សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ គន់ គីម កោតសរសើរមន្រ្ដីរាជការខេត្តកំពង់ធំ​បានខិតខំគ្រប់គ្រង​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយទាន់ពេលវេលា និងជួយការលំបាកពលរដ្ឋ

2025/03/07 03:03:33 pm        324
នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។ជាកិច្ចចាប់ផ្ដើមក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្ដីពីការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៤ និងទិសដៅ ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធចាត់តាំងនៃការគ្រប់គ្រងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ និងការដោះស្រាយការលំបាកនានា ជូនបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ និងបានគូសបញ្ជាក់អំពីការផ្ដល់ដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះថ្មី ដោយបានរៀបចំភូមិសហគមន៍អតីតយុទ្ធជននៅ ក្នុងខេត្តកំពង់ធំ ផងដែរ។ឯកឧត្តម ញឹក បានខេង បានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបានរាយការណ៍ជូនអំពីស្ថានភាពគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ នាពេលកន្លងមក ដែលបានជួបនូវគ្រោះរាំងស្ងួតផង និងគ្រោះទឹកជំនន់ផង ដែលបណ្ដាលឲ្យប៉ះពាល់ខូចខាតដល់ផលដំណាំស្រូវរបស់ប្រជាជនមួយចំនួន ។ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្តកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំគ្រប់គ្រងដោះស្រាយបញ្ហគ្រោះមហន្តរាយ ដែលកើតមានឡើងនៅខេត្តកំពង់ធំ បានទាន់ពេលវេលា និងបានជួយដោះស្រាយការលំបាកជូនប្រជាជន ដែលរងប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ក៏បានកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចបម្រើបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ ។ ពិសេសយកចិត្តទុកដាក់ដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ដែលជួបការលំបាកជីវភាពប្រចាំថ្ងៃ និងការសហការរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើងបានរស់នៅកសាងជីវភាពថ្មីក្រោមម្លប់សុខសន្តិភាព។ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាក្នុងការគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ ដែលរងគ្រោះដោយគ្រោះមហន្តរាយជូនប្រជាជន និងដោះស្រាយការលំបាកផ្សេងៗ ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ឲ្យបានល្អប្រសើរបន្តទៀត៕

ឆ្នាំ២០២៤ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មានពលរដ្ឋប្រមាណ​១៨០០នាក់​មកទទួលការព្យាបាល​វះកាត់ប្រព័ន្ធប្រសាទ

2025/03/07 02:59:54 pm        381
ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មានប្រជាពលរដ្ឋប្រមាណ១៨០០នាក់ បានមកទទួលការព្យាបាលវះកាត់ប្រព័ន្ធប្រសាទ(ឆ្អឹងកង ក)។ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសដែលមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា សហការជាមួយមនី្ទរពេទ្យ Nagoya Kyoritsu នៃប្រទេសជប៉ុន បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការព្យាបាលវះកាត់ឆ្អឹងកង ក លើកទី៨, នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ។ឯកឧត្តមសាស្រ្តាចារ្យ នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្តថា អ្នកជំងឺ ដែលមកព្យាបាលនៅផ្នែកប្រព័ន្ធប្រសាទនេះ គឺមានវ័យចាប់ពី១៨ឆ្នាំឡើង រហូតដល់ជាង៨០ឆ្នាំ ហើយអ្នកជំងឺទាំងនោះ ភាគច្រើន គឺបណ្តាលមកពីការប៉ះទង្គិច និងគៀបសសៃនៅត្រង់ចំនុចឆ្អឹងកង ក និងមានអ្នកជំងឺជាច្រើនផ្សេងៗទៀត ដែលមានបញ្ហានៅឆ្អឹងកងចង្កេះ ដុំសាច់ ឬក៏មហារីកខួរឆ្អឹងជាដើម។ ហើយជំងឺទាំងអស់នេះ គឺអាចឈានដល់ការបាត់បង់ជីវិត ប៉ុន្តែរឿងដែលសំខាន់ទៀតនោះ អ្នកជំងឺមួយចំនួនធំ អាចប្រឈមនឹងការពិការភាព ដែលធ្វើឲ្យប៉ះពាល់ដល់គ្រួសារ និងសង្គម ជាកត្តាប្រឈម។ចំណែកលោកវេជ្ជបណ្ឌិត Yasutsugu Yukawa Director of Spine Center, Nagoya Kyoritsu Hospital From Japan ពិតជាសប្បាយរីករាយ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឃើញវប្បធម៌ ប្រពៃណី ជាពិសេសប្រជាជន និងក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មានភាពរុះរាយរាក់ទាក់។ ហើយមានអារម្មណ៍ថាមកដល់កម្ពុជា គឺដើម្បីចែករំលែកបទពិសោធន៍ ហើយលោកវេជ្ជបណ្ឌិត ក៏រៀនសូត្រពីកម្ពុជាវិញផងដែរ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយលោកវេជ្ជបណ្ឌិត ប្តេជ្ញាបន្តកិច្ចសហប្រតិបតិ្តការជាមួយមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឲ្យសម្រេចបានជោគជ័យលើការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។បើតាមលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ ប្រធានសមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានបទបង្ហាញពីក្រុមគ្រូពេទ្យផ្នែកវះកាត់ឆ្អឹងកង ក កម្ពុជា និងក្រុមគ្រូពេទ្យផ្នែកវះកាត់ឆ្អឹងកង ក ជប៉ុន ទាំងអស់មានចំនួន១៣ប្រធានបទ សម្រាប់ពេលព្រឹក និងពេលរសៀល ក្រុមគ្រូពេទ្យនៃប្រទេសទាំងពីរ អនុវត្តន៍ជាក់ស្តែង ទៅលើម៉ូដែល ដែលជាឆ្អឹងកង ក ជ័រ ដោយយកម៉ាស៊ីន ខាត់ឆ្អឹង មកខាត់សាកល្បង លើឆ្អឹងកង ក ព្រមទាំងបាញ់វីស ចូលទៅក្នុងម៉ូដែលនេះផងដែរ៕ អត្ថបទ រដ្ឋា

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមតភ្ជាប់បំពង់មេនាំទឹកពីស្ថានីយ៍កោះនរា ចូលរោងចក្រនិរោធ

2025/03/07 02:53:35 pm        371
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមតភ្ជាប់បំពង់មេនាំទឹកចេញពីស្ថានីយ៍បូមទឹកឆៅកោះនរា បន្ទាប់ពីស្ថានីយ៍មួយនេះបានសាង សង់រួចរាល់ ដែលការតភ្ជាប់នេះអនុវត្តតាមបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន ដោយគ្មានការផ្អាកកិច្ចដំណើរររោងចក្រ ឬផ្អាកការផ្គត់ ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនោះឡើយ។​ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅ ក្នុងការតភ្ជាប់បំពង់មេនាំទឹកពីស្ថានីយបូមទឹកឆៅកោះនរា ទៅកាន់រោងចក្រផលិតទឹកស្អាតនិរោធ នៅល្ងាចថ្ងៃទី៦ ខែមីនា ម្សិលមិញ នេះថា ជុំវិញស្ថានីយបូមទឹកឆៅកោះនរា មកដល់ពេលនេះបានសាងសង់រួចរាល់ជាស្ថាបពរហើយ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ បាននិងកំពុងធ្វើរតភ្ជាប់ដាក់បំពង់មេចេញពីស្ថានីយបូមទឹកឆៅនេះ ទៅកាន់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ និង ជំហានទី២ ក៏ដូចជាគម្រោងនៃការពង្រីករោងចក្រផលិតទឹកស្អាតនិរោធជំហានទី៣ផងដែរ។ឯកឧត្តម បន្តឱ្យដឹងថា ស្ថានីយបូមទឹកឆៅកោះនរានេះ មានសមត្ថភាពផលិតទឹកបានចំនួន ៤០ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងតភ្ជាប់បំពង់មេពីរោងចក្រកោះនរា មកកាន់បំពង់មេដែលមានស្រាប់ នៅតាមបណ្តាយ ផ្លូវជាតិលេខ១ ដែលមានមុខកាត់ ១.៦០០ មីលីម៉ែត្រ ។ ឯកឧត្តម លើកឡើងឱ្យដឹងថា ជុំវិញការភ្ជាប់បំពង់មេនាំទឹកនេះ នាកន្លងមក នៅពេលដែលមានការតភ្ជាប់ យើងត្រូវបិតរោងចក្រទាំងស្រុងក្នុងរង្វង់១សប្តាហ៍ ដើម្បីធ្វើការតភ្ជាប់បណ្តាញនេះ, តែបច្ចុប្បន្នរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ បានអនុវត្តតាមបច្ចេកវិទ្យាទំទើបរបស់ប្រទេសជប៉ុន ជាក់ស្តែងការតភ្ជាប់បំពង់មេនាំទឹកពីកោះនរានេះ គឺមិនមាន ការបិតរោងចក្រនោះឡើយ ព្រោះការបិតរោងចក្រអាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។សូមបញ្ជាក់ថា ចំពោះគម្រោងស្ថានីយបូមទឹកឆៅថ្មីកោះនរា គឺជាការដោះដូរស្ថានីយបូមទឹកចាស់នៅក្តីតាកុយ ជាមួយក្រុមហ៊ុន OCIC ដោយក្នុងនោះចំពោះការសាង់សង់គម្រោងស្ថានីយបូមទឹកឆៅនេះ ក្រុមហ៊ុន OCIC ទទួលបានការឧបត្តម្ភ និងគាំទ្រទាំងស្រុងដូចជា ការផ្តល់ទីប្រឹក្សាបច្ចេកទេស, សំណង់ស៊ីវិល, អេឡិចត្រូមេកានិច និងការដាក់បំពងមេ នាំទឹកឆៅតភ្ជាប់ទៅរោងចក្រ, សរុបការចំណាយ ថវិកាទាំងអស់ ក្នុងរង្វង់ប្រមាណពី ២៧ ទៅ ២៨ លានដុល្លារអាមេរិក ដោយស្ថានីយបូមទឹកឆៅថ្មីនេះ នឹងបូមទឹកទៅកាន់រោងចក្រ និរោធជំហានទី១, និរោធជំហានទី២ ជំនួសស្ថានីយបូមទឹកឆៅចាស់នៅក្តីតាកុយ ហើយគម្រោងនេះ នឹងមានសមត្ថភាពអាចបញ្ជូន ទឹកឆៅទៅកាន់រោងចក្រនិរោធជំហានទី៣ និងជំហាន ៤ ជាបន្តបន្ទាប់ទៀត៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួង​ប្រៃសណីយ៍ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥

2025/03/07 02:51:59 pm        292
នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត សរុបប្រមាណ ៣៨០នាក់។លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥នេះ ក្រសួងកិច្ចការនារី បានជ្រើសរើសយកប្រធានបទ « សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប » ក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តីនិងក្មេងស្រី នៅលើគ្រប់វិស័យ ដែលឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គម និងស្របតាមចក្ខុវិស័យដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ជាពិសេសការខិតខំជំរុញឱ្យការលើកកម្ពស់សមភាពយេនឌ័រ និងកាលានុវត្តភាពនានា សម្រាប់ស្ត្រីកម្ពុជានាពេលបច្ចុប្បន្ន និងនាពេលអនាគតឱ្យកាន់តែមានភាពប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការជំរុញការចូលរួមរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យបច្ចេកវិទ្យានេះ មិនត្រឹមតែផ្តល់អំណាចសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថលនោះទេ ថែមទាំងអាចលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនកាលានុវត្តភាពនិងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី ក្នុងនាមជាថ្នាក់ដឹកនាំ អ្នកគ្រប់គ្រង និងមន្ត្រីនៅក្នុងស្ថាប័នសាធារណៈ និងសហគ្រិននៅក្នុងវិស័យឌីជីថលផងដែរ៕

ចាប់ខ្លួនបានហើយ! មេខ្លោងក្នុងករណីឃាតកម្មសម្លាប់នារីខ្មែរម្នាក់ រួចយកសពកប់​នៅក្បែរផ្សារអ៊ីអន៣

2025/03/07 02:45:49 pm        73
មេខ្លោងជនជាតិចិន ក្នុងករណីឃាតកម្មសម្លាប់នារីខ្មែរម្នាក់ រួចយកសពកប់នៅក្បែរផ្សារអ៊ីអន៣ ត្រូវ​កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ។ មេខ្លោងអំពើឃាតកម្មសម្លាប់នារីម្នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការ​ស្រាវជ្រាវ​។ករណីឃាតកម្មនេះ មានមេក្លោងម្នាក់ និងអ្នកពាក់ព័ន្ធពីរនាក់ សរុ​ប​៣​នាក់​ត្រូវ​ចាប់​ខ្លួន​បាន​ទាំង​អស់​។សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាន​ទទួល​ពាក្យ​បណ្តឹងរបស់ឈ្មោះ ទឹម សុភី អាយុ៤៥ឆ្នាំ ពាក់ព័ន្ធករណីបាត់កូនស្រីឈ្មោះ ហេង សៀវលី អាយុ ១៨ឆ្នាំ ។ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយក​ដ្ឋាន​នគរបា​លព្រ​ហ្មទណ្ឌ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន​, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បាន​ដឹក​នាំ​កម្លាំងធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូត​ប្រទះ​ឃើញ​សាក​សព​នារី​ម្នាក់​ដែល​មាន​ភិន​ភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃាតកម្ម ត្រូវបានគេកប់​ដីខ្សាច់​ក្បែរ​ផ្សារ​ទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។ភ្លាមៗនោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ឈ្មោះ CHEN CONG អាយុ៣០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EM2676148 ត្រង់ចំណុច អាគារ​ព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (សង្សានារីរងគ្រោះ) និង​ឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ លិខិតឆ្លងដែនលេខ EB2013601 ត្រង់​ស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យ។ក្រោយពីការសាកសួរនាក់ទាំងពីរបានសារភាពថា ពួកខ្លួន​ពិ​ត​ជា​បាន​ចូល​រួម​ក្នុង​សកម្មភាព​ស្លាប់នារី​ជន​រគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជានជាតិចិន លិខិតឆ្លងដែន EL4710161 (ចាប់ខ្លួន​នៅ​ថ្ងៃ​ទី៥ ខែមីនា) ជាអ្នករៀបចំគម្រោងសម្លាប់នារីជនរគ្រោះ ដោយមូល​ហេតុ​នារី​រង​គ្រោះបា​ន​ដឹង​រឿង​សង្ងាត់​របស់​ពួកខ្លួន។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហការជា​មួយ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ជនង្ស័យ​ទាំងបីនាក់ និងវត្ថុតាង ដែលដកហូតបាន ត្រូវបាននាយកដ្ឋាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ តារាវុទ្ធី 

គណៈប្រតិភូធុរកិច្ចអាស៊ាន ស្នើសុំកិច្ចសហការពីធនាគារជាតិកម្ពុជាដើម្បីជាប្រយោជន៍ដល់ប្រទេសអាស៊ាន

2025/03/07 02:31:00 pm        150
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ស្នើកិច្ចសហការ និងគាំទ្រលើគំនិតផ្តួចផ្តើមពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍ ដល់បណ្តាប្រទេសជាសមាជិកអាស៊ាន។ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Tan Sri Nazir Razak ប្រធាន ASEAN-BAC Malaysia បានស្នើឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ។  ក្នុងឱកាសនោះ លោក Tan Sri Nazir Razak បានជម្រាបជូនលោកជំទាវបណ្ឌិត អំពីគំនិតផ្តួចផ្តើម និងផែនការការងារមួយ ចំនួនរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី ក្នុងពេលដែលប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានឆ្នាំ២០២៥។ លោកបាន ស្នើកិច្ចសហការ និងគាំទ្រលើគំនិតផ្តួចផ្តើមទាំងនេះ ដោយបញ្ជាក់ថានឹងផ្តល់ជាប្រយោជន៍ដល់បណ្តាប្រទេសជាសមាជិកអាស៊ាន។ ជាការឆ្លើយតប, លោកជំទាវទេសាភិបាល បានបង្ហាញការស្វាគមន៍ និងសង្កត់ធ្ងន់ពីសារៈសំខាន់ នៃគំនិតផ្តួចផ្តើមដែលផ្តល់ ជាយន្តការឈ្នះ-ឈ្នះ សម្រាប់គ្រប់ភាគី។ បន្ថែមលើនេះ ជំទាវបណ្ឌិត ក៏បានលើកឡើងពីកិច្ចសហការល្អរវាងធនាគារជាតិនៃកម្ពុជា និងបណ្តាធនាគារកណ្តាលជាច្រើន នាពេលកន្លងមក ព្រមទាំងរំលេចពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាសក្តានុពលនៃវិស័យ ហិរញ្ញវត្ថុកម្ពុជាផងដែរ។ សូមបញ្ជាក់ថា បន្ទាប់ពីជំនួបខាងលើនេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី ក៏បានធ្វើទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ដែលជាសារមន្ទីរទំនើប បង្ហាញអំពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជា រយៈពេលជាង២០០០ឆ្នាំ ជាពិសេសអំពីទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្តេជ្ញាការពារសិទ្ធិតាមផ្លូវច្បាប់ជូនស្ត្រីជនងាយរងគ្រោះនានា

2025/03/07 02:19:55 pm        213
ក្នុងឱកាសខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៥ ក្រុម​មេធា​វីស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​សែន បានប្រកាសប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិស្ត្រី និងការពារសិទ្ធិស្ត្រីតាមផ្លូវច្បាប់ និង​អំពាវ​នាវ​ស្ត្រី ដែលខ្វះលទ្ធភាពការពារសិទ្ធិ​តាមផ្លូវច្បាប់នានា ត្រូវទំនាក់ទំនងមក ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​ស​ម្តេចតេជោសែន ជួយដោះស្រាយ​នៅពេលរងអំពើ​អយុត្តិធម៌ និងការរំលោភបំពាននានា។លោកស្រី លឹម ម៉ូលីហ្សា អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ថ្លែងប្រាប់BTV នៅ​ថ្ងៃ​ទី៧ ខែមីនានេះថា ក្នុងឆ្នាំ២០២៤ ក្រុមមេធាវីសម្តេចតេជោសែន បានធ្វើ​ការងារ​ជា​ច្រើន​លើ​កិច្ច​ផ្តល់​សេវា​យុត្តិធម៌ ការពិគ្រោះ ប្រឹក្សាយោបល់ផ្នែកច្បាប់ និងការពារក្តី ជូន​ស្ត្រីជ​ន​ងាយ​រង​គ្រោះ ខ្វះ​លទ្ធភាពការពារសិទ្ធិតាមផ្លូវច្បាប់បានជាច្រើនករណី ជាពិសេស​ការពារ​ស្ត្រី​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ និងការការពារក្តីដល់កុមារីកំពា្រ នៅអង្គការAFESIP Cambodia ដែល​រង​គ្រោះ​ដោយ​ការ​រំលោភបំពារបំពានជាច្រើនករណី។ដោយមើលករណីនេះនៅតែបន្តមាននៅក្នុងសង្គមកម្ពុជា លោក លឹម ម៉ូលីហ្សា ក្នុង​នាម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេចតេជោសែន ទទួលបន្ទុកខេត្តកណ្តាល និងកំពង់ស្ពឺ បានប្រកាសលើកទឹកចិត្ត និង​ជំរុញផ្តល់ភាពងាយស្រួលជូនដល់ស្ត្រីដែលជាជនងាយរងរំលោភបំពានសិទ្ធិ គឺ​អាច​ស្វែង​រក​ក្រុម​មេធា​វី​យើង​ជួយផ្តល់ប្រឹក្សា និងការពារក្តីមិនគិតប្រាក់កម្រៃ តាមរយៈបណ្តាញ​ព័ត៌មាន​សង្គម​ហ្វេស​ប៊ុកផ្លូវការ របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលមានដាក់លេខទូរសព្ទHotline ៣ខ្សែ សម្រាប់ភ្ជាប់ការទំនាក់ទំនង។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានសម្រេចទិសដៅ ផ្តល់​សេវាកម្មពិគ្រោះ និងប្រឹក្សាយោបល់ផ្នែកច្បាប់បានចំនួន២១៥៧ករណី ការពារក្តីបាន​៦៤​ករណី​ សម្របសម្រួលបញ្ចប់វិវាទសំណងរដ្ឋប្បវេណីបាន៦ករណី ការពារ​ស្ត្រីរង​គ្រោះ​ជាប់​ឃុំ​ដោយ​អយុត្តិធម៌បាន២ ករណី និងជួយការពារក្តីការពារក្មេងស្រី នៅអង្គការ AFESIP Cambodia បាន​ជាច្រើនករណីទៀត ។បច្ចុប្បន្ន ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនមានមេធាវីរងចាំផ្តល់សេវាពិគ្រោះ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ និងការពារក្តីជូនជនងាយរងគ្រោះដោយអំពើអយុត្តិធម៌ មានចំនួន១២៩នាក់ ក្នង​នោះ​នារី ៤០រូប និងមានដាក់ពង្រាយ នៅតាមរាជធានីខេត្តទូទាំងប្រទេស៕ អត្ថបទ ស៊ុម សុខជា 

ឯកឧត្តមបណ្ឌិតកែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាលស្នើដល់ស្រ្តី បន្តអនុវត្តការងារប្រចាំថ្ងៃដោយការទទួលខុសត្រូវទាំងនៅក្នុងស្ថាប័នរដ្ឋនិងគ្រួសារ

2025/03/07 02:16:37 pm        69
  ស្វាយរៀង÷ ឯកឧត្តមកែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងខេត្តស្វាយរៀង បានគូសបញ្ជាក់ថា ស្ត្រីគឺជាឆ្អឹងខ្នងបង្អែករបស់បុរសផង និងជាបង្អែកសេដ្ឋកិច្ចគ្រួសារផង ដោយមិនអាចកាត់ផ្តាច់បាន នៅក្នុងសង្គមជាតិ ដើម្បីឲ្យការងារទាំងអស់សម្រេចបានជោគជ័យ ទាមទាឲ្យស្ត្រីត្រូវលះបង់ខ្ពស់ ដោយមានការជំរុញលើកទឹកចិត្តបន្ថែមពីថ្នាក់ដឹកនាំនៅតាមស្ថាប័នពាក់ព័ន្ធផងដែរ។ការថ្លែងនិងមានប្រសាសន៍ របស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបែបនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញចូលរួមជួបសំណេះសំណាល ជាមួយនារីនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្នុងឪកាសស្រី្តមកជួបជុំប្រារព្វអបអរសាទរខួបលើកទី១១៤ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០២៥ក្រោមប្រធានបទ( សិទ្ធ សមភាពនិងភាពអង្គអាចចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប) ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីអស់លោក លោកស្រីថ្នាក់ដឹកនាំ សាលាក្រុង សាលាសង្កាត់ និងលោក លោកស្រីជាមេភូមិទាំង៧របស់សង្កាត់ផងដែរ ។ឯកឧត្តមបានបញ្ជាក់ថា ស្រ្តីកម្ពុជា នាបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលលើតម្កើននិងផ្តល់តួនាទីដឹកនាំ នៅគ្រប់ស្ថាបន័ រដ្ឋ ឯកជន និងសិទ្ធទទួលសម្រេចកិច្ចការ ការងារដូចបុរស ខុសពីស្រ្តីដែលបំរើការងារកាលពីជាង១០០ឆ្នាំមុន ត្រូវបានសង្គមជាតិចាត់ទុកស្ត្រីបង្វិលចង្ក្រានមិនជុំ រួមនិងការបំពាន់លើផ្លូវចិត្ត រាងកាយ និងកឹបកេងកំរ៉ៃពលកម្មផងដែរ ។   ទន្ទឹមនិងនោះដែរ ក្នុងនាមក្រុមការងារ ឯកឧត្តម កែរ រដ្ឋា នូវបានអំពាវនាវដល់ស្ត្រីគ្រប់រូប ក្រៅពីចូលរួមបំរើការងារសង្គម និង គ្រួសារ ត្រូវបន្តអប់រំប្តី កូន និងគ្រួសារ អោយគោរពច្បាប់ បញ្ជៀសរាល់អំពើអប្បាយមុខដែលច្បាប់បានហាមឃាត់ បន្តស្រាវជ្រាវរាល់គម្ហើយផ្សេងៗ សិក្សារៀនសូត្រ បង្កើនសមត្ថភាព ចូលរួមបំរើកិច្ចការសង្គម និងគ្រួសារទៅតាមលទ្ធភាពដែលអាចធ្វើបាន ។                                                 

វិស័យឯកជន៖ រាជរដ្ឋាភិបាលកំពុងដើរលើផ្លូវត្រូវ នៃការចាប់យកឌីជីថលសម្រាប់សង្គម-សេដ្ឋកិច្ច

2025/03/07 02:04:40 pm        128
ភ្នំពេញ÷ វិស័យឯកជនមើលឃើញ ការដាក់ចេញនូវបញ្ចកោណទី៥ របស់រាជរដ្ឋាភិបាល, ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ បានចូលរួម គាំទ្រដ៏ធំធេងក្នុងវិស័យសាធារណៈ ជាពិសេសការគាំទ្រដល់វិស័យសេដ្ឋកិច្ច តាមរយៈការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម។ រាជរដ្ឋាភិបាលបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និង កាលានុវត្ត ភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល។ ក្នុងទិសដៅនេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥ ។ជុំវិញបច្ចេកវិទ្យាឌីជីថលនេះ លោក ទុយ ហុង ធុរកិច្ចបង្កើតថ្មីឆ្នើម និងជាស្ថាបនិកឡូខលឡាយ៍ (Localize) លើកឡើងថា ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងរយៈពេលប៉ុន្មានឆ្នាំមុន រដ្ឋនិងវិស័យឯកជនធ្វើការដាច់ដោយឡែកពីគ្នា ប៉ុន្តែមកដល់ បច្ចុប្បន្នកម្ពុជាកំពុងក្តោបយកវិស័យនេះជាយាន្ត ដោយបានបង្កើតនូវភាពប្រទាក់ក្រឡា សម្រាប់បម្រើក្នុងវិស័យសាធារណៈ ជាពិសេសវិស័យឯកជនអាចទាញ ឬថ្ពក់ជាមួយរដ្ឋ អាចបញ្ចូលគ្នាបានទាំងការទំនាក់ទំនង និងការងារ ពោលគឺ ឌីជីថលគឺជាចលករ មួយកំពុងជំរុញការអភិវឌ្ឍន៍ និងបានកំពុងគាំទ្រដល់កំណើនសេដ្ឋកិច្ច តាមរយៈការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម។សូមបញ្ជាក់ថា យុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥រួមមាន៖ (១). ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, (២). ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល, (៣). ការកសាង និងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, (៤). ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធ ឌីជីថល, និង (៥). ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្ដីសុខាភិបាល៖ តួនាទីស្រ្តី ពិតមិនអាចកាត់ថ្លៃបានក្នុងដំណើរជីវិត ភាពទន់ភ្លន់ របស់ក្រុមគ្រូពេទ្យ

2025/03/07 01:54:28 pm        149
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ «តួនាទីស្រ្តី ពិតមិនអាចកាត់ថ្លៃបាន ក្នុងដំណើរជីវិតរបស់យើងទាំងអស់ ភាពទន់ភ្លន់ និងល្អប្រសើរជាងភាពរឹង របស់ក្រុមគ្រូពេទ្យ» ដោយត្រូវឈរលើគោលការណ៍ សូមកុំបោះបង់ សម្រាប់វិស័យសុខាភិបាលរបស់កម្ពុជា។ ឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ក្រោមមូលបទ «ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់មន្ទីរពេទ្យកាល់ម៉ែត, នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ ដែលជានិច្ចកាលតែងតែសហការ និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្ត្រី និងក្មេងស្រីនាពេលកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការលើកស្ទួយវិស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយគុណភាព និងសមភាព ជូនដល់ប្រជាជន ព្រមទាំងខិតខំអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនជាបន្តបន្ទាប់។ឯកឧត្តមសាស្រ្តា ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យកាល់ម៉ែត បន្តលើកស្ទួយដល់មន្រ្តីរាជការ និងបុគ្គលិកជាស្រ្តី លើកទឹកចិត្តដល់នារី និងត្រូវមើលឱ្យឃើញជាក់ស្តែងការខិតខំ ក្នុងការបំពេញភារកិច្ចការងារ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្រ្តីជាតំណាងឱ្យភាពស្អាតស្អំ ស្រ្តីតំណាងឱ្យគតិបណ្ឌិត ស្រ្តីតំណាងឱ្យភាពស្មោះត្រង់ ឃើញស្រ្តីជាភាពថ្នាក់ថ្នម ស្រ្តីឃើញជាក្តីសង្ឃឹម ស្រ្តីជាមេផ្ទះល្អ។ ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែត បន្តនូវវប្បធម៌រួមសាមគ្គីជាធ្លុងមួយ មោះមុតរបស់ស្រ្តីដោយឥរិយាបថទន់ភ្លន់ ក្នុងនាមជាអ្នកបម្រើសេវាសុខាភិបាល ប្រកាន់យកនូវក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ សហការគ្នាអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បីជាកម្លាំងស្នូលដ៏មានអត្ថប្រយោជន៍ខ្ពស់ ជួយទ្រទ្រង់វិស័យសុខាភិបាលយើង ឈានឡើងទៅរកភាពរីកចម្រើន នាពេលអនាគតឱ្យកាន់តែមានតម្លៃឧត្តុង្គឧត្តម។ឆ្លៀតក្នុងឱកាសអបអរសារទរទិវាអន្តរជាតិនារី ៨មីនា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត ជាស្រ្តី ចំនួន៣០៨រូប ដែលមានស្នាដៃក្នុងការបំពេញការងារ យ៉ាងល្អប្រសើរប្រកបដោយគុណភាព៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM
អ៊ីរ៉ង់ចេញនីតិវិធីថ្មីសម្រាប់នាវាដែលស្នើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស
06/20/2026 01:06 PM
ក្រុមហ៊ួទីនៅយេម៉ែនព្រមានអំពីការឆ្លើយតបទៅនឹងការបង្កើនភាពតានតឹងបន្ថែមទៀតរបស់អ៊ីស្រាអែលនៅលីបង់
06/20/2026 01:06 PM
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត
06/20/2026 01:06 PM