ដេចទាំងទ្វេបានប្រើពេលជាង ៤០ ឆ្នាំទើបទទួលផលដូចថ្ងៃនេះ។សម្ដេចតេជោបានសរសេរថា ទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូ ឬឡាន​ជិះ​ទេ​ពួក​កូន​ត្រូវ​ដើរ​ទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេ (សាលាចតុមុខ) សំណាងជាងគេ ម៉ាណែត បានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិដែលឆ្ងាយជាងគេបន្តិច។ ពុក​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ទិញឡាន ឬម៉ូតូឲ្យកូនជិះ​តែ​ពុក​ចង់​ឲ្យ​ពួក​កូន​ស្គាល់​នូវ​ជីវភាព​ប្រជា​ជន​ធម្មតា​ដូច​កាល​ពុក​នៅពីក្មេង។ សម្ដេចតេជោ​បានបន្តថា ពេលកូនណាមួយមាន​កំហុស​ពួកកូន​ត្រូវ​ជាប់​វិន័យ​ទាំង​អស់​គ្នា​ដោយ​អង្គុយ​អាន​សៀវ​ភៅទាំ​ងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នា ដើម្បី​ជៀស​វាង​ជាប់​វិន័យទាំងអស់គ្នា។សម្ដេចតេជោ​បានបញ្ជាក់ថា៖«ពេលពួកកូនចេញទៅរៀននៅក្រៅប្រទេស ពុកទៅសរសេរវិន័យ​បិទ​ក្នុង​បន្ទ​ប់គេង បន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ ម៉ានិត ម៉ានី ម៉ាលី គឺ (ចេញ​ពី​ផ្ទះ ៥០០ម៉ែត្រត្រូវប្រាប់បង ណាហ្រ្គា និង សុខហ៊ា និងចាយលុយលើស 100 France ត្រូវសុំ​ការ​អនុញ្ញាត​ពីសុខហ៊ា)»។សម្ដេចថ្លែងថា៖«ពេលពួកកូនចេញទៅរៀនជុំគ្នានៅអាមេរិកដែលមាន ម៉ាណា ម៉ានិត ម៉ានី ម៉ាលី លើក​លែងតែ ម៉ាណែតពុកសរសេរវិន័យ (ដើរឃ្លាតពីផ្ទះ ៥០០ ម៉ែត្រត្រូវសុំអុំ ចាយលុយលើស ៥០ដុល្លារត្រូវសុំពីអុំ) ទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធមានការកំណត់ម៉ោងត្រូវចូលគេង និង​ត្រូវ​បិទ​ភ្លើងបិទម៉ាស៊ីនកំដៅ ម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើង»។សម្ដេចតេជោ​បាន​ថ្លែងថា ពុកម៉ែសូមអរគុណកូនៗដែលជាង ២០ ឆ្នាំមុនបាននិយាយ​ជា​មួយ​គ្នា​ដែល​ពុក​បានលួចស្តាប់ឮ ម៉ានិតនិយាយថា ប្រាប់ទាំងអស់គ្នាថា (ពុកម៉ែ តឹងតែង​ចំពោះ​ពួក​យើង​គឺ​ចង់​ឲ្យយើងល្អ)។ ពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តី និងមានកូនព្រមទាំង​ចេញ​ដឹក​នាំប្រទេស ឬចូលរួមក្នុងការងារបម្រើជាតិក្នុងឋានៈខ្ពង់ខ្ពស់ តែពុកនៅរង់​ចាំ​ធ្វើ​ជា​ថ្ម​សំលៀង​សម្រាប់​ពួក​កូនតទៅទៀត។សម្ដេចតេជោបានផ្ដាំទៅ​កូនៗរបស់សម្ដេចថា ពុកម៉ែចង់ឲ្យកូនៗខិតខំបណ្តុះ​បណ្តាល​អប់រំ​កូន​ៗ​ដែល​ជា​ចៅ​របស់ពុកម៉ែតាមរបៀបពុកម៉ែតទៅទៀតពិសេសផ្តោតលើគុណធម៌ ចរិយាធម៌ សីល​ធម៌​ចេះជួយអ្នកក្រីក្រ ទន់ខ្សោយ គោរពចាស់ទុំ សុភាពរាបសារ មិនឆ្មើងឆ្មៃ។ល។ ចៅ​រប​ស់ពុក​ម៉ែ​ជា​ចៅ​ល្អហើយតែត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀត៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «សុខភាព គឺពិតជាសំខាន់ សម្រាប់សេដ្ឋកិច្ចគ្រួសារសង្គម និងរក្សាលំនឹងសមធម៌ក្នុងសង្គម ព្រមទាំងគន្លឹះនៃស្ថេរភាពសង្គម និងភូមិសាស្រ្ត»

2025/03/13 04:10:40 pm        58
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធី«ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល» ក្នុងគោលបំណងបញ្រ្ជាបការស្វែងយល់អំពីយុទ្ធសាស្រ្តនៃការលើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌សុខាភិបាល និងជំរុញកិច្ចសហការគាំទ្រ តាមគ្រប់រូបភាពក្នុងការអនុវត្តយុទ្ធនាការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីជាប្រយោជន៍ដល់គ្រប់ក្រុមគោលដៅទាំងអស់ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវា ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ, នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។ ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សូមចូលរួមអនុវត្តយុទ្ធនាការនេះ ឱ្យបានទទួលជោគជ័យ ដោយត្រូវ៖ ១. គ្រប់មូលដ្ឋានសុខាភិបាល ត្រូវធានាថា ការផ្តល់សេវាដល់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ដោយមិនមានការរើសអើង និងដោយតម្កល់ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវា ២៤ម៉ោង រៀងរាល់ថ្ងៃ ដើម្បីធានានូវគុណតម្លៃ នៃការអនុវត្តមូលនិធិសមធម៌ដែលជាអាទិភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។២. មូលដ្ឋានសុខាភិបាលទាំងអស់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រុមគោលដៅ អំពីមូលនិធិសមធម៌សុខាភិបាល ចូលរួមកំណត់ និងដោះស្រាយបញ្ហាប្រឈមដែលរារាំងដល់ប្រជាពលរដ្ឋ ដែលមានបណ្ណមូលនិធិសមធម៌សុខាភិបាល តែមិនអាចទទួលបានសេវា។ ៣. រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំផ្លាស់ប្តូរឥរិយាបថ អំពីការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាលដល់ប្រជាពលរដ្ឋតាមគ្រប់រូបភាព ព្រមទាំងចូលរួមតាមដាននូវបញ្ហាប្រឈមដែលគ្រួសារក្រីក្រ មិនទទួលបានបណ្ណ ឬមានបណ្ណតែមិនមកទទួលសេវា។ ៤. បិទតាំង និងចែកចាយសារអប់រំគ្រប់មធ្យោបាយរួមទាំងបណ្តាញគេហទំព័រ បញ្ជ្រាបសារអប់រំពីមូលនិធិសមធម៌សុខាភិបាល នៅក្នុងរបៀបវារៈក្នុងការប្រជុំនានា និងចាត់ទុកការងារនេះជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពផ្សេងៗទៀត។៥. តាមដានការប្រើប្រាស់សេវាសុខភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសក្នុងចំណោមប្រជាពលរដ្ឋដែលគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។  ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ ទទួលបានជោគជ័យកាន់តែល្អប្រសើរ សូមថ្នាក់ដឹកនាំទាំងអស់ ត្រូវខិតខំថែមទៀត ក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជន ជាពិសេសលើបញ្ហាជំងឺស្មុគស្មាញ ដែលត្រូវយកចិត្តទុកដាក់លើបន្ថែម ១) បញ្ហាជំងឺមិនឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ ត្រូវពង្រឹងបន្ថែមទៀត ២) ត្រូវស្វែងយល់បន្ថែមជាប្រជាសាស្រ្ត ពីកត្តាមនុស្សវ័យចំណាស់ ដោយត្រូវជំរុញការបណ្តុះបណ្តាលបន្ថែមដល់មន្រ្តីសុខាភិបាល ៣) ត្រូវគិតភាពស្មុគស្មាញផ្នែកហិរញ្ញវត្ថុ ដែលត្រូវការប្រើប្រាស់សេវាដែលមានតម្លៃថ្លៃ ៤) ការរីកចម្រើននៃការគាំពារសង្គម នឹងនាំមកកាត់បន្ថយចំណាយសេដ្ឋកិច្ច តាមរយៈការយកចិត្តទុកដាក់ចំពោះមុខការកាត់បន្ថយ និងលុបបំបាត់ជំងឺរ៉ាំរ៉ៃ។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងអង្គការដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ លើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ជាពិសេសសូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រួមមាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍នៃរដ្ឋាភិបាលអាល្លឺម៉ង់ (KfW) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មប្រទេសអូស្រ្តាលី (DFAT) និងមូលនិធិហិរញ្ញប្បទានសកលសម្រាប់គ្រប់ស្រ្តី កុមារនិងយុវវ័យ (GFF) ដែលបានសហការគាំទ្រផលិតនូវសម្ភារៈអប់រំផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ក៏ដូចជាសិក្ខាសាលាក្នុងថ្ងៃនេះ៕អត្ថបទ រដ្ឋា 

ពាក់ព័ន្ធគ្រឿងញៀន ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន រំលឹកដល់មន្រ្តីទាំងអស់​ត្រូវឈរលើ​គោលការណ៍ ៣កុំ និង១រាយការណ៍

2025/03/13 03:37:13 pm        577
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០បានណែនាំដល់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន ដោយឈរលើគោលការណ៍ «៣កុំ និង១រាយការណ៍»។ក្នុងឱកាសអញ្ជើញអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបញ្ជាក់ថា គោលការណ៍ «៣កុំ និង១រាយការណ៍» គឺ «កុំពាក់ព័ន្ធ កុំអន្ដរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍» ដូច្នេះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត។ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានក្រើនរំលឹកទៀតថា នៅក្រសួង ស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្តបទបញ្ជារាជរដ្ឋាភិបាលលេខ០១បប «គោលការណ៍សម្អាតចកចេញពីបឹង និងរក្សាផ្ទៃបឹងឲ្យស្អាតជាប្រចាំ» ដោយត្រូវត្រួតពិនិត្យធ្វើតេស្តជាប់ជាប្រចាំ និងមានវិធានការម៉ឺងម៉ាត់ ដោយត្រូវបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រីដែលធ្វើតេស្តលទ្ធផលវិជ្ជមានគ្រឿងញៀននោះឡើយ។ជាមួយគ្នានោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញរដ្ឋបាលខេត្តដែលជាប់ព្រំដែន និងគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ត្រូវមានភាពបុរេសកម្ម និងពង្រឹងការត្រួតពិនិត្យឲ្យបានដិតដល់ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតករណីនាំចូលគ្រឿងញៀន តាមផ្លូវគោក អាកាស ទឹក និងបញ្ញើប្រៃសណីយ៍ជាដើមនោះ។យ៉ាងណាក៏ដោយក្នុងឱកាសបិទសន្និបាតនោះឯកឧត្តម ក៏បានកោតសរសើរជូនចំពោះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលកន្លងមកបានដឹកនាំមុតស្រួចលើការងារ អនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ហើយឯកឧត្តមស្នើបន្ថែមដល់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងគណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវបន្តពង្រឹងនិងពង្រីកសមត្ថភាព ខិតខំស្រាវជ្រាវ ស៊ើបអង្កេត បើកការតស៊ូករណី បង្ក្រាបឲ្យដល់ឫសគល់និងមេក្លោង ព្រមទាំងពន្លាតដល់​បទល្មើស​សម្អាតប្រាក់ផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM