គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន

ព័ត៌មានជាតិ

វិស័យធំៗចំនួន៦ នឹងជួយគាំទ្រសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ឱ្យសម្រេចបានលើសពី ៦%

2025/03/04 01:47:59 pm        209
កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នេះ នឹងកើនឡើងលើសពី ៦% គាំទ្រដោយ​ឧស្សាហកម្ម​កាត់​ដេរ និងស្បែកជើង សំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម, ដែលបញ្ហានេះ កម្ពុជា​ត្រូវ​តែធ្វើពិពិធកម្ម និងកសាងភាពធន់ ដើម្បីធានាឱ្យបាននូវការ អភិវឌ្ឍប្រកប​ដោយ​ចីរភាព និងបរិយាបន្ន។តាមឯកសារទស្សនាទាន សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ស្តីពី​យុទ្ធសាស្រ្ត​កំណើន​ថ្មី​របស់​ប្រទេសកម្ពុជា និងអាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព បាន​រំលេច​ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញ ជាបណ្តើរៗ ក្នុងរយៈពេល​ក្រោយ​ពី​វិបត្តិ​ជំងឺ​រាតត្បាត ដោយមានកំណើនផលិតផលក្នុងស្រុកសរុប ផ.ស.ស. ក្នុងអត្រា ៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ២០២៤ ក្នុងនោះវិស័យផលិតកម្ម ជាពិសេសក្នុងវិស័យកាត់ដេរ និង​វិស័យ​មិន​មែនកាត់ដេរ ស្ទើរតែត្រលប់ ទៅកម្រិតមុនវិបត្តិជំងឺរាតត្បាត។ ចំណែកនៅឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងលើសពី ៦% គាំទ្រដោយ ឧស្សាហកម្មកាត់ដេរ និង​ស្បែកជើង សំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម។ តែទោះ​បី​យ៉ាង​ណា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ងាយរងគ្រោះពីការប៉ះទង្គិចពីខាងក្រៅ ការប្រែប្រួលទីផ្សារសកល និងការបែង​ចែក​ភូមិ​សាស្ត្រសេដ្ឋកិច្ច ដែលរំលេចឱ្យឃើញពីភាព ចាំបាច់ ក្នុងវិធានការធ្វើពិពិធកម្ម និង​កសាង​ភាព​ធន់ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។បញ្ហានេះ, ទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយសកល កំពុង​ស្ថិត​ក្នុង​ស្ថានភា​ព​នៃ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង ដែលឆ្លុះបញ្ចាំងតាម រយៈភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការកើន​ឡើង​នៃ​ប្លុក​ប្រទេស​ក្នុង​តំបន់ ការធ្លាក់ចុះនៃទំនុកចិត្តទៅលើស្ថាប័នពហុភាគី បរិវត្តកម្មឌីជីថល​យ៉ាង​ឆាប់​រហ័ស និងការកើនឡើងនៃភាពបន្ទាន់នៃចីរភាពបរិស្ថាន។ ជវភាពនៃការផ្លាស់ប្តូរទាំងនេះ បង្កើត​បាន​ទាំង បញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់កម្ពុជា។ បញ្ហានេះ ដូចប្រទេស​ដទៃ​ទៀត​ផង​ដែរ ដែលកម្ពុជាត្រូវតែស្វែងរកផ្លូវរបស់ខ្លួន ក្នុងបរិការណ៍នៃពិភពលោកដែលកាន់តែ ស្មុគ​ស្មាញ​ និ​ង​មានភាពមិនច្បាស់លាស់។ ចក្ខុវិស័យកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ទាមទារឱ្យមានយុទ្ធសាស្ត្រថ្មី ដែល​លើស​ពី​ការ​ស្តារ​ឡើង​វិញ នូវកត្តាជំរុញកំណើន របស់ខ្លួនដូចជា ទេសចរណ៍ ផលិតកម្មមានតម្លៃបន្ថែមទាប អចលន​ទ្រព្យ និងកសិកម្ម។ មូលដ្ឋានគ្រឹះសម្រាប់កំណើននាពេល អនាគត គឺមិនត្រឹម​តែ​ត្រូវ​ពង្រឹង​ធន​ធានដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅកាន់ប្រភពថ្មីនៃកាលានុវត្តភាព ដែលមិន ទាន់ចាប់យក, ជាមួយនឹងការផ្ដល់ការងារសមរម្យ និងធានានូវ​ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្មជាតិ​ប្រកបដោយចីរភាព។ លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI និងជា​អគ្គទេសា​ភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា លើក ឡើងថា គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការ​វាយ​តម្លៃ​ពី​ភាពខ្លាំងនិងភាពខ្សោយ នៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីកំណត់​ទិដ្ឋភាព​សំខាន់ៗ ដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា។ សន្និសីទឆ្នាំនេះ ក៏ធ្វើការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ជាតិ និង​អន្តរជាតិ​ផង​ដែរ ដើម្បីយល់ឱ្យកាន់តែច្បាស់ អំពី បញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បី​ជួយកម្ពុជាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍ ដែ​ល​ស្ថាន​ភាពមានភាពមិនច្បាស់លាស់ ដែលអាចប៉ះ​ពាល់​ដល់​គន្លង​នៃ​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​នៅ​កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

ឯកឧត្តម ហ៊ុន ម៉ានី៖ ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ ប៉ុន្ដែជាការបន្តធ្វើវឌ្ឍនភាពប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

2025/03/04 01:27:01 pm        104
ភ្នំពេញ៖នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីមូលហេតុជាច្រើន ដែលកម្ពុជា មានភាពចាំបាច់ក្នុងការបន្តការងារកែទម្រង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីតែងតែលើកឡើងជារឿយៗថា ការកែទម្រង់រដ្ឋបាលសាធារណៈ ឬការវិភាគមុខងារជាដើម ត្រូវបានអនុវត្តជាប្រចាំមកហើយ។ អ្វីដែលរាជរដ្ឋាភិបាល ដោយមានក្រសួងមុខងារសាធារណៈជាសេនាធិការសម្របសម្រួល បាន និងកំពុងធ្វើនាពេលនេះ គឺជាការបន្តការងារនេះ ដោយគ្រាន់តែសម្រួចមុំនៃការអនុវត្តតែប៉ុណ្ណោះ។ បន្ថែមលើការរៀបរាប់ពីឱកាស និងគុណប្រយោជន៍ល្អៗដែលកម្ពុជានឹងអាចទទួលបានចេញពីការវិភាគមុខងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណាមួយនោះទេ។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា “មកដល់ពេលនេះ ការវិភាគមុខងារ បានបង្ហាញឱ្យឃើញចំណុចមួយចំនួន ដែលអាចឱ្យយើងរកវិធីសាស្ត្រដោះស្រាយ តាមរយៈការសហការពិគ្រោះយោបល់ជាមួយគ្នា។ ផ្អែកទៅលើមូលដ្ឋាននេះ មិនមានចំណុចខុសឆ្គងទេ ប៉ុន្តែយើងមានចំណុចដែលអាចកែឱ្យប្រសើរឡើង ដើម្បីអ្នកជំនាន់ក្រោយមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្លាំង ខ្ពស់ វៃឆ្លាត ស្អាតស្អំ សម្រាប់បម្រើប្រជាជន។” [...] “ការវិភាគមុខងារ គឺជាឱកាស ជាជាងបន្ទុក។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែម។ គួររម្លឹកថា ក្រៅពីការសហការគ្នារវាងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ននីមួយៗ ជាមួយក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់ឱកាសឱ្យមានការរៀបចំសិក្ខាសាលា ហើយចូលរួមដោយផ្ទាល់ ដើម្បីចែករំលែក និងធ្វើវឌ្ឍនភាពនៃព័ត៌មានជុំវិញការងារវិភាគមុខងារ ព្រមទាំងផ្តល់ជាវេទិកា ដើម្បីជម្រះមន្ទិល និងស្វែងរកធាតុចូលនានា ក្នុងស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ជាសិក្ខាសាលាទី១៨ ដែលក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នសាមីនីមួយៗ បានសហការរៀបចំ៕

ប្រជាពលរដ្ឋជាច្រើនបានកំពុងប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈបណ្ណ ប.ស.ស.

2025/03/04 01:19:50 pm        153
គិតត្រឹមបំណាច់ឆ្នាំ២០២៤កន្លងទៅ មានសមាជិក​ទៅ​ប្រើប្រាស់​សេវា​មូល​ដ្ឋាន​សុខាភិបាល​សរុប​ចំនួន​ជាង ​៧,៧លានដង/នាក់ និងបានចំណាយថវិកាអស់ប្រមាណ ៦៥០ពាន់លានរៀល ឬ​ស្មើ​ប្រមាណ ១៥៨,៥លានដុល្លារអាម៉េរិក ដែលធានារ៉ាប់រង​បន្ទុក​នូវ​ការ​ចំណាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នា នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង នៅ​ព្រឹក​ថ្ងៃ​ទី៤​ ខែមីនា ឆ្នាំ២០២៥នេះ ពួកគាត់បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា តាមរយៈ​គោល​នយោបាយ​របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខាងផ្នែកគាំពារសង្គម តាមរយៈបេឡាជាតិ​សន្តិសុខ​សង្គម ​ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើនដូចពេលមុនៗ នៅ​ពេល​មាន​បញ្ហាសុខភាព។ស្រដៀងគ្នាខាងលើនេះ ក្រុមប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់សេវាថែទាំសុខភាព តាម​រយៈ​បណ្ណ ប.ស.ស. ដូចគ្នានេះ បានលើកឡើងថា តាមរយៈគោល​នយោបាយ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា រាប់ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​មកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ឋានៈទាប ឬខ្ពស់នោះទេ។ បន្ថែម​ពីនេះ ការផ្តល់នូវការគាំពារផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រ​ជា​ពលរដ្ឋ​មានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើន ពិសេសនៅពេលមាន បណ្ណ ប.ស.ស គឺ​ពិត​ជា​ជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើន នៅពេលមាន​បញ្ហា​សុខ​ភាព​ត្រូវ​ទៅ​ពេទ្យ​។យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុង​គម្រោង​ការ​អភិវឌ្ឍ​របបសន្តិសុខសង្គមស្របតាមការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ច គិតមកដល់​ត្រឹម​បំណាច់​ឆ្នាំ​២០២៤ បានដាក់ឱ្យដំណើរ​ការ​របប​សន្តិសុខ​សង្គម​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍​បាន​ដោយ​រលូន និងបានបង្កើន​ការ​ចុះ​ឈ្មោះស​មាជិក​ថ្មី​ផ្នែក​ថែ​ទាំ​សុខ​ភាព​តាម​របប​ភាគ​ទាន​ជា​កាតព្វ​កិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្ត សរុបចំនួនជាង ៨៨ម៉ឺននាក់ ក្នុងនោះ សមាជិក​តាម​របបភាគទានជាកាតព្វកិច្ចចំនួនជាង ៣៤ម៉ឺននាក់ និងសមាជិក​តាមរបប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួនជាង ៥៣ម៉ឺននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. ផ្នែកថែទាំសុខ​ភាព​តាម​របប​ភាគ​ទាន​ជា​កាតព្វកិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្ត កើនដល់ចំនួនជាង ២,៧លាននាក់ ក្នុង​នោះ តាមរបបភាគទានជាកាតព្វកិច្ចចំនួនជាង ២លាន ៧ម៉ឺននាក់ និងតាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួនជាង ៦៣ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឯកឧត្តម ចាយ បូរិន អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងធម្មការ និងសាសនា

2025/03/04 01:11:32 pm        83
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខនេះ ។ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង ព្រះរាជតំណាង សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា, ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត តំណាងនិកាយសាសនាផ្សេងៗ បាននិមន្តនិងអញ្ជើញចូលរួមផងដែរ ។ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ។  រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងធម្មការ និងសាសនា បានបន្តអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មុំទី៥ គឺ ៖ ការលើកកម្ពស់សាសនារបស់រដ្ឋ, ការលើកកម្ពស់សីលធម៌សង្គម, ការរក្សាសុខដុមនីយកម្មសាសនា , ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត, ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ ឯកឧត្តម ចាយ បូរិន បញ្ជាក់ទៀតថា វត្តអារាមទាំងអស់ ក៏ជាកន្លែងសម្រាប់ការអនុវត្តនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងចូលរួមផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារ ការលុបំបាត់អំពើហឹង្សា ការទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រៅពីនេះក្រសួងក៏បានធានានូវការលើកកម្ពស់វិស័យពុទ្ធិកសិក្សា ដែលជាឆ្អឹងខ្នងរបស់ព្រះពុទ្ធសាសនា ដោយជម្រុញតួនាទីរបស់អគ្គាធិការដ្ឋាន ដែលជាផ្នែកមួយដ៏សំខាន់របស់ក្រសួង តាមរយៈការពង្រឹងគុណភាពប្រឡងគ្រប់កម្រិតពុទ្ធិកសិក្សា និងការពង្រឹងសមត្ថភាពរបស់គ្រូគ្រប់កម្រិត។ ដើម្បីឲ្យសន្និបាត ទទួលបានជោគជ័យតាមការគ្រោងទុក ឯកឧត្តរដ្ឋមន្រ្តី បានសំណូមពរដល់អង្គសន្និបាត ១- ត្រូវធ្វើការពិភាក្សា និងរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណា រៀបចំនូវទិសដៅបន្ត សម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ២- សូមឱ្យសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូលចូលរួមជាមតិយោល់ឱ្យបានផុលផុស ស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ដើម្បីជាវិភាគទានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រទាំង៥របស់ក្រសួង រយៈពេល៥ឆ្នាំ ២០២៤-២០២៨ ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ៣- សូមនិមន្ត និងអញ្ជើញចូលរួមឲ្យបានពេញលេញ ប្រកបដោយព្រះស្មារតីបុរេសកម្ម ក្នុងការពិភាក្សា រក្សាសាមគ្គីភាពផ្ទៃក្នុង និងភាពស្មោះត្រង់ ក្នុងគ្រួសារតែមួយនៃក្រសួងធម្មការ និងសាសនា ដើម្បីរួមគ្នាគិត រួមគ្នាអនុវត្តប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាទទួលបានលទ្ធផលល្អប្រសើរទាំងអស់គ្នា និងសូមឱ្យកិច្ចពិភាក្សាក្នុងអង្គសន្និបាតនាពេលនេះ ទទួលបានផ្លែផ្កា ជាវិជ្ជមានដើម្បីចូលរួមអភិវឌ្ឍវិស័យធម្មការ ឱ្យមានការរីកចម្រើន និងរុងរឿង៕ អត្ថបទ៖រដ្ឋា

រដ្ឋមន្រ្ដីសុខាភិបាលស្នើអង្គការ Vital Strategies សហការចែករំលែកចំណេះដឹង និងបទពិសោធន៍ប្រព័ន្ធសុខាភិបាលឌីជីថល ដល់វិស័យសុខាភិបាលកម្ពុជា

2025/03/04 01:04:29 pm        169
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Romain Santon អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន របស់អង្គការ Vital Strategies និងក្រុមការងារ ដើម្បីពិភាក្សាការងារ និងសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការសម្រាប់ជំហានបន្ទាប់, នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។លោក Romain Santon បានជម្រាបជូនឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី អំពីការងាររបស់ Vital Strategies ដែលបានអនុវត្តនៅកម្ពុជាចាប់ពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ អង្គការ Vital Strategies តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (D4H) របស់ Bloomberg Philanthropies បានគាំទ្រកែលម្អការប្រមូលការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន គម្រោងផលជះនៃការប្រើប្រាស់ទិន្នន័យ និងគម្រោងចុះបញ្ជីជំងឺមហារីក គម្រោងគ្រប់គ្រងថ្នាំជក់ជាដើម។ លោក Romain Santon បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រយ៉ាងជិតស្និទដល់ក្រុមការងារ Vital Strategies នាពេលកន្លងមក ធ្វើឱ្យគម្រោងទទួលបានប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ព្រមទាំងស្នើសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោង និងផែនការសកម្មភាពសម្រាប់ជំហានទី៦ ចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៧ សម្រាប់គម្រោងទីក្រុងដែលមានសុខមាលភាពល្អ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្តៅលោក Romain Santon និងប្រតិភូអង្គការ Vital Strategies ដែលមានសុច្ឆន្ទៈ ក្នុងការចូលរួមចំណែកគាំទ្រវិស័យសុខាភិបាល ជាពិសេសបាន និងកំពុងគាំទ្រ ការរៀបចំច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានដាក់ប្រើប្រាស់នៅឆ្នាំ២០២៣ ព្រមទាំងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រ ការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងចុះបញ្ជីជំងឺមហារីក (Cancer Registry Program) និងស្នើសុំការណែនាំ ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ជាបន្តទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពិនិត្យលើប្រវត្តិការងាររបស់អង្គការ និងបទពិសោធន៍ការងារអង្គការ Vital Strategies ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរ អង្គការ Vital Strategies ពិនិត្យលទ្ធភាពជួយសហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការចុះបញ្ជីជំងឺមហារីក ការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលលើជំនាញវិភាគ ការប្រើប្រាស់ទិន្នន័យ និងការសរសេរបាយការណ៍នានា ការបណ្តុះបណ្តាលភាពជាដឹកនាំ ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល លើការជូនដំណឹងពីកំណើតរស់ ដំណឹងមរណភាព ការកំណត់មូលហេតុមរណភាព ការដាក់កូដមរណភាព និងការតភ្ជាប់ប្រព័ន្ឋសុខាភិបាលឌីជីថល នៃក្រសួងសុខាភិបាល ជាមួយប្រព័ន្ធក្រសួងមហាផ្ទៃ ក្រសួងផែនការ សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រកែលម្អគុណភាព ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈសម្រាប់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្តរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា សំដៅឆ្ពោះទៅសម្រេចបានគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល៕អត្ថបទ៖រដ្ឋា

ក្រុមប្រឹក្សា និងរដ្ឋបាលរាជធានី ប្រជុំគណៈកម្មាធិកាបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋ

2025/03/04 01:03:01 pm        87
ភ្នំពេញ ៖ នៅរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិកាបោះឆ្នោតជ្រើសរើសប្រធាន -អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ បន្ទាប់ពីក្រុមប្រឹក្សារាជធានីភ្នំពេញបានទទួលពាក្យលាលែងរបស់ លោក សំ សេដ្ឋា អតីតប្រធានការិយាល័យប្រជាពលរដ្ឋ។កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពរបស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិកាបោះឆ្នោត និងមានវត្តមានចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។កិច្ចប្រជុំគឺដើម្បីត្រៀមរៀបចំធ្វើការជ្រើសរើសបេក្ខភាពប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្រោយពេលប្រធានការិយាល័យចាស់បានដាក់ពាក្យលាលែងពីមុខតំណែងកន្លងមក។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ម៉ប់ សារិន បានជម្រាបជូនអង្គប្រជុំថា បន្ទាប់ពីក្រុមប្រឹក្សារាជធានីភ្នំពេញបានទទួលពាក្យលាលែងរបស់ លោក សំ សេដ្ឋា អតីតប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុមប្រឹក្សារាជធានីភ្នំពេញបានរៀបចំនីតិវិធី និងបំពេញបែបបទផ្សេងៗឡើងវិញ ដើម្បីត្រៀមធ្វើការជ្រើសរើសបេក្ខភាពឈរឈ្មោះស្របតាមនីតិវិធី និងច្បាប់ជាធរមាន។ ជាក់ស្តែងថ្ងៃនេះ កិច្ចប្រជុំរបស់គណៈកម្មាធិការបោះឆ្នោតត្រូវបានរៀបចំក្នុងគោលបំណង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីកែសម្រួលសមាសភាពគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញ (បន្ទាប់ពីមានការផ្លាស់ប្តូរសមាសភាពចាស់មួយចំនួន) និងបញ្ជាក់អំពីតួនាទី ភារកិច្ច និងរៀបចំរបបធ្វើការងាររបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន -អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ ផ្សព្វផ្សាយអំពីនីតិវិធីនៃការបោះឆ្នោត និងអំពីរចនាសម្ព័ន្ធ តួនាទី ភារិកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ រៀបចំផែនការផ្សព្វផ្សាយ និងកំណត់កាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជន ការសម្រាំងជ្រើសរើសបេក្ខជន និងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ។បន្ទាប់ពីកិច្ចប្រជុំនេះ គណៈកម្មាធិការបោះឆ្នោតនឹងចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ៕

ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ហៅពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី មកណែនាំ

2025/03/04 12:59:21 pm        772
តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាលើក​ឡើង​ថា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះ ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំ​ដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រប​សម្រួល និង​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើ​ស្ត្រី​ភេទ​របស់​ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃ​ថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញ​សង្គមកាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញពីជាលទ្ធផលនៃការសម្របសម្រួលឱ្យដឹងថា ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុស​ឆ្គងដោយខ្វះការ​ពិចារណា​ទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ខាងក្រោមនេះ ជាលិខិតសូមទោសជាសាធារណៈរបស់ពិធីករ ជួប វុត្ថា ហៅ MC Vutha

ត្រីមាសដំបូង ក្នុងឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានី មានការកើនឡើង ដោយសារកត្តាចម្បង៣ធំៗ

2025/03/04 12:18:49 pm        204
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី​ភ្នំពេញ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍ ហាក់មានការកើនឡើង ដែល​បាន​បង្កឱ្យមានការខូចខាតយានយន្ត , បង្កឱ្យមានមនុស្សរងរបួស និងបាត់បង់​អាយុ​ជីវិត​ជាបន្តបន្ទាប់ ខណៈ​សមត្ថកិច្ចនៅតែបន្តបង្កើនការរឹត​បន្តឹងកាន់តែខ្លាំង​ដដែល​លើការ​អនុវត្ត​ច្បាប់​ចរាចរណ៍ជើងគោកទាំងយប់ទាំងថ្ងៃ។ លោកឧត្តមសេនីយ៍ឯកស្នងការបានបន្ថែមថា ការអនុវត្តរឹតបន្តឹងច្បាប់ជាភារកិច្ចស្នូលរបស់សមត្ថកិច្ច តែការចូលរួមចំណែកគោរពច្បាប់ ពីសំណាក់ពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវ គឺជារឿងសំខាន់បំផុតមួយដែរ ដើម្បីកាត់បន្ថយបានខ្ពស់ពីគ្រោះថ្នាក់ចរាចរណ៍ ។ ទាក់ទិនបញ្ហាចរាចរណ៍នេះដែរ កន្លងទៅ ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងមហាផ្ទៃ តែងបានក្រើនរំលឹកជារឿយៗ និងចេញបទបញ្ជារដល់បណ្តាស្នងការទាំង២៥រាជធានីខេត្ត ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការរឹតបន្តឹងច្បាប់ចរាចរណ៍ ខណះគ្រោះថ្នាក់ចរាចរណ៍តែងឧស្សាហ៍កើតមានឡើងជារឿយៗ ដោយបានបំផ្លាញទ្រព្យសម្បត្តិ , បង្ករបួសស្នាម និងបានឆក់យកអាយុជីវិតមនុស្សជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលជាកត្តាបង្កក្តីព្រួយបារម្ភខ្ពស់មួយសម្រាប់សង្គមជាតិបច្ចុប្បន្ន ៕ អត្ថបទ ៖ លីហេង 

សម្ដេចធិបតី៖ ពេលនេះ កំណើនការទិញអចលនទ្រព្យ ទិញផ្ទះបានកើនឡើងវិញ ដោយភាពច្បាស់លាស់

2025/03/04 11:29:29 am        108
ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ពេលនេះកំណើនការទិញអចលនទ្រព្យ និងការទិញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋហាក់មានការហក់ឡើងវិញ ដោយភាពច្បាស់លាស់ខុសគ្នាពីការកើនឡើងកាលពីមុនវិបត្តិកូវីដ-១៩។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អត្រាកំណើននៃការទិញផ្ទះមានការកើនឡើងវិញ ហើយកំណើននៃការទិញផ្ទះនៅពេលនេះ គឺជាកំណើនដែលមានភាពធន់ ហើយច្បាស់លាស់។ យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ការនាំចូលសម្ភារសំណង់មានប្រមាណ ១,៥ ពាន់លានដុល្លារ ក្នុងរយៈពេល១១ ខែឆ្នាំ២០២៤ កើនឡើងជាង២២ភាគរយបើធៀបនឹងឆ្នាំ២០២៣។ ទិន្នន័យក៏បានឆ្លុះបញ្ចាំងផងដែរថា គម្រោងសាងសង់ជាង ៥០០ គម្រោង ក្នុងរយៈពេល១០ ខែដំបូងនៃឆ្នាំ២០២៤ មានទុនវិនិយោគសរុបជាង១ពាន់លានដុល្លារ។ចំណែក ធនាគារជាតិនៃកម្ពុជាបានប្រកាសថា ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ ឥណទានសរុបដែលផ្តល់ដោយធនាគារ និងគ្រឺះស្ថានហិរញ្ញវត្ថុមានចំនួន ២៤៧,៦៣១ ពាន់លានរៀល (ស្មើនឹង ៦០,៩ ពាន់លានដុល្លារ)។ នេះគឺជាការកើនឡើង ២.២ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលត្រូវបានជំរុញជាចម្បងដោយការកើនឡើងនៃការផ្តល់ប្រាក់កម្ចីដល់ពាណិជ្ជកម្មលក់ដុំ និងរាយ សំណង់ អចលនទ្រព្យ ផលិតកម្ម និងវិស័យផ្សេងៗទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ រយៈពេលខ្លីនិងមធ្យមខាងមុខ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,៥% ជាមធ្យមប្រចាំឆ្នាំ

2025/03/04 11:21:56 am        177
ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបានក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា យ៉ាងណាមិញ កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ, មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ, ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការដ្ឋានកែទម្រង់គន្លឹះៗ។សម្ដេចធិបតី បានលើកឡើងថា ការវាយតម្លៃនេះក៏មានសង្គតិភាពទៅនឹងរបាយការណ៍សិក្សារបស់វិទ្យាស្ថាន CDRI ដែលនឹងត្រូវផ្សព្វផ្សាយក្នុងសន្និសីទនាថ្ងៃនេះ, ដោយបានលើកឡើងថា កម្ពុជាអាចសម្រេចបានក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ប្រមាណ ៦,៤% ក្នុងទសវត្សរ៍ខាងមុខ ក្នុងករណីមានការរៀបចំគោលនយោបាយជាក់លាក់, ចំៗ និងជាក់ស្តែងនិយម អមជាមួយការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយទាំងនោះក៏ជាអ្វីដែលសម្ដេចសង្ឃឹមថានឹងទទួលបានចេញពីលទ្ធផលនៃសន្និសីទថ្ងៃនេះផងដែរ។ក្នុងឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្រ្ដី បានទាញចំណាប់អារម្មណ៍នូវទិដ្ឋភាពសំខាន់ៗចំនួន២ ដែលបង្កើតជាចំណុចរបត់ថ្មីនៃការគិតគូររៀបចំ គោលនយោបាយរបស់កម្ពុជា រួមានទី១ បើទោះសេដ្ឋកិច្ចកម្ពុជា បានវិលត្រលប់ទៅរកកំណើនសក្តានុពលវិញក៏ពិតមែន ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានបន្សល់ស្លាកស្នាម និងបន្ទច់បង្អាក់ដល់ល្បឿនអភិវឌ្ឍន៍របស់កម្ពុជាជារួម និង២ កម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល និងតំបន់ គឺនៅបន្តស្ថិតក្នុងអន្តរកាលនៃពហុវិបត្តិ, ក្នុងន័យថា វិបត្តិមួយមិនទាន់ចប់រលត់ផង, វិបត្តិមួយទៀតក៏បានកើតឡើង, សង្គ្រាមមួយមិនទាន់បិទបញ្ចប់ផង, សង្រ្គាមមួយទៀតក៏បានកើតឡើង៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM