កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្តល់រង្វាន់ដ៏អស្ចារ្យជូនដល់អ្នកដំណើរ និងអ្នក​ទស្សនា​ព្រលាន​យន្តហោះ
រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តបងប្អូនប្រកបមុខរបរ និងធ្វើការងារសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ងាក​មក​ចាប់​ឱកាស​ការងារ​ឱ្យ​ក្នុង​ប្រព័​ន្ធ​ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​កាន់​តែ​ប្រសើរ​ពី​របប​សន្តិសុខ​សង្គម
យុវជនបង្ហាញឆន្ទៈចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងការពារអធិបតេយ្យជាតិ និង​ពលរដ្ឋ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

2025/01/16 02:56:36 pm        105
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមនិងឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះមូលដ្ឋានខេត្តស្រុក ឯកឧត្តមប្រធានតុលាការ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរស្រុក ក្រុង ឃុំសង្កាត់ ប្រមាណជិត១ពាន់នាក់។ មានប្រសាសន៍ក្នុងពិធីបិទសន្និបាតនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន។ ការខិតខំប្រឹងប្រែងនេះពិតជាបានចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព នយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម, ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការពង្រឹងនីតិរដ្ឋ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យ កាន់តែរឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន។ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរ គឺ៖ ទី១.ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និង ពូនជ្រំ ចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម។ ទី២.កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល ឬ ភាពវឹកវរក្នុងសង្គម។ ស្រាវជ្រាវ និងបង្ការទប់ស្កាត់ឱ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុចអាល បង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ធ្ងន់ធរដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព ទាំងសេដ្ឋកិច្ច សង្គម ទេសចរណ៍ ការវិនិយោគ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួម ពីគ្រប់ តួអង្គពាក់ព័ន្ធ។ ត្រូវពង្រឹងយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ជម្លោះ និងការទាមទារតវ៉ានានាដែលបានកើតមាននៅមូលដ្ឋាន ដោយផ្អែកតាមច្បាប់គោលការណ៍ណែនាំបែបបទ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និងបង្កើតបរិយាកាសល្អដល់ការរស់នៅ ការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗ។ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជន ឱ្យចូលរួមកសាង ភូមិ និងឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន។ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺជាគោលបំណង និងជាទិសដៅការងារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល៕ កាំង ហុងវាស្នា

នាយឧត្តមសេនីយ៍ ស ថេត ប្រាប់ក្រុមហ៊ុនសន្តិសុខឯកជនមិនឲ្យយកជនបរទេសបម្រើ​ជាភ្នាក់ងារ​សន្ដិសុខជាដាច់ខាត

2025/01/16 02:07:54 pm        238
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់បណ្តាក្រុមហ៊ុនផ្តល់សេវា​សន្តិសុខ​ឯកជន និងសហគ្រាសគ្រឹះស្ថានទាំងអស់ ហាមមិនឲ្យជ្រើសរើស​ជនបរទេស​បម្រើ​ការងារ​ជា​កម្លាំងភ្នាក់ងារសន្តិសុខឯកជនជាដាច់ខាត ហើយមួយវិញ​ទៀត​ភ្នាក់​ងារ​សន្តិសុខ​ទាំង​អស់ ដែលក្រុមហ៊ុន​ជ្រើសរើស​រួច​ហើយ​ត្រូវ​ចុះ​បញ្ជីការ​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ។ថ្លែងនៅក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាង​អគ្គស្នង​ការ​ដ្ឋានន​គរបាល​ជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននា នៅព្រឹក​ថ្ងៃ​ទី១៦ ខែមករា ឆ្នាំ២០២៥នេះ នាទីស្ដីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត បាន​គូស​បញ្ជាក់​ថា គ្រប់ក្រុមហ៊ុនផ្ដល់សេវា និងសហគ្រាស គ្រឹះស្ថានទាំងអស់ នៅពេលជ្រើស​រើស​ភ្នាក់ងារ​សន្តិសុខ​ឯកជន ត្រូវអនុវត្តតាមប្រកាសលេខ១០២០ ប្រ.កចុះថ្ងៃទី១១ ខែមេសា ឆ្នាំ​២០១៧ របស់ក្រសួងមហាផ្ទៃ និងស្របតាមលក្ខខណ្ឌច្បាប់ស្តីពីការងារ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​។នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានប្រាប់​ដល់​ក្រុម​ហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ និងសហគ្រាសគ្រឹះស្ថានទាំងអស់ត្រូវរាយការណ៍ឲ្យបានជាប់ជាប្រចាំ នូវចំនួន​ភ្នាក់​ងារ​សន្តិសុខ​ឯកជន ដែលបានជ្រើសរើសមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនា​យក​ដ្ឋាន​គ្រប់​គ្រង​សន្តិសុខឯកជន ដើម្បីបញ្ចូលសាវតាភ្នាក់ងារសន្តិសុខឯកជន ទៅក្នុងប្រព័ន្ធ​គ្រប់​គ្រង​តាម​បច្ចេក​វិទ្យាឌីជីថល។ដោយឡែកចំពោះទីតាំងស្នាក់នៅបណ្តោះអាសន្ន ឬទីតាំងរស់​នៅ​ប្រមូល​ផ្តុំ​របស់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ត្រូវ​រាយការណ៍ជូនសមត្ថកិច្ចនៅមូលដ្ឋាន និងត្រូវបំពេញបែបបទរដ្ឋបាល ឲ្យបានត្រឹមត្រូវ ដូច​ជាការចុះបញ្ជីស្នាក់នៅជាដើម។ បន្ថែមពីនេះ ត្រូវចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន ឲ្យមក​ទទួល​ការ​បណ្តុះបណ្តាលបំប៉នជំនាញអំពីតួនាទី ភារកិច្ច និងមេរៀនមូលដ្ឋានគ្រឹះផ្សេងៗ ឲ្យ​បាន​ត្រឹម​ត្រូវ មុនដាក់ពង្រាយឲ្យឈរជើងតាមគោលដៅនីមួយៗ ហើយត្រូវ​ម្ចាស់​ការ​លើក​កម្ពស់​សមត្ថ​ភាព វិជ្ជាជីវៈ វិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ និងអាកប្បកិរិយារបស់ភ្នាក់ងារសន្តិសុខឯកជន ឲ្យ​បាន​ជាប់ជាប្រចាំ បូករួមទាំងកាយសម្បទាផងដែរ។ ជាមួយ​គ្នា​នោះដែរនាយឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការ​ក្រើន​រំលឹក​ឲ្យ​ចៀស​វាង​ដាច់​ខាត​ការ​ប្រើប្រាស់​ឯកសណ្ឋាន ស្លាកសញ្ញាស័ក្កដូច ឬស្រដៀងទៅកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ និង​មិនត្រូវបំពាក់ឧបរណ៍ សម្ភារៈបច្ចេកទេស ដែល​ផ្ទុយ​ពី​ការ​ណែនាំ​របស់​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិឡើយ និងគួរផ្តល់អាទិភាពដល់មន្ត្រីរាជការ និងកងកម្លាំងដែលបានចូលនិវត្តន៍ ប៉ុន្តែ​នៅ​មានសុខភាពល្អរឹងមាំឲ្យចូលបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន។ក្នុង​ឱកាសនោះដែរ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានជំ​រុញ​ឲ្យ​បន្ត​ចូល​រួម​អនុវត្ត​គោល​នយោបាយជាតិស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជាពិសេស​ចូល​រួម​ជា​មួយ​កម្លាំង​នគរបាលជាតិ ការពារព្រឹត្តការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្ធធ្វើឡើងនៅកម្ពុជា ព្រម​ទាំង​ថ្លែង​អំណរគុណចំពោះកិច្ចការផ្តល់នូវភ្នាក់សន្តិសុខឯកជន ឲ្យចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ នាពេលកន្លងមកផងដែរ៕ អត្ថបទ៖ បាន ចក់

ក្នុងរយៈពេល១៥ថ្ងៃ ដើមឆ្នាំ២០២៥ តុលាការចាត់ការសំណុំរឿងករណីក្មេងទំនើងចំនួន ៥៣ករណី មានជនសង្ស័យចំនួន ២៨២នាក់

2025/01/16 01:58:05 pm        88
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា ក្នុង​រយៈ​ពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ៥៣ករណី មានជនសង្ស័យចំនួន ២៨២នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១៩៩នាក់ ដែលពាក់ព័ន្ធនឹងបទ "ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យ​ខូច​ខាត​ដោយ​ចេតនា និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត"។អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្ថែមទៀតថា សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែល​បាន​ចាត់​វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើង ប្រកប​ដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និង​សុវត្ថិភាព​របស់សង្គមជាតិព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវដល់ឪពុកម្តាយ ព្រម​ទាំង​អាណា​ព្យាបាល​ទាំង​អស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មាន​ប្រៀន​ប្រដៅ​ដល់​កូន​ៗ​ឱ្យ​ដើរ​តាម​គន្លង​ត្រឹម​ត្រូវ​វៀរចា​កនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូម​អំពាវនាវ​ដល់​យុវជន​ទាំង​អស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និង​សេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕ អត្ថបទ៖ កុម្ភៈ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ ការបូជាលះបង់យ៉ាងធំធេងក្នុងការដឹកនាំកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់សម្ដេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»

2025/01/16 01:36:12 pm        138
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម អាលី អាកបារ ណាហ្សារី និងសហការី ដែលបានអញ្ជើញមកកម្ពុជា និងបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។ សម្តេចតេជោ បានបន្ថែមថា ការទទួលជួបប្រធានស្ថានតំណាង ពុំមាននិវេសនដ្ឋាននៅកម្ពុជា គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃអាទិភាពការទូតសភា ដែលសម្តេចបានកំណត់ ហើយដែលជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារការទូត។ នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម។ ទន្ទឹមគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជូនពរឆ្នាំថ្មី និងបានគោរពជូនពរ សម្តេចតេជោ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នាឱកាសឆ្នាំថ្មី ឆ្នាំសកលនេះផងដែរ។ នៅក្នុងជំនួបលើកដំបូងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ដែលទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម បានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ដែលបានបូជា លះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ សមិទ្ធផលដ៏ច្រើនលើសលុបសម្រេចបានទាំងនេះ ធ្វើឱ្យសម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានលើកឡើងបន្ថែមថា តាំងពីប្រទេសទាំងពីរភ្ជាប់ចំណងការទូតមក ទំនាក់ទំនងរវាងកម្ពុជា-អ៊ីរ៉ង់ គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា។ ប្រទេសទាំងពីរក៏បានខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនានា ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងថាមពល បច្ចេកវិទ្យា... ក៏ដូចជាកិច្ចខិតខំជំរុញការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានស្នើជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យបានញឹកញ៉ាប់ និងក្នុងន័យនេះ បានពាំនាំនូវការអញ្ជើញរបស់ប្រធានសភាអ៊ីរ៉ង់ គោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ តាមពេលវេលាសមស្រប។ នៅក្នុងស្មារតីដូចគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីអ៊ីរ៉ង់ ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេវិទ្យា វិស្វកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាទេសចរណ៍ជាដើម។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម Ali Akbar Nazari ចំពោះការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់ សម្តេច នៅក្នុងការបង្រួបបង្រួមជាតិ និងការកសាងនិងរក្សាសន្តិភាពរយៈពេលវែង ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ បានជម្រាប ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេន ដែលជាការប្តូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង និងបានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិឱ្យកាន់តែខ្ពស់ថែមទៀត។ សម្តេចតេជោ បានកោតសរសើរអំពីសមត្ថភាពខ្ពស់របស់អ៊ីរ៉ង់ នៅក្នុងវិស័យបច្ចេកវិទ្យា និងថាមពល។      សម្តេចតេជោ បានបន្តថា អ៊ឺរ៉ង់គឺជាប្រទេសមួយដែលអាចគាំទ្រកម្ពុជាពង្រឹងសន្តិសុខថាមពលរបស់ខ្លួន។    សម្តេចតេជោ ក៏បានរំលឹកអំពីការអញ្ជើញចូលរួមរបស់សម្តេចនៅក្នុងកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងតេអេរ៉ង់ កាលពីឆ្នាំ២០១២ និងបានសង្កេតឃើញនូវសក្តានុពលដ៏ធំធេងរបស់អ៊ឺរ៉ង់។នៅក្នុងបរិបទនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍គាំទ្រឱ្យប្រទេសទាំងពីរលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូលទៅលើការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជាវិស័យដទៃទៀត។ ស្តែងចេញពីយន្តការនេះ ភាគីទាំងពីរអាចចាប់ផ្តើមជំរុញការរៀបចំកិច្ចព្រមព្រៀងស្តីពីការពារវិនិយោគរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ សម្តេចតេជោបានលើកឡើងជាអនុសាសន៍ឱ្យអ៊ីរ៉ង់ផ្តោតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ដោយងាកសម្លឹងមកទិសខាងកើត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ប្រទេសនានានៅក្នុងតំបន់ និងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចតំបន់ ដូចជាអាស៊ិប (RCEP) ជាដើម។ សម្តេចតេជោ ក៏បានបញ្ជាក់អំពីគោលជំហររបស់កម្ពុជាពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដូចជានៅតំបន់មជ្ឈិមបូព៌ា និងក្នុងស្មារតីនេះ បានស្នើឱ្យជំរុញយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ចំពោះបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បានចូលរួមសោកស្តាយនិងរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតរបស់ឯកឧត្តម Ebrahim Raisi ប្រធានាធិបតី នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភា ឆ្នាំ២០២៤ និងជាមួយគ្នានេះ តាមរយៈឯកឧត្តម Ali Akbar Nazari ផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំកំពូលអ៊ីរ៉ង់ ឯកឧត្តម អាយ៉ាតូឡា Ali Hoseini KHAMENEI និងឯកឧត្តមប្រធានាធិបតី Masoud Pezeshkian៕

រដ្ឋបាលឃុំគូលែនត្បូង ប្រារព្ធ​ពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩-៧មករា ២០២៥)

2025/01/16 01:17:52 pm        116
រដ្ឋបាលឃុំគូលែនត្បូង រៀបចំពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩-៧មករា ២០២៥) ក្រោមអធិបតីភាព ឯកឧត្ដម សុខ សាន្ដ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំគូលែនត្បូង។ ពិធីនេះប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅបរិវេណសាលាឃុំគូលែនត្បូង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ហែម សុគុណពិសី អនុប្រធានក្រុមការងាថ្នាក់ខេត្តចុះជួយឃុំគូលែនត្បូង លោក លោកស្រី ក្រុមប្រឹក្សាឃុំ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។នៅក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី បានអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អង្គពិធីដែលមានខ្លឹមសារថា ថ្ងៃនេះ គម្រប់ខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជំនះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គី ប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិធ្វើ ឱ្យប្រទេសជាតិបាន​ចាកផុត​ពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានមកដល់ដំណាក់កាល​អភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់ នៃសន្តិភាព ប្រកបដោយមោទនភាពជាទីបំផុត។ យើងប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវ មហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន។ ព្រមជាមួយនេះ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់ អាវុធបដិវត្តន៍កម្ពុជា និងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច លើសមរភូមិ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់​ឡើងវិញ​របស់ប្រជាជន។ យើងទាំង អស់គ្នា ក៏សូមលំឱនកាយ សង្រួមចិត្តគោរពដួង​វិញ្ញាណក្ខន្ធ​របស់ជនរួមជាតិ ដែលបានបាត់បង់ជីវិតទៅ យ៉ាងអយុត្តិធម៌​ដោយសារអំពើប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូម​ឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ លោកអ្នកទាំងអស់បានទៅ​ប្រតិស្ឋានក្នុងសុគតិភពជារៀងដរាប។ថ្លែងនាឱកាសនោះ ឯកឧត្តម សុខ សាន្ត បានលើកឡើងថា រយៈពេល ៤៦ឆ្នាំ បន្ទាប់ពីជ័យជំនះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជា បានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរមុខមាត់ថ្មីលើគ្រប់វិស័យ បានបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចតេជោ ហ៊ុន សែន។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តដឹកនាំនាវាកម្ពុជា និងធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថេរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងបានកំពុងបង្កើត​សមិទ្ធផលថ្មីៗថែមទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូល​មធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០។

ក្រសួងសាធារណការ កំពុងពិនិត្យ សម្អាត និងរៀបចំលើតួនាទីភារកិច្ច មន្ត្រីក្រោមឱវាទដែលជាន់គ្នា

2025/01/16 01:02:19 pm        221
ក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្នកំពុងពិនិត្យ សម្អាត និងរៀបចំកែសម្រួលលើតួនាទីភារកិច្ច ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទទាំងអស់។ នេះជាការលើកឡើងរបស់ របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសធ្វើសិក្ខាសាលារួមគ្នាជាមួយ ក្រសួងមុខងារសាធារណៈស្ដីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤នេះ។ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏ដូចជាអង្គសិក្ខាសាលាថា ក្រសួងសាធារណការ កំពុងពិនិត្យ សម្អាត និងរៀបចំកែសម្រួលលើតួនាទីភារកិច្ច ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធរបស់អង្គភាពក្រោមឱវាទទាំងអស់។ ឯកឧត្តមបន្តថា ក្រសួងបានធ្វើការប្រមូល និង ចងក្រងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចដែលមានបច្ចុប្បន្ន និងការស្នើសុំកែសម្រួលថ្មី ដើម្បីពិនិត្យ និងវិភាគយ៉ាងលម្អិតចាប់ពីកម្រិតអគ្គនាយកដ្ឋាន រហូតដល់កម្រិតការិយាល័យជំនាញទាំងអស់ឡើងវិញ។ ក្រសួងផ្តោតសំខាន់លើភារកិច្ចដែលជាន់គ្នា និងអនុវត្តពុំសូវមានប្រសិទ្ធភាព ដើម្បីធ្វើការលុប កែសម្រួល ផ្ទេរចេញ និងការបញ្ចូលបន្ថែមភារកិច្ចណាដែលចាំបាច់ សម្រាប់ពង្រឹងប្រសិទ្ធភាពការងារ និងស្ថាប័ន។ ឯកឧត្តមបញ្ជាក់ថា ក្រោយពីបញ្ចប់ការសម្អាត និងកែសម្រួលរចនាសម្ព័ន្ធ ដោយឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក» រួចរាល់ ក្រសួងនឹងពិនិត្យ សិក្សាលើការរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ដើម្បីស្នើសុំការឆ្លងយោបល់ និងពិនិត្យជាមួយក្រសួងមុខងារសាធារណៈ និងបន្តនីតិវិធីជាបន្តបន្ទាប់។បើតាមឯកឧត្តមរដ្ឋមន្រ្ដីការរៀបចំសិក្ខាសាលានេះ ជាការផ្តល់ឱកាសដល់ក្រសួង ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការនៃការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងអំពីការបំពេញការងារ ការគាំទ្រ និងការជំរុញអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ព្រមទាំងទទួលបានការតម្រង់ទិសបន្ថែមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។សូមជម្រាបថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញ ចំនួនពីរគឺ ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន និង ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច៕ អត្ថបទ៖ គឹមហុក

រដ្ឋមន្ត្រីក្រសួងកសិកម្មអំពាវនាវកសិកររួបរួមជាសហគមន៍ និងងាកមកដាំពូជស្រូវក្នុងស្រុក

2025/01/16 12:45:31 pm        267
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំពាវនាវដល់ប្រជាកសិករបែរមកដាំពូជស្រូវក្នុងស្រុក ដើម្បីទទួលបានទិន្នផលខ្ពស់ និងរក្សាស្ថិរភាពតម្លៃបានល្អ ប៉ុន្ដែឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម ក៏ខិតខំរកមធ្យោបាយ និងបន្តរក្សាស្ថិរភាពការជួយដល់កសិករដែលធ្វើកសិកម្មបែបប្រពៃណីផងដែរ។ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះនៅវិមានសន្ដិភាព។ឯកឧត្តមរដ្ឋមន្រ្ដីបានថ្លែងថា ក្រសួងបានគិតគូរច្បាស់លាស់ណាស់ មិនមែនចេះតែឃើញតម្លៃស្រូវពេលនេះល្អហើយក្រសួងអំពាវនាវឱ្យធ្វើទេ ប៉ុន្តែជាសំណូមពររបស់រោងម៉ាស៊ីនផ្ទាល់ ដែលកន្លងមកឯកឧត្តមតែងតែនិយាយថា ប្រសិនបើប្រជាកសិករដាំស្រូវសែនក្រអូបនេះជាការល្អ ព្រោះមានទីផ្សារល្អស្រាប់។ឯកឧត្តមបន្តថា ក្រសួងក៏មិនមែនចេះតែឱ្យប្រជាកសិករដាំនោះដែរ បើគាត់ត្រូវការរដ្ឋាភិបាលនឹងផ្ដល់ជូនពូជស្រូវសុទ្ធ ជាក់ស្ដែងដើម្បីធ្វើការសាកល្បងដាំដុះ ហើយជាមួយគ្នានេះផងដែរក៏ត្រូវមើលដែរថាតើទីតាំងដែលចង់ធ្វើនោះនៅកន្លែងណា ដើម្បីរករោងម៉ាស៊ីនឱ្យជូនប្រជាកសិករផងដែរ។បើតាមឯកឧត្តមរដ្ឋមន្រ្ដី ការប្រើពូជក៏ដោយ ក្នុងការគ្រប់គ្រងបរិមាណក៏ដោយ គឺពាក់ព័ន្ធជាមួយផលិតកម្មតាមកិច្ចសន្យា ដូច្នេះក្រសួងបានត្រៀមក្នុងការសម្របសម្រួលឱ្យប្រជាកសិករ បើចង់ធ្វើស្រូវពូជសែនក្រអូប គឺរកទីផ្សារឱ្យជូនជាមុនឱ្យហើយ ប៉ុន្តែជាទូទៅប្រជាកសិករទាល់តែដាំហើយប្រមូលផលហើយ ទើបស្វែងរកទីផ្សារ ដូច្នេះទើបអន្តរាគមន៍មិនទាន់។ ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថាឥឡូវនេះទីផ្សាររោងម៉ាស៊ីនមួយចំនួនហ៊ានឱ្យតម្លៃ ១៣០០ រៀល ក្នុង១គីឡូក្រាមសម្រាប់ស្រូវសើម ស្រូវសែនក្រអូប។ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា មិនខុសពីពូជស្រូវ អូអឹម (OM) ដែលចាល់បច្ចុប្បន្នទេដោយប្រជាកសិករឃើញស្រូវនេះ មានតម្លៃល្អកាលពីឆ្នាំ២០២៣ ឆ្នាំ២០២៤ នៅចំណេញបានច្រើន ដែលជាហេតុនាំឱ្យចុងឆ្នាំ២០២៤ ប្រជាកសិករសម្រុកដាំច្រើន ធ្វើឱ្យបរិមាណកើន គួបផ្សំនឹងមិនមានកិច្ចសន្យាផលិតកម្មថែមទៀតទើបឈានដល់មានវិបត្តិតម្លៃស្រូវអូអឹមនាពេលនេះ៕ អត្ថបទ៖ វ៉ន ដារ៉ា 

អគ្គនាយក CGCC ៖ វិស័យស្រូវអង្ករត្រូវបានចាត់ទុកជាវិស័យអាទិភាព សម្រាប់ការជួយ​ធានាឥណទាន

2025/01/16 12:34:56 pm        233
លោក ណូ លីដា អគ្គនាយក នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានថ្លែងអះអាងថា វិស័យស្រូវអង្ករ ត្រូវបានចាត់ទុកជាវិស័យអាទិភាព សម្រាប់ការធានាឥណទានរបស់ សាជីវកម្មធានាឥណទានកម្ពុជា។លោក ណូ លីដា បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង ដែលរៀបចំដោយក្រសួងកសិកម្ម និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះ នៅវិមានសន្ដិភាព។លោក ណូ លីដា បានថ្លែងថា វិស័យស្រូវអង្ករត្រូវបានចាត់ទុកដាក់ជាវិស័យអាទិភាពមួយសម្រាប់ការធានារបស់ សាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ ខណៈបើគិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ CGCC បានធានាឥណទាននៅក្នុងវិស័យស្រូវអង្ករនេះចំនួន ១៣៧ គណនី គិតជាទំហំទឹកប្រាក់ជាង ៣០ លានដុល្លារ និងបានដាក់ចេញនូវគម្រោងជាក់លាក់ចំពោះការនាំចេញស្រូវអង្ករកម្ពុជា។បើតាមលោកអគ្គនាយក CGCC បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២៥ នេះ សាជីវកម្មធានាឥណទានកម្ពុជា បានបង្កើនទំហំធានាឥណទាននៅក្នុងវិស័យស្រូវអង្កររហូតដល់ ៥០ លានដុល្លារ៕ 

រោងម៉ាស៊ីនកិនស្រូវចំនួនពីរកន្លែងនៅកម្ពុជា ប្រកាសទទួលទិញស្រូវពីកសិករ​ជាមួយនឹងតម្លៃសមរម្យ

2025/01/16 12:04:40 pm        266
ឧកញ៉ា សុង សារ៉ន ម្ចាស់រោងម៉ាស៊ីនស្រូវ និងជាអ្នកនាំចេញ នៃក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) បានឲ្យដឹងថា ក្នុងរដូវកាលប្រមូលផលស្រូវនេះ ក្រុមហ៊ុនរបស់លោកទាំងសាខាខេត្តកំពង់ធំ និងសាខាខេត្តបាត់ដំបង បាននិងកំពុងបន្តប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាពប្រភេទស្រូវពូជខ្មែរ ក្នុងបរិមាណប្រមាណ២០០ ទៅ២៥០តោន ក្នុងមួយថ្ងៃ ជាមួយនឹងតម្លៃសម្យរម្យទៅតាមប្រភេទ និងគុណភាពស្រូវ។ មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី តាមប្រព័ន្ធទូរស័ព្ទ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីថ្ងៃទី៥ រហូតមកដល់ត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០៥នេះ រោងម៉ាស៊ីនស្រូវរបស់លោក បានទទួលទិញស្រូវចំនួនប្រមាណជាង ២ពាន់តោន ភាគច្រើនទទួលទិញស្រូវសែនក្រអូប និងស្រង៉ែ ដោយសារស្រូវទាំងនេះមានទីផ្សារល្អច្រើនជាងស្រូវពូជផ្សេងៗ។ជាមួយនេះ លោកឧកញ៉ា ក៏បានអំពាវនាវដល់ប្រជាកសិករព្យាយាមលទ្ធភាពផ្ទេរ និងត្រឡប់ងាកមកដាំស្រូវពូជរបស់ខ្មែរវិញបានគួរតែត្រឡប់ ដោយសារតែស្ថានភាព តម្រូវការរបស់ប្រទេសវៀតណាមមានការធ្លាក់ចុះ តម្រូវការស្រូវរបស់គេក៏គេផលិតបានច្រើន អញ្ចឹងតម្រូវការទីផ្សារគេលក់ក៏ចុះ ដូច្នេះយើងគួរកុំបន្តដាំពូជវៀតណាមទៀតអី គួរព្យាយាមកាត់បន្ថយ មិនមែនឲ្យបញ្ឈប់ទេ គឺកាត់បន្ថយ។ លោកបន្ថែមទៀតថា ទី២គួរកាត់បន្ថយការប្រើថ្នាំ ការប្រើជីគីមីថ្នាំពុល កុំឲ្យចំណាយលុយអស់ច្រើន កុំឲ្យខាតលុយ ដោយព្យាយាមប្រើពូជខ្មែរ អត់សូវប្រើថ្នាំ អត់សូវប្រើជីទេ សូមរួមគ្នាជាក្រុមផលិត ឬជាសហគមន៍កសិកម្មទំនើបកាន់តែល្អ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ តំណាង AFD នៃកម្មវិធីវ៉ត់ហ្វ័រខេម បានចុះមកទស្សនកិច្ចទៅលើការប្រមូលទិញស្រូវស្ដង់ដារផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព (SRP) រវាងក្រុមហ៊ុនអេមរុរ៉ាយស៍សាខាខេត្តបាត់ដំបង និងសហភាពសហគមន៍កសិកម្មបាត់ដំបង។ កម្មវិធីវ៉តហ្វ័រខេម បានគាំទ្រនិងសម្របសម្រួលជាមួយសហភាពសហគមន៍កសិកម្មបាត់ដំបងទៅ លើផលិតផលកសិកម្មដូចជា ផលិតកម្មស្រូវប្រកបដោយនិរន្ដរភាព បូករួមទាំងផលិតកម្មដំណាំគម្របដី និងការផ្សព្វផ្សាយដំណាំគម្របដីផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សត្វតុកកែប្រភេទថ្មី ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងខេត្តបាត់ដំបង

2025/01/16 11:51:24 am        281
សត្វតុកកែប្រភេទ Hemiphyllodactylus khpoh ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថាជាប្រភេទថ្មីចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត និង និងម៉ូលេគុល ក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀតក្នុងអំបូរតែមួយ។តុកកែប្រភេទ Hemiphyllodactylus ដែលត្រូវបានប្រទះឃើញក្នុងអំឡុងពេលស្រាវជ្រាវនេះ មានតែមួយក្បាលតែប៉ុណ្ណោះ ដែលមានការពិបាកក្នុងការប៉ាន់ស្មានអំពីចំនួន ឬស្ថានភាពអភិរក្សរបស់ប្រភេទនេះ។ឯកឧត្តម ខ្វៃ អាទិត្យា ន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញសេចក្ដីសោមនស្សរីករាយ និងកោតសរសើរចំពោះការសិក្សាស្រាវជ្រាវលើប្រភេទជីវចម្រុះក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ ឯកឧត្តមបន្តថា ការរកឃើញប្រភេទជីវចម្រុះថ្មីនេះ គឺបានបង្ហាញអំពីការចូលរួមការពារធនធានធម្មជាតិ ជីវៈចម្រុះ និងសម្បត្តិមនុស្សជាតិឱ្យបានល្អប្រសើរនៅតាមតំបន់ការពារធម្មជាតិ។ ឯកឧត្តមថ្លែងថា៖«ធនធានធម្មជាតិដែលកម្របានបង្ហាញវត្តមានក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា នេះបង្ហាញពីការរីកចម្រើនប្រភេទជីវៈចម្រុះថ្មីៗដែលពិភពលោកអត់មានហើយកើតមាននៅក្នុងប្រទេសកម្ពុជា។ បើសិនជាមានការបំផ្លាញ ការគ្រប់គ្រងមិនបានល្អទេ គឺមិនមានទាំងប្រភេទសត្វកម្រ ក៏ដូចជាប្រភេទជីវៈចម្រុះថ្មីមិនអាចកើតឡើងបានដែរ»។ឯកឧត្តមបញ្ជាក់ថា លទ្ធផលនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព និងការចូលរួមកាន់តែប្រសើរថែមទៀតនៅក្នុងការរីកចម្រើនប្រភេទជីវៈចម្រុះ និងការថែរក្សាភពផែនដីរបស់កម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ
05/11/2026 03:05 PM
នាយករដ្ឋមន្ត្រី៖ អ៊ីស្រាអែលនឹងមិនឈប់ប្រយុទ្ធគ្នាជាមួយក្រុមហេសបូឡា ដើម្បីកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ទេ
05/11/2026 03:05 PM
ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្តល់រង្វាន់ដ៏អស្ចារ្យជូនដល់អ្នកដំណើរ និងអ្នក​ទស្សនា​ព្រលាន​យន្តហោះ
05/11/2026 03:05 PM
កាសែត WSJ៖ អ៊ីរ៉ង់បដិសេធមិនព្រមរុះរើរោងចក្រនុយក្លេអ៊ែររបស់ខ្លួនតាមការទាមទាររបស់អាមេរិកទេ
05/11/2026 03:05 PM
លោក MACRON៖ បារាំងមិនដែលពិចារណាអំពីការបញ្ជូននាវាចម្បាំងចូលទៅក្នុងច្រកសមុទ្រហ័រមូសទេ
05/11/2026 03:05 PM
រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តបងប្អូនប្រកបមុខរបរ និងធ្វើការងារសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ងាក​មក​ចាប់​ឱកាស​ការងារ​ឱ្យ​ក្នុង​ប្រព័​ន្ធ​ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​កាន់​តែ​ប្រសើរ​ពី​របប​សន្តិសុខ​សង្គម
05/11/2026 03:05 PM
តួលេខផ្លូវការ៖ ចំនួនជនអន្តោប្រវេសន៍ធ្វើដំណើរតាមទូកតូចៗទៅកាន់អង់គ្លេសលើសពី ២០ម៉ឺននាក់
05/11/2026 03:05 PM
នាយករដ្ឋមន្ត្រី៖ លីបង់បើកចំហចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអែល ប្រសិនបើលក្ខខណ្ឌ ត្រូវបានបំពេញ
05/11/2026 03:05 PM
ARAMCO៖ ការផ្គត់ផ្គង់ប្រេងសកលថយចុះប្រហែល១ពាន់លានបារ៉ែលក្នុងរយៈពេលពីរខែកន្លងទៅនេះ
05/11/2026 03:05 PM
ទីក្រុងលើទឹកអ៊ីតាលីអបអរ​ Venezia វិលត្រលប់មកក្របខណ្ឌកំពូល Serie A វិញ
05/11/2026 03:05 PM