កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការបរិច្ចាគឈាមដ៏ធំក្រោមប្រធានបទ «តំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត»
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង
ជប៉ុន​​ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោង​ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព័ត៌មានជាតិ

ជនល្មើសនៅតែឆ្លៀតឱកាសប្រព្រឹត្តិបទល្មើស ខណៈកម្លាំងកងទ័ពកំពុងបង្ក្រាបខ្លាំងនៅខេត្តកំពង់ឆ្នាំង

2025/03/10 10:57:44 am        194
កំពង់ឆ្នាំង៖ បើទោះបីជាកម្លាំងកងទ័ពនៃតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត បាន និងកំពុងចូលរួមសហការចុះបង្ក្រាបបទល្មើសនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំងយ៉ាងសកម្មទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ដោយ ក៏ជនល្មើសមួយចំនួនតូច នៅតែឆ្លៀតប្រព្រឹត្តិបទល្មើសនេសាទនៅពេលយប់បានដដែល ហើយកន្លងមកថ្មីៗនេះ កម្លាំងកងទ័ពចាប់បានក្រុមជនល្មើសរុញ«ជន» ដោយម៉ាស៊ីនបាន២ករណីទៀត ហើយក៏មានការលួចហ៊ុសម្រាស់នៅពេលយប់ផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងអោយដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ។ លោកឧត្តមសេនីយ៍ត្រីបានបន្តថា៖ បទល្មើសដែលជនល្មើសតែងប្រព្រឹត្តនៅពេលយប់នោះ មានដូចជាការលួចហ៊ុសម្រាស់នៅពេលយប់, ឆក់ក្តៅ និងឆក់ត្រជាក់, ការរុញ«ជន», និងការដាក់របាំងលើសពីច្បាប់កំណត់។ កន្លងមក កម្លាំងកងទ័ព ចាប់បានជាបន្តបន្ទាប់នូវជនល្មើសហ៊ុសម្រាស់ ឆក់ក្តៅ ឆក់ត្រជាក់ និងជនល្មើសរុញ«ជន» និងបានអប់រំណែនាំ រួចប្រគល់ទាំងជនល្មើស និងសម្ភារៈល្មើសអោយទៅជំនាញរដ្ឋបាលជលផលបន្តតាមនីតិវិធី។ ការដាក់បទល្មើសនេសាទ មានរបាំងស្បៃមុង របាំងសាច់អួនវែងៗខុសច្បាប់ របាំងបិទភ្ជិតព្រែក ការរុញជន ឬរុញយ៉ាំងកាវ ការដាក់សម្រាស់ ការឆក់ត្រជាក់ ឬឆក់ក្តៅ សុទ្ធតែជាបទល្មើសនេសាទដែលបំផ្លាញពូជមច្ឆាជាតិ ដោយមិនគួរលើកលែងអោយបានឡើយ។ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងកងទ័ពនៃអង្គភាពផ្សេងទៀត នឹងបន្តការបង្ក្រាបបទល្មើសទាំងអស់នេះ អោយដូចភ្លៀងរលឹម មិនអោយកើតមានបទល្មើសធំៗ វែងៗ ក្នុងដែនទឹកខេត្តកំពង់ឆ្នាំងទៀតឡើយ។ លោកឧត្តមសេនីយ៍ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយចូលរួមពន្យល់ណែនាំប្រជានេសាទអោយយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទអោយត្រូវតាមច្បាប់ស្តីពីជលផល កុំអោយពួកគាត់ប្រព្រឹត្តបទល្មើសនេសាទបន្តទៀត ព្រោះប្រមុខរាជរដ្ឋាភិបាល ថែរក្សាធនធានមច្ឆាជាតិអោយគង់វង្ស ដើម្បីបងប្អូនរស់តាមដងទន្លេទាំងអស់គ្នាតែប៉ុណ្ណោះ ៕ កាំង ហុងវាស្នា

សម្តេចធិបតី៖ អនាគតរោងចក្រសហគ្រាសដែលមានបុគ្គលិកចាប់ពី១០០នាក់ ទៅនឹងតម្រូវឲ្យមាននូវទារកដ្ឋាន

2025/03/10 10:48:14 am        141
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នាពេលឆាប់ៗខាងមុខនេះ រោងចក្រ ឬសហគ្រាសណា ដែលមានបុគ្គលិកបម្រើការចាប់ពីមួយរយនាក់ឡើងទៅ នឹង​តម្រូវ​ឲ្យមាននូវទារកដ្ឋាន ខណៈការដែលមាននូវទារកដ្ឋាននេះនឹងផ្តល់ភាពងាយ​ស្រួល​ដល់​បុគ្គលិក និង​ជួយកាត់បន្ថយការចំណាយ​ និងការលំបាករបស់បងប្អូនដែលជាកម្មការិនី។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវទារកដ្ឋាន​រោងចក្រកាត់ដេរម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា ការសម្ពោធ​ដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៃរោងចក្រកាត់ដេរម៉ាវ៉លនាថ្ងៃនេះគឺជាលើកដំបូងបំផុតនៅកម្ពុជា ហើយទៅពេលអនាគត​តាម ​គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងកសាងនូវទារកដ្ឋាន​នេះ​ជាបន្តបន្ទាប់ទៀត នៅគ្រប់រោងចក្រសហគ្រាសទាំងអស់ ដើម្បីធ្វើយ៉ាងណាជួយសម្រាលទុក្ខ​លំបាក​របស់បងប្អូន។នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទារកដ្ឋាន រោងចក្រកាត់ដេរម៉ាវ៉ល នោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីក៏បានណែនាំឲ្យក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និងក្រសួងសុខាភិបាលឲ្យបន្តយកចិត្តទុកដាក់ខ្ពស់​បន្ថែមទៀត​ចំពោះ​ការងារទារកដ្ឋាន និងថែទាំសុខភាពដល់ទារក ​និងម្តាយរបស់ពួកគេនៅតាមរោងចក្រ​សហគ្រាសនានា។ជាមួយគ្នានោះដែរ ​សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះម្ចាស់រោងចក្រ កាត់​ដេរម៉ាវ៉ល ​ដែលបានធ្វើនូវទារកដ្ឋានជូនដល់បងប្អូនកម្មករ ​កម្មការិនី​នាពេលនេះផងដែរ ខណៈមាននូវ ​ទារកដ្ឋាននេះគឺបានជួយសន្សំថវិកាជូនដល់បងប្អូនកម្មករនិយោជិត​ជាង​មួយពាន់​ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗនោះ៕អត្ថបទបាន ចក់

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ទារកដ្ឋាននៅតាមរោងចក្របានជួយច្រើនដល់កម្មការិនីមានកូន និងកាត់បន្ថយការចំណាយ

2025/03/10 10:27:37 am        144
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍បញ្ជាក់ថា ទារកដ្ឋាននៅរោងចក្រ បានជួយច្រើនដល់បងប្អូនកម្មការិនីច្រើន ទាំងការថែទាំ និងកាត់បន្ថយការចំណាយរបស់ប្អូនស្រីកម្មការិនី។ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីរីករាយ ដោយបានជួបសំណេះសំណាល​ជា​មួយបងប្អូនក្មួយៗកម្មករ ​ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់​ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ។សម្ដេចធិបតី មានប្រសាសន៍ថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុង​ចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំពីដើមអាណត្តិ តាមរយៈក្រសួងការងារ​ដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិត​ក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ​ដើម្បីទទួលបានការមើលថែទាំសុខភាព និង​ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែមពីនេះ ទារកដ្ឋាននេះ ត្រូវបានរៀបចំបង្កើតឡើងសម្រាប់ជាកន្លែងដែលផ្តល់​សេវា​ថែទាំ​កុមារតូចៗ ជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើង ដោយមានសុខភាពល្អ។សម្ដេច បានថ្លែងថា គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករ​និយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល​ក្នុង១លើក និងត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ឧបត្ថម្ភថវិកា ៨០ម៉ឺន កូនភ្លោះ២ ឧបត្ថម្ភ១,២លានរៀល កូនភ្លោះ៣​ ឧបត្ថម្ភ ១,៦លានរៀល និងកូនភ្លោះ​៣ទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀតផង៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មការីនីជាអាណាព្យាបាល​ដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន

2025/03/10 10:01:08 am        198
នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជា​មួយ​កម្មការីនី​​ជា​ម្តាយ ​ជាអាណាព្យាបាលដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ។គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចុះតាំ​ពី​ដើមអាណត្តិ តាមរយៈក្រសួងការងារដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាន​នេះ​សម្រាប់កា​រមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់​អាយុ ​៣ឆ្នាំ ដែលជួយ​សម្រួល​ដល់ប​ង​ប្អូន​កម្មករ​និយោជិត​ក្នុង​រោង​ចក្រ​អាច​យក​កូនៗ​ម​ក​ផ្ញើ​ក្នុង​ទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួ​ល​បាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់​សម្រាប់​ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែមពីនេះ ទារកដ្ឋាននេះ ត្រូវ​បាន​រៀប​ចំ​បង្កើត​ឡើង​សម្រាប់ជាកន្លែងដែលផ្តល់សេវាថែទាំកុមារតូចៗ ជាកូនរបស់បងប្អូន​កម្មករ​និយោជិត​​ជា​ស្ត្រីនៅ​ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើង ដោយមានសុខភាព​ល្អ​។គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក និងត្រូវ​ពិនិត្យ​ផ្ទៃពោះ​ចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ឧបត្ថម្ភថវិកា ៨០ម៉ឺន កូនភ្លោះ២ ឧបត្ថម្ភ​១,២លានរៀល កូនភ្លោះ៣ ឧប​ត្ថម្ភ ១,៦លានរៀល និងកូន​ភ្លោះ​៣​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀតផង៕

មន្ទីរប្រឆាំងគ្រឿងញៀន បានបំភ្លឺជុំវិញកិច្ចប្រតិបត្តិការបង្ក្រាបទល្មើសគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

2025/03/10 09:48:18 am        63
ភ្នំពេញ៖ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ គណនីហ្វេសប៊ុកមួយឈ្មោះ Pheavy Fc និងសារព័ត៌មានស៊ី អរ អិន (www.crnnews.net) បានបង្ហោះវីដេអូ និងរូបថតនៃសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន ដោយសរសេរថា «មិនដឹងជាប៉ូសិសខាងណាទេ គ្មានឯកសណ្ឋានមកចាប់មនុស្សញាត់ឡាន ដូចជាឃោរឃៅណាស់ សង្កាត់ព្រែកកំពឹង»។ ការបង្ហោះនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចែកចាយតៗគ្នា និងមានបញ្ចេញមតិរិះគន់ បង្កឱ្យមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច។ ជុំវិញការផ្សព្វផ្សាយនេះ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន សូមធ្វើការបំភ្លឺជូនសាធារណជននូវព័ត៌មានបឋមឱ្យជ្រាបថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០២និង៥០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណី កែឆ្នៃសារធាតុញៀនខុសច្បាប់ ប្រព្រឹត្តិនៅភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ស្រី០១) និងចាប់យកសារធាតុញៀន និងសារសារធាតុផ្សំប្រមាណជិត៣០០គីឡូក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃ សារធាតុញៀនមួយចំនួនធំ។បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យ និងឆ្លងតាមការស៊ើបអង្កេត កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេខ្លោង ដោយកំណត់បានមុខសញ្ញាដែលកំពុងលាក់ខ្លួនក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញក៏បានចុះច្បាមមុខសញ្ញា និងឃ្លាំមើលក្នុងភូមិសាស្ត្រខាងលើ លុះដល់ម៉ោងប្រមាណ២រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចយើងបានឃើញមុខសញ្ញាពីរនាក់ ហើយមុខសញ្ញាទាំងពីរនាក់ពេលឃើញសមត្ថកិច្ចយើងក៏ភ័យរត់គេចខ្លួន សមត្ថកិច្ចយើងមានការសង្ស័យក៏ធ្វើការឃាត់ខ្លួនដោយជាបឋមសន្និដ្ឋានថា មុខសញ្ញាទាំងពីរនាក់នេះ មានភិនភាគដូចមុខសញ្ញា ដែលកម្លាំងសមត្ថកិច្ចយើងកំពុងតែបន្តការតាមចាប់ខ្លួន។ បន្ទាប់ពីចាប់ខ្លួនរួចហើយ ក៏បញ្ជូនបន្តមកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្តាប់ចម្លើយ និងបានធ្វើតេស្តទឹកនោម ជាលទ្ធផលកម្លាំងយើងរកឃើញថាមុខសញ្ញាទាំងពីរនាក់ មិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនខាងលើនោះទេ ប៉ុន្តែមុខសញ្ញាទាំងពីរនាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដោយកម្លាំងសមត្ថកិច្ចយើងបានចាប់យកសារធាតុញៀនមួយកញ្ចប់ទៀតផង។ក្នុងពេលឃាត់ខ្លួមមុខសញ្ញាទាំងពីរនាក់នោះដែរ ក៏មានប្រជាពលរដ្ឋដែលមិនបានដឹងរឿង ក៏ថតវីដេអូ និងរូបភាពបង្ហោះដោយចោទប្រកាន់មកលើសមត្ថកិច្ច ដោយបង្កើតឱ្យមានការបញ្ចេញមតិ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំងជំនាញ ជាពិសេសធ្វើឱ្យបែកព័ត៌មានសម្ងាត់ ដែលប្រតិបត្តិការស៊ើបអង្កេតរបស់សមត្ថកិច្ចយើងមិនទាន់បានបញ្ចប់។ ក្នុងនាមអង្គភាពអនុវត្តន៍ច្បាប់ ស្នើសុំឱ្យម្ចាស់គណនីឈ្មោះ Pheavy Fc និងសារព័ត៌មានផ្សេងៗដែលមានយកព័ត៌មាននេះទៅផ្សព្វផ្សាយបន្ត សូមធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ មន្ទីរប្រឆាំងគ្រឿងញៀននឹងចាត់ ការតាមផ្លូវច្បាប់។ជាចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណ ចំពោះសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចប្រតិបត្តិការរបស់មន្ទីរប្រឆាំងគ្រឿងញៀន។ ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏សំណូមពរដល់បងប្អូនប្រសិនបើមានឆន្ទៈចូលរួមបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀន ពុំគួរផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ក្នុងអំឡុងពេលសមត្ថកិច្ចយើងកំពុងបន្តកិច្ចស៊ើបអង្កេត បង្ក្រាបបទល្មើសជាក់ស្តែង ដែលបណ្តាលឱ្យបែកព័ត៌មានសម្ងាត់ ហើយមុននឹងផ្សព្វផ្សាយព័ត៌មាន ត្រូវសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន តាមរយៈលេខទូរស័ព្ទចំនួន ៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093 456 888 (Smart), 011 248 888 (Cellcard), 015 222 226 (Smart), 066 661 661 (Metfone)៕អត្ថបទ៖ កុម្ភៈ

សម្ដេចធិបតីឱ្យអភិរក្សតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅសម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍

2025/03/10 09:27:22 am        121
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំ​ដល់​ក្រសួង​បរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រសួងទេសចរណ៍ ត្រូវរួមគ្នា អភិរក្ស ថែរក្សា តំបន់​ទេសចរណ៍​ខ្ន​​ងផ្សារ ខ្នងសំពៅសម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍ ជាពិសេស​រៀបចំ​​កម្ម​វិធី​ទាក់​ទាញ​ភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅទីនេះឱ្យបានច្រើន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ​បន្ទាប់​ពី​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់នៅ​ភ្នំ​ខ្នង​ផ្សារ និងបានជួបជជែកលេងជាមួយ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និង​អនុ​ប្រធាន​ ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជា​សំណូមពរ​ជាក់​ស្តែង​ដើម្បី​ជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ កាលពីថ្ងៃទី៨ ខែមីនាម្សិលមិញនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា មុននឹង​ចាក​ចេញ​ពី​តំបន់​ទេសចរណ៍​ខ្នង​ផ្សារ​កាល​ពី​ថ្ងៃ​ទី៨មីនាកន្លងទៅនេះ សម្ដេចបានជួបជជែកលេងជាមួយ ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​តាំង​បំពង់ និងអនុប្រធាន ដើម្បីស្តាប់ពីស្ថានភាពជីវភាពរបស់ប្រជាជននៅក្នុងសហគមន៍ ក៏​ដូចជាសំណូមពរជាក់ស្តែងដើម្បីជួយដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ សម្ដេចមានប្រសាសន៍ថា ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ សម្ដេច​បានសម្រេច៖ ១. ប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តមអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ៖ សហការអភិរក្សនិងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ។ សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកំសាន្តនៅទីនេះ។សម្ដេចក៏បានណែនាំឱ្យ សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។ សម្ដេចធិបតី បានប្រគល់ភារកិច្ចជូនឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍ សម្របសម្រួល ជាមួយក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ៕

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនកងទ័ព គ្រួសារកងទ័ព នៅខេត្តព្រះវិហារ

2025/03/10 08:45:21 am        145
នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បងប្អូនកងទ័ព គ្រួសារកងទ័ព ដោយឥតគិតថ្លៃចំនួន ២០៤៧នាក់ ដែលធ្វើឡើងនៅទីតាំងវរៈសេនាតូច៣៨១ ស្ថិតនៅក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលជាបេសកកម្មលើកទី ៤៩ របស់ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកជំទាវ ទាង អេង ភរិយាឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ,លោកជំទាវ សុខា គង ពិសី ភរិយាឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងអាជ្ញាធរស្រុកជាក្សាន្តមួយចំនួនទៀតផងដែរ។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះវិហារ ជាពិសេសអាជ្ញាធរស្រុកជាំក្សាន្តដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។ ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន ២០៤៧នាក់ រួមមាន៖ ការវះកាត់តូច ចំនួន៧២នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន១២៥នាក់, ពិនិត្យជំងឺទូទៅចំនួន១២៩០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន១៨០នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន២៣០នាក់, លាបផ្លរ៉ាការពារធ្មេញ ១៥០នាក់ ចែកវ៉ែនតាចំនួន៦៥០នាក់។ ជាមួយគ្នានោះ ក៏មានការចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្សចំនួន៦០០នាក់,ចែករទេះរុញជនពិការចំនួន២០គ្រឿង, និងចែកកញ្ចប់អំណោយសម្ដេចតេជោជូនប្រជាពលរដ្ឋ ចំនួន៥០០បញ្ចប់ផងដែរ៕

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ

2025/03/09 06:02:33 pm        204
ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ​​(មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។ស្ពានមានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង​១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ដំឡើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់AC(Asphalt concrete)។សូមជម្រាបជូនថា ស្ពាននេះ នឹងត្រូវដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែឧសភា ឆ្នាំ២០២៥៕

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាមហាសាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលព្រះវិហារ និងសមិទ្ធិផលនានានៅក្នុងវត្តសារាវ័ន្តតេជោ

2025/03/09 05:58:37 pm        153
ភ្នំពេញ ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យជួសជុលព្រះវិហារដែលមានអាយុកាលជាង១០០ឆ្នាំ និងអគារបណ្ណាល័យមួយខ្នង ដែលជាអតីតអគារពុទ្ធិកសិក្សា បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមមិនអាចប្រើប្រាស់បាន ព្រមទាំងកសាងនូវទីសេនាសនៈនានា ដើម្បីជាប្រយោជន៍ដល់ ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ នារសៀល ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។កម្មវិធីបុណ្យ ៖ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណ វត្តសសារ៉ានគេជោ សង្កាត់ជ័យជំនះ ទណ្ឌត្ម័នពេញ រាជធានីភ្នំពេញ វេលាម៉ោង ១៣:៣០ រសៀល  ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅឧបដ្ឋានសាលាវត្តសារាវ័នតេជោ វេលាម៉ោង ១៤:០០ រសៀល សម្តេច ឯកឧត្តម លោកជំទាវ អធិបតី អញ្ជើញដល់ វេលាម៉ោង ១៤:៣០ រសៀល សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់ រៀបចំពិធីក្រុងពាលី នមស្សការ សមាទានសីល យាង និងនិមន្ត សម្តេចព្រះរាជាគណៈ ៩ព្រះអង្គ ចម្រើនព្រះបរិត្ត យាងសម្តេចព្រះពោធិវិត្យ កិត្តិបណ្ឌិត ណយ ម្រឹត ព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះធម៌ទេសនា   អាចារ្យដឹកនាំវេរអង្គផ្កាប្រាក់ ព្រះសង្ឃពហូទេវាឆ្លងបុណ្យ ផ្សាយមេត្តាធម៌ ជាកិច្ចបង្ហើយបុណ្យ។អាស្រ័យហេតុដូចបានទូលប្រគេន និងជម្រាបជូនខាងលើ ទូលព្រះបង្គំ ខ្ញុំព្រះករុណា យើងខ្ញុំសូមទួលយាង និមន្ត និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ ជិតឆ្ងាយមេត្តាយាង និមន្ត និងអញ្ជើញចូលរួមចាប់កុសលតាមកម្លាំងសទ្ធាជ្រះថ្លា និងអនុមោទនាយកផលានិសង្សរៀងៗខ្លួន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានាជាច្រើន ក្នុងវត្តគងជ័យក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

2025/03/09 05:06:40 pm        187
ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្ពូងឃ្មុំ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសាលាពុទ្ធិកបឋមសិក្សាចំនួន០១ខ្នង កម្ពស់២ជាន់ និងបណ្ណាល័យចំនួន០១ ព្រមទាំងសមិទ្ធផលនានាជាច្រើន ក្នុងវត្តគងជ័យបារមីមានឫទ្ធិ ស្ថិតនៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្ពូងឃ្មុំ។ នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋនក្រុង ស្រុក និងខេត្តត្បូងឃ្មុំទាំងមូល ថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត យាយជីតាជី សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែមានការគិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជានិច្ច។ ហើយក្រោមម្លប់សន្តិភាពដែលកម្ពុជាកំពុងទទួលបានពីនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន និងមានសមិទ្ធផលកើតឡើងជាច្រើន ដូចក្នុងពេលនេះសមិទ្ធផល ក្នុងវិស័ួសាសនាក៏ដូចជាសង្គមជាតិមួយបន្ថែមទៀតបានលេចជារូបរាងនៅក្នុងមូលដ្ឋានស្រុកអូររាំងឪ។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សមិទ្ធផលនៅថ្ងៃនេះឆ្លុះបញ្ចាំងពីការរួមសាមគ្គីគ្នាកសាងឡើងនិងបានដាក់ឲ្យប្រើប្រាស់តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀត បន្តរអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកំពុងជំរុញឱ្យមូលដ្ឋានមានភាពស្អាត មានសកម្មប្រូល ទុកដាក់សំរាំ សំណល់ប្លាស្ទិក តាមមូលដ្ឋាន តាមផ្លូវ ស្អាតជាបណ្តើរ ដើម្បីភាពរីកចម្រើនរុងរឿងនៃសង្គមជាតិយើង ជាពិសេសដើម្បិកម្ពុជា ដែលជាផ្ទហរបស់យើងទាំងអស់គ្នាស្អាត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងទៀតថា ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព មានមេដឹកនាំដ៏ត្រឹមត្រូវ ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនក្នុងសហគមន៍ ក្នុងសង្គមជាតិ។ ស្រុកអូររាំងឪដូចគ្នា ពិតជាបានបោះជំហានយ៉ាងលឿន ធ្វើឱ្យប្រជាពលរដ្ឋយើង រស់នៅមានជីវភាពធូរធារ និងមានលទ្ធភាព ក្នុងការចូលរួមសាមគ្គីកសាង នូវសមិទ្ធផលនានា តាមទីវត្តអារាម ធ្វើឱ្យមូលដ្ឋានមានការរីកចម្រើន និងអភិវឌ្ឍទៅមុខជាលំដាប់ ពោលគឺ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រុមការងារចុះមូលដ្ឋាន បានចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយកសាងហេដ្ឋរចនាសម្ព័ន្ធ សាលារៀន ផ្លូវថ្នល់ជាបន្តបន្ទាប់។ ហើយនៅក្នុងពេលខាងមុខ ប្រជាពលរដ្ឋស្រុកអូររាំងឪនឹងទទួលបានការគាំទ្របន្ថែមទៀត ទាំងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើនព្រមជាមួយគ្នា។ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បាននាំយកបញ្ច័យ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃ និងបានផ្តល់ជូនសម្ភារប្រើប្រាស់ និងថវិកា ដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ដែលចូលរួមនាឳកាសនោះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Ramiro Valdes ដែលស្ថិតក្នុងចំណោមឥស្សរជនបដិវត្តន៍នៅរស់ចុងក្រោយរបស់គុយបា បានទទួលមរណភាព
06/22/2026 03:06 PM
កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការបរិច្ចាគឈាមដ៏ធំក្រោមប្រធានបទ «តំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត»
06/22/2026 02:06 PM
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង
06/22/2026 02:06 PM
ជប៉ុន​​ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោង​ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
06/22/2026 02:06 PM
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
06/22/2026 02:06 PM
មន្រ្ដីជំនាញ៖ការសិក្សារំហូរទេសចរជាយុទ្ធសាស្រ្តពីអ្នកជំនាញរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តបាត់ដំបង
06/22/2026 02:06 PM
ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជា​អំពីការ​ជ្រើសរើស​អ្នកផ្សះផ្សាចំនួនពីររូបរួចហើយ ដើម្បីចូលរួម​ក្នុង​យន្តការផ្សះផ្សាដោយបង្ខំ​ ក្រោម​អនុសញ្ញា UNCLOS
06/22/2026 01:06 PM
បាល់ទាត់ពិភពលោក ២០២៦៖ ជាងកាត់សក់នៅ LA ផ្តល់សេវាកាត់សក់ឥតគិតថ្លៃ ស្វាគមន៍អ្នកគាំទ្របាល់ទាត់
06/22/2026 01:06 PM
ភ្ញៀវទេសចររាប់ម៉ឺននាក់ទៅលេងកម្សាន្តទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងរដូវកាលបៃតង និងជារដូវកាលប្រមូលផលផ្លែឈើ
06/22/2026 01:06 PM
សហគ្រិនក្នុងស្រុក​ បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើង
06/22/2026 01:06 PM