ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”

ព័ត៌មានជាតិ

ព្រះមហាក្សត្រ៖ ទិវាវប្បធម៌ជាតិ មានសារៈសំខាន់​ក្នុងការ​បង្កើន​ការ​យល់​ដឹង​អំពី​គុណ​តម្លៃ​ដ៏​មហាសាល

2025/03/03 08:37:45 am        162
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​បាន​មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង អំពីគុណតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌​ដ៏​សម្បូរ​បែប​ដែល​បាន​បន្សល់​ទុក​ពី​បុព្វ​បុរស​ ហើយក៏ជាគ្រឹះរឹងមាំ សម្រាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកប​ដោយ​ចីរភាព​ផង​ដែរ​។តាមរយៈព្រះរាជសារក្នុងឱកាសនៃទិវាវប្បធម៌ជាតិលើកទី២៧ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានមានព្រះរាជបន្ទូលថា រាជ​រដ្ឋាភិបាល​កម្ពុជា ស្របតាមទិសស្លោក «កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌» បានកំណត់​យក​ថ្ងៃ​ទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ប្រធាន​បទ «យុវជនដើម្បីវប្បធម៌ជាតិ»។តាមរយៈព្រះរាជសារនេះព្រះអង្គបានមានព្រះរាជបន្ទូលថា«ជាទិវាមួយដែលមានសារៈសំខាន់ ក្នុង​ការបង្កើនការយល់ដឹងអំពីគុណតម្លៃ ដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បាន​បន្សល់​ទុក​ពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព បាន​លើក​កម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបាន​បំផុស​ឱ្យ​ប្រជា​ព​លរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍ និងតួនាទីស្នូលដ៏សំខាន់របស់យុវជន ដែលជា​កម្លាំង​ចលករ​ក្នុង​ការអភិរក្ស ថែរក្សាការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះ របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ជាដើមនោះ»៕ អត្ថបទ៖ បាន ចក់

សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំកម្មវិធីបងស្រី និងប្អូនស្រីលើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

2025/03/02 09:43:32 pm        185
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» រៀបចំធ្វើឡើងនាថ្ងៃអាទិត្យ ទី ០២ ខែ មីនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និនាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ និងសាខាខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីកាយប្ញទ្ធិជាតិ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។ នេះគឺជាលើកទី៥ ហើយនៃការរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» ដែលជាកម្មវិធីចែករំលែកបទពិសោធន៍ និងផ្ដល់សារគន្លឺះសំខាន់ៗ របស់បងស្រី ដែលជាអគ្គស្នងការសមាគម។ ឆ្នាំនេះកម្មវិធីផ្ដោតលើប្រធានបទ «ស្រ្តី និងការងារសង្គម» ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ដែលតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំជុំវិញពីភពលោក ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាព និងភាពអង់អាចរបស់ស្រ្តី នៅទូទាំងពិភពលោក។ មានប្រសាសន៍នៅលើវេទិកា លោកជំទាវបណ្ឌិតអគ្គស្នងការ បានលើកទឹកចិត្តប្អូនៗយុវតីត្រូវចូលរួមធ្វើកិច្ចការសង្គមឱ្យសកម្ម ព្រោះការងារសង្គមពិតជាផ្ដល់ផលប្រយោជន៍ជាច្រើនដល់យុវតីកម្ពុជារបស់យើង។ លោកជំទាវបានបញ្ជាក់ថា ការងារសង្គម គឺជាការធ្វើការងារជាក្រុម ដែលអាចធ្វើឱ្យប្អូនៗ កសាងសមត្ថភាព និងបណ្ដុះភាពជឿជាក់លើខ្លួនឯង ចេះសាមគ្គីគ្នា និងបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គម។ លោកជំទាវបានសង្កត់ធ្ងន់ថា ប្រទេសមួយរីកច្រើនទៅបានទាល់តែមានការចូលរួមទាំងបុរស និងស្រ្តី ។ នៅក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ល្អៗ ក្នុងការប្រឡូកការងារសង្គមតាំងពីគ្រាដំបូង ព្រមទាំងបានចែករំលែកនូវសារគន្លឹះសំខាន់៤ចំណុចដល់ប្អូនៗ នៅក្នុងវេទិកា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «មិនត្រូវធ្វើរឿងអវិជ្ជមានដល់សង្គមជាដាច់ខាត, ត្រូវខិតខំសិក្សាចាប់យកជំនាញណាមួយឱ្យបានច្បាស់លាស់ដើម្បីធ្វើឱ្យខ្លួនមានសមត្ថភាព និងគុណភាពដើម្បីអាចជួយសង្គមជាតិបាន, ត្រូវមានគុណធម៌ សីលធម៌ និងសុជីវធម៌ថ្លៃថ្នូ និងចែករំលែកជួយដល់អ្នកទន់ខ្សោយ, បណ្ដុះគំនិតត្រូវតែស្រលាញ់ជាតិយើង ព្រោះគ្មានជាតិសាសន៍ណាមកស្រលាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ។ គួរជម្រាបជូនថា កម្មវធី «បងស្រី និងប្អូនស្រី» គឺជាផ្នែកមួយនៃសកម្មភាពរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ស្រ្តីទី១របស់កម្ពុជា ជាអគ្គស្នងការ។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាល លើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សាអប់រំ និងបណ្ដុះនូវភាពជាអ្នកដឹកនាំដល់ពួកគេ។ នេះគឺបេសកកម្មយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ កញ្ញា ចេន សុភានាថ

រដ្ឋមន្ត្រីការងារ៖ សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល

2025/03/02 07:27:30 pm        78
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល ពោលគឺ សម្ដេចតជោ និងសម្ដេចធិបតី ដែលតែងតែបានគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”។ ការលេីកឡេីងដូចនេះ នៅក្នុងឱកាសដែលឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតី នៅក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយមានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងការងារ, លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី, តំណាងសហជីពស្ត្រី, តំណាងនារីនៃវិទ្យាស្ថាន/មជ្ឈមណ្ឌល ២៤ រាជធានី ខេត្ត, និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបជិត ៦០០នាក់។ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ស្ត្រីជាចំណែកដ៏សំខាន់មួយនៃការកសាងអរិយធម៌កម្ពុជា និងវឌ្ឍនភាពនៃសង្គម ដោយក្នុងពេលបច្ចុប្បន្ននេះ ស្ត្រីកម្ពុជាក៏នៅតែបន្តដើរតួនាទីយ៉ាងសំខាន់សម្រាប់យើងទាំងអស់គ្នា ដូចដែល លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ធ្លាប់បានលើកឡើងថា “នៅក្នុងផ្ទះ បើមិនមាន ភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿង ជោគជ័យនៅខាងក្រៅដែរ”។ ជាក់ស្ដែង មានស្ត្រីជាច្រើន កំពុងតែបម្រើការងារស្ទើរគ្រប់វិស័យនៅកម្ពុជា ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងវិស័យកាត់ដេរ មានកម្មករនិយោជិតសរុបប្រមាណ ៩២ម៉ឺននាក់ ក្នុងនោះមានស្ត្រីចំនួន ប្រមាណ ៧០ម៉ឺននាក់ ស្មើនឹងប្រមាណជាង ៧៦%។ នៅក្រៅវិស័យកាត់ដេរ ក្នុងចំណោម កម្មករនិយោជិតសរុបជាង ៩០ម៉ឺននាក់ មានស្ត្រីប្រមាណ ៣៧ម៉ឺននាក់ ស្មើនឹង ៤១%។ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតក្នុងការផ្ដល់ឱកាស និងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រីចូលរួមបំពេញការងារកាន់តែសកម្ម និងបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំគ្រប់កម្រិត ផ្អែកលើសមត្ថភាព ពីព្រោះប្រសិនបើបេក្ខជនមានសមត្ថភាពប្រហែលគ្នា នោះស្រ្តីគឺជា អាទិភាពទីមួយ៕

ជនជាតិចិនម្នាក់ត្រូវបាននគរបាលធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា និងមិនអនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសកម្ពុជា

2025/03/02 06:46:21 pm        410
ភ្នំពេញ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នគរបាលអន្តោប្រវេសន៍បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីថតរូបក្រដាស់ប្រាក់ ១០០ដុល្លារ ថាជាថ្លៃសម្រាប់ស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជាសម្រាប់ជនជាតិចិន!សូមបញ្ជាក់ថាជនជាតិចិនម្នាក់ដែលបានធ្វើដំណើរចូលប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថតក្រដាស់ប្រាក់ ១០០ដុល្លារ ដោយបានប្រាប់ទៅជនជាតិគាត់ថា នេះជាតម្លៃសម្រាប់សុំទិដ្ឋាការចូលប្រទេសកម្ពុជា និងបានថតរូបក្រដាស់ប្រាក់ ២០ដុល្លារ នៅបញ្ជរត្រួតពិនិត្យលើលិខិតឆ្លងដែន ដើម្បីស្នើសុំបិទស្ទីកគ័រ ដោយបញ្ជាក់ថា ជាថ្លៃសេវាបន្ថែមទៀត។ ក្នុងន័យនេះបានធ្វើឱ្យប៉ះពាល់ដល់ច្បាប់អន្តោប្រវេសន៍កម្ពុជា និងបានប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមិនបានយកតម្លៃលើសពីការកំណត់របស់រាជរដ្ឋាភិបាលនោះឡើយ សូមបញ្ជាក់ថា តម្លៃសម្រាប់ស្នើសុំទិដ្ឋាការចំពោះភ្ញៀវទេសចរណ៍ ៣០ដុល្លារ ក្នុងម្នាក់។ មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិចិនខាងលើមកសួរនាំ ជនជាតិចិននោះបានសារភាពនូវរាល់កំហុសទាំងអស់ ដែលបានបង្កឱ្យមានភាពមិនត្រឹមត្រូវទៅលើតម្លៃទិដ្ឋាការចូលប្រទេសកម្ពុជា ដោយមានទាំងរូបភាពវីដេអូ និងធ្វើកិច្ចសន្យា។ដោយអនុវត្តតាមច្បាប់បទដ្ឋាន ស្ដីពីអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានស្នើធ្វើការបណ្ដេញជនជាតិចិនខាងលើពីប្រទេសកម្ពុជា និងមិនអនុញ្ញាតឱ្យធ្វើដំណើរចូលប្រទេសកម្ពុជា ទៅតាមកាលកំណត់របស់ច្បាប់បទដ្ឋាន៕អត្ថបទ៖ កុម្ភៈ

សហជីពនៅកម្ពុជា៖ បាតុកម្មមានអ្នកចូលរួមតិចបំផុតនៅសាធារណរដ្ឋកូរ៉េបង្ហាញពីបរាជ័យផ្នែកនយោបាយ និងការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់

2025/03/02 06:21:58 pm        341
ភ្នំពេញ៖បណ្តាមេដឹកនាំសហជីពនៅកម្ពុជាបានរិះគន់ចលនាបាតុកម្មដឹកនាំដោយអតីតអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេសដែលមានអ្នកចូលរួមតិចបំផុតនៅកូរ៉េខាងត្បូងថា ជាការបង្ហាញយ៉ាងច្បាស់លើការអស់ជំនឿពីសំណាក់បងប្អូនពលករខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូង។ ទន្ទឹមនេះ បានបង្ហាញពីបរាជ័យផ្នែកនយោបាយ និងជាការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់ទាំងនោះ។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មូរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស(កូរ៉េខាងត្បូង) គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ត្បិតគ្មានជំនឿចិត្តពីសំណាក់ពលរដ្ឋនៅក្រៅប្រទេសទៀតនោះទេ។ លោកបានពន្យល់បន្ថែមថា ការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅស្រុកនេះ ពីព្រោះការធ្វើបាតុកម្មនៅកូរ៉េខាងត្បូងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះមានអ្នកចូលរួមតិចបំផុត ដូច្នេះការប្រមូលផ្តុំគ្នាដើម្បីតវ៉ារឿងអ្វីមួយហើយគ្មានអ្នកចូលរួមសំដែងមតិទេនោះ មានន័យថាសកម្មភាពបាតុកម្មទាមទាររបស់ពួកគេមិនត្រូវបានគាំទ្រដោយពលរដ្ឋនៅបរទេសទៀតនោះទេ ដែលទាំងនេះបញ្ជាក់ថាពលរដ្ឋគ្មានជំនឿលើការធ្វើនយោបាយប្រជាភិថុត បោកប្រាស់ពលរដ្ឋនៅក្រៅស្រុកទៀតនោះឡើយ។ លោកបានគូសបញ្ជាក់ថា ការធ្វើបាតុកម្មពាក់ព័ន្ធនឹងបញ្ហាកោះគុត និងរឿងដដែលផ្សេងៗទៀត គឺបង្ហាញពីចេតនានយោបាយ និងសកម្មភាពបម្រើផលប្រយោជន៍បុគ្គលមួយក្តាប់តូចនៅក្រៅប្រទេសដែលសុទ្ធសឹងតែជាអតីតសមាជិក និងមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនបម្រើដល់ផលប្រយោជន៍រួមនោះទេ ហើយការតវ៉ានេះគឺដើម្បីអ្វី? ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងចរចារ និងដោះស្រាយដោយសន្តិវិធីជាមួយប្រទេសថៃហើយនោះ។ ចំណែក លោក លាង ស៊ុនហ៊ាង អនុប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានលើកឡើងថា ការធ្វើបាតុកម្មដឹកនាំដោយលោកស្រី មូរ សុខហួរ នៅកូរ៉េខាងត្បូងតែគ្មានអ្នកចូលរួមលើប្រធានបទដដែលៗនេះ គឺជាការធ្វើនយោបាយមិនទាន់សម័យ ធ្វើនយោបាយលើវិធីសាស្រ្តច្រំដែល មិនទាន់សភាពការណ៍ ដែលទាំងនេះបង្ហាញពីការបរាជ័យនៃជំនួយនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស និយាយជារួមគឺការធ្វើសកម្មភាពនយោបាយដោយគ្មានន័យ គ្មានជំនឿចិត្តពីពលរដ្ឋនៅបរទេសទៀតនោះទេ។ លោកបានគូសបញ្ជាក់បន្ថែមទៀតថា ការធ្វើនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅស្រុកនឹងបន្តបរាជ័យនិងគ្មានជំនឿពីសំណាក់ពលរដ្ឋនោះឡើយ ពីព្រោះពលរដ្ឋនៅបរទេសបានឃើញពីការធ្វើនយោបាយយកគំនិតជាតិនិយមមកដុតរោលរាលលើពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍នយោបាយខុសច្បាប់ដល់ជនមួយក្តាប់តូច ខណៈដែលក្រុមរបស់ពួកគេនេះកាន់តែលិចកន្ទុយចេញក្រៅកាន់តែវែង ដែលទាំងនេះនឹងក្លាយជាទីបញ្ចប់ និងជាការបរាជ័យរបស់ពួកគេលើជំនួយនយោបាយ។ គួរបញ្ជាក់ផងដែរ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នេះក្រុមជ្រុលនិយមខុសច្បាប់ដឹកនាំដោយ លោកស្រី មូរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស បានដឹកនាំការធ្វើបាតុកម្មនៅកូរ៉េខាងត្បូងដោយមានអ្នកចូលរួមមិនលើសពី១០០នាក់ផងនោះ ក្នុងគោលបំណងដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាយករឿងករណីកោះគុតទៅប្តឹងទៅតុលាការអន្តរជាតិ ទាំងដែលពួកគេដឹងហើយថាការប្តឹងទៅតុលាការអន្តរជាតិនឹងធ្វើឱ្យកម្ពុជាខាតបង់ផ្នែកនយោបាយ៕

ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥

2025/03/02 03:08:03 pm        132
ជាការពិតណាស់ បើទោះបីជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែភាគីកម្ពុជា-ចិននៅតែបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ជាមួយគ្នាទៀត ដែលនឹងបន្តចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ជាក់ស្ដែង តាមរយៈពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» នេះ គឺមានការផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពលើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

បាតុកម្មរបស់ក្រុមប្រឆាំងនៅកូរ៉េខាងត្បូងបរាជ័យព្រោះអ្នកចូលរួមមិនបាន១%

2025/03/02 01:58:12 pm        174
ភ្នំពេញ៖បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម ក៏មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោក អះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃ ជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។បើតាមអ្នកតាមដានសង្គមរូបនេះដដែល ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស ជាការបង្កការរំខានការបំពេញការងាររបស់ពលករ និងសិស្សនិស្សិត និងជាការធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ និងធ្វើឱ្យជាតិសាសន៍ដទៃមើលងាយជាតិសាសន៍ខ្មែរ។ដោយឡែក លោក អ៊ុន ដារ៉ា ដែលជាអ្នកតាមដានសង្គមនយោបាយនៅកម្ពុជា បានកត់សម្គាល់ពីមូលហេតុដែលក្រុមប្រឆាំងបរាជ័យជាបន្តបន្ទាប់លើការប្រមូលពលរដ្ឋធ្វើបាតុកម្ម គឺដោយសារពលរដ្ឋនៅកូរ៉េអស់ជំនឿព្រោះតែជាបាតុកម្មដែលប្រមូលលុយ និងគ្រាន់តែជាបាតុកម្មជំនួញនយោបាយដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិពិតប្រាកដ។ លោកបញ្ជាក់ថា៖ “ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មដើម្បីតែប្រមូលលុយដើម្បីតែប្រយោជន៍ខ្លួន ហើយពលរដ្ឋក៏គេលែងជឿទៀតដែរ ព្រោះមិនដែលឃើញបានស្អីផង”។ លោកបានកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានបន្តភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ និងសម្តេចធិបតីទាំងការការពារបូរណភាពទឹកដីជាមួយប្រទេសជិតខាង និងការអភិវឌ្ឍរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោក សំ សឿនអ្នកតាមដានសង្គមនយោបាយ បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់ទិសទី និងនៅទឹកដីកូរ៉េខាងត្បូងសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីអធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ៕

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ

2025/03/02 01:47:26 pm        153
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣, ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤, ឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទទួលទិស ប្រាសាទតាមាន់ និងប្រាសាទតាក្របី ព្រមទាំងមេបញ្ជាការគ្រប់បណ្តាកងឯកភាព ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ បានសម្តែងការស្វាគមន៍ចំពោះ នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ដែលបានអញ្ជើញមកត្រួតពិនិត្យការងារ និងសាកសួរសុខទុក្ខ បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន នាឱកាសនេះ។ ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានក្នុងរយៈពេលកន្លងមក ដែលបានខិតខំបំពេញការងារ ការពារភូមិសាស្ត្រទទួលខុសត្រូវ និងបានដាក់ចេញទិសដៅការងារយុទ្ធសាស្រ្តមួយចំនួន សម្រាប់បណ្តាកងឯកភាព ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ ស្ថាពរ និងរឹងមាំ។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងប្រតិភូក៏បានអញ្ជើញទស្សនា និងសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងឈរជើងការពារនៅបង្គោលសីម៉ាលេខ១ និងលើប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, ប្រាសាទតាក្របី ព្រមទាំងបានមានប្រសាសន៍ណែនាំឲ្យរក្សាទំនាក់ទំនងល្អជាមួយភាគីថៃ មិនបំពានគ្នា ឯរឿងព្រំដែនគឺទុកអោយគណកម្មការព្រំដែនវាងប្រទេសទាំងពីរជាអ្នកដោះស្រាយ៕

៨ខែ មន្ទីរបរិស្ថាន២៥ រាជធានីខេត្តបណ្តុះកូនដើម១លាន៣សែនដើមចែកជូនពលរដ្ឋ

2025/03/02 12:00:33 pm        153
កោះកុង ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញថា ត្រឹមតែ៨ខែមកនេះ មន្ទីរបរិស្ថានរាជធានីខេត្តទាំង២៥ បានបណ្តុះកូនដើមចំនួន១លាន៣សែនដើម ដើម្បីចែកជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដោយឥតគិតថ្លៃ ដោយលែងទិញពីក្រៅប្រទេស។តបតាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងយុទ្ធការពន្លងបៃតង ក្រសួងបរិស្ថានបញ្ឈប់ការទិញចែកចាយកូនដើមពីក្រៅប្រទេសទៀតហើយ ដោយងាកមកបណ្តុះកូនឈើដោយខ្លួនឯង។ក្នុងពិធីបុណ្យកោងកាងសន្តិភាព លើកទី១ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកោតសរសើរពីទឹកចិត្តខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថានក្រោមឱវាទទាំងដែលពុះពារបណ្តុះកូនឈើជាច្រើនប្រភេទមកជូនប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីយកទៅដាំដុះបន្តក្នុងសហគមន៍។ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ លើកឡើងថា ត្រឹមតែ៨ខែមកនេះ មន្រ្តីបរិស្ថាននៃមន្ទីរបរិស្ថានទាំង២៥រាជធានីខេត្ត បានបណ្តុះកូនឈើចំនួន១លាន៣សែនដើមជូនពលរដ្ឋ ដែលជាមោទនភាពមួយដែលធំធេងសម្រាប់វិស័យបរិស្ថាននៅកម្ពុជា។ បច្ចុប្បន្ន ក្រសួងកំពុងរៀបចំថ្នាលបណ្តុះកូនឈើចំនួន៣កន្លែង ដែលមានទីតាំងនៅខេត្តកោះកុង មណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងអូររាំងឥដ្ឋ ដោយរំពឹងអាចបណ្តុះកូនឈើរហូតដល់១០លានដើមក្នុង១ឆ្នាំ។បន្ថែមលើការបណ្តុះកូនឈើនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន ក៏បេ្តជ្ញាចិត្តលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិចបន្តនៅតាមទីសាធារណៈ វត្តអារាម សាលារៀន និងនៅក្នុងសហគមន៍ ដើម្បីឆ្លុះបញ្ចំងទៅកាន់អន្តរជាតិបានឃើញថា កម្ពុជាមានសោភណ្ឌភាពស្អាតស្រស់បំព្រង កម្ពុជាជាទិសដៅសម្រាប់ការវិនិយោគពីបរទេស បម្រើដល់ការអភិវឌ្ឍន៍រីកចម្រើនទៅអនាគត។ហើយឯកឧត្តម បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ១៦លាននាក់ បានចូលប្តេជ្ញាចិត្តរួមគ្នាលើការមិនប្រើប្រាស់ថង់ប្លាស្ទិច។ នៅឆ្នាំ២០២៤កន្លងទៅ កម្ពុជាបានកាត់បន្ថយការនាំចូលថង់ប្លាស្ទិចមកកម្ពុជា៨៧ភាគរយ។ ក្រសួងបរិស្ថាន សូមបន្តបំផុសស្មារតីដល់ការអប់រំផ្សព្វផ្សាយយល់ដឹងបន្ថែមទៀតអំពីប៉ះពាល់ដោយសារតែថង់ប្លាសិ្ទចអោយបានកាន់តែច្រើន។  អត្តបទ​ ឈឹម មករា

សាខាកាកក្រហមខេត្តត្បូងឃ្មុំនាំយកអំណោយជូនស្រ្តីមានផ្ទៃពោះ ទារក ១១២ នាក់

2025/03/02 11:56:52 am        80
ត្បូងឃ្មុំ ៖ ស្ត្រីមានផ្ទៃពោះ ទារក កុមារ និងអ្នកជំងឺក្រៅ ១១២ នាក់ ក្នុងស្រុកអូររាំងឪ ទទួលបានអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយ៖សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ដែលទិវានេះប្រព្រឹត្តទៅក្រោមប្រធានបទ ពង្រឹងភាពជាដៃគូរវាងសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់គុណភាពនៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក កែវ វណ្ណៈ អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោកស្រី នី ចាន់ធីតា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ។សកម្មភាពចុះសំណេះសំណាល និងចែកអំណោយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទទួលបានសេវាសាធារណៈ ពិសេសសេវាសម្រាលសម្រាប់ស្ត្រីមានផ្ទៃពោះ ការថែទាំមុននិងក្រោយពេលសម្រាលជាដើម ។លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានអានសារលិខិត របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និង កុមារ ព្រមទាំងបានមានប្រសាសន៍ថា កម្ពុជាយើងកំពុងរីកលូតលាស់ឥតឈប់ឈរ ទន្ទឹមនឹងនេះ ធនធានមនុស្ស គឺពិតជាសំខាន់ណាស់ ដែលជាគោលដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្រសំដៅការអភិវឌ្ឍន៍ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយយុទ្ធសាស្ត្រចម្បងជាងគេ នោះ គឺធនធានមនុស្ស ដើម្បីបង្កើនធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ជាតិ។ ដើម្បីសម្រេចបានគោលដៅនេះ សុខភាពមាតា ទារក និងកុមារ គឺពិតជាមានសារៈសំខាន់ ដែលជំរុញឱ្យមានធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍។ លោកថា ដើម្បីចូលរួមកាត់បន្ថយការអត្រាមរណភាពមាតា ទារក និងកុមារ ដោយគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ តាមដាន រកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ និងទប់ស្កាត់ផលវិបាកបានទាន់ពេលវេលា ក្នុងពេលមានផ្ទៃពោះ ព្រមទាំងទទួលបានសេវាព្យាបាលសមស្រប ។ នៅក្នុងឳកាសនោះលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានសំណូមពរ ដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមបន្តយកចិត្តទុកដាក់ខ្ពស់ ចូលរួមសហការជួយគាំទ្រ ទាំងជំនាញ បច្ចេកទេស ទាំងធនធាន ទាំងស្មារតី និងប្រសិទ្ធភាព ដើម្បីធានាបានថា រាល់ការសម្រាលកូនទាំងអស់ ក៏ដូចជាអ្នកជំងឺទាំងអស់ ទទួលបាននូវសេវាមានគុណភាពល្អ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានទំនុកចិត្ត ពីគ្រប់មជ្ឈដ្ឋាន។  បើតាមរបាយការណ៍ លោក ជា ណារ៉ុន ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរាំងឪ បានឳ្យដឹងថា ក្នុងរយៈពេល ២ខែ ដើម ឆ្នាំ២០២៥ មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពឃុំ បានពិនិត្យ ព្យាបាលជំងឺសរ៉ុប ១៦,៦២៤នាក់ ក្នុងនោះស្រ្តី មកពិនិត្យផ្ទៃពោះចំនួន ៧២៨នាក់ និងមកសម្រាលកូន ចំនួន ៩៥នាក់។ ក្រៅពីនេះ នៅមានសេវាសុខាភិបាលឯកជន សរុបចំនួន ១១៤កន្លែងថែមទៀត បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទាំងក្នុងស្រុកអូរាំងឪ និងមកពីតំបន់ផ្សេងៗ ។សូមជម្រាបថាសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បាននាំយកអំណោយទៅចែកជូនមានដូចជា សាប៊ូ ម្សៅទារក សារ៉ុង ភួយ ម្នាក់ ១ឈុត និងថវិការចំនួន ២ម៉ឺនរៀល ដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីដែលទើបនឹងសម្រាលកូនតូចរួច ព្រមទាំងកំពុងសម្រាកទទួលសេវាសម្រាលតាមផ្ទះ ចំនួន ១០៩ នាក់ និងបន្តជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋមានជំងឺ ជួបការលំបាក ចំនួន ៣ នាក់ ដែល ២នាក់ កំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យបង្អែកស្រុក និង ១ នាក់ទៀត កំពុងស្នាក់អាស្រ័យនៅផ្ទះជាមួយបងប្អូន ដើម្បីព្យាបាលជំងឺ សរុបរួម មានចំនួន ១១២ នាក់ ៕ដោយ ៖ ជឹង សេងឡុង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជំងឺអេបូឡាកំពុងរាលដាលជាថ្មីទៅកាន់ភាគខាងកើតកុងហ្គោ ស្របពេលមានជម្លោះ កង្វះវ៉ាកសាំង និងគ្មានទំនុកចិត្ត
06/19/2026 05:06 PM
ប្រធាន​ផ្នែក​ជំនួយ​របស់ UN ទាមទារ​ឲ្យផ្ដល់​​ «ភាពថ្លៃថ្នូរ» ដល់​​អ្នក​ស្រុកតំបន់​​ហ្កាហ្សា
06/19/2026 05:06 PM
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន
06/19/2026 05:06 PM
អាជ្ញាធរច្រកសមុទ្រអ៊ីរ៉ង់ សម្របសម្រួលផ្លូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz
06/19/2026 05:06 PM
រដ្ឋសមាជិក UN បរិហារការបំពានបទឈប់បាញ់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
06/19/2026 05:06 PM
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
06/19/2026 05:06 PM
មនុស្ស ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិកលើទូកគ្រឿងញៀនសង្ស័យនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក
06/19/2026 05:06 PM
ក្មេងៗរង់ចាំការសង្រ្គោះនៅក្នុងថ្នាក់រៀន ក្រោយអគ្គិភ័យឆាបឆេះសាលាបឋមសិក្សានៅទីក្រុងតូក្យូ
06/19/2026 05:06 PM
រលក​រញ្ជួយជាង ៨.៣០០ដង​ ត្រូវបានកត់ត្រា ក្រោយ​​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅកោះ​ Mindanao
06/19/2026 05:06 PM
លោក Macron៖ យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល នៅមជ្ឈិមបូព៌ា ប្រឈម​ធ្វើ​ឲ្យ​អំពើហិង្សារាលដាល
06/19/2026 05:06 PM