យុវជនបង្ហាញឆន្ទៈចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងការពារអធិបតេយ្យជាតិ និង​ពលរដ្ឋ
រចនាសម្ព័ន្ធទីផ្សារការ​នាំចេញអង្ករកម្ពុជា កំពុងវិវត្តទៅជាសសរស្តម្ភសំខាន់៣ គឺ EU ចិន និង​អាស៊ាន
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ
ការដោះដូរធ្វើពាណិជ្ជរបស់កម្ពុជារយៈពេល៤ខែនេះ មានទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារកើនជិត ២០%

ព័ត៌មានជាតិ

រសៀលនេះ ប្រធានរដ្ឋសភាម៉ាឡេស៊ី ចាប់ផ្តើមធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ

2025/01/16 09:59:54 am        111
ភ្នំពេញ៖ នៅរសៀលថ្ងៃនេះ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមធ្វើទស្សនកិច្ចជាផ្លូវការរយៈពេល ៣ថ្ងៃនៅប្រទេសកម្ពុជា។ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (H.E. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចាប់ផ្តើមដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ បន្ទាប់ពីការអញ្ជើញដល់នៅរសៀលនេះ ឯកឧត្តម ប្រធានរដ្ឋសភាម៉ាឡេស៊ី នឹងអញ្ជើញជួបសម្តែងការគួរសម និងជំនួបទ្វេភាគីដំបូងគេ ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។ ដោយឡែក នៅថ្ងៃទី១៧ស្អែកនេះ ឯកឧត្តមបណ្ឌិត តាន់ស្រី ជាតូ ហ្សូហារី ប៊ីន អាប់ឌុល និងគណៈប្រតិភូ មានគម្រោងអញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មុននឹងបន្តដំណើរទស្សនកិច្ចចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយតម្កល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិជាស្នូល៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2025/01/16 09:50:25 am        130
ភ្នំពេញ៖ ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ​ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

រដ្ឋាភិបាលទម្លាក់ថវិកាបន្ថែម ៣០លានដុល្លារទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីរក្សាលំនឹងថ្លៃស្រូវកសិករ

2025/01/16 09:44:59 am        186
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម (ARDB ) បានឱ្យដឹងថា គិតមកដល់ពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល តាមរយៈ​ធនាគារ អភិវឌ្ឍន៍ជនបទ (ARDB) បានទម្លាក់ថវិកា ៥ លើករួចមកហើយ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ស្រូវអង្ករ និងរក្សាស្ថិរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២០៨ លាន​ដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបានបន្តទម្លាក់ថវិកាប្រមាណ ៣០ លាន​ដុល្លារបន្ថែមទៀតដើម្បីជួយរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។ឯកឧត្តម​បណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថាន​ភាព​ថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» ដែលរៀបចំ​ឡើងដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀល ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៥នេះ។ឯកឧត្តម​បណ្ឌិតថ្លែងថា បញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ព្រោះពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។ ហេតុដូច្នេះហើយ ចាប់តាំង​ពី​ឆ្នាំ​២០១៦ មករាជរដ្ឋាភិ បាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់​បាន​៥លើករួចមកហើយ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល និង​ដើម្បីជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ និងធ្វើឱ្យមានស្ថេរភាពថ្លៃ ដែលក្នុងនោះធនាគារ ARDB ដើរតួនាទីជាអ្នកបញ្ចេញថវិកា។ឯកឧត្តមបណ្ឌិតបានបន្តថា គិតមកទល់ពេលនេះ ទុនពិសេសដែលបាន​ទម្លាក់មាន​ទំហំ​ទឹក​ប្រាក់​ជាង ២០៨ លានដុល្លាររួចហើយ ក្នុងនោះទុនវិនិយោគប្រមាណ ៣០ លានដុល្លារប៉ុណ្ណោះ ក្រៅពី​នោះ​គឺជាទុនសម្រាប់បង្វិលទិញស្រូវ និងកែច្នៃអង្ករលក់។ឯកឧត្តមបណ្ឌិតបានពន្យល់ថា៖«រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ ទៅលើវិស័យ​កសិកម្ម​ជាពិសេសប្រជាកសិករ ហើយយើងឃើញថានៅសម័យកូវីដមានទុនច្រើនណាស់ ដែល​បាន​ទម្លាក់ដើម្បីឱ្យកសិករមានមានលំនឹងជីវភាព ដែលអាចរស់នៅបាន មិនធ្លាក់ក្រោមបន្ទាត់ក្រីក្រ ឬធ្លាក់ក្រោមបន្ទាត់ក្រីក្រតិចតួច ពោលគឺ មានទុន​ជាច្រើន​ដែល​បាន​ដាក់​ចេញ​មក មានទាំងបន្លែ សាច់ ការចិញ្ចឹមសត្វ និងផ្សេងៗថែមទៀត»។សូមជម្រាបថា ទុនពិសេសដែលបានទម្លាក់រួមមាន៖ លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦, លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ , លើកទី៤ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ និងលើកទី៥ នៅខែមីនា ឆ្នាំ២០២៤។ ដោយឡែក សម្រាប់ទុន ៣០ លានដុល្លារទៀត ទើបទម្លាក់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ ដើម្បីជួយដោះស្រាយបញ្ហាវិបត្តិស្រូវអង្ករប្រភេទអូអឹមរបស់ប្រជាពលរដ្ឋនាពេលនេះ៕

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាលកីឡាបញ្ចស៊ីឡាត់

2025/01/15 09:10:10 pm        60
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ និងជាអនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា តំណាងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃ (ថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ ២០២៥) នៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ និងជាអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានថ្លែងនូវការកេីតសរសេីរដោយសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកចៅក្រម អាជ្ញាកណ្តាល កីឡាបញ្ចស៊ីឡាត់កម្រិតមូលដ្ឋាន ឆ្នាំ២០២៥ ក្រោយបញ្ចប់ការបណ្តុះបណ្តាលរយៈពេល០៣ថ្ងៃប្រកបដោយផ្លែផ្កា បេីទោះបីមានរយៈពេលខ្លីក៏ដោយ។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មានប្រសាសន៍ បញ្ជាក់ថា ស្ថិតនៅក្នុងបរិការណ៍ការកែទម្រង់អន្តរកាល គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយកិតិបណ្ឌិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិជាមិនខ្វះបាននូវការចូលរួមជាធាតុផ្សំគ្រប់ជ្រុង ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងបទពិសោធន៍ នៃការអនុវត្តពីដំណាក់កាល កំណែទម្រង់មុនៗ ដោយសម្លឹងឆ្ពោះទៅមុខសម្រេចឱ្យបាននូវគោលដៅនៃការកសាងជាតិ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការអភិវឌ្ឍន៍វិស័យកីឡាបញ្ចស៊ីឡាត់នៅកម្ពុជា ក៏ជាធាតុផ្សំមួយដ៏សំខាន់ផងដែរ៕

សម្ដេចតេជោ៖បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ

2025/01/15 08:35:37 pm        135
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញនូវទស្សនៈ​ និងបទពិសោធន៍មួយចំនួន ពាក់ព័ន្ធសង្គ្រាម រុស្ស៊ី- អ៊ុក្រែន ដោយសម្ដេចមានប្រសាសន៍បញ្ជាក់ថា បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។សម្តេចតេជោ បានមានប្រសាសន៍ថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។សម្ដេចបានចោទសួរថា តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅតែប៉ុណ្ណឹង។ បើតាមប្រសាសន៍របស់សម្តេចតេជោ ការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការកាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោបាយទណ្ឌកម្មនេះប្រៀបដូចជា (ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង)។សម្ដេចបានបន្តថា បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។ មិត្តភក្តិ​បរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាពនិងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ ខ្ញុំគិតថាករណីអ៊ុយក្រែន ក៏ដូចគ្នាគឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ៕

រដ្ឋមន្រ្តីសុខាភិបាល « សមិទ្ធិផលក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែកគាំទ្ររបស់ដៃគូអភិវឌ្ឍន៍»

2025/01/15 07:49:14 pm        89
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Tania Meyer នាយកគ្រប់គ្រង នៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា, នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងសុខាភិបាល។​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានសហការចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តលើគម្រោងសុខាភិបាលនានា។   ទន្ទឹមគ្នានោះដែរលោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយដែលនាំឱ្យវិស័យសុខាភិបាល បានទទួលនូវសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈពេលជាង១ឆ្នាំ កន្លងមក។ លោកស្រី បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពីលទ្ធផលការងារជាមួយក្រសួងសុខាភិបាល និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការអនុវត្តគម្រោងនានា នាពេលបច្ចុប្បន្ន និងអនាគត។   ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្រ ពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងឡាយបានទេ ក្នុងនោះធនាគារពិភពលោក គឺជាដៃគូសំខាន់មួយ។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយបញ្ហា និងអាទិភាពសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា។    លោកស្រីនាយកធនាគារពិភពលោក បានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់ថា ក្រោយពីបានស្តាប់ប្រសាសន៍ និងការលើកទឹកចិត្ត របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី លោកស្រី និងសហការី នៃធនាគារពិភពលោក សូមប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ រដ្ឋា 

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគោយន្ត ជូន អង្គភាពចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២

2025/01/15 07:10:27 pm        138
សៀមរាប៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគោយន្ត ចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន អង្គភាពចំណុះទីបញ្ជាការកងពលអំអន្តរាគមន៍លេខ២ តាមរយៈ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ សម្រាប់បម្រើការងារនៅក្នុងអង្គភាព ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ដើម្បីជួយសម្រួលនូវតម្រូវការចាំបាច់នានា ក្នុងផ្នែកកសិកម្ម ទាំងសម្រាប់អង្គភាព ព្រមទាំងប្រជាពលរដ្ឋ ក្នុងគោលដៅជំរុញផលិតកម្ម និងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋានកាន់តែប្រសើរផងដែរ ។

ឱកាសការងារជាង ១ពាន់កន្លែង នឹងត្រូវតាំងបង្ហាញក្នុងវេទិកាការងារនៅថ្ងៃស្អែកនេះ នៅបរិវេណក្រសួងការងារ

2025/01/15 06:27:55 pm        97
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមហ៊ុនធំចំនួន៦ និងសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅទី១៦ ខែមករា ឆ្នាំ២០២៥ស្អែកនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១ ២៦៣កន្លែង ពីក្រុមហ៊ុនធំៗ៦ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ក្រុមហ៊ុនធំៗទាំង៦ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ក្រុមហ៊ុន Mekongnet, ក្រុមហ៊ុន TRUMP FITNES, ម៉ាស្ទ័រ ស៊ុគីស៊ុប, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD) ក្រុមហ៊ុន Land and home និងមីក្រូហិរញ្ញវត្ថុជោគជ័យ។ ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោក គុយ សុខា មន្ត្រីផ្នែក Partnership នៃអង្គការប្រព័ន្ធទិន្នន័យកម្ពុជា(DDD) លើកឡើងថា លោកពិតជាសប្បាយចិត្តក្នុងការចូលរួមជាមួយ NEA ក្នុងការផ្តល់ព័ត៌មានពីទីផ្សារការងារ និងកឱកាសការងារដល់សិស្សនិស្សិត ពិសេសនិស្សិតដែលទើបតែនឹងបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ។ លោកបន្ថែមថា តាមរយៈកិច្ចសហការជាមួយនឹង NEA កន្លងមក លោកមើលឃើញថា NEA គឺជាស្ថាប័នមួយដែលយុវជនសិស្សនិស្សិតមិនគួរមើលរំលង់នោះទេ ព្រោះស្ថាប័រដ្ឋមួយនេះជាកន្លែងប្រមូលផ្តុំព័ត៌មានទីផ្សារនៅប្រទេសកម្ពុជាយ៉ាងសំបូរបែប មួយទៀតស្ថាប័នមួយនេះក៏ជាកន្លែងផ្តល់នូវមគ្គុទេសក៍ដំបូងក្នុងការផ្តល់នូវការប្រឹក្សាការងារចំពោះសិស្សនិស្សិតដែលឈានជើងចូលក្នុងទីផ្សារដំបូងផងដែរ៕

អ្នកនយោបាយកម្ពុជា៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ និងក្រុមប្រឆាំងជ្រុលនិយមថៃទាញយកចំនេញរៀងៗខ្លួនពីឃាតកម្មលើលោក លឹម គឹមយ៉ា

2025/01/15 06:02:39 pm        191
អ្នកនយោបាយក្រៅរដ្ឋាភិបាលនៅកម្ពុជា បានរិះគន់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលជាមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមកម្ពុជា និងក្រុមប្រឆាំងជ្រុលនិយមនៅប្រទេសថៃដែលព្យាយាមទាញយកផលចំនេញរៀងៗខ្លួនពីឃាតកម្មលើលោក លឹម គឹមយ៉ា ខណៈដែលពួកគេរៀបចំផែនការមានភាពស៊ីសង្វាក់គ្នារវាងក្រុមទាំងពីរ។លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា៖«គណបក្សប្រឆាំងនៅថៃក៏មានយន្តការជាន់ពន្លិចបក្សកាន់អំណាចនៅថៃ ហើយក្រុមជ្រុលនិយមនៅកម្ពុជា ក៏កំពុងព្យាយាមធ្វើដូចគ្នាដែរ ហើយនេះជាសេណារីយោមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសជិតខាងទាំងពីរមានភាពល្អក់កកនឹងគ្នា។ ដូច្នេះពួកគេព្យាយាមបំប៉ោងរឿងតូចៗឱ្យធំ ដើម្បីទម្លាក់កំហុសដល់បក្សកាន់អំណាចរៀងៗខ្លួន ហើយបានផលចំនេញរៀងៗខ្លួនដែរ»។លោកបន្តថា ក្នុងនាមជាប្រទេសជិតខាង កម្ពុជា-ថៃមិនគួរបង្កឱ្យមានសកម្មភាពអរិភាពណាមួយនឹងគ្នានោះទេ ដោយសារប្រទេសទាំងពីរមិនអាចកាត់ផ្ដាច់ទំនាក់ទំនង ឬមិនមានការពឹងពាក់គ្នានោះទេ។ ភាគីទាំងពីរត្រូវការពឹងពាក់គ្នាតាមរយៈការនាំចេញ-នាំចូលទំនិញគ្រប់ប្រភេទ ទំនាក់ទំនងការទូត និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។ទោះបីជាយ៉ាងណា លោក វិសិទ្ធគុន បានកត់សម្គាល់ឃើញថា ក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានទទួលផលចំនេញពីឃាតកម្មលោក លឹម គឹមយ៉ា ៣យ៉ាង គឺទី១-អាចធ្វើជាលេសក្នុងការចោទប្រកាន់ទម្លាក់កំហុសលើរដ្ឋាភិបាល, ទី២-កម្ចាត់សត្រូវដ៏ធំរបស់ខ្លួនគឺលោក លឹម គីមយ៉ា ដែលជាអ្នករិះគន់ឥតសច្ចៃមាត់ទៅលើលោក សម រង្ស៊ី និងទី៣-អាចធ្វើជារងើកភ្លើងបញ្ឆេះកំហឹង ដើម្បីបម្រើផលប្រយោជន៍បដិវត្តន៍ពណ៌របស់ខ្លួនដែលប៉ុនប៉ងមិនបានសម្រេចជាយូរមកហើយ។ចំណែកលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានថ្លែងស្រដៀងគ្នានេះដែរថា ករណីឃាតកម្មលើលោក លឹម គឹមយ៉ា ត្រូវបានក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងថៃទាញយកចំណេញរៀងៗខ្លួន និងយ៉ាងស៊ីសង្វាក់គ្នាផងដែរ។ លោក អ៊ុន ជឹម បានបញ្ជាក់ថា៖«នៅអំឡុងពេលដែលក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាបាននាំគ្នាស្រែកទម្លាក់កំហុសមកលើរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមនៅថៃវិញ ក៏កំពុងដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃដូចគ្នាដែរចំពោះករណីនេះ។ ភាពស្រុះគ្នារវាងក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងថៃ ហាក់បង្កើតការសង្ស័យថា ក្រុមទាំងពីរទំនងជាមានសេណារីយោរួមគ្នាក្នុងការបង្កើត និងបញ្ឆេះទំនាស់រវាងប្រទេសកម្ពុជា-ថៃ ដើម្បីផលចំណេញនយោបាយរបស់ខ្លួន»។បើតាមអ្នកនយោបាយកម្ពុជាទាំងពីររូបយល់ឃើញថា គោលដៅរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងនៅថៃ គឺការផ្តួលរំលំរដ្ឋាភិបាលដែលកំពុងកាន់អំណាច។ គោលដៅដូចគ្នា និងភាពស៊ីសង្វាក់គ្នារវាងក្រុមទាំងពីរ បានធ្វើឱ្យលេចចេញនូវសំណួរមួយទៀត នោះគឺ តើអាចមានបាតដៃទី៣ជាអ្នករៀបចំ ដើម្បីជួយក្រុមទាំងពីរ ដោយទម្លាក់កំហុសឱ្យរដ្ឋាភិបាលរៀងៗខ្លួន?តាមរយៈហេតុផលដូចបានលើកឡើងខាងលើគេអាចទាញសេចក្តីសន្និដ្ឋានបានថា គ្មានហេតុផលណាមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ជាអ្នករៀបចំឱ្យមានឃាតកម្មបែបនេះឡើយ ពីព្រោះវាជាការខាតបង់ធំធេងណាស់។ ភាគីខាងកម្ពុជាខាតបង់តាមរយៈការសង្ស័យ និងការចោទប្រកាន់ពីក្រុមប្រឆាំង ខណៈខាងភាគីថៃវិញ ក៍ខាតបង់មុខមាត់ និងប៉ះពាល់ដល់វិស័យទេសចរណ៍ថែមទៀតផង។គួររំឭកថា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។ ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា និងត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនត្រលប់ទៅប្រទេសថៃ ដើម្បីអនុវត្តន៍នីតិវិធីច្បាប់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៕

ឯកឧត្តម ឌិត ទីណា៖រដ្ឋាភិបាលកម្ពុជាត្រៀមផែនការរួចជាស្រេចដើម្បីដោះស្រាយបញ្ហាស្រូវជូនកសិករ

2025/01/15 05:31:36 pm        142
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ចំពោះបញ្ហាស្រូវអង្ករ ក្រសួងមិនបានព្រងើយកន្តើយនោះទេ ពោលគឺបានរៀបចំផែនការ ក៏ដូចជាវិធានការណ៍នានាផ្សេងទៀត ដើម្បីអន្តរាគមន៍ជួយដល់ប្រជាកសិករ ករណីប្រសិនបើប្រជាកសិករជួបបញ្ហាធ្លាក់ថ្លៃស្រូវក្រោមតម្លៃដើមផលិត។នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង នៅរសៀលថ្ងៃទី១៥ ខែមករានេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថា នាពេលកន្លងមក មន្រ្តីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែចុះពន្យល់ប្រជាកសិករធ្វើម៉េចកាត់បន្ថយថ្លៃដើម ថ្លៃជី ថ្លៃថ្នាំ ប៉ុន្តែទទួលបានទិន្នផលស្រូវខ្ពស់ និងការចងក្រងសហគមន៍ទំនើបជាដើម។ ឯកឧត្តម បានបន្តថា ក្រៅពីនេះ ក្រសួងក៏បានលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេសមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជាដំណោះស្រាយបន្ទាន់ពេលនេះ ខណៈដែលមានការលើកឡើង និងត្អូញត្អែររបស់ពលរដ្ឋអំពីបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងនឹងត្រៀមអន្តរាគមន៍ ប្រសិនបើតម្លៃស្រូវធ្លាក់ក្រោមតម្លៃដើមផលិតមែនទែន និងមួយទៀតត្រៀមអន្តរាគមន៍នៅពេលដែលចូលឆ្នាំចិន-វៀតណាមខាងមុខ និងអស់ទីផ្សារ និងវិធានការណ៍មួយចំនួនផ្សេងទៀត ដែលក្រសួងត្រៀមរួចអស់ហើយ គិតគូរនូវអ្វីដែលអាក្រក់បំផុត និងគិតគ្រប់ជំហានជាមួយថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័ន គិតគ្រប់រូបភាពដែលអាចមាន និងវិធានការទប់ទល់រួចជាស្រេច។សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥កន្លងទៅ ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ឲ្យដឹងថា ការឈានដល់វិបត្តិតម្លៃស្រូវ បន្ទាប់ពីឥណ្ឌាបានបញ្ចេញស្រូវទៅលើទីផ្សារ ក្នុងនោះប្រទេសឥណ្ឌូណេស៊ីក៏បានកាត់បន្ថយការនាំចូល ហើយទាំងកម្ពុជា ទាំងវៀតណាម និងថៃ សុទ្ធតែចាល់ដូចគ្នា ប៉ុន្ដែឆ្នាំនេះ ជាឆ្នាំដែលកម្ពុជាអាចសល់ស្រូវលើសពីឆ្នាំមុនៗដែលមានប្រហាក់ប្រហែលជា ៧លានតោនសម្រាប់បម្រើឱ្យការនាំចេញ»៕អត្ថប ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាអ៊ីស្រាអែល ស្វែងរកការកាត់ទោសប្រហារជីវិតចំពោះពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ ជុំវិញការវាយប្រហារថ្ងៃទី ៧ តុលា
05/11/2026 02:05 PM
Barcelona ឈ្នះ Real Madrid គ្រងជើងឯក La Liga លើកទី ២៩ តែ Hansi Flick កំពុងជួបទុក្ខធំ
05/11/2026 02:05 PM
លោកTrump នឹង «ដាក់សម្ពាធ» លើចិនជុំវិញបញ្ហាអ៊ីរ៉ង់ក្នុងអំឡុងជំនួបកំពូលជាមួយលោក Xi
05/11/2026 02:05 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ជំរុញឱ្យពលរដ្ឋ និងអាជីវកម្មសន្សំសំចៃប្រេងឥន្ធនៈ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងសាំង និងម៉ាស៊ូត
05/11/2026 02:05 PM
យុវជនបង្ហាញឆន្ទៈចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងការពារអធិបតេយ្យជាតិ និង​ពលរដ្ឋ
05/11/2026 02:05 PM
រចនាសម្ព័ន្ធទីផ្សារការ​នាំចេញអង្ករកម្ពុជា កំពុងវិវត្តទៅជាសសរស្តម្ភសំខាន់៣ គឺ EU ចិន និង​អាស៊ាន
05/11/2026 01:05 PM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ
05/11/2026 01:05 PM
ការដោះដូរធ្វើពាណិជ្ជរបស់កម្ពុជារយៈពេល៤ខែនេះ មានទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារកើនជិត ២០%
05/11/2026 01:05 PM
អង្គការសង្គមស៊ីវិលចូលរួមជាមួយរដ្ឋាភិបាលលើកកម្ពស់ការងារសមរម្យដល់កម្មករក្រៅប្រព័ន្ធ
05/11/2026 01:05 PM
អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវខិតខំបង្កើនសមត្ថភាពបន្ថែមលើការ​អនុវត្ត​ការងារ​របស់ខ្លួន
05/11/2026 12:05 PM