ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា នៅខេត្តកំពង់ស្ពឺ

2025/01/07 02:39:18 pm        120
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧មករា នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។ មានវត្តមានក្នុងពិធីនោះដែរ រួមមាន ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ព្រមទាំងមហាជនចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង ៥ពាន់នាក់, នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ។ក្នុងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលអានដោយ ឯកឧត្តម ហ៊ុន ម៉ានី មានអត្ថន័យប្រកបដោយគតិបណ្ឌិត និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត។ ក្នុងនោះ សម្តេចបានរំលឹកនូវវីរភាព និងបេសកកម្មជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំ ដែលជាអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលការរំដោះជាតិ រហូតដល់ដំណើរស្វែងរកសន្តិភាពប្រកបដោយជោគជ័យ និងបញ្ចប់បានទាំងស្រុងនូវជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ។ ជាមួយគ្នានោះដែរ សុន្ទរកថាក៏បានគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តខ្ពស់របស់គណបក្សក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំខេត្តកំពង់ស្ពឺ តែងតែប្រារព្ធពិធីអបអរសាទរនេះយ៉ាងអធិកអធម ជាមួយនឹងការចូលរួមពីមហាជនរួមមាន មន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស អាជីវករជុំវិញខេត្ត ដើម្បីរំលឹកដល់វីរភាពនៃយុទ្ធជនអង់អាចក្លាហាន ដែលបានជួយសង្គ្រោះប្រជាជនចេញពីជ្រោះមរណៈ និងបានចាត់ទុក៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន៕អត្ថបទ រដ្ឋា

ទេសរដ្ឋមន្រ្តី លី ធុជ៖ រយៈពេល ៤៦ឆ្នាំនេះ រដ្ឋាភិបាលក្រោមការដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា​បាននឹងកំពុងជួសជុលនូវស្លាកស្នាមដ៏សែនឈឺចាប់ពីអតីតកាល និង​កសាង​នូវសមិទ្ធយ៉ាងច្រើនសម្រាប់ជាតិ និងប្រជាជន

2025/01/07 02:08:11 pm        436
នាវេលាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំប្រារព្វពិធីមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (១៩៧៩ -២០២៥) នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់មន្រ្តីរាជការ កង កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងក្រុងបាវិតទាំងមូល។ក្នុងអង្គមីទ្ទីងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ប្រាប់ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំង អស់ឱ្យចងចាំនូវខ្លឹមសារជាប្រវត្តិសាស្រ្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលខ្លឹមសារនេះ ពោរពេញទៅដោយអត្ថន័យ និងបានឆ្លុះបញ្ចាំងពីការតស៊ូ និងការលះបង់ប្រកបដោយគ្រោះថ្នាក់ និងស្នាដៃដ៏ត្រចះត្រចង់កើតចេញពីគណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា រយៈពេល ៤៦ ឆ្នាំនេះ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងជួសជុលនូវស្លាកស្នាមដ៏សែនជូរចត់ និងឈឺចាប់បំផុតពីអតីតកាល ក៏ដូចជាបាននឹងកំពុងថែទាំ និងកសាងនូវសមិទ្ធយ៉ាងច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹកឱ្យប្រជា ជនកម្ពុជាទាំងអស់ ត្រូវចងចាំ និងត្រូវខិតខំពុះពារគ្រប់បែបយ៉ាង កុំ ឱ្យប្រវត្តិសាស្រ្តបែបនេះកកើតឡើងជាលើកទី២នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រជាជនកម្ពុជាគ្រប់លំដាប់ ថ្នាក់បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចគឺជាបញ្ញាវន្ត និងជាឥស្សរជនជាតិដ៏ឆ្នើមដែលតែងតែដឹងគុណប្រទេសជាតិ និងបង្កើតនូវក្តីសង្ឃឹមភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជា៕ 

ប្រជាពលរដ្ឋជាង៥ពាន់នាក់ក្នុងខេត្តឧត្តរមានជ័យ ចូលរួមអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា

2025/01/07 01:58:20 pm        425
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត -ស្រុក មន្រ្តីរាជការ ប្រជាពលរដ្ឋ និងយុវជន សរុបជាង៥ពាន់នាក់ ដែលប្រារព្ធធ្វើឡើងនៅសួនសន្តិភាពសម្តេចតេជោហ៊ុនសែន ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជាមិនត្រឹមតែជាវាលពិឃាតទេ ប៉ុន្តែមកស្គាល់កម្ពុជាជាប្រទេសដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ និងជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ៕ 

ថ្ងៃ៧មករា សិស្សានុសិស្ស និងជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើនចុះស្វែងយល់ពីរបប​ប្រល័យ​ពូជ​សាសន៍ នៅមជ្ឈមណ្ឌលជើងឯក

2025/01/07 01:52:13 pm        420
នាថ្ងៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៥នេះ វត្តមានសិស្សានុសិស្សជាច្រើន បាន​មក​ទស្សន​កិច្ច​សិក្សា​នៅ​មជ្ឈ​មណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ទស្សនកិច្ចសិក្សានេះ គឺក្នុងគោលដៅ​សំខាន់​សិក្សា​ស្វែងយល់បន្ថែមពីអ្វីដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ មើលឃើញ​ពី​ភស្តុតាង តឹកតាង​ប្រវត្តិសាស្ត្រ​ដែល​បាន​កើត​ឡើង​ និង​បន្សល់​ទុក​នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍ជើ​ងឯក។ឱកាសឈប់សម្រាក ថ្ងៃ ៧មករា ឆ្នាំ ២០២៥ នេះ សាលា​រៀន​មួយ​ចំនួន​បាន​ដឹកនាំ​សិស្ស​របស់​ខ្លួន មកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ លើស​ពី​នេះក៏​មា​ន​ក្រុម​សិស្ស​វិទ្យាល័យ មកសិក្សាស្វែងយល់នៅទីតាំងប្រវត្តិសាស្ត្រនេះដោយខ្លួនឯងផងដែរ។ជាក់​ស្ដែង សិស្សកុមារតូចៗប្រមាណជាង ១០០ នាក់ ស្ថិតក្នុងសម្លៀកបំពាក់ដូចគ្នា ដៃកាន់ប៊ិច កាន់​សៀវភៅ កត់ត្រាយ៉ាងយកចិត្តទុកដាក់នូវអ្វីដែលពួកគាត់បានឃើញ។ សិស្សទាំងនេះ តម្រង់​ជា​ជួរ​ចេញពីទីតាំងមួយ ទៅទីតាំងមួយ ក្រោមការសម្របសម្រួលណែនាំពីលោកគ្រូអ្នកគ្រូ។ លោក ធី ស៊ីនន់ ជាតំណាងខាងសាលាដែលបានដឹកនាំសិស្សមកទស្សនកិច្ចសិក្សានាថ្ងៃនេះ លើក​​ឡើងថា ការជូនសិស្សមកទីតាំងប្រវត្តិសាស្ត្រនេះ ជាភាពចាំបាច់ ដែល​ផ្តល់​ជា​ចំណេះ​ដឹង​បន្ថែម​លើ​អ្វីដែលពួកគាត់បានសិក្សាពីថ្នាក់រៀន។ យុវជនមួយក្រុមប្រមាណជិត ១០នាក់ មកពីវិទ្យាល័យហ៊ុនសែនអង្គស្នួល ខេត្តកណ្ដាល កំពុង​ស្ដាប់​កាស​ដែល​រៀបរាប់​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​ផង​ដែរ​។ ពួកគេបានបានយកឱកាស ថ្ងៃជ័យជម្នះ ៧មករា ដើម្បីសិក្សាបន្ថែម​លើ​ប្រវត្តិសាស្ត្រ​មួយ​នេះ។​សម្រាប់ថ្ងៃ ៧មករា នេះ ក្រៅពីវត្តមានសិស្សនុសិស្ស ក៏មានវត្តមាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន ចូលទស្សនាសិក្សាស្វែងយល់នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកផងដែរ។ មជ្ឈ​មណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាទីតាំងប្រវត្តិសាស្ត្រមួយនៅរាជធានីភ្នំពេញ ដែល​បាន​បន្សល់​ទុក​នូវភស្តុតាងជាច្រើន ដែលមានទាំងរណ្ដៅសាកសព សម្លៀកបំពាក់ជនរងគ្រោះ និង​ឆ្អឹង​ជន​រងគ្រោះជាច្រើន ដែលត្រូវបានប្រល័យជីវិតនៅទីតាំងនេះ៕ អត្ថបទ៖ គឹមហុក 

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៤៦ ទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧មករា នៅខេត្តកំពង់ស្ពឺ

2025/01/07 01:36:45 pm        388
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧មករា នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ស្ពឺ ។ មានវត្តមានក្នុងពិធីនោះដែរ រួមមាន ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ព្រមទាំងមហាជនចូលរួមយ៉ាងច្រើនកុះករ ប្រមាណជាង ៥ពាន់នាក់, នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ។ក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានអានសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយគតិបណ្ឌិត និងអត្ថន័យយ៉ាងជ្រាលជ្រៅដែលបានរំលឹកនូវវីរភាព និងបេសកកម្មជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំ ជាអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ និងដំណើរស្វែងរកសន្តិភាពប្រកបដោយជោគជ័យ ដោយបានបញ្ចប់បានទាំងស្រុងនូវជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ។ ជាមួយគ្នានោះដែរ សម្តេចក៏បានធ្វើការគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តខ្ពស់របស់គណបក្សក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ ពិតណាស់ថា ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋជឿនលឿន និងរឹងមាំ មានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លាក្លាយជា អរិយប្រទេសមួយនោះ យើងត្រូវបន្តធ្វើដំណើរវែងឆ្ងាយទៀត ដែលទាមទារឱ្យមានការប្រឹងប្រែងទ្វេឡើង ប្រកបដោយភាពជឿជាក់ ដើម្បីឱ្យសុបិនរបស់យើងក្លាយជាការពិត គឺ «កម្ពុជា ជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០»។ យើងពិតជាសម្រេចបាននូវគោលដៅនេះ ព្រោះថា ៤៦ឆ្នាំមកនេះ បានសាកល្បងរួចហើយនូវ កម្លាំង ឆន្ទៈ និងសមត្ថភាពរបស់យើង។ នៅត្រង់ចំណុចនេះ សម្តេចតេជោ សូមសង្កត់ធ្ងន់ថា ភាពជាម្ចាស់របស់ប្រជាជន លើជោគវាសនាប្រទេសជាតិ គឺជាកត្តាសម្រេចនូវជ័យជម្នះរបស់ប្រជាជាតិយើង។សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំខេត្តកំពង់ស្ពឺ តែងតែប្រារព្ធពិធីអបអរសាទរនេះយ៉ាងអធិកអធម ជាមួយនឹងការចូលរួមពីមហាជនរួមមាន មន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស អាជីវករជុំវិញខេត្ត ដើម្បីរំលឹកដល់វីរភាពនៃយុទ្ធជនអង់អាចក្លាហាន ដែលបានជួយសង្គ្រោះប្រជាជនចេញពីជ្រោះមរណៈ និងបានចាត់ទុក៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន៕ អត្ថបទ រដ្ឋា

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៖ ជនណា ក្រុមណា ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ

2025/01/07 01:18:47 pm        115
ព្រះវិហារ៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ «ជនណា ក្រុមណា ដែលមានគម្រោង ឬឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម ដែលបំពុលសង្គម បំផ្លាញដំណើររីកចម្រើនរបស់ជាតិ បង្កការបែកបាក់ជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ»។ នេះជាប្រសាសន៍លើកឡើងរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៥) នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៩៧ ខែមករា ឆ្នាំ២០២៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម គីម រឹទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ សរុបជាង១ពាន់នាក់។នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា រយៈពេល៤៦ឆ្នាំបន្ទាប់ពីជ័យជម្នះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជាបានឆ្លងកាត់របត់នយោបាយ និងសេដ្ឋកិច្ចជាច្រើនដំណាក់កាល និងបានផ្លាស់ប្តូរ​មុខមាត់ថ្មីលើគ្រប់វិស័យ បានបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត​របស់សមេ្តចតេជោ ហ៊ុន សែន។ ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តដឹកនាំនាវាកម្ពុជា និងធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងបានកំពុង​បង្កើតសមិទ្ធផលថ្មីៗថែមទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យជាប្រទេសមានចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់សង្កត់ធ្ងន់ ដើម្បីការពារសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដូចនេះសូមគាំទ្រគោលគំនិតក្នុងការកសាងច្បាប់ ​កំណត់ជនណា ឬក្រុមណា ដែលមានគម្រោង ឬឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម ​ដែលបំពុលសង្គម បំផ្លាញ​ដំណើររីកចម្រើនរបស់ជាតិ បង្កការបែកបាក់ជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់គឺជា ភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស៕ 

អបអរថ្ងៃ៧មករា ក្រុមយុវជនរៀនជំនាញវិជ្ជាជីវៈ ដឹងគុណដល់រាជរដ្ឋាភិបាល និងអរគុណសន្តិភាព

2025/01/07 01:16:52 pm        140
ស្របពេលដែលថ្ងៃនេះ គឺជាគម្រប់ខួប៤៦ឆ្នាំនៃថ្ងៃជ័យជម្នះ ៧មករា ដែលគណបក្សប្រជាជនកម្ពុជាតែងតែប្រារព្ធពិធីរំលឹកខួប។ ក្រុមយុវជនដែលជាគ្រូបណ្តុះបណ្តាលផង និងជានិស្សិតកំពុងសិក្សាក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានសម្តែងការដឹងគុណ និងបានអរគុណសន្តិភាពដូចគ្នាផងដែរ ដែលនាំឲ្យកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។លោក ថង ស៊ីថាច យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងជាគ្រូអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ទោះបីជាកើតមិនទាន់ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលលោកបានដឹង គឺតាមរយៈជីដូនជីតា និងឪពុកម្តាយ និងតាមឯកសារផ្សេងៗ ដែលចាត់ទុកថា ថ្ងៃរំដោះ ៧មករា ជាថ្ងៃចងចាំមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់ជំនាន់ពីអំពើឃោរឃៅ និងសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាតិ និងប្រជាជនទាំងមូលក្នុងរបបប្រល័យពូជសាសន៍នេះ។ជាមួយគ្នានេះ ក្រុមនិស្សិត នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានលើកឡើងស្រដៀងគ្នាថា កាពិត បើគ្មានថ្ងៃ៧មករា ក្រុមយុវជនជំនាន់ក្រោយក្នុងពេលបច្ចុប្បន្ននេះ ក៏គ្មានគ្រប់យ៉ាងដូចសព្វថ្ងៃនេះដែរ ទាំងការសិក្សាក្រេបយកចំណេះដឹង គ្មានសិទ្ធិទាំងការរស់នៅ ទាំងការហូបចុកជាដើម ដូច្នេះហើយ មានតែការអរគុណសន្តិភាព និងសង្ឃឹមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រទេសកម្ពុជាបន្តការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត និងរស់នៅក្រោមម្លប់សន្តិភាពគ្រប់ៗគ្នា។ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំសាធារណរដ្ឋប្រជាមានិតកម្ពុជាឆ្លងកាត់ឧបសគ្គយ់ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការរស់ឡើងវិញរបស់ប្រជាជន និងស្តារ កសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្រ្គាមផង។ ដូច្នេះហើយបានជាប្រជាជនកម្ពុជាបានចងចាំជានិច្ចថា ថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន «បើគ្មានថ្ងៃនេះទេគឺគ្មានអ្វីៗសព្វបែបយ៉ាងដូចថ្ងៃនេះដែរ»៕ អត្ថបទ ឈិត បូរ៉ាវី

អបអរ៧មករា សមាគមស្វាយចន្ទីកម្ពុជា អរគុណសន្តិភាពនាំឱ្យវិស័យឯកជនមានសុវត្ថិភាពប្រកបអាជីវកម្ម

2025/01/07 01:08:48 pm        195
ភ្នំពេញ៖ បើទោះបីជា ៧មករា ១៩៧៩ បានកន្លងផុតជាយូរឆ្នាំក៏ដោយ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ចង​ចាំ​នូវ​អតីតកាលដ៏ជូចត់គ្រប់រូបភាព។ ទន្ទឹមនេះ ក្រុមសមាជិក នៃសមាគមស្វាយចន្ទីកម្ពុជា ក៏​បានចូលរួមអបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧មករា និង​បង្ហាញ​ការ​អរគុណ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេស​ជាតិ​មាន​សុខសន្តិភាព​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។លោក ស៊ុយ កុកធាន តំណាងឱ្យសមាជិក សមាជិកា សមាគមស្វាយចន្ទីកម្ពុជា ក្នុងឱកាស​ចូល​រួម​អបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧មករា នៅខេត្តកំពង់ចាម បានលើកឡើងថា ៧មករា គឺជាសន្តិភាព ៧មករា នាំមកនូវសុខសន្តិភាព ដែលធ្វើឲ្យ​វិស័យ​ឯក​ទាំង​មូល​អាចរកស៊ី​ទទួល​ទាន​ដោយ​មិន​មានការភ័យខ្លាច ដោយមិនមានហានិភ័យ ខណៈនៅក្រៅប្រទេស​មួយ​ចំនួន​បាន​កំពុង​ជួប​បញ្ហា​ប្រឈមសង្រ្គាម ដូចជាសង្រ្គាមរួមរឹតនៅប៉ែកមជ្ឈឹមបូព៌ា និងនៅប្រទេសអ៊ុយក្រែន។ល។ និង​នៅក្នុងអាស៊ានក៏ដូចគ្នាដែរ។ លោកបានបន្តថា ក្រៅពីនេះ នៅប្រទេសមួយចំនួនផ្សេងៗទៀត ក៏​មិនទាន់មានសុខសន្តិភាពផងដែរ ខណៈនៅប្រទេសកម្ពុជាយើង គឺពោពេញ​ទៅ​ដោយ​សុវត្ថិភាព សន្តិភាព ដែលធ្វើឲ្យវិស័យឯកជនអាចរកស៊ីទទួលទានមានសុវត្ថិភាព និងមាន​អំណរ​គ្រប់​បែប​យ៉ាងទាំងអស់ នេះគឺជាគុណបំណាច់នៃថ្ងៃ៧មករា។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា នៅក្នុងពិធីមិទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នា​ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ​១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គីប្រជាជាតិទាំងមូល ដឹកនាំ​ប្រទេស​ឆ្លង​កាត់​ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យ​ប្រទេស​ជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានមក​ដល់​ដំណាក់​កាល​អភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម

2025/01/07 01:00:57 pm        142
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួង។ក្នុងកិច្ចប្រជុំនៅថ្ងៃទី៦ មករា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារត្រូវពិនិត្យពីកាលបរិច្ឆេទសមស្របមួយ ដែលអាចប្រារព្ធកម្មវិធីនេះបានដោយរលូន និងមានការចូលរួមបានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្ម ផ្សាភ្ជាប់ពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ថែមថា កម្មវិធីនេះត្រូវផ្តោតទៅលើតម្រូវការនៃការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនបរទេស នូវកសិផលកម្ពុជារួមមាន ស្រូវអង្ករ ស្វាយចន្ទី ស្វាយ កៅស៊ូ ផលិតកម្មបន្លែ ផលិតផលវារីវប្បកម្ម ម្រេច ដំឡូងមី ត្រចៀកកាំ និងផលិតផលសក្តានុពលនានា។បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ក្រុមការងារត្រូវជំរុញការងារនេះឱ្យចេញជារូបរាង និងមានការទទួលស្គាល់ជាផ្លូវការពិតប្រាកដនូវការរៀបចំ នៃកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ខាងលើនេះ៕

សម្ដេចតេជោ៖ អ្វីដែលអ្នកដឹកនាំបន្តវេនបានធ្វើជាង១៦ខែកន្លងទៅនេះ ធ្វើបានល្អលើសពីការរំពឹងទុក

2025/01/07 12:20:29 pm        154
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា នាព្រឹកនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃថាសមិទ្ធផលដែលអ្នកដឹកនាំបន្តវេន (រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា) បានធ្វើជាង១៦ខែកន្លងទៅនេះ គឺធ្វើបានល្អលើសពីការរំពឹងទុក។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ខ្លួន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាង គត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបាន កំណើនក្នុងរង្វង់ ៦%, អត្រាប្តូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព។ សម្ដេចតេជោមានប្រសានស៍ថា៖«ឥឡូវនេះ មកដល់ពេលនេះ ល្មមគ្រប់គ្រាន់នឹងយល់ដឹងថា អ្វីដែលអ្នកដឹកនាំបន្តវេនបានធ្វើក្នុងរយៈពេល១៦ខែកន្លងទៅនេះ គឺគ្រប់គ្រាន់ដើម្បីនឹងវាយតម្លៃថា រាជរដ្ឋាភិបាលនៃអ្នកបន្តវេន គឺបានធ្វើនូវកិច្ចការដ៏ល្អលើសពីការរំពឹងទុក»។ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការគោរពចំពោះទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្តល់ការគាំទ្រ​ពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ, ការដកខ្លួនពីកិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍ CLV-DTA និងការបង្កើតមូលនិធិកសាង​ហេដ្ឋារចនាសម្ព័ន្ធតាម​បណ្តោយព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋាន​អគតិមួយចំនួន​ដែលប៉ុនប៉ងប្រើប្រាស់បញ្ហាទាំងនេះ ដើម្បី បង្កអស្ថិរភាពនយោបាយ និងការបែកបាក់ជាតិ។សម្ដេចតេជោបានបញ្ជាក់ថា ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ប្រកបដោយ​ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្ត​កំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM