ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

ក្រុមយុវជនពិសេសសម្តេចតេជោរៀបចំពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា

2025/01/07 05:08:00 pm        276
ភ្នំពេញ ៖លោក ហេង សំណាង ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំសមាជិក សមាជិកាប្រមាណ១០០នាក់ រៀបចំពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ខ្វៃ អាទិត្យា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។នៅក្នុងអង្គពិធី លោក ហេង សំណាង មានប្រសាសន៍ថា ថ្ងៃ៧ មករា១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយពីព្រោះបានកើតចេញពីការលះបង់សាច់ ស្រស់ឈាម ស្រស់និងភាពអង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជាជាពិសេស សម្តេចតេជោ ហ៊ុន សែន។ លោកបន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណង សាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមាន ការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តម ខ្វៃ អាទិត្យា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ដែរថា បច្ចុប្បន្នប្រទេសកម្ពុជា បាននិងកំពុងប្រែមុខប្រែមាត់ កម្រិតជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង និងសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។លើសពីនេះ ឯកឧត្តមបានរម្លឹកដល់ប្រជាពលរដ្ឋ និងជាពិសេសយុវជនត្រូវចូលរួមថែរក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្ស ព្រោះសន្តិភាពនេះ ទើបធ្វើឱ្យប្រជាពលរដ្ឋរស់នៅសុខស្រួល និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។គួររម្លឹកដែរថា ប្រទេសកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើន និងជាពិសេសពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ក្រោមការដឹកនាំរាជរដ្ឋាភិបាលពីគណបក្សប្រជាជនកម្ពុជា។ អត្ថបទ៖ទូច សោភ័ណ

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧មករា

2025/01/07 05:05:29 pm        118
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្រ្តីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧មករាដែលពិធីនេះធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។ឯកឧត្តម សុខ លូ បានឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា។លោក យី សុងគី តំណាងយុវជនទូទាំងខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្នុងនាមជាយុវជន ជាអ្នកបន្តវេន និងជាអ្នកទទួលបាននូវទ្រព្យមហាសាលពីជ័យជំនះ៧មករា ចងចាំជានិច្ចថ្ងៃ៧មករា ដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរួចផុតពីសេចក្ដីស្លាប់បានរស់នៅប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើនសម្បូរសប្បាយ និងមានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយប្រកបដោយក្ដីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលានៅគ្រប់ទីកន្លែង។លោក យី សុងគី ថ្លែងបន្ថែមថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាដែលកើតចេញពីការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរៈជនអ្នកស្នេហាជាតិដែលបានដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនឱ្យរស់រានមានជីវិតរួចផុតពីគ្រោះមហន្តរាយរបបប្រល័យពូជសាសន៍ និងបានស្ដារប្រទេសជាតិពីគំនរផេះផង់ឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងសុខដុមរមនានៅពេលនេះ និងអនាគត។លោក យី សុងគី សង្កត់ធ្ងន់ថា បើគ្មានថ្ងៃ៧មករា យើងគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ ដែលនេះគឺជាសក្ខីភាពប្រវត្តិសាស្រ្តមិនអាចបុគ្គលណាបដិសេធបានឡើយ។សូមរំលឹកថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ដោយកម្ពុជាបានបិទបញ្ចប់នូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មីគឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល៤៦ឆ្នាំហើយ(៧មករា ឆ្នាំ១៩៧៩-៧មករា២០២៥) ដែលប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅរបស់ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត៕

ថ្នាក់ដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋខេត្តកំពតរីករាយប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា

2025/01/07 05:02:28 pm        100
កំពត ៖ នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានស្រះឈូក ខេត្តកំពត មានប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា១៩៧៩- ៧មករា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវគណៈអភិបាលបាលខេត្ត មន្រ្តីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរយនាក់។ក្រុមយុវជនចូលរួម បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងដឹងគុណយ៉ាងខ្លាំងចំពោះសម្តេចតោជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធិសភាជាតិ ដែលបានរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។ ប្រជាពលរដ្ឋ រស់នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត លោក អ៊ុន សៀត អាយុ៧១ឆ្នាំ បានរំលឹកអំពីអតីតកាលដ៏ជូរចត់របស់ខ្លួន ក្នុងសម័យប៉ុល ពត និងបានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់នូវថ្ងៃកំណើតទី២។ លោកបានផ្តាំផ្ញើទៅក្មេងជំនាន់ក្រោយឲ្យថែរក្សាសន្តិភាព តាមរយៈការបន្តចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពី ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នបានឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអង្គមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា១៩៧៩ ៧មករា ២០២៥ រួចមក អង្គពិធីក៏មានកម្មវិធីលែងសត្វព្រាប និងបង្ហោះប៉េងប៉ោងផងដែរ៕

ឯកឧត្តម គង់ ច័ន្ទវាសនា ផ្តួចផ្តើមសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតនៅស្រុកព្រះនេត្រព្រះ

2025/01/07 04:54:31 pm        130
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញ និងការគាំទ្រយ៉ាងមុតមាំពី ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឌិត ទីណា អនុប្រធានទី១ នាឱកាសអបអរសាទរទិវាជ័យជម្នះ ៧មករា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានរៀបចំពិធីក្រុងពាលីដើម្បីចាប់ផ្តើមការងារសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ យោងតាម ឯកឧត្តម គង់ច័ន្ទវាសនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ស្នាក់ការនេះមានទំហំជាង ៤២០ម៉ែត្រការ៉េ នឹងត្រូវសាងសង់លើទីតាំងដីស្នាក់ការគណបក្សបច្ចុប្បន្ន ដែលមានទទឹងប្រវែង ២២ម៉ែត្រ និងបណ្តោយប្រវែង ៤៥ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦។ ការសាងសង់នេះ គ្រោងនឹងចំណាយថវិកាជាង១២ម៉ឺនដុល្លារអាម៉េរិក ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ និងបង្ហាញពីកម្លាំងសាមគ្គីភាពដ៏រឹងមាំជុំវិញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ អគារស្នាក់ការថ្មីដែលមានក្បាច់រចនាសាមញ្ញទាន់សម័យនេះ នឹងផ្តល់ជាកន្លែងជួបជុំប្រកបដោយផាសុខភាព សម្រាប់អ្នកចូលរួមប្រមាណជាង ៤០០នាក់ ក្រោយបញ្ចប់ការសាងសង់នៅអំឡុងខែមេសា ឆ្នាំ២០២៥នេះ។ទន្ទឹមនេះ អគារស្នាក់ការគណបក្សថ្មីនេះ បង្ហាញពីការចាក់គ្រឹះយ៉ាងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ក្រុមការងារចំពោះការគាំទ្រយ៉ាងទូលំទូលាយរបស់សមាជិក សមាជិកាគណបក្សនៅទូទាំងស្រុកព្រះនេត្រព្រះនាពេលកន្លងមក ទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឱ្យប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

2025/01/07 04:52:36 pm        126
(ស្វាយរៀង)៖នាវេលាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំប្រារព្វពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (១៩៧៩ -២០២៥) នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់មន្រ្តីរាជការ កង កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងក្រុងបាវិតទាំងមូល។ក្នុងអង្គមីទ្ទីងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ប្រាប់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំង អស់ឱ្យចងចាំនូវខ្លឹមសារជាប្រវត្តិសាស្រ្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលខ្លឹមសារនេះ ពោរពេញទៅដោយអត្ថន័យ និងបានឆ្លុះបញ្ចាំងពីការតស៊ូ និងការលះបង់ប្រកបដោយគ្រោះថ្នាក់ និងស្នាដៃដ៏ត្រចះត្រចង់កើតចេញពីគណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា រយៈពេល ៤៦ ឆ្នាំនេះ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងជួសជុលនូវស្លាកស្នាមដ៏សែនជូរចត់ និងឈឺចាប់បំផុតពីអតីតកាល ក៏ដូចជាបាននឹងកំពុងថែទាំ និងកសាងនូវសមិទ្ធយ៉ាងច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹកឱ្យប្រជា ជនកម្ពុជាទាំងអស់ ត្រូវចងចាំ និងត្រូវខិតខំពុះពារគ្រប់បែបយ៉ាង កុំ ឱ្យប្រវត្តិសាស្រ្តបែបនេះកកើតឡើងជាលើកទី២នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រជាជនកម្ពុជាគ្រប់លំដាប់ ថ្នាក់បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចគឺជាបញ្ញាវន្ត និងជាឥស្សរជនជាតិដ៏ឆ្នើមដែលតែងតែដឹងគុណប្រទេសជាតិ និងបង្កើតនូវក្តីសង្ឃឹមភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជា៕

ប្រជាពលរដ្ឋជាង៥ពាន់នាក់ក្នុងខេត្តឧត្តរមានជ័យ ចូលរួមអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា

2025/01/07 04:50:17 pm        89
ឧត្តរមានជ័យ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត -ស្រុក មន្រ្តីរាជការ ប្រជាពលរដ្ឋ និងយុវជន សរុបជាង៥ពាន់នាក់ ដែលប្រារព្ធធ្វើឡើងនៅសួនសន្តិភាពសម្តេចតេជោហ៊ុនសែន ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជាមិនត្រឹមតែជាវាលពិឃាតទេ ប៉ុន្តែមកស្គាល់កម្ពុជាជាប្រទេសដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ និងជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ៕

ជ័យជម្នះ៧មករា បានប្រែក្លាយកម្ពុជាពីប្រទេសគ្មានចំណូល ទៅជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់សមរម្យ

2025/01/07 04:46:45 pm        95
ភ្នំពេញ ៖ ជ័យជម្នះ ៧ មករា បានប្រែក្លាយកម្ពុជា ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិ ក្លាយជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់សមរម្យ, ប្រជាពលរដ្ឋដែលគ្មានស្គាល់ក្រដាស់ប្រាក់ និងគ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយជាអ្នកអាចរកចំណូលប្រចាំឆ្នាំបានជាង ២ ៧០០ ដុល្លារក្នុងមួយម្នាក់ និងមានទំហំពាណិជ្ជកម្មកើនឡើងជាង ៥០ ពាន់លានដុល្លារ។​ឯកឧត្តម ស៊ុ សន្និសិទ្ធ សមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះ មូលដ្ឋានស្រុកសន្ទុក នៅក្នុងការប្រារព្វមិទ្ទិញអបអរសាទរ ខួបលើកទី ៤៦ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ឯកឧត្តមបានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនអង្គមិទ្ទិញ ដែលក្នុងនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ៤៦ ឆ្នាំក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុលពត, កម្ពុជាបានប្រែក្លាយទៅជាប្រទេសមានមុខមាត់ថ្មីតាមរយៈការអភិវឌ្ឍជាជំហ៊ាន និងបានសាងកិត្យានុភាពលើឆាកអន្តរជាតិជាថ្មីផងដែរ។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់ខ្លួន។ សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដី ត្រូវបានការពារយ៉ាងគត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបាន កំណើនក្នុងរង្វង់ ៦%, អត្រាប្តូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និង ជីវភាពប្រជាជនក៏មានស្ថិរភាព។ ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញ បេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្ត កំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ជាក់ស្តែងរយៈពេល៤៦ឆ្នាំ ក្រោយការរំដោះចេញពីរបបវាលពិឃាត ប៉ុលពត, កម្ពុជាបានប្រែក្លាយពីប្រទេសមានប្រជាជន ត្រឹម ៥ លាននាក់ មកជាប្រទេសមានប្រជាពលរដ្ឋប្រមាណជាង១៧ លាននាក់, ពីប្រទេសគ្មានចំណូលសេដ្ឋកិច្ចជាតិ ក្លាយជាប្រទេស មានចំណូលសេដ្ឋកិច្ចខ្ពស់សមរម្យ, ប្រជាពលរដ្ឋដែលធ្លាប់តែគ្មានស្គាល់ក្រដាស់ប្រាក់ គ្មានស្គាល់អ្វីទៅជាចំណូលប្រចាំឆ្នាំ បានក្លាយ ជាអ្នកអាចរកចំណូលប្រចាំឆ្នាំជាង ២ ៧០០ ដុល្លារ, កម្ពុជាដែលធ្លាប់តែគ្មានការដោះដូរពាណិជ្ជកម្ម ក្លាយជាប្រទេសមានទំហំ ពាណិជ្ជកម្មប្រមាណជាង ៥០ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញជាង ២៤ ពាន់លានដុល្លារ, និងជាប្រទេស គ្មានការវិនិយោគពីខាងក្រៅ មកជាប្រទេសមានទំហំវិនិយោគពីខាងក្រៅមានទំហំរាប់ពាន់លានដុល្លារផងដែរ ។ និយាយជារួម, ក្រោយថ្ងៃរំដោះ ៧ មករា រយៈពេល ៤៦ ឆ្នាំ កន្លងមកនេះ ប្រជាជាតិកម្ពុជា បានរស់ជាមួយមុខមាត់ថ្មី ដែលពោរពេញដោយសុខសិរី និងក្តីសង្ឃឹមកាន់តែខ្លាំងក្លា ក្នុងការបោះជំហានទៅរកភាពរុងរឿង និងសុខសុភមង្គលវិបុលភាពកាន់ តែខ្លាំងសម្រាប់មនុស្សជំនាន់ក្រោយ និងយូរអង្វែង។ ដូចនេះ ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា, មាន៧ មករា ទើបមានអ្វីៗដូចសព្វថ្ងៃនេះ, ហើយ ៧ មករា បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យរួមមាន៖ ផ្លូវថ្នល់, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធទឹក, ភ្លើង, វត្តអារាម, និងសមិទ្ធផលដ៏សំខាន់ជាច្រើនទៀត៕អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជនកំពុងចូលរួមលើកកម្ពស់អភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីរួមចំណែកក្នុងចរន្តនៃសេដ្ឋកិច្ច

2025/01/07 04:42:18 pm        163
ភ្នំពេញ ៖ សមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងសហគមន៍កសិកម្មក្នុងស្រុកមួយ ចុះអនុស្សារណៈលើកកម្ពស់លើការអភិវឌ្ឍន៍វិស័យកសិកម្ម ដល់កសិករក្នុងសហគមន៍ តាមរយៈការគាំទ្របច្ចេកទេស ការស្វែងរកទីផ្សារ និងការគៀងគរទុន ជួយឱ្យបានសម្រេចលើការដាំដុះ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គម។​ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាង សមាគមអភិវឌ្ឍន៍សង្គមខ្មែរ ជាមួយសហគមន៍កសិកម្ម និងដំណាំកាកាវឃុំក្រពើរពីរ (ខេត្តពោធិ៍សាត់) និងក្រុមហ៊ុនជីកសិកម្ម នៅល្ងាចថ្ងៃទី ៦ មករា ម្សិលមិញនេះថា ជុំវិញវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបាន ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន ការជំរុញផលិតកម្មក្នុងស្រុក ការផ្សព្វផ្សាយបច្ចេកទេស និងការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម នានា ដើម្បីគាំទ្រដល់ការដាំដុះដំណាំ និងការចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែប្រសើរ។ឯកឧត្តម បន្តថា ជាក់ស្តែងតាមរយៈនៃការចុះអនុស្សារណៈខាងលើនេះ សមាគមមានគោលដៅជួយដល់កសិករជំរុញការ ដំាដុះ ពិសេសដំណាំកាកាវ និងដំណំាផ្សេងៗទៀត ស្របតាមបច្ចេកទេស និងទទួលបានទិន្នផលខ្ពស់ ពោលគឺជំរុញការដាំដុះក្នុង គោលដៅធ្វើពាណិជ្ជកម្មតាមទីផ្សារ ដោយមានក្រុមហ៊ុនចាំទទួលទិញពីសហគមន៍។ ដែលបញ្ហានេះ គឺជាការលើកកម្ពស់ប្រជាកសិករ ក្នុងការដាំដុះ ដោយធ្វើការដាំដុះមិនប្រថុយប្រថាន ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែល បាននិងកំពុងជំរុញលើកកម្ពស់ការធ្វើកសិកម្មទំនើប ។ ក្រៅពីការលើកកម្ពស់ការដាំដុះ សមាគមក៏ចង់ឃើញអ្នកប្រមូលទិញកសិផល កាកាវ មានទីផ្សារប្រមូលទិញជាបន្តបន្ទាប់ ដែលអនុវត្តតាមផលិតកម្ម កសិកម្មតាមកិច្ចសន្យា។ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បញ្ជាក់ឱ្យដឹងថា ចំពោះការចុះអនុស្សារណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ការដាំដុះដំណាំកាកាវ និង ដំណាំផ្សេងៗទៀត រវាងសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ជាមួយសហគមន៍កសិកម្ម និងដំណាំកាកាវឃុំក្រពើរពីរ និងក្រុមហ៊ុនជីកសិកម្ម នេះ គឺស្របពេលដែលកន្លងមក សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយអ្នកអភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងស្រុកមួយ ដើម្បីលើកកម្ពស់ដល់ការដាំដុះដំណាំកាកាវ ដោយធ្វើយ៉ាងណាជំរុញការដាំដុះដំណំាប្រភេទនេះ ឱ្យក្លាយជាដំណាំមាន សក្តានុពល លើកកម្ពស់ដល់ជីវភាពគ្រួសារ និងការរចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ខណៈនៅក្នុងឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិ បាលរំពឹងថា វិស័យកសិកម្មនឹងមានកំណើន ១,១ ភាគរយ នៃផលិតផលសរុបក្នុងស្រុក៕អត្ថបទ៖ សុន រ៉ាឌី

ថ្នាក់ដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋខេត្តកំពតរីករាយប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា

2025/01/07 03:20:38 pm        535
នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានស្រះឈូក ខេត្តកំពត មាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា១៩៧៩- ៧មករា ២០២៥ ក្រោមអធិបតី​ភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃ​រដ្ឋសភា​ជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម លោក​ជំទាវ​អ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវគណៈអភិបាលបាលខេត្ត មន្រ្តីរាជការ កង​កម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរយនាក់។ក្រុមយុវជនចូលរួម បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និង​ដឹង​គុណយ៉ាង​ខ្លាំង​ចំពោះ​សម្តេច​តជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធិសភាជាតិ ដែល​បាន​រំដោះ​ជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។ ប្រជាពលរដ្ឋ រស់នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត លោក អ៊ុន សៀត អាយុ៧១ឆ្នាំ បាន​រំលឹក​អំពី​អតីតកាលដ៏ជូរចត់របស់ខ្លួន ក្នុងសម័យប៉ុល ពត និងបានថ្លែង​អំណរ​គុណ​ដល់​សម្តេច​តេជោ ដែលបានផ្តល់នូវថ្ងៃកំណើតទី២។ លោក​បាន​ផ្តាំ​ផ្ញើ​ទៅ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ថែ​រក្សា​សន្តិភាព តាមរយៈការបន្តចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពី ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាន​ឡើង​អាន​សារ​លិខិត​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងអង្គមីទ្ទីញ​រំឭក​ខួប​លើក​ទី៤៦ នៃទិវាជ័យជំនះ៧មករា១៩៧៩ ៧មករា ២០២៥ រួចមក អង្គពិធីក៏មាន​កម្ម​វិធី​លែង​សត្វ​ព្រាប និងបង្ហោះប៉េងប៉ោងផងដែរ៕

៧មករា ជាទិវាជ័យជម្នះប្រវត្តិសាស្ត្រសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ការផ្សះផ្សាជាតិ និងការអភិវឌ្ឍន៍

2025/01/07 03:08:45 pm        520
រដ្ឋបាលខេត្ដព្រះសីហនុ រៀបចំប្រារព្ធពិធីមីទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) ដែលជាប្រវត្តិសាស្ត្រ ដែលបានផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុត​ពី​ការ​កាប់​សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គី​ប្រជាជាតិ​ទាំង​មូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបាន​ជោគ​ជ័យ​យ៉ាង​ធំធេង​ក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និង​ការ​ផ្សះ​ផ្សាជា​តិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈាន​មកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ​ក្រោមម្លប់​នៃ​សន្តិភា​ពប្រកប​ដោយ​មោទនភាព​ជា​ទីបំផុត។ ​​យើងប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតី​ចង​ចាំ​ពុំ​អាច​បំភ្លេច​បាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្ត​មក​លើ​ប្រជាជន​។ យើងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្ដុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃ​កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និង​ធ្វើ​ពលិកម្មយ៉ាងអង់អាចលើសមរភូមិ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការពារ​ការ​រស់​ឡើង​វិញរបស់ប្រជាជន។យើងបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស ដូចនេះ យើង​ដឹង​ច្បាស់​ណាស់​អំពី​សារៈ​សំខាន់​ដែល​ពុំ​អាច​កាត់​ថ្លៃបាននៃសន្តិភាព នៅពេលដែលគ្មានសន្តិភាព យើងមិនអាច​និយាយ​ដល់​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយអាស្រ័យហេតុនេះ សូមយើង​ទាំង​អស់​គ្នា​ពង្រឹង​ស្មារតី​ស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះ ឱ្យ​គង់​វង្ស​ជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើង ហើយមិនអនុញ្ញាតដាច់ខាតឱ្យជនណា ឬ​កម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន កំពុងពុះពារឈានទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជា​ធិបតេយ្យ​នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាង​អនាគត​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​អរិយ​ប្រទេស​មួយ​ដូច​បណ្តា​ប្រទេស​លើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវសង្គ្រាម និងអំពើ​ប្រល័យ​ពូជ​សាសន៍​។ ប្រជាជនកម្ពុជា កំពុងរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងកំពុងរួមសាមគ្គី​ជុំវិ​ញ​រាជ​រដ្ឋាភិបាល សម្រាប់​នីតិកាល​ទី៧ នៃរដ្ឋសភា ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិ ក៏​ដូច​ការ​លើកស្ទួយជីវភាពរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM