អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ព័ត៌មានជាតិ

អតីតសមាជិកបក្សប្រឆាំង និងសមាជិកគណបក្សនានាចំនួន ១៣០រូប ស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2025/02/24 01:46:19 pm        188
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មានអតីតសមាជិកបក្សប្រឆាំង និងសមាជិកគណបក្សនានាចំនួន ១៣០រូប ស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។យោងតាមសំណើពីអតីតសមាជិកគណបក្សប្រឆាំង និងសមាជិកគណបក្សនានា ដែលមានចំនួន ១៣០រូប មកពីខេត្តចំនួន ៦ រួមមាន ខេត្តកំពង់ចាម ក្រចេះ ព្រៃវែង ប៉ៃលិន ត្បូងឃ្មុំ និងកំពង់ធំ បានប្រកាសចាកចេញពីគណបក្សរបស់ខ្លួន និងគោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្តជាជនកម្ពុជា ដោយយល់ច្បាស់អំពីគុណតម្លៃសុខសន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ជាមួយនឹងសំណើនេះ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត ថ្លែងថា សមាជិកថ្មីមកពីគណបក្សប្រឆាំងនានាចូលរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជាត្រូវរួមគ្នាបន្តរក្សាសុខសន្តិភាពក្រោមម្លប់សន្តិភាព មានសន្តិភាពទើបកម្ពុជាមានថ្ងៃនេះ។ឯកឧត្តម បន្ថែមថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ ហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត៕ 

បច្ចុប្បន្ន ក្រសួងអប់រំ​អនុវត្ត​កម្ម​វិធី​ផ្តល់​អាហារ​តាម​សាលា​រៀន​គោលដៅ​បាន​ចំនួន ១១១៤​សាលារៀន

2025/02/24 01:40:50 pm        75
នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា តាម​រយៈការបើកសន្និបាតនេះ បានឲ្យដឹងថា មកដល់បច្ចុប្បន្ន​ក្រសួង​អប់រំ​បាន​និង​កំពុង​អនុវត្ត​កម្ម​វិធី​ផ្តល់​អាហារជូនសិស្សរៀនតាមសាលារៀនបានចំនួន១១១៤សាលា នៅក្នុងចំណោម​សាលា​រៀន​ទូទាំង​ប្រទេសសរុបប្រមាណ១៩៥៩១សាលា។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា ក្នុង​ដំណើរ​ការ​អនុវត្តអនុវត្តគោលនយោបាយជាតិស្តីពី ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥ ហើយបើគិតចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ២០២៤នេះ ក្រសួង​អប់រំ​បាន​អនុវត្ត​កម្ម​វិធី​ផ្តល់​អាហារតាមសាលារៀនគោលដៅសរុបចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន១០ និង​មាន​សិស្សទទួលផលប្រមាណ ៣០ម៉ឺននាក់។ ឯកឧត្តម បន្តថា នៅក្នុងឆ្នាំ ២០២៤ ក្រសួងអប់រំ យុវជន និងកីឡាបាន​នឹង​កំពុង​អនុវត្ត​កម្ម​វិធី​ផ្តល់​អាហារ​តាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅតាមសាលា​រៀន​គោល​ដៅ​ចំនួន​ ៥៥៣សាលា ក្នុងខេត្តចំនួន ១០ ហើយក៏មានមានសិស្សទទួលផលចំនួនជាង ១៥ម៉ឺន​នាក់​ទៀត​ដែរបានទទួលអាហារហូបក្នុងអំឡុងពេលកំពុងសិក្សា។ទន្ទឹម​នឹង​នេះដែរ ក្រសួងបានចេញសេចក្ដីណែនាំស្ដីពី ការហាមឃាត់ការទទួលទាន ការ​ចែក​ចាយ​ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និង​ជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន និងគ្រឹះស្ថានអប់រំ  បច្ចេក​ទេស។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បន្តថា ក្រសួងបាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ សិស្សពូកែ និងសិស្សមានពិការភាពនៅបឋមសិក្សាចំនួន ជិត១៥ម៉ឺននាក់ មធ្យម​សិក្សា​បឋម​ភូមិចំ​នួនជាតិ ១០ម៉ឺននាក់នាក់ មធ្យមសិក្សាទុតិយ​ភូមិ​ចំនួន​ជាង​១​ម៉ឺន​នាក់​និង​នៅ​កម្រិត​អប់រំ​ពិសេសចំនួន ១.០៩០នាក់ផងដែរ៕ អត្ថបទ ស៊ុម សុខជា 

ក្រសួងអប់រំ ប្រកាសបើកសាលាឌីជីថល ដើម្បីជំរុញសិស្សដើរទាន់បច្ចេកវិទ្យា AI

2025/02/24 01:14:56 pm        93
នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ក្រសួងអប់រំយុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ហើយ​តាមរយៈការបើកសន្និបាតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំយុវជន និងកីឡា ក៏បានប្រកាសប្រើប្រាស់ផងដែរ នូវសាលាឌីជីថលកម្ពុជា ដើម្បីជំ​រុញ​សិស្ស​ចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតAI។ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ថ្លែងថា នៅក្នុងដំណើរការបើកសាលាឌីជីថលកម្ពុជា ដែលនឹ​ង​ប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI គឺមានគោលដៅ​ជំរុញ​បង្ហាត់​បង្រៀន​ប្រព័ន្ធ​បច្ចេក​វិទ្យា​AI តាមសាលារៀន និងជួយឲ្យសិស្សានុសិស្ស ជាពិសេសយុវជន​ជំនាន់​ថ្មី​អាច​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗទាន់ពេលវេលា ហើយអាចឈានទៅរកលើកកម្ពស់គុណភាពអប់រំ ឲ្យដើរទាន់​និន្នាការ​សកល នៃការរីកចម្រើនបច្ចេកវិទ្យាAI។ឯកឧត្តម បន្តថា បច្ចុប្បន្នក្រសួងក៏កំពុងជួបបញ្ហាប្រឈម ងជួបបញ្ហាការកង្វះបន្ទប់សិក្សា និង​កង្វះ​គ្រូ​បង្រៀនលើកផ្នែកAI នៅតាមសាលាឌីជីថលកម្ពុជា ហើយក្រសួង​ក៏​កំពុង​ខិតខំ​ពន្លឿន​ការ​ដោះ​ស្រាយ និងប្រើប្រាស់AI ក្នុងប្រព័ន្ធអប់រំ  នឹងជួយកែលំអរប្រព័ន្ធអប់រំនៅកម្ពុជា ដើម្បី​យុវជន​កម្ពុជា​ ទទួលបាននូវបំណិនឌីជីថល និងAI ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃ ដើម្បីធ្វើការសិក្សា ហើយ​កាត់​បន្ថយការវិនិយោគលើហិរត្ថារចនាសម្ព័ន្ធរឹងដែលមានតម្លៃខ្ពស់។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន ថ្លែងថា នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥នេះ ទូទាំង​ប្រទេស មានសាលារៀនចំនួន១៩៥៩១សាលា ក្នុងនោះសាលារៀនសាធារណៈមានចំនួន ១៣៩៤៨​សាលា និងសាលារៀនឯកជន មាន២២៩៥សាលា និងសាលា​មត្តេយ​សហគមន៍​មាន​ចំនួន​៣៣៤៨កន្លែង ដោយឡែកគ្រឹះស្ថានឧត្តមសិក្សាមានចំនួណ១៩៤កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមានចំនួន៧៩កន្លែង និងមានសិស្ស និស្សិ​ត​កំពុង​សិក្សា​សរុប​មាន​ចំនួនជាង៤លាន១៧ម៉ឺននាក់។ សម្រាប់ការងារលើកកម្ពស់អប់រំឌីជីថលវិញ ក្រសួងអប់រំ ក៏បានអភិវឌ្ឍ​សមត្ថ​ភាព​វិជ្ជា​ជីវៈ​តាម​រយៈ​ការ​បង្កើតវគ្គសិក្សា ហើយរហូតមក​ដល់​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​ថ្នា​ល​សាលា​ឌីជីថល​ចំនួន​ជាង​៩៦០០០នាក់ និងមានសាលារៀនចំនួន៤៨៥សាលា និងមានអ្នក​ប្រើ​ប្រាស់​កម្ម​វិធី​ត្រីវិ​ស័យ​ចំនួន​ជាង​១២ម៉ឺនគណនី។សូមបញ្ជាក់ថា សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤ និងលើកទិស​ដៅ​បន្ត​ឆ្នាំ​២០២៥ នឹងប្រារព្វរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រោម​ប្រធាន​បទ អភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕ អត្ថបទ ស៊ុម សុខជា 

សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីប្រកាសខេត្តស្វាយរៀងជាខេត្តបញ្ចប់ការវាស់វែងដីធ្លី​មានលក្ខណៈជាប្រព័ន្ធ

2025/02/24 01:04:21 pm        87
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តស្វាយរៀង បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីចំនួន ១៧.៧០៨ បណ្ណជូនប្រជាពលរដ្ឋ នៅវត្តបុសមនលើ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរវៀង នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។យោងតាមរបាយការណ៍របស់ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក៏បានគូសរំលេចពីលទ្ធផលធំៗ ដែលខេត្តស្វាយរៀងសម្រេចបានកន្លងមក ទាំងនៅក្នុងវិស័យអនាម័យជនបទ ដោយត្រូវបានប្រកាសជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល, នៅក្នុងសកម្មភាពការងារបោះសម្អាតមីន ត្រូវបានប្រកាសជាខេត្តទី៨ ក្លាយជាខេត្តអស់មីន និងជាពិសេសនៅថ្ងៃនេះ នៅក្នុងវិស័យដីធ្លី ក៏ត្រូវបានប្រកាសជាខេត្ត (ទី៣) បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធថែមទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគាំទ្រយ៉ាងពេញលេញក្នុងការដឹកនាំ និងជំរុញដល់អង្គភាពពាក់ព័ន្ធ ជាពិសេស ការខិតខំអនុវត្តការងារនៅមូលដ្ឋានផ្ទាល់របស់មន្រ្តីជំនាញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យសម្រេចបានជោគជ័យតាមផែនការ ទិសដៅ និងចក្ខុវិស័យដ៏មានសារៈសំខាន់នេះ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គុទេសក៍ដឹកនាំ វ័យក្មេងដ៏ឆ្នើម និងឈ្លាសវៃ បន្តបេសកកម្មដ៏ថ្លៃថ្លាពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ទើបឈានដល់ប្រកាសខេត្តស្វាយរៀងក្នុងការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ។សម្តេចក៏បានបន្តទៀតថា ការបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធនឹង បម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋាន ច្បាប់ដ៏រឹងមាំ ដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទទាំងឡាយ និងចូលរួមបង្កើត បរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។ ម្យ៉ាងវិញទៀត ការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យខេត្តរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីក កំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង៕ 

ក្រសួងការងារបើកសិក្ខាសាលាវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ

2025/02/24 12:52:52 pm        120
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (NEP) ដើម្បីផ្តល់ការចែករំលែកទិន្នន័យ និងពិភាក្សាដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង នៃការអនុវត្តគោលនយោបាយជាតិនេះ នៅក្នុងរយៈពេល ១០ឆ្នាំ កន្លងមក។លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ នាព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ មានគោលបំណងសំខាន់ដើម្បីវាយតម្លៃ និងចង់បង្កើតឲ្យមានអនុសាសន៍ជាក់ស្តែង សម្រាប់យកទៅពង្រឹង ឬក៏កែលម្អរនូវការតាក់តែង ក៏ដូចជាការអនុវត្តយន្តការពិនិត្យតាមដាន និងវាយតម្លៃទៅលើគោលនយោបាយថ្មីសម្រាប់១០ឆ្នាំ ទៅមុខទៀត។ ហើយការវាយតម្លៃនេះ ក៏នឹងពិនិត្យទៅលើការកែលម្អរទាំងផ្នែកប្រតិបត្តិ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ពិសេសខាងនាយកដ្ឋានបច្ចេកទេសនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័ន និងក្រសួងនានាថែមទៀត រួមទំាងការអនុវត្តជាក់ស្តែងគោលនយោបាយ និងទាំងការផ្សព្វផ្សាយគោលនយោបាយ និងការពិនិត្យតាមដានទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។នៅក្នុងពិធីបើកសិក្ខាសាលាព្រឹកនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គោលនយោបាយជាតិ NEP ដើរតួនាទីដ៏សំខាន់ក្នុងការជំរុញទិសដៅដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលក្នុងនីតិកាលកន្លងមក ដែលផ្តោតលើកំណើនការងារ សមធម៌ និងប្រសិទ្ធភាព និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ការអនុវត្តគោលនយោបាយ NEP បានរួមចំណែកដល់គោលដៅទាំងនេះ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ, ការអភិវឌ្ឍន៍ជំនាញ និងការលើកកម្ពស់ធនធានមនុស្ស និងការពង្រឹងស្ថាប័នទីផ្សារការងារ។លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ បានឃើញនូវវឌ្ឍនភាពជាច្រើន។ ក្នុងនោះ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានធ្វើពិពិធកម្ម ដែលនាំទៅដល់ការបង្កើតការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម។ លោកជំទាវ បានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកបង្កើតគោលនយោបាយ ការចូលរួមរបស់តួអង្គពាក់ព័ន្ធនៅក្នុងអង្គសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាបានថាគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០២៦-២០៣០ ថ្មីនេះ នឹងកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា៕ អត្ថបទ ឈិត បូរ៉ាវី 

ចិនគ្រោងវិនិយោគបង្កើតសួនកសិ-ឧស្សាហកម្ម លើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា

2025/02/24 12:34:19 pm        146
រដ្ឋបាលខេត្តហ៊ឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងគម្រោងវិនិយោគ លើការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសប្តាហ៍កន្លងមកនេះ បាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយលោក ZHAN David អនុប្រធានក្រុមហ៊ុន និងជា នាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះមានគោលបំណងសំខាន់ ដើម្បីស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគ លើការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាល ខេត្តហ៊ឺណាន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មនេះ ត្រូវបាន រំពឹងថា នឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម លើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យា កសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗ ដែលមានមុខសញ្ញាអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យកសិកម្ម។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ត្រូវបានផ្លាស់ប្តូរឈ្មោះពី ក្រុមហ៊ុន Cambodia Angkor Air, បច្ចុប្បន្ន មានជើងហោះហើរត្រង់ជាច្រើន ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន។ នាពេលអនាគត ក្រុមហ៊ុនគ្រោងនឹងបើកជើងហោះ ហើរត្រង់ពីភ្នំពេញ ទៅកាន់ទីក្រុងធំៗចំនួនពីរក្នុងប្រទេសជប៉ុន គឺទីក្រុងតូក្យូ និងអូសាកា ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីក ចម្រើនរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពាវនាវប្រទេសម្ចាស់ជំនួយ និងដៃគូ​អភិវឌ្ឍ​បន្ត​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាតមីននៅកម្ពុជា

2025/02/24 12:25:16 pm        147
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ​ប្រទេស​ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ បន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និង​សំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ។តាមរយៈសារលិខិតអបអរសាទរ ខួបលើក២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោម​ប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទះ ដើម្បី​សហគមន៍​មានសុវត្ថិភាព» សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និង​អន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់​ដោយ​សារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជូនប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈ សកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធី សិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាអាទិ៍តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តបណ្ណនានា។ សម្ដេចបវរធិបតី បានបន្ដថា អាជ្ញាធរមីនត្រូវបន្តសម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណត់ ឱ្យបានជាក់លាក់នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធ្វើការអប់រំនិងទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ព្រមទាំង រៀបចំសារអប់រំ និងវិធីសាស្ត្រអប់រំឱ្យកាន់តែមានប្រសិទ្ធភាពទៅតាមបរិបទនៃសហគមន៍ដែលរង ផលប៉ះពាល់ និងឥរិយាបថរបស់ជនងាយរងគ្រោះ។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា «ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ សូមបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ ដោយសារគ្រឿងផ្ទុះទាំងនេះ»។ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ គួរបន្តកៀរគរធនធាន ប្រកបដោយនវានុវត្តន៍ ជាពិសេសបន្តជំរុញការចូលរួមពីវិស័យឯកជននិងសប្បុរសជន ក្នុងដំណើរ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។ សូមជម្រាបថា គិតចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ ៣ ២៩៧គីឡូម៉ែត្រការរ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផលក្នុងនោះវិស័យកសិកម្មមាន៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន៤ភាគរយ និងផ្សេងៗមាន ១៥ ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់។ មីនប្រឆាំងមនុស្សចំនួន ១ ១៩៧ ២១៨ គ្រាប់ មិនប្រឆាំងរថក្រោះចំនួន ២៦ ៥៦៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤ គ្រាប់ត្រូវបានរកឃើញនិងបំផ្លាញចោល។ ដោយឡែកនៅក្នុងឆ្នាំ២០២៤ កន្លងទៅ ផ្ទៃដីចំនួន ២៧៣ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមិនប្រឆាំងមនុស្សចំនួន ១៧ ៨៥៣ គ្រាប់ មិនប្រឆាំងរថក្រោះចំនួន ២២៨ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៩១ ១១១ គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០ នាក់ក្នុងឆ្នាំ ១៩៩៦ មកត្រឹម ៤៩ នាក់ ក្នុងឆ្នាំ២០២៤៕

ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាការរួមចំណែកក្នុងការដោះស្រាយ បញ្ហាទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ

2025/02/24 12:18:46 pm        183
កំពង់ឆ្នាំង៖ ឯកឧត្តម ឆាយ ឬទ្ធីសែន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានថ្លែងថា «ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាការរួមចំណែកក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ» ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពេលដែលឯកឧត្តម, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត , ឯកឧត្តមលោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមកញគីមានជ័យ, លោក លោកស្រីអាជ្ញាធរស្រុក, និងមន្ត្រីជំនាញ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ប្រមាណជិត១ម៉ឺនប័ណ្ណមកពី០៤ភូមិ ស្ថិតនៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ប្រជាពលរដ្ឋឃុំសេដ្ឋីបានអោយដឹងថា៖ ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះតាំងពីតដូនតាគាត់មក មិនដែលទទួលបានប័ណ្ឌកម្មសិទ្ធដីធ្លីកាន់ក្នុងដៃឡើយ ទើបតែសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត ទេដែឡពួកគាត់បានក្លាយជាម្ចាស់អចលនវត្ថុទាំងនោះ ។ ប្រជាពលរដ្ឋ សន្យាថា នឹងទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។ឯកឧត្តម ឆាយ ឬទ្ធីសែន បានថ្លែងថា៖ ការចែកប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋនៅពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ បញ្ហាទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក៏ដូចជារវាងប្រជាពលរដ្ឋ ដែលកន្លងមកជួបបញ្ហា ហើយតែងតែធ្វើឱ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ដូចច្នេះការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូន ដើម្បីឱ្យមានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា។ ដោយឡែកការចុះបញ្ជីដីធ្លីវិញ គឺបានចុះបញ្ជីទាំងដីរដ្ឋ និងដីឯកជន ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាសាស្រ្តទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក បាននិងកំពុងអនុវត្តន៍ហើយមាន ប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី៕ កាំង ហុងវាស្នា

មន្រ្តីជំនាញផ្នែកវិជ្ជាសង្រ្គោះបឋមនៃកាកបាទក្រហមកម្ពុជា បន្តចុះបង្រៀនគ្រូបង្គោល​នៅតាម​គ្រឹះស្ថាន​ឧត្តមសិក្សា

2025/02/24 12:03:22 pm        187
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ មន្រ្តីជំនាញផ្នែកវិជ្ជាសង្គ្រោះមឋម នៃកាកបាទក្រហមកម្ពុជា បាន​ប​ន្ត​​ចុះ​​បើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម ដល់ និស្សិត សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ចំនួន៤០នាក់។ នេះជាសាកលវិទ្យាល័យទី២ហើយក្នុងចំណោមសាកលវិទ្យាល័យចំនួន២៥ក្នុងរាជធានីភ្នំពេញ ដែល​ក្រុម​មន្រ្តីជំនាញវិជ្ជាសង្គ្រោះបឋម ចុះបង្រៀនដល់និស្សិត ដែលជាយុវជន កាកបាទក្រហម​កម្ពុជា ​នៅតាមគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់មានពីមានការស្នើរសុំ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាក​បាទក្រហមកម្ពុជា អោយមានវគ្គបណ្តុះបណ្តាលវិជ្ជានេះ នៅតាមបណ្តាគ្រឹះស្ថាន និងសាខា កាក​បាទក្រហមកម្ពុជាទាំង២៥ រាជធានីខេត្ត។ ដើម្បីលើកម្ពស់សុខភាពសាធារណៈ និង​បង្កើន​ការ​យល់​ដឹង​អំពីវិជ្ជាសង្គ្រោះបឋម ការត្រៀមលក្ខណៈ និងសង្គ្រោះ ជនរង​គ្រោះ​បាន​ទាន់​ពេល​វេលា​។លោក អ៊ុប ពុទ្ធា គ្រូបង្រៀនវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា បានអោយដឹថា បន្ទាប់​ពី​មាន​ការ​ណែនាំពីថ្នាក់ដឹកនាំ កក្រក នេះជាសាកលវិទ្យាល័យទី២ ដែលក្រុម​ការងារ​ចុះ​មក​បើក​វគ្គ​បណ្តុះ​បណ្តាល​ដល់យុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សា។ លោកបន្តថា វគ្គនេះក៏ជាឱកាស​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្តបានអនុវត្តផ្ទាល់ក្នុងការជួយសង្គ្រោះបឋម និងជម្រុញអោយមាន​ការ​លើក​ទឹក​ចិត្ត​ចូល​រួមពីសហគមន៍ និងសាធារណជនទូទៅ ដើម្បីមានការ​យល់​ដឹង​កាន់​តែ​ទូលំ​ទូលាយ​ផង​ដែរ​។សូមជម្រាបថាថ្មីៗកន្លងមកនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបិ​ទ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិស​ដៅ​ការ​ងារ​បន្ត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កក្រក បានឱ្យដឹងថា ដោយ​មើលឃើញនៅតាមបណ្តាក្លឹបយុវជន កក្រក និងសាខា កក្រក មិនទាន់គ្រូ​បង្គោល​គ្រប់គ្រាន់ លោកជំទាវ បានជម្រុញ និងលើកទឹកចិត្តឱ្យមានការបង្រៀនវិជ្ជានេះ ទៅ​ដល់​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខា កក្រក ទាំង២៥រាជធានី-ខេត្ត ដើម្បីលើក​កម្ពស់​សុខ​ភាពប្រជាពលរដ្ឋ ឈានទៅសម្រេចបាន ស្របតាមយុទ្ធសាស្ត្រ កក្រក ឆ្នាំ២០២១-២០៣០ គ្រួសារ, ស្ថាប័នសាធារណៈ, ឬវិស័យឯកជនទាំងអស់ ត្រូវមាន​មនុស្ស​ម្នាក់​ចេះ​វិជ្ជា​សង្គ្រោះ​បឋម ក្នុងការសង្គ្រោះអាយុជីវិតមនុស្សបានទាន់ពេលវេលា មុនបញ្ជូនដល់មន្ទីរពេទ្យ៕ អត្ថបទ៖ សំ ងីម

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចាត់ទុកសកម្មភាពបោសសម្អាតមីន​ជាការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា​

2025/02/24 11:55:12 am        136
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចាត់​ទុក​សកម្ម​ភាព​បោសសម្អាតមីន ជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូល​រួម​ផ្តល់​សុខ​សុវត្ថិភាព ការជំរុញ ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ តាមរយៈសារលិខិត ក្នុងឱកាស​ដ៏​មហោ​ឡារិក​នៃកា​រប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោម​ប្រធា​ន​បទ​ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍​មាន​សុវត្ថិភាព​»។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និង​ស្មោះស្ម័​គ្របំ​ផុត​ជូនចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ ប្រតិបត្តិករជាតិ និងអន្តរជាតិ សប្បុរសជន ជាពិ​សេសកងកម្លាំងដោះមីន ដែលបានខិតខំចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​កិច្ច​ការ​បោសសម្អាតមីនលក្ខណៈមនុស្សធម៌នេះ ខណៈ​រាជរដ្ឋាភិបាលកម្ពុជាបាន​ចាត់​ទុក​សកម្ម​ភាព​បោស​សម្អាតមីនជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូល​រួម​ផ្តល់​សុខសុវត្ថិភាព ការជំរុញ ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។សម្ដេចធិបតី មានប្រសាសន៍ថា ថ្វីបើវិស័យសកម្មភាពមីន បាននិង​កំពុង​ទទួល​លទ្ធ​ផល​ដ៏​ធំធេង​យ៉ាង​ណាក៏ដោយកម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមិនចំនួន ៣៤៨ គីឡូម៉ែត្រការ៉េ និង​សំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន ១ ២២៨.៧ គីឡូ​ម៉ែត្រ​ការ៉េប​ន្ថែម​ទៀត​ ដើម្បីសម្រេចឱ្យបានតាមគោលដៅថ្មីគឺ «ឆ្ពោះទៅរក​កម្ពុជា​មួយ​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។ ជាមួយគ្នានេះការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីនគ្រាប់បែកចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាមនៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ និងផលប៉ះ​ពាល់​អវិជ្ជ​មាន​ដោយសារគ្រឿងផ្ទុះនៅតាមសហគមន៍ ដែលត្រូវតែយកចិត្តទុកដាក់។សម្ដេច​នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញា​បន្ត​ការ​យក​ចិត្ត​ទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និង​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាង​មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ កើត​មាន​នៅ​ភាគខាងត្បូងហ្វីលីពីន តែ​មិនរំពឹង​​មាន​ការខូចខាតនោះ​ទេ
06/15/2026 07:06 PM