សហគ្រាសក្នុងស្រុកគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស
សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

ព័ត៌មានជាតិ

នៅខែមេសាខាងមុខ ព្រះករុណាព្រះមហាក្សត្រ​ទ្រង់នឹងគង់ប្រថាប់ជា​ព្រះរាជាអធិបតី​ដ៏ខ្ពង់ខ្ពស់​បំផុត​ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ នៅមុខប្រាសាទអង្គវត្ត

2025/03/07 12:38:02 pm        232
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹក​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ក្នុងផេកផ្លូវការថា៖ ក្នុងខែមេសាខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខដ៏ប្រវត្តិសាស្រ្ត នៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់បំផុតរបស់​ព្រះករុណា ព្រះមហាក្សត្រ។ព្រះរាជពិធីនេះ គឺជាព្រឹត្តិការណ៍ដ៏ពិសេសដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមបួងសួង និងអធិដ្ឋាន ដើម្បីសុំសេចក្ដីសុខសុភមង្គល សន្តិភាព និងការពារពីបារមីវត្ថុសក្តិសិទ្ធិ និងទេវតាថែរក្សាទឹកដីកម្ពុជា។សូមបងប្អូនជនរួមជាតិទូទាំងព្រះនគរតាំងចិត្តជ្រះថ្លាចូលរួមបួងសួង អធិដ្ឋានដល់បារមីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណចក្រកម្ពុជាដ៏មានឫទ្ធីចេស្តារគ្រប់ព្រះអង្គយាងប្រោះព្រុំថែរក្សាព្រះរាជាណចក្រកម្ពុជា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រមទាំងប្រជានុរាស្រ្តគ្រប់ខេត្តខណ្ឌបូរី នូវសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរគ្រប់ប្រការ។

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យផ្សព្វផ្សាយសកម្មភាពនានា នៃការអនុវត្តការងារ​របស់​មន្ត្រីរាជការ​គ្រប់ជាន់ថ្នាក់ទាំងអស់ឱ្យបានទូលំទូលាយ

2025/03/07 12:27:31 pm        174
នៅក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ​ក្នុងវិស័យអប់រំនិងសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥» ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសកម្មភាពនានា នៃការអនុវត្តការងាររបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅ បង្កើនការផ្សព្វផ្សាយឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការផ្តល់សេវារបស់អង្គភាពជ័យលាភី និងគុណតម្លៃនៃមន្ត្រីអប់រំ និងសុខាភិបាលមូលដ្ឋាន។ ការចូលរួមផ្សព្វផ្សាយនេះ គឺដើម្បីជំរុញទឹកចិត្ត កែលម្អគុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន និងលើកកម្ពស់កិត្យានុភាព ឧត្តមភាព និងគុណតម្លៃនៃមន្ត្រីរាជការ ប្រកបដោយបេះដូង និងឆន្ទៈ។ ក្រោយបានស្តាប់របាយការណ៍របស់ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីយន្តការ បែបបទ និងនីតិវិធីនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដែលត្រូវបានអនុវត្តប្រកបដោយសុក្រឹតភាព ចរិតភាព និងការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់លើដំណើរការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមប្រាប់ដល់បេក្ខភាពទាំងអស់ក្នុងខ្លឹមសារថា រឿងឈ្នះ រឿងចាញ់ ជារឿងដោយឡែក រឿងដែលសំខាន់ គឺលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អង្គភាពនីមួយៗ ជាពិសេសលើការដឹកនាំ ពោរពេញដោយនវានុវត្តន៍ ទាក់ទាញការចូលរួម និងបង្កើនការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ រួមទាំងការបំផុសឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍ អាណាព្យាបាល និងកូនក្មួយដែលនៅក្នុងសាលា ឬប្រជាពលរដ្ឋដែលមកទទួលសេវា។ សូមជម្រាបថា ជាលទ្ធផលនៃការវាយតម្លៃ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) ក្នុងឆ្នាំ២០២៤ បានរកឃើញអង្គភាពដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ចំនួន២ ក្នុងវិស័យអប់រំ រួមមាន៖ វិទ្យាល័យពេជ្រចិន្តា ខេត្តបាត់ដំបង និងសាលាមត្តេយ្យសិក្សាធនធានោក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងអង្គភាពដែលដែលទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ ក្នុងវិស័យសុខាភិបាល ចំនួន៣ រួមមាន៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣), មន្ទីរពេទ្យបង្អែកខេត្តកោះកុង (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២) និងមន្ទីរពេទ្យបង្អែកបាកាន (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១)។តាមរយៈលទ្ធផលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តអង្គភាពផ្តល់សេវាសាធារណៈទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង និងប្រើប្រាស់ធនធានប្រកបដោយនវានុវត្តន៍ និងអស់សក្តានុពល ក្នុងស្មារតីរួមសាមគ្គីគ្នា និងសហការគ្នា ឱ្យកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំអង្គភាពជាមួយមន្ត្រី អាជ្ញាធរមូលដ្ឋាន សហគមន៍ ស្ថាប័នដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់ ស្របតាមអភិក្រមនៃការជំរុញ ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព នៃការគ្រប់គ្រង និងការផ្លាស់ប្តូរនៃការផ្តល់សេវាសាធារណៈ ស្របតាមលក្ខណៈវិនិច្ឆ័យកំណត់នូវក្នុងបុព្វហេតុដ៏ថ្លៃថ្លា ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ៕

ធុរកិច្ចគ្រប់ទិសទីនឹងបានឈ្វេងយល់បន្ថែម អំពីបច្ចុប្បនភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា

2025/03/07 12:02:24 pm        141
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា ធុរជន វិនិយោគិនគ្រប់ទិសទី នឹងបានឈ្វេងយល់បន្ថែម អំពីបច្ចុប្បនភាពនៃ បរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របទៅនឹងគោលបំណង សេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិត្តិយសអញ្ជើញ ថ្លែងសុន្ទរកថាគន្លឹះ បើកកិច្ចពិភាក្សា និងអញ្ជើញជាវាគ្មិនកិត្តិយស ចូលរួមក្នុងវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ ក្រោមប្រធានបទ «ការលើកកម្ពស់វិបុលភាព តាមរយៈវិស័យពាណិជ្ជកម្ម និងការវិនិយោគ» ដែលជារបៀបវារៈមួយ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីបច្ច័យវិជ្ជមាននានា ជាហេតុនាំឱ្យកម្ពុជាគឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ទុនវិនិយោគ និងមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលមានរបត់ផ្លាស់ប្តូរស្របតាមនិន្នាការជាសកល។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីកំណើននៃគម្រោងវិនិយោគ ដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រា គម្រោងវិនិយោគដែលបានអនុម័ត គឹជាសក្ខីភាពជាក់ស្តែង បង្ហាញឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូចជា គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា និងបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងថា ធុរជន វិនិយោគិន និងអ្នកចូលរួមចម្រុះជាតិសាសន៍ ពិសេសនៅក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នឹងបានឈ្វេងយល់បន្ថែមមួយកម្រិតទៀតអំពីបច្ចុប្បនភាព នៃបរិយាកាសវិនិយោគ និងការ ធ្វើធុរកិច្ចនៅកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តរបស់កម្ពុជាផ្ទាល់ ក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ដូចដែល បានបង្ហាញនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្របទៅនឹងគោលបំណងសេដ្ឋកិច្ចរួមរបស់អាស៊ានផងដែរ។សូមបញ្ជាក់ថា វេទិកាខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បី ពិនិត្យពិភាក្សាពាក់ព័ន្ធ នឹងបែបផែនដែលសមាគម អាស៊ានទាំងមូល កំពុងចាប់យកវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅទូទាំងតំបន់។ វេទិកាពិភាក្សានេះដែរ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមស្តាប់បានស្វែងយល់បន្ថែមអំពីយុទ្ធសាស្ត្រគន្លឹះ គំនិតផ្តួចផ្តើម និងភាពជា ដៃគូ ដែលកំពុងពូនជ្រំបរិយាកាសសេដ្ឋកិច្ច និងរួមចំណែកជំរុញឱ្យសមាគមអាស៊ានកាន់តែមានភាពលេចធ្លោ នៅលើឆាកនៃ វិស័យសេដ្ឋកិច្ចរបស់សកលលោក៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងបរិស្ថានអញ្ជើញថ្នាក់ដឹកនាំជាស្រ្តីឆ្នើម៥រូបចែករំលែកបទពិសោធន៍ជូនមន្រ្តីរាជការជាស្រ្តី ក្នុងឱកាសទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥

2025/03/07 11:22:51 am        117
ភ្នំពេញ៖ ក្រសួងបរិស្ថានបានអញ្ជើញស្រ្តីជាថ្នាក់ដឹកនាំឆ្នើមចំនួន ៥រូប ដែលបានអញ្ជើញមកពីស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ធ្វើជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ការងារ ក្នុងភាពជាអ្នកដឹកនាំ ដើម្បីជំរុញ និងលើកទឹកចិត្តដល់មន្រ្តីរាជការជាស្រ្តីនៃក្រសួងបរិស្ថាន ឱ្យមានភាពអង់អាចក្លាហាន ក្លាយទៅជាថ្នាក់ដឹកនាំបន្តវេនជាស្រ្តីនៅថ្ងៃអនាគត។ ការរៀបចំ និងបង្កឱកាសដល់ស្រ្តីជាមន្រ្តីរាជការ នៅក្នុងមិទ្ទិញអបអរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៃគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ សារគន្លឹះក្នុងការជំរុញ និងលើកទឹកចិត្តដល់ស្រ្តីជាមន្រ្តីរាជការ ដែលបានចែករំលែកនាឱកាសទិវាអន្តរជាតិនារីនាពេលនេះគឺ ទី១ ភាពជាគំរូរបស់ស្រ្តីថ្នាក់ដឹកនាំមុនដែលជាលំអានសម្រាប់ស្រ្តីជាអ្នកដឹកនាំបន្តវេនទី២ ផ្នត់គំនិត ដែលកត្តាផ្នត់គំនិតនេះ បានផ្តោតលើឧបនិស្ស័យ ឬទេពកោសល្យពីកំណើតរបស់ស្រ្តីដែលមាន និងមួយទៀតគឺការអភិវឌ្ឍខ្លួនជាប្រចាំ។ ទី៣ គឺសច្ចភាព ឬហៅថាសុក្រិតភាពការងារ និងទី៤ ការកំណត់ផែនការជាអាទិភាពទាំងការងារ និងជីវិតផ្ទាល់ខ្លួន ហើយអ្វីដែលជាផ្នែកសំខាន់មិនអាចខ្វះបានក្នុងការជំរុញ និងលើកទឹកចិត្តដល់ស្រ្តី គឺជាការគាំទ្រពីក្រុមគ្រួសារ និងសង្គម នេះបើយោងតាមខ្លឹមសារនៃកិច្ចពិភាក្សារបស់វាគ្មិនកិត្តិយសទាំង ៥រូប ដែលបានឆ្លើយតបនឹងសំណួរ «តើកត្តាអ្វីខ្លះដែលនាំឱ្យលោកជំទាវ លោកស្រីទទួលបានភាពជោគជ័យនៅក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ?» ដែលសម្របសម្រួល និងដឹកនាំកិច្ចពិភាក្សាដោយ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន។សូមជម្រាបជូនថា ថ្នាក់ដឹកនាំជាស្រ្តីឆ្នើមចំនួន ៥រូប ដែលជាវាគ្មិនកិត្តយស នៅក្នុងមិទ្ទិញអបអរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» រួមមាន លោកជំទាវ ខេង សំវ៉ាដា សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី សែម ស្រីតូច ប្រធានគណៈកម្មការផ្នែកទីផ្សារ នវានុវត្តន៍នៃសមាគមសហគ្រិនស្រ្តី និងលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា និងដែលមានអ្នកចូលរួមជាស្រ្តីប្រមាណជាង ៤០០រូប ក្នុងនោះមន្រ្តីរាជការស្រ្តីជាឧទ្យានុរក្សប្រមាណជិត ៤០នាក់៕

រដ្ឋមន្រ្តីកសិកម្មលើកទឹកចិត្តសហគមន៍កសាងទំនុកចិត្ត ដើម្បីផ្តល់ភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ

2025/03/07 10:55:10 am        197
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ត្រូវកសាងទំនុកចិត្តជាមួយគ្នាដើម្បីធានាដល់តម្លៃ និងការផ្គត់ផ្គង់ទំនិញនៅលើទីផ្សារ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ចំនួន ១៨២ គ្រួសារ លើផ្ទៃដី ៥២ ហិកតា និងអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" រវាងកសិដ្ឋានគីរីទេស និងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៦ មីនា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងថា ការរៀបចំសហគមន៍កសិកម្មទំនើបនេះ គឺដើម្បីឱ្យប្រជាកសិករទាំងអស់ទទួលបានជីវភាពល្អក្នុងវិស័យកសិកម្ម ស្របពេលដែលទីតាំងភូមិសាស្ត្រទីនេះអំណោយផលដល់ដំណាំម្ទេស ប្រការសំខាន់ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ និងការអនុវត្តកសិកម្មល្អ តាមរយៈការធានាទាំងទីផ្សារនិងតម្លៃ ចំពោះដំណាំម្ទេសដែលសហគមន៍ដាំបាន។ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រសួងកសិកម្ម បានរៀបចំគិតគូរច្បាស់លាស់ និងមានការគាំទ្រផ្នែកទុនតាមរយៈកម្ចីមានការប្រាក់ទាប ផ្នែកបច្ចេកទេស និងមានទីផ្សារពិតប្រាកដ។ ដោយឡែក បងប្អូនក្នុងសហគមន៍ត្រូវកសាងទំនុកចិត្តជាមួយគ្នា មានភាពស្មោះត្រង់រវាងអ្នកផលិត និងអ្នកទិញ និងគិតគូរផលប្រយោជន៍រួមជាធំ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កសិករស្រុកកណ្តៀងជាង២០០គ្រួសារ បង្ហាញបំណងចង់ចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើបក្នុងវិស័យដំណាំស្រូវ

2025/03/07 10:41:12 am        194
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង ២០០គ្រួសារ មកពី៥ភូមិ នៅក្នុងឃុំកញ្ចរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដូចជាការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានការគាំទ្រផ្នែកដើមទុននិងបច្ចេកទេស និងជាពិសេស ការតភ្ជាប់ទៅកាន់ទីផ្សារដែលមានការធានាថ្លៃទុកជាមុនច្បាស់លាស់។លោកស្រី សុខ ជា តំណាងប្រជាកសិករដាំស្រូវ នៅឃុំកញ្ចរ បានលើកឡើងថា ការដាំស្រូវពូជអូអឹម (OM) ៥៤៥១ ក្នុងឆ្នាំនេះ មិនដល់ថ្នាក់ខាតដើមទេ ប៉ុន្តែទទួលបានប្រាក់ចំណេញតិចជាងឆ្នាំមុន ហេតុនេះហើយទើបកសិករនៅទីនេះមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបវិញម្តង។ជាមតិផ្តាំផ្ញើ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ ដើម្បីកំណត់ពីប្រភេទពូជស្រូវដែលសមស្របនឹងលក្ខខណ្ឌក្សេត្របរិស្ថានក្នុងតំបន់នេះ ព្រមទាំងប្រមូលផ្តុំផ្ទៃដីស្រែប្រាំងឱ្យបានប្រមាណ ១ ០០០ហិកតា មុននឹងឈានទៅរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីធានាឱ្យបាននូវអត្ថប្រយោជន៍ពីសេដ្ឋកិច្ចមាត្រដ្ឋាន៕ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីក្រសួងការងារ៖ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងកំណើនប្រកបដោយនិរន្តរភាព

2025/03/07 07:54:57 am        94
(ភ្នំពេញ): ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធត្រូវតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកបដោយជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធនឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ការបន្តវិនិយោគលើមនុស្សឱ្យក្លាយជាកម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគតនឹងជំរុញឱ្យមានវិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។ការគូសបញ្ជាក់នូវគន្លឹះដ៏សំខាន់នេះ គឺនៅក្នុងឱកាសដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នារសៀល ថ្ងៃទី៦ ខែមីនា ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានកម្ពុជា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ "មូលធនមនុស្ស៖ គន្លឹះនៃការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ" "Human Capital: Key to Trade and Infrastructure Development" ដោយមានការចូលរួម ពីបណ្តាធុរជន ក្រុមហ៊ុនជាតិ និងអន្តរជាតិ ផងដែរ។តាមរយៈវេទិកានេះបានផ្តល់នូវកាលានុវត្តភាពបន្ថែមទៀត និងវឌ្ឍនភាពជាក់ស្តែង ក្នុងសហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡា និងមានវិបុលភាព រួមនិងការស្វែងយល់បន្ថែមពីតួនាទីដ៏សំខាន់នៃការបង្កើនការតភ្ជាប់ ការលើកកម្ពស់កំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលជាចក្ខុវិស័យ ស្របតាមគោលដៅរបស់អាស៊ាន និង គោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

សម្តេច ម៉ែន សំអន ជួបសំណេះសំណាលថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី នៃទិវាអន្តរជាតិនារី ៨ មីនា

2025/03/06 09:16:45 pm        129
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជួបពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប។​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងកិច្ចការនារី។សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះការដឹកនាំរបស់លោកជំទាវកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង កិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្រប សម្រួល ជាពិសេសការលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការចូលរួម លើកកម្ពស់ស្ថានភាព ឋានៈ តួនាទីស្រ្តី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងអភិបាលកិច្ច ជាពិសេស ការអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីបុរេសកម្មនូវអនុសាសន៍គន្លឹះមុតស្រួចទាំង៨ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានសំណូមពរដល់ក្រសួងកិច្ចការនារី បន្តខិតខំប្រឹងប្រែងជាបន្តទៀត ក្នុង ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី តាមរយៈកិច្ចសហការជាមួយក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និង សង្គមស៊ីវិលទាំងអស់ ពង្រីកវិសាលភាពនៃការផ្តល់សេវាការពារផ្លូវច្បាប់ សេវាសង្គម ការពង្រឹង និងបង្កើនចំណេះដឹង ជំនាញវិជ្ជាជីវៈ ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំសីលធម៌ សុជីវធម៌ជូនបុរស ស្រ្តី និងកុមារ ព្រមទាំងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី ដើម្បី ឱ្យពួកគេក្លាយជាធនធានប្រកបដោយភាពថ្លៃថ្នូរ និងសក្តានុពល ចូលរួមពេញលេញក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ឈានទៅសម្រេច បានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា និងរួមចំណែកក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០។លោកជំទាវកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី ក៏បានលើកឡើងថា ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និង មន្រ្តីរាជការ ក្រសួងកិច្ចការនារីនាថ្ងៃនេះ គឺរៀបចំឡើងក្នុងគោលបំណងគូសបញ្ជាក់ពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រ សម្រាប់ការជម្រុញកំណើនសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍសង្គម៕អត្ថបទ៖ សុន រ៉ាឌី

ស្រ្តីនៅកម្ពុជាបានរួមចំណែកដ៏អស្ចារ្យ និងស្មារតីអង់អាច ក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា

2025/03/06 08:55:24 pm        128
ភ្នំពេញ ៖ ស្រ្តីនៅកម្ពុជាបានរួមចំណែកដ៏អស្ចារ្យ ក្លាហាន និងស្មារតីអង់អាច ក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា ក៏ដូចជាការ សម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ​ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើកឡើងក្នុងពិធីអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោម ប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមានសន្តិភាព ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០២៥ នេះថា ចំពោះការលើកយកប្រធានបទសម្រាប់ឆ្នាំនេះ គឺស្របតាមប្រធានបទសកលផង និងបរិបទរបស់ប្រទេសកម្ពុជាផង ដោយផ្ដោត លើភាពបន្ទាន់នៃបរិយាបន្នសមភាពយេនឌ័រ ធានាថា គ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានទុកឱ្យនៅឯកា ដោយមិនគិតពីស្ថានភាព សង្គមសេដ្ឋកិច្ច ជាតិសាសន៍ ពណ៌សម្បុរ ពិការភាព ឬកត្តាផ្សេងទៀត និងបានផ្តោតសំខាន់ លើសិទ្ធិផ្លូវច្បាប់, ឱកាសសេដ្ឋកិច្ច, ការចូលរួមនយោបាយ, សិទ្ធិទទួលបានការអប់រំ និងការការពារពីអំពើហិង្សា យេនឌ័រ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ស្រ្តីគឺជានិម្មាបនករនៃការផ្លាស់ប្តូរ និងលើសពីនេះ ស្រ្តីក្នុងតួនាទីជា អ្នកដឹកនាំ ជាសហគ្រិន ជាម្តាយ ជាភរិយា ជាអ្នកគ្រូ និងជាអ្នកអប់រំទូន្មានក្នុងគ្រួសារ ដែលជាកម្លាំងនៃបរិវត្តកម្មសង្គម។ សម្រាប់ កម្ពុជា បានចាប់ផ្តើមឡើងជាប្រជាជាតិមួយ ដោយយកស្រ្តីជាធំ ឬមាតាធិបតេយ្យ ហើយវប្បធម៌នៃមាតាធិបតេយ្យនេះ បានជ្រួតជា្រប ពេញសង្គមកម្ពុជារហូតមកទល់បច្ចុប្បន្ន ដែលជាការបង្ហាញឱ្យឃើញពីគុណភាពយេនឌ័រ នៅកម្ពុជាក្នុងប្រវត្តិសាស្រ្តជាងពីរពាន់ ឆ្នាំរបស់ខ្លួន ហើយអ្វីដែលពិសេស បើតាមរបាយការណ៍របស់លោកជំទាវកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, ឯកឧត្តម បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះស្រ្តី និងក្មេងស្រីទាំងអស់នៅលើពិភពលោក និងជាពិសេសស្រ្តីនៅកម្ពុជា ដែល បានរួមចំណែកដ៏អស្ចារ្យ ក្លាហាន និងស្មារតីអង់អាច ក្នុងការប្រឈម នឹងភាពមិនអនុគ្រោះនានា ក៏ដូចជាការសម្រេចបាននូវសមិទ្ធ- ផលជាច្រើន ជាពិសេសក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ លោកជំទាវកិត្តិបណ្ឌិត អ៉ឺង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងផងដែរថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក៏ដូចជាសា្ថប័នក្រសួង អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិនានា ប្តេជ្ញាបន្តប្រើប្រាស់សក្តានុពល និងកាលានុវត្តភាពនានា ក្នុងការ ដឹកនាំភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រតាមវិស័យ ស្របតាមការចង្អុល បង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕អត្ថបទ៖ សុន រ៉ាឌី

គណៈកម្មាធិការគណបក្សសង្កាត់វាលវង់ រៀបចំពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៤

2025/03/06 08:32:57 pm        138
ភ្នំពេញ៖ គណៈកម្មាធិការគណបក្សសង្កាត់វាលវង់ រៀបចំពិធីសំណេះសំណាល អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ« សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្រី្ត និង ក្មេងស្រីគ្រប់រូប »។ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ណុប ផា អភិបាលរងខណ្ឌ៧មករា ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់វាលវង់តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧតុនិយម ជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់ វាលវង់ និង លោក សេង ជី ចៅសង្កាត់បានចូលរួមពិធីជួបជុំសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃសង្កាត់វាលវង់ ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។ក្នុងពិធីនេះដែរ លោក ណុប ផា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់វាលវង់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកតិបណ្ឌិត ភាពវ័យឆ្លាត ការប៉ិនប្រសព្វរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី០១ ក្នុងអាណត្តិទី៧ ប្រកបដោយភាពស្វាហាប់ ភាពប្រាកដប្រជា ពិសេសបន្តធ្វើអោយប្រទេសមានសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ មានភាពល្អប្រសើរ ព្រមជាមួយការគៀងគរអ្នកវិនិយោគអោយចូលរួមបណ្តាក់ទុនធ្វើយ៉ាងណាអោយ ប្រជាពលរដ្ឋ មានឱកាសការងារធ្វើគ្រប់ៗគ្នា។ ក្នុងពិធីសំណេះសំណាលនេះ លោក ណុប ផា បានពាំនាំនូវពាក្យផ្ដាំផ្ញើពីសំណាក់ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧតុនិយម ជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់ វាលវង់ បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ធនធានស្រ្តី សមត្ថភាពស្ត្រី និង ភាពវៃឆ្លាតស្រ្តី ក្នុងការបំពេញការងារសព្វថ្ងៃ របស់មន្រ្តីសង្កាត់ និង រដ្ឋបាលប៉ុស្តិ៍ ជាស្រ្តីទាំងអស់ នៅសង្កាត់វាលវង់ខណ្ឌ៧មករា ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាប្រឈម ផ្សេងៗ ជាមួយក្រុមការងារ និង សម្រេចបាននូវលទ្ធផលជាច្រើន ក្នុងការ រួមចំណែកដល់ការបំរើសេវាជូនប្រជាពលរដ្ឋ និងការ ចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន សង្កាត់ អោយមានការរីកចំរើនផងដែរ ។ ជាចុងក្រោយ លោក សេង ជី ចៅសង្កាត់វាលវង់ បានផ្តាំផ្ញើរដល់មន្រ្តីនារីៗ ទោះក្នុងតំលៃណាក៏ដោយត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ក្នុងការ បំពេញភារកិច្ចដោយស្មារតី ទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្ប លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស ។ ក្នុងពិធីសំណេះសំណាលនេះដែរ លោកក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់តំណាងនារីសង្កាត់ និងបានឧបត្ថម្ភលើកទឹកចិត្ត ដល់មន្រ្តីនារី៦០នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកាមួយចំនួន៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំហេសបូឡាប្តេជ្ញាតស៊ូ ខណៈអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើប្រទេសលីបង់ខាងត្បូង
06/20/2026 12:06 PM
បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM
អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
06/20/2026 11:06 AM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ នៅជំរំប្រទេសកុងហ្គោដែលបង្ហាញថាជំងឺអេបូឡា អាចរាលដាលយ៉ាងឆាប់រហ័ស
06/20/2026 11:06 AM
សហគ្រាសក្នុងស្រុកគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
06/20/2026 11:06 AM
នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ
06/20/2026 10:06 AM
បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
06/20/2026 10:06 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
06/20/2026 10:06 AM