អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពតយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសោភ័ណភាពក្រុង

2025/02/24 03:41:24 pm        391
បន្ថែមលើកិច្ចការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជា​ភ្ញៀវ​ទេសចរ​ពី​ទី​ជិត​ឆ្ងាយ លោកស្នងការនគរបាលខេត្តកំពតបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនាម័យ បរិស្ថាន និង​សោភ័ណភាពក្រុងផងដែរ។ជាក់ស្តែងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ ក្រុមរថយន្ត​ដឹក​ម្នាង​សិលា​បាន​បង្ក​ការ​កំពប់ជ្រុះរាយប៉ាយពាសពេញដងផ្លូវ និងលើស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយនា​កណ្តាល​ក្រុង​កំពត។ ក្រោយពិនិត្យឃើញសកម្មភាពទាំងនោះតាមរយ:កាមេរ៉ាស្វ័យប្រវត្តិ នៅព្រឹកថ្ងៃ​ដដែលនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារលើ​ផេក​ផ្លូវ​ការ​របស់​ស្នង​ការដ្ឋាននគរបាលខេត្តកំពតមានខ្លឹមសារថា ម្ចាស់រថយន្តទាំងអស់ដែលដឹកម្នាងសិលាឆ្លងកាត់ក្រុងកំពត និងស្ពានកំពង់បាយកាលពីយប់មិញ សូមមកលាងសម្អាតឲ្យបានល្អឡើងវិញ ដើម្បីបញ្ចៀសពីហេតុផល ថាសមត្ថកិច្ចមិនបានជូនដំណឹង។តាមការប្រាប់ឲ្យដឹងពីមន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកប្រចាំប៉ុស្តិ៍២៤ម៉ោងលើ២៤ម៉ោងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៤ ខែកុម្ភ:នេះ ក្រុមម្ចាស់រថយន្តដឹកម្នាងសិលាបាននាំកម្លាំងកម្មករ និងរថយន្តស៊ីទែនទឹកមកលាងសម្អាតស្របតាមខ្លឹមសារនៃបទបញ្ជារបស់លោកស្នងការរួចរាល់ហើយ។ជាមួយនោះ លោកស្នងការក៏បានបង្ហោះសារបញ្ជាក់ឲ្យដឹងនារសៀលថ្ងៃដដែលផងដែរថា ក្រុមម្ចាស់រថយន្តដែលបានដឹកម្នាងសិលាធ្វើឲ្យជ្រុះនៅដងផ្លូវ និងលើស្ពានកាលពីយប់មិញបានមកលាងសម្អាតរួចរាល់ហើយ។ លោកសូមអរគុណចំពោះកិច្ចសហការនេះ៕

អតិផរណាសូចនាករម៉ាក្រូសេដ្ឋកិច្ចលើមុខទំនិញសំខាន់ៗ បានហក់ឡើងនៅដើមឆ្នាំនេះ

2025/02/24 03:31:11 pm        367
ធនាគារជាតិនៃកម្ពុជា បង្ហាញពីអតិផរណាសូចនាករម៉ាក្រូសេដ្ឋកិច្ចលើមុខទំនិញសំខាន់ៗ ក្នុងខែមករា ឆ្នាំ២០២៥ មានកម្រិត ៦ ភាគរយ ដែលជាការកើនខ្ពស់ បណ្ដាលមកពីការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ពីអតិផរណាជាសូចនាករម៉ាក្រូសេដ្ឋកិច្ចដ៏សំខាន់ៗ លើការតាមដានពីការប្រែ ប្រួលថ្លៃទំនិញ ដែលមានឥទ្ធិពលទៅលើអំណាចទិញរបស់អ្នកប្រើប្រាស់ និងអង្គភាពសេដ្ឋកិច្ចដទៃទៀត ជាក់ស្តេងក្នុងខែ មករា ឆ្នាំ២០២៥ អតិផរណាមានកម្រិត ៦ ភាគរយ ដែលការកើនឡើងនេះបណ្ដាលមកពី ការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈ មិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។ចំពោះមុខទំនិញនៅក្នុងរយៈពេលនេះ ប្រភេទមុខទំនិញមួយចំនួនតូចបានបន្តធ្លាក់ចុះ តែមួយចំនួនផ្សេងទៀតបានបន្តហក់ ឡើងដូចជា៖ ភេសជ្ជៈមានគ្រឿងស្រវឹង និងថ្នាំជក់ ៤ ភាគរយ, ទំនិញ និងសេវាផ្សេងៗ ៤,២ ភាគរយ, ភោជ្ជនីយដ្ឋាន ៥ ភាគរយ, អាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង ៧,៨ ភាគរយ, ការសិក្សា ៤,៨ ភាគរយ, សម្លៀកបំពាក់និងស្បែកជើង ១០,៤ ភាគរយ, ផ្ទះសម្បែង អគ្គិសនី ឧស្ម័ន និងឥន្ធនៈដ៏ទៃទៀត ៣,៩ ភាគរយ, គ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ ៣,៤ ភាគរយ និងក្រៅពីនេះ មុខទំនិញមួយចំនួនមានអតិផរណាទាបសមរម្យ។សូមបញ្ចាក់ថា ទាក់ទិនអតិផរណានេះ នៅក្នុងឆ្នាំ២០២៤ កន្លងមក មានកម្រិត ០,៨ ភាគរយ ខណៈនៅក្នុងឆ្នាំ២០២៣ មាន ២,១ ភាគរយ ដែលជាអត្រាទាបបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ អតិផរណាទាបនេះ បណ្តាលមកពីការធ្លាក់ថ្លៃប្រេង ឥន្ធនៈ ការថមថយកំណើនថ្លៃម្ហូបអាហារ និងកម្រិតទាបនៃអតិផរណាស្នូល។ ជាមួយគ្នានេះវិធានការបន្ធូរបន្ថយថ្លៃម្ហូបអាហារ និង ប្រេងសាំងរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងការឡើងថ្លៃប្រាក់រៀល ក៏ជាការចូលរួមបន្ថយសម្ពាធអតិផរណាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ស្ថានីបូមទឹក និងផលិតទឹកស្អាតថ្មី ក្នុងក្រុងកំពង់ចាម សម្រេចការសាងសង់បានជាង៨០% គ្រោងដាក់ឲ្យប្រើប្រាស់នាពេលឆាប់ៗ

2025/02/24 03:15:18 pm        132
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត, មន្ត្រីបច្ចេកទេស, មន្ទីរអង្គភាពជំនាញ, អជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ ស្ថានីយប្រព័ន្ធទឹកស្អាត ក្នុងក្របខណ្ឌក្រុងកំពង់ចាម ដែលសម្រេចការសាងសង់បានជាង៨០% ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។គួរបញ្ជាក់ថា វិស័យទឹកស្អាតរបស់រដ្ឋ នៅខេត្តកំពង់ចាម កំពុងធានាបាននូវការផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់។ ដោយឡែក ស្ថានីយ៍បូមទឹកទឺ២ ក៏ជិតដាក់ដំណើរការឲ្យប្រើប្រាស់ ខណៈស្ថានបូមទឹកទឺ៣ បាននឹងកំពុងសិក្សាបញ្ចប់ផងដែរ។ ក្នុងនោះគម្រោងសិក្សា ៣គម្រោងផ្សេងទៀត បាននឹងកំពុងសិក្សាដូចគ្នា ក្នុងគោលដៅពង្រីកវិសាលភាពផ្គត់ផ្គង់ទឹស្អាត ប្រកបដោយស្តង់ដារ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកំពង់ចាម នៅថ្ងៃអនាតដ៏ខ្លី៕

សម្តេចម៉ែនសំអនអញ្ជើញប្រកាសខេត្តស្វាយរៀងបញ្ចប់ការងារវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

2025/02/24 03:01:52 pm        84
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីប្រកាសខេត្តស្វាយរៀង បញ្ចប់ការងាវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១ម៉ឺន៧ពាន់៧០៨បណ្ណ ជូនដល់ ពលរដ្ឋ ដែលពិធីនេះបនប្រព្រឹត្តធ្វើឡើងនៅវត្តបុសមន ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។  ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអានសុរន្ទកថាស្វាគមន៏ ដោយគូសបញ្ជាក់ថា ខេត្តស្វាយរៀងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អឌឹតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ រួមនិងក្រសួង មន្ទីរអង្គភាពពាក់ពន្ធ័ បានចូលរួមអនុវត្តក្នុងកិច្ចការជំនាញផងនោះក្នុងរយះពេលប៉ុន្មានឆ្នាំនេះខេត្តសម្រេចបានលទ្ធផលធំៗចំនួន៣ រួមមានវិស័យអនាម័យជន បទ ត្រូវបានប្រកាសជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, នៅក្នុងសកម្មភាពការងារបោះសម្អាតមីន ខេត្តត្រូវបានប្រកាសជាខេត្តទី៨ ក្លាយជាខេត្តអស់មីន និង ជាពិសេសសម្រាប់នៅថ្ងៃនេះ នៅក្នុងវិស័យដីធ្លី ក៏ត្រូវបានប្រកាសជាខេត្ត (ទី៣) បញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។   មានប្រសាសន៏សំណេះសំណាលជាឪកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលបានគាំទ្រយ៉ាងពេញលេញក្នុងការដឹកនាំ និងជំរុញដល់អង្គភាពពាក់ព័ន្ធ ជាពិសេស ការខិតខំអនុវត្តការងារនៅមូលដ្ឋានផ្ទាល់របស់មន្រ្តីជំនាញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យសម្រេចបានជោគជ័យតាមផែនការ ទិសដៅ និងចក្ខុវិស័យដ៏មានសារៈសំខាន់នេះ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសក៍ដឹកនាំ វ័យក្មេងដ៏ឆ្នើម និងឈ្លាសវៃ បន្តបេសកកម្មដ៏ថ្លៃថ្លាពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទើបឈានដល់ប្រកាសខេត្តស្វាយរៀងក្នុងការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ។សម្តេចបានបញ្ជាក់បន្តថា ការបញ្ចប់ការងារវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធនឹង បម្រើឧត្តមប្រយោជន៍ របស់ពលរដ្ឋ គ្រប់រូប និងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋាន ច្បាប់ដ៏រឹងមាំ ដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទទាំងឡាយ និងចូលរួមបង្កើត បរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។ ម្យ៉ាងវិញទៀត ការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យខេត្តរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងតាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីកកំណើនជីវភាពពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្នុងពេលមកទទួលបណ្ណ័កម្មសិទ្ធដីធ្លីសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតំណាងពលរដ្ឋក្នុងឃុំបុសមន បានមានចំណាប់អារម្មណ៏ដោយគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបានគិតគូរការងារវាស់វែងចុះបញ្ជីដីធ្លី និងប្រគល់បណ្ណ័ប្រើប្រាស់អោយមកពួកខ្ញុំនៅពេលនេះជាជាការបញ្ចប់ទំនាស់ ពិសេសប្រើប្រាស់ដីធ្លីគ្មានការព្រួយបារម្មពីការគម្រាមកម្ហែកពីជនមានអំណាចតទៅទៀត ។ សំឡេង សូមបញ្ចាក់ថាស្វាយរៀងជាខេត្តនៅភាគខាងកើត រាជធានី ខេត្តមាន ស្រុក ក្រុងចំនួន៨ មាន៨០ឃុំសង្កាត់ និង៦៩០ភូមិ ពលរដ្ឋរស់នៅបច្ចប្បន្នប្រមាណជាង៦សែននាក់ មុខរបបសំខាន់ធ្វើស្រែចំការ រួមនិងបំរើការងារនៅក្នុងវិសយ័ឧស្សាហកម្មបន្ថែមដើម្បីកែលំអរជីវភាព ។

ក្រសួងពាណិជ្ជកម្មនឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨» នៅខេត្តសៀមរាបចុងខែកុម្ភៈនេះ

2025/02/24 02:47:05 pm        109
ក្រសួងពាណិជ្ជកម្ម នឹងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ»។ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាឱកាសដ៏ល្អសម្រាប់កសិករ អាជីវករ និងសហគ្រិន ដើម្បី ផ្សព្វផ្សាយ ផលិតផល និងស្វែងរកឱកាសធ្វើអាជីវកម្មថ្មី និងកិច្ចសហការពាណិជ្ជកម្ម។ក្រសួងពាណិជ្ជកម្ម បានគោរពអញ្ជើញ លោក-លោកស្រី ជាអាជីវករ ផលិតករ អ្នកផ្គត់ផ្គង់ អ្នកកែច្នៃ សហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តសៀមរាប ចូលរួមទស្សនាពិព័រណ៍ឱ្យបានច្រើនកុះករ និងស្វែងរកឱកាសបង្កើតដៃគូពាណិជ្ជកម្មរវាងសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ ជាមួយនឹងអ្នកចែកចាយ អ្នកលក់ដុំ-រាយ អ្នកកែច្នៃ និងម្ចាស់អាជីវកម្មនានា៕

រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌អញ្ជើញជាតំណាងរាជរដ្ឋាភិបាលចូលបំភ្លឺលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យដល់ព្រឹទ្ធសភា

2025/02/24 02:41:21 pm        134
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា ដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ចំនួន ២ រួមមាន ៖ (១)-សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និង (២)-សេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃគណៈកម្មការនានានៃព្រឹទ្ធសភា។ ជាលទ្ធផល, អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំង ២ នេះ ដើម្បីដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័ត នៅពេលខាងមុខ៕

៣សប្ដាហ៍មកនេះ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋ៦ម៉ឺនសេវាទូទាំងប្រទេស

2025/02/24 02:25:36 pm        104
គិតត្រឹមរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអត្ត​សញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួន៦ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យ សេវាបានផ្តល់ជូនប្រជាពលរដ្ឋនោះរួមមាន លិខិតឆ្លងដែនជាង ២៣.១៨៤ម៉ឺនក្បាល លិខិតធ្វើដំណើរជាង ៣.៥១២ពាន់ក្បាល សៀវភៅស្នាក់នៅជាង ៦.៨៩២ពាន់ក្បាល សៀវភៅគ្រួសារជាង ៥.៥៣៧ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណចំនួនជាង ២១.៥១៦ម៉ឺនសន្លឹក។ ឯកសារអត្តសញ្ញាណកម្ម គឺជាផ្នែកមួយនៃសេវាដែលផ្ដល់ជូនដោយមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនពលរដ្ឋប្រើប្រាស់តាមតម្រូវការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីផ្ដល់សេវាទាំងនេះឱ្យកាន់តែប្រសើរជូនពលរដ្ឋ៕

អង្គភាពស៊ីម៉ាក់ចុះហត្ថលេខាជាមួយអង្គការ On The Road ដើម្បីកែច្នៃសំណល់ជ័រ/លោហធាតុ នៃ​យុ​ទ្ធភណ្ឌសង្រ្គាមផលិតជាវត្ថុអនុស្សាវរីយ៍

2025/02/24 02:18:30 pm        135
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ និងលោក Ayumu TAKAHASHI ប្រធានក្រុមប្រឹក្សាអង្គការ On The Road បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើគម្រោងផ្ទេរបច្ចេកវិទ្យាក្នុងការកែច្នៃសំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាមដើម្បីផលិត ជាវត្ថុអនុស្សាវរីយ៍ រវាងអង្គភាពស៊ីម៉ាក់ និងអង្គការ On The Road។ តាមរយៈកិច្ចព្រមព្រៀងនេះអង្គភាពស៊ីម៉ាក់នឹងបង្កើតរោងជាងសម្រាប់ធ្វើការកែច្នៃ សំណល់ជ័រ/លោហធាតុនៃយុទ្ធភណ្ឌសង្រ្គាម ដោយមានការបណ្តុះបណ្តាលដោយអ្នកជំនាញវិចិត្រជប៉ុននៅប្រទេសជប៉ុន ព្រមទាំងជួយរៀបចំសម្ភារបច្ចេកទេសសម្រាប់ផលិតនៅកម្ពុជាដោយដោយអង្គភាពស៊ីម៉ាក់ម្ចាស់ការផលិតដោយខ្លួនឯង។ គម្រោងនេះនឹងផ្តល់ការងារដល់ជនពិការ និងចូលរួមផលិតនិងលក់បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅក្នុងខេត្តសៀមរាបនិងនៅទីផ្សារនៅប្រទេសជប៉ុន។ គួររំលឹកផងដែរថាកាលពីកំឡុងខែសីហា ឆ្នាំ២០២៤ ខ្ញុំធ្លាប់បានជួបពិភាក្សាការងារនេះជាមួយវិចិត្រជប៉ុនដែលមានគំនិតកែច្នៃសារធាតុជ័រសំរាមនៅតាមសមុទ្រ រើសមកកែច្នៃជាវត្ថុអនុស្សាវរីយ៍មានតម្លៃ នៅខេត្តអូគីណាវ៉ា។ អង្គភាពស៊ីម៉ាក់ក៏មានគោលបំណងកែច្នៃសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ បម្រើឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតេជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុសម្រាប់សម្លាប់មនុស្ស ទៅជាវត្ថុដែលអាចបម្រើមនុស្សដោយសន្តិភាព។ តាមរយៈគម្រោងផែនការនេះ អង្គភាពស៊ីម៉ាក់នឹងផ្តល់ដល់ជនពិការដោយសារមីន មានលទ្ធភាពបម្រើការងារក្នុងសិប្បកម្មផលិតវត្ថុអនុស្សាវរីយនេះ និងលក់ដូរនៅសារមន្ទីរតេជោសន្តិភាព៕

ឯកឧត្តម ហេង រតនា៖ ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ រៀបចំឡើងសំដៅជំរុញ​ចលនា​សាធារណៈ​ចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សំណល់សង្គ្រាម

2025/02/24 02:10:35 pm        99
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC មានប្រសាសន៍បញ្ជាក់ថា ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ត្រូវបានអង្គភាពស៊ីម៉ាក់ផ្តួចផ្តើមរៀបចំឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៥ សំដៅជំរុញចលនាសាធារណៈឱ្យមានការចូលរួមយ៉ាងសកម្មដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ក្នុងសភាពការណ៍ពេលនោះកម្ពុជា មានអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីនខ្ពស់ជាងគេក្នុងពិភពលោកគឺមានចំនួនប្រមាណជាង ៤,០០០នាក់ក្នុងមួយឆ្នាំៗ។តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៤ កុម្ភៈនេះ ឯកឧត្តម ហេង រតនា មានប្រសាសន៍អបអរសាទរខួបលើកទី ២៦ នៃទិវាជាតិយល់ដឹងអំពីគ្រាប់មីន ២៤ កុម្ភៈ ២០២៥! ឯកឧត្តមថ្លែងថា ឆ្នាំ២០២៥នេះ ទិវាជាតិយល់ដឹងពីគ្រាប់មីនប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព»។ ឯកឧត្តម ហេង រតនា បានរំលឹកថា៖«ទិវាអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ត្រូវបានអង្គភាពស៊ីម៉ាក់ផ្តួចផ្តើមរៀបចំឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៥ សំដៅជំរុញចលនាសាធារណៈឱ្យមានការចូលរួមយ៉ាងសកម្មដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ក្នុងសភាពការណ៍ពេលនោះកម្ពុជា មានអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីនខ្ពស់ជាងគេក្នុងពិភពលោកគឺមានចំនួនប្រមាណជាង ៤,០០០នាក់ ក្នុងមួយឆ្នាំៗ»។ ឯកឧត្តមបញ្ជាក់ថា៖«ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រនេះ បានខិតខំដឹកនាំនិងធ្វើចលនាអំពាវនាវផ្សព្វផ្សាយយ៉ាងខ្លាំងក្លាទាំងក្នុងក្រមខណ្ឌជាតិនិងអន្តរជាតិ! រហូតដល់ឆ្នាំ១៩៩៩ ក៏បានបញ្ចូលកម្មវិធីនេះទៅជាទិវារជាតិតែម្តង»។សូមជម្រាបថាសង្គ្រាមបានបន្សល់ទុកនូវមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមនយោបាយ «ឈ្នះ-ឈ្នះ» នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពដោះស្រាយនូវផលអវិជ្ជមានលើគ្រប់វិស័យ។ ជាមួយគ្នានេះសមិទ្ធផលទាក់ទងនឹងសកម្មភាពមិន បានចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ ៣ ២៩៧គីឡូម៉ែត្រការរ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផលក្នុងនោះវិស័យកសិកម្មមាន៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន៤ភាគរយ និងផ្សេងៗមាន ១៥ ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់។ មីនប្រឆាំងមនុស្សចំនួន ១ ១៩៧ ២១៨ គ្រាប់ មិនប្រឆាំងរថក្រោះចំនួន ២៦ ៥៦៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤ គ្រាប់ត្រូវបានរកឃើញនិងបំផ្លាញចោល។ ដោយឡែកនៅក្នុងឆ្នាំ២០២៤ កន្លងទៅ ផ្ទៃដីចំនួន ២៧៣ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមិនប្រឆាំងមនុស្សចំនួន ១៧ ៨៥៣ គ្រាប់ មិនប្រឆាំងរថក្រោះចំនួន ២២៨ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៩១ ១១១ គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០ នាក់ក្នុងឆ្នាំ ១៩៩៦ មកត្រឹម ៤៩ នាក់ ក្នុងឆ្នាំ២០២៤។មកទល់ពេលនេះ យើងបានរួមគ្នាសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាធំៗជាច្រើនលើសកម្មភាពមីន ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ជោគជ័យ ដ៏ត្រចះត្រចង់នេះ មិនបានធ្វើឱ្យយើងព្រងើយកន្តើយនោះទេ ប៉ុន្តែតម្រូវឱ្យយើងខិតខំបន្ថែមទៀតក្នុងការឈានទៅ សម្រេចគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម» ដើម្បីអាចធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់ គ្រប់ទីកន្លែង៕

ក្រសួងប្រៃសណីយ៍ អញ្ជើញក្រុមហ៊ុន២ ជាលើកចុងក្រោយ​មកពិភាក្សា​អំពី​វឌ្ឍនភាព​ដំណើរ​ការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ, ករណីមិនចូលជួបតាមកាលកំណត់នឹងលុបអាជ្ញាបណ្ណចោល

2025/02/24 02:00:33 pm        127
​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) សូមអញ្ជើញ លោកនាយកប្រតិបត្តិ ឬ​តំណាង​មាន​សិទ្ធិ​សម្រេចនៃក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក (VEHAA DATA CENTER CO., LTD.) និង ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក (KEPSTAR DATA CENTRE MANAGEMENT CO., LTD.) ជាលើកចុងក្រោយ ដើម្បីចូលជួប​ពិភាក្សា​អំពី​វឌ្ឍន​ភាព​ដំណើរ​ការ​អាជីវកម្ម​មជ្ឈ​មណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន។តាមរយៈសេចក្ដីជូនដំណឹងបានបញ្ជាក់ថា កន្លងមក ក.ប.ទ. ធ្លាប់​បាន​អញ្ជើញ​ក្រុម​ហ៊ុន​ជា​លាយ​លក្ខណ៍​អក្សរ​ចំនួនបីលើករួចមកហើយ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបតាមការអញ្ជើញរបស់ ក.ប.ទ. ឡើយ។ ដូចនេះ ក.ប.ទ. សម្រេចទុករយៈពេល ៣០(សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃជូន​ដំណឹង​នេះ​តទៅ ដោយត្រូវទំនាក់ទំនងមកក្រុមការងារ ក.ប.ទ. តាមរយៈលេខទូរសព្ទ ០១២ ៧១៣ ៧១៤។ក្នុងករណី លោកនាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេច មិនបានទំនាក់​ទំនង​ដើម្បី​ចូល​ជួប​ពិភាក្សា​ជាមួយ​ក្រុមការងារ ក.ប.ទ. តាមកាលកំណត់ខាងលើ ដើម្បីផ្តល់សក្ខីកម្មអំពី​វឌ្ឍនភាពដំ​ណើរ​ការអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យឱ្យបានច្បាស់លាស់ ក.ប.ទ. នឹងចាត់វិ​ធាន​ការ​លុប​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន ដោយឥតលក្ខខណ្ឌ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM