សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ និងក្រសួងរ៉ែនិងថាមពល សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងរ៉ែនិងថាមពល»

2025/03/13 01:10:04 pm        330
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងរ៉ែនិងថាមពល» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២។ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានជម្រាបជូនអង្គសិក្ខាសាលាអំពីការកកើតនៃក្រសួងរ៉ែនិងថាមពល ព្រមទាំងមានការលើកឡើងថា “អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងរ៉ែនិងថាមពល បានរៀបចំរួចរាល់ និងបានរៀបចំជូនក្រសួងមុខងារសាធារណៈ នូវរបាយការណ៍ពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដែលបានកែសម្រួលតាមសេចក្តីព្រាងសារាចរស្តីការកំណត់មុខងារក្រសួង ស្ថាប័នក្នុងអង្គនីតិប្រតិបត្តិ។ ក្រសួងក៏បានរៀបចំរួចរាល់នូវអនុក្រឹត្យពាក់ព័ន្ធការកំណត់មុខងារ និងរចនាសម្ព័ន្ធអង្គភាពចំណុះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។” ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា “ជាលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងរ៉ែនិងថាមពល ទោះបីយើងខ្ញុំមានការបង្កើតមុខងារ និងភារកិច្ចថ្មីៗនៅក្នុងអង្គភាពនៃក្រសួង ប៉ុន្តែក្រសួងបានខិតខំរៀបចំរចនាសម្ព័ន្ធមិនឱ្យរីកប៉ោង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ពង្រឹងជាជាងពង្រីក» និង«រៀបចំផ្ទះរបស់ខ្លួនឱ្យបានរៀបរយ»។” “ដើម្បីធានាដល់ការប្រព្រឹត្តទៅរបស់ក្រសួង មានប្រសិទ្ធភាព និងប្រសិទ្ធផល យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរ៉ែនិងថាមពលទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមគ្រប់ដំណាក់កាលបន្តបន្ទាប់ខាងមុខ ដើម្បីឈានដល់ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងរ៉ែនិងថាមពល ឱ្យបានរួចរាល់” ឯកឧត្តមរដ្ឋមន្ត្រី បានប្តេជ្ញាចិត្តជូនអង្គសិក្ខាសាលា។សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

ក្នុងជំនួបជាមួយសម្ដេចតេជោ, ទូតថ្មីឥណ្ឌា សន្យាពង្រីកពាណិជ្ជកម្ម និងជំរុញពលរដ្ឋ​ឥណ្ឌាមក​ទស្សនាកម្ពុជា

2025/03/13 01:05:17 pm        326
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម វ៉ាន់ឡាល់វ៉ូណា ប៊យធ្លុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាតែងតាំងថ្មី ប្រចាំព្រះ​រាជាណា​ចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងឱកាស​នោះ​សម្ដេច​តេជោ ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ និងសាទរ ចំពោះឯកឧត្តមដែល​ទទួល​បាន​នូវ​ការ​តែងតាំងថ្មីជាឯកអគ្គរដ្ឋទូតឥណ្ឌថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយ​សម្ដេច​តេជោ​​សង្ឃឹមថា ក្នុងអាណត្តិ​របស់​ឯកឧត្តម​ក្នុង​នាម​ជា​អ្នក​បំពេញការទូតនឹង​ធ្វើ​ឱ្យទំនាក់​ទំនង​រវាង​ប្រទេសកម្ពុជា និងឥណ្ឌាកាន់តែល្អប្រសើរបន្ថែមទៀត ហើយសម្ដេចតេជោ ក៏សង្ឃឹមថា ក្នុង​ពេលដែលកម្ពុជា-ឥណ្ឌា​កំពុងតែមានទំនាក់ទំនងល្អ​ជាមួយ​គ្នា​នេះនឹង​អាច​ធ្វើ​ឱ្យ​ទំនាក់​ទំនងនេះ​ ឈាន​ទៅ​មួយកម្រិតទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលេចឡើងថា ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងល្អប្រសើរជាមួយគ្នា ជាពិសេសទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី បានប្ដេជ្ញាចិត្តថា នៅក្នុងអាណត្តិដែលឯកឧត្តមទទួលបេសកកម្មនេះ ឯកឧត្តមនឹងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសទំនាក់ទំនងស្ថាប័ននីតិបញ្ញត្តិរបស់របស់ប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ក៏ដូចជាការផ្លាស់ប្ដូរទំនាក់ទមនងទ្វេភាគីឱ្យកាន់តែមានការកើនឡើងបន្ថែមទៀតផងដែរ។ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានរម្លឹកឡើងថា ប្រទេសឥណ្ឌ និងកម្ពុជាមានចំណងទំនាក់ទំនងដ៏យូរអង្វែង ដោយចាប់តាំងពីឆ្នាំ ១៩៥២ មក ហើយនៅក្នុងឆ្នាំ ២០២៧ ខាងមុខ គឺជាខួប ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដូច្នេះឯកឧត្តមបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ឥណ្ឌា ក្នុងការធ្វើការងារជាមួយកម្ពុជា ដើម្បីរៀបចំពិធីអបអរសាទរខួបទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសខួប ៧៥ឆ្នាំនេះឱ្យកាន់តែល្អប្រសើរ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរផងដែរ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងថា មានចំណុចសំខាន់ជាច្រើនទៀតដែលប្រទេសឥណ្ឌា និងកម្ពុជា ត្រូវពង្រឹងជាមួយគ្នា ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាដើម ដែលជាចំណុចសំខាន់ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ ជាការឆ្លើយតបសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍បញ្ជាក់ថា សម្ដេចមានការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក គឺមានភាពល្អប្រសើរ ប៉ុន្ដែសម្ដេចចង់ឃើញទំនាក់ទំនងនេះនឹងឈានទៅដល់មួយកម្រិតបន្ថែមទៀតទាំងក្នុងក្របខណ្ឌនីតិបញ្ញតិ និងនីតិប្រតិបត្តិ។ សម្ដេចតេជោ ក៏បានជំរុញឱ្យមានការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ចទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។ សម្ដេចតេជោបានអបអរសាទរដែលពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាមានការកើនឡើង ប៉ុន្ដែសម្ដេចបញ្ជាក់ថា កំណើននេះនូវមិនទាន់សមស្របចំពោះសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ ខណៈបច្ចុប្បន្ននេះទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរមានចំនួនជាង ៣៤០ លានដុល្លារ ដូច្នេះសម្ដេចចង់ឃើញនូវទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគមានកំណើនបន្ថែមទៀតស្របទៅនឹងសក្ដានុពលរបស់ប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា ជំរុញឱ្យមានជើងហោះហើររវាងកម្ពុជា និងឥណ្ឌាឱ្យមានចំនួនកាន់តែច្រើនថែមទៀតដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ខណៈប្រទេសឥណ្ឌមានប្រជាជនច្រើនដូច្នេះសម្ដេចសង្ឃឹមថានឹងមានទេសចរឥណ្ឌាមកកាន់ប្រទេសកម្ពុជានឹងមានកំណើនកាន់តែច្រើនឡើង។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី បានសន្យា នឹងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជំរុញការធ្វើការងារជាមួយគ្នារវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសគឺការទាក់ទងអ្នកវិនិយោគឥណ្ឌាមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត និងពន្យល់ពលរដ្ឋឥណ្ឌាឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀតផងដែរ៕

អ្នកវិភាគ និងឃ្លាំមើល៖ ភាពស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនជាការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពានតាមអំពើចិត្តនោះទេ

2025/03/13 12:59:54 pm        499
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមបានលើកឡើងថា ភាព​ស្ងៀម​ស្ងាត់​របស់​ប្រមុខរាជរដ្ឋាភិបាលជុំវិញបញ្ហាព្រំដែន មិនមែនជា​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​ភាគី​ថៃ​រំលោភ​លើ​ដែន​អធិបតេយ្យភាពរបស់កម្ពុជានោះទេ ប៉ុន្ដែជាការបង្ហាញ​ពីយន្តការ​ដោះស្រាយ​ដោយ​សន្ដិវិធី និងចៀសវាងទំនាស់ប្រដាប់អាវុធ។លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ​បាន​ថ្លែង​ថា «ខ្ញុំ​បាន​មើល​ឃើញ​ពី​ជំហររបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាងកម្ពុជា និងថៃ។ សម្ដេចបានបញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ជំហរ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ក្នុង​ការស្វែងរកដំណោះស្រាយដោយសន្ដិវិធី»។លោកបន្តថា «ភាពស្ងៀមស្ងាត់នេះមិនមែនមានន័យថា រាជរដ្ឋាភិបាល​បណ្ដែត​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​លើ​ដែនអធិបតេយ្យភាពកម្ពុជាតាមអំពើចិត្តនោះទេ គឺបង្ហាញពីភាពចាស់​ទុំ​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមានយន្តការច្បាស់លាស់នៅក្នុងការដោះស្រាយ និងកំណត់​ព្រំដែន​គោក និងព្រំដែនទឹកជាមួយប្រទេសជិតខាង»។  លោកបានកត់សម្គាល់ឃើញថា ប្រមុខរាជរដ្ឋាភិបាលមានជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់​ខាត​ដែល​ជា​ការ​ទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ក្នុងការការពារបូរណភាពទឹកដី និងអធិប​តេយ្យ​ភាព​ជាតិ ពោលគឺមិនឱ្យបាត់បង់ទឹកដីរបស់ខ្លួនទៅប្រទេសណាក៏ដោយ សូម្បីតែមួយមីលីម៉ែត្រ។អ្នកវិភាគរូបនេះបានគាំទ្រចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃតាមរយៈការចរចាគ្នាដោយសន្ដិវិធី និងអនុលោមទៅតាមច្បាប់។ ការណ៍​នេះ​គឺ​អាច​បញ្ជៀស​ការ​ប្រឈមមុខដាក់គ្នាដោយប្រើប្រាស់អាវុធ និងហឹង្សានិយម ខណៈក្រុមជ្រុលនិយម​នៃ​ប្រទេស​ទាំង​ពីរនៅតែបន្តរុញករណីនេះកើនកម្ដៅរាល់ថ្ងៃ។ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ​បាន​ថ្លែង​ថា «បញ្ហា​ព្រំដែន​កម្ពុជា-ថៃ គឺជាអាវុធដ៏មុតស្រួចរបស់ក្រុមជ្រុលនិយមទាំងកម្ពុជា និងថៃ ហើយបើយើង​ចេះ​តែ​ធ្វើ​ទៅតាមការទាមទារទាំងកំហឹងរបស់ពួកគេគ្រប់តែរឿងនោះ គឺជារឿងដ៏គ្រោះថ្នាក់ ហើយ​សង្រ្គាម​ច្បាស់ជាផ្ទុះឡើងជាក់ជាមិនខាន»។ក្នុងន័យនេះ​លោកថា «ខ្ញុំនៅតែគាំទ្រ​ជំហរ​ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​មាន​ការ​អត់​ធ្មត់​ខ្ពស់​ចំពោះ​បញ្ហា​នេះ ព្រោះយើងនៅតែទទួលបានផលប្រយោជន៍ច្រើន គឺព្រំដែនរក្សាស្ថានភាពដើមដដែល គ្មានការច្បាំងគ្នា ហើយទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងការទូតនៅតែល្អប្រសើរ ពលរដ្ឋអាចចេញ-ចូលប្រកបរបរចិញ្ចឹមជីវិតជាធម្មតា ប៉ុន្ដែការចរចារឿងព្រំដែន គឺនៅតែដំណើរការដដែល»។លោក សំ សឿន បានកត់សម្គាល់ឃើញថា មូលហេតុដែលជ្រុលនិយមនៅក្រៅប្រទេសនៅតែចិញ្ចឹមចិត្តលើកបញ្ហាព្រំដែនយកមកនិយាយដដែលៗនេះ គឺជាចេតនាអាក្រក់មួយចង់ឱ្យប្រទេសជាតិមានចលាចល មានទំនាស់ផ្ទៃក្នុង និងមានសង្គ្រាមជាមួយប្រទេសខាង ដើម្បីពួកគេមានឱកាសវិលចូលស្រុកធ្វើនយោបាយវិញដោយគ្មានឧបសគ្គ។លោកបានចំអកជុំវិញក្ដីស្រមៃរបស់ក្រុមប្រឆាំងជ្រុលនិយមទាំងនោះថា ពួកគេនឹងមិនអាចសម្រេចក្ដីប្រាថ្នានោះទេ ដោយសាររាជរដ្ឋាភិបាលមិនបណ្ដែតបណ្ដោយឱ្យកលល្បិចរបស់ពួកគេទទួលបានជោគជ័យតាមរយៈការញុះញង់ និងអុចអាលពលរដ្ឋខ្មែរឱ្យមានការរើសអើងថ្នាក់ដឹកនាំសព្វថ្ងៃនេះទេ។ បន្ថែមលើនេះ លោក សំ សឿន មើលឃើញពីបរាជ័យរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ លែងមានការគាំទ្រពីប្រជាពលរដ្ឋដែរ ដោយសារនយោបាយទុច្ចរិតមួយដែលមិនបានជួយប្រជាពលរដ្ឋ ទើបធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តកាន់តែខ្លាំង បាត់បង់ការគាំទ្រ និងធ្វើនយោបាយបោកប្រាស់ធ្វើប្រជាភិថុតិលើពលរដ្ឋ។ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅតែពីនិយាយបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តការពិតឡើយ។គួររំឭកថា គោលដៅនៃការធ្វើវិទ្ធង្សនារបស់ក្រុមជ្រុលនិយម គឺការញុះញង់ប្រជាពលរដ្ឋ ឬកងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជារាជរដ្ឋាភិបាល ព្យាយាមបង្កើតចលាចលក្នុងចំណោមប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យសកម្មជនរបស់ខ្លួនក្នុងស្រុកតវ៉ាទាមទារផ្សេងៗ ដោយចេតនាបង្កភាពវឹកវរសង្គម ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាចដោយខុសច្បាប់៕

ទេសាភិបាលធនាគារជាតិ ស្នើមន្រ្តីនៃសាខាខេត្តស្ទឹងត្រែងចូលរួមទប់ស្កាត់ការឆបោកខុសច្បាប់នានា

2025/03/13 12:54:28 pm        355
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ណែនាំដល់មន្រ្តីសាខាធនាគារជាតិខេត្តស្ទឹងត្រែង បង្កើនការយកចិត្តទុកដាក់លើកិច្ចការពារ អតិថិជន និងការអនុវត្តក្រមប្រតិបត្តិទីផ្សារ និងការពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមចំណែកទប់ស្កាត់កម្ចី អនឡាញខុសច្បាប់ ឬការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចនាយកសាខា ធនាគារជាតិនៃកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នេះថា គោលបំណងនៃការកែសម្រួលភារកិច្ចនេះ គឺដើម្បីផ្លាស់ ប្តូរជំនាញ និងបទពិសោធន៍ថ្មី សំដៅបន្តនិរន្តរភាពការងារ និងប្រតិបត្តិការរបស់សាខា ឱ្យប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាព ខ្ពស់ថែមទៀត។ក្នុងពិធីនេះ, លោកជំទាវបណ្ឌិត បានជំរុញលើកទឹកចិត្តមន្ត្រី-បុគ្គលិកទាំងអស់ ឱ្យបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងខិតខំ បំពេញការងារ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត។ បន្ថែមលើនេះ លោកជំទាវក៏បានណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ លើ កិច្ចការពារអតិថិជន និងការអនុវត្តក្រមប្រតិបត្តិទីផ្សារ ព្រមទាំងពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បី រួមចំណែកទប់ស្កាត់កម្ចីអនឡាញខុសច្បាប់ ឬការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ បន្ទាប់ពីកម្មវិធីនេះ លោកជំទាវទេសាភិបាល បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ជួបសំណេះសំណាលការងារ ជាមួយ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្នុងគោលបំណងណែនាំ នាយកសាខាថ្មីរបស់ធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង និងស្វែងយល់បន្ថែមពីស្ថានភាពសេដ្ឋកិច្ច ព្រមទាំងស្វែងរកកិច្ច សហការគាំទ្រ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចខេត្តបន្ថែមទៀត។ ក្នុងជំនួបនេះដែរ ឯកឧត្តមអភិបាល ក៏បានស្វាគមន៍ចំពោះ សំណើកិច្ចសហការនានា និងបានតាំងចិត្តចូលរួមយ៉ាងមោះមុត ក្នុងការទប់ស្កាត់កម្ចីខុសច្បាប់ ដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាស្នើដល់ហ្វាំងឡង់បង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

2025/03/13 12:33:46 pm        211
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ហ្វាំងឡង់ ពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តាមរយៈការផ្ដល់ជំនួយបច្ចេកទេស ដើម្បីជំរុញអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែប្រសើរ។ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ Kristiina Kuvaja-Xanthopoulos ឯកអគ្គរដ្ឋទូតស្ថានទូតហ្វាំងឡង់ ប្រចាំព្រះរាជាណាចក្រថៃ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ, ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ ដែលបានឆ្លៀតពេល ជួបពិភាក្សាការងារអាទិភាព ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និង វាយតម្លៃខ្ពស់ លើបរិវត្តកម្មឌីជីថល និងការផ្តល់សេវាសាធារណៈឌីជីថលរបស់ប្រទេសហ្វាំងឡង់ផងដែរ។បញ្ហានេះ, ឯកឧត្តមបណ្ឌិត បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការសិក្សារៀនសូត្របន្ថែមពីថ្នាល X-Road Finland ដោយ សារថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange - CamDX) ត្រូវបានបង្កើតឡើងតាមយន្តការប្រើប្រាស់កូដរបស់ X-Road ផងដែរ។ ឯកឧត្តមក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាព ក្នុងការរៀបចំកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ លើការងារពាក់ព័ន្ធនឹងបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តាមរយៈការផ្ដល់ជំនួយបច្ចេកទេស។ក្នុងជំនួបនេះ, លោកជំទាវ Kristina Kuvaja-Xanthopoulos បានជម្រាបជូនអំពីវឌ្ឍនភាព និងវិសាលភាពរបស់ថ្នាល X-Road Finland ដែលជាថ្នាលផ្លាស់ប្តូរទិន្នន័យរបស់សាធារណរដ្ឋហ្វាំងឡង់សម្រាប់ផ្លាស់ប្តូរទិន្នន័យ និងបានលើកឡើងនូវបទ ពិសោធន៍ ទាក់ទងនឹងដំណើរបរិវត្តកម្មឌីជីថលក្នុងប្រទេសហ្វាំងឡង់ ហើយវិស័យនេះក៏ជាកត្តាមួយយ៉ាងសំខាន់ផងដែរ ជា កម្លាំងជំរុញថ្មីមួយ ដែលធ្វើឱ្យប្រទេសហ្វាំងឡង់ ធ្វើបរិវត្តកម្មឌីជីថលប្រកបដោយភាពជោគជ័យ។ សូមបញ្ជាក់ថា ក្នុងជំនួបនេះ ភាគីទាំងពីរបានយល់ស្របលើចំណុចគោលចំនួន៣ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សាខាងលើ រួមមាន៖ ការសិក្សាស្វែងយល់បន្ថែមអំពីថ្នាល X-Road Finland ដើម្បីពង្រីក និងពង្រឹងសេវាសាធារណៈ ពាក់ព័ន្ធនឹងធុរកិច្ច នៅប្រទេសកម្ពុជា, ការរៀបចំដំណើរទស្សនកិច្ចសិក្សាទៅប្រទេសហ្វាំងឡង់ ដើម្បីសិក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការប្រមូលចំណូលសារពើពន្ធ, និងការសិក្សាស្វែងយល់អំពីការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ ធុរកិច្ចថ្មី៕ អត្ថបទ៖ សុន រ៉ាឌី

សេដ្ឋកិច្ចឌីជីថល គឺជាចន្ទល់នៃសេដ្ឋកិច្ចថ្មី បានកំពុងរួមចំណែកក្នុងសេដ្ឋកិច្ចរបស់កម្ពុជា

2025/03/13 12:22:59 pm        264
សេដ្ឋកិច្ចឌីជីថល គឺជាចលករ និងជាចន្ទល់នៃសេដ្ឋកិច្ចថ្មីនៃកម្ពុជា ដោយបាន​កំពុង​រួម​ចំណែក​ការ​បង្កើត​ភាព​ប្រទាក់ក្រឡា លើការ ធ្វើអាជីវកម្ម ពាណិជ្ជកម្ម ខណៈរាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ក្តោប​យក​សេដ្ឋកិច្ចថ្មីនេះ សម្រាប់បង្កើនប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង នៅក្នុងពិធីបិទវេទិកាសេដ្ឋកិច្ចឌីជីថលឆ្នាំ២០២៥ នៅថ្ងៃម្សិលមិញ​នេះ​ថា ការធ្វើបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល គឺសំដៅទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយ​វិស័យនេះគឺជាកាតាលីករថ្មី ដ៏មានសារៈសំខាន់មួយរបស់កម្ពុជាផងដែរ ដែល​មាន​សក្តានុពលភាព និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូច​ជា​ប្រសិទ្ធភាពនៃការងាររដ្ឋបាលវិស័យសាធារណៈ និងឯកជនផងដែរ។ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញសេដ្ឋកិច្ចនេះ វិស័យធំៗ​ចំនួន​៣​ដែល​បាន​និង​កំពុង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជារួមមាន វិស័យឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្ម ចំណែក​សេដ្ឋកិច្ច​ឌីជីថល អាចនឹងក្លាយជាចន្ទល់នៃសេដ្ឋកិច្ចថ្មីមួយទៀត គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុ​ជា​បន្ថែម ជាក់ស្តែងនាឆ្នាំកន្លងមក ទំហំសេដ្ឋកិច្ចកម្ពុជាមានក្នុងរង្វង់ប្រមាណ ៣០ ប៊ីលាន​ដុល្លារ​អាមេរិក ក្នុងនោះយើងរកឃើញថា សេដ្ឋកិច្ចឌីជីថលមានរង្វង់ជាង ៥ ភាគរយ ត្រូវប្រមាណ ១.៧ ប៊ីលាន​ដុល្លារអាមេរិក នៃទំហំ សេដ្ឋកិច្ចសរុបផងដែរ។ទាក់ទិនសេដ្ឋកិច្ចឌីជីថលនេះ ឯកឧត្តមបណ្ឌិត តាំង ងួនលី បញ្ជាក់ថា សេដ្ឋកិច្ច​ឌីជីថល​យើង​អាច​ធ្វើ​ការវាស់វែង ឬចាត់ថ្នាក់បាន នូវរាល់សកម្មភាពអាជីវកម្មទាំងឡាយណា ដែលប្រើប្រាស់​មធ្យោបាយ​ឌីជីថល ឬអេឡិចត្រូនិច គឺត្រូវបានរាប់បញ្ចូលក្នុងសេដ្ឋកិច្ច ឌីជីថលរួមមាន វិស័យ​ពាណិជ្ជ​កម្ម​តាមប្រព័ន្ធអេឡិចត្រូនិច, ក្នុងឆ្នាំ២០២៤ កន្លងមក វិស័យនេះអាច​ចូល​រួម​ចំណែក​ក្នុង​រង្វង់ ១.៥ ប៊ីលានដុល្លារអាមេរិក ក្រៅពីនេះនៅមានវិស័យផ្សេងៗទៀតដូចជា វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ, វិស័យដឹកជញ្ជូនដែលបញ្ជាទិញ តាមអនឡាញ និងសេវាកម្មកម្សាន្តជាដើម។សូមបញ្ជាក់ថា យុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ​រដ្ឋសភា បានដាក់ចេញនូវក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា​២០២១​-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥រួមមាន៖ (១). ការកសាង​រដ្ឋាភិបាល​ឌីជីថល និងពលរដ្ឋឌីជីថល, (២). ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល, (៣). ការកសាង និងការ អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល, (៤). ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធ ឌីជីថល, និង (៥). ការអភិវឌ្ឍ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាចាប់​ផ្តើមសង់វិទ្យាស្ថាន​ពហុជំនាញជាលើកដំបូង សម្រាប់ហ្វឹកហ្វឺនលើកកម្ពស់​សមត្ថភាព​ជំនាញ​កងទ័ព

2025/03/13 11:55:01 am        320
កងយោធពលខេមរភូមិន្ទបានចាប់ផ្តើមសាងសង់ជាផ្លូវការនូវវិទ្យាស្ថាន«ពហុជំនាញតេជោសែន» ខណៈ​វិទ្យាស្ថាននេះគឺកន្លែងដំបូងបំផុតសម្រាប់ប្រទេសកម្ពុជា ដើម្បីធ្វើការហ្វឹកហ្វឺន និង​លើក​កម្ពស់​សមត្ថភាពជំនាញរបស់កងទ័ពទៅលើជំនាញជាច្រើន ដូចជាជំនាញរថក្រោះ រថពាសដែក ជំនាញ​កាំភ្លើងធំ ជំនាញការពារអាកាស ជំនាញបញ្ជូនសារ និងជំនាញគីមីសាស្ត្រជាដើម។វិទ្យាស្ថានពហុជំនាញនេះ គឺមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវ​បាន​ចាប់​ផ្ដើមបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២៥នេះ ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​។ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ការកសាង​វិទ្យាស្ថាន​ពហុ​ជំនាញតេជោសែន គឺជាការផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាប​វរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឆ្លើយតប​សេច​ក្តីត្រូវ​ការ​ចាំបាច់​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​ជំនាញកងទ័ពឱ្យទំនើប រៀបរយ និងមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យ​នៃ​ការ​បណ្តុះ​បណ្តាលក្នុងប្រទេសដែលជាយុទ្ធសាស្ត្រអាទិភាព។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បានគូសបញ្ជាក់ថា« ក្រោយពីការសាងសង់រួច វិទ្យាស្ថាន​ពហុជំនាញតេជោសែន នឹងក្លាយជាសមិទ្ធផលលើកដំបូង និងមានតម្លៃ​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កង​ទ័ពជើងគោក ក្នុងការកសាងធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ លើមុខ​ជំនាញ​មួយចំ​នួន មានដូចជា: ជំនាញរថក្រោះ រថពាសដែក ជំនាញកាំភ្លើងធំ ជំនាញ​ការ​ពារ​អាកាស​ ជំនាញបញ្ជូនសារ និងជំនាញគីមីសាស្ត្រ»។ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការនូវវិទ្យាស្ថានខាងលើនេះ ដែរ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយថាមពល ក្នុងនោះវិស័យការពារជាតិ បាន​ខិត​ខំជំរុញការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ពិសេសការងារ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កង​យោធពលខេមរភូមិន្ទ ដើម្បីក្លាយជាកម្លាំងទំនើប រៀបរយ មានវិជ្ជាជីវៈ ឆ្លើយតបប្រកបដោយ​ប្រសិទ្ធ​ភាព គ្រប់ស្ថានការណ៍ ក្នុងបរិបទ នៃការ​អភិវឌ្ឍ​បច្ចេកវិទ្យាទំនើបនោះ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/03/13 11:20:32 am        251
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋសប្បាយចិត្ត ខណៈផ្លូវភ្ជាប់ពីឃុំថ្មឥដ្ឋ ទៅឃុំខ្សាច់ស បានបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ប្រវែងជិត៦គីឡូម៉ែត្រ

2025/03/13 10:34:42 am        69
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានសំដែងនូវទឹកចិត្តរីករាយ ខណៈផ្លូវក្រាលគ្រួសក្រហម១ខ្សែ តភ្ជាប់រវាងឃុំថ្មឥដ្ឋ ទៅឃុំខ្សាច់ស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានកសាងជាផ្លូវកៅស៊ូពីរស្រទាប់ប្រភេទDBST ប្រវែងជិត៦គីឡូម៉ែត្រ ដើម្បីអោយប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ។ គម្រោងផ្លូវក្រោមគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំង និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ។ប្រជាពលរដ្ឋបានឱ្យដឹងថា៖ ផ្លូវដែលបានបើកដំណើរជួសជុលនិងធ្វើការសាងសង់នាពេលនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៍សំខាន់ ក្នុងការដឹកជញ្ជូនកសិផលនានាប្រជាពលរដ្ឋ និងការធ្វើដំណើរជាប្រចាំរបស់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ជាប់ពីភូមិស្នងមុំ ឃុំថ្មឥដ្ឋ ទៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ផ្លូវនេះដើមឡើយជាផ្លូវរទេះតូច និងបានសាងសង់ជាផ្លូវខ្សាច់សរ បន្ទាប់មកបានកសាងគ្រួសក្រហម និងកំពុងជួសជុលសាងសង់ផ្លូវនេះជាផ្លូវកៅស៊ូវិញ ធ្វើអោយប្រជាពលរដ្ឋទាំងអស់ មានចិត្តសប្បាយរីករាយ ព្រោះការធ្វើដំណើរ និងដឹកជញ្ជូនដែលមានផ្លូវល្អ នាំអោយសន្សំសំចៃថវិកាក្នុងគ្រួសារ រួមនិងមិនសូវខូចខាតមធ្យោបាយធ្វើដំណើរផងដែរ ។      ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា៖ នេះជាចំណងដៃថ្មីបន្ថែមទៀត ពីសម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងចំណោមសមិទ្ធផលនានាជាច្រើនទៀតនៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនេះ ក្នុងក្របខណ្ឌគម្រោងនានាជាច្រើន បានលើកឡើងពីសារៈសំខាន់ នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ការកែលម្អ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធជនបទ ការថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដែលប្រៀមដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជាមូលដ្ឋានគ្រឹះជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅតំបន់ជនបទ។ បច្ចុប្បន្នអាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងមមាញឹកក្នុងការសាងសង់ជួសជុលផ្លូវ ស្ទើរគ្រប់ទីកន្លែង ទាំងនៅក្នុងក្រុងទីប្រជុំជន និងនៅជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារ តាមរយៈការផ្តល់ក្តីសង្ឃឹម ការកសាងហេដ្ឋារចនាសម្ព័ន្ធភ្ជាប់គ្នា ៕ កាំង ហុងវាស្នា

ឧបនេត សាវឿន ប្រកាសថា លុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីកម្សាន្ដនានាឲ្យអស់ក្នុងឆ្នាំនេះ

2025/03/13 08:06:22 am        332
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការ«យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០» បានប្រកាសបញ្ជាក់អំពីជំហរយ៉ាងមុតមាំថា នឹងធ្វើការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានាឲ្យអស់ក្នុងឆ្នាំ២០២៥នេះ បើទោះបីជាទីតាំងនោះមានអ្នកណានៅពីក្រោយខ្នង ក៏ដោយនោះ។ក្នុងឱកាសអញ្ជើញជាសហធិបតីភាពជាមួយលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ឯកឧត្តម នេត សាវឿន បានអះអាងថា ម៉ោងនេះកម្លាំងសមត្ថកិច្ចទាំងអស់មិនត្រូវគិត ឬខ្វាយខ្វល់ថា ទីតាំងដែលពាក់ព័ន្ធនោះជារបស់អ្នកណា ឬអ្នកណានៅពីក្រោយនោះទេ ពោលត្រូវតែងចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងនោះឡើយ។ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា «ឆ្នាំនេះយើងត្រូវប្ដេជ្ញាចិត្តដាច់ខាត គឺលុបបំបាត់ឲ្យបានការជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានា។ ម៉ោងនេះសូមកុំគិតថាទីតាំងជារបស់អ្នកណា, អ្នកណានៅពីក្រោយ ឲ្យតែមានការពាក់ព័ន្ធ គឺត្រូវចាត់វិធានការភ្លាម»។ក្នុងន័យនេះ ឯកឧត្តមសន្ដិបណ្ឌិតឧបនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ត្រូវសហការជាប់ជាប្រចាំ ជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការចុះត្រួតពិនិត្យរដ្ឋបាល អប់រំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្មទីតាំងនានា ដើម្បីលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងរបស់ខ្លួន។ ការងារនេះអភិបាលរាជធានី-ខេត្ត ជាអ្នកទទួលបន្ទុកអនុវត្តលើយន្ដការដែលមានស្រាប់ ព្រោះជាអ្នកដឹងអំពីមូលដ្ឋានទីតាំងភូមិសាស្ដ្រជាក់ស្ដែង។ដោយឡែកចំពោះវិធានការអនុវត្តច្បាប់វិញ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ត្រូវសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែន យកចិត្តទុកដាក់ការនាំចូលគ្រឿងញៀនពីក្រៅប្រទេស តាមគោក អាកាស ទឹក និងបញ្ញើប្រៃសណីយ៍ ជាពិសេសផ្លូវគោកតាមប្រទេសជិតខាង និងត្រូវពង្រឹងកិច្ចសហការជាមួយខេត្តជាប់ព្រំដែន ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន បង្ការ ទប់ស្កាត់ ទាន់ពេលវេលា។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវម្ចាស់ការ បុរេសកម្ម ក្នុងការអនុវត្តច្បាប់ម៉ឺងម៉ាត់ ចំពោះបទល្មើសគ្រឿងញៀនស្រាវជ្រាវ តស៊ូករណី ពន្លាត ឲ្យដល់ឫសគល់ និងមេខ្លោង សហការជាប់ជាប្រចាំជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ សមត្ថកិច្ចដែលមានភារកិច្ចតាមព្រំដែន និងច្រកទ្វារអន្តរជាតិ ត្រូវបង្កើនការត្រួតពិនិត្យ ទប់ស្កាត់ ការនាំចូលគ្រឿងញៀន តាមអាកាសយានដ្ឋាន ច្រកទ្វារទាំងអស់ផងដែរ។យ៉ាងណាក៏ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏ក្រើនរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តបង្កើន វិធានការផ្សព្វផ្សាយអប់រំផងដែរ ពោលត្រូវផ្សព្វផ្សាយអប់រំដោយឈរលើគោលការណ៍ ទាន់សម័យ និងមានប្រសិទ្ធភាព។ ដោយឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាមធ្យោបាយក្នុងការរាយការណ៍អំពីករណីគ្រឿងញៀនដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដូច្នេះត្រូវជំរុញការផ្សព្វផ្សាយ ជំរុញការប្រើប្រាស់នៅតាមមូលដ្ឋានឲ្យបានច្បាស់លាស់បន្ថែមទៀតផងដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM