ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប.ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

ព័ត៌មានជាតិ

ទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការ

2026/03/08 03:16:16 pm        266
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ។ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តម ខូយ រីដា បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម វ៉ាង វិនប៊ីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្តពោធិ៍សាត់ ដែលនេះសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានបង្ហាញនូវជំហរយ៉ាងមុតមាំ និងបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបឱ្យខាងតែបាន នូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) នៅក្នុងមូលដ្ឋានខេត្ត ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងកិត្តិយសរបស់ខេត្ត។ឯកឧត្តម វ៉ាង វិនប៊ីន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដល់អាជ្ញាធរខេត្តពោធិ៍សាត់ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)។ ជាមួយគ្នានោះ ឯកឧត្តម បានស្នើដល់រដ្ឋបាលខេត្ត ជួយការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋចិនដែលរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្ត ហើយភាគីចិនត្រៀមខ្លួនសហការជានិច្ចក្នុងការដឹកជញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅមាតុភូមិវិញ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងថា ខេត្តពោធិ៍សាត់គឺជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ក្រុមហ៊ុនចិន លើវិស័យកសិដ្ឋានដំឡូងមី រោងចក្រកាត់ដេរ និងថាមពលវារីអគ្គិសនី...។ល។ ឯកឧត្តម សន្យាថានឹងបន្តជំរុញឱ្យវិនិយោគិនចិនមកបណ្តាក់ទុនបន្ថែមទៀត ពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្រុកក្រគរ ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងតំបន់។ក្នុងឱកាសជំនួបនេះ ឯកឧត្តម វ៉ាង វិនប៊ីន បានស្នើឱ្យខេត្តពោធិ៍សាត់បង្កើតសម្ព័ន្ធមេត្រីភាព ជាមួយខេត្តណាមួយនៃប្រទេសចិន ដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនឹងនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ចូលរួមក្នុងមហាសន្និបាតលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសចិននាពេលខាងមុខផងដែរ។ ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីចិន ដែលបានជំរុញអ្នកវិនិយោគមកកាន់ខេត្តពោធិ៍សាត់ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម បានសម្តែងនូវការត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិន ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន និងប្រជាពលរដ្ឋចិនដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្ត៕

អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យតម្លៃប្រេងតាមស្ថានីយប្រេងឥន្ធនៈក្នុងក្រុងកំពង់ឆ្នាំង

2026/03/08 03:10:31 pm        263
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពលក់ប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈនានាៗ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លៀតឱកាសឡើងថ្លៃប្រេងឥន្ធនៈមិនសមស្រប ដែលអាចកើតឡើងពីកង្វល់ទីផ្សារអន្តរជាតិ ឬព័ត៌មានផ្សេងៗ។លទ្ធផលនៃការពិនិត្យបានបង្ហាញថាស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់នៅក្នុងក្រុងកំពង់ឆ្នាំង មិនមានការឡើងថ្លៃខុសប្រក្រតីនោះទេ គឺបានលក់តាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ជាផ្លូវការ។ ជាពិសេស ក្រុមហ៊ុនតេលាខ្មែរ និងកាល់តិច ក្នុងតំបន់នេះ មានស្តុកប្រេងឥន្ធនៈគ្រប់គ្រាន់ធានាការផ្គត់ផ្គង់ជាប្រចាំដល់ប្រជាពលរដ្ឋ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំទិញប្រេងឥន្ធនៈស្តុកទុក លើសពីតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យផ្សេងៗ ដូចជាគ្រោះថ្នាក់ឆាបឆេះ ឬប៉ះពាល់ដល់សុវត្ថិភាពផ្ទះល្វែង និងសណ្តាប់ធ្នាប់សង្គម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនឹងបន្តតាម ដានយ៉ាងដិតដល់ និងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកណាដែលព្យាយាមឡើងថ្លៃខុសច្បាប់។ការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងរក្សាស្ថិរភាពតម្លៃទីផ្សារ ជាពិសេសក្នុងវិស័យប្រេងឥន្ធនៈ៕ កាំង ហុងវាស្នា

អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងផ្សព្វផ្សាយការពារ និង​អភិរក្ស​ដែនព្រៃលិច​ទឹក​នៅ​តំបន់​៣

2026/03/08 03:01:53 pm        205
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និង​ផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ញត្តិនានាពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និង​អភិរក្ស​ដែន​ព្រៃលិចទឹក និងដីតំបន់៣នៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្តភូមិគោកត្របែក ស្រុក​តំាង​គោក ខេត្តកំពង់ធំ។ នាឱកាសនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់​ថ្នាក់​ដឹកនាំ​ពិសេស​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាព​រស់​នៅ​របស់​បង​ប្អូន ទោះបងប្អូននៅតំបន់ដាច់ស្រយាលក៏មានមន្រ្តីចុះទៅដល់ ដើម្បីដឹង​ពី​សុខទុក្ខ និង​រក​​ដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តតាមច្បាប់ពាក់ព័ន្ធនឹងដីធ្លី ដោយ​កុំ​នាំ​គ្នា​រំលោភបំពានលើដីតំបន់៣ ដែលច្បាប់ហាមឃាត់ នាំមានទោសទណ្ឌដល់ខ្លួនផងដែរ និង​ប្រជា​នេសា​ទទាំងអស់អនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញឱ្យបានត្រឹមត្រូវចំពោះការនេសាទ និង​កុំ​ប្រើ​ឧបករណ៍ណាដែលច្បាប់ហាមឃាត់ និងអនុវត្តទៅ​តាម​ការ​អប់រំ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ស្ដីពី​ជលផល​។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ទីបញ្ជាការស្រាលប្រចាំស្រុកតាំងគោក ដែលតែងចូលរួម​សហការ​ជាមួយ​មន្ត្រីជំនាញរដ្ឋបាលជលផល ក្នុងការចុះបង្ក្រាបនូវរាល់សកម្មភាព បទល្មើស​នេសាទ នាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ។ជាចុងក្រោយឯកឧត្តម អភិបាលខេត្ត​ជំរុញ​ដល់​បង​ប្អូន​ប្រជា​កសិករ​ទាំង​អស់​ឱ្យ​ចូល​រួម​សហការ​ជា​មួយ​អាជ្ញាធរពាក់ព័ន្ធឱ្យបានត្រឹមត្រូវ កុំរុករៀនទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ប្រសិន​បើមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងមូលដ្ឋានពាក់ព័ន្ធនឹងការឈូសឆាយដីរដ្ឋនេះ សូម​រាយការណ៍មកអាជ្ញាធរជាបន្ទាន់ ដើម្បីឱ្យជំនាញចុះទៅទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕

អាជ្ញាធរខេត្តកំពង់ស្ពឺ រៀបចំបង្ហាញទស្សនីយភាពលោ្ខន សិល្បៈ កីឡា អបអរទិវានារីអន្តរជាតិ ៨មីនា

2026/03/08 02:55:22 pm        251
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសហការរៀបចំបង្ហាញទស្សនីយភាពល្ខោនបាសាក់ សិល្បៈ ហាត់កីឡា រត់ប្រណាំង បញ្ចាំងភាពយន្តកុនខ្នាតតូច និងការតាំងពិព័រណ៍​ផលិត​ផល​ជា​ដើម​នៅ​កីឡដ្ឋាន​កំព​ង់ស្ពឺ ក្រុងច្បារមន ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ហើយ​ព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​កំព​ង់ស្ពឺ និងក្រុមការងារអញ្ជើញចូលរួមទស្សនាផងដែរ។បើតាមតំណាងក្រុមសិល្បៈ មកពីខេត្តតាកែវ បានថ្លែងប្រាប់ BTV យប់នៅថ្ងៃទី៧ ខែមីនានេះថា ក្រុម​សិល្បៈល្ខោនបាសាក់ទាំងអស់គ្នា មានការពេញចិត្តជាខ្លាំង ដែលបានចូលរួម​បង្ហាញ​ទស្សនីយ​ភាព​ល្ខោនបាសាក់ អបអរសាទរទិវានារីអន្តរជាតិ ៨មីនា ដោយមានប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ច្រើន​កុះករអញ្ជើញចូលរួមទស្សនា និងបានបង្ហាញពីការគាំទ្រកាន់តែខ្លាំង ការលើក​កម្ពស់​សម្បត្តិ​វប្បធម៌ខ្មែរ និងធនាបានការអភិរក្ស អភិវឌ្ឍន៍ឲ្យបានល្អប្រសើរ។ពលរដ្ឋចាស់ក្មេង បានថ្លែងថា ព្រឹត្តិការណ៍អបអរសាទរទិវានារីអន្តរជាតិ៨ មីនាឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកំពង់ស្ពឺបានរៀបចំមានលក្ខណៈខុសប្លែកពីឆ្នាំកន្លងមក ពោល គឺមានរៀបចំកម្មវិធីបង្ហាញទស្សនីយភាពសិល្បៈ វប្បធម៌ កីឡា និងការងារបង្ហាញតាំងបង្ហាញផលិតផល ដែលមានភាពទាក់ទាញ ហើយពលរដ្ឋនានានោះ ក៏ចង់ឲ្យថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយ បង្ហាញសក្ខានុពលខេត្តឲ្យបានច្រើន សន្តិសុខ សណ្តាប់ធ្នាប់ល្អ ដើម្បីទាក់ទាញពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ ចូលរួមទស្សនា សិក្សាស្វែងយល់ ក៏ទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិ មកបណ្តាក់ទុននៅក្នុងខេត្តឲ្យបានច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចបង្កើនឱកាសការងារកាន់តែច្រើន។សូមបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ហើយប្រធានបទ ចង់រំលឹកថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬ ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ៕ អត្ថបទ៖ ស៊ុម សុខជា

ស្តី្រជាសមាជិកព្រឹទ្ធសភាជំរុញដល់ស្ត្រីគ្រប់រូបរក្សាឱ្យបានូវសន្តិសុខផ្លូវចិត្ត ដើម្បី​សន្តិភាព​ក្នុង​គ្រួសារ

2026/03/08 02:46:36 pm        202
ស្តី្រជាសមាជិកព្រឹទ្ធសភាកម្ពុជា បានជំរុញ​លើកទឹ​ក​ចិត្ត​ដ​ល់​ស្ត្រី​គ្រប់​រូប​រក្សា​ឲ្យ​បានូ​វ​សន្តិសុ​ខ​ផ្លូវ​ចិត្ត ដើម្បីទទួលបានសន្តិភាពក្នុងគ្រួសារ និងភាព​រីក​ចម្រើន​ក្នុង​អាជីព​ការងារ​មិន​ថា​តែ​ក្នុង​វិស័យ​ឯក​ជន ឬក្នុងការបម្រើការងាររាជការនោះទេ ។លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា និងជាអនុ ប្រធានក្រុមការងារចុះជួយ​ខណ្ឌ​ឫស្សី​កែវ​​ ជំរុញដូច្នេះក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវា អន្តរជាតិនារី ៨​មីនា​ឆ្នាំ​២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និង គ្រួសារ” ដែលរៀប​ចំ​ឡើង​ដោយ​រដ្ឋបាលខណ្ឌឫស្សីកែវ។លោកជំទាវថ្លែងថា ជាការពិតណាស់តួនាទីរបស់ស្ត្រីក្នុងសង្គម និងគ្រួសារ គឺជាកត្តា​សត្យានុម័ត​កំណត់​ជោគ​វាសនា ទាំងគ្រួសារនីមួយៗផង និងចូលរួមជំរុញស្ថានភាពរីក ចម្រើន​របស់​សង្គម​ផង​។ ក្នុងន័យនេះ និងតាមរយៈ ពាក្យ ស្លោក"ស្ត្រី គឺជាមាតានៃសង្គម" រាជរដ្ឋាភិបាលកម្ពុជា បាន​ផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចការពារ ផ្តល់តម្លៃ និងលើក តម្កើង​ស្ត្រីទូ​ទៅ​ជា​ពិសេស​ស្ត្រី​ខ្មែរ​អ៊ីស្លាម​នៅ​លើគ្រប់វិស័យនិងគ្រប់សកម្មភាព ជាមួយគោលនយោបាយដ៏ជាក់ ច្បាស់ ដោយមាន​ក្រសួង​កិច្ច​ការនារីជាសេនាធិការដ៏មាន ប្រសិទ្ធ ភាព។ មកទល់បច្ចុប្បន្ន តាមរយៈ​ការ​លើក​ទឹក​ចិត្ត ​និងការផ្តល់ឱកាសស្ត្រីកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ដែលមួយ​ចំនួ​នជា​ថ្នាក់​ដឹក​នាំ​កំពូលរបស់ជាតិទាំងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ។ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានថ្លែងដែរថា ស្ត្រីគឺ​ជាតួអង្គរួម ចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវប្រសិទ្ធភាពបរិយាប័ន្ត និង​និរន្ត​រ​ភាព​យូរអង្វែងនៃសន្តិភាព។ ដោយសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និង​ក្មេង​ស្រី គឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច​អគ្គ​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ក្នុងការផ្តោតការ​យក​ចិត្ត​ទុក​ដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឲ្យស្ត្រីក្លាយជាកម្លាំង​ចលករចូលរួម​ចំ​ណែក​យ៉ាង​សកម្មក្នុងកិច្ចអភិវឌ្ឍន៍និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ៕ អត្ថបទ៖ ភារម្យ 

អ្នកតំណាងរាស្ត្រមណ្ឌលកំពត ណែនាំឱ្យរក្សាស្មារតីសាមគ្គីភាពបន្តជឿជាក់ និង​គាំទ្រ​រាជរដ្ឋាភិបាល

2026/03/08 02:36:29 pm        217
អ្នកតំណាងរាស្ត្រមណ្ឌលកំពត បានណែនាំឲ្យមន្ត្រីរាជការ សមាជិកបក្ស និង​ប្រជា​ពលរដ្ឋ​បន្ត​រក្សា​ស្មារតី​សាមគ្គីភាព ពង្រឹងការជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ព្រមទាំងរួមគ្នាការពារសន្តិភាព និង​បម្រើ​ប្រជាជនដោយចិត្តស្មោះត្រង់ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ការណែនាំនេះ ត្រូវបានលើកឡើងដោយឯកឧត្តម សោម ចិន សមាជិកគណៈកម្មាធិការកណ្តាល អ្នក​តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានក្រុមការងារបក្សចុះជួយក្រុងកំពត ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​របាយការណ៍ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ ដែល​បាន​រៀប​ចំ​ធ្វើ​ឡើងនៅមន្ទីរគណបក្សក្រុងកំពត នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ក្នុង​ឱកាសនោះ ឯកឧត្តមបានណែនាំឲ្យសមាជិកបក្ស និងមន្ត្រីពាក់ព័ន្ធ ត្រូវ​យក​ប្រជា​ជន​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​បំពេញភារកិច្ច ដោយត្រូវធ្វើខ្លួនជាមិត្តជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងយក​មហា​ជន​ជា​គ្រឹះនៃការងារ។ ឯកឧត្តមបានលើកឡើងផងដែរថា មន្ត្រីត្រូវប្រកាន់ខ្ជាប់នូវទស្សនៈ “ចាញ់​កុំ​រា​ថយ ឈ្នះកុំអួតអាង នៅឲ្យគេស្រឡាញ់ ចេញទៅឲ្យគេស្រណោះ” ដើម្បីកសាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រជាពលរដ្ឋ។ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឲ្យបន្តជឿជាក់ និងគាំទ្រគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ជាពិសេសយន្តការដោះស្រាយបញ្ហាជម្លោះព្រំដែនតាមរយៈវិធីសាស្ត្រសន្តិភាព និង​ច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវរួមគ្នាការពារសន្តិភាព និងបង្កើនស្មារតីជាតិនិយម ដើម្បី​ថែ​រក្សា​ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស។ឯកឧត្តមបានបន្ថែមថា ក្នុងស្ថានភាពបច្ចុប្បន្ន កូនខ្មែរទាំងអស់ត្រូវរួបរួមសាមគ្គី ស្មាប្រកៀកស្មា ខ្នង​ទល់​ខ្នង ក្នុងស្មារតីជាតិខ្មែរតែមួយ ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ជា​មួយ​គ្នានេះដែរ មន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញការងារ ផ្តល់សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ឲ្យបានល្អ ប្រកបដោយភាពស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំង​ពង្រឹង​ការ​អនុវត្តអភិបាលកិច្ចល្អ ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ និងរួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គ​មជាតិឲ្យកាន់តែប្រសើរឡើង៕

ពលរដ្ឋភៀសសឹកទទួលអំណោយមនុស្សធម៌ពីសម្តេចប្រធានរដ្ឋសភាក្នុងឱកាសទិវាអន្តរជាតិសិទ្ធនារី

2026/03/08 02:26:31 pm        178
មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យបានរៀបចំពិធីផ្តល់អំណោយមនុស្សធម៏របស់សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភា​ជូនដល់​ជន​ភៀសសឹក​ដែល​កំពុង​ស្នាក់​ក្នុង​ជំរុំ​វត្ត​បាត់​ថ្កៅ​ដែល​មិនអាចទាន់វឹលត្រឡប់ទៅលំនៅឋាន​វិញ​បាន​ចំនួន​ជាង​២០០​គ្រួសារ​ដើម្បី​អបអរ​សាទរ​ក្នុង​ឱកាស​ខួបលើកទី១១៥ទិវាអន្តរជាតិសិទ្ធនារី៨មីនា ២០១៦ ក្រោមប្រធាន​បទ​សន្តិភាព និង​សន្តិសុខ​ សម្រាប់ស្រ្តីនិងកុមារ ដែលពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី ឯក សុភារុំ ប្រធាន​មន្ទីរកិច្ច​ការ​នារី​ខេត្ត​រួម​ទាំង​ក្រុម​ការងារបានចូលរួចជាច្រើននាក់នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាល​ខេត្ត​បាន​លើក​ឡើង​ការ​ផ្តាំ​ផ្ញើរ​ការ​សួរសុ​ខ​ទុក្ខ​ពី​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពី​ក្តីនឹក​រលឹក​មក​លើ​បង​ប្អូន​ដែល​កំពុង​ភៀស​សឹកគ្រប់ៗគ្នាក្នុងឱកាសទិវាអន្តរជាតិសិទ្ធនារី៨មីនាឆ្នាំ២០២៦ លើកទី១១៥ ។ ឯកឧត្តមបានបន្តថា ទោះស្ថិត​ក្នុង​តំណាក់​កាល​ដ៏​លំបាកនេះបងប្អូនប្រជាពលរដ្ឋ​ដែល​កំពុង​ភៀស​សឹកត្រូ​វ​បន្ត​ការ​អត់​ធ្មត់ឲ្យ​បាន​ខ្ពស់ និង​មាន​ការ​ជឿជា​ក់​លើ​ប្រមុខ​រាជ​រដ្ឋាភិបាល​ក្នុង​កា​រ​ដោះ​ស្រាយ​បញ្ហាជម្លោះព្រំដែន ដើម្បី​ធ្វើ​ឲ្យស្ថានភាព​អាច​និង​វឹល​ត្រឡប់​ទៅស្ថេ​រភា​ព​ដូច​ដើម​វិញ។ ដូច្នេះយើងត្រូវបន្តការអត់ធ្មត់ឲ្យបានខ្ពស់និងត្រូវរស់នៅក្នងជំរុំដោយមានអនាម័យល្អ ដើម្បី​ការពារដល់សុខភាពរបស់បងប្អូនខណះរដូវនេះជារដូវក្តៅផងនោះ។ ទន្ទឹម​គ្នា​នោះក្នុងទិវាអន្តរជាតិសិទ្ធនារី៨មីនា បងប្អូនប្រជាពលរ​ដ្ឋភៀស​សឹក​ដែល​ជា​ស្រ្តី​ក៏​បាន​លើក​ឡើង​នូវ​មតិ​ស្នើ​សុំ​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ​ធ្វើ​យ៉ាង​ណា​ជួយ​ពន្លឿន​ការ​អន្តរា​គមន៍​បញ្ឈប់​ការ​ឈ្លានពានរបស់យោធាសៀមឲ្យបាន​ឆាប់​ដើម្បី​ពួក​គាត់​បាន​វិល​ត្រឡប់ទៅ​លំនៅ​ឋាន​បាន​រស់​នៅប្រកបមុខរបររកស៊ីទទួលទានបានជាធម្មតាដូចដើមវិញផងដែរ។សូមបញ្ជាក់ថាអំណោយរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋស​ភា​ដែល​ផ្តល់​ជូន​បង​ប្អូនភៀសសឹកក្នុងឱកាសទិវាអន្តរជាសិទ្ធនារី៨មីនា រួមមានអង្ករ២គីឡូ សារុង១ ទឹកសុទ្ធ ត្រីខ មី និងថវិការប្រាំម៉ឺនរៀលផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ

អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តស្រ្ដីបន្តតួនាទីសំខាន់ចូលរួមកសាងជាតិ និង​ថែ​រក្សា​សន្តិភាព

2026/03/08 02:14:22 pm        172
អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នើដល់ស្ត្រីគ្រប់រូប ត្រូវ​តែ​បង្កើន​ឆន្ទៈ​ឱ្យ​មុត​ស្រួច ​រួមចំណែកសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសជាតិ និងថែរ​ក្សា​សន្តិភាព​របស់​កម្ពុជា​។ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះក្នុងឱកាសអបអរសាទរខួប អុស្សាវរីយ៍លើកទី១១៥ នៃ​ទិវា​អន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាពនិងសន្តិសុខសម្រស់ស្រ្តី និងគ្រួសារ» ដែ​ល​បាន​ធ្វើ​ឡើងនៅ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានលើកជាគោលការណ៍ថា ត្រូវតែរួម​ចំណែក​យ៉ាង​សកម្ម ​ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវ​នាវ​ឱ្យ​មាន​កិច្ច​អន្ត​រាគមន៍ជាបន្ទាន់ ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមាន​ផល​ប៉ះ​ពាល់​ជា​អវិជ្ជ​មានដល់ស្ត្រី និងគ្រួសារ ពីព្រោះថា ស្ត្រីជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំ​មិន​អាច​ខ្វះបា​នស​ម្រាប់​ការ​អភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ដែលមានលក្ខណៈសម្បត្តិ និង​គុណតម្លៃជាច្រើន រួមមាន ស្ត្រីមានភាពល្អ ដោយការយល់ដឹង ចរិយាសម្បត្តិ ចំណេះដឹង និង​គុណ​ធម៌​។ ស្ត្រីតំណាង ឱ្យជីវិត ដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ។ ស្ត្រីវ័យកាន់តែច្រើន បទ​ពិសោធន៍ កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាពច្បាស់លាស់ និង​ឥទ្ធិពល​ស្ត្រី​នៅ​ក្នុង​គ្រួសារ និងសង្គម បង្ហាញពីភាពខ្លាំង និងការគោរពស្រឡាញ់។ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលើកឡើងថា ដើម្បី​កសា​ង​សង្គម​មួយ​ដែលកាន់តែមានបរិយាបន្ន សមធម៌ និងសុខដុមរមនា យើងត្រូវបន្ត​អនុវត្ត​គោល​នយោបាយ ​និងវិធានការនានា ឱ្យស្របតាមចក្ខុ វិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ ដោយធានាបាននូវប្រសិទ្ធភាព និង ភាពស៊ីជម្រៅក្នុងការអនុវត្តផងដែរ៕ អត្ថបទ៖ សីហា 

ពលរដ្ឋភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញជាង ២០០ គ្រួសារ បានចាប់​ឆ្នោត​ជ្រើស​រើស​ជម្រក​បណ្តោះ​អាសន្នថ្មី

2026/03/08 02:05:19 pm        281
នៅថ្ងៃទី៧ ខែមីនាឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តឧត្តរមានជ័យ​បាន​ធ្វើការ​ចាប់​ឆ្នោត​ដើម្បី​ជ្រើសរើស​យក​លេខរាងចំពោះបងប្អូនប្រជាពលរដ្ឋភៀសសឹក​ដែល​មិន​អាច​ទាន់​បាន​វិល​ត្រឡប់​ទៅ​លំនៅឋានរបស់ខ្លួនបាននោះប្រមាណ ២០៣គ្រួសារ​ ដោយសារ​តែ​តំបន់​នោះ​ស្ថិត​ក្នុងតំ​បន់​បន្ទាត់​ក្រហម ពេលនេះ កំពុងចាប់ឆ្នោត​ជ្រើសរើស​លេខ​រាង​ដើម្បី​ទទួ​លបា​ន​ផ្ទះដែ​ល​ជា​ជម្រក​ថ្មី​សម្រាប់​ស្នាក់​នៅជាបណ្តោះអាសន្ន។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានលើកឡើងថា ដោយមាន​គិតគូរ​ និង​យក​ចិត្ត​ទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា​មក​លើ​បងប្អូន​ប្រជាពលរដ្ឋ​ភៀសសឹក​ក្នុង​ការ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ប្រកប​ដោយ​សុខ​សុវត្ថិភា​ព​នោះ។​រាជរដ្ឋាភិបាលបានសាងសងជម្រកបណ្តោះអាសន្នថ្មីជូនដល់បងប្អូនដែលមិនអាចទាន់បានវឹលត្រឡប់ទៅលំនៅឋានវិញបានរស់នៅប្រកបដោយភាពកកក្តៅជំនួសការរស់នៅដោយបោះតង់កៅសូផ្ទាល់​ដីទំរាំ​បញ្ហាជម្លោះព្រំដែន​បាន​ដោះស្រាយ​រួចរាល់​ទើប​អនុញ្ញាត​ឲ្យ​បង​ប្អូន​ត្រឡប់​ទៅ​រស់​នៅ​លំនៅឋា​ន​របស់បងប្អូនវិញប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានោះ​ដែរប្រជាពលរដ្ឋភៀសសឹកដែលទទួលបានជម្រកថ្មីរស់​នៅ​ជា​បណ្តោះ​អាសន្ន​នា​ពេល​នេះ​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយរំភើប និ​ង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​រាជ​រដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹក។ប្រជាពលរដ្ឋបានបន្តថា សម្រាប់​ជម្រក​ស្នាក់​នៅ​ថ្មី​នេះពិ​ត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ការ​គិត​គូរ​ពី​ប្រមុខរាជរដ្ឋាភិបាលមកលើប្រជាពលរដ្ឋភៀសសឹកគ្រប់​គ្នា​បាន​រស់​នៅ​ស្រួល​មិន​លំបាក​ដូច​ការ​រស់​នៅក្នុងជំរុំ​ដោយ​ការ​ក្រាល​បោះតង់​កៅ​សូ​នោះ​ទេ​ទាំង​អស់​នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​គិតគូរ​ខ្ពស់​ពីថ្នាក់ដឹកនាំជួយដល់ពលរដ្ឋក្នុងគ្រាលំបាក៕ អត្ថបទ៖ ឃិន សារិទ្ធ

សម្តេច ម៉ែន សំអន អំពាវនាវឱ្យការពារ និងលុបបំបាត់រាល់ឧបសគ្គរារាំងដល់ការអភិវឌ្ឍន៍ស្ត្រី

2026/03/08 12:11:25 pm        253
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឲ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធរួមគ្នាការពារ និងលុបបំបាត់រាល់ឧបសគ្គដែលរារាំងដល់ការអភិវឌ្ឍន៍ស្ត្រី ដើម្បីលើកកម្ពស់សិទ្ធិ តួនាទី និងការចូលរួមរបស់ស្ត្រីក្នុងការកសាងគ្រួសារ សហគមន៍ និងសង្គមជាតិ។ការអំពាវនាវនេះត្រូវបានលើកឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ លើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់សាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពត ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងកោតសរសើរចំពោះលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន និងសមាជិកាសមាគមគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំអនុវត្តការងារដោយសាមគ្គីភាព ឯកភាព និងសហការល្អជាមួយអាជ្ញាធរ និងដៃគូពាក់ព័ន្ធ ដើម្បីរួមចំណែកដោះស្រាយបញ្ហាសង្គម និងលើកកម្ពស់សុខុមាលភាពស្ត្រី និងគ្រួសារ។សម្តេចបានបញ្ជាក់ថា ប្រធានបទទិវានារីអន្តរជាតិឆ្នាំ២០២៦ មានគោលបំណងបង្ហាញពីសារៈសំខាន់នៃសុខសន្តិភាព និងសន្តិសុខ ដែលជាគ្រឹះសម្រាប់ស្ត្រី និងគ្រួសារ ក្នុងការរួមចំណែកកសាងសង្គមប្រកបដោយសាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ ប្រធានបទនេះក៏ជាការអំពាវនាវឲ្យមានកិច្ចអន្តរាគមន៍ក្នុងការការពារ និងលុបបំបាត់ឧបសគ្គនានាដែលប៉ះពាល់ដល់ស្ត្រី ដើម្បីបង្កើនឱកាសអភិវឌ្ឍន៍ និងពង្រឹងសហគមន៍ឲ្យកាន់តែរឹងមាំ។ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានឲ្យដឹងថា កន្លងមកសមាជិកាសមាគមបានអនុវត្តការងារយ៉ាងសកម្ម ស្របតាមលក្ខន្តិកៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយសម្រេចបានលទ្ធផលជាច្រើន ជាពិសេសការចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធនឹងស្ត្រី និងការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ។ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្ត និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ បានយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិ និងតួនាទីស្ត្រី ដោយបច្ចុប្បន្នខេត្តកំពតមានស្ត្រីជាថ្នាក់ដឹកនាំនៅគ្រប់លំដាប់ថ្នាក់សរុបចំនួន ១១១រូប ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋាន និងសង្គមជាតិ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ
04/24/2026 09:04 PM
លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM
ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ
04/24/2026 07:04 PM
គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន
04/24/2026 07:04 PM