ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

ផ្សារសមាគមខ្មែរកំពុងផ្តល់ឱកាសដល់សហគ្រិន លក់ និងពង្រីកទីផ្សារផលិតផល​ក្នុងនិងក្រៅស្រុក

2025/01/08 12:11:50 pm        171
ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក និងជា ការផ្សាភ្ជាប់ នៃ​ការចូលរួម​លើក​កម្ពស់ដ​ល់​សហគមន៍​មូល​ដ្ឋាន ខណៈដែលផ្សារមួយនេះកំពុងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។លោកស្រី ទួច សុភី ប្រធានគ្រប់គ្រងផ្សារសមាគមខ្មែរ ដែលមានទីតាំងនៅក្នុងផ្សារទំនើបសូរិយា លើក​ឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីគម្រោងបង្កើតផ្សារសមាគមខ្មែរ និងការលក់​ផលិត​ផល​ខ្មែរនេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមានរយៈពេល ជិត១ឆ្នាំមកហើយ ដោយ​ការ​បង្កើត​ផ្សារ​នេះមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ដើម្បីជួយធ្វើទីផ្សារ ជំរុញ​ឱ្យ ពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ដើម្បី​ពង្រីក​ទីផ្សារ​ផលិត​ឱ្យកាន់តែធំ គាំទ្រដល់កិច្ចដំណើរ ការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។លោកស្រី បន្តថា ទាក់ទិនការលក់ដូរវិញ នៅពេលបើកផ្សារសមាគមខ្មែរដំបូង គឺ​មាន​ជួប​បញ្ហា​លើ​ការ​លក់​ដូរ​ខ្លះៗ ដោយសារ ប្រជាពលរដ្ឋខ្មែរភាគច្រើនគាំទ្រផលិតផលក្រៅស្រុក តែមកដល់​បច្ចុប្បន្ន​ឃើញ​ថា​បងប្អូនប្រជាពលរដ្ឋ បានកំពុងងាកមកប្រើប្រាស់ ផលិតផលខ្មែរ ស្រប​ពេល​ដែល​ផ្សារ​សមាគមខ្មែរបានកំពុងហូរចូលនូវផលិតផលថ្មីៗជាច្រើន។ បញ្ហានេះ លោកស្រី​ក៏​បាន​អំពាវ​ដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រនូវផលិតផលខ្មែរ ដែលផលិតនិងកែច្នៃវេចខ្ចប់ក្នុងស្រុក, ក្នុង​ការការចូលរួម គាំទ្ររបស់បងប្អូន ប្រជាពលរដ្ឋ គឺជាការ​ចូល​រួម​លើក​កម្ពស់​ខ្សែ​ច្រវាក់​ផលិត​កម្ម​ក្នុង​ស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់ សហគមន៍មូលដ្ឋាន ដែល​ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។ជុំវិញផ្សារសមាគមខ្មែរនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ កន្លង​មក​បាន​ថ្លែងឱ្យដឹងថា សមាគមនឹង ជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងថែមទៀត នៅ​តាមរាជធានី-ខេត្ត ដើម្បីជួយលើកកម្ពស់ការលក់ផលិតរបស់សហគ្រិន ក្នុងស្រុក ការរកដៃ​គូ​ផ្គត់​ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយ រាជរដ្ឋាភិបាល ក្នុង​ការ​បន្ថយ​ការ​នាំចូល ផលិតផលពីក្រៅប្រទេស ក្នុងនោះសមាគម​ក៏​មាន​ផែនការ​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត​ផង​ដែរដូចជា៖ ការបង្កើតសហគមន៍អ្នក ដាំដុះ, សហគមន៍អ្នកផលិត, និង​សហគមន៍​​​នាំចេញជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការនាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី   

មន្ទីរពេទ្យកុមារគន្ធបុប្ជា បានផ្ដល់ក្ដីសង្ឃឹមក្នុងការរស់នៅដល់កុមារកម្ពុជា ខណៈសប្បុរសជន​បន្ដបរិច្ចាគ

2025/01/08 11:56:32 am        211
ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធាន​កិត្តិយស នៃ​មូល​និធិ​គន្ធ​បុប្ផាកម្ពុជា គិតចាប់ពីថ្ងៃទី១ រហូតមកដល់ត្រឹមរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ​២០២៥​នេះ មានការចូលរួមគាំទ្រពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ចំនួនប្រមាណ ៣,៦០០ នាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបចំនួន ៩១៣,៦៩៦ ដុល្លារអាម៉េរិក។យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រហូតមកទល់ពេលនេះ តបតាមការ​អំពាវនាវ​របស់​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត គឺមានសប្បុរសជនទីជិត ទីឆ្ងាយ បាន​ចូលរួមគាំទ្រយ៉ាងច្រើនកុះករក្នុងការបរិច្ចាគជាថវិកា ដើម្បីរួមគ្នានាំភាពញញឹម និង​ជូនពរ​ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ជាពិសេស ដើម្បីរួមគ្នា​បន្ត​រក្សា​និរន្តរភាព នៃ​កិច្ចដំណើរការ​របស់មន្ទីរពេទ្យគន្ធបុប្ជា។ទាក់ទិនការចូលរួមគាំទ្រខាងលើនេះ ប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងៗគ្នា ដែល​បាន​ទទួល​សេវា​ពិនិត្យ​ព្យាបាល​កូន និងចៅៗ នៅមន្ទីរពេទ្យកុមារគន្ធបុប្ជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និង​សម្តែងការអរគុណជូនចំពោះសប្បុរសជននានា ទាំងទីជិត ទីឆ្ងាយ និងនៅក្រៅ​ប្រទេស​ផង​ដែរ ដែលបានរួមគ្នាជួយដល់ក្មេងៗ ជាពិសេសគឺជួយដល់ជនខ្វះខាត និងទីទាល់ ដែល​គ្មាន​លទ្ធភាព​ក្នុង​ការព្យាបាលកូននៅពេលមានបញ្ហាសុខភាព។ក្រុម​ប្រជាពលរដ្ឋ បានលើកឡើងស្រដៀងគ្នាថា រាល់ថ្ងៃនេះ បើគ្មានមន្ទីរពេទ្យកុមារគន្ធបុប្ជាទេ នោះ​កុមារ​ពិសេសក្មេងៗមកគ្រួសារក្រីក្រ ក៏គ្មានសង្ឃឹមក្នុងការរស់នៅដែរ ដោយសារ​មិន​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ក្នុងការពិនិត្យ និងព្យាបាលសុខភាព ខណៈជីវភាពមានខ្វះខាត។សូមជម្រាបថា តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.​២០២៥​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយស នៃ​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា បានអំពាវនាវឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាព​ញញឹម​ដល់​ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

សប្បុរសជនចំនួនជាងពីររយនាក់ ចូលរួមបរិច្ចាគឈាម ក្នុងកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត

2025/01/08 11:05:49 am        271
សប្បុរសជនចំនួនជាងពីររយនាក់បានចូលរួមបរិច្ចាគឈាមក្នុងកម្មវិធី«បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ដែលរៀបចំដោយសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ។ កម្មវិធីនេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល។នៅក្នុងកម្មវិធីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ការបរិច្ចាគឈាម អាចជួយ​បង្កើត​នូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការរបស់យើង ជាពិសេស សិស្សមន្ត្រី និងកម្មសិក្សាការីជំនាន់ក្រោយ ព្រោះវាអាចជួយធ្វើអោយយើងទាំងអស់គ្នាជាខ្មែរ មានការផ្សារ​ភ្ជាប់គ្នា ពោល គឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយឈាម​ និងអ្នកជំងឺ ដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ។ ជាងនេះទៅទៀត ​ការបរិច្ចាគឈាមរបស់​មន្ត្រី​រាជការជូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកផ្តល់សេវាធារណៈក្នុងវិស័យសុខាភិបាល និង​អាចជួយកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំងឡើង។សប្បុរសជនចូលរួមបរិច្ចាគឈាម បានលើកឡើងដែរថា​ បន្ទាប់ពីបរិច្ចាគឈាមរួចមក សុខភាព​ធម្មតា និងសប្បាយចិត្តដែលបាន​ចូលរួម​ចំណែក​ជួយ​សង្គ្រោះជនរងគ្រោះដែលត្រូវការឈាម។លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ​នៃក្រសួងសុខាភិបាល មាន​ប្រសាសន៍​ដែរថា ការបរិច្ចាគឈាមមិន​ប៉ះពាល់​ដល់សុខភាពទេ​ ហើយឈាមមានប្រភពតែមួយគត់​គឺពីមនុស្ស ​មិនមានរោងចក្រណាអាចផលិតបានទេ។ ម្យ៉ាងវិញទៀតការបរិច្ចាគឈាមបានផ្តល់អត្ថប្រយោជន៍​ដល់សារពាង្គកាយដូចជា៖កាត់បន្ថយ​កំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឲ្យប៉ះពាលដល់ថ្លើម និងលំពែង ព្រមទាំងជួយ​ឲ្យប្រសើរឡើងនូវសុខភាពបេះដូង និងកាត់បន្ថយការឡើងទម្ងន់ជាដើម។គួររម្លឹកដែរថា សាលាភូមិន្ទរដ្ឋបាលបានរៀបចំកម្មវិធីបរិច្ចាគឈាម​ដើម្បី​សង្គ្រោះជីវិត ចំនួន៦លើក​រួចមកហើយចាប់តាំងពីឆ្នាំ២០១៦ ​ដោយមានសប្បុរសជនស្ម័គ្រចិត្តចូលរួមសរុបចំនួន ៦៥៩ អង្គនាក់ ​ដែលមានសមាសភាពជាព្រះសង្ឃ ថ្នាក់នាំ ​សាស្ត្រាចារ្យ មន្ត្រីរាជការ និងសប្បុរសជន​ផ្សេងទៀត។ ចំពោះកម្មវិធីលើកទី៧ ក្នុងឆ្នាំ២០២៥នេះ សប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាម​ក្នុងប្រព័ន្ធមានចំនួន ២០៩ អង្គ/នាក់ ដោយគិតត្រឹមថ្ងៃទី០៧ខែមករាម្សិលមិញ៕ អត្ថបទ៖ទូច 

ផ្សារសមាគមខ្មែរកំពុងផ្តល់ឱកាសដល់សហគ្រិនលក់ និងពង្រីកទីផ្សារផលិតផលក្នុង និងក្រៅស្រុក

2025/01/08 10:42:12 am        232
ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក និងជា ការផ្សាភ្ជាប់នៃការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ខណៈដែលផ្សារមួយនេះកំពុងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។លោកស្រី ទួច សុភី ប្រធានគ្រប់គ្រងផ្សារសមាគមខ្មែរ ដែលមានទីតាំងនៅក្នុងផ្សារទំនើបសូរិយា លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីគម្រោងបង្កើតផ្សារសមាគមខ្មែរ និងការលក់ផលិតផលខ្មែរ នេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមានរយៈពេល ជិត១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះមានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ដើម្បីជួយធ្វើទីផ្សារ ជំរុញឱ្យ ពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ដើម្បីពង្រីកទីផ្សារផលិតឱ្យកាន់តែធំ គាំទ្រដល់កិច្ចដំណើរ ការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។លោកស្រី បន្តថា ទាក់ទិនការលក់ដូរវិញ នៅពេលបើកផ្សារសមាគមខ្មែរដំបូង គឺមានជួបបញ្ហាលើការលក់ដូរខ្លះៗ ដោយសារ ប្រជាពលរដ្ឋខ្មែរភាគច្រើនគាំទ្រផលិតផលក្រៅស្រុក តែមកដល់បច្ចុប្បន្នឃើញថា បងប្អូនប្រជាពលរដ្ឋ បានកំពុងងាកមកប្រើប្រាស់ ផលិតផលខ្មែរ ស្របពេលដែលផ្សារសមាគមខ្មែរបានកំពុងហូរចូលនូវផលិតផលថ្មីៗជាច្រើន។ បញ្ហានេះ លោកស្រីក៏បានអំពាវ ដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រនូវផលិតផលខ្មែរ ដែលផលិតនិងកែច្នៃវេចខ្ចប់ក្នុងស្រុក, ក្នុងការការចូលរួម គាំទ្ររបស់បងប្អូន ប្រជាពលរដ្ឋ គឺជាការចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់ សហគមន៍មូលដ្ឋាន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។ជុំវិញផ្សារសមាគមខ្មែរនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ កន្លងមកបានថ្លែងឱ្យដឹងថា សមាគមនឹង ជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងថែមទៀត នៅតាមរាជធានី-ខេត្ត ដើម្បីជួយលើកកម្ពស់ការលក់ផលិតរបស់សហគ្រិន ក្នុងស្រុក ការរកដៃគូផ្គត់ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងកាបន្ថយការនាំចូល ផលិតផលពីក្រៅប្រទេស ក្នុងនោះសមាគមក៏មានផែនការសកម្មភាពរបស់ខ្លួនបន្ថែមទៀតផងដែរដូចជា៖ ការបង្កើតសហគមន៍អ្នក ដាំដុះ, សហគមន៍អ្នកផលិត, និងសហគមន៍នាំចេញជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការនាំចេញ៕អត្ថបទ៖ សុន រ៉ាឌី,

គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ -ថ្មគរ) សម្រេចបាន ៤,៣៤%

2025/01/08 10:12:00 am        418
កណ្ដាល៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសសរគ្រឹះនាពេលខាងមុខដ៏ខ្លី។សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ ហើយគម្រោងស្ពាននេះដែរ ត្រូវប្រើរយៈពេលសាងសង់ ចំនួន៤៨ ខែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)៕

ឯកឧត្តម កែវ រ៉េមី ចុះពិនិត្យការស្ថាបនាផ្លូវ និងនាំយកអំពូលសូឡាបំពាក់តាមដងផ្លូវ ជូនពលរដ្ឋក្នុងឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ

2025/01/08 09:58:11 am        231
បាត់ដំបង៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារថ្នាក់ជាតិ ដើម្បីនាំយកអំពូលសូឡា និងចុះពិនិត្យសមិទ្ធផលសំខាន់ៗសម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួនពីរក្នុងស្រុកគាស់ក្រឡ គឺឃុំឆ្នាល់មាន់ និងឃុំព្រះផុស។នៅក្នុងឃុំឆ្មាល់មាន់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបានបើកការដ្ឋានកសាងផ្លូវមួយខ្សែប្រវែង ១ ៣០០ ម៉ែត្រ និងបានប្រគល់បង្គោលភ្លើងបំពាក់ជាមួយអំពូលសូឡាចំនួន ៣០ ដើម ដល់ប្រជាជននៅក្នុងឃុំផងដែរ។ ការកសាងផ្លូវ និងការប្រគល់ជូននូវអំពូលសូឡាបំភ្លឺផ្លូវនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ទាំងការធ្វើដំណើរទៅប្រកបកិច្ចការងារផ្សេងៗ និងការដឹកជញ្ជូនផលិតផលកសិកម្មជាដើម។នៅឃុំព្រះផុស ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលប្រកបដោយភាពស្និទស្នាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំ និងបានពិនិត្យផ្ទាល់លើវឌ្ឍនភាពនៃការកសាងផ្លូវមួយខ្សែប្រវែងជាង ១៦ គីឡូម៉ែត្រ ក្រាលក្រួសក្រហម ដែលជាគម្រោងអភិវឌ្ឍន៍របស់ឃុំ ដោយពិនិត្យឃើញថា ក្រុមការងារកំពុងបំពេញការងារកសាងផ្លូវនេះយ៉ាងសកម្ម។ ជារួម ប្រជាពលរដ្ឋបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយជាពន់ពេក ជាមួយនឹងការសម្រេចបានសមិទ្ធផលជាបន្ដបន្ទាប់នៅតាមមូលដ្ឋាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉ន៖ ក្រោមម្លប់សន្តិភាពព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀតមានការរីកចម្រើនប្រកបដោយសុខដុមរមនីយកម្ម

2025/01/08 09:52:26 am        253
ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉ន ប្រធានគណៈកម្មាការអង្កេត បោសសម្អាតនិងប្រឆាំងអំពើពុករលួយនៃ រដ្នសភានិងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត បានជួបសំណេះសំណាលជាមួយព្រះសង្ឃយាយជីតាជី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមមានជ័យ (ហៅវត្តដំណាក់ត្រាច) លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីសាលាបឋមសិក្សា និងមត្តេយ្យសិក្សាឧត្តមមានជ័យ ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតជាង៩០០នាក់។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភារដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្ត។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ប្រគេននិងជូនចំពោះព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទទាំងអស់ផងដែរ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាលពីសម័យសង្គ្រាមពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ជំនឿសាសនាត្រូវលុបបំបាត់ វត្តអារាម ត្រូវបានបំផ្លាញ។ ប្រជាពុទ្ធបរិស័ទនិងអ្នកមានជំនឿលើសាសនាដទៃទៀត មិនមានឱកាសជុំគ្នាធ្វើបុណ្យទាន ឬប្រារព្ធកម្មវិធីសាសនាបានដូចសព្វថ្ងៃនេះឡើយ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានបញ្ជាក់ថាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានផ្តល់ជីវិតទី២ជូនពលរដ្ឋ ហើយសិទ្ធិសេរីភាព និងជំនឿសាសនា បានប្រគល់ជូនពលរដ្ឋ ។ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបានកំពុងបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយសុខដុមរមនីយកម្មសាសនា។ ឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំ ពង្រឹងចំណេះដឹង គុណធម៌ សីលធម៌សង្គម កសាងធនធានមនុស្ស ក្លាយជាថ្នាក់ដឹកនាំប្រកបដោយទសពិធរាជធម៌ បានរួមចំណែកនៅក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិមានការីកចម្រើន ស្មើមុខស្មើមាត់ជាមួយនឹងប្រទេសជិតខាង និងប្រទេសជុំវិញពិភពលោក។ សូមបញ្ជាក់ថា វត្តឧត្តមមានជ័យ (ហៅវត្តដំណាក់ត្រាច) បានសាងសង់ព្រះវិហារថ្មី ដែលបានចំណាយថវិកាអស់ជាង ២០០,០០០ ដុល្លាអាមេរិក គ្រោងប្រារព្ធធ្វើពិធីបញ្ចុះខ័ណ្ឌសីមាក្នុងពេលឆាប់ៗនេះ ផងដែរ៕

ឯកឧត្តម ឃឹម ហ្វីណង់៖ មកដល់ពេលនេះសហគមន៍កសិកម្មទំនើបដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពផ្នែកផលិតកម្ម និងទីផ្សារ

2025/01/08 09:19:13 am        363
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះថា រហូតមកដល់ពេលនេះ សហគមន៍កសិកម្មមួយនេះបានដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពរបស់ខ្លួន ទាំងខាងផ្នែកផលិតកម្ម និងទីផ្សារ ដែលនឹងត្រូវការការចូលរួមកាន់តែច្រើន ទាំងពីសំណាក់កសិករនិងដៃគូពាណិជ្ជកម្ម។ឯកឧត្តម ហ្វីណង់ បានលើកឡើងបែបនេះ ភ្ជាប់ជាមួយរូបភាពនាអំឡុងពេលនាំដៃគូពាណិជ្ជកម្ម និងទីផ្សារ ដែលគ្រោងនឹងចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបរបស់យើងនៅត្រាំកក់ ពិនិត្យមើលខ្សែច្រវ៉ាក់ផលិតកម្មបន្លែនៃសហគមន៍។ឯកឧត្តមបានសរសេរថា៖«រហូតមកដល់ពេលនេះ សហគមន៍កសិកម្មមួយនេះបានដើរដល់ដំណាក់កាលរៀបចំផែនការពង្រីកវិសាលភាពរបស់ខ្លួន ទាំងខាងផ្នែកផលិតកម្ម និងទីផ្សារ ដែលនឹងត្រូវការការចូលរួមកាន់តែច្រើន ទាំងពីសំណាក់កសិករនិងដៃគូពាណិជ្ជកម្ម ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍រឹតតែច្រើន និងកាន់តែធំទូលំទូលាយដល់បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់»។បើតាមឯកឧត្តម អ្នកនាំពាក្យ បើមិនមានអ្វីប្រែប្រួលទេ សហគមន៍នឹងបន្ថែមផ្ទះសំណាញ់ចំនួន ១០០ខ្នងទៀតនៅក្នុងអំឡុងពេល២-៣ខែខាងមុខទៀត ដើម្បីធានានិរន្តភាពនៃការផ្គត់ផ្គង់ទៅកាន់ទីផ្សារ និងស្ថេរភាពនៃប្រតិបត្តិរបស់សហគមន៍នៅក្នុងតម្លៃមួយដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារបាន។ សូមជម្រាបថា សហគមន៍កសិកម្មទំនើបជាប្រភេទសហគមន៍កសិកម្មប៉ុន្តែមានលក្ខណៈពិសេសលើសពីសហគមន៍កសិកម្មទូទៅ ដោយសហគមន៍កសិកម្មទំនើបផ្តោតសំខាន់ទៅផលិតកម្មរួមដែលមានលក្ខណៈទ្រង់ទ្រាយធំ ដោយប្រជាកសិករដែលជាសមាជិកមានផលិតកម្មរួមគ្នា។ សហគមន៍កសិកម្មទំនើបដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦របស់រដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២៣។ឯកឧត្តម ហ្វីណង់ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើប ជាសហគមន៍កសិកម្មគ្រាន់តែមានការខុសប្លែកពីសហគមន៍កសិកម្មទូទៅត្រង់ថា សហគមន៍កសិកម្មទំនើបធ្វើផលិតកម្មរួមគ្នាក្នុងទ្រង់ទ្រាយ ដែលមានសេដ្ឋកិច្ចមាត្រដ្ឋាន មានប្រព័ន្ធគ្រប់គ្រងរួមច្បាស់លាស់ និងមានការបែកចែកភាគលាភត្រឡប់ទៅវិញប្រកបដោយសមធម៌។ ឯកឧត្តមបញ្ជាក់ថា កន្លងមកកម្ពុជាមានច្បាប់ស្តីពីសហគមន៍កសិកម្មក្នុងប្រទេសកម្ពុជាមានអាយុកាល១១ឆ្នាំរួចទៅហើយ តាំងពីឆ្នាំ២០១៣មក ហើយរហូតមកដល់ពេលនេះ មានសហគមន៍កសិកម្មចន្លោះពី១២០០ ទៅ១៣០០សហគមន៍នៅទូទាំងប្រទេសរួចមកហើយ។ ដោយឡែកនៅក្នុងរដ្ឋាភិបាលអាណត្តិទី៧នេះ បានរៀបចំឱ្យមានកម្មវិធីគោលនយោបាយអាទិភាពថ្មីមួយឈ្មោះថា សហគមន៍កសិកម្មទំនើបដែលស្ថិតនៅក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៦របស់រដ្ឋាភិបាលអាណត្តិថ្មីនេះ ហើយដែលជាប្រភេទសហគមន៍កសិកម្មមួយបែបដែលមានកម្រិតស្មើដើមខ្ពស់ជាងសហគមន៍កសិកម្មពីមុន ជាពិសេសលើការធ្វើសមាហរណកម្មលើផ្នែកផលិតនេះតែម្តង បើធៀបនឹងសហគមន៍ចាស់ គឺគាត់ផលិតរៀងៗខ្លួន ដែលកសិករធ្វើបែបនេះពិបាកសម្របសម្រួល ថ្លៃដើមខ្ពស់ គុណភាពមិនមានស្តង់ដាតែមួយ ហើយបរិមាណផ្គត់ផ្គង់ក៏ពិបាក៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2025/01/08 09:00:48 am        331
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។............................សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ជាស្ថាប័នឯកជនតែមួយគត់ តំណាងឱ្យវិស័យស្រូវឧស្សាហកម្មស្រូវអង្ករនៅកម្ពុជា ដែលប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់មកពីអ្នកផលិត អ្នកកិនកែច្នៃ អ្នកនាំចេញ និងអ្នកផ្តល់សេវាពាក់ព័ន្ធ។ ស្ថាប័នមួយនេះ ត្រូវបានបង្កើតឡើងតាមរយៈ ការបោះឆ្នោត ដោយសមាជិកស្ថាបនិក២១៣រូប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២២៨ អនប្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ និងអនុក្រឹត្យលេខ១៧២ អនប្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។សហព័ន្ធស្រូវអង្ករកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ សម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ដែលស្ថិតក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម និងជាដៃគូរបស់រាជរដ្ឋាភិបាល ចូលរួមរាល់សកម្មភាពរបស់សហគមន៍ស្រូវអង្ករនៃបណ្តាប្រទេសអាស៊ាន ចូលរួមចរចារជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសនាំចូល រៀបចំសន្និសីទតាំងពិព័រណ៌ស្រូវ-អង្ករថ្នាក់ជាតិ និងអន្តរជាតិជាប្រចាំឆ្នាំ ព្រមទាំងចូលរួមក្នុងការងារផលិតពូជស្រូវសម្រាប់ចែកចាយជូនប្រជាកសិករ។ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ និងការបោះឆ្នោតក្រុមប្រឹក្សាភិបាលអាណត្តិទី៣ ដោយជ្រើសរើសបានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ២៥រូប ដែលជាតំណាង មកពីអ្នកនាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិករ៕

ពលរដ្ឋជិត៩០០គ្រួសារ ក្នុងក្រុងព្រះវិហារទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

2025/01/07 10:32:21 pm        40
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចែកវិញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៨៦៩គ្រួសារ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដែលមានការចូលរួមពីមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច។ឱកាសនោះ ឯកឧត្តម បញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ សរុបចំនួន ១,០៤៦ក្បាលដី លើផ្ទៃដី ទំហំជាង ២៥៧ហិកតា ស្មើនឹងប្រជាពលរដ្ឋចំនួន ៨៦៩គ្រួសារ ស្ថិតនៅក្នុងភូមិភារកិច្ច(តំបន់កូនភ្នំ) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅក្នុងបរិវេណសាលាក្រុងព្រះវិហារ។ ឯកឧត្តម បន្ថែមថា ប្រជាពលរដ្ឋចំនួន ៨៦៩គ្រួសារមានជម្លោះដីធ្លីរ៉ាំរ៉ៃប្រមាណ ២៦ឆ្នាំ និងមានអភិបាលខេត្ត ចំនួន ០៤ជំនាន់កន្លងមកហេីយ ទេីបត្រូវបានដោះស្រាយបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ និងបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនក្នុងឆ្នាំ២០២៥នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM