កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្តល់រង្វាន់ដ៏អស្ចារ្យជូនដល់អ្នកដំណើរ និងអ្នក​ទស្សនា​ព្រលាន​យន្តហោះ
រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តបងប្អូនប្រកបមុខរបរ និងធ្វើការងារសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ងាក​មក​ចាប់​ឱកាស​ការងារ​ឱ្យ​ក្នុង​ប្រព័​ន្ធ​ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​កាន់​តែ​ប្រសើរ​ពី​របប​សន្តិសុខ​សង្គម
យុវជនបង្ហាញឆន្ទៈចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងការពារអធិបតេយ្យជាតិ និង​ពលរដ្ឋ

ព័ត៌មានជាតិ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «អ្នកដឹកនាំ ត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន»

2025/01/16 07:52:02 pm        102
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតក្នុងការថែទាំសុខភាព៖ និន្នាការសុខភាពនាថ្ងៃអនាគត និងការកំណត់អាទិភាព", នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ។​ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះនៃយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្សសុខាភិបាល។អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីកាលពីថ្ងៃទី១១ខែមេសាឆ្នាំ២០២៤នាឱកាសជំនួបសំដែងការគួរសមរវាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីនិងលោកសាស្ត្រាចារ្យTeo Yik Ying សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិសឹង្ហបុរីនិងជាព្រឹទ្ធបុរសមហាវិទ្យាល័យសុខភាពសាធារណៈSaw Swee Hock(ស ស្វី ហុក)។ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈSaw Swee Hock នៃសាកលវិទ្យាល័យជាតិសឹង្ហបុរីរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងដូចខាងក្រោម៖1. ចែករំលែកការស្វែងយល់និងវាយតម្លៃលើទំនាក់ទំនងរវាងនិន្នាការសុខភាពសកលនិងតំបន់ដែលអាចកើតមានឡើងនៅពេលអនាគតនិងជាយថាហេតុអាចនឹងពាក់ព័ន្ធជាមួយអនាគតនៃសុខភាពប្រជាពលរដ្ឋនៅកម្ពុជា, 2. ពិភាក្សាអំពីចំណុចខ្លាំងនិងចំនុចគួរកែលម្អអំពីស្ថានភាពនៃប្រព័ន្ធសុខាភិបាលនៅកម្ពុជានាពេលបច្ចុប្បន្ននិងការត្រៀមលក្ខណៈទៅពេលអនាគត និង3. ពិភាក្សារៀបចំបង្កើតយុទ្ធសាស្ត្រសម្រាប់កំណត់អាទិភាពនិងរៀបចំផែនការសកម្មភាពសម្រាប់គំនិតផ្តួចផ្តើមថ្មីៗនៅតាមមូលដ្ឋានសុខាភិបាលនីមួយៗសំដៅជំរុញអោយការផ្តល់សេវាសុខាភិបាលកាន់តែមានគុណភាពប្រសើរឡើង។នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការប្រើប្រាស់ធនធានប្រកបដោយការយកចិត្តទុកដាក់ ពិសេសការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការដើរលើគន្លងនិយាមសាកល។ ឯកឧត្តមសាស្ត្រាចារ្យ បានកត់សម្គាល់យកខ្លឹមសារនៃសិក្ខាសាលា សម្រាប់បញ្ជ្រាបទៅកាន់មូលដ្ឋានសុខាភិបាល តាមរយៈការកត់ត្រា និងការចូលរួមបញ្ចេញមតិប្រកបដោយភាពផុសផុល។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលរបស់យើង ដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ និងបុរេសកម្ម។ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះ សំខាន់ៗ ជូនដល់អង្គពិធី ដូចខាងក្រោម៖១- ការឱបក្រសោបបច្ចេកវិទ្យាយកមកប្រើប្រាស់ (Embarrassing Technology) ដែលឧបករណ៍ ដូចជាបញ្ញាសិប្បនិម្មិត Telemedicine និង Precision medicine កំពុងតែផ្លាស់ប្តូរការថែទាំព្យាបាលសុខភាព ដោយអ្នកដឹកនាំត្រូវតែស្វែងយល់បន្ថែមដើម្បីធានាឱ្យបានថា បច្ចេកវិទ្យាទាំងនេះ ត្រូវបានប្រើប្រាស់ប្រកបដោយក្រមសីលធម៌ ប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន និងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីបច្ចេកវិទ្យានេះ មកប្រើប្រាស់ឱ្យអស់លទ្ធភាពសម្រាប់ជាប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិ។២- ការផ្តល់អាទិភាពដល់សមធម៌ (Prioritizing equity) ដើម្បីឱ្យមាននិរន្តរភាពយូរអង្វែង ក្នុងពេលអនាគត យើងត្រូវខិតខំដោះស្រាយបញ្ហាវិសមភាព ក្នុងការទទួលបាននូវសេវាថែទាំ ព្យាបាលសុខភាព និងធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនទាំងនោះ។៣- ការកសាងភាពធន់ (Building Resilience) ដោយអ្នកដឹកនាំត្រូវផ្តល់អាទិភាព ដល់សុខុមាលភាពរបស់មន្រ្តីបុគ្គលិកសុខាភិបាល និងរៀបចំនូវប្រព័ន្ធសុខាភិបាល មួយដែលមានភាពធន់ទៅនឹងកត្តាប្រឈមនានាដែលអាចកើតមាននាពេលអនាគត។ ទន្ទឹមនឹងនោះដែរ ការច្នៃប្រឌិត (innovation) មិនមែនទាមទារត្រឹមតែឧបករណ៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែទាមទារនូវផ្នត់គំនិតនៃការកែលម្អជាប្រចាំ(continuous quality improvement) និងកិច្ចសហប្រតិបត្តិការគ្នា។ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវពាក្យគន្លឹះចំនួន ៤ ជូនដល់អង្គសិក្ខាសាលាថ្ងៃនេះ សម្រាប់វិស័យសុខាភិបាល គឺ ១) Leadership ដោយអ្នកដឹកនាំ ត្រូវមានការពន្យល់ ការចូលរួម មានឆន្ទៈ ការសហការគ្រប់ផ្នែកនិងភាគីពាក់ព័ន្ធ យុទ្ធសាស្រ្តសម្របសម្រួល និងឆ្លើយតបនឹងតម្រូវការពាក់ព័ន្ធ ជាពិសេសក្រមសីលធម៌ ដល់អ្នកប្រើប្រាស់សេវា ២) Innovation ជាការធ្វើទំនើបកម្ម ការស្រាវជ្រាវថ្មីៗ ដើម្បីទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ៣) Future ត្រូវគិតគូរអំពីសុខភាពមនុស្សចាស់ ជំងឺរ៉ាំរ៉ៃ ជំងឺមិនឆ្លង ការគាំពារសង្គម សុខភាពផ្លូវចិត្ត និងត្រៀមលក្ខណៈទប់ស្កាត់ជំងឺឆ្លងនាពេលខាងមុខ និង៤) Priority ការរៀបចំផែនការ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈ និងនិរន្តរភាពនាពេលអនាគតប្រកបដោយសមធម៌ និងត្រូវមានទិន្នន័យ ស្ថិតិ តាមបែប Digital Health ជារឿងសំខាន់។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តកិច្ចសហការជាមួយសាកលវិទ្យាល័យជាតិសិង្ហបុរី រហូតឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ដោយត្រូវតម្កល់ជាប្រព័ន្ធ Structure និងនវានុវត្តន៍ ដើម្បីចារឹកជាក្បួនខ្នាត ទៅអនាគត នូវអ្វីដែលធ្វើបានល្អ និងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។ សិក្ខាសាលានេះរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សហការជាមួយសាលាសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋាន មន្ទីរពេទ្យជាតិ វិទ្យាស្ថានជាតិ និងមជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាកលវិទ្យាល័យជាតិសិង្ហបុរី ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត Zoom សរុបជាង ២០០រូប៕អត្ថបទ រដ្ឋា 

ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2025/01/16 07:05:19 pm        112
ភ្នំពេញ៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងប្រធានសភាម៉ាឡេស៊ី ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (H.E. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។នាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ប្រធានរដ្ឋសភាម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅប្រទេសកម្ពុជា។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះជាប្រវត្តិសាស្រ្តសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។សម្តេចប្រធានរដ្ឋសភា បានគូសរំលឹកពីការជួបពិភាកក្សាជាមួយឯកឧត្តម ប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងកិច្ចប្រជុំនៅប្រទេសឡាវ គឺភាគីទាំងពីរ បានជជែកពីការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសគោលបំណងទស្សនកិច្ចជាការពួនជ្រំនៃទំនាក់ទំនងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងរយៈពេល៧០មកហើយ។ ប្រធានរដ្ឋសភានៃប្រទេសទំាងពីរបាន បានជួបពិភាក្សាទ្វេភាគីជាមួយគ្នា ក្រោមបរិយាកាសរីករាយ ជិតស្និទ្ធ បើកចំហរ និងសាមគ្គីភាព នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្ថាប័នសភា ប្រទេសទំាងពីរឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ សម្តេច បានស្នើប្រធានរដ្ឋសភាម៉ាឡេស៊ីជួយទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី មកបណ្តាក់ទុននិងទស្សនាកម្ពុជាបន្ថែមទៀត ព្រមទាំងជួយផ្តល់បន្ថែមអាហារូបករណ៍ដល់សិស្សនិស្សិតនិងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅម៉ាឡេស៊ី ឱ្យបានកាន់តែច្រើន ដើម្បីក្លាយជាធនធាននៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ឯកឧត្តមបណ្ឌិត បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ម៉ាឡេស៊ីបាន រួមសហការការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាគូសបញ្ជាក់ថាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅម៉ាឡេស៊ី ជាពលរដ្ឋសកម្ម ស្មោះត្រង់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនៅម៉ាឡេស៊ី។ ឆ្លើយតបនឹងសំណើរបស់សម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត បានសន្យាថា នឹងខិតខំទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី បន្ថែមទៀត មកម្ពុជា ហើយបញ្ហាអាហារូបករណ៍ក៏ដូច្នេះដែរ។ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានគូសបញ្ជាក់ថា អ្នកវិនិយោគម៉ាឡេស៊ីដែលកំពុងបណ្តាន់ទុននៅកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយនិងកក់ក្តៅ ជាទីបំផុត ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាកម្ពុជា។ នាឱកាសនោះ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរបានគូសបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ មិនត្រឹមបាននាំមកនូវផលប្រយោជន៍ដល់កម្ពុជានិងម៉ាឡេស៊ីប៉ុណ្ណោះទេ តែបាននាំមកនូវសុខសន្តិភាព វិបុលភាព ដល់មនុស្សជាតិទំាងមូលក្នុងសកលលោក ពិសេសនៅក្នុងសហគមន៍អាស៊ានតែម្តង៕

កម្ពុជា-ថៃ រៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២

2025/01/16 06:51:43 pm        104
ភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នបានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានភាពរលូន និងជោគជ័យ។ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយលើការរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ។ កិច្ចប្រជុំនេះក៏បានគិតគូរទាំងលើការរៀបចំតុបតែង ការប្រគុំតន្ត្រី ការគ្រប់គ្រងទឹក ភ្លើង អនាម័យបរិស្ថាន ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពទាំងក្នុង និងក្រៅពិធី។ បន្ថែមពីនេះឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំ១៤ រក្សាឱ្យបានសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់នេះមាន២ការប្រកួត គឺក្រុមបាល់ទាត់តារាកម្ពុជា និងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ ក្រុមបាល់ទាត់គុនខ្មែរ និងប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI។ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ក៏ជាព្រឹត្តិការណ៍ដែលមានគោលបំណងរិតចំណងសាមគ្គីភាព និងមិត្តភាពកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឱ្យមានសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ។ ព្រឹត្តិការណ៍នេះក៏នឹងមានការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃក៏បានសុំកាច់ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។ ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង ក៏បានស្នើឱ្យលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង ធ្វើការឃោសនាក៏ដូចជាអំពាវនាវឱ្យប្រជាពលរដ្ឋថៃមកទស្សនាក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់នៅកម្ពុជាឱ្យបានច្រើនផងដែរ។លោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង មានប្រសាស្ត្រថា ការរៀបចំការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ ជាការប្រកួតមិត្តភាព ដែលមាន កីឡាករ និងតារាល្បីៗរបស់ថៃ និងកម្ពុជាចូលរួមប្រកួត ក្នុងនោះសម្រាប់កីឡាករ និងតារាល្បីៗរបស់ថៃមានចំនួន៥០នាក់ ហើយគោលបំណងគឺចង់ឱ្យប្រទេសទាំង២ មានសន្តិភាពជាមួយគ្នារហូតតទៅ។ក្នុងកិច្ចប្រជុំនៃព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ ក៏បានពិភាក្សាលើគម្រោងនៃការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងខេត្តពោធិ៍សាត់កំពុងប្រែមុខមាត់ថ្មីហើយ

2025/01/16 05:57:45 pm        156
ពោធិ៍សាត់ ៖ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺជាភូមិ ដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណ៨០ គីឡូម៉ែត្រ ពីទីរួមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បច្ចុប្បន្នភូមិនេះកំពុងប្រែមុខមាត់ថ្មីហើយ។ពលរដ្ខដែលរស់នៅភូមិ ដែលទើបតែបង្កើតថ្មីនេះមានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធជនក្រីក្រ ដែលត្រូវជ្រើសរើសអោយទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាលកម្ពុជា ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយ នឹងកម្លាំងចិត្តការ ពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាព នឹងការអភិវឌ្ឍន៍ មកទល់នឹងសព្វថ្ងៃនេះ។ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរយ៉ាងហ្មត់ចត់ និងចងចាំជានិច្ចចំពោះគ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិមាតុភូមិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ដ៍ខ្មៅងងឹតពីអតីតកាល។ ដោយមានការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសម្តេចតេជោ,សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចមហាបវរធិបតី គឺបានធ្វើការសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម អណ្តូងទឹក តបណ្តាញអគ្គីសនី ដាក់អំពូលភ្លើងសូឡា សាងសង់ទំនប់ស្ទាក់ទឹក និងផ្លូវខ្វាត់ខ្វែងនៅក្នុងភូមិ។ ​បើតាមមន្រ្តីសាខា កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា បានសហការ ជាមួយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានចុះមកផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើប ជូនដល់ពលរដ្ឋប្រមាណ១៤៥ នាក់ដែលកំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដើម្បីត្រៀមខ្លួនសម្រាប់ចងក្រងសហគមន៍កសិកម្មទំនើប តាមរយះការដាក់ចេញនូវ កម្មវិធីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ នឹងរក្សាលំនឹងថ្លៃកសិផល ក្នុងគោលបំណងប្រែក្លាយវិស័យកសិកម្ម ពីលក្ខណះគ្រួសារអោយទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មរឹងមាំ នឹងមានសមត្ថភាពប្រកួតប្រជែង ទាំងគុណភាព និង បរិមាណ។ជាមួយគ្នានោះ អ្វីដែលធ្វើអោយគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង កាន់ តែមានភាពកក់ក្តៅបន្ថែមទៀតនោះ គឺជានិច្ចជាកាល ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ លោកតែងតែដឹកនាំមន្ត្រី ក្រោមឱវាទ ចុះមកសួរសុខទុក្ខជាប្រចាំ ដើម្បីពិនិត្យនិងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ នៅទីនោះ។ ដូចជាថ្មីៗនេះដែរ ឯកឧត្តមបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនចូលរួមសម្អាតបរិស្ថានអនាម័យនៅតាមដងផ្លូវ តាមទីសាធារណៈ និងតាមខ្នងផ្ទះគ្រួសារអតីតយុទ្ធជន ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនគ្រួសារអតីតយុទ្ធជនទាំង ៦២៨គ្រួសារ និងសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ៕អត្ថបទ៖ សំ ងីម

គម្រោងប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យសម្រេចបានប្រមាណ៦៤%

2025/01/16 05:48:25 pm        143
បន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ក្រុមការងារអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ បានបង្ហាញពីវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៤% ខណៈគម្រោងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦។បើតាមរបាយការណ៍ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានគឺ ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះ៖ ទី១)ការងារស្តារអាងទឹករួមមាន៖ អាងទឹកពង្រសម្រេចបាន១០០% អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន៩៩% ទី២)ការងារប្រពន្ធ័ប្រឡាយខ្នាតធំ រួមមាន៖ ប្រឡាយមេ MC១-១ សម្រេចបាន៩៨% ប្រឡាយមេ MC១-២ សម្រេចបាន៨៥% ប្រឡាយមេ MC២ សម្រេចបាន៩៥,០៤% ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦% និងប្រឡាយមេ MC៣-២ សម្រេចបាន៩៨.៥០% និងទី៣)ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការ្យសរុបចំនួន ២១៦កន្លែង ស្តារអាងទឹកចំនួន ៣កន្លែង(អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុលអាងទឹកអូរខៃដន។ គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលក្នុងរដូវវស្សាប្រមាណ ២៨ ៣៥៤ហិកតា និងរដូវប្រាំងប្រមាណ ១៣ ៨២៧ហិកតា ប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១២ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ៕

គ.វ.រ. បើកកិច្ចប្រជុំលើកទី ៣ដើម្បីតាមដាន ពិនិត្យ និងធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ

2025/01/16 05:10:16 pm        100
ភ្នំពេញ ៖ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នារសៀលថ្ងៃទី ១៦    ខែ មករា ឆ្នាំ ២០២៥នេះ បានបើកកិច្ចប្រជុំលើកទី៣ ដើម្បីតាមដាន ពិនិត្យ និងធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាប្រធាន គ.វ.រ. ។    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) នៅទីស្តីការនាយករដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធាន និងជាសមាជិក គ.វ.រ. ប្រមាណ ៦០រូប។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យអំពីលទ្ធផលដែលក្រសួង ស្ថាប័ន សមាជិក នៃគ.វ.រ. សម្រេចបានកន្លងមក ចេញពីការរួមសហការគ្នាជាមួយគ្នា ព្រមទាំងពិនិត្យ និងពិភាក្សាលើឯកសារសេចក្តីព្រាងជុំវិញការអនុវត្តវិធានការគន្លឹះទី២ ជាពិសេសការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ត្រូវបានបង្កើតឡើងនាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ជាយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ។ ក្រសួងមុខងារសាធារណៈ បំពេញមុខងារជាលេខាធិការដ្ឋានរបស់ គ.វ.រ.។

ក្រសួងអប់រំ ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (PLP EdTech) នៅថ្ងៃនេះ

2025/01/16 03:56:50 pm        537
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយ​ប្រកាសពីការដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (PLP EdTech)។តាមរយៈសេចក្ដីប្រកាស ក្រសួងអប់រំបានបញ្ជាក់ថា ថ្នាលបឋម PLP (PLP EdTech) ត្រូវ​បាន​អភិវឌ្ឍ​ឡើង ដើម្បីគាំទ្រដល់ការរៀននិងបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការត្រួត​ពិនិត្យ​ការ​សិក្សា​របស់​សិស្ស និងមានលក្ខណៈសម្បត្តិដូចខាងក្រោម៖- សិស្សប្រើប្រាស់ថ្នាលបឋម PLP សម្រាប់អនុវត្តសកម្មភាពសិក្សា និងសំណួរតេស្តលើមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត ដើម្បីអភិវឌ្ឍបំណិនត្រិះរិះពិចារណា ឱ្យកាន់តែស៊ីជម្រៅ។- គ្រូបង្រៀនអាចតាមដានសកម្មភាពសិក្សា និងលទ្ធផលសិក្សារបស់សិស្ស ដើម្បីរៀបចំផែនការ បង្រៀនស្របតាមសមត្ថភាពសិស្ស។- គ្រូបង្រៀន និងមន្ត្រីបច្ចេកទេសកម្រិតបឋមសិក្សា អាចប្រើប្រាស់ថ្នាលបឋម PLP សម្រាប់អភិវឌ្ឍវិជ្ជាជីវៈជាប់ជាប្រចាំ តាមរយៈការធ្វើស្វ័យសិក្សាតាមអនឡាញ ដើម្បីទទួលបានក្រេឌីត- មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអ្នកស្រាវជ្រាវ អាចធ្វើការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស តាមគំរូតេស្តរង្វាយតម្លៃថ្នាក់ជាតិ (ថ្នាក់ទី៣ និងទី៦) និងថ្នាក់តំបន់ SEA-PLM (ថ្នាក់ទី៥)។- មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អង្គការដៃគូជាតិ និងអន្តរជាតិ អាចតាមដានការសិក្សា និងផ្តល់កិច្ចសហការក្នុងការជួយសិស្សទាន់ពេលវេលា ដោយផ្អែកលើទិន្នន័យសិក្សា និងលទ្ធផលសិក្សាប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែជាដើម៕ 

ប្រធានរដ្ឋសភាម៉ាឡេស៊ី អញ្ជើញដល់កម្ពុជាហើយដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ

2025/01/16 03:42:35 pm        302
ភ្នំពេញ៖ នៅរសៀលថ្ងៃនេះ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានអញ្ជើញដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅប្រទេសកម្ពុជា។តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (H.E. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចាប់ផ្តើមដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយតម្កល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិជាស្នូល៕

នៅតាមតំបន់ដាច់ស្រយាលខេត្តឧត្តរមានជ័យ បច្ចុប្បន្នខ្វះទាំងគ្រូបង្រៀន និងអគារសិក្សា ដែលជាតម្រូវការចាំបាច់

2025/01/16 03:25:11 pm        268
ឧត្តរមានជ័យ៖ លោក បុិច រតនា ​ប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្តឧត្តរមានជ័យ បានលើក​ឡើងថា ​បច្ចុប្បន្នយើងនៅមានបញ្ហាប្រឈមខ្វះខាត ​ដូចជា៖ ខ្វះគ្រូបង្រៀន​ ខ្វះអគារសិក្សា និង​សម្ភារៈមួយចំនួនដែលជា​តម្រូវការចាំបាច់ផងដែរ។ថ្លែងអង្គបើកសន្និបាតបូកសរុបលិទ្ធផលវាយតម្លៃការងារអប់រំយុវជន និងកីឡាឆ្នាំ២០២៣-២០២៤ លើកទិសដៅអនុវត្តបន្តការងារឆ្នាំ២០២៤-២០២៥ ក្រោមប្រធានបទ (អភិវឌ្ឍន៍​មូលធនមនុស្ស​ឆ្ពោះទៅ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលប្រព្រិត្តិទៅក្រោមអធិបតីភាពឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និង​មានការអញ្ជើញចូលរួម​ពី​អភិបាលរងខេត្ត​មន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូអ្នកគ្រូជាច្រើនកុះករ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំយុវជន ​និងកីឡា ខេត្តឧត្តរមានជ័យ។លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបន្តថា ​ដើម្បីសម្រេច​បាននូវចក្ខុវិស័យមូលធន​មនុស្ស​ឆ្ពោះទៅរកការអភិវឌ្ឍនៅកម្ពុជា​សម្រាប់ឆ្នាំ២០៥០នោះ គឺ​យើង​គម្បីត្រូវ​បង្កើនធនធាន​មនុស្ស​ប្រកបដោយចំណេះដឹង​ពីទីប្រជុំជន​ដល់​មូលដ្ឋាន​ដាច់​ស្រយាល​ដើម្បី​ផ្តល់​ឱកាស​ដល់ប្អូនៗ​សិស្សានុសិស្ស​អាច​មានលទ្ធភាពបាន​សិក្សាគ្រប់គ្រាន់។នាពេលនេះដែរឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បាន​ធ្វើការកោតសរសើរ ​និងវាយ​តម្លៃខ្ពស់ចំពោះការ​ខិតខំ​ប្រឹងប្រែង​ការងារ​កន្លងមក របស់​មន្ទីរអប់រំ ​ក៏ដូចជាលោកគ្រូអ្នកគ្រូគ្រប់រូប ដែលបាន​ធ្វើឲ្យសាលាទទួល​បាន​នូវស្នាដៃល្អៗ ក្នុងការប្រឡង​ប្រណាំង​ប្រកួតប្រ​ជែង​របស់​សាលារៀងខ្លួននោះ។ឯកឧត្តម ហូ សំបូរ បន្តទៀតថា​ យើងមានឱកាសបានសិស្សារៀនសូត្រ ​និង​មានអគារសិស្សាថ្មីៗ ច្រើនជាន់ និងមានគ្រូបង្រៀនប្រកប​ដោយ​វិជ្ជាជីវៈ​ចំណេះដឹង គឺដោយ​សារ​យើង​មានសន្តិភាព​ពេញលេញ និង​មានការ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ជា​អាទិភាព​លើ​វិស័យអប់រំ​ពី រាជរដ្ឋាភិបាល​កម្ពុជា ​តែងតែ​ផ្ដោត​ការ​យកចិត្ត​គិតគូរ​ខ្ពស់​លើ​វិស័យ​អប់រំ​នេះ ដែលជា​វិស័យចម្បង៕ 

កសិករខេត្តស្វាយរៀងរំពឹងថាទីផ្សារស្រូវនិងហក់តម្លៃឡើងវិញនៅពេលបញ្ចប់ការងារប្រមូលផលស្រូវវស្សា

2025/01/16 03:02:30 pm        128
ស្វាយរៀង ៖ តំណាងកសិករខេត្តស្វាយរៀង លោក សរ រដ្ឋា រស់នៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ព្យាករណ៏និងរំពឹងទុកថា តម្លៃស្រូវ និងហក់ឡើងវិញនៅពេលប៉ុន្មានថ្ងៃខាងមុខនេះជាពុំខាន ។ការដែលលោកបានអះអាងបែបនេះ អោយតែ ដល់រដូវប្រមូលផលស្រូវវស្សាម្តងៗ តម្លៃស្រូវ ត្រូវបានក្រុមឈ្មួញកណ្តាលធ្វើការបន្តុះនិងបញ្ចុះតម្លៃ ដោយក្រុមកសិករសម្រុកលក់ ដើម្បីទូទាត់ សម្ភារះកសិកម្ម ថ្លៃឈ្នួលភ្ជួររាស់ និងថ្លៃច្រូតកាត់ តែដល់ពេលច្រូតកាត់ប្រមូលទុកដាក់ហើយស្រូវនិងមានតម្លៃឡើងវិញរហូតដល់ពេលប្រមូលទុកដាក់ ស្រូវប្រដេញទឹកនិងស្រូវប្រាំង ។ សំឡេង......តាមរបាយការណ៏របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត ដែលBTV ទទួលបានតាមសារតេឡេក្រាម គិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ តម្លៃស្រូវ នៅស្វាយរៀង ដែលក្រុមកសិករនិងឈ្មួញដឹកយកទៅលក់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ស្រូវក្រអូប១គីឡូក្រាមមានតម្លៃ១ពាន់១៥០រៀលនិងស្រូវចម្រុះមួយគីឡូក្រាមមានតម្លៃតែ៧៤៩រៀល។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រេងឡើងថ្លៃជាង​៤ ដុល្លារ បន្ទាប់ពីលោក Trump បដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពរបស់អាមេរិក   ​​
05/11/2026 05:05 PM
ប្រធានាធិបតីបារាំងនិយាយការពារអឺរ៉ុបនៅអាហ្វ្រិក
05/11/2026 05:05 PM
លោក Trump បញ្ជាក់ថា តុលាការកំពូលអាមេរិក គួរតែ «ស្មោះត្រង់» ពាក់ព័ន្ធសំណុំរឿងសំខាន់ៗ
05/11/2026 04:05 PM
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី កើតអគ្គិភ័យ នៅអាកាសយានដ្ឋាននេប៉ាល់ នាំឲ្យមានការជម្លៀសបន្ទាន់
05/11/2026 04:05 PM
អ៊ីរ៉ង់ព្រមានបារាំង និងអង់គ្លេស អំពីការឆ្លើយតបភ្លាមៗ ចំពោះការដាក់ពង្រាយ នៅច្រកសមុទ្រ Hormuz
05/11/2026 04:05 PM
ចិន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចាពាណិជ្ជកម្ម នៅទីក្រុងសេអ៊ូល មុនជំនួបកំពូល Trump-Xi
05/11/2026 04:05 PM
តៃវ៉ាន់ជឿលើទំនាក់ទំនងជាមួយអាមេរិក តែសង្ឃឹមនឹងគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល ពេលលោក Trump នៅចិន
05/11/2026 04:05 PM
[BREAKING NEWS] សភាហ្វីលីពីនចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី លោកស្រី Sara Duterte ជាលើកទី២
05/11/2026 04:05 PM
ចិនប្រកាសពីការបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou-10 ដោយជោគជ័យ
05/11/2026 04:05 PM
ប្រទេសអឺរ៉ុបចំនួន ១៣ និងកាណាដាថ្កោលទោសអំពើភេរវកម្មរបស់អ្នកតាំងទីលំនៅ» នៅតំបន់វេសបែង
05/11/2026 04:05 PM