រាជរដ្ឋាភិបាលចំណាយថវិកា ៣៥ លានដុល្លារ ដល់អគ្គិសនីប្រើធ្យូងថ្មនិងប្រេង ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច
ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាមានគម្រោងវិនិយោគថ្មី ចុះបញ្ជីដើមទុនលើស ៤,៨០០លានដុល្លារ
កម្ពុជាចាត់ទុកការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ជាមូលដ្ឋាន ខណៈកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអនុស្សរណៈនេះ
ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាបនាផ្លូវ ស្ពានបេតុង និងសំណង់សិល្បការ្យ ចំនួន ២គម្រោង តាមបណ្តោយខ្សែព្រំដែន នៅខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺខ្វះខាតផ្នែកបច្ចេកទេស និង​ល្មើស​ច្បាប់​បរិស្ថាន

2026/03/06 12:39:14 pm        131
ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និង​នាយកដ្ឋាន​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាង បរិស្ថាន​ខេត្តតាកែវ រដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលឃុំអូរ អាជ្ញាធរភូមិក្រាំងតាតន់ និង​អ្នក​សារ​ព័ត៌មាន បានចុះត្រួតពិនិត្យនិងរកឃើញក្រុមហ៊ុន Guo Binfen (Cambodia) Food Co., Ltd. ស្ថិត​នៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បង្ក​ផល​ប៉ះពា​ល់​ដល់ប​រិស្ថាន និង​ការ​រស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមការងារបានរកឃើញ ការរៀបចំប្រព័ន្ធបង្ហូរសំណល់រាវ ដើម្បីចូលទៅក្នុងអាងប្រព្រឹត្តិកម្ម មាន​លក្ខណៈ​ប្រាស់​ចាក ពីក្នុងរបាយការណ៍ EIA ដំបូង ជាហេតុបង្កឲ្យមានការបញ្ចេញក្លិនស្អុយ (ជូរផ្អូម)​។ ជាមួយគ្នាក្រុមហ។ុនបាន ដំណើរប្រតិបត្តិការអាងសម្អាត ពុំអនុលោម​តាម​គោលកាណ៍​ប​ច្ចេកទេស និងម្យ៉ាងទៀត សមត្ថភាពអាងសម្អាត មានលក្ខណៈ​មិន​ឆ្លើយ​តប​នឹង​បរិមាណ​សំណល់រាវ ដែលបង្កើតមានជាក់ស្តែង ល្មើសនឹងមាត្រា ២៨៧ នៃក្រមបរិស្ថាន និងគ្មាន​លិខិត​អនុញ្ញាតបញ្ចេញសំណល់ល្មើសនឹងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ កន្លង​មកនេះក្រុមហ៊ុនបានបញ្ចេញសំណល់រាវលើសស្តង់ដារ ល្មើសនឹងមាត្រា ១៥៦ នៃក្រម​បរិស្ថាន និង​ធនធានធម្មជាតិ។ចំពោះបទល្មើស​ខាង​លើក្រសួងបរិស្ថានបានចាត់វិធានការអនុវត្តបន្ត ចំពោះក្រុមហ៊ុន៖ ១-ត្រូវបញ្ឈប់​ការបង្ហូរសំណល់រាវពីផ្នែកផលិតកម្ម ទៅស្តុកក្នុងស្រះដី ដែលស្ថិត​នៅ​ក្រៅ​បរិវេណ​ទីតាំង​ក្រុម​ហ៊ុន ចាប់ពីពេលនេះតទៅ ដើម្បីជៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន (ប្រភព​ទឹក​ក្រោម​ដី ​និងក្លិនស្អុយ) និងដីស្រែប្រជាពលរដ្ឋ។២-ត្រូវពិនិត្យ និងរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវឡើងវិញ ដើម្បីឲ្យ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ ​ក្នុងការសម្អាតសំណល់រាវ ឆ្លើយតបនឹងស្តង់ដារ៣-ត្រូវពិន័យ​អន្ដរការណ៍ ដោយអនុលោមមាត្រា ៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និង​ប្រកាស​អន្តរ​ក្រសួងលេខ ១០៧០ ស្តីពីការពិន័យអន្តរការណ៍ដោយក្រសួងបរិស្ថាន ចំពោះ​ករណី​ល្មើស​នឹង​មាត្រា ១៥៦ មាត្រា ១៦១ និងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។៤-ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ និងរបាយការណ៍បញ្ជាក់គុណភាពខ្យល់ក្នុងអគារ៕

ប្រធានសមាគមភស្តុភារកម្ម៖ សេវាកម្មដឹកជញ្ជូន​នឹងហក់ឡើង​ប្រសិន​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​អូសប​ន្លាយ

2026/03/06 12:27:28 pm        115
ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងថា សេវាកម្មដឹកជញ្ជូននៅកម្ពុជា គិតមក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការប៉ះពាល់អ្វីនោះឡើយ ប៉ុន្តែប្រសិនសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងអូសបន្លាយ វា​អាច​នឹងប៉ះពាល់ដល់ថ្លៃនៃការដឹកជញ្ជូន ខណៈប្រេងឥន្ធនៈត្រូវរំពឹងថា នឹងឡើងថ្លៃផងដែរ។ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា លើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបច្ចុប្បន្នភាពនៃ វិស័យដឹកជញ្ជូន និង​ផល​ប៉ះពាល់​ដោយ​សារ​សង្គ្រាម​នៅ​តំបន់​មជ្ឈិម​បូព៌ា ​នេះថា វិស័យដឹកជញ្ជូននៅដើមឆ្នាំ២០២៦នេះ បាននិង កំពុងដោយរលូន ស្រប​ពេល​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិរបស់កម្ពុជា មានកំណើនកើនឡើង និងការស្រូបយកឱកាសវិនិយោគមក បណ្តាក់​ទុនជាបន្តបន្ទាប់ បានគាំទ្រដល់ចលនានៃការដឹកជញ្ជូនមានសកម្មភាពមមាញឹកខ្លាំង។ឧកញ៉ា បន្តថា អ្វីដែលជាការបារម្ភ គឺការផ្ទុះឡើង​នៃ​សង្គ្រាម​ដែល​កំពុង​រាល​ដាល​នៅ​តំបន់​មជ្ឈិម​បូព៌ា ​ក្នុងនោះប្រសិនសង្គ្រាម នេះនៅអូសបន្លាយ វានឹងអាចប៉ះពាល់ដល់ការឡើងថ្លៃប្រេងឥន្ធនៈ ខណៈ​ដែលប្រទេសនៅតំបន់ទាំងនោះភាគច្រើនជាអ្នកផលិត និង ផ្គត់ផ្គង់ប្រេងឥន្ធនៈ និង​ក៏​ជា​ផ្លូវ​ដឹក​ជញ្ជូនដ៏សំខាន់តាមច្រកសមុទ្រហ័រមូស (Hormuz) ខណៈប្រទេស​អ៊ីរ៉ង់​បាន​និង​កំពុង​គំរាមកំ​ហែង ព្រមានបាញ់កប៉ាល់ដឹកប្រេងឥន្ធនៈឆ្លងកាត់ក្នុងតំបន់នោះ។ ឧកញ៉ា បន្ថែមថា ប្រសិន​ប្រេងឥន្ធនៈហក់ឡើងថ្លៃ វិស័យដឹក ជញ្ជូននឹងត្រូវឡើងថ្លៃផងដែរ។ បញ្ហានេះ ឧកញ៉ា អំពាវ​នាវដល់អ្នកប្រកបអាជីវកម្មដឹកជញ្ជូន ត្រូវប្រើប្រាស់ប្រេងឥន្ធនៈដោយមានការ សន្សំសំចៃ ក្នុង​ការ​បន្តអាជីវកម្មរបស់ខ្លួន ទោះបច្ចុប្បន្នតម្លៃប្រេងមិនទាន់មានការប្រែប្រួលក៏ដោយ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ជុំវិញប្រេង​ឥន្ធនៈ​នេះ​កម្ពុ​ជា​ក៏​ដូច​ប្រទេស​ក្នុងតំបន់ និង ពិភពលោក មានផលប៉ះពាល់ដូចគ្នា ជាពិសេសថ្លៃប្រេង និងឧស្ម័ន​ជា​ដើម ​ខណៈបច្ចុប្បន្នថ្លៃប្រេងលើពិភពលោកបានហក់ឡើង ជាង ៣០ ភាគរយរួចហើយ។ ចំណែក​ចំពោះ​ប្រទេស​កម្ពុជា បច្ចុប្បន្ននេះពុំទាន់មានសញ្ញាណណាមួយ បង្ហាញអំពី​ផល​ប៉ះពាល់​បន្ទាន់​ភ្លាម​នោះទេ ខណៈការផ្គត់ផ្គង់ប្រេងនៅតែបន្ត ដោយមិនមានការរអាក់រអួលឡើយ។សូម​បញ្ជាក់ថា ប្រទេសអឺរ៉ង់ជាប្រទេសផលិតប្រេងលំដាប់ថ្នាក់ទី៣ បន្ទាប់ពីវ៉េណេស៊ុយអេឡា និង​អារ៉ាប៊ីសាអូឌីត និងជាតំបន់ដឹក ជញ្ជូនច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែល​ជា​ផ្លូវ​ទឹក​យុទ្ធ​សាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក តភ្ជាប់ឈូង សមុទ្រពែក្ស ទៅកាន់ឈូង​សមុទ្រ​អូម៉ង់ ​និងមហាសមុទ្រឥណ្ឌា៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល៖ កម្ពុជានឹងជួបចរចា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​អាម៉េរិក​លើ​ការ​កំណត់​ពន្ធបដិការថ្មី

2026/03/06 11:49:47 am        208
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា នឹងជួបចរចា​ជាមួយ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​ឆាប់​ៗ​នេះ​ ដើម្បីពិនិត្យរួមគ្នាអំពីការកំណត់ពន្ធគយ ត្រូវបានប្រធានាធិបតី សហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ​បាន​ដាក់ ១៥% ដោយអនុវត្តន៍ជាសាកលក្នុងរយៈពេល១៥០ថ្ងៃ។ កម្ពុជាសង្ឃឹមថា សហរដ្ឋ​អាម៉េរិក​នឹង​ដាក់​ពន្ធគយមកលើទំនិញកម្ពុជាទាបជាងពេលមុន។ការជួបចរចានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីពន្ធគយបដិការដែលអាម៉េរិកកំណត់លើទំនិញកម្ពុជា ក្នុង​អត្រា ១៩% ត្រូវបានលុប​ចោល​ដោយ​ស្វ័យប្រវត្តិ​ដោយ​តុលាការ​កំពូល​សហរដ្ឋ​អាម៉េរិក​កាល​ពី​ពេល​ថ្មី​ៗនេះ​។ បច្ចុប្បន្ន ដៃគូពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកទាំងអស់ កំពុងអនុវត្តន៍​ពន្ធ​គយ​ថ្មី ​១៥% តាមច្បាប់សហរដ្ឋអាមេរិក នៃ មាត្រា ១២២ ក្នុងរយៈពេល១៥០ថ្ងៃ ត្រូវបាន​ដាក់​ដោយ​ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) និង ជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេ​ភាគីកម្ពុជា-សហរដ្ឋអាមេរិក បានប្រាប់ BTV ថា ឯកឧត្តម នឹងមាន​ជំនួប​ពិភាក្សា​ឆាប់​ៗ​នេះ ​​ជាមួយតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដើម្បីពិនិត្យរួម​គ្នា​ទៅ​លើកា​រ​កំណត់​ពន្ធ​បដិកា​រថ្មី។ ដើម្បីអាចរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ឯកឧត្តម នឹងខិតខំ​ប្រឹង​ប្រែង​ចរចា​ធ្វើ​យ៉ាង​ណា​ឱ្យពន្ធគយមានកម្រិតទាបជាង១៩% ដែលកម្ពុជាធ្លាប់មានពីពេលមុន។បើតាម ឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ននេះ សហរដ្ឋអាម៉េរិក កំពុងពិនិត្យមើលមាត្រាពីរទៀតគឺ មាត្រា ២៣២ និង៣០១ ។ មាត្រា ២៣២គឺ សំដៅទៅមុខទំនិញដែលគាត់យល់ថា ប៉ះពាល់​ដល់​សន្តិសុខ​ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដូចជា ផលិតផលដែក អាលុយមីញ៉ូម និងរថយន្ត ដែល​សហរដ្ឋ​អាមេរិកនឹងដាក់ពន្ធគយខ្ពស់ ដើម្បីការពាររោងចក្រនៅសហរដ្ឋអាម៉េរិក។ មាត្រា ៣០១ គឺ​សំដៅទៅលើលារ ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមិនស្មើភាពគ្នា។ ប៉ុន្តែសម្រាប់​កម្ពុជា​គឺ​មិនស្ថិតនៅក្នុងមាត្រាទាំងពីរនេះទេ ព្រោះកម្ពុជាចរចា​ដោ​យ​ស្មោះត្រ​ង់​ជាមួយ​សហ​រដ្ឋ​អាម៉េរិក ហើយកម្ពុជាក៏ពុំទាន់មានការនាំចេញប្រភេទទំនិញទាំងនោះ ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​៕ អត្ថបទ៖ ធូ វិរៈ

អាកាសចរណ៍ស៊ីវិល ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ

2026/03/06 11:38:05 am        104
នៅថ្ងៃទី៦ខែមីនានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា លើកទី១១៥ ក្រោមប្រធានាបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ហើយពិធីនេះ ប្រារព្ធឡើងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងសមភាពយេនឌ័រ។លោកជំទាវ សួន ស្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រប្រចាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ស្ត្រីជាមាតានៃពិភពលោក ហើយស្ត្រីបានចូលរួមគ្រប់សកម្មភាពនៃសង្គមជាតិ ពិសេសស្ត្រី ពិតជាមានសិទ្ធិសេរីភាពស្មើនឹងបុរសគ្រប់កាលៈទេសៈផងដែរ ប៉ុន្តែទោះបែបនេះក្តី រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ចំពោះស្ត្រីគ្រប់រូប ហើយជាក់ស្តែង នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏មានមន្ត្រីរាជការជាស្ត្រីជាច្រើនផងដែរ ដែលមានគ្រប់តួនាទីចាប់រដ្ឋពីថ្នាក់រដ្ឋលេខាធិការ ចុះក្រោមផងដែរ។ចំណែកឯកឧត្តម គឹម សោភ័ណ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋ  មន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងថា បច្ចុប្បន្ននេះស្ត្រីមានបម្រើការងារក្នុង វិស័យអាកាសចរណ៍ មានប្រមាណជិត៣០% នៃមន្ត្រីរាជការជាបុរស ក្នុងនោះមានទំាងអ្នកបើកយន្តហោះក៏មានដែរ មានន័យថា ស្ត្រីពិតជាអាចធ្វើអ្វីៗបានដូចនឹងបុរស ក្នុងនេះឯកឧត្តមស្នើឱ្យគ្រប់អង្គភាព បន្តសហការឱ្យបានជិតស្និតជាមួយក្រុមការងារយេនឌ័រ ដើម្បីចូលរួមសកម្មភាពបញ្រ្ជាប និងលើកកម្ពស់សមភាពយេនឌ័រ ពិសេសការអនុវត្តការងារទំាងឡាយ ដែលជាការឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិ   បាល និងស្នើឱ្យគ្រប់អង្គភាព បន្តលើកទឹកចិត្ត និងជំរុញវត្តមានរបស់ស្ត្រីឱ្យចូលរួមរាល់សកម្មភាពនានាកាន់តែច្រើនថែមទៀត។ សូមបញ្ជាក់ថា ទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា ត្រូវបានរៀបចំឡើង ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព សមភាពយេនឌ័រ និងអបអរសាទរសមិទ្ធផលលើគ្រប់វិស័យរបស់ស្ត្រីទូទាំងពិភពលោក ហើយទិវានេះក៏មានគោលបំណងលើកកម្ពស់ភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី កាត់បន្ថយអំពើហិង្សា ជំរុញការចូលរួមក្នុងសង្គម និងលុបបំបាត់រាល់ទម្រង់នៃការរើសអើងផងដែរ៕ ផលិត គង់ រ៉េន

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល៖ ការផ្គត់ផ្គង់ និងថ្លៃអគ្គិសនី មិនប៉ះ​ពាល់​ឡើយ​ទោះ​តម្លៃ​ប្រេង​ហក់​ឡើង​ក៏​ដោយ

2026/03/06 11:35:13 am        227
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា ទោះបីតម្លៃប្រេងឥន្ធនៈដែលរំពឹងថានឹងហក់ថ្លៃ គឺ​មិន​ប៉ះ​ពាល់​ដ​ល់ការផ្គត់ផ្គង់អគ្គិសនី និងថ្លៃអគ្គិសនីនៅកម្ពុជានោះឡើយ ខណៈការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​កម្ពុជា​បច្ចុប្បន្ន ភាគច្រើនជាថាមពលស្អាត មានប្រភពពីវារីអគ្គិសនី និងការ ថាមពល​ពន្លឺ​ព្រះអាទិត្យ​។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ភ្នាក់​ងារ​អ្នក​យក​ព័ត៌មាន​នៅក្នុងឱកាស ដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះថា ជុំវិញការផ្គត់ផ្គង់អគ្គិសនីនេះ ពីមុន​កម្ពុជា​មាន​រោង​ចក្រ​ប្រើដោយធ្យូងថ្ម និងរោងចក្រប្រើដោយប្រេងឥន្ធនៈ ប៉ុន្តែដោយសារភាព​រីក​ចម្រើន​ក្នុង​រយៈ​ពេល​នា​ប៉ុន្មានឆ្នាំមកនេះ កម្ពុជាបាននិងកំពុងប្រើប្រាស់ថាមពលបៃតង ដែល​មាន​ប្រភព​ពី​វារី​អគ្គិសនី និងការថាមពលពន្លឺព្រះអាទិត្យជាដើម, ជាក់ស្តែងប្រទេសនៅក្នុងអាស៊ាន កម្ពុជា​ជាប់​លំដាប់​ទី២ បន្ទាប់ពីប្រទេសឡាវ ដែលមានកម្រិតថាមពលបៃតងខ្ពស់នៅក្នុងបណ្តាញជាតិ។ឯកឧត្តម បន្តឱ្យដឹងថា ទាក់ទិនថាមពលបៃតងនេះ នៅក្នុងឆ្នាំ២០២៥ កម្ពុជា​បាន​ប្រើ​ប្រាស់​ថាមពល​បៃតង​ប្រមាណ ៦៣% និង នៅក្នុងឆ្នាំ២០២៦ នេះ ការប្រើប្រាស់​ថាមពល​បៃតង​នៅ​កម្ពុជា​ នឹងអាចកើនឡើងដល់ ៦៧% និងមានផែនការឆ្នាំ២០៣០ មានក្នុងរង្វង់ ៧០% ដែល​ជា​អត្រា​ថាមពល​បៃតងមួយខ្ពស់នៅក្នុងពិភពលោក។ ដែលបញ្ហានេះ មិនមែនកើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺដោយសារការអភិវឌ្ឍរបស់សម្តេចតេជោពីអតីតកាល។ ឯកឧត្តម បន្ថែមថា ចំពោះ​សភាពការណ៍នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលនឹងធ្វើឱ្យប៉ះពាល់តម្លៃប្រេងលើទីផ្សារ ក្នុង​នោះសម្រាប់ថាមពលអគ្គិសនីនៅកម្ពុជា គឺមិនមានកត្តាណាមួយប៉ះពាល់នោះឡើយ ទាំង​ការ​ផ្គត់​ផ្គង់ និងថ្លៃប្រើប្រាស់អគ្គិសនីជាដើម។ជុំវិញថាមពលនេះ ឯកឧត្តម កែវ រតនៈក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិនិយោគិន ដែល​កំពុង​ធ្វើ​ការ​វិនិយោគនៅព្រះរាជា ណាចក្រកម្ពុជា សូមកុំមានការបារម្ភអំពីការកង្វះថាមពល និង​ថ្លៃ​ប្រើ​ប្រាស់អគ្គិសនីជាដើម។ ឯកឧត្តមបន្ថែមថា ទាក់ទងបញ្ហាអគ្គិសនីក្នុងពេលបច្ចុប្បន្ននេះ ក៏​ជា​ការ​បើកផ្លូវដល់បងប្អូនប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ខណៈ​កម្ពុជា​មិន​មាន​រោង​ចក្រ​ប្រើ​ប្រាស់​ប្រេង​ឡើយ, ស្របពេលនេះដែរ ក្រសួងក៏បានរៀបចំផែនការ ដាក់​ពង្រាយ​ស្ថានីយ៍​សាក​រថយន្ត​អគ្គិសនីទូទាំងប្រទេស នៅក្នុងគម្រោងចំណាយថវិកាបន្ថែម ប្រមាណជាង ១០ លាន​ដុល្លារ ​ដើម្បីជំរុញបង្កើតស្ថានីយ៍សាកនៅទូទាំងប្រទេស៕ អត្ថបទ៖ សុន រ៉ាឌី

ជប៉ុននឹងបន្តខិតខំជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នៃកិច្ចព្រមព្រៀងបទឈប់បាញ់ និង​បន្ត​ផ្តល់​ជំនួយ​ក្នុង​ទម្រង់​ផ្សេងៗ​ដល់កម្ពុជា

2026/03/06 10:43:34 am        306
កាលពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែមីនា លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាទីប្រឹក្សា និង​អនុព័ន្ធ​យោធា បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែល​រៀប​ចំ​ដោយ​ក្រសួងការពារជាតិកម្ពុជា ក្នុងឋានៈជាសមាជិក​នៃ​ក្រុមអ​នុព័ន្ធ​យោធា​បរទេស​ប្រចាំ​ព្រះរា​ជា​ណាចក្រកម្ពុជា (MACPP) និងបានចុះពិនិត្យ​នៅ​ទីតាំង​មួយ​ចំនួន​រួម​ទាំងភូ​មិតា​ម​បណ្តោយ​ព្រំដែ​នស្ថិតក្នុងខេត្តបន្ទាយមានជ័យ និងប្រាសាទព្រះវិហារ។ នេះបើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ។សេចក្តីប្រកាសរបស់ស្ថានទូត បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បី​ជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង តាម​រយៈ​កិច្ចខិតខំប្រឹងប្រែងលើផ្នែកការទូតដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយ​នឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ»៕

ស.ស.យ.ក ខេត្តឧត្តរមានជ័យ ធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត

2026/03/06 10:43:18 am        112
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ឧត្តរមានជ័យ បើកសន្និបាតបូកសរុបទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលពិធី នេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្តឧត្តរមានជ័យ និងមានការចូលពីសហភាពសហព័ន្ធយុវជនកម្ពុជាមកពីតាមបណ្តាលក្រុងស្រុកចូលរួមជាច្រើននាក់ផងដែរ។ ក្នុងអង្គសន្និបាត ឯកឧត្តម មាន ចាន់យ៉ាដា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្ម ភាពការងារទូទៅរបស់ក្រុមការងារ ស.ស.យ.ក ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តដោយមិនគិតពីការនឿយ ហត់ក្នុងការជួយសម្របសម្រួលការងារផ្សេងៗក្នងសង្គម ពិសេសពេលនេះ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុង ការជួយដល់ប្រជាពលរដ្ឋរស់នៅតាមជំរំភៀសសឹកដោយសារបញ្ហាជម្លោះព្រំដែន៕

ក្មេងទំនើងជិត៤០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាប និងបញ្ជូនទៅតុលាការ ក្នុងខែកុម្ភៈ

2026/03/06 10:35:48 am        92
ក្នុងរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងចំនួន១០៤ករណី និងឃាត់ខ្លួនជនបង្ក៣៧៦នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងរយៈពេល១ខែកន្លងមកនេះ មាននៅក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្ត អនុវត្តវិធានការក្ដៅ បង្ក្រាប និងស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងបញ្ជូនទៅតុលាការ ខណៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការអនុវត្តវិធានការបង្ក្រាបយ៉ាងតឹងរឹងបំផុត៕

កម្ពុជា ស្វាគមន៍កំណើតកូនផ្សោតទី២ ក្នុងឆ្នាំ២០២៦ នៅក្នុងខេត្តក្រចេះ

2026/03/06 08:52:52 am        255
កូនផ្សោតទើបកើតថ្មី ១ក្បាលដែលមានអាយុប្រមាណជា ២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលា​ម៉ោង ៩:៥០នាទីព្រឹក នាថ្ងៃទី៥ ខែ​មីនា ឆ្នាំ​២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ ​និង​ក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ នៅត្រង់ចំណុចអន្លង់ អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះមានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំដែលមានចំនួនប្រាំពីរក្បាល​ក្នុងនោះនៅជាមួយផ្សោតពេញវ័យ លេខ៨១។ នេះជាកូនផ្សោតកើតថ្មីទី២ហើយ នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបានកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៤ក្បាល។ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំដែលរៀបចំធ្វើនៅក្រុងក្រចេះនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញនូវលទ្ធផលនៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិគ្រោះយោបល់ ព្រមទាំងដាក់ផែនការសម្រាប់ពេលអនាគត ក្នុងគោលដៅធ្វើយ៉ាងណា គ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់កម្ពុជា និងជាដង្ហើមនៃទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕

ប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យ តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ

2026/03/05 09:04:58 pm        395
នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១:១០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំង១២ប្រទេស អញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ។សូមគូសបញ្ជាក់ផងដែរថា សកម្មភាពនៃវាយប្រហារទាំងពីរលើកដោយសព្វាវុធធុនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅមកលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលទង្វើនេះបានបង្ហាញពីភាពអសីលធម៌ បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសជាមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ បើយោងតាមរយៈការកត់ត្រាចងក្រងពីការខូចខាតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឃើញថា ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ មាន ៥៦២កន្លែង ដែលប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រ៉ូម៉ានី នឹងដាក់បញ្ចូលប្រព័ន្ធប្រឆាំងយានដ្រូនរបស់សហរដ្ឋអាមេរិក Merops ក្នុងវិស័យការពារជាតិ
04/25/2026 11:04 AM
រុស្ស៊ី សន្យាសងសឹកប្រឆាំងនឹងទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប
04/25/2026 11:04 AM
របាយការណ៍៖ ប្រជាជនជាង២៦០លាននាក់ រងផលប៉ះពាល់ដោយកង្វះស្បៀងធ្ងន់ធ្ងរ
04/25/2026 11:04 AM
តុលាការអាមេរិក ច្រានចោលបម្រាមលើអ្នកស្វែងរកសិទ្ធិជ្រកកោនរបស់លោកTrump ដោយជំរុញឱ្យមានការប្តឹងឧទ្ធរណ៍
04/25/2026 11:04 AM
រាជរដ្ឋាភិបាលចំណាយថវិកា ៣៥ លានដុល្លារ ដល់អគ្គិសនីប្រើធ្យូងថ្មនិងប្រេង ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច
04/25/2026 11:04 AM
ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាមានគម្រោងវិនិយោគថ្មី ចុះបញ្ជីដើមទុនលើស ៤,៨០០លានដុល្លារ
04/25/2026 10:04 AM
អ៊ីស្រាអែល បន្តវាយប្រហារលើប្រទេសលីបង់ ទោះបីជាមានការបន្ថែមពេលបទឈប់បាញ់ក៏ដោយ
04/25/2026 10:04 AM
ប្រមុខមន្ទីរបញ្ចកោណ លោក Hegseth និយាយថា អ៊ីរ៉ង់មានឱកាសបង្កើត «កិច្ចព្រមព្រៀងដ៏ល្អ»
04/25/2026 10:04 AM
កម្ពុជាចាត់ទុកការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ជាមូលដ្ឋាន ខណៈកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអនុស្សរណៈនេះ
04/25/2026 09:04 AM
សហរដ្ឋអាមេរិក បន្ថែមពេលការលើកលែងការដឹកជញ្ជូនដើម្បីជួយដល់ការផ្គត់ផ្គង់ថាមពល
04/25/2026 09:04 AM