គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន

ព័ត៌មានជាតិ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងពង្រឹងស្ថាប័នទទួលខុសត្រូវប្រមូលទិន្នន័យ និងព័ត៌មានដើម្បីធានាសុក្រឹត្យភាព

2025/03/04 11:15:21 am        228
ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងពង្រឹងស្ថាប័នទទួលខុសត្រូវ ក្នុងការប្រមូលទិន្នន័យ និងព័ត៌មាន ដើម្បីធានាសុក្រឹត្យភាពលើការដាក់ចេញ និងអនុវត្តគោលនយោបាយរបស់រាជដ្ឋាភិបាលលើគ្រប់វិស័យ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា សុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬអាចហៅ ថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់ សម្រាប់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយ តម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ស្របតាមស្មារតីរបស់រាជរដ្ឋាភិបាល ដែលតែងតែចុះទៅស្ដាប់ផ្ទាល់ និងប្រឡូកផ្ទាល់ជាមួយនឹងបញ្ហារបស់ប្រជាពលរដ្ឋ ហើយចូលរួមដោះស្រាយ កង្វល់របស់ប្រជាពលរដ្ឋឱ្យចំគោលដៅ និងឱ្យចំឬសគល់នៃបញ្ហា។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចាត់ទុក សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តភាព» ឆ្នាំនេះ បានប្រមូលផ្តុំធាតុចូលទាំង ឡាយពីសន្និសីទមុនៗកន្លងទៅ និងបូកផ្សំនឹងការសិក្សាស្រាវជ្រាវបន្ថែមពីអ្នកស្រាវជ្រាវជំនាញរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ពីនិន្នាការបច្ចុប្បន្ន ដើម្បីធ្វើការវែកញែកពិភាក្សា ក្នុងគោលបំណងកំណត់នូវទស្សនរួម អំពីទិសដៅអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។ចំណែកក្នុងបរិការណ៍កម្ពុជា សម្ដេចធិបតីចង់ឱ្យមានការពិភាក្សាផុលផុសលើ ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើន ជាពិសេសឧស្សាហកម្មយុទ្ធសាស្ត្រលេច ឡើងថ្មីៗ និងការទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់, ការត្រៀមលក្ខណៈចាកចេញពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC), ការពិភាក្សាលើ យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង ធ្យម និងធុរកិច្ចបង្កើតថ្មី តាមរយៈការបន្តពង្រឹង ប្រព័ន្ធអេកូឡូស៊ី និងការបង្កើនសមត្ថភាព និងផលិតភាព និងភិភាក្សាលើការអភិវឌ្ឍ ជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ រយៈពេល១៩ខែរាជរដ្ឋាភិបាល បានបន្តដាក់ចេញនូវធានការនៃការកែទម្រង់ និងឆ្លើយតបជាបន្តបន្ទាប់

2025/03/04 11:08:23 am        180
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេលជាង១៩ខែកន្លងមកនេះ រាជរដ្ឋាភិបាលបានបន្តដាក់ចេញ និងអនុវត្តកម្មវិធីយន្តការ កែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់ ខណៈគោលនយោបាយទាំងនោះ គឺទទួលបាន​លទ្ធផលល្អ គួរជាទីមោទនៈ។ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក«សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពីយុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ នៅ​សណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលនៃរដ្ឋសភាបានដាក់ ចេញនូវយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ ដើម្បី​កំណើន​ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និងបច្ចេកវិទ្យា ​ដែលមានការ​គិតគួរ ​ជាលក្ខណៈយុទ្ធសាស្រ្ត ដោយឈរលើគោលការណ៍​ចំនួន២សំខាន់ដូចជា៖ ទី១គឺបន្តថែរក្សានូវសន្តិភាព ដែលជា​កត្តា​សត្យានុម័ត​ក្នុងការ​កសាងខឿន​អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ និងទី២ គឺបន្តកសាង និងពង្រឹង មូលដ្ឋានគ្រឹះសម្រាប់​ពន្លឿន​កិច្ចអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុះវិស័យកម្ពុជាឆ្នាំ ២០២៥នោះ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ក្នុងគោលដៅជំរុញ​ពិពិធ កម្ម​សេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឲ្យអនុវត្តន៍ នូវ​កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម ​និងពង្រឹងភាពធន ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច ​នូវក្នុង​បរិការណ៍​សកល ​ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៥-២០២៨ ដែលផ្តោត​លើសរសរ ស្តម្ភ៣សំខាន់ៗដូចជាៈ គឺទី១កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលខ្លីទៅមុខ និងទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច ​និងចំគោលដៅ។ ទី២កម្មវិធីលើកកម្ពស់ ​ភាព​ប្រកួតប្រជែង​បង្កើនពិពិធកម្ម និងពង្រឹងភាពធន​ដើម្បីដោះស្រាយ​បញ្ហាប្រឈម ដែលមានលក្ខណៈ ជារចនា​សម្ព័ន្ធ​ស្មុគ្រស្មាញ​អន្តរវិស័យ។ និងទី៣កម្មវិធី​ត្រៀម​លក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេស អភិវឌ្ឍន៍តិចតួច​ដើម្បីធានា និង​ការចាកចេញ​ដោយ​រលូនជាដើមនោះ៕អត្ថបទ៖ បាន ចក់

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់កុដិ ១ខ្នង និងសមិទ្ធផលនានាក្នុងវត្តសុវណ្ណគិរី ហៅវត្តកំប៉ូត ក្នុងខេត្តកំពង់ស្ពឺ

2025/03/04 09:39:34 am        128
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តកំប៉ូត ស្ថិតក្នុងមូលដ្ឋានភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តកំប៉ូតនេះ មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះមេគណខេត្តកំពង់ស្ពឺ ទាំងពីរគណៈ ព្រះថេរានុត្ថេរៈជាច្រើនអង្គ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមប្រមាណ១០៨០ អង្គ/នាក់។

សម្ដេចធិបតី អំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសយុវជនធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្ដីថ្លៃថ្នូរ

2025/03/04 07:23:44 am        161
នៅលើបណ្ដាញសង្គមផ្លូវការនានារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី បានមានប្រសាសន៍ថា ក្នុងមួយរយៈនេះ សម្ដេចសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។សម្ដេចបានបន្ថែមថា " ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ "។ " ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាពឬពាក្យសំដីទាំងនោះទេ "។ជាមួយគ្នានេះសម្ដេចធិបតី បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា " បើទោះបីជាសកម្មភាពស្របច្បាប់ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម " ៕

៥ថ្ងៃទៀតកម្ពុជា-ថៃ នឹងប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត

2025/03/03 07:30:27 pm        107
ភ្នំពេញ ៖ សល់ពេល៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២នឹងចាប់ផ្តើមការប្រកួតហើយ។នៅសល់តែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នឹងឈានដល់ការចាប់ផ្តើមការប្រកួតហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមជាសហអធិបតីភាព ពីសំណាក់រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំង២។ ពាក់ព័ន្ធនិងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយស្ថាប័នពាក់ព័ន្ធបានបើកកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍នេះចំនួន៤លើកហើយ ដោយកិច្ចប្រជុំលើកទី៤នេះ បានធ្វើឡើងនារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍ងថា កិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ ធ្វើឡើងដើម្បីឱ្យស្ថាប័នពាក់ព័ន្ធបានត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព ទាំងការរៀបចំទីតាំង សំរាប់អ្នកចូលរួមទស្សនា និងចំណតជាដើម ហើយចំពោះកិច្ចប្រជុំលើកទី៤នេះ ជាកិច្ចប្រជុំចុងក្រោយ ដើម្បីពិនិត្យការងារដែលនៅសេសសល់ ថាតើត្រូវធ្វើអ្វីទៀតបំពេញបន្ថែម ដើម្បីឈានទៅទទួលបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍នៃការប្រកួតនាថ្ងៃទី០៨ ខែមីនាឆ្នាំ២០២៥ ខាងមុខនេះ។ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដោយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ ដោយកាច់ផ្សាយផ្ទាល់បន្តពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករ និងតារាល្បីៗរបស់កម្ពុជាចូលរួមជាច្រើននាក់ ក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ រៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួត នោះគឺ- ទី១ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ។ទី២ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា / 

ការជួសជុលកែលម្អឱ្យប្រសើរឡើងនូវសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ បានចាប់ផ្តើមដំណើរការបណ្ដើរៗហើយ

2025/03/03 07:27:04 pm        233
សៀមរាប ៖ បទបញ្ជារបស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នាឱកាសចុះពិនិត្យសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាប និងសំណេះសំណាលជាមួយបងប្អូនសមាជិកសហគមន៍ កាលពីថ្ងៃ២៥ ខែកុម្ភ: ឆ្នាំ២០២៥កន្លងទៅ ដោយបានផ្តល់គោលការណ៍ឱ្យសាងសង់អនុវិទ្យាល័យ និងជួសជុលកែលម្អផ្លូវធ្វើឱ្យប្រសើរឡើងប្រវែងជាង ៦គីឡូម៉ែត្រ ពីសហគមន៍ទៅកាន់ទីតាំងស្រះដំរី ដោយបានប្រគល់ភារកិច្ចជូនឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ មេបញ្ជាការរង កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ទទួលបន្ទុកសាងសង់។ បន្ទាប់ពីទទួលបានបទបញ្ជាភ្លាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ បានចុះទៅជួបបងប្អូន អ៊ំពូមីង តាយាយ លោកគ្រូអ្នកគ្រូ និងសហគមន៍ ក្នុងគោលបំណងសាកសួរបន្ថែមអំពីចំណាប់អារម្មណ៍ និងការឯកភាពក្នុងការរៀបចំ៖១/ ការធ្វើឱ្យប្រសើរឡើងផ្លូវពីសហគមន៍ឆ្ពោះទៅកាន់ស្រះដំរី ដែលជាផ្លូវចរាចរណ៍ទេសចរណ៍ដ៏សំខាន់របស់សហគមន៍អន្លង់ធំ មានប្រវែងប្រមាណជាង ៦គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងសុវត្ថិភាពដល់ភ្ញៀវទេសចរក៏ប៉ុន្តែការជួសជុលនេះ គឺឈរលើការថែរក្សាសណ្ឋានផ្លូវដើម ដោយមិនធ្វើឱ្យមានការប៉ះពាល់ណាមួយនោះទេ ពិសេសក៏មានការឯកភាពពីតំណាងសហគមន៍ផងដែរ។ ការជួសជុលកែលម្អឱ្យប្រសើរឡើង បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២៨ ខែកុម្ភ: ដោយមានការចូលរួមសហការជាប់ជាប្រចាំពីតំណាងសហគមន៍ សំដៅធានាបានការឯកភាពគ្នា និងថែរក្សាសណ្ឋានផ្លូវដើម និងមិនបាត់បង់គុណតម្លៃវប្បធម៌របស់យើង។ ២/ ក្រោយពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មានការឯកភាពរួមគ្នាក្នុងការសម្រេចឱ្យសាងសង់អនុវិទ្យាល័យថ្មី នៅទីតាំងថ្មី អគារថ្មីមួយខ្នងពីរជាន់ ១២បន្ទប់ ជាជំហ៊ានទីមួយ ហើយនឹងរៀបចំក្របខណ្ឌស្នើសុំជាវិទ្យាល័យទៅថ្ងៃក្រោយ។ បច្ចុប្បន្នគ្រឿងចក្របានដាក់ដល់ទីតាំងសម្រាប់ត្រៀមសម្អាត និងឈូសឆាយដីថ្មីតែនៅមិនទាន់អាចដំណើរការបាននោះទេ គឺត្រូវរង់ចាំជំនាញចុះមកពិនិត្យ និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះសិន ដើម្បីអាចនឹងចាប់ផ្តើមការសាងសង់បាននៅពេលដ៏ខ្លីខាងមុខ។ ព្រមជាមួយគ្នា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានឯកភាពផ្តល់ជូននៅអគារទីចាត់ការ ០១ខ្នង អគារបណ្ណាល័យ ០១ខ្នង និងអគារស្នាក់នៅលោកគ្រូអ្នកគ្រូ ០១ខ្នង ដែលមាន ០៣បន្ទប់គេង ជូនដល់សាលាបឋមសិក្សាសម្តេចឪសម្តេចម៉ែអន្លង់ធំ ហើយបានចាប់ផ្តើមដំណើរការសាងសង់ចាប់ពីថ្ងៃទី០១ ខែមីនា៕

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ៖ វត្តមានសម្តេចប្រធានរដ្ឋសភាក្នុងពិធីអបអសាទរទិវាអន្តរជាតិនារីជាការលើកទឹកចិត្ត បណ្តុះគំនិត បណ្តុះក្តីសង្ឃឹមនិងជំរុញការផ្លាស់ប្តូរគំនិតរឹតត្បិតក្នុងសង្គមចំពោះស្រ្តី

2025/03/03 06:50:53 pm        91
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សម្តេចប្រធានរដ្ឋសភាតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពការងារនិងសុខុមាលភាពរបស់មន្រ្តីនារីគ្រប់រូប។ សម្តេចប្រធានរដ្ឋសភាជានិមិត្តរូបនៃមាតាគ្រប់រូបដែលគិតគូរថែរក្សាបុត្រាបុត្រី និងក្រុមគ្រួសារដោយមេត្តា ករុណា មុទិតានិងឧបេក្ខា ពោលគឺពោរពេញដោយក្តីស្រឡាញ់សន្តោសប្រណី ដល់កូនគ្រប់ប្រាណ ស្មើៗគ្នា ហើយមានចិត្តសោមនស្សរីករាយនៅពេលបុត្រាបុត្រីទទួលជោគជ័យនិងសុភមង្គល។ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរដ្ឋសភាស្តីទី បានមានប្រសាសន៍បែបនេះ នៅក្នុងសន្ទរកថាស្វាគមន៍ក្នុងពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឱកាសអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥។ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចនៅក្នុងពិធីនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងជាសក្ខីភាពយ៉ាងប្រត្យក្ស បង្ហាញពីការគិតគូរបស់សម្តេចចំពោះសុខទុក្ខនិងជីវភាពរបស់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ពិសេសមន្រ្តីជានារី។ វត្តមានរបស់សម្តេចប្រធានរដ្ឋសភា ក៏ជាការលើកទឹកចចិត្តបណ្តុះគំនិត បណ្តុះក្តីសង្ឃឹមនិងជំរុញការផ្លាស់ប្តូរគំនិតរឹតត្បិតក្នុងសង្គមចំពោះស្រ្តីក្នុងតួនាទីដឹកនាំ ការចូលរួមក្នុងឆាកនយោបាយ និងការធ្វើសេចក្តីសម្រេចចិត្ត ហើយជន្នះនិងលុបបំបាត់ផ្នត់គំនិតចាស់គំរឹលដែលថា ស្រ្តីបង្វិលជើងក្រានមិនជុំ ជាដើមនោះ។ បើមានឱកាសស្រ្តីក៏អាចធ្វើបានល្អដូចបុរស ហើយការងារខ្លះអាចធ្វើបានល្អជាងបុរសទៅទៀត។ឯកឧត្តមបណ្ឌិត បានកត់សម្គាល់ថា ជាងនេះទៅទៀត សម្តេចមហារដ្ឋសភាធិការធិបតី មិនត្រឹមជានិមិត្តរូបក្នុងសង្គជាតិកម្ពុជាប៉ុណ្ណោះទេ សម្តេចជាគំរូសម្រាប់ស្រ្តីនិងកុមារីគ្រប់រូបក្នុងតំបន់និងជាសកលផងដែរ ដូចអ្វីដែលថ្នាក់ដឹកនាំនិងគណៈប្រតិភូជាតិនិងអន្តរជាតិ តែងតែលើកឡើងនៅក្នុងជំនួបនានាជាមួយសម្តេច ដោយបានស្ញប់ស្ញែងនិងកោតសរសើរចំពោះស្នាដៃ គិតបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ជំនាញការទូតសភាដ៏ប៉ិនប្រសប់និងភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច។ សូមជម្រាបថានៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋសភា បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំ មន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាជានារី ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ មានប្រសាសន៍នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សន្តិភាពជាកត្តាចម្បងក្នុងការកំណត់ពីសិទ្ធិនិងតួនាទីរបស់ស្រ្តី។ មានសន្តិភាពទើបសិទ្ធិនិងតួនាទីរបស់ស្រ្តីនៅក្នុងសង្គមត្រូវបានលើកកម្ពស់និងការពារ។ សន្តិភាពនៅកម្ពុជាបាននាំមកជូនពលរដ្ឋដោយពលីកម្មដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានកំពុងការពារថែរក្សាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយនិងវិធានការជាក់ស្តែងនានា ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្នុងអំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅជានាយករដ្ឋមន្រ្តី បានចាត់ទុក«ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជួយស្រ្តីគឺជួយខ្លួនឯង»។ ការយកចិត្តទុកដាក់លើសមភាពយេនឌ័រនេះ បានបន្តកេរដំណែលដល់រាជរដ្ឋាភិបាលជំនាន់ថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដែលបានផ្ដល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ សម្តេចធិបតី បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖សន្តិភាពជាកត្តាចម្បងក្នុងការកំណត់សិទ្ធិនិងតួនាទីរបស់ស្រ្តី

2025/03/03 06:46:45 pm        83
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា សន្តិភាពជាកត្តាចម្បងក្នុងការកំណត់ពីសិទ្ធិនិងតួនាទីរបស់ស្រ្តី។ មានសន្តិភាពទើបសិទ្ធិនិងតួនាទីរបស់ស្រ្តីនៅក្នុងសង្គមត្រូវបានលើកកម្ពស់និងការពារ។ នៅពេលប្រទេសជាតិជួបភ្លើងសង្រ្គាមតួនាទីនិងសិទ្ធិរបស់ស្រ្តីនឹងបាត់បង់មុនគេ។ ដូច្នេះការថែរក្សាសុខសន្តិភាពជាការចាំបាច់បំផុតរបស់ស្រ្តីក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប។ មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ស្រ្តីនិងពលរដ្ឋទូទៅមានសិទ្ធិនិងសេរីភាពស្មើៗគ្នា ដូចពេលបច្ចុប្បន្ននេះ។ ក្រោមម្លប់សុខសន្តិភាពគ្រប់គ្នាមានសិទ្ធិ មានសេរីភាព ហើយសមភាពយេនឌ័រ ត្រូវបានការពារនិងលើកកម្ពស់ជានិច្ច។  សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប »។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការជួបជុំនាពេលនេះ គឺដើម្បីអបអរសាទរនូវសមិទ្ធផលសំខាន់នានា ដែលស្រ្តីសម្រេចបាន តាមរយៈការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងការផ្តល់ភាពអង់អាចដល់ ស្ត្រី និងក្មេងស្រី នៅកម្ពុជា ក៏ដូចជាការសម្រេចបាន នូវកាតព្វកិច្ចរបស់កម្ពុជានៅថ្នាក់តំបន់និងសកល។ នៅក្នុងឱកាសដ៏រីករាយនោះ សម្តេចបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនអង្គពិធីផងដែរ។ សម្តេចបានគូសបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសក៍សន្តិភាពនិងជាអគ្គមគ្គទេសក៍នៅក្នុងការលើកកម្ពស់សិទ្ធិស្រ្តីផងដែរ។ ចក្ខុវិស័យច្បាស់លាស់នេះបានកំពុងបន្តថែរក្សានិងការពារយ៉ាងមោះមុត ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ នៃរដ្ឋសភា។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា ចាប់តាំងពីក្រោយថ្ងៃរំដោះ រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយនិងវិធានការជាក់ស្តែងនានា ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្នុងអំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅជានាយករដ្ឋមន្រ្តី បានចាត់ទុក«ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជួយស្រ្តីគឺជួយខ្លួនឯង»។ ការយកចិត្តទុកដាក់លើសមភាពយេនឌ័រនេះ បានបន្តកេរដំណែលដល់រាជរដ្ឋាភិបាលជំនាន់ថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដោយសម្តេចចាត់ទុកជាអាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី ១។ សម្តេចធិបតី បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ ក្រៅពីនេះ កម្ពុជាក៏មានពាក្យស្លោកជាច្រើនដែលលើកកម្ពស់ដល់ស្រ្តីផងដែរ ដូចជា "ជួយស្រ្តីគឺជួយខ្លួនឯង" "សមភាពថ្ងៃនេះដើម្បីអនាគតយូរអង្វែង" "ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល" និង "ស្រ្តីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល" ជាដើម។ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានវាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ដែលមានលោកជំទាវ ឡោក ខេង ជាប្រធាន និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមការដឹកនាំដោយឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ ដែលបានផ្តួចផ្តើមគំនិតរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង។ ក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការស្តីទីរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា នៅក្នុងពិធីនេះ ជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្តេច ចំពោះសុខទុក្ខ ជីវភាពការងារ និងសុខុមាលភាពរបស់មន្រ្តីនារីគ្រប់រូបដែលជាទូទៅជួបបញ្ហាប្រឈមនិងឧបសគ្គនានាច្រើនជាងបុរស។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា សម្តេចប្រធានរដ្ឋសភាជានិមិត្តរូបនៃមាតាគ្រប់រូប ដែលគិតគូរថែរក្សាបុត្រាបុត្រី និងក្រុមគ្រួសារដោយមេត្តា ករុណា មុទិតានិងឧបេក្ខា ពោលគឺពោរពេញដោយក្តីស្រឡាញ់ សន្តោសប្រណី ដល់កូនគ្រប់ប្រាណ ស្មើៗគ្នាហើយមានចិត្តសោមនស្សរីករាយនៅពេលបុត្រាបុត្រីទទួលជោគជ័យនិងសុភមង្គល។​អគ្គលេខាធិការដ្ឋានរដ្ឋសភាមានបុគ្គលិកជានារីប្រមាណ៤៥%នៃចំនួនមន្រ្តីរាជការសរុប។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានផ្តល់ឱកាសនិងលើកទឹកចិត្ត ជូនមន្រ្តីរាជការជានារី ទទួលបានការបណ្តុះបណ្តាល និងតួនាទីដឹកនាំអង្គភាព ចំណុះស្ថាប័នដូចបុរសដែរ ដោយផ្អែកលើសមត្ថភាព ចំណេះ ជំនាញ និងបទពិសោធន៍។ បច្ចុប្បន្ននៅក្នុងអគ្គលេខាធិការដ្ឋាន មានមន្រ្តីជានារីកាន់តួនាទីជាអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងប្រធានផ្នែកជាដើម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដោតលើអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ នៅក្នុងមុំទី៥ នៃបញ្ចកោណទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណនេះ បានចង្អុលបង្ហាញយ៉ាងច្បាស់ពីការលើកកម្ពស់ស្ត្រី និងសមភាពយេនឌ័រ និងមុំទី១នៃបញ្ចកោណទី៤ បានលើកឡើងពីការបន្តបង្កើនការវិនិយោគលើការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងការបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈគ្រប់កម្រិត។ការផ្តល់ភាពអង់អាចដល់ស្ត្រី បានរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ការលើកម្ពស់សមភាពយេនឌ័រ បានជួយដល់ការកាត់បន្ថយអំពើហិង្សា ការជំរុញវប្បធម៌នៃការគោរពនិងសមភាពដែលគាំទ្រដល់វឌ្ឍនភាពសង្គម។ សម្តេចមានប្រសាសន៍បន្តថា ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងក្មេងស្រី គឺជាកត្តាសំខាន់សម្រាប់ការកសាងសង្គមមួយប្រកបដោយយុត្តិធម៌ វិបុលភាព និងនិរន្តរភាព។ជាមួយគ្នានេះ សម្តេចបានស្នើដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តយកចិត្តទុកដាក់ផ្តល់ការបណ្តុះបណ្តាលនិងផ្តល់តួនាទីជូនមន្រ្តីរាជការជានារីក្នុងការទទួលបានតួនាទី ជាអ្នកដឹកនាំឱ្យបានច្រើនជាងនេះ។   សម្តេចបានផ្តាំផ្ញើដល់បុគ្គលិកមន្រ្តីរាជការជាស្រ្តីទំាងអស់ ត្រូវខិតខំសិក្សាស្វែងយល់ លើជំនាញបច្ចេកវិទ្យាឱ្យបានគ្រប់ៗគ្នា ស្របតាមការរីកចម្រើនរបស់សង្គមជាតិ។ សម្តេចប្រធានរដ្ឋសភា ក៏បានណែនាំជូនមន្រ្តីជានារីថា ត្រូវខិតខំធ្វើការឱ្យបានហ្មត់ចត់ សម្រេចជោគជ័យ មានលទ្ធផលល្អ ពីការងារតូចតាចឡើងទៅ នោះទើបខ្លួនមានតម្លៃពិតប្រាកដ៕

«អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់» នេះមេរៀនរបស់សម្ដេចតេជោក្នុងវ័យ៣៧ឆ្នាំចេញចរចាស្វែងរកសន្ដិភាព ដើម្បីសេចក្តីសុខរបស់ជាតិ

2025/03/03 06:39:36 pm        122
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥នេះ ស្របពេលដែលថ្មីៗនេះមានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែនសម្ដេចបានជូនរូបថតពេលសម្ដេចចរចាឆ្នាំ១៩៨៩ ដែលហៅថា វេចបាយស៊ីដើម្បីចរចារកសន្តិភាព ដោយពេលនេះ សម្ដេចបានយកបទពិសោធន៍ គឺការ «អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់» នេះជាមេរៀន ក្នុងវ័យ៣៧ឆ្នាំចេញចរចាស្វែងរកសន្ដិភាព ដើម្បីសេចក្តីសុខរបស់ជាតិ។សម្ដេចប្រមុខរដ្ឋស្ដីទីបានមានប្រសាសន៍ថា ម្សិលមិញសម្ដេចបានធ្វើតេស្តរហ័សពិនិត្យឃើញ អវិជ្ជមានកូវីដ-១៩ ហើយ តែសម្ដេចនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកមិញនេះទេ ព្រោះសម្ដេចនៅហៀរសំបោរនៅឡើយ។ ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។សម្ដេចតេជោបានបញ្ជាក់ថា មុននេះ ២ ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងសម្ដេចកំណត់ថា សម្ដេចពុំមានជម្ងឺកូវីដ-១៩ ទៀតទេ។ សម្ដេចថ្លែងថា៖«ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំង ទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លាហើយកូវីដ-១៩ ជាលើកទី២ និងខិតខំមិនឲ្យមានការលាជាលើកទី៣»។ស្របពេលនេះសម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារថ្មីៗនេះ មានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែនសម្ដេចជូនរូបថតពេលសម្ដេចចរចាឆ្នាំ១៩៨៩ ដែលសម្ដេចហៅថា «វេចបាយស៊ីដើម្បីចរចារកសន្តិភាព»។សម្ដេចតេជោបញ្ជាក់ថា៖«ពេលនោះ ខ្ញុំទើបមានអាយុ ៣៧ ឆ្នាំតែពូកែអត់ធ្មត់ ដើម្បីសេចក្តីសុខរបស់ជាតិ។ អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះមេរៀនរបស់ខ្ញុំ»៕

សម្តេច ម៉ែន សំអន ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

2025/03/03 06:15:11 pm        116
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹករសៀលថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ថ្លែងក្នុងពិធីនោះសម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាដែលបានចូលរួមនាថ្ងៃនេះ។ សម្តេច បានមានបន្តទៀតថា ប្រធានបទឆ្នាំនេះ ក៏មានគោលបំណង គូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការ ធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជីវភាពនៃ ប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹង ការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រី។ សម្តេចបានគូសបញ្ជាក់ថា «ស្ត្រីគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច សង្គម តាមរយៈការចូលរួមចំណែយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុក្ខដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍ដល់ស្ត្រីជាច្រើននៅតាមក្រសួង ស្ថាប័នអង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យ មានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារ ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM