កម្ពុជាចាត់ទុកការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ជាមូលដ្ឋាន ខណៈកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអនុស្សរណៈនេះ
ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវ ស្ពានបេតុង និងសំណង់សិល្បការ្យ ចំនួន ២គម្រោង តាមបណ្តោយខ្សែព្រំដែន នៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង
ករណីការទន្រ្ទានកាន់កាប់ដីខុសច្បាប់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្តខេត្តកោះកុង នឹងត្រូវអនុវត្តវិធានការច្បាប់
កម្ពុជាសម្រេចបានតាមការគ្រោងទុកក្នុងការលុបបំបាត់នូវជងឺគ្រុនចាញ់ដោយចាប់ពីត្រីមាសទី៤ឆ្នាំ២០២៥មករហូតដល់សព្វថ្ងៃកម្ពុជាអត់មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតទេ

ព័ត៌មានជាតិ

ចិននឹងជួយសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងបង្កើនស្តង់ដារវេជ្ជសាស្ត្រ

2026/03/06 02:10:27 pm        140
ព្រះសីហនុ៖ រដ្ឋាភិបាលចិននឹងជួយកម្ពុជា ក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។ កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមក្របខណ្ឌហិរញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល ជាពិសេសចូលរួមចំណែកផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល។ គម្រោងនេះគ្របដណ្តប់លើការងារសំខាន់ៗរួមមាន៖ សាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានគ្រែសរុបចំនួន ២០០ គ្រែ និងទំហំអគារសរុបចំនួន ១៤ ០០០ ម២ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងគ្រឿងសង្ហារឹម ព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រ។ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលតែងតែឈរ ជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមានចីរភាព និងសមធម៌។ ពិធីចុះហត្ថលេខានេះ គឺជា សក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ដែលបាន និងកំពុង រួមគ្នាអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់។ជាចុងក្រោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្មថែមទៀត ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃ ខ្ពស់ចំពោះស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងការខិតខំបន្តពង្រឹង និងពង្រីកទំនាក់ ទំនងដ៏ល្អ ដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យសម្រេចសមិទ្ធផលជាផ្លែផ្កា កាន់តែច្រើនបន្ថែមទៀត។ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ កម្ពុជា បានបង្ហាញ ក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងធ្វើឱ្យប្រសើរឡើងចំពោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលទទួលជំនួយពីរដ្ឋាភិបាលប្រទេសចិន ។ឯកឧត្តមបានថ្លែងថាភាគីចិននឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។ឯកឧត្តមបានបញ្ជាក់ថា៖«ខ្ញុំជឿជាក់ថា ក្រោយបានបញ្ចប់គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ រួមជាមួយនឹងអគារវេជ្ជសាស្ត្រមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាត្បូងឃ្មុំ នឹងចូលរួមចំណែកជាវិជ្ជមានក្នុងការកែលម្អបរិយាកាសវេជ្ជសាស្ត្រសម្រាប់ប្រជាជនកម្ពុជា»៕

អ្នកនាំពាក្យ៖ ក្រុមអ្នកចង់បំបែកបំបាក់ខ្មែរ​កំពុងផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​ភៀស​សឹក

2026/03/06 02:01:38 pm        128
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយម អ្នក​ចង់​បំបែក​បំបាក់​ខ្មែរ កំពុងធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងពលរដ្ឋភៀសសឹក និង​សកម្ម​ភាព​ការងាររបស់រាជរដ្ឋាភិបាលដោយបានប្រឌិត និងក្លែងបន្លំ​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​មាន​ការ​ចលា​ចល​នៅ​ក្នុង​សង្គមជាតិ។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាលបានបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជាថ្មីថា រាជ​រដ្ឋាភិបាល​ និងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជា​ពលរដ្ឋ​ភៀស​សឹក​ទាំង​ការ​ផ្គត់ផ្គង់សម្ភារៈ ចំណីអាហារ ការគិតគូលើសុខភាព និងស្មារតីរបស់ពួកគាត់។ អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលបានថ្លែងថាមានព័ត៌មានមិនពិត​មួយចំ​នួន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ក្រុម​អ្នក​ចង់​បំបែកបំបាក់ខ្មែរថា ប្រជាពលរដ្ឋភៀសសឹកមិនត្រូវបានយកចិត្តទុកដាក់ និងជួប​ការ​ខ្វះ​ខាត​រាប់តាំងពីទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឡើងទៅ។ ឆ្លើយតប​នឹង​ការ​លើក​ឡើង​ខុស​ការ​ពិត​នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថា ពលរដ្ឋភៀ​ស​សឹក​ដែល​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​ទទួល​បាន​ការ​យក​ចិត្តទុកដាក់គ្រប់បែបយ៉ាង​ពី​រាជ​រដ្ឋាភិបាល ​តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តនីមួយៗ។ អ្នកនាំពាក្យ​បញ្ជាក់ថា ជាក់ស្តែងប្រជា​ពលរដ្ឋ​ភៀសសឹក​ទាំង​អស់​ត្រូវ​បាន​ផ្តល់​ជូន​នូវ​ជម្រក​សម្រា​ប់​ស្នាក់​នៅ និងការផ្គត់ផ្គង់ស្បៀងអាហារ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវា​សុខាភិបាល​២៤​ម៉ោងនៅនឹងកន្លែង។ និយាយពីទឹកស្អាត ក្រៅពីទឹកបរិសុទ្ធសម្រាប់​ទទួល​ទាន​ដែល​ជា​អំណោយ​ពីសប្បុរសជននានា អាជ្ញាធរក៏បានផ្តល់ជូន​នូវ​ម៉ាស៊ីន​ចម្រោះ​ទឹកធំ​ៗ​ដើម្បី​ផលិត​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​មណ្ឌល​តែ​ម្តង​ដោយ​មាន​បរិមាណ​គ្រប់​គ្រាន់​ និង​គ្មាន​ការខ្វះខាតអ្វីឡើយ។ នៅក្នុងមណ្ឌលនីមួយៗ សមត្ថកិច្ចក៏បានជួយការពារសន្តិសុខ សុវត្ថិភាព​ជូនបងប្អូនទាំងយប់ទាំងថ្ងៃ។ ទាំងគ្រឿងឧបភោគបរិភោគ និងទាំងសេវា​ទាំង​អ​ស់​ត្រូវ​បាន​ផ្តល់​ជូន​ដោយឥតគិតថ្លៃ ក្រោមការទទួលខុ​ស​ត្រូវ​របស់​រាជរដ្ឋាភិបាល​ និង​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ខេត្ត បណ្តាប្រទេសជាមិត្ត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងវិស័យឯកជន និង​សប្បុរសជ​នពីគ្រប់ទិសទី។ ឯកឧត្តម ប៉ែន បូណា បានបន្តថា លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំង​ការ​ផ្តល់​ជូន​នូវ​សេវា​អប់រំ​សម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល ខណៈ​ដែល​កម្ម​វិធី​អប់​រំ​ផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរនិងផ្តល់ជូនផងដែរ។ ក្រោមគំនិត​ផ្តួច​ផ្តួម​របស់​លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត សួនបន្លែ​ក្នុង​មណ្ឌល​ភៀស​សឹក​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។ ជារួម ប្រជាព​លរដ្ឋ​ភៀស​សឹក​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់មើល​​ថែទាំ​យ៉ាង​ល្អ​ពី​អាជ្ញាធរ​រាជ​រដ្ឋាភិបាល ​ដោយមិ​ន​ឱ្យ​ពួក​គេ​ខ្វះ​ខាត​អ្វី​ដូច​ការ​លើក​ឡើង​ពី​ក្រុម​មនុស្ស​មួយ​ចំនួន​តូច​ដែល​មាន​ចេត​នា​ចង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរនោះឡើយ។ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា ក្រៅពីការ​យក​ចិត្ត​ទុក​ដាក់​ផ្គត់ផ្គង់​ជា​សម្ភារៈ និង​គ្រឿងឧ​បភោគ​បរិភោ​គ ដើម្បី​បំពេញតម្រូវការប្រចាំថ្ងៃ បងប្អូនប្រជាពលរដ្ឋ​ភៀសសឹ​ក​ក៏ទទួល​បាននូ​វជំ​នួយ​ផ្នែក​ស្មារតី​តាម​រយៈការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ និងជា​បន្ត​បន្ទាប់​ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ កាកបាទ​ក្រហម​កម្ពុជា ​អង្គទូត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងសប្បុរស​ជន​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួក​គេថែមទៀត។ បើតាមអ្នកនាំពាក្យ​រាជរដ្ឋាភិបាល គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹក​ជាង​៩២%​ហើយ​បាន​វិល​ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ ម៉ឺននាក់។ នៅ​សល់​ពលរដ្ឋ​ភៀសសឹកជិត ៥ម៉ឺននាក់ទៀតបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ដោយសារ​តែ​ស្ថានភាពមិនទាន់អំណោយផលពីព្រោះតែមានឧបសគ្គរារាំងដោយបន្លាលួស ឬ​ទូរ​កុង​តឺន័រដែលកងកម្លាំងប្រដាប់អាវុធថៃបានដាក់បិទផ្លូវ៕ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណាព្រះមហាក្សត្រប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

2026/03/06 01:54:58 pm        171
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) អំពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះរួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលមានខ្លឹមសារថា៖«ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលព្រះរាជសារ និងព្រះរាជទ្រព្យ ចំនួន 50.000 USD (ហាសិបពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យដ៏ជ្រះថ្លា ប្រោសព្រះរាជូបត្ថម្ភប្រចាំខែ និងរៀងរាល់ទិវា ៨ ឧសភា ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងក្នុងពេលថ្មីៗនេះ ជួយដល់ប្រជាជនភៀសសឹកកម្ពុជា នៅតាមបណ្តាខេត្ត តាមព្រំដែនកម្ពុជា-ថៃ។ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមប្រោសប្រទានពរជ័យ វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕»ខាងក្រោមជាខ្លឹមសារទាំងស្រុង នៃព្រះរាជសារលិខិតរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសារលិខិតឆ្លើយតបថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖

កម្ពុជានឹងរៀបចំ «ភូមិហ្វ្រង់កូហ្វូន» ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

2026/03/06 01:50:34 pm        172
រដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូន-Village Francophone> ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។សេចក្តីជូនដំណឹង ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។សេចក្តីជូនដំណឹងដដែល បន្តថា ៖ «ដើម្បីអបអរសាទរក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូន-Village Francophone> ដើម្បីតាំងបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌នៃប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនី រួមជាមួយ សក្តានុពលផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍នានា ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ»។ក្រសួងទេសចរណ៍ បានអំពាវនាវដល់ សមាគម ឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ដៃគូអភិវឌ្ឍ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ត្រៀមចូលរួមឱ្យបានច្រើនកុះករ និងជួយផ្សព្វផ្សាយព្រឹត្តិការណ៍ *ភូមិហ្វ្រង់កូហ្វូន-Village Francophone» ខាងលើឱ្យបានទូលំទូលាយ សំដៅទាក់ទាញទេសចរ ឱ្យមកទស្សនា “កម្ពុជា - ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង” កាន់តែច្រើន។ជាមួយគ្នា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកជំទាវកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង បានចុះត្រួតពិនិត្យទីតាំងផ្ទាល់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំ«ភូមិហ្វ្រង់កូហ្វូន»នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំ និងមានពន្លាសម្រាប់ប្រទេស និងអង្គការជាតិ និងអន្តរជាតិច្រើនជាង១០០ ចូលរួម។សូមបញ្ជាក់ថា ព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះមានចំនួន២ គឺ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលមានពន្លាសម្រាប់ប្រទេសចូលរួមបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់ខ្លួន អង្គការ និងស្ថាប័នផ្សេងៗ បង្ហាញពីសកម្មភាពការងារ ក៏មានវេទិកាតុមូលលើប្រធានបទមួយចំនួន និង «ហ្វ្រង់កូតេក» (Francotech) ដែលជាជំនួបធុរកិច្ចរវាងធុរជនពីបណ្តាគ្រប់បណ្តាប្រទេសនិយាយភាសាបារាំង៕ អត្ថបទ៖ ធូ វិរៈ 

ប្រធានស្ដីទីព្រឹទ្ធសភា អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី ក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា

2026/03/06 01:41:23 pm        104
នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលប្រព្រឹត្តទៅនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ក្រោមអធិបតីភាពឯកឧត្តមអ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា។បន្ទាប់ពីលោកជំទាវ សួន ពុធថាវី អគ្គនាយិកាស្រាវជ្រាវ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រាយការណ៍ជូនជ្រាបអំពីស្ថានភាពមន្ត្រីរាជការនារីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងលោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា អានព្រះរាជសារសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥រួចមក ឯកឧត្តម អ៊ុច បូររិទ្ធ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងប្រសិទ្ធីពរជ័យរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកជំទាវ លោក លោកស្រ្តី នាង កញ្ញា ដែលកំពុងបម្រើការងារក្នុងស្ថាប័នព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ និងបានចាត់ទុកប្រធានបទនាឆ្នាំនេះ គឺបានឆ្លុះបញ្ចាំងពីសេចក្ដីប្រាថ្នាដ៏ជ្រាលជ្រៅបំផុតនៃប្រជាជាតិទាំងមូលនោះគឺការធានាឱ្យបុគ្គលគ្រប់រូបអាចរស់នៅដោយសេចក្ដីថ្លៃថ្នូរនិងគ្រួសារគ្រប់រូបអាចរីកចម្រើនទៅមុខក្នុងសុខសុវត្ថិភាព។ឯកឧត្ដមប្រធានស្ដីទីព្រឹទ្ធសភា បានបញ្ជាក់ថា នៅក្នុងបរិបទប្រទេសកម្ពុជា សន្តិភាព និងសន្តិសុខ ជាមូលដ្ឋានគ្រឹះក្នុងការធ្វើឲ្យសម្រេចបាននូវកិច្ចអភិវឌ្ឍ ធានាលើកកម្ពស់សិទ្ធិមនុស្ស និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការលើកកម្ពស់ឋានៈតួនាទី និងស្ថានភាពស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ។ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្តេជ្ញាបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធា្នប់សាធារណៈ ដែលកត្តាទាំងនេះជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ។នៅក្នុងបរិបទដែលមានការឈ្លានពាន និងការបង្កើនភាពតានតឹងតាមព្រំដែនដោយភាគីថៃ ផលប៉ះពាល់បានធ្លាក់ទៅលើស្ត្រី និងក្មេងស្រីយ៉ាងច្បាស់លាស់ ដោយធ្វើឱ្យមានការកើនឡើងនូវហានិភ័យសន្តិសុខផ្ទាល់ខ្លួន ការផ្លាស់ទីលំនៅបណ្តោះអាសន្ន ការបាត់បង់មធ្យោបាយរកប្រាក់ចំណូល និងការរាំងស្ទះក្នុងការទទួលបានសេវាសុខាភិបាល ជាពិសេសសេវាសុខភាពមាតា-ទារក និងសុខភាពផ្លូវចិត្ត។ ស្ថានភាពអស្ថិរភាពបែបនេះ ក៏អាចបង្កើនហានិភ័យអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការកេងប្រវ័ញ្ចលើស្ត្រី-ក្មេងស្រីផងដែរ ដែលជាមូលហេតុធ្វើឱ្យការរក្សាសន្តិភាព និងសន្តិសុខក្លាយជាប្រធានបទមានន័យជាក់ស្តែង និងមានតម្លៃខ្លាំងជាងមុន ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារីឆ្នាំនេះ។សន្តិភាព និងសន្តិសុខ ជាគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលដល់ការរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការងារសិទ្ធិស្រ្តី និងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាងនិងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី រួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។ជាចុងក្រោយ ឯកឧត្តមប្រធានស្ដីទីព្រឹទ្ធសភា បានលើកទឹកចិត្តដល់មន្ត្រីរាជការនារីទាំងអស់ត្រូវខិតខំកសាងសមត្ថភាព ដើម្បីចូលរួមឲ្យបានកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងគ្រប់យន្តការរបស់អគ្គលេខាធិការដ្ឋាន ស្របទៅនឹងការអភិវឌ្ឍថ្មីរបស់ព្រឹទ្ធសភា ជាពិសេសអាចឆ្លើយតបបានចំពោះចក្ខុវិស័យមុខងារ និងអាទិភាពចម្បងដែលដាក់ចេញប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងខិតខំជម្នះឲ្យបានលើបញ្ហាប្រឈមផ្សេងៗទាំងក្នុងគ្រួសារនិងសង្គម៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន៥ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា

2026/03/06 01:39:25 pm        77
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) អំពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះរួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានខ្លឹមសារថា៖«ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលព្រះរាជសារ និងព្រះរាជទ្រព្យ ចំនួន 50.000 USD (ហាសិបពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតតាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ថ្វាយ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យដ៏ជ្រះថ្លា ប្រោសព្រះរាជូបត្ថម្ភប្រចាំឆមាស និងរៀងរាល់ទិវា ៨ ឧសភា ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងក្នុងពេលថ្មីៗនេះ ជួយដល់ប្រជាជនភៀសសឹកកម្ពុជានៅតាមបណ្តាខេត្ត តាមព្រំដែនកម្ពុជា-ថៃ។ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមប្រោសប្រទានពរជ័យ វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕»ខាងក្រោមជាខ្លឹមសារទាំងស្រុង នៃព្រះរាជសារលិខិតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសារលិខិតឆ្លើយតបថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះវរាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម

2026/03/06 01:22:18 pm        168
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១០០.០០០ ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ។កាកបាទក្រហមកម្ពុជា នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏ខ្ពង់ខ្ពស់ថ្លៃថ្លានេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជនទីទ័លក្រលំបាក ជនពិការ ជាពិសេសប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួសនិងពលីក្នុងសមរភូមិការពារបូរណភាពទឹកដី។ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ជាជំនួយការជូនរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមការងារនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ដូចខាងក្រោម៖ ១. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)៖ - អ្នកទទួលផល : កាកបាទក្រហមកម្ពុជា- គណនីឈ្មោះ : CRC Internal Funds Raised - គណនីប្រាក់រៀល : 100004348127- គណនីប្រាក់ដុល្លារអាម៉េរិក : 300001709996២. ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)៖ - អ្នកទទួលផល : កាកបាទក្រហមកម្ពុជា- គណនីឈ្មោះ : CAMBODIAN RED CROSS- គណនីប្រាក់រៀល : 777 766 168- គណនីប្រាក់ដុល្លារអាម៉េរិក : 777 788 168រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖ - លោកជំទាវ ពុំ ចន្ទីនី 012 921 105- លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854- ឯកឧត្តម ឌួង អេលីត 017 248 888

សមាគមភោជនីយដ្ឋានកម្ពុជា ប្តេជ្ញាចូលរួមជាមួយរដ្ឋាភិបាលលើកកម្ពស់សេវាកម្មភោជនីយដ្ឋាន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈឱ្យមានគុណភាព

2026/03/06 12:45:38 pm        78
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមភោជនីយដ្ឋានកម្ពុជា (CRA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគមភោជនីយដ្ឋានកម្ពុជា និងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឧកញ៉ាលូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ», កញ្ញា ហេង ភួនហួង ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រធាននាយកដ្ឋាន និងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកនៃសមាគមភោជនីយដ្ឋានកម្ពុជា សរុបចំនួន ៨០នាក់។មុនចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាគមទេសចរណ៍កម្ពុជា ដែលបានចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ តាមរយៈមូលនិធិមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន។ឆ្លៀតក្នុងឱកាសនៃពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន (PRC) ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ នៅដំណាក់កាលអនុវត្តសាកល្បងនៅឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។ជាកិច្ចបន្ទាប់ ក្រោយពីឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់សេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពសកម្មភាពរបស់សមាគមទេសចរណ៍កម្ពុជា និងសំណូមពរ ព្រមទាំងបញ្ហាប្រឈមរបស់សមាជិក សមាជិកានៃសមាគមរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសមាគមត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែមានទម្ងន់ខ្លាំងក្នុងកម្រិតតំបន់ និងពិភពលោក តាមរយៈការពង្រឹងរចនាសម្ព័ន្ធឱ្យបានរឹងមាំ និងត្រូវពង្រីកសមាជិករបស់ខ្លួនបន្ថែម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យសមាគមរៀបចំជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan និងត្រូវបន្ស៊ីជាមួយផែនការសកម្មភាពក្នុងរដូវកាលបៃតងក្នុងឆ្នាំ២០២៦ នេះ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីការពង្រឹសមត្ថភាព និងពង្រីកសាខារបស់សមាគមភោជនីយដ្ឋានកម្ពុជាបន្ថែមទៅក្រៅប្រទេស ដើម្បីផ្សព្វផ្សាយទេសចរណ៍ម្អូបអាហារកម្ពុជាទៅកាន់ទៅផ្សារអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ពោលគឺការងារផ្សព្វផ្សាយទេសចរណ៍ ដោយសមាគមត្រូវយកចិត្តទុកដាក់ និងចូលរួមលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត៕

ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺខ្វះខាតផ្នែកបច្ចេកទេស និង​ល្មើស​ច្បាប់​បរិស្ថាន

2026/03/06 12:39:14 pm        131
ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និង​នាយកដ្ឋាន​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាង បរិស្ថាន​ខេត្តតាកែវ រដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលឃុំអូរ អាជ្ញាធរភូមិក្រាំងតាតន់ និង​អ្នក​សារ​ព័ត៌មាន បានចុះត្រួតពិនិត្យនិងរកឃើញក្រុមហ៊ុន Guo Binfen (Cambodia) Food Co., Ltd. ស្ថិត​នៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បង្ក​ផល​ប៉ះពា​ល់​ដល់ប​រិស្ថាន និង​ការ​រស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមការងារបានរកឃើញ ការរៀបចំប្រព័ន្ធបង្ហូរសំណល់រាវ ដើម្បីចូលទៅក្នុងអាងប្រព្រឹត្តិកម្ម មាន​លក្ខណៈ​ប្រាស់​ចាក ពីក្នុងរបាយការណ៍ EIA ដំបូង ជាហេតុបង្កឲ្យមានការបញ្ចេញក្លិនស្អុយ (ជូរផ្អូម)​។ ជាមួយគ្នាក្រុមហ។ុនបាន ដំណើរប្រតិបត្តិការអាងសម្អាត ពុំអនុលោម​តាម​គោលកាណ៍​ប​ច្ចេកទេស និងម្យ៉ាងទៀត សមត្ថភាពអាងសម្អាត មានលក្ខណៈ​មិន​ឆ្លើយ​តប​នឹង​បរិមាណ​សំណល់រាវ ដែលបង្កើតមានជាក់ស្តែង ល្មើសនឹងមាត្រា ២៨៧ នៃក្រមបរិស្ថាន និងគ្មាន​លិខិត​អនុញ្ញាតបញ្ចេញសំណល់ល្មើសនឹងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ កន្លង​មកនេះក្រុមហ៊ុនបានបញ្ចេញសំណល់រាវលើសស្តង់ដារ ល្មើសនឹងមាត្រា ១៥៦ នៃក្រម​បរិស្ថាន និង​ធនធានធម្មជាតិ។ចំពោះបទល្មើស​ខាង​លើក្រសួងបរិស្ថានបានចាត់វិធានការអនុវត្តបន្ត ចំពោះក្រុមហ៊ុន៖ ១-ត្រូវបញ្ឈប់​ការបង្ហូរសំណល់រាវពីផ្នែកផលិតកម្ម ទៅស្តុកក្នុងស្រះដី ដែលស្ថិត​នៅ​ក្រៅ​បរិវេណ​ទីតាំង​ក្រុម​ហ៊ុន ចាប់ពីពេលនេះតទៅ ដើម្បីជៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន (ប្រភព​ទឹក​ក្រោម​ដី ​និងក្លិនស្អុយ) និងដីស្រែប្រជាពលរដ្ឋ។២-ត្រូវពិនិត្យ និងរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវឡើងវិញ ដើម្បីឲ្យ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ ​ក្នុងការសម្អាតសំណល់រាវ ឆ្លើយតបនឹងស្តង់ដារ៣-ត្រូវពិន័យ​អន្ដរការណ៍ ដោយអនុលោមមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និង​ប្រកាស​អន្តរ​ក្រសួងលេខ ១០៧០ ស្តីពីការពិន័យអន្តរការណ៍ដោយក្រសួងបរិស្ថាន ចំពោះ​ករណី​ល្មើស​នឹង​មាត្រា ១៥៦ មាត្រា ១៦១ និងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។៤-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ និងរបាយការណ៍បញ្ជាក់គុណភាពខ្យល់ក្នុងអគារ៕

ប្រធានសមាគមភស្តុភារកម្ម៖ សេវាកម្មដឹកជញ្ជូន​នឹងហក់ឡើង​ប្រសិន​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​អូសប​ន្លាយ

2026/03/06 12:27:28 pm        115
ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងថា សេវាកម្មដឹកជញ្ជូននៅកម្ពុជា គិតមក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការប៉ះពាល់អ្វីនោះឡើយ ប៉ុន្តែប្រសិនសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងអូសបន្លាយ វា​អាច​នឹងប៉ះពាល់ដល់ថ្លៃនៃការដឹកជញ្ជូន ខណៈប្រេងឥន្ធនៈត្រូវរំពឹងថា នឹងឡើងថ្លៃផងដែរ។ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបច្ចុប្បន្នភាពនៃ វិស័យដឹកជញ្ជូន និង​ផល​ប៉ះពាល់​ដោយ​សារ​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា ​នេះថា វិស័យដឹកជញ្ជូននៅដើមឆ្នាំ២០២៦នេះ បាននិង កំពុងដោយរលូន ស្រប​ពេល​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិរបស់កម្ពុជា មានកំណើនកើនឡើង និងការស្រូបយកឱកាសវិនិយោគមក បណ្តាក់​ទុនជាបន្តបន្ទាប់ បានគាំទ្រដល់ចលនានៃការដឹកជញ្ជូនមានសកម្មភាពមមាញឹកខ្លាំង។ឧកញ៉ា បន្តថា អ្វីដែលជាការបារម្ភ គឺការផ្ទុះឡើង​នៃ​សង្គ្រាម​ដែល​កំពុង​រាល​ដាល​នៅ​តំបន់​មជ្ឈិម​បូព៌ា ​ក្នុងនោះប្រសិនសង្គ្រាម នេះនៅអូសបន្លាយ វានឹងអាចប៉ះពាល់ដល់ការឡើងថ្លៃប្រេងឥន្ធនៈ ខណៈ​ដែលប្រទេសនៅតំបន់ទាំងនោះភាគច្រើនជាអ្នកផលិត និង ផ្គត់ផ្គង់ប្រេងឥន្ធនៈ និង​ក៏​ជា​ផ្លូវ​ដឹក​ជញ្ជូនដ៏សំខាន់តាមច្រកសមុទ្រហ័រមូស (Hormuz) ខណៈប្រទេស​អ៊ីរ៉ង់​បាន​និង​កំពុង​គំរាមកំ​ហែង ព្រមានបាញ់កប៉ាល់ដឹកប្រេងឥន្ធនៈឆ្លងកាត់ក្នុងតំបន់នោះ។ ឧកញ៉ា បន្ថែមថា ប្រសិន​ប្រេងឥន្ធនៈហក់ឡើងថ្លៃ វិស័យដឹក ជញ្ជូននឹងត្រូវឡើងថ្លៃផងដែរ។ បញ្ហានេះ ឧកញ៉ា អំពាវ​នាវដល់អ្នកប្រកបអាជីវកម្មដឹកជញ្ជូន ត្រូវប្រើប្រាស់ប្រេងឥន្ធនៈដោយមានការ សន្សំសំចៃ ក្នុង​ការ​បន្តអាជីវកម្មរបស់ខ្លួន ទោះបច្ចុប្បន្នតម្លៃប្រេងមិនទាន់មានការប្រែប្រួលក៏ដោយ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ជុំវិញប្រេង​ឥន្ធនៈ​នេះ​កម្ពុ​ជា​ក៏​ដូច​ប្រទេស​ក្នុងតំបន់ និង ពិភពលោក មានផលប៉ះពាល់ដូចគ្នា ជាពិសេសថ្លៃប្រេង និងឧស្ម័ន​ជា​ដើម ​ខណៈបច្ចុប្បន្នថ្លៃប្រេងលើពិភពលោកបានហក់ឡើង ជាង ៣០ ភាគរយរួចហើយ។ ចំណែក​ចំពោះ​ប្រទេស​កម្ពុជា បច្ចុប្បន្ននេះពុំទាន់មានសញ្ញាណណាមួយ បង្ហាញអំពី​ផល​ប៉ះពាល់​បន្ទាន់​ភ្លាម​នោះទេ ខណៈការផ្គត់ផ្គង់ប្រេងនៅតែបន្ត ដោយមិនមានការរអាក់រអួលឡើយ។សូម​បញ្ជាក់ថា ប្រទេសអឺរ៉ង់ជាប្រទេសផលិតប្រេងលំដាប់ថ្នាក់ទី៣ បន្ទាប់ពីវ៉េណេស៊ុយអេឡា និង​អារ៉ាប៊ីសាអូឌីត និងជាតំបន់ដឹក ជញ្ជូនច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែល​ជា​ផ្លូវ​ទឹក​យុទ្ធ​សាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក តភ្ជាប់ឈូង សមុទ្រពែក្ស ទៅកាន់ឈូង​សមុទ្រ​អូម៉ង់ ​និងមហាសមុទ្រឥណ្ឌា៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខមន្ទីរបញ្ចកោណ លោក Hegseth និយាយថា អ៊ីរ៉ង់មានឱកាសបង្កើត «កិច្ចព្រមព្រៀងដ៏ល្អ»
04/25/2026 10:04 AM
កម្ពុជាចាត់ទុកការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ជាមូលដ្ឋាន ខណៈកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអនុស្សរណៈនេះ
04/25/2026 09:04 AM
សហរដ្ឋអាមេរិក បន្ថែមពេលការលើកលែងការដឹកជញ្ជូនដើម្បីជួយដល់ការផ្គត់ផ្គង់ថាមពល
04/25/2026 09:04 AM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅដល់ប៉ាគីស្ថាន ដែលបង្កើនក្តីសង្ឃឹមសម្រាប់ការចរចាសន្តិភាពជាមួយអាមេរិក
04/25/2026 09:04 AM
ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវ ស្ពានបេតុង និងសំណង់សិល្បការ្យ ចំនួន ២គម្រោង តាមបណ្តោយខ្សែព្រំដែន នៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង
04/25/2026 09:04 AM
ករណីការទន្រ្ទានកាន់កាប់ដីខុសច្បាប់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិសាស្រ្តខេត្តកោះកុង នឹងត្រូវអនុវត្តវិធានការច្បាប់
04/25/2026 09:04 AM
កម្ពុជាសម្រេចបានតាមការគ្រោងទុកក្នុងការលុបបំបាត់នូវជងឺគ្រុនចាញ់ដោយចាប់ពីត្រីមាសទី៤ឆ្នាំ២០២៥មករហូតដល់សព្វថ្ងៃកម្ពុជាអត់មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺគ្រុនចាញ់ទៀតទេ
04/25/2026 08:04 AM
លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ
04/24/2026 09:04 PM
លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM