កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
សមត្ថកិច្ចចាប់ខ្លួនមនុស្ស៦នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ
ក្រុមហ៊ុន Mitsubishi Motors Cambodia ដាក់លក់ជាផ្លូវការរថយន្ត All-New Mitsubishi Destinator ប្រភេទ SUV លំដាប់ប្រណីត ៧ កៅអី

ព័ត៌មានជាតិ

ប្រធានក្រុមការងារគណបក្សចុះជួយស្រុករមាសហែកខេត្តស្វាយរៀងណែនាំ ដល់មន្ត្រីបក្សនិងក្រុមការងារចុះជួយឃុំរួមការពារសន្តិសុខនិងធ្វើការងារអភិវឌ្ឍមូលដ្ឋាន

2025/02/22 02:29:29 pm        54
ស្វាយរៀង ÷ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង ឯកឧត្តមសុខ សាកេន ក្នុងពិធីប្រកាសបែងចែកការងារជូនដល់មន្ត្រីក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះជួយឃុំគោលដៅថ្ងៃទី២២ ខែកុម្ភះឆ្នាំ២០២៥នេះ បានណែនាំដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីថ្នាក់ដឹកនាំបក្ស ចុះជួយឃុំគោលដៅត្រូវរួមធ្វើផែនការ ការពារនិងអភិវឌ្ឍន៍ឃុំជាមួយនឹងរដ្ឋបាលមូលដ្ឋាន ឱ្យបានច្បាស់លាស់ដើម្បីបន្តជួយមូលដ្ឋានដែលនៅសេសសល់ពីក្រុមការងារចុះមូលដ្ឋានមុនអនុវត្តមិនទាន់ត្រូវបានបញ្ចប់។ ឯកឧត្តមបានបញ្ជាក់បន្ថែមថាកិច្ចការរក្សាការពារសណ្ដាប់ធ្នាប់មូលដ្ឋាន ជាកិច្ចការចម្បងដែលក្រុមការងារថ្នាក់កណ្ដាលត្រូវតែគិតគូរជាមុនក្នុងការត្រៀមបង្ក្រាបខណៈដែលសភាពការណ៍បច្ចុប្បន្ននៅតាមមូលដ្ឋានបានរងឥទ្ធិពលពីការញុះញង់គ្រប់សកម្មភាពដែលទំនោរទៅរកការប្រឆាំងនិងការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចគណបក្ស ពិសេសក្មេងទំនើង ដើម្បីបញ្ជៀសបាននៅសកម្មភាពដែលជាកត្តានាំអោយរាំងស្ទះដល់ចលនាអភិវឌ្ឍន៍មូលដ្ឋាន។ ទន្ទឹមនិងការរៀបចំធ្វើផែនការ ការពារនិងអភិវឌ្ឍន៍មូលដ្ឋាន ឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុក បានណែនាំដល់មន្ត្រីបក្សថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានត្រូវបន្តកសាងកម្លាំងស្នូលតាមរយះចលនាអប់រំយុវជនដល់អាយុនិងធ្វើការអូសទាញហែកកម្លាំងប្រឆាំងអោយមកទទួលការគាំទ្រពីគណបក្សប្រជាជនកម្ពុជាដើម្បីត្រៀមកម្លាំងឆ្ពោះទៅកាន់ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត។

រដ្ឋមន្រ្ដីក្រសួងអប់រំ និងក្រសួងការងារ ដឹកនាំកិច្ចប្រជុំ ស្តីពី «ការរៀបចំគន្លងអប់រំថ្មី»

2025/02/22 02:11:46 pm        459
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី «ការរៀបចំគន្លងអប់រំថ្មី» ដោយមានចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងទាំងពីរ។មុនឈានចូលដល់កិច្ចពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំគន្លងអប់រំ ឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានថ្មីៗ​ពាក់ព័ន្ធនឹងការរៀបចំគន្លងអប់រំនៅប្រទេសមួយចំនួន ដោយបានគូសបញ្ជាក់ថា ការតម្រង់ទិសតាំងពីកម្រិតបឋមសិក្សានឹងជួយកាត់បន្ថយអត្រាបោះបង់ ហើយថែមទាំងជួយសិស្សឱ្យត្រៀមខ្លួនបានល្អប្រសើរ ដើម្បីឈោងចាប់ជំនាញដែលខ្លួនស្រលាញ់។ កិច្ចប្រជុំនេះបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុសផុលរវាងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ដោយបានប្រមូលធាតុសំខាន់ៗជាច្រើន ដូចជា ៖ ១) ការពង្រីកកម្មវិធីតម្រង់ទិសនៅកម្រិតមធ្យមសិក្សា២) ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងការពិគ្រោះយោបល់នៅតាមសាលារៀន ដើម្បីទទួលបានការគាំទ្រពីមាតាបិតា៣) ការរៀបចំទ្បើងវិញស្តង់ដាកម្មវិធីសិក្សា ជាពិសេស ក) ត្រូវផ្ដោតបន្ថែមទៀតលើការគិតលំដាប់ខ្ពស់ (High Order Thinking) និងផ្ដល់ពេលវេលាដោះស្រាយបញ្ហា/លំហាត់, ខ) ការរៀបចំការបង្រៀន និងរៀន ផ្អែកលើប្រធានបទ នៅតាមកម្រិតថ្នាក់នីមួយៗ គ) ការផ្សាភ្ជាប់កម្មវិធីសិក្សាទៅនឹងបញ្ហាសង្គមនានា និងបញ្ហាពិភពលោក ៤) ការអនុវត្តតាមយុទ្ធសាស្ត្រផ្ការីក៖ ចាប់ផ្តើមពីប៉ូលសេដ្ឋកិច្ចសំខាន់ៗ ដោយរៀបចំកម្មវិធីបណ្តុះបណ្តាល ដែលឆ្លើយតបតាមតម្រូវការជំនាញនៅតាមប៉ូលសំខាន់ៗ៥) ផ្តល់ភាពទន់ភ្លន់ ក្នុងការផ្ទេរពីគន្លងអប់រំមួយ ទៅគន្លងអប់រំមួយទៀត ដោយភ្ជាប់លក្ខខណ្ឌ៦) ការអនុវត្តសាកល្បង មុននឹងអនុវត្តពេញលេញទូទាំងប្រទេស។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ ឯកឧត្តមររដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកផ្តល់ធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំចងក្រងឯកសារទស្សនទានគន្លងអប់រំនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងអនុសាសន៍សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យមានការពិនិត្យ និងរៀបចំឡើងវិញនូវគន្លងអប់រំថ្មី មានលក្ខណៈបត់បែន និងទំនាក់ទំនងរវាងប្រព័ន្ធអប់រំ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសដើម្បីរៀបចំថ្នាលបណ្តុះមូលធនមនុស្សប្រកបដោយសមត្ថភាព ឆ្លើយតបទៅនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងតម្រូវការជំនាញក្នុងបរិបទសង្គមសេដ្ឋកិច្ចឌីជីថល៕

ឯកឧត្តម ហេង រតនា អំពាវនាវដល់​សមាជិកបក្សទាំងអស់ ត្រូវ​ចូលរួមផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្សទៅកាន់ប្រជាពលរដ្ឋឱ្យបាន​គ្រប់គោលដៅ

2025/02/22 02:06:22 pm        394
កណ្តាល៖ ឯកឧត្តម ហេង រតនា អំពាវនាវដល់សមាជិក-សមាជិកាបក្សជាសិក្ខាកាមទាំងអស់ ដែលទើបបញ្ចប់វគ្គដោយជោគជ័យហើយនោះ ត្រូវចូលរួមផ្សព្វផ្សាយគោល​នយោបាយ​របស់​គណបក្សបន្តទៅកាន់ប្រជាពលរដ្ឋឱ្យបានគ្រប់គោលដៅ និង ត្រូវរួមគ្នាខិតខំអូស​ទាញ​សមាជិក​ពីបក្សប្រឆាំងមកបន្ថែមទៀត ​ដើម្បីគាំទ្រ និងបង្កើនប្រៀបឈ្នះភាពខ្លាំង​របស់គណបក្ស​ប្រជាជន​កម្ពុជា បន្តដឹកនាំប្រទេស ជាតិកាន់តែរុងរឿងរីកចម្រើនតរៀងទៅ ក្រោមដំបូលនៃសុខសន្តិភាព ។ឯកឧត្តម ហេង រតនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធាន​ក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តកណ្តាល និងប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារ​គណបក្សចុះមូលដ្ឋានស្រុកលើកដែក ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ​ខ្លឹមសារលទ្ធផលនៃអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ ​អាណត្តិទី៥ របស់​គណបក្សប្រជាជនកម្ពុជា និងបិទវគ្គអប់រំនយោបាយ របស់គណៈកម្មាធិការគណបក្សស្រុក​លើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២​០២៥នេះ នៅទីស្នាក់ការគណបក្សប្រជានកម្ពុជា ស្រុកលើកដែក ។ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង រតនា បាន​ថ្លែងកោតសសើរដល់​គ្រូឩទ្ទេសដែល​បានបណ្តុះបណ្តាល និង បញ្ជ្រៀបឲ្យមានកាយល់ដឹងពីគោល នយោបាយគណបក្យប្រជាជន​កម្ពុជាដល់សិក្ខាកាមដែលបានចូលរួមទាំង១២០រូបនោះ។ ឯកឧត្តម ក៏​បានអបអរសាទរ ចំពោះ​វគ្គសិក្សាវគ្គទី១ ជំនាន់ទី៣២ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសិក្សារបស់មន្រ្តីគណបក្ស​ដែល​ជាសិក្ខាកាមទាំង១២០រូប ​ដែលសម្រេចបានយ៉ាងល្អក្នុងវគ្គ។ឯកឧត្តម ហេង រតនា មានប្រសាសន៍បន្ថែមទៀតថា ការរៀនសូត្រក្នុងវគ្គអប់រំ​នយោបាយ​របស់គណបក្ស គឺជាការងារចាំបាច់សម្រាប់មន្ត្រី​គណបក្សគ្រប់រូប ព្រោះថា តាមរយៈការរៀន​សូត្រនេះ ផ្តល់ឲ្យសិក្ខាកាមនូវចំណេះដឹងលើផ្នែកនយោបាយ ​សតិអារម្មណ៍ និងចាត់តាំង​កាន់តែរឹងមាំឡើង ​សម្រាប់យកទៅប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែង ទាំងក្នុងការងារ​កសាងគណបក្ស ទាំងក្នុងការងារជំនាញនៅតាមស្ថាប័ន ​អង្គភាពរបស់ខ្លួន ក៏ដូចក្នុងការងារពង្រឹងមូលដ្ឋាន ។បើតាមលោក ចាប ច័ន្ទវិទ្យា ប្រធានគណៈកម្មាធិការគណបក្សស្រុកលើកដែក បានឲ្យដឹងថា វគ្គអប់រំនយោបាយមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២០- ២១-២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរួមមានការឧទ្ទេសនាមឯកសារមេរៀន ការពិភាក្សា ការឆ្លើយសំណួរ និងធ្វើតេស្តវាយ​តម្លៃមុនដំណើរការវត្ត ក្រោយពេលបញ្ចប់វគ្គអប់រំនយោបាយ និងបូកសរុបលទ្ធផលវគ្គ។ រៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សាសម្រាប់ផ្តល់ជូនសិក្ខាកាមម្នាក់ៗនិង រៀបចំបទបញ្ជាផ្ទៃ ក្នុងសម្រាប់វគ្គ របាយការណ៍ បញ្ជីគ្រប់គ្រងវត្តមានសិក្ខាកាម។លោកបន្តឲ្យដឹងថា សិក្ខាកាមទាំងអស់បានស្វែងយល់ពីកលល្បិចក្រុមអគតិមួយចំនួន ដែល​នៅតែបន្តធ្វើសកម្មភាពជាចំហ និង សម្ងាត់តាមគ្រប់មធ្យោបាយធ្វើការឃោសនាបំភ្លៃការពិត ញុះញង់ ​បញ្ចុះកំហឹងប្រជាជន ប្រើប្រាស់សង្គ្រាមចិត្តសាស្ត្រ ប៉ុនប៉ងធ្វើបដិវត្តពណ៌ផ្តួល​រំលំរាជរដ្ឋាភិបាល ​និងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានឯកភាពគ្នាអំពីទស្សនៈ និងវាយ តម្លៃប្រកបដោយស្មារតី​សុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា​នៅតែបន្តស្ថិតក្នុងឧត្តមភាព​ និង ប្រៀបខ្លាំងក្នុងការដឹកនាំប្រទេស ជាតិ ការពារសុខសន្តិភាព ស្ថិរភាពនយោបាយធានាបាននូវសុខដុមរមនានៃសង្គមជាតិទាំងមូល ៕ អត្ថបទ,ភារម្យ

ក្រុមការងារចុះមូលដ្ឋានខេត្ដសៀមរាប អំពាវនាវដល់ក្រុមការងារកុំឱ្យក្រុមអគតិបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខប្រជាពលរដ្ឋ

2025/02/22 01:12:23 pm        404
ក្រុមការងារចុះមូលដ្ឋានខេត្ដសៀមរាប បានអំពាវនាវដល់ក្រុមការងារ រួមគ្នាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាមកដល់សព្វថ្ងៃនេះ កុំឱ្យកម្លាំងអមិត្ត ឬក្រុមជនអគតិណាមកបំផ្លាញបានឡើយ។ឯកឧត្តម ឥត សារ៉ាត់ សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសៀមរាប ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ឯកឧត្តម បានគូសបញ្ជាក់ថា តាមរយៈអង្គសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ បានបង្ហាញនូវសមិទ្ធផលធំជាច្រើនដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិកសមាជិកានៅទូទាំងប្រទេស សម្រចបានកន្លងមក ព្រមទាំងដាក់ចេញទិសដៅបន្តទៅមុខ ដោយមានការគិតគូរពីស្ថានភាពបរិយាកាសសង្គម សេដ្ឋកិច្ច នយោបាយ ទាំងក្នុងប្រទេស និងអន្តរជាតិ។ តាមរយៈអង្គសន្និបាតនោះដែរ ក៏បានវាយតម្លៃទៅលើចំណុចខ្លាំង និងចំណុចខ្សោយដែលត្រូវខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងក្នុងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន។ គោលជំហរ និងបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន ដើម្បីប្រជាជន។ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏សូមថ្លែងការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ឯកឧត្តមបានជំរុញ លើកទឹកចិត្តឱ្យគណៈកម្មាធិការគណបក្សខេត្ត ដកស្រង់អនុសាសន៍របស់ថ្នាក់ដឹកនាំ ដើម្បីយកទៅសិក្សា និងអនុវត្តបំពេញបន្ថែម ដើម្បីពង្រឹង និងពង្រីកភាពរីកចម្រើនក្នុងមូលដ្ឋាន។ឯកឧត្តមប្រធានក្រុមការងារ ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍៕

ប្រជាកសិករសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ពេលពួកគាត់ធ្វើស្រែបាន៣លើក និងទទួលទិន្នផលខ្ពស់

2025/02/22 01:04:49 pm        53
កំពង់ឆ្នាំង៖ ប្រជាកសិករក្នុងឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសំដែងការសប្បាយរីករាយ និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រសួងមន្ទីរធនធានទឹក និងកសិកម្ម ដែលបានចុះពិនិត្យ ផ្តល់នូវបច្ចេកទេស និងជួយជីកប្រឡាយខ្វាត់ខ្វែង នាំទឹកពីទន្លេសាប ស្រោចស្រពនៅលើដីស្រែប្រាំងពួកគាត់រហូតដល់ជាង៧ពាន់ហិកតា បានធ្វើស្រែរហូតដល់២ដងទៅ៣ដងក្នុង១ឆ្នាំ និងទទួលទិន្នផលចាប់ពី៦ទៅ៨តោនក្នុង១ហិកតា។ ប្រជាកសិករ បានបន្តថា៖ សព្វថ្ងៃដោយសារកត្តាសុខសន្តិភាព និងសន្តិសុខនៅតាមមូលដ្ឋានមិនមានបញ្ហាអ្វីនោះ នាំអោយប្រជាជនតាមភូមិឃុំរស់នៅដោយក្តីសុខសាន្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ នៅក្នុងស្រុកជលគីរី ឃុំកោះថ្កូវ គឺជាឃុំមួយដែលប្រជាជនបានប្រកបមុខរបរធ្វើស្រែប្រាំងច្រើនជាងគេរហូតដល់ជាង៩០% និងមិនសូវមានអ្នកចំណាកស្រុកឡើយ ។ ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ ប្រជាកសិករក្នុងឃុំ បានធ្វើស្រែប្រាំងប្រមូលផលលើកទី១ និងលើកទី២រួចហើយ តែនៅក្នុងខែកុម្ភៈនេះ បងប្អូនប្រជាកសិករយើងចំនួនជាង៤៥% កំពុងសាបព្រួស និងខ្លះកំពុងប្រមូលផលស្រូវប្រាំងជាបន្តបន្ទាប់ ដោយមិនគិតខ្វល់ពីការខ្វះទឹកធ្វើស្រែនោះឡើយ។ នៅក្នុងឃុំកោះថ្កូវនេះ ប្រជាជនប្រមាណ៩៥%មានជីវភាពធូរធារដោយសារស្រូវប្រាំង ខ្លះបានសង់ផ្ទះថ្មីៗប្រដេញគ្នា ខ្លះទិញរថយន្តដឹកស្រូវ ខ្លះទិញម៉ូតូ ឡានតូចជិះសឹងគ្រប់ផ្ទះ។ ដោយឡែកឧបករណ៍ធ្វើស្រែប្រាំងវិញ មានគោយន្តកន្ត្រៃ មានម៉ាស៊ីនបូមទឹកគ្រប់គ្នា មានត្រាក់ទ័រ ម៉ាស៊ីនព្រួសគ្រាប់ស្រូវ និងម៉ាស៊ីនច្រូតស្រូវជាដើម ។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានជួយប្រជាពលរដ្ឋពីបាតដៃទទេរហូតមានអ្វីៗគ្រប់យ៉ាង និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានបន្តផ្តល់នូវការផ្គត់ផ្គង់ជាប្រឡាយខ្វាត់ខ្វែង និងបារម្ភប្រជាកសិករគ្រប់វិនាទីបែបនេះ ។ លោក ប៊ុន សុផាន មេឃុំកោះថ្កូវ ស្រុកជលគីរី បានថ្លែងថា៖ ប្រជាកសិករប្រមាណជាង៩៥%ក្នុងឃុំ បានធ្វើស្រែប្រាំង ពួកគាត់មានត្រាក់ទ័រផ្ទាល់ខ្លួនជាង៣០គ្រឿង និងម៉ាស៊ីនច្រូត១០គ្រឿង រួមនិងម៉ាស៊ីនបូមទឹកតូចៗគ្រប់គ្នាទៀតផង ។ ដោយឡែកម៉ាស៊ីនបូមទឹករបស់សហគមន៍ និងម៉ាស៊ីនបូមទឹករបស់ខាងមន្ទីរធនធានទឹក រួមនិងមន្ទីរកសិកម្ម គឺនៅប្រចាំការបូមទឹកបញ្ចូលប្រឡាយ និងស្រូវពួកគាត់ជារៀងរាល់ថ្ងៃ ។ ការខិតខំរបស់ប្រជាកសិករក្នុងឃុំ និងការជួយជ្រោមជ្រែងពីរដ្ឋបាលឃុំស្រុកខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយជីវភាពរបស់ពួកគាត់បានធូរធារយ៉ាងច្រើន មិនចាញ់អ្នកទីក្រុងនោះឡើយ ។ ជីវភាពប្រជាកសិករនៅក្នុងឃុំកោះថ្កូវបានរីកចម្រើនពី១ឆ្នាំទៅ១ឆ្នាំ មិនសូវមានអ្នកចំណាកស្រុកឡើយ មានតែអ្នកទៅធ្វើការនៅរោងចក្រក្នុងខេត្ត និងអ្នកធ្វើស្រែតែប៉ុណ្ណោះ ដែលកត្តាទាំងនេះដោយសារការជួយជ្រោមជ្រែងលើប្រព័ន្ធធារាសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា ៕ កាំង ហុងវាស្នា

រដ្ឋមន្រ្តីកសិកម្មជួបវិស័យឯកជនស្រូវអង្ករ ដេីម្បីស្វែងរកផលចំណេញដល់កសិករ

2025/02/22 12:58:56 pm        425
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយក្រុមហ៊ុន​ OLAM International Limited នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្រោយចប់ជំនួបការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្រុមហ៊ុនខាងលេី​នេះ ជាក្រុមហ៊ុនពាណិជ្ជកម្ម​ស្រូវអង្ករខ្នាតអន្តរជាតិ​ ហេីយគោលបំណងនៃជំនួបនេះ គឺចង់ជួយ​សម្រួល​ទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា​ ជួយកាត់បន្ថយថ្លៃដេីមផលិត​ បង្កេីនប្រាក់ចំនេញ​ និងថ្លៃកសិផលជូនប្រជាកសិករ។ការប្រជុំនេះ​ មានគោលដៅក្នុងការកំណត់ពីរបៀបរបបនៃការផលិតដេីម្បីទទួលបានតម្លៃបន្ថែមខ្ពស់​ កាត់បន្ថយការប្រេីប្រាស់ធាតុចូលកសិកម្ម​ ផលិតកម្មមានគុណភាពខ្ពស់​ ធានាទីផ្សារចេញពីការ​អនុវត្តកសិកម្មល្អ (GAP)។ លេីសពីនេះ​ ការអនុវត្តកសិកម្មល្អ​ទ្រង់ទ្រាយធំ​ បានបម្រេីផលប្រយោជន៍ជាច្រេីនដល់កសិករ​ ក្នុងរៀបចំសហគមន៍កសិកម្មទំនេីប​ ទទួលបានបច្ចេកទេសទំនេីបៗ កាត់បន្ថយការបំភាយកាបូន​ និងទទួលបានប្រាក់ចំនេញខ្ពស់។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ការងារនេះមានការសហការជាមួយដៃគូអភិវឌ្ឍន៍​នានា​ដូចជា ស្ថានទូតអាល្លឺម៉ង់​ អង្គការ(GIZ) ហេីយគម្រោងនឹងរៀបចំជាសហគមន៍ធំធ្វេីស្រែគំរូ ដោយអនុវត្តវិធីសាស្រ្តការអនុវត្តកសិកម្មល្អ​ និងកាត់បន្ថយការប្រេីប្រាស់ធាតុចូលកសិកម្ម៕អត្ថបទ ឈិត បូរ៉ាវី 

ប្រជាពលរដ្ឋជាង៤០០០គ្រួសារ នៅខេត្តឧត្ដរមានជ័យ ទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃ

2025/02/22 12:32:26 pm        331
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង ៤០០០គ្រួសារ អញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ក្នុងវិទ្យាល័យ ហ៊ុន សែន ចុងកាល់។មានប្រសាសន៍សំណេះសំណាល មុនពិនិត្យ និង ព្យាបាល ជូនប្រជាពលរដ្ឋ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និង សម្តចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវានាឱកាសនេះ។លោកជំទាវបណ្ឌិត បានឱ្យដឹងថា នេះជាលើក១ហើយ សម្រាប់ការដឹកនាំក្រុមគ្រូពេទ្យ​ចុះមកព្យាបាល ជូនប្រជាលពលរដ្ឋនៅខេត្តឧត្តរមានជ័យ ។ លោកជំទាវបន្តថា នៅក្នុងអាណ្ណត្តិថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ និងជម្រុញវិស័យសុខាភិបាល ផ្នែក ICU ក្នុងការព្យាលជំងឺជូនប្រជាពលរដ្ឋ ទៅដល់ ភូមិ ឃុំ របស់ពួកគាត់។ជាក់ស្តែង ដូចក្នុងឱកាសនេះ លោកជំទាវបានដឹកនាំ​ក្រុមគ្រូពេទ្យជំនាញ​ជាង៤០០នាក់ ចុះមកព្យាបាលជូន លោកយាយ លោកតា អ៊ុំពូមីងប្រកបដោយស្នាមញញឹម។ ម្យ៉ាងតំបន់នេះធ្លាប់ជាកន្លែងសមរភូមិដ៏ក្តៅគកុក សំបូរទៅអតីតយុជន ដែលរាជរដ្ឋភិបាលតែងតែ​យកចិត្តទុកដាក់ចំពោះពួកគាត់ អ្វីដែលរឹតតែពិសេសនោះគឺបានចូលរួមកាត់ការចំណាយរបស់​បងប្អូនមួយចំណែកទៀតផង។លោកជំទាវ បានបន្ថែមទៀតថា ការចុះមកព្យាបាលនាថ្ងៃនេះរួមមានជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូនិងរោគស្រ្តី ជំងឺបេះដូង ជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើស្បែក ជំងឺត្រចៀក ច្រមុះ បំពង់ក ថតកាំរស្មី ពិនិត្យឈាម ហើយបើមានអ្នកជំងឺណាមានអាការៈធ្ងន់ធ្ងរ និងបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញ ក្រោមការ​ឧបត្ថម្ភ​ទាំងស្រុងពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពនាឱកាសនេះ បានសម្តែងនូវក្តីសប្បាយរីករាយ និងគោរពថ្លែងអំណរគុណជាអនេកចំពោះ លោកជំទាវបណ្ឌិត និង សម្តេចទាំងបី ក្នុងការផ្តល់ឱកាសដ៏វិសេសវិសាល ចុះមកព្យាបាលជំងឺជូនពួកគាត់ ដោយមិនគិតថវិកាអ្វីទាំងអស់ ថែមទាំងយកចិត្តដាក់ក្នុងព្យាបាលថែមទៀតផង។ដោយឃើញពីកាយវិកាដ៏មនុស្សធម៌របស់លោកជំទាវបណ្ឌិត និងក្រុមគ្រូពេទ្យទាំងអស់ខិតខំចំណាយ កម្លាំងកាយចិត្ត ចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតអ្វីទាំងអស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណះអភិបាលខេត្តឧត្តរមានជ័យ តំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ និងក្រុមគ្រូពេទ្យអស់។ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានបន្តថា ការព្យាបាលជំងឺដោយមិនគិតថ្លៃនេះ គឺបានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់នេះ បានមួយចំណែកទៀតដែរ។សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះដែរ ក្រៅពីការពិនិត្យនិងព្យាបាលជំងឺ លោកជំទាវបណ្ឌិត​ក៏បានចែកកាបូបស្ពាយដល់ក្មួយៗសិស្សានុសិស្សប្រមាណជិត2០០នាក់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់៕ អត្ថបទ៖ សំ ងីម

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្ត្រកុមារលើកទី២៧

2025/02/22 12:09:53 pm        288
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៧ ឆ្នាំ២០២៥ (27th Cambodian Pediatric Symposium) ដែលមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី សមាជិក សមាជិកា សមាគមគ្រូពេទ្យកុមារកម្ពុជា, នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ទិវាវេជ្ជសាស្រ្តកុមារ រៀបចំឡើងក្នុងគោលដៅ ដោយផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉នសមត្ថភាពជាប្រចាំ ដល់គ្រូពេទ្យកុមារទូទាំងប្រទេស ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូពេទ្យកុមារទាំងអស់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាថែទាំកុមារៗ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សមាគមត្រូវបង្កើនការងារបណ្តុះបណ្តាលបន្ត ចំពោះគ្រូពេទ្យកុមារ ឱ្យមាននិរន្តរភាពតទៅទៀត ដែលជាគន្លឹះស្នូល នៃការពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។ ឯកឧត្តមសាស្រ្តាចារ្យ គាំទ្រឱ្យមានសកម្មភាពចុះបណ្តុះបណ្តាល របស់សមាគមគ្រូពេទ្យកុមារកម្ពុជា នៅតាមតំបន់ និងតាមបណ្តាខេត្តនានា ដោយផ្តោតលើការបណ្តុះបណ្តាល ផ្នែកទ្រឹស្តី ក្នុងការព្យាបាលថែទាំកុមារ ព្រមទាំងការណែនាំអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកផ្នែកកុមារនៅតាមផ្នែកព្យាបាលកុមារនៃមន្ទីរពេទ្យស្រុក និងខេត្ត។ ការផ្តល់លទ្ធភាពដល់គ្រូពេទ្យកុមារ និងបុគ្គលិកថែទាំផ្នែកកុមារនៅតំបន់ឆ្ងាយៗ ដើម្បីមកធ្វើវិក្រឹត្យការពង្រឹងសមត្ថភាពបន្ថែមនៅតាមមន្ទីរពេទ្យកុមារថ្នាក់ជាតិធំៗ ដូចជាមន្ទីរពេទ្យគុន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ ជាដើម។ សូមគាំទ្រដល់សមាគមគ្រូពេទ្យកុមារកម្ពុជា ដែលបានចូលរួមសហការជាមួយ កម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក្នុងការបណ្តុះបណ្តាលផ្តោតលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនានា រាល់ពេលរាតត្បាតដោយជំងឺគ្រុនឈាមកន្លងមក។ ការងាររបស់សមាគមបានធ្វើកន្លងមក គឺពិតជាការងារដ៏សំខាន់ ដែលបានចូលរួមយ៉ាងសកម្ម ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ពោលគឺ ក្នុងគោលបំណងពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រកុមារ ក្នុងការផ្តល់នូវសេវាជូនប្រជាជន ដែលមានកុមារតូចៗ ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព ដោយត្រូវចូលរួម ក្នុងការពង្រឹងនូវសុខុមាលភាពកុមារ និងកាត់បន្ថយនូវអត្រាឈឺ និងស្លាប់របស់កុមារ ទារក ដែលជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅចម្បងៗ របស់ក្រសួងសុខាភិបាល ស្របតាមគោលនយោបាយអាទិភាពទាំង៦ ក្នុងនោះអាទិភាពទី១ របស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ បុរេសកម្ម រស់រវើក និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំទិវាវេជ្ជសាស្ត្រកុមារនៅថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹងថ្មីៗ និងព័ត៌មានថ្មីៗ ព្រមទាំងពិធីសារថ្មីៗក្នុងការគ្រប់គ្រងព្យាបាលនៃជំងឺកុមារ បន្តឱ្យមាននិរន្តរភាពការរៀបចំជារៀងតទៅទៀត។ ឯកឧត្តមសាស្រ្តាចារ្យ ណែនាំដល់មន្រ្តីសុខាភិបាល និងសមាគមទាំងអស់ សូមឱ្យមានការសហការគ្នាឱ្យបានល្អ ដោយត្រូវចេះសាមគ្គី យោគយល់ និងចេះចែករំលែកនូវចំណេះដឹង បទពិសោធន៍រវាងគ្នានិងគ្នា ក្នុងស្មារតីគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយចាត់ទុកអ្នកជំងឺ ដូចជាសមាជិកគ្រួសារយើងដែរ៕អត្ថបទ រដ្ឋា

វិស័យឯកជនកំពុងចូលរួមចំណែកលើការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា

2025/02/22 11:56:21 am        286
វិនិយោគិនបរទេសជាច្រើនបានកំពុងងាកមកកម្ពុជា តាមរយៈការទំនាក់ទំនងសភាពាណិជ្ជកម្មកម្ពុជា និងតាមបណ្តាញក្រុមហ៊ុន សហគ្រាសជាដៃគូរផ្សេងៗ លើលទ្ធភាពនៃការវិនិយោគនៅកម្ពុជានៅព្រះរាជាណាចក្រកម្ពុជា។ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារពើរព័ត៌មាន នៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន ថ្មីៗនេះថា ការវិនិយោគនៅកម្ពុជា បច្ចុប្បន្ន មានលំហូរកាន់តែច្រើន ក្នុងនោះវិនិយោគិនបរទេសរដែលឈានមុខគេ គឺមកពីប្រទេសចិន ក្រៅពីនេះកម្ពុជាទទួលបានវិនិយោគិនមក ពីតំបន់ផ្សេងៗដូចជា មកពីអឺរ៉ុប អាមេរិក និងអាស៊ីជាដើម ហើយការវិនិយោគមិនត្រឹមតែវិនិយោគនៅលើកាត់ដេរ និងសម្លៀកបំពាក់ ប៉ុណ្ណឹងនោះទេ បច្ចុប្បន្នកម្ពុជាទទួលបានការវិនិយោគស្ទើរគ្រប់វិស័យ និងជាវិស័យមានសក្តានុពល គាំទ្រដល់ការនាំចេញ ការបង្កើត ការងារក្នុងស្រុក និងជួយដល់កំណើនសេដ្ឋកិច្ចជាតិជាដើម។ឧកញ៉ា គួច ផេង បន្តថា ជុំវិញការទាក់ទាញវិនិយោគនេះ ឃើញថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងការកែ ទម្រង់ដ៏មុតស្រួចនានា សំដៅទាក់ទាញអ្នកវិនិយោគ ក្រោមបរិយាកាសអំណោយផលគ្រប់បែបយ៉ាង ក្នុងនោះសភាពាណិជ្ជកម្មកម្ពុជា ក៏ជាផ្នែកមួយនៃការចូលរួមចំណែកលើការកៀងគរវិនិយោគិនបទេសផងដែរ តាមរយៈការទំនាក់ទំនងផ្សេងៗ ជាពិសេសសភាពាណិជ្ជ កម្មកម្ពុជា ក៏បានបង្កើតសាខាសភាពាណិជ្ជកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលជាចលករដ៏សំខាន់ លើការផ្តល់ព័ត៌មានឱ្យ បានគ្រប់ជ្រុងជ្រោយ សម្រាប់ការនាំចេញ ការស្វែងរកដៃគូរពាណិជ្ជកម្ម និងការវិនិយោគដើម។សូមបញ្ជាក់ថា ជុំវិញឱកាសវិនិយោគនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងប៉ិនប្រសព្វរបស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញ អ្នកវិនិយោគឱ្យបណ្តាក់ទុននៅកម្ពុជា, សម្តេចបានដើរគោះទ្វារនៅតាមបណ្តាប្រទេសមួយចំនួន ការទាក់ម៉ូយ និងការកែទម្រង់ដ៏មុត ស្រួចនានាជាដើម ក្នុងគោលបំណងស្វែងរកការងារថ្មីៗជូនប្រជាពលរដ្ឋ, ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។ ចំណែកនៅក្នុងខែមករា ឆ្នាំ២០២៥ នេះវិញ CDC បានអនុម័តគម្រោង វិនិយោគបានចំនួន ៦៨ គម្រោង មានទុនវិនិយោគប្រមាណ ៧៤៨ លានដុល្លារអាមេរិក, នេះបានបង្ហាញចំនួនខ្ពស់មួយ នៅក្នុងខែ ដំបូងសម្រាប់ឆ្នាំ២០២៥ នៃការស្រូបយកវិនិយោគិនបណ្តាក់ទុននៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី,

កម្ពុជាគ្រោងបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះ នៅថ្ងៃអនាគតខាងមុខ

2025/02/22 11:52:27 am        403
នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងដំណើរទស្សនកិច្ចនៅព្រលាយន្តហោះអន្តរជាតិតេជោ រដ្ឋាភិបាលហ្វីលីពីន នឹងជួយទាក់ទងក្រុមហ៊ុនអាកាសចរណ៍ពីប្រទេសហ្វីលីពីន ដើម្បីសហការជាមួយ កម្ពុជា ក្នុងការបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះនាពេលឆាប់ៗខាងមុខនៅកម្ពុជា។នៅក្រោយចប់កម្មវិធីដឹកនំាគណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតចំនួន២ ប្រចាំនៅកម្ពុជា រួមមាន អូស្រ្តាលី និងហ្វីលីពីន អញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) មានប្រសាសន៍ឲ្យដឹងថា ស្ថានទូតហ្វីលីពីន នឹងររៀបចំសាលាហ្វឹកហាត់អាកាសចរណ៍ពីហ្វីលីពីន មកសហការជាមួយកម្ពុជា ដោយក្នុងពេលខាងមុខនេះ កម្ពុជានឹងមានការបើកសាលាបណ្តុះបណ្តាលជួសជុលយន្តហោះ នៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ ខេមតិច ផងដែរ ប៉ុន្តែលោកមិនទាន់ដឹងថា សាកលវិទ្យាល័យនេះ នឹងបើកដំណើរការពេលណានោះទេ។លោកឧញ៉ា បានលើកឡើងបន្តថា ចំពោះ ភាគីអូស្រ្តាលី បានសន្យាថា នឹងជួយផ្សព្វផ្សាយពីកម្ពុជា និងជួយទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាប្រទេសកម្ពុជាបន្ថែមទៀត។សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន២ប្រទេស ដែលបានអញ្ជើញទស្សនកិច្ច នៅរសៀលថ្ងៃនេះ រួមមាន៖ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកជំទាវ Plerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណ ៩៤% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនអ៊ីរ៉ង់ មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នជុំវិញទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងយូរអង្វែង
06/15/2026 05:06 PM
ការវិភាគ៖ លោក Trump ទុកផ្នែកលំបាក​ៗ​ទៅ​​ពេល​ក្រោយ​​ នៅក្នុង​​​កិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/15/2026 05:06 PM
ស្ថានទូតអ៊ីរ៉ង់ប្រចាំទុយនីស៊ី បង្ហាញពីតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងដំណើរការកិច្ចព្រមព្រៀង
06/15/2026 04:06 PM
កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ បង្ហាញពីការបរាជ័យផ្ទាល់ខ្លួនរបស់លោក Netanyahu
06/15/2026 04:06 PM
កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
06/15/2026 04:06 PM
អាហ្វ្រិកខាងត្បូង រឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងពេលមានការបញ្ជូនត្រឡប់ទៅវិញ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ថា ខ្លួននឹងទទួលបានប្រាក់១២ពាន់លានដុល្លារដែលបានបង្កក មកវិញ
06/15/2026 04:06 PM