បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់

ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាខេត្តសៀមរាបបន្តចុះពិនិត្យអតីតយុទ្ធជនដែលខ្វះខាតផ្ទះរស់នៅ និងដីសម្បទានសង្គមកិច្ច

2025/03/03 02:37:56 pm        1035
សៀមរាប៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ លើការងារសមាគមអតីតយុទ្ធជនរបស់ខេត្តសៀមរាប។កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម អភិបាលខេត្តសៀមរាប និងមន្រ្តីតាមមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានទូទាំងខេត្ត។នាឱកាសនោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។  ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែងបានចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យលោកមេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និងលោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមទៀតថា ចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដើម្បីផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនបងប្អូន៕

ប្រមុខការទូតកម្ពុជា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ជាទីតាំងតានតឹងរបស់​ប្រទេសមហាអំណាច​ដើម្បីដណ្តើម​សេដ្ឋកិច្ច និងនយោបាយ

2025/03/03 02:32:31 pm        317
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ថ្លែងថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាមជ្ឈមណ្ឌលនៃការដណ្ដើមឧត្តមភាព ឥទ្ធិពល និងជាទីតាំងតានតឹងរបស់ប្រទេសមហាអំណាចដើម្បីដណ្តើមទាំងសេដ្ឋកិច្ច និងយុទ្ធសាស្រ្តនយោបាយ។ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា នៅឆ្នាំ២០២៤ ពិភពលោកបានវិវត្តកាន់តែរលឿនទៅក្នុងស្ថានភាពស្មុគស្មាញ ផុយស្រួយគ្រោះថ្នាក់ និងមិនច្បាស់លាស់ ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទំនើប រវាងមហាអំណាចធំៗ រួមមាន ជម្លោះប្រដាប់អាវុធ, ការលំបាកក្នុងការស្វែងរកការធានាសន្តិភាពនៅក្នុងតំបន់ និងប្រទេសជាច្រើន, ការកើនឡើងនៃបញ្ហាសន្តិសុខមិនប្រពៃណីជាដើម។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា បញ្ហាទាំងនេះក៏បាននាំឱ្យមានការកើនឡើងនូវឧក្រិដ្ឋកម្មឆ្លងដែន ,អស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់, ការកើនឡើងតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ, ហានិភ័យនៃការបម្រែបម្រួល អាកាសធាតុ ពិសេសភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលកំពុងឃ្លាតចេញពីគន្លងច្បាប់អន្តរជាតិបាននាំដល់ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងការចុះខ្សោយនៃស្ថាប័នអភិបាលកិច្ចសកល និងការបាត់បង់ជំនឿទុកចិត្តលើសកលភាវូបនីយកម្ម។ក្នុងសន្និបាតនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងថា ក្នុងប៉ុន្មានឆ្នាំតទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចធំៗនៅលើពិភពលោកនឹងកំណត់អំពីការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោក ហើយក៏នឹងដាក់សម្ពាធដោយផ្ទាល់ ឬដោយប្រយោលទៅលើប្រទេសអំណាចកណ្តាល ឬតូចតាច ដូចកម្ពុជាជាមិនខាន។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងទៀតថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅតែជាមជ្ឈមណ្ឌលនៃការដណ្ដើមឧត្តមភាព ឥទ្ធិពល និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើនដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម យុទ្ធសាស្ត្រនយោបាយ និងការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ស្ថិតនៅកណ្តាលនៃការលំបាក និងការប្រឈមដ៏មហាសាលទាំងនេះ កម្ពុជាត្រូវខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ព្រមទាំងបត់បែនគ្រប់ឧបសគ្គ ដើម្បីរក្សាការពារផលប្រយោជន៍គោលរបស់ជាតិ។ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងដឹកនាំកិច្ចប្រជុំចង្អៀត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍ និងអគ្គកុងស៊ុលកម្ពុជានៅបរទេសទាំងអស់ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤៖ (ទី១)ការប្រកួតប្រជែងខាងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណ និងអំណាចកណ្តាល និងនិន្នាការធំៗនៃពិភពលោក (ទី២) បញ្ហាប្រឈម និងកាលានុវត្តភាពនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាស៊ាន និងជាពិសេសកម្ពុជា (ទី៣) បញ្ហាប្រឈមចំពោះការធានាប្រសិទ្ធភាពក្នុងការបំពេញការទូតរបស់កម្ពុជា និងកំណែទម្រង់ចាំបាច់ និង (ទី៤) ការពិនិត្យកែសម្រួលការងារធំៗទាំង៥ ដែលក្រសួងបានប្រើប្រាស់ជាត្រីវិស័យសម្រាប់អនុវត្តអស់ពេលច្រើនឆ្នាំមកហើយ៕

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បេីកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ប្រចាំឆ្នាំ២០២៥

2025/03/03 02:15:54 pm        61
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីភាពបេីកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ប្រចាំឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។លោកអនុសេនីយ៍ឯក កែម ចាន់រស្មី ដែលជាយោធាចារ្យក្នុងវគ្គហ្វឺកហ្វឺននេះ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនមានរយៈពេល៤៧ថ្ងៃ ចាប់ថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ (មិនបូកបញ្ចូលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ) ស្មើ២៨២ម៉ោង។ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមសរុបចំនួន៨១នាក់ និងយោធាចារ្យ ចំនួន៤នាក់។ក្នុងនោះ ខ្លឹមសារមេរៀនមានចំនួន០៣ រួមមាន : ១.សណ្តាប់ធ្នាប់ជួរទ័ព, ២.ឈរកាយវិការប្រុង+ជូនពរ ស្រែកជ័យឃោស និង៣.ដើរព្យុហយាត្រា+ស្តាំ ឆ្វេងគោរព។លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍ណែនាំទៅដល់សិក្ខាកាម ដែលជាកងកម្លាំងកងរាជអាវុធហត្ថ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ យកចិត្តទុកដាក់ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថ ពិសេសគឺត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ របស់យោធាចារ្យ និងការបង្ហាត់ បង្ហាញគ្រប់ខ្លឹមសារមេរៀននីមួយៗឱ្យបានច្បាស់លាស់ ពិភាក្សា ផ្លាស់ប្តូរយោបល់ ផ្តល់បទពិសោធន៍ ឱ្យគ្នាទៅវិញ ទៅមក រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ដែរថា ការគោរពវិន័យខ្ជាប់ខ្ជួន នាំឱ្យយើងមានសីលធម៌ វិន័យល្អ នៅពេលចប់វគ្គត្រូវខិតខំចែករំលែកនូវចំណេះដឹង ដែលខ្លួនមាន ទៅដល់អង្គភាព នឹងត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាមួយនឹងបណ្ដាកងកម្លាំងក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរួម​គ្នាបង្ក្រាប បង្រ្កាប និងសង្គ្រោះផ្សេឧបទ្ទវហេតុផ្សេងៗនៅក្នុងមូលដ្ឋាន​របស់ខ្លួនឱ្យកាន់​តែមានប្រសិទ្ធភាពផងដែរ។ លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា វគ្គបំប៉នសណ្តាប់ធ្នាប់ជួទ័ព ប្រចាំឆ្នាំ២០២៥ ក្នុង​គោលបំណង ៖ ១-ដើម្បីលើកកំពស់សមត្ថភាព យល់ដឹងជូនដល់នាយទាហាន នាយទាហាន​រងនៃកងរាជអាវុធហត្ថ ក្នុងការអនុវត្ត ភារកិច្ចឱ្យបានលទ្ធផលល្អប្រសើរ, ២-ដើម្បីធ្វើឱ្យកម្លាំង​កងរាជអាវុធហត្ថខេត្ត មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តតួនាទីភារកិច្ចការងារ​ជំនាញបង្ការ បង្ក្រាប សង្គ្រោះ និងការងាររដ្ឋបាលបានល្អប្រសើរ, ៣-មានការយល់ដឹងអំពីតួនាទី ភារកិច្ច និងពង្រឹងនូវវិន័យ បទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីលើកកំពស់សមត្ថភាពកងរាជអាវុធហត្ថ៕

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ប្តេជ្ញាសហការជាមួយក្រសួងសន្តិសុខចិន ក្នុងបង្រ្កាបករណីការឆបោកតាមអនឡាញ និងបទល្មេីសផ្សេងៗ

2025/03/03 02:06:54 pm        234
ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំ "ខ" សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណចិន ក៏បានលើកឡើងអំពីបញ្ហាចំបងដែលកំពុងតែកេីតមានឡេីង ពាក់ព័ន្ធករណីការឆបោកតាមអនឡាញ ដែលជាប្រធានបទរសើប កំពុងរីកសាយភាយទៅតាមបណ្តារប្រទេសជាច្រេីន។ ក្នុងនោះឯកឧត្តម ក៏បានស្នើកិច្ចសហប្រតិបការពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងការស្រាវជ្រាវបង្ក្រាបករណីការឆបោកតាមអនឡាញ ដែលវាជះឥទ្ធិពលដល់សន្តិសុខក្នុងសង្គម បើមិនមានកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងចិននោះទេ ករណីឆបោកតាមអនឡាញ និងបង្កភាពស្មុគស្មាញដល់សន្តិសុខសង្គម ធ្វើឱ្យជនឧក្រិដ្ឋកម្ម មានឱកាសក្នុងការបង្កើតនូវសកម្មភាពឆបោកតាមអនឡាញកាន់តែខ្លាំង។ ជាមួយគ្នានោះ ឯកឧត្តម LIU Zhongyi ក៏ស្នេីដល់រដ្ឋបាលខេត្ត ៖ ១.ការពង្រឹង និង បង្កើនការគ្រប់គ្រងជនអន្តោប្រវេសន៍ ជាជនជាតិចិន ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងករណីមានការបង្ក្រាបជនល្មើសជាជនជាតិចិន ក្នុងករណីចាប់ខ្លួនជនជាតិចិនដែលល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា សុំឱ្យមានកិច្ចសហប្រតិបត្តិការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក, ២.ស្នើសុំកិច្ចសហការជាក្នុងការទប់ស្កាត់នៃការឆបោកតាមអនឡាញ ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត ដែលជាកន្លែងលាក់ខ្លួន របស់ឧក្រិដ្ឋជន, ៣.ស្នើសុំកិច្ចសហការប្រយុទ្ធប្រឆាំងការបង្ក្រាប ការឆបោកតាមអនឡាញ ដោយសហការស្រាវជ្រាវវែករកមុខសញ្ញា ករណីឆបោកតាមអនឡាញ ក៏ដូចជាបទល្មេីសផ្សេងៗ យកមកអនុវត្តតាមនីតិវិធី។ តាមរយៈនៃកិច្ចសហប្រតិបត្តិការនេះផងដែរក្នុងនាមរដ្ឋបាលខេត្ដឯកឧត្តម អ៊ុំ រាត្រី ក៏ស្វាគមន៍ និងគាំទ្រនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ បង្ក្រាបករណីការឆបោកតាមអនឡាញ ក្នុងប្រទេកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ បើសិនជាមានករណីឆបោកតាមអនឡាញលួចសំងំខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងប៉ោយប៉ែត ដែលជាតំបន់សេដ្ឋកិច្ចពិសេសដែលមានជនជាតិជាច្រើន ក្នុងនោះក៏មានជនជាតិចិនរស់នៅប្រកបរបរអាជីវកម្មនៅទីនោះ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ជូនភាគីចិនថា ពាក់ព័ន្ធករណីឆបោកតាមអនឡាញនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ នឹងបង្កើតគណៈកម្មការចំពោះកិច្ចក្នុងការប្រយុទ្ធប្រឆាំងទៅឆបោកតាមអនឡាញ ដើម្បីបង្ក្រាបនូវករណីឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ៕

កងពលតូចដឹកជញ្ជូនលេខ៩៩ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី១១៤

2025/03/03 12:35:08 pm        252
កងពលតូចដឹកជញ្ជូនលេខ៩៩ ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិនារី ៨មីនា លើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់​អាច​ចំពោះ​ស្ត្រី​ និង​ក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ​កង​ពល​តូច​ដឹក​ជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ត្រី សរ ស្រី មេបញ្ជារង និងជាប្រធាន​ក្រុម​ការងារ​យេនឌ័រ​កង​ពលតូចដឹកជញ្ជូនលេខលេ៩៩ ព្រមទាំងយោធិននារីជាច្រើននាក់ទៀត។សូមបញ្ជាក់ថា ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​គូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់​សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា។ ប្រធាន​បទ​នេះ​ក៏​ផ្តោត​សំខាន់​ផងដែរ លើការលើកកម្ពស់ផលជាវិជ្ជមាន និងទាញយក​អត្ថ​ប្រយោជន៍​ពី​ភាគ​លាភ​យេនឌ័រ​ជូន​គ្រួសារ ពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និង​លើក​កម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេស​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ និង​វិធានការ​វិជ្ជមាន​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា៕ 

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ «មន្ត្រីសុខាភិបាល ជាតួអង្គសំខាន់ ដើម្បីសុខភាពប្រជាពលរដ្ឋ»

2025/03/03 12:28:11 pm        505
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមាន​ប្រសាសន៍​ណែនាំ​ដល់​មន្រ្ដី​សុខាភិបាលថា មន្ត្រីសុខាភិបាលទាំងអស់ គឺជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ។ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងណែនាំបែបនេះ ក្នុងពិធីបើក​សន្និបាត​សុខាភិបាល​លើក​ទី៤៤ «សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ និងឆ្នាំបន្ត» រយៈ​ពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុ​វិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំ​អនុវត្ត​កម្ម​វិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចុកោណ-ដំណាក់កាលទី១ ដោយបន្តរក្សា​គង់វង្ស​នូវ​សន្តិភាព​ដែល​មានគុណតម្លៃជាសកល ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែល​ជាមូលដ្ឋានគ្រឹះ នៃការសម្រេចបាននូវវឌ្ឍនភាពថ្មី ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួម​ទាំង​វឌ្ឍនភាពនៃវិស័យសុខាភិបាលឆ្នាំ២០២៤ ជាពិសេសការបន្តកែលម្អសុខភាព និង​សុខុមាល​ភាព​ប្រជាជនឱ្យ​កាន់តែប្រ​សើរ​ឡើង​ជាលំ​ដាប់​ដែល​ជា​កត្តា​សារ​វន្ត​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ឯកឧត្តម​ប​ន្តថា សមិទ្ធផលនៃវិស័យសុខាភិបាលឆ្នាំ២០២៤ បានបង្ហាញ​ពី​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​ដែល​វិស័យសុខាភិបាលសម្រេចបាននៅក្នុងឆ្នាំ២០២៤ ក្នុងការបំរើសេវាថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ រួមមាន៖ សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ព្យាបាលថែទាំ ដែល​គុណភាព​ត្រូវបានកែលម្អជាប្រចាំ និងអន្តរាគមន៍សុខភាពសាធារណៈសារវន្ត តាម​រយៈ​កម្ម​វិធី​លើក​កម្ពស់​សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ កម្មវិធីបង្ការ និងគ្រប់​គ្រង​ជំងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខភាព និងកម្មវិធីជំងឺមិនឆ្លង និងបញ្ហា​សុខ​ភាព​សាធារណៈ​ដទៃទៀត។ រីឯកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ដែលផ្តោតជា​ចម្បង​លើ​ការ​អភិវឌ្ឍ​ស្ថាប័ន និង​អភិបាល​កិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និ​ង​ការ​ប្រើ​ប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ត្រូវបានកត់សម្គាល់ដោយវឌ្ឍនភាពផងដែរ។ក្នុងន័យ​នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមថ្លែងអំណរគុណ និងវាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​រាជ​ការ​សុខាភិបាលគ្រប់លំដាប់ថ្នាក់ រដ្ឋបាលរាជធានី ខេត្ត ដែលបានខិតខំអនុវត្តការងារ តាម​តួនាទី និងភារៈកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចំពោះក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមវិភាគទានដ៏សំខាន់ ក្នុង​ការ​បំរើ​សេវា​ថែទាំសុខភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យសុខាភិបាល។ ជាមួយវឌ្ឍនភាព ដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន នៅមានកិច្ចការសំខាន់ៗ ជា​ច្រើន​ទៀត ដែលអង្គភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់ នឹងបន្ត​អនុវត្ត​ឱ្យ​កាន់​តែមា​ន​ប្រសិទ្ធ​ភាព និងសក្តិសិទ្ធភាព ដើម្បីលើកកម្ពស់ការបំរើសេវាថែទាំសុខភាព និង​អន្តរាគមន៍​សុខ​ភាព​សាធារណៈ​ជា​សារវ័ន្តជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរជាងឆ្នាំ២០២៤ ជាពិសេស ការបង្កើន​សមិទ្ធកម្ម​ប្រព័ន្ធសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ទាក់​ទង​សុខភាព រួមទាំងបន្តពង្រឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ការ​ពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងវិធាន​ការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ​២០៣៥​៕ អត្ថបទ៖ រដ្ឋា 

ពលរដ្ឋខ្មែរស្អប់ខ្ពើមការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមដែលដឹកនាំដោយក្រុមអតីតបក្សប្រឆាំងនៅកូរ៉េ

2025/03/03 11:37:09 am        119
ប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមខុសច្បាប់ដែលដឹកនាំដោយក្រុមអតីត​មន្រ្តី​ជាន់ខ្ពស់បក្សប្រឆាំងនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេ​បាន​ចាត់​ទុក​សកម្មភាព​ទាំង​នោះ​ជា​អំពើ​បំផ្លាញក្ដីសុខពលរដ្ឋ និងបំផ្លិចបំផ្លាញកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។លោក ឃុន ឃា អាយុ៤៤ឆ្នាំ​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រៃវែង​បាន​និយាយ​ថា៖​«ខ្ញុំមិនគាំទ្របាតុកម្មទេ បើយើងជាពលរដ្ឋខ្មែរ ហើយទៅធ្វើការងារនៅប្រទេសកូរ៉េ យើងធ្វើបាតុកម្មនៅលើទឹកដីគេ គឺធ្វើឱ្យខូចសណ្ដាប់ធ្នាប់ប្រទេសគេ ប៉ះសន្ដិសុខស្រុកគេ គឺអាប់ឱនកិត្តិយសជាតិយើង។ បើយើងបានការងារល្អធ្វើហើយ នាំគ្នាខំប្រឹងធ្វើការងារទៅ កុំនាំគ្នាទៅធ្វើបាតុកម្ម»។ក្នុងនាមជាពលរដ្ឋខ្មែរ លោកក៏ជាអ្នកស្រលាញ់ប្រទេសជាតិដូចពលរដ្ឋដទៃទៀតដែរ ប៉ុន្ដែលោកមិនចាញ់បោក ឬក៏ចូលរួមបាតុកម្មតាមការញុះញង់របស់ជ្រុលនិយមនោះទេ។ លោកបានសង្កេតឃើញពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ ហើយធ្វើឱ្យលោកមានភាពជឿជាក់មកលើការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។លោក វ័ន សុភ័ក្ដ្រ អាយុ៣៩ឆ្នាំប្រជាពលរដ្ឋមកពីខេត្តកណ្ដាលបាននិយាយថា៖«ខ្ញុំមិនគាំទ្របាតុកម្មទេ ព្រោះបាតុកម្មនៅលើស្រុកទេសគេបែបនេះ ធ្វើឱ្យប្រទេសជាតិយើងបាត់បង់កិត្តិយស ហើយបរទេសនឹងមើលមកយើងថា ជាតិខ្មែរមិនសាមគ្គីគ្នា គឺបាតុកម្មប្រឆាំងតែជាមួយរាជរដ្ឋាភិបាលខ្លួនឯង និងបង្កបញ្ហាផ្សេងៗនៅក្នុងសង្គមជាតិ»។លោកជំរុញឱ្យជាពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ គួរតែបញ្ឈប់ការធ្វើបាតុកម្ម ព្រោះក្រុមអ្នកធ្វើបាតុកម្មនោះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋខ្មែរចង់បាននោះទេ។ លោក និងពលរដ្ឋដទៃទៀតមិនពេញចិត្តនឹងសកម្មភាពធ្វើបាតុកម្មនោះទេ ព្រោះមិនចង់ឃើញអស្ថិរភាពនយោបាយកើតឡើងនៅក្នុងសង្គមកម្ពុជា។អ្នកស្រី សឿន ណារិន អាយុ៣៣ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្តតាកែវបាននិយាយថា៖«ខ្ញុំមិនចូលចិត្តបាតុកម្មទេ ព្រោះវាជាកត្តាដែលរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសជាតិយើង បើយើងមួយថ្ងៃៗគិតតែពីធ្វើបាតុកម្ម គឺយើងគ្មានពេលវេលាធ្វើការងារ គ្មានការអភិវឌ្ឍសមត្ថភាព និងគ្មានការងារល្អសមរម្យសម្រាប់រកលុយកាក់ចិញ្ចឹមជីវិតនោះទេ»។អ្នកស្រី អ៊ួន សៅនី អាយុ ២៤ឆ្នាំប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«បាតុកម្ម គឺមិនមែនជាដំណោះស្រាយសម្រាប់ប្រទេសជាតិនោះទេ ហើយវាក៏មិនអាចធ្វើឱ្យប្រទេសជាតិរីកចំរើនដែរ។ ក្នុងនាមយើងជាយុវជន ខិតខំប្រឹងប្រែងធ្វើការងារ ពង្រឹងសមត្ថភាព ហើយមានពេលវេលាសម្រាកឱ្យបានច្រើន ដើម្បីមានកម្លាំងប្រកបការងារផ្សេងៗទៀត»។ចំណែកលោក ផល ចិត្រា អាយុ ៤៥ឆ្នាំ ប្រជាជនមកពីខេត្តព្រែវែងបាននិយាយថា៖«ខ្ញុំក៏អត់គាំទ្រសកម្មភាពបាតុកម្មដែរ ព្រោះបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ធ្វើឡើងដើម្បីតែអុចអាល បោកប្រាស់ បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យមានការស្អប់ខ្ពើមភាន់ច្រឡំមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ»។អ្នកស្រី សាន ស្រីអូន អាយុ ២៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«ខ្ញុំមិនគាំទ្របាតុកម្មទេ គឺស្អប់ខ្ពើមការធ្វើបាតុកម្ម ព្រោះទម្រាំតែយើងបានដើរមកដល់ចំណុចនេះ គឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីថ្នាក់ដឹកនាំយើង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកសាងប្រទេសជាតិយើងឱ្យរីកចំរើន»។គួររំឭកផងដែរថា បាតុកម្មនៅក្រៅប្រទេសដឹកនាំដោយមេក្លោងជាជនក្បត់ជាតិ និងជាទណ្ឌិតរត់ចោលស្រុក គឺដើម្បីបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ នេះជាចេតនាចង់បំផ្លាញកម្ពុជា ពោលគឺពួកប្រឆាំងជ្រុលនិយមធ្វើនយោបាយចងគំនុំ និងមិនដែលធ្វើសកម្មភាពណាមួយ ដើម្បីប្រយោជន៍ជាតិឡើយ ក្រៅតែពីបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។ពួកគេមានបំណងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរដែលកំពុងតែរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍។ ដូចនេះពលរដ្ឋខ្មែរនៅក្នុងស្រុកបានថ្កោលលទោសចំពោះការបាតុកម្មក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់បំផ្លាញផលប្រយោជន៍ជាតិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរជាង ១៧លាននាក់៕

កម្ពុជាមានស្តង់ដាមានចំនួន ១.១៣២ សម្រាប់មូលដ្ឋាន​លើកកម្ពស់​ផលិតផល និង​ការ​ប្រកួត​ប្រជែង

2025/03/03 10:06:00 am        361
វិទ្យាស្ថានស្តង់ដារកម្ពុជា បានបង្កើតស្ដង់ដាថ្មី និងកែសម្រួលស្តង់ដាចាស់ មានចំនួន ១.១៣២ ស្ដង់ដា ដែលស្តង់ដាក់នេះជាមូលដ្ឋានប្រើប្រាស់ និងឧបករណ៍ស្នូល សម្រាប់​សម្រប​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្មទំនិញ ការពារសុខភាព បរិស្ថាន និងចូលរួមក្នុ​ង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ជំនាន់​ថ្មី​។តាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២៤ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និង​នវានុវត្តន៍ ក្នុងនោះសម្រាប់ ការងារអភិវឌ្ឍន៍ស្តង់ដា គឺបានចាត់ទុកជាកិច្ចការមួយដ៏សំខាន់ សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការបង្កើននូវប្រសិទ្ធភាពផលិតកម្ម គុណភាព និងសុវត្ថិភាព​ផលិត​ផល និងសេវាកម្ម និងប្រើប្រាស់ជាឧបករណ៍ស្នូល សម្រាប់សម្រប​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ ផលិតផលទាំងនៅក្នុងនិងក្រៅប្រទេស ជាពិសេសរួមចំណែក​ក្នុង​ការ​ការពារ​សុខភាព សុវត្ថិភាពសាធារណៈ និងកាត់បន្ថយផលប៉ះ ពាល់ចំពោះបរិស្ថាន ព្រមទាំង​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍឧស្សាហកម្មជំនាន់ថ្មី។ចំពោះលទ្ធផលការងារអនុវត្តស្តង់ដា, វិទ្យាស្ថានស្តង់ដារកម្ពុជាបានអនុម័តស្តង់ដារួមមាន៖ ស្តង់ដាម្ហូបអាហារមានចំនួន ៣៨៩, ស្តង់ដាអគ្គិសនី និងអេឡិចត្រូនិច ២២៥, វិទ្យាសាស្រ្ត​ធ្វើ​តេស្ត​ ១៧២, សារធាតុគីមី ៣៥, សំណង់ ៣៨, ផលិតផលយានយន្ត ៥៥, ផលិតផលកៅស៊ូ ៦២, ផលិតផលពីឈើ ៦៦, ក្រុមអនុវត្ត ៩, ស្តង់ដាវាក្យសព័្ទ១, ប្រព័ន្ធគ្រប់គ្រង ៤៤, ឌីជីថល ២០, គ្រឿងសំអាង ១២ និងវាយនភណ្ឌ ចំនួន ៤ បើគិតត្រឹមឆ្នាំ២០២៤ ដំណើរការរៀបចំ និង​ការ​អនុវត្តការងារស្ដង់ដា វិទ្យាស្ថានស្តង់ដារកម្ពុជា អនុម័ត ទាំងស្តង់ដាបង្កើតថ្មី និង​កែ​សម្រួល​ស្តង់​ដាចា​ស់មានចំនួន ១.១៣២ ស្ដង់ដា បានពង្រីកវិសាលភាពនៃការធ្វើតេស្តវិភាគចំនួន ៩.៦០៧ សំណាកផលិតផល។ ចំណែការងារវិញ្ញាបនបត្រកម្មវិញ បានដើរតួនាទីយ៉ាងសំខាន់ ដើម្បី​បញ្ជាក់​ពី​ភាព​អនុលោម​របស់​ផលិត​ផល​ផលិតកម្ម និងសេវា កម្ម និងការសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការផ្តល់​ភាព​ជឿជាក់​ដល់អ្នកប្រើប្រាស់ទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិត ផល ដែលត្រូវ​អនុ​វ​ត្ត​ក្រោម​កិច្ច​ព្រម​ព្រៀងពាណិជកម្មសេរី ឬកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត តាមរយៈ​ការ​ចេញ​វិញ្ញាបន​បត្រ ដើម្បី បញ្ជាក់ពីភាពអនុលោមរបស់ផលិតផល ប្រព័ន្ធគ្រប់គ្រងផលិតកម្ម និងប្រព័ន្ធ​គ្រប់​គ្រង​សេវា​កម្ម ទៅនឹងការតម្រូវនៃស្តង់ដាកម្ពុជាដែល បានកំណត់ ដោយបាន​អនុវត្ត និង​សម្រេច​បាន​ក្នុង​ឆ្នាំ២០២៤ ក្នុងនោះវិញ្ញាបនបត្រកម្មផលិតផល៖ ចេញវិញ្ញាបនបត្រសរុប ២២៤ និង អាជ្ញា​បណ្ណសរុប១០៩ រួមមាន៖ បានចេញ​វិញ្ញាប​ន​បត្រ​បញ្ជាក់​ការ​ដាក់​លក់​ដោយ​សេរីលើ​ផលិត​ផល​ម្ហូប​អាហារ និងគ្រឿងសម្អាង ចំនួន ២២ វិញ្ញាបនបត្រ, បានចុះត្រួត​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ចំនួន១២៧ មូលដ្ឋាន និងគំរូសំណាកផលិតផល តាមកិច្ចព្រមព្រៀង ១៤៨ គំរូ​សំណាក, បានចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមផលិតផល ចំនួន ៩៧ វិញ្ញាបនបត្រ (កម្រិតបឋម ៤៨ និងបញ្ជាក់ភាព អនុលោមផលិតផល ៤៩) សម្រាប់ផលិតផលម្ហូបអាហារ, បា​ន​ចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមចំនួន ១០៥ វិញ្ញាបនបត្រ សម្រាប់ផលិតផលអគ្គិសនី និង​អេឡិចត្រូនិក, ផលិតផលយានយន្ត និងសម្ភារសំណង់, និង បានចេញ​អាជ្ញា​បណ្ណ​សម្រាប់​ប្រើ​សញ្ញា បញ្ជាក់ផលិតផល ចំនួន ១០៩ អាជ្ញាបណ្ណ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារ៖ ឆ្នាំ២០២៤ ពលករខ្មែរធ្វើការក្រៅប្រទេសផ្ញើរប្រាក់មកផ្ទះជិត ៣ពាន់លានដុល្លារ

2025/03/03 09:54:02 am        490
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ និងធ្វើការងារនៅក្រៅប្រទេសមានចំនួន ១,៣៨លាននាក់ ដែលបានផ្តល់​ប្រាក់​ចំណូល​ស​រុបប្រមាណ ៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះ​បាន​ផ្ញើរ​ប្រាក់​បញ្ញើ​ត្រឡប់​មក​ប្រទេស​វិញចំនួនប្រមាណ ២,៩៥ពាន់លានដុល្លារអាម៉េរិក។យោងតាមរបាយការណ៍ការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញ​ឲ្យ​ដឹង​ក្នុង​ឱកាស​ប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិស​ដៅ​ការងារ​ឆ្នាំ​២០២៥​ កាលពីសប្តាហ៍កន្លងទៅថា ក្នុងចំណោមលទ្ធផលការងារជាច្រើន ដែលក្រសួងការងារ ខិត​ខំ​ប្រឹងប្រែងសម្រេចបានទាំងនោះ ក្នុងឆ្នាំ២០២៤ ក្រសួង​ក៏​បាន​ស្វែង​រក​ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋនៅក្រៅប្រទេសបានចំនួនជាង ៤ម៉ឺន ៤ពាន់នាក់ តាមវិស័យឧស្សាហកម្ម, កសិកម្ម, សំណង់, ការងារផ្ទះ និងការងារផ្សេងៗ។ ក្នុងនោះ ពលករកម្ពុជា​បាន​មាតុភូមិ​និវត្តន៍​មក​មាតុ​ប្រទេស​វិញ​ចំនួនជាង ១ម៉ឺន ៨ពាន់នាក់ ដែលធ្វើឱ្យពលករកម្ពុជាដែលបានកំពុងស្នាក់នៅ និង​ធ្វើ​ការ​នៅ​បរទេស បានកើនឡើងប្រមាណពី ១,៣៥លាននាក់ នៅឆ្នាំ២០២៣ ដល់ប្រមាណ ១,៣៨​លាន​នាក់ នៅឆ្នាំ២០២៤ ដែលធ្វើឱ្យប្រាក់​បញ្ញើ​ត្រឡប់​មក​ប្រទេស​វិញ​បាន​កើត​ពី​ប្រមាណ ​២,៩៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ២,៩៥ពាន់​លាន​ដុល្លារ​អាម៉េរិក នៅឆ្នាំ២០២៤។ របាយការណ៍ដដែលនេះ បានបន្ថែមថា បើបូករួម​ពី​ការ​ចំណាយ​ដែល​ពលករ​បាន​ចាយ​ផ្ទាល់​ប្រមាណ ​១ ៥០០ដុល្លារអាម៉េរិក មានន័យថា ឱកាសការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​បាន​ផ្តល់​ប្រាក់​ចំណូល​ប្រមាណ ៥ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ដែលបានចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាជន ព្រមទាំងចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សុខភាព និងការអប់រំរបស់សមាជិកគ្រួសារនៃពលករទេសន្តរប្រវេសន៍កម្ពុជា។ សូមបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ២០២៤ ចំនួនពលករកម្ពុជាទៅធ្វើការនៅបរទេសសរុប ៤៤,៨៦២នាក់ មានដូចជា៖ ប្រទេសថៃ ៣០,៥៩០នាក់, សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ៩,០៣៦នាក់, ជប៉ុន ៥,០៩៣នាក់, សិង្ហបុរី ៣៤នាក់, តំបន់រដ្ឋបាលពិសេសហុងកុង ៣១នាក់ និង​ប្រទេសអារ៉ាប៊ីសាអូឌីត ៧៨នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្ដេចយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព

2025/03/03 09:17:54 am        158
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ វត្តមានអញ្ជើញយាងដំណើរព្រះករុណាព្រះមហាក្សត្រនៅព្រឹកនេះ រួមមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយាដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមនឹងវត្តមានសម្ដេច ឯកឧត្តម លោក​ជំទាវ​តំណាង​ក្រសួង ស្ថាប័ននានាជាច្រើនរូបទៀត។ យោងតាមព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ព្រះករុណា ព្រះមាហាក្សត្រ ព្រះអង្គនឹងអវត្តមានពីមាតុប្រទេស ចាប់ពី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។នៅក្នុងឱកាសអវត្តមានរបស់ ព្រះករុណា ព្រះមហាក្សត្រនាពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ព្រះករុណាព្រះមាក្សត្រ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើត​មាន​នៅ​តំបន់ចុងបូព៌ារបស់រុស្ស៊ី ស្រប​ពេលមានការរញ្ជួយបន្តបន្ទាប់
06/19/2026 07:06 PM
បុរស ២នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅអង់គ្លេស សម្រាប់ការធ្វើចារកម្មឲ្យចិន
06/19/2026 07:06 PM
អង្គការ WMO ៖ មនុស្សជាង ៣ពាន់នាក់ បានស្លាប់ដោយសារអាកាសធាតុអាក្រក់នៅទ្វីបអាហ្វ្រិក
06/19/2026 07:06 PM
អាកាសធាតុក្តៅវាយប្រហារតំបន់ជាច្រើននៅប្រទេសអាល្លឺម៉ង់ ពេលដែលសីតុណ្ហភាពនឹងកើនឡើងដល់ ៣៨អង្សាសេ
06/19/2026 07:06 PM
ស្រ្តីជាម្តាយរស់នៅក្នុងទីក្រុង Dubai ស្វាគមន៍បំរាមព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៥ឆ្នាំ របស់អារ៉ាប់រួម
06/19/2026 07:06 PM
EU បញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះអ៊ុយក្រែន និងជំរុញរុស្ស៊ីឲ្យ​ឈាន​ដល់​ឈប់បាញ់
06/19/2026 07:06 PM
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
06/19/2026 06:06 PM
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល៖ លីបង់ទាំងមូល​ត្រូវតែឆេះសន្ធោសន្ធៅ​ ក្រោយ​ទាហានត្រូវបានសម្លាប់
06/19/2026 06:06 PM