តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ

ព័ត៌មានជាតិ

សាលារៀនបច្ចុប្បន្នកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្ថែមសម្រាប់ការបង្រៀនប្រចាំថ្ងៃ

2025/02/11 12:52:46 pm        544
ការបង្រៀននៅតាមសាលារដ្ឋនាពេលបច្ចុប្បន្ន បានចាប់ផ្ដើមកែប្រែ ពីការបង្រៀនលើក្ដារខៀន និង​សៀវភៅទាំងស្រុង ទៅជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថបន្ថែម សម្រាប់ជួ​យ​ដល់​ការ​បង្រៀន​ជា​ប្រចាំ​ថ្ងៃ។ ការទាញយកបច្ចេកវិទ្យាជួយដល់ការបង្រៀននិងរៀននេះ អាចមាន​ភាព​ផ្សេង​គ្នា​ទៅ​តាម​សាលានីមួយៗ និងតាមកម្រិតថ្នាក់ផងដែរ។សាលារៀន​រដ្ឋនាពេលបច្ចុប្បន្ននេះ មិនថានៅកម្រិតបឋមសិក្សា ឬវិទ្យាល័យនោះទេ គឺកំពុង​ប្រើ​ប្រា​ស់​បច្ចេកវិទ្យាឌីជីថល ជួយដល់ការបង្រៀនប្រចាំថ្ងៃរបស់ខ្លួន។ ជាក់​ស្ដែង​សម្រាប់​បឋម​សិក្សា​អ្នក​ឧកញាមហាភក្ដី ហ៊ុននាងព្រែកកំពឹស បានចាប់ផ្ដើម​ថ្នាក់កំព្យូទ័រ​សម្រាប់​សិស្ស​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ដែលជាការបន្ថែមលើអ្វីដែលសាលាអនុវត្តកន្លងមក។ នេះជាការលើកឡើងរបស់ លោកគ្រូ ផុន ណាត ជានាយកសាលា។លោកលើកឡើងថា វាជាភាពចាំបាច់ ដែលត្រូវប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្ថែម សម្រាប់ជួយដល់ការបង្រៀននាពេលបច្ចុប្បន្ន។ លោកថាវាជាការដើរស្របទៅតាមសង្គមបច្ចុប្បន្ន ហើយវាជាភាពចាំបាច់ ដែលគ្រូបង្រៀនត្រូវខិតខំ។សម្រាប់ការបង្រៀននេះដែរ លោកគ្រូ ឈាង រស្មី ជាគ្រូបង្រៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា អ្នកឧកញាមហាភក្ដី ហ៊ុននាងព្រែកកំពឹស លើកឡើងដែរថា ការអប់រំនាពេលបច្ចុប្បន្នគឺមានការប្រែច្រើន។ លោកថាជាក់ស្ដែងនាពេលនេះ សាលាមានថ្នាក់កំព្យូទ័រដែលមានការដឹកនាំសិស្សអនុវត្តផ្ទាល់។ សម្រាប់រូបលោក ក៏ដូចជាលោកគ្រូ អ្នកគ្រូដទៃ ក៏មានការភ្ជាប់តេលេក្រាមជាមួយអាណាព្យាបាលសិស្ស ដាមដានសកម្មភាព និងដាក់កិច្ចការផ្ទះនានាសម្រាប់សិស្សផងដែរ។ក្នុងនាមជាគ្រូបង្រៀនដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាជួយដល់ការបង្រៀនប្រចាំថ្ងៃនេះ លោកគ្រូ ឈាង រស្មី ក៏បានកត់សម្គាល់ឃើញពីភាពរីកចម្រើនរបស់សិស្សផងដែរ។ផ្សាភ្ជាប់នឹងការប្រើប្រាស់បច្ចេកក្នុងវិស័យអប់រំនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៧ និងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ខាងមុខ នឹងមានការរៀបចំសន្និសីទ និងពិព័រណ៦បច្ចេកវិទ្យាអប់រំកម្ពុជាលលើកទី ១ ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល»៕ អត្ថបទ៖គឹមហុក   

ការលក់ដុំ-រាយតាមអនឡាញកំពុងមានសម្ទុះកើនឡើង ខណៈការលក់ដូរនៅតាមទីផ្សារ​បានធ្លាក់ចុះ

2025/02/11 12:30:44 pm        162
ការលក់ដុំលក់រាយតាមអនឡាញ នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានសម្ទុះកើនឡើងយ៉ាងខ្លាំង ដោយសារការ លក់ដូរតាមផ្នែកនេះ បានផ្តល់ភាពងាយស្រួលក្នុងការបញ្ជាទិញ និងការដឹកជញ្ជូន ខណៈបច្ចុប្បន្នការលក់ដូរនៅតាមទីផ្សារនានា បានធ្លាក់ចុះ។ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាស្តីពីការគ្រប់គ្រងមីក្រូហិរញ្ញ វត្ថុ និងច្បាប់ថវិកាឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈម្សិលមិញនេះថា ទាក់ទិនវិស័យសេវាកម្ម នៅក្នុងឆ្នាំ២០២៥ នេះ នឹងអាចបន្តកំណើន មួយខ្ពស់សមរម្យ ដោយគាំទ្រដល់អនុវិស័យជាច្រើន ខណៈដែលអនុវិស័យមួយចំនួនតូច អាចស្ថិតនៅក្នុងកំណើនទាប ស្របពេលអនុ វិស័យព័ត៌មាននិងទូរគមនាគមន៍ ត្រូវបានបន្តកំណើនប្រហាក់ប្រហែលនិងនិន្នាការនៃប៉ុន្មានឆ្នាំចុងក្រោយ ដោយរការកើនឡើងនៃការ ប្រើប្រាស់អ៊ីនធឺណេត និងការផ្តល់សេវានូវដំណោះស្រាយបច្ចេកវិទ្យាថ្មី ស្របជាមួយការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញ វត្ថុកម្ពុជា, គោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងឌីជីថលកម្ពុជាជាដើម។ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញការវិវត្តវិស័យបច្ចេកវិទ្យាឌីជីថលនេះ បច្ចុប្បន្នចំពោះសកម្មភាពលក់-ដុំរាយនៅតាមទីផ្សារ មាន សភាពមិនសូវមមាញឹកដូចមុនវិបត្តិកូវីដ-១៩, តែមិនមានន័យថា ការលក់ដុំនិងរាយមានកំណើនថយចុះនោះឡើយ ពោលគឺបច្ចុប្បន្ន ការលក់ដុំនិងរាយ បានកំពុងបន្តមានកំណើនកើនឡើងគួរកត់សម្គាល់ ខណៈដែលការបញ្ជាទិញនៅតាមអនឡាញ បានកំពុងមានសម្ទុះ កើនឡើង ព្រោះការបញ្ជាទិញតាមអនឡាញ បានផ្តល់ភាពងាយស្រួលដូចជា ការមិនចំណាយពេលវេលាដើររកទិញទំនិញតាមទីផ្សារ និងការដឹកជញ្ជូនទំនិញមកផ្ទះជាដើម ជាក់ស្តែងអនុវិស័យនេះ នៅក្នុងឆ្នាំ ២០២៤ មានកំណើនក្នុងរង្វង់ ៣,៩ ភាគរយ និងនៅក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករថា អាចសម្រេចបានក្នុងរង្វង់ ៤,៥ ភាគរយ។សូមបញ្ជាក់ថា វិស័យសេវាកម្មនៅក្នុងឆ្នាំ ២០២៥ នេះ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នឹងមានកំណើន ៥,៦ ភាគរយ ដោយសារការ បន្តរក្សាបានចលនានៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្អូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងៗទៀត ខណៈដែលអនុ វិស័យអចលទ្រព្យនៅបន្តកំណើនទាប។ ចំណែកអនុវិស័យលក់ដុំនិងរាយវិញ នឹងបន្តកើនឡើងប្រហាក់ប្រហែលនិងនិន្នាការធម្មតា ដោយការរំពឹងទុកនៃសកម្មភាពចាយវាយ និងនិន្នាការក្នុងស្រុក ស្របពេលនិន្នាការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាផ្តល់ចំណេះដឹងអំពីកិច្ចការពារកម្មសិទ្ធិបញ្ញា ពាក់ព័ន្ធនឹងពូជថ្មីនៃដំណាំ

2025/02/11 12:02:23 pm        127
កម្ពុជាបើកសិក្ខាសាលាផ្តល់នូវចំណេះដឹង អំពីកិច្ចការពារពូជថ្មីនៃដំណាំ និងអត្ថប្រយោជន៍​ដែល​ទទួលបានពីការចូលជាសមាជិក អង្គការសហភាពការពារពូជថ្មីនៃដំណាំ (UPOV) ដល់បណ្តា​ក្រសួង​ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន សហគ្រាស ភ្នាក់ងារកម្មសិទ្ធិបញ្ញា សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានយល់ដឹងអំពីកិច្ចការពារកម្មសិទ្ធិបញ្ញាពាក់ព័ន្ធ នឹងពូជថ្មីនៃដំណាំ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​​នៅក្នុងពិធីបើកសិក្ខា សាលាស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការធ្វើគ្រប់គ្រងពូជដំណាំ និង​សិទ្ធិអ្នកបង្កាត់ពូជដំណាំស្របតាមអនុសញ្ញា (UPOV) និង អត្ថ​ប្រយោជន៍​នៃ​ការ​ចូល​ជា​សមាជិក​ភាព (UPOV) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហភាពការពារពូជថ្មីនៃដំណាំ )UPOV) ក្រោម ជំនួយឧបត្ថម្ភថវិកាពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលាដ៏មានសារ: សំខាន់នេះឡើង ក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹង អំពីកិច្ចការពារពូជថ្មីនៃដំណាំ និងអត្ថប្រយោជន៍ ដែលទទួលបានពីការចូល ជាសមាជិកអង្គការ សហភាពការពារពូជថ្មីនៃដំណាំ (UPOV) ។ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ប្រទេសកម្ពុជាបានអនុម័តច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំនៅឆ្នាំ ២០០៨។ ច្បាប់នេះមានពីរផ្នែក ដែលផ្នែកទី១ ចែងអំពីសិទិ្ធអ្នកបង្កាត់ពូជដំណាំ មានក្រសួងចំនួនពីរទទួលខុសត្រូវក្នុងការអនុវត្តន៍ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបន្ទុកក្នុងការចុះបញ្ជី ផ្តល់វិញ្ញាបនបត្រសិទ្ធិការពារពូជថ្មីនៃដំណាំ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកពិនិត្យ បច្ចេកទេសធ្វើតេស្តពិសោធន៍ (DUS) លើពូជថ្មីនៃដំណាំ ហើយ ផ្នែកទី២ ចែងអំពីការគ្រប់គ្រងពូជដំណាំ។ ឯកឧត្តម ហែម វណ្ណឌី បន្តលើកឡើងថា ប្រព័ន្ធការពារពូជថ្មីនៃដំណាំ គឺជាឧបករណ៍យុទ្ធសាស្ត្រ ដែលជំរុញការរីកចម្រើន សេដ្ឋកិច្ចជាតិ បង្កើនសន្តិសុខស្បៀង និងលើកកម្ពស់ការរីកចម្រើនបច្ចេកវិទ្យា។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា នៅតែប្រកាន់យកការលើកស្ទួយវិស័យកសិកម្មជាឆ្អឹងខ្នងដ៏រឹងមាំ។ ការលើកស្ទួយវិស័យកសិកម្ម គឺជាជ្រុងមួយ នៃយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីរួមចំណែកធានានិរន្តរភាពនៃការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជាដើម។ ជាការពិតណាស់ វិស័យកសិកម្ម ជាប្រភពដ៏សំខាន់មួយក្នុងការបង្កើនចំណូលដល់កសិករ ហើយបានផ្តល់ឱកាស ការងារសម្រាប់កម្លំាងពលកម្មក្នុង ប្រទេស ជាពិសេសវិស័យនេះអាចធានាស្បៀងអាហារគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាជាង ១៧ លាននាក់។យោងតាមតម្រូវការខាងលើនេះ, ក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហភាពការពារពូជថ្មីនៃដំណាំ UPOV បានរៀបចំសិក្ខាសាលា ស្តីពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីការធ្វើគ្រប់ គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំស្របតាមអនុសញ្ញា UPOV និងអត្ថប្រយោជន៍នៃការចូលជាសមាជិកភាព UPOV សម្រាប់ គោលដៅអភិវឌ្ឍន៍ជាតិ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីប្រព័ន្ធការពារពូជថ្មីនៃដំណាំ ក្រោមអនុសញ្ញា UPOV និងផ្លាស់ ប្តូរបទពិសោធន៍ពីប្រព័ន្ធការពារពូជថ្មីនៃដំណាំរបស់ប្រទេសជប៉ុន និងបណ្តាប្រទេសនានាក្នុងតំបន់ ពិសេសទៅទៀតនោះ គឺដំណើរការ រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីការធ្វើគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំឱ្យស្រប តាមអនុសញ្ញាអង្គការ UPOV ការស្វែង យល់ពីអត្ថប្រយោជន៍នៃការចូលជាសមាជិកអង្គការ UPOV ដើម្បីកម្ពុជាបានចូលជាសមាជិកអង្គការ UPOV នាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ សុំការយោគយល់ពីពលរដ្ឋចំពោះបញ្ហាតម្លៃស្រូវ ក្រោយប្រទេសជាអ្នកផ្គត់ផ្គង់បញ្ចេញអង្ករ

2025/02/11 11:51:39 am        140
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងសុំការយោគយល់ពីប្រជាពលរដ្ឋចំពោះបញ្ហាតម្លៃស្រូវនាពេលកន្លងទៅនេះខណៈដែលបញ្ហាតម្លៃនេះបង្កឡើងដោយសារការបញ្ចេញអង្កររបស់ប្រទេសជាអ្នកផ្គត់ផ្គង់អង្ករនៅក្នុងតំបន់ ជាពិសេសប្រទេសឥណ្ឌាដែលបានបញ្ចេញស្រូវរបស់ខ្លួនមកលើទីផ្សារឡើងវិញ។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានាក្នុង វត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។សម្ដេចតេជោមានប្រសាសន៍បន្តថា ជាការពិតសេដ្ឋកិច្ចកម្ពុជា និងពិភពលោកបានជួបការលំបាកបន្តិចក្រោយវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមរវាងប្រទេស រុស្ស៊ី-អ៊ុយក្រែន បូករួមជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចច្របូលច្របល់របស់ប្រទេសមហាអំណាចក្នុងពេលថ្មីៗនេះ បានបន្តជះផលប៉ះពាល់មួយចំនួនមកដល់កម្ពុជា ។ ក៏ប៉ុន្ដែរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាង ៥៤.៧៤ ពាន់លានដុល្លារ កើនឡើង ១៦.៩% បើធៀបនឹងកាលពីឆ្នាំ២០២៣ ដែលសម្រេចបានត្រឹមតែ ៤៦.៨២ ពាន់លានដុល្លារ។ សម្ដេចតេជោមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជាគឺជាប្រទេសផលិត ផលិតផល សម្រាប់ការនាំចេញ ក្នុងនោះការផលិតស្រូវអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២៤ មានការកើនឡើងយ៉ាងគំហុករហូតឈានដល់វិបត្តិចាល់ស្រូវអង្ករនៅលើទីផ្សារថែមទៀត។ សម្ដេចបន្តថានៅឆ្នាំ២០២៤ ប្រជាកសិករសម្រុកដាំដុះស្រូវច្រើនដោយសារកាលពីឆ្នាំកន្លងទៅជាពិសេសនៅឆ្នាំ២០២៣តម្លៃស្រូវបានហក់ឡើងខ្ពស់មិនធ្លាប់មាននៅលើទីផ្សារដោយសារប្រទេសឥណ្ឌាបិទការនាំចេញ ប៉ុន្ដែឆ្នាំនេះប្រទេសឥណ្ឌា និងប្រទេសក្នុងតំបន់បានបើកការនាំចេញស្រូវអង្ករឡើងវិញធ្វើឱ្យតម្លៃទីផ្សារស្រូវអង្ករមានការប្រែប្រួលឡើងវិញ។ សូមជម្រាបថា តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេលពេញមួយឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជិត ២៦.១៩ ពាន់លានដុល្លារ កើនឡើង ១៥.៧% ខណៈការនាំចូលមានទឹកប្រាក់ ២៨.៥៤ ពាន់លានដុល្លារ កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន គឺប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្ម សំខាន់ៗមួយចំនួនទៀត៕អត្ថបទ៖ វ៉ន ដារ៉ា

គយ និងរដ្ឋាករប្រមូលចំណូលបានជាង ២,៥៩០លានដុល្លារ ក្នុងឆ្នាំ២០២៤

2025/02/11 11:46:14 am        162
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៤ ប្រមូលចំណូលពន្ធនិងអាករ បានចំនួនសរុបជាង ១០ ពាន់ប៊ី លានរៀល ត្រូវប្រមាណជាង ២,៥៩០ លានដុល្លារអាមេរិក កើនឡើងជិត១៤ ភាគរយ ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើង នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែ កុម្ភៈ ម្សិលមិញនេះថា បញ្ហាប្រមូលចំណូលនៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ អគ្គនាយកដ្ឋាន ជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយ ចំនួនមានជាអាទិ៍៖ កំណើនជាបន្តបន្ទាប់ ទាំងវិសាលភាព និងភាពស៊ីជម្រៅ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូត លាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះពន្ធនិងអាករកាន់តែធំទូលាយដើម្បីទាក់ទាញការវិនិយោគ, និន្នាការកើន ឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី, និងការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុងរូបភាពថ្មីៗ កាន់តែស្មុគស្មាញ។ជាក់ស្តែងការប្រមូលចំណូលតាមប្រភេទពន្ធ និងអាករ ធៀបនឹងចំណូលសរុបអាករលើតម្លៃបន្ថែមមានប្រមាណ ៤១,៣%, អាករពិសេសមាន ៣២,១%, ពន្ធគយ ១៨%, អាករបន្ថែមលើផលិតផលប្រេងកាត ៤,៤% និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ប្រមាណ ៤,២% ។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញវិញ បើធៀបនឹងចំណូលសរុបក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣១,១%, ប្រេងឥន្ធនៈនិងថាមពល ២៦,៩%, និងសម្ភារសំណង់ និងកម្រៃ ផ្សេងៗមានប្រមាណ ៧,៣%។ចំណែកទំហំពាណិជ្ជកម្មនាំចូល នៅក្នុងឆ្នាំ ២០២៤ មានចំនួនសរុបប្រមាណ ២៨ ពាន់លានដុល្លារអាមេរិក កើនឡើង ប្រមាណ ១៨% ធៀបនឹងឆ្នាំ ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗរួមមាន៖ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿង ម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។ ដោយឡែកទំហំពាណិជ្ជកម្មនៃការនាំចេញ មានចំនួនសរុប ២៦ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ ២០២៣ ដែលក្នុងនោះផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរដូចជា (សំបកកង់ រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿង បន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ១១,៦% ផងដែរ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ក្នុងការសម្រេចបាននូវលទ្ធផលប្រសើរលើការ ប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀត ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន ការងើបឡើងយឺតនូវស្ថានភាព សេដ្ឋកិច្ចជាសកល, ការបន្តអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់, បញ្ហានៅមជ្ឈឹមបូព៌ា, ភាព តានតឹងនៃភូមិសាស្ត្រនយោបាយជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចតេជោ៖ រយៈពេលជាង១៧ខែមកនេះ ការដឹកនាំរបស់អ្នកបន្តវេនកំពុងធ្វើបានយ៉ាងល្អ រក្សាបាននូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍ

2025/02/11 11:45:28 am        87
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍បញ្ជាក់ថា រយៈពេលជាង១៧ខែមកនេះ ការដឹកនាំរបស់អ្នកបន្តវេន ឬរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងធ្វើការងារបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរទៅមុខថែមទៀត។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានាក្នុង វត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងអំណរគុណជាថ្មីដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រចំពោះការសម្រេចចិត្តរបស់សម្ដេចដែលបានប្រគល់អំណាចទៅអ្នកបន្តវេនជំនាន់ក្រោយក្នុងការដឹកនាំប្រទេសកម្ពុជា បន្តពីអ្នកជំនាន់មុន ដែលការសម្រេចចិត្តរបស់សម្ដេចបែបនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងគិតគូរវែងឆ្ងាយសម្រាប់ជោគវាសនារបស់កម្ពុជា។សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា សម្ដេចក៏ដូចជាសហការីនៅក្នុងគណបក្សប្រជាជនកម្ពុជា មិនចង់ឃើញនូវភាពច្រំដែលនៃប្រវត្តិសាស្រ្ដរបស់កម្ពុជានោះទេ។ ប៉ុន្តែដើម្បីគិតគូរពីអនាគតវែងឆ្ងាយរបស់កម្ពុជា ទោះបីពេលនេះសម្ដេច និងថ្នាក់ដឹកនាំជំនាន់មុនកំពុងនៅមានកម្លាំងនៅឡើយក្ដី តែបានសម្រេចចិត្តលះបង់អំណាច ប្រគល់ទៅឱ្យអ្នកបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវតាមរយៈលទ្ធផល និងសមិទ្ធផលជាក់ស្ដែងដែលសម្រេចបានក្នុងរយៈពេលជាង១៧មកនេះនៃការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន។សូមជម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន អាណត្តិទី៧នេះ គឺបន្តរក្សាបាននូវសុខសន្ដិភាព និងការអភិវឌ្ឍរីកចម្រើនទោះពីជាស្ថានភាពសកលលោកនាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនអាចប៉ាន់ស្មានបានក៏ដោយ ខណៈនៅឆ្នាំ២០២៤ចំណូលជាមធ្យមសម្រាប់ពលរដ្ឋម្នាក់ៗមានប្រមាណជិត ៣ ពាន់ដុល្លារអាមេរិក៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចតេជោ ផ្តាំទៅក្រុមអ្នកវិភាគមួយចំនួនថា មិនអាចទៅរួចនោះទេ ដែលឲ្យ ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលឪពុកនោះ

2025/02/11 11:39:41 am        85
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំទៅក្រុម អ្នកវិភាគ ឬជនបរទេសមួយចំនួនថា វាមិនអាចទៅរួចនោះទេ ដែលឲ្យ ហ៊ុន ម៉ាណែត ដើរខុសគន្លងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឬខុសគន្លងពីស្រមោលរបស់ សម្តេចដែលជាឪពុករបស់នាយករដ្ឋមន្រ្តី បន្តវេនបច្ចុប្បន្ននោះ។ ផ្ញើសារចេញពីខេត្តកណ្តាល នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលរិះគន់ និងតែងតែវិភាគថា «ពេលណាទើបហ៊ុន ម៉ាណែត ដើរចេញពីស្រមោល ឪពុក ឬគណបក្សប្រជាជនកម្ពុជានោះ គប្បីក្រឡេកមើលអង្គបោះឆ្នោតឲ្យបានច្បាស់ ខណៈការប្រគល់អំណាចបន្តវេនដល់នាយករដ្ឋមន្រ្តីបច្ចុប្បន្ននេះគឺបានបោះឆ្នោតយ៉ាងត្រឹមត្រូវ និងស្របទៅតាមគោលនយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនោះ។ សម្តេចតេជោ ហ៊ុន សែនក៏បានផ្តាំដល់ក្រុមអ្នកវិភាគ ឬជនបរទេសមួយក្តាប់តូចទាំងនោះផងដែរថា កុំថាឡើងអ្នកផ្សេង ទោះបីកូនខ្លួនឯងក៏ដោយក៏នឹងត្រូវដកចេញពីដំណែងដែរ ប្រសិនបើហ៊ានដើរ ឬអនុវត្តផ្ទុយពីបន្ទាត់នយោបាយរបស់គណបក្សប្រជាជនកម្ពុជានោះ។ ដូច្នេះសម្តេចតេជោក៏បានចំអក និង ផ្តាំឲ្យពួកទាំងនោះគប្បីរៀនឲ្យបានជ្រៅបន្តិច និងចេះដឹងជាងនេះបន្តិច ខណៈសម្តេចបានចាត់ទុកថាសម្តីលើកឡើងរបស់ពួកទាំងនោះថា«ពេលណាហ៊ុន ម៉ាណែតដើរចេញពីស្រមោលឪពុក ឬគណបក្សប្រជាជនកម្ពុជា»នោះគឺជាមនុស្សល្ងង់៕ អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យក្រុមប្រឆាំងមួយចំនួនអួតថា ខ្លួនឯងឆ្លាតតែបែជាឲ្យអ្នកល្ងង់ ប្រើក្បាល ទៅវិញ

2025/02/11 09:32:55 am        100
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចំអកឲ្យក្រុមប្រឆាំងមួយចំនួន ដែលតែង តែអួតខ្លួនឯងថាឆ្លាត ហើយរិះគន់សម្តេចថាល្ងង់ ប៉ុន្តែបែជាឲ្យអ្នកល្ងង់ប្រើក្បាលទៅវិញជាពិសេសគឺប្រើ ឲ្យកែរដ្ឋធម្មនុញ្ញពី២/៣ទៅ៥០បូក១កាលពីខែមិនា ឆ្នាំ២០០៦កន្លងទៅនោះ។ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាអស់សំណើចដែលមានអ្នកខ្លះតែងតែប្រកាសអួតថាខ្លួនឯងឆ្លាតហើយរិះគន់សម្តេចថា ល្ងង់ប៉ុន្តែអ្នកដែលគេចោទថាល្ងង់ បែជាធ្លាប់ដឹកនាំប្រទេសរាប់សិបឆ្នំា និងធ្វើឲ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ តែអ្នកដែលឆ្លាតបែជារត់ចោលស្រុកទៅវិញនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ក្រុមប្រឆាំងមួយចំនួនជាពិសេសក្រុម ទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលតែងតែអួតខ្លួនឯងឆ្លាតនោះ ក៏បានយករឿងរ៉ាវសញ្ញាបត្រ ឬនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីមកធ្វើជាអាជីវកម្មនយោបាយ និងដើម្បីកេងចំណេញនយោបាយផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការចោទប្រកាន់ក៏ត្រូវបានសម្តេចធិបតីឆ្លើយតប ទៅវិញយ៉ាងចាស់ដៃផងដែរ កាលពីឆ្នាំ២០២៣កន្លងទៅនោះ៕អត្ថបទ បាន ចក់

ក្រុមហ៊ុន World Citi Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា

2025/02/11 07:10:44 am        160
នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការស្វែងរកកិច្ចសហការជាមួយដៃគូនៅកម្ពុជា។ ជាក់ស្ដែង​ ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប​ ដែលការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ និងការពង្រីកអាជីវកម្មនៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសក្នុងវិស័យសុខាភិបាល។ លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញអំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យអប់រំផ្នែកសុខាភិបាល​ នៅកម្រិតឧត្តមសិក្សាឱ្យមានភាពរីកចម្រើន និងឈានមុខគេនៅក្នុងតំបន់អាស៊ី នាពេលអនាគត។ ក្នុងន័យនេះ, ការចាប់ដៃគូជាមួយនឹងវិនិយោគិនកម្ពុជា​ គឺជាកិច្ចការស្នូល ដែលនាំឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។ លោកប្រធានក្រុមហ៊ុនជឿជាក់ថា​ តាមរយ:ការគាំទ្ររបស់សម្ដេចបវរធិបតី​ និងភាពជាដៃគូល្អ ក្រុមហ៊ុននឹងទទួលបានជោគជ័យ ​នៅកម្ពុជា។ បន្ថែមលើនេះ បន្ទាប់ពីសម្រេចបាននូវដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កា នាឱកាសនៃការចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចបវរធិបតី ពីសំណាក់ក្រុមប្រឹក្សាភិបាលនៃធុរជនស្ត្រីរបស់ហ្វីលីពីន នាខែមករា កន្លងទៅ​ នៅរាជធានីភ្នំពេញ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីគម្រោងនៃការធ្វើទស្សនកិច្ចរបស់ប្រតិភូក្រុមហ៊ុននៅកម្ពុជាសារជាថ្មី នាពេលខាងមុខដ៏ខ្លីនេះ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន World Citi Group និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៃប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍នៃការបើកវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជានឹងមានតម្រូវការខ្ពស់ចំេពាះអ្នកជំនាញការផ្នែកសុខាភិបាល ជាពិសេសគិលានុបដ្ឋាយិកា សម្រាប់បម្រើ និងផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ រួមទាំងជនចាស់ជរា។ ដោយសារវិស័យសុខាភិបាលស្ថិតនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រពិត, សម្ដេចបវរធិបតីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកំណត់គុណភាព​ និងស្តង់ដារអប់រំក្នុងវិស័យនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនង និងសហការជាមួយនឹងដៃគូក្នុងស្រុក ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានសមត្ថកិច្ចក្នុងការកំណត់គុណភាព និងស្ដង់ដារច្បាស់លាស់ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលនេះ៕

ក្រុមហ៊ុន Excellent Associates Group Limited បង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

2025/02/11 07:04:35 am        102
នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា​ ដែលរួមមា​ន​ ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម ព្រមទាំងការកែច្នៃ ​និងនាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារដទៃទៀតនាពេលអនាគត​ ព្រោះតែអង្ករកម្ពុជាមានគុណភាពខ្ពស់ និង ទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។ ជាការឆ្លើយតប សម្តេចបវរធិបតី បានបង្ហាញក្តីសោមនស្សចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតី​ បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ​ និង​វិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។​ ពាក់ព័ន្ធនឹង​វិស័យកសិ-ឧស្សាហកម្ម​ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាការវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជា ការផលិតជីបែបធម្មជាតិ និងជីគីមី ជាដើម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
06/17/2026 01:06 PM
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
06/17/2026 01:06 PM
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
06/17/2026 12:06 PM
អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
06/17/2026 12:06 PM
មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
06/17/2026 12:06 PM
ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦
06/17/2026 12:06 PM
គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង
06/17/2026 12:06 PM
សហជីពបូលីវី គំរាមពង្រីកការបិទផ្លូវ ខណៈលោក Paz ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង
06/17/2026 12:06 PM
សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា
06/17/2026 12:06 PM
កីឡាការិនីជម្រើសជាតិ ទន់ គឹមហុង វះកាត់ជង្គង់ដោយជោគជ័យ ក្រោយរបួសកំឡុងកម្ពុជា ឈ្នះសិង្ហបុរី ៥-០
06/17/2026 12:06 PM