បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

ព័ត៌មានជាតិ

យុវជនគ្រប់អាយុជិត ១ពាន់នាក់ ត្រូវបានប្រកាសចូលជាសមាជិកគណបក្ស​ប្រជាជន ស្រុកពញាឮ

2025/03/03 04:31:12 pm        296
យុវជនទើបគ្រប់អាយុប្រមាណ ៩២២ នាក់ មកពីឃុំចំនួន ៣ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មី ដើម្បីរួមរស់ជីវភាពជាមួយគ្នាគណបក្សប្រជាជនកម្ពុជា គាំទ្របុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសសម្រាប់យើង ទាំងអស់គ្នា។ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ អនុប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង នៃស្រុកពញាឮ ខេត្តកណ្តាល ក្នុងពិធីប្រកាសបញ្ចូល សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែមីនា ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតបានសូមស្វាគមន៍ចំពោះយុវជនដែលទើប គ្រប់អាយុ ហើយបានសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើម រៀងមក។ ក្នុងពិធីនេះដែរ, ឯកឧត្តម ក៏បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូនដែលបានចាកចេញពីគណបក្សផ្សេង មករួម រស់ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។ ឯកឧត្តមបណ្ឌិត បន្តថា ពិធីបញ្ចូលសមាជិកគណបក្សថ្មីសម្រាប់ឃុំទាំងបី មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ គឺពិធីដែលបាន កើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ-សង្កាត់ ក្រុង-ស្រុក រាជធានី-ខេត្ត ដែលជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋយើង។ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ បានគូសបញ្ជាក់ពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបាន សម្រាប់ បុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជារួមមាន៖ បានរំដោះទឹកដីនិងប្រជាជនកម្ពុជា ចេញពីបនប្រល័យ ពូជសាសន៍ ប៉ុល ពត មិនឲ្យវិលត្រឡប់មកជាលើកទី២, បាននាំមកជូនប្រជាជននូវសិទ្ធិសេរីភាព, បានស្តារនិងកសាង ប្រទេសឡើង វិញពីបាតដៃទទេ រហូតមានការរីកចម្រើនគ្រប់វិស័យ, សម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ នៅក្រោមនយោបាយឈ្នះ-ឈ្នះ, ក្នុងនោះរាជរដ្ឋាភិបាលនៃអ្នកបន្ដវេន បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនជូនជាតិ និងប្រជាពលរដ្ឋ។បណ្ឌិត កែវ បេងវឌ្ឍន៍ ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សថ្មី ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវគោរពតាមលក្ខន្តិកៈរបស់គណបក្ស និងត្រៀមខ្លួនជាដរាប ក្នុងការចូលរួមសកម្មភាពនានារបស់គណបក្ស ជាពិសេសការទៅបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ពោលគឺសមាជិកម្នាក់ ត្រូវសម្លេងគាំទ្រមួយសន្លឹក, សិក្សា ស្វែងយល់ពីបុព្វហេតុ ពីប្រវត្តិនយោបាយ និងពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា តាមមធ្យោបាយដ៏សម្បូរបែបដែលមានសព្វថ្ងៃ (Facebook, tiktok, TV ជាដើម), ក្នុងនោះការងារគណបក្សចុះមូលដ្ឋានទាំងបីឃុំ នៅជាមួយបងប្អូនយើងទាំងអស់គ្នា យើងរួម សុខរួមទុក្ខជាមួយគ្នា៕ អត្ថបទ៖ សុន រ៉ាឌី

អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះពិនិត្យ គាំទ្រសាលារៀនគោលដៅ គ.វ.អ. ដើម្បីពង្រឹងគុណភាពអប់រំ វិន័យ សីលធម៌ និងចរិយាធម៌របស់សិស្សានុសិស្ស

2025/03/03 04:24:58 pm        119
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យសាលាបឋមសិក្សាចំនួន៣នៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការដាក់ចេញនូវវិធាការអន្តរាគមន៍សំខាន់ៗក្នុងការលើកកម្ពស់គុណភាពអប់រំតាមសាលារដ្ឋ និងការកែប្រែឥរិយាបថ វិន័យ សីលធម៌ និងចរិយាធម៌របស់សិស្ស ដោយអនុវត្តសម្រាប់សាលារៀននៅកម្រិតបឋមសិក្សា។លោកលោកស្រីនាយកសាលាបឋមសិក្សាចំនួន២បានអោយដឹងថា៖ កន្លងមកនេះ ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការជួយដោះស្រាយចំឫសគល់នៃបញ្ហានៅក្នុងវិស័យអប់រំដោយផ្តោតលើអភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីអប់រំ គឺសាលាបឋមសិក្សារបស់ពួកគាត់ទទួលបានជោគជ័យ និងមានការចូលរួមពីសិស្ស អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងសហគមន៍។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងថ្លែងថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍមូលធនមនុស្ស គឺជាទិសដៅអាទិភាពទី១ ក្នុងការផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។ ដើម្បីឈានទៅសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីវិធានការគន្លឹះ គ.វ.អ. និងចក្ខុវិស័យនៃការកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល សំដៅពង្រឹងគុណភាពសាលាបឋមសិក្សារបស់រដ្ឋ ជាពិសេសសាលារៀនគោលដៅក្នុងខេត្តបាត់ដំបង និងបង្កើនការចូលរួមរបស់សហគមន៍, ពង្រឹងឆន្ទៈ បំពាក់ស្មារតី និងការទទួលខុសត្រូវក្នុងការងាររបស់គ្រូបង្គោល ក៏ដូចជានាយកសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធសំខាន់ៗ ,ពង្រឹងកិច្ចសហការ និងកៀរគរការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មុនពេលលេខាធិការដ្ឋានអនុវត្តវិធានការគន្លឹះ នៅតាមសាលាគោលដៅឱ្យទទួលបានជោគជ័យ, បង្កើតឱកាសជួបគ្នាជាផ្លូវការរវាងភាគីគ្រូបង្គោលផ្នែកគាំទ្រសាលារៀន និងភាគីសាលារៀន គោលដៅ ព្រមទាំងជំរុញលើកទឹកចិត្តដល់ប្រតិបត្តិករទាំងពីរភាគី ក្នុងការអនុវត្តវិធានការគន្លឹះ ដោយទំនុកចិត្ត និងលទ្ធផលល្អប្រសើរ, ពង្រឹងឆន្ទៈ និងបំពាក់នូវគោលជំហររឹងមាំដល់ក្រុមគ្រូបង្គោល នាយកសាលា និងគ្រូបង្រៀន ក្នុងការអនុវត្តភារកិច្ច ព្រមទាំងបង្ហាញពីការគាំទ្រពេញទំហឹង និងគ្រប់ដំណាក់កាលពីសំណាក់ លេខាធិការដ្ឋាន គ.វ.អ. ដល់សាលារៀនគោលដៅទាំងអស់៕ កាំង ហុងវាស្នា

ប្រមុខការទូតកម្ពុជា ណែនាំមន្រ្តីឱ្យពង្រឹងសមត្ថភាពស្របតាមបរិវត្តកម្មដើម្បីប្រសិទ្ធភាពការងារ

2025/03/03 04:22:17 pm        289
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ បានណែនាំដល់មន្រ្តីឱ្យពង្រឹងសមត្ថភាពស្របតាមបរិវត្តកម្ម​ដើម្បីប្រសិទ្ធភាពការងារ។នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងការបរទេស។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សមិទ្ធផលធំៗជាច្រើនក្នុងវិស័យការទូតដែលសម្រេចបានមកទល់ពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចង្អុលបង្ហាញ និងពីការគាំទ្រយ៉ាងពេញទំហឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា មិនខុសពីឆ្នាំមុនៗឡើយ ដើម្បីបន្ថែមពុទ្ធិថ្មីៗដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រសួងការបរទេសបានអញ្ជើញវាគ្មិនមកធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗសម្រាប់ការងារការទូតជូនមន្រ្តីទាំងអស់។ ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា តាមរយៈបទបង្ហាញត្រូវផ្តោតលើកិច្ចការ រួមមាន កាលានុវត្តភាពវិនិយោគនៅកម្ពុជា, យុទ្ធសាស្ត្រជំរុញវិស័យ ទេសចរណ៍កម្ពុជា និងការកសាងទិន្នន័យអេឡិចត្រូនិច។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ទៀតថា ប្រធានបទទាំងបីខាងលើ មានសារៈសំខាន់ ក្នុងបរិបទដែលកម្ពុជាមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ មានឱកាស និងលក្ខណៈសម្បត្តិពេញលេញ សម្រាប់ការទាក់ទាញវិនិយោគិន ទេសចរបរទេសមកវិនិយោគ និងទស្សនាកម្ពុជា ដើម្បីរកទីផ្សារឱ្យផលិតផលខ្មែរ ក៏ដូចជាការត្រៀមខ្លួនឲ្យបានល្អ ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាពីបរិវត្តកម្មយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ពិសេសក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)។ ការណ៍នេះ ក៏រួមចំណែកម៉្យាងក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា វឌ្ឍនភាព សង្គម និងម៉្យាងទៀតបង្កើនប្រសិទ្ធភាពការងារ។ក្រៅពីនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងថា ខណៈពេលដែលកម្ពុជាខិតខំផ្តោតការយកចិត្តទុកដាក់លើកិច្ចការអន្តរជាតិដ៏ស្មុគស្មាញ ប៉ុន្តែក៏មិនត្រូវភ្លេចពីការដ្ឋានកំណែទម្រង់ស្ថាប័នទាំងក្នុងក្រសួង និងនៅតាមបណ្តាស្ថានបេសកកម្មនៅបរទេសនោះដែរ។ ជុំវិញបញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងទៀតថា ការធ្វើកំណែទម្រង់ជាការងារដែលត្រូវធ្វើជាប្រចាំ និងចេះបត់បែនទាំងខាងចំណេះដឹង ការភ្ជាប់សភាពការណ៍ និងការយល់ដឹងពីការប្រឈម ដែលត្រូវជំនះឱ្យស្របទៅតាមការប្រែប្រួលយ៉ាងឆាប់រហ័សនៃនិន្នាការពិភពលោក។ លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ក្រសួងនឹងធ្វើការពិភាក្សា និងរិះរកវិធានការចាំបាច់នានា ដើម្បីប្រែក្លាយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអ្នកការទូតរបស់ទាំងអស់ទៅជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីដើរតួនាទីជាទ័ពជួរមុខលើសមរភូមិការទូត ក្នុងបេសកកម្មការពារប្រយោជន៍ប្រទេសជាតិ និងប្រជាជនលើឆាកអន្តរជាតិ៕

ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យ​ឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»

2025/03/03 04:13:53 pm        263
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ។ សិក្ខាសាលានារសៀលនេះ ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានា នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ៕

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី អំពាវនាវឱ្យស្ត្រីយកចិត្តទុកដាក់លើបញ្ហាភ្នែក

2025/03/03 04:09:04 pm        116
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអំពាវនាវឱ្យស្ត្រីបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាពភ្នែក ខណៈស្រ្តីដែលមានអាយុចាប់ពី លើ៥០ឆ្នាំ គឺមានបញ្ហាភ្នែកច្រើនជាងបុរស ហើយការទៅទទួលសេវាព្យាបាលនៅមានចំនួនតិចទូចជាងបុរសនៅឡើយ។​លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាព ភ្នែក រួមទាំងការពិនិត្យនិងព្យាបាលភ្នែក និងផ្តល់វ៉ែនតា ជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សិទ្ធ សមត្ថភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញបញ្ហាសុខភាពភ្នែកនេះ គឺជាបញ្ហាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ទាំងគ្នាជាពិសេសស្ត្រី សូមគិតគូរ ពីសុខភាពភ្នែកឱ្យបានល្អ ព្រោះពិការភាពភ្នែកជាពិការភាពធំជាងគេ ដែលបង្កផលលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ជាមួយគ្នានោះដែរ លោកជំទាវកិត្តិបណ្ឌិត ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ លើកុមារ និងមនុស្សវ័យក្មេង សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន មានរយៈពេលច្រើនហួសប្រមាណក្នុងមួយថ្ងៃ ដែលបណ្តាលឱ្យប៉ះពាល់ភ្នែក ខួរក្បាល និងផ្លូវចិត្ត។ អ្នកស្រី Patrica Koh នាយិកាមូលនិធិ One Sight ប្រចាំតំបន់អាស៊ី បានលើកឡើងដែរថា ការមានសុខភាពភ្នែកល្អ គឺជាកិច្ច ការសំខាន់បំផុត។ លោកស្រីរំពឹងថា កម្មវិធីនេះ នឹងជួយឱ្យស្ត្រីមានសុខភាពភ្នែកល្អ និងជាចំណែកមួយជួយឱ្យជីវភាពរបស់ពួកគាត់ កាន់តែមានភាពល្អប្រសើរ។ សូមជម្រាបថា កម្មវិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក រួមទាំងការពិនិត្យនិងព្យាបាលភ្នែក និងផ្តល់វ៉ែនតារយៈពេល ១ថ្ងៃនេះ មានប្រជាពលរដ្ឋប្រមាណ ១ ពាន់នាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយទទួលសេវាកម្មដោយឥតគិតថ្លៃ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា និងធុរជនរដ្ឋកាលីហ្វ័រញ៉ា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ចនិងវិនិយោគ

2025/03/03 04:04:54 pm        285
គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក បានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាព ដើម្បីពង្រឹងកិច្ចសហ- ប្រតិបត្តិការទ្វេភាគី រវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ច ជាមួយគណៈប្រតិភូធុរជនអញ្ជើញមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយ លោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា, មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក.អ.ក. គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងសមាសសភាពធុរជន ជាតំណាងធុរកិច្ច ពីសហរដ្ឋអាម៉េរិកប្រមាណ២០ ក្រុមហ៊ុន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជន អំពីដំណើរអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ជាបន្ត បន្ទាប់ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីដើមរហូតមកទល់បច្ចុប្បន្ន ពិសេសជាមួយនឹង គោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូល ខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសាវតានៃការបង្កើត ក.អ.ក. ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យ ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ច ពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើ ឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាជាដើម។ក្នុងជំនួបនេះ, លោក គីម ឆាហួត តំណាងគណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា បានថ្លែងនូវការកោតសរសើរ និងសម្តែង នូវចំណាប់អារម្មណ៍ខ្ពស់ លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានថ្លែងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជា ក.អ.ក. ផ្ទាល់ ក្នុងការសម្របសម្រួល និងថែទាំ គាំទ្រដល់វិស័យឯកជន និងបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណា ក្នុងការមកដាក់ទុន វិនិយោគរួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាព នយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយ ក្នុង ការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង៕ អត្ថបទ៖ សុន រ៉ាឌី

នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែន ក្នុងទិសមណ្ឌលគីរី និងទិសរតនគីរី

2025/03/03 02:54:53 pm        295
ភ្នំពេញ៖ នៅថ្ងៃទី ១-២ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (កគម) ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគីរី និងទិសរតនគីរី ដែលកំពុងស្ថាបនាដោយ កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ក្រុមការងារបានចុះពិនិត្យ ការស្ថាបនាផ្លូវក្រាលគ្រួសថ្ម, ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការឈូសផ្លូវទទឹង ៥ម៉ែត្របើកមុខសម្រាប់រកខ្សែផ្លូវដំបូង, ការឈូសផ្លូវទទឹង ២០ម៉ែត្រសម្រាប់រកអ័ក្សផ្លូវ និងការងារលុបជ្រលង ចិតជញ្ជាំងភ្នំ និងបន្ទាបចំណោទភ្នំ, ការងារសំណង់មុខទឹក រួមនិងសំណង់សិល្បការ្យមួយចំនួនទៀត ដែលកងកម្លាំងវិស្វកម្មទាំង៦កងឯកភាព កំពុងមមាញឹកក្នុងការស្ថាបនាសម្រេចបានលទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ការចុះពិនិត្យវឌ្ឍនភាពការងារនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និង ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការ រង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជា ការដ្ឋាន វិស្វកម្ម អគ្គបញ្ជាការ អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន មានប្រសាសន៍កោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន កងឯកភាពទាំង៦ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដែលក្នុងរយៈពេលកន្លងមកនេះ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ-គ្រោះថ្នាក់ ការលំបាកនិងធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី និងខេត្តរតនៈគីរី ដែលរហូតមកដល់ថ្ងៃនេះគឺសម្រេចបានលទ្ធផលយ៉ាងច្រើន។ សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំពីម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបានបន្តអនុវត្តនយោបាយកសាងព្រំដែនដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ « កសាងខ្សែព្រំដែនជាប់ជាមួយ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ ប្រកបដោយចីរភាព»៕

និយ័តករធានារ៉ាប់រងកម្ពុជាបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិតនៅខេត្តស្វាយរៀង

2025/03/03 02:51:43 pm        106
ស្វាយរៀង ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី "អត្ថប្រយោជន៍នៃផលិតផល ធានារ៉ាប់រងអាយុជីវិត” ដែលប្រព្រឹត្តទៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ខេត្តស្វាយរៀងនារសៀលថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥។ សិក្ខាសាលានេះមានការចូលរួមជាគណៈធិបតីពី លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងលោក ប៊ូ ច័ន្ទគីរូ អគ្គនាយកនៃ ន.ច.ក. និងលោក សុខ រស់ អភិបាលរងអភិបាលខេត្តស្វាយរៀងតំណាងលោកអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរ, តំណាងអង្គភាពសវកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, តំណាងក្លិបអ្នកកាសែតកម្ពុជា, គ្រឹះស្ថានឯកជន, សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យនៃខេត្តស្វាយរៀងផងដែរ។ លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានថ្លែងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីក្របខណ្ឌគោល-នយោបាយសម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រង, ទិដ្ឋភាពទីផ្សារធានារ៉ាប់រង, អត្ថប្រយោជន៍របស់ផលិតផល ធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួលនិងដោះស្រាយបណ្តឹងធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជននៅក្នុងខេត្តស្វាយរៀង ក៏ដូចជាតួនាទី និងភារកិច្ចរបស់ ន.ច.ក. ក្នុងការការពារផល ប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។ លោកបានបន្ថែមថា សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងអាយុជីវិតមាន កាលកំណត់ ដែលជាផលិតផលផ្តល់នូវអត្ថប្រយោជន៍ក្នុងការការពារកម្ចី និង ការការពារលើជំងឺធ្ងន់ធ្ងរ។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការគ្រប់ គ្រងប្រតិបត្តិករធានារ៉ាប់រង និងការការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានា រ៉ាប់រង។ សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់បានចូលរួមសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់នៅសេវាធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួល និង ដោះស្រាយបណ្តឹងធានារ៉ាប់រង ព្រមទាំងឆ្លើយតបឱ្យបានសមស្របទៅនឹងហានិភ័យដែលបណ្តាលឱ្យប៉ះពាល់ ដល់បន្ទុកហិរញ្ញវត្ថុនៅពេលដែលមានបញ្ហាសុខភាព ពិការភាពទាំងស្រុង ឬបាត់បង់អាយុជីវិត៕ ដោយ ៖ ភា សារិទ្ធ

ពលរដ្ឋខេត្តកែប ជាង៥ពាន់នាក់ បានទទួលការលើកកម្ពស់សុខុមាលភាពពីក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី

2025/03/03 02:50:54 pm        275
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូន​ប្រជាពលរដ្ឋ​ផ្តល់​សេវា​ដោយ​ឥតគិតថ្លៃ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប «ដើម្បីចូលរួមអបអរសាទរ សិទ្ធិនារី ៨មីនា» បាន​លើស​គម្រោងផែនការ, នាព្រឹក​ថ្ងៃ​ទី២ ខែមីនា ឆ្នាំ២០២៥។ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយស​ក្រុម​​ការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការ​ក្រសួង​ផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និង​ជា​ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំ​ក្រុម​ការងារ​គ្រូ​ពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៦៦៧នាក់ បានចុះអប់រំសុខភាព បណ្តុះ​បណ្តាល​វគ្គ​សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ ចែកឱសថទឹកសុទ្ធ ជូនប្រជាពលរដ្ឋ ផ្តល់​សេវា​ដោយ​ឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម បានចំនួន៥៧៥៣នាក់ និងរទេះរុញ​ជនពិការ​ចំនួន​៥​គ្រឿង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ដែល​នាំ​អោយមានកំណើនសេដ្ឋកិច្ច និងការកាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ស្រប​ទៅ​តាម​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមឱសថការី ម៉ែន សុធីរ អនុប្រធានប្រតិបត្តិ ទទួល​បន្ទុក​ប្រធាន​ប្រតិបត្តិ​ក្រុម​ការងារ​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកែប ឲ្យដឹងថា ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារ​ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយ​រួប​រួម​ជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។ ទន្ទឹមគ្នានោះដែរឯកឧត្តម ប៊ុន យោង អភិបាលរង ខេត្តកែប ថ្លែងថា រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើវិស័យសុខាភិបាល ក្នុងការពង្រីកសេវា​ថែ​ទាំ​សុខ​ភាព​ឆ្ពោះ​ទៅ​រក​ការ​គ្រប​ដណ្តប់​សុខ​ភាពជាសកល។ បងប្អូនប្រជាពលរដ្ឋ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានអញ្ជើញ​មក​ចូលរួម​យ៉ាង​ច្រើន​លើសផែនការគ្រោងទុក នេះសរបញ្ជាក់ឱ្យឃើញថា មានការជឿ​ជាក់​លើ​ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អំពើល្អរបស់ឯកឧត្តម ហ៊ុន ម៉ានី។នាឱកា​ស​នោះ ឯកឧត្តម លេង ផាលី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​កិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់​ដឹកនាំ បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារដែលចូលរួមក្នុងពិធីនេះ។ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២ មីនា ឆ្នាំ​២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុម​ការងារ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់​) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន ៣សាខា) បាន​បំពេញ​បេសកកម្ម​ដ៏​ថ្លៃថ្លា​ដោយ​ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និង​ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២១២៤លើក មាន​ប្រជា​ពលរដ្ឋចូលរួមចំនួន ១៣.៣១១.៦៨៣នាក់ (ដប់បីលាន សាមសិបមួយម៉ឺន មួយពាន់ ប្រាំ​មួយ​រយ ប៉ែតសិបបី នាក់) គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ច្រើនជាង ៣ ភាគ ៤ នៃ​ប្រជាជន​សរុបទូទាំងប្រទេសដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិប​ប្រាំពីរ​ម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥   បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៥.៥៨៤.១៥០ដុល្លារ (ប្រាំមួយរយហុកសិបប្រាំលាន ហាសិបប្រាំបីម៉ឺន បួនពាន់មួយ​រយហាសិប ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្ម​តាម​ការឧទ្ទេស​នាម​របស់​គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រ​ចិត្ត​ឥត​គិត​​ថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង២៥ រាជធានី-ខេត្ត៕ អត្ថបទ៖ រដ្ឋា

ឯកឧត្តម នួន ផារ័ត្ន៖ រាជរដ្ឋាភិបាលលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព

2025/03/03 02:46:42 pm        296
ការលើកឡើងរបស់ឯកឧត្តម នួន ផារ័ត្ន នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ (សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប) នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។ក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលនៅក្នុងនោះ (ស្ត្រីគឺជាស្នូល) តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី​នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយក​អត្ថប្រយោជន៍​ពីភាគលាភយេនឌ័របង្ក លក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការ​សម្រេច​ចិត្តអំពី ផែនការគ្រួសារ​កាត់បន្ថយ ភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រលើស្ត្រី និងក្មេងស្រី។ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី ការធ្វើបរិវត្តកម្មផ្នត់គំនិត យេនឌ័រ និងការពង្រឹងការតាមដានត្រួតពិនិត្យ និងវាយតម្លៃ។ ពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីតាមរយៈកម្មវិធី និងយុទ្ធសាស្ត្រអាទិភាពមាន÷ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ អនុវត្តរបៀបវារៈនិងផែនការសកម្មភាពជាតិ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ លើកកម្ពស់កិច្ចគាំពារសង្គមដែលឆ្លើយតបនឹងយេនឌ័រ ការងារសមរម្យនិងកន្លែងដែលមានមេត្រីភាពសម្រាប់ស្ត្រី និងការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់ជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌។ ពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថលសហគ្រិនភាពការអភិវឌ្ឍជំនាញសេដ្ឋកិច្ច គិតគូរពីសុខុមាលភាពអភិវឌ្ឍបៃតងការប្រែប្រួលអាកាសធាតុព្រមទាំងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ប្រកបដោយបរិយាបន្ន។ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើ និងសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់អង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ការងារបញ្ជៀបយេនឌ័រ ដែលបានកំណត់នៅ ក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ មានក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការជាក់លាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យទាំង៦ធំៗមាន÷ ១-ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី។ ២-ការលើកកម្ពស់សីលធ៌មសង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ។ ៣-ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី។ ៤-កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី។ ៥- ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច។ ៦-ស្ត្រីនិងការប្រែប្រួសអាកាសធាតុ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើត​មាន​នៅ​តំបន់ចុងបូព៌ារបស់រុស្ស៊ី ស្រប​ពេលមានការរញ្ជួយបន្តបន្ទាប់
06/19/2026 07:06 PM