បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ

អាជីវករផ្សារក្តាមក្នុងខេត្តកែប សំណូមពរឱ្យរួមគ្នារៀបចំសណ្តាប់ធ្នាប់ផ្សារ និងការលក់ដូរឱ្យល្អដើម្បីទាក់ទាញទេសចរ

2026/03/03 04:51:36 pm        98
ផ្សារក្តាម ខេត្តកែប ដែលមានឈ្មោះល្បី ថាជាកន្លែងលក់គ្រឿងសមុទ្រស្រស់ ពេលនេះបាននឹងកំពុងសាងសង់ធ្វើ ថ្មី។ ហើយអំឡុងពេលសាងសង់ផ្សារ អាជីវករត្រូវប្តូរឲ្យទៅលក់នៅទីតាំងថ្មីបណ្តុះអាសន្ន ទៅខាងក្រោយទីតាំងចាស់ ប៉ុន្តែអាជីវករភាគច្រើនមិនព្រមទៅ។ អាជីវករសំណូមពរឱ្យរួមគ្នារៀបចំសណ្តាប់ធ្នាប់លក់ដូរឱ្យបានល្អ ដើម្បីទាក់ទាញ ទេសចរ និងរក្សាកិត្តិសយរបស់ខេត្ត។អាជីវករលក់ដូរនៅផ្សារក្តាមទីតាំងបណ្តុះអាសន្នថ្មី ខាងក្រោយផ្សារក្តាមចាស់ បានបញ្ជាក់ថា ដោយសារផ្សារ ក្តាមថ្មីសាងសង់មិនទាន់រួច អាជ្ញាធរក្រុង និងម្ចាស់ផ្សារបានសាងសង់ផ្សារក្តាមបណ្តុះអាសន្នថ្មី នៅខាងក្រោយផ្សារក្តាម ចាស់ ប្រហែល១០០ម៉ែត្រ សម្រាប់ឲ្យអាជីវករងារយស្រួលលក់ដូរ។ ប៉ុន្តែអាជីវករជាច្រើន នៅតែបន្តលក់នៅផ្សារក្តាម ចាស់ដដែល មិនស្តាប់ការណែនាំរបស់រដ្ឋបាលក្រុង និងម្ចាស់ក្រុមហ៊ុនសាងសង់ផ្សារឡើយ។ លើសពីនេះទៅទៀត អ្នកលក់នៅផ្សារក្តាមចាស់ មានអ្នកចាំដេញចាប់ភ្ញៀវ មិនឱ្យចូលទិញនៅផ្សារថ្មី (ខាងក្រោយ) ឬតូបអាជីវករផ្សេងទេ។ ពួកគេសំណូមពរដល់អាជ្ញាធរ និងអាជីវករទាំង អស់សូមរួមគ្នារៀបចំសណ្តាប់ធ្នាប់ផ្សារ និងការលក់ដូរឲ្យបានល្អ លុប បំបាត់ការដេញចាប់ភ្ញៀវ ការលក់អ៊ីវ៉ាន់មិនគ្រប់ ភ្នែកជញ្ជីង ការក្លែងបន្លំគ្រឿងសមុទ្រធម្មជាតិ ជាដើម។​ជុំវិញការលើកឡើងរបស់អាជីវករខាងលើ អភិបាលក្រុងកែប លោក ឃន វុទ្ធី បានប្រាប់ឲ្យដឹងថា អាជ្ញាធរកំពុង ខិតខំសម្របសម្រួលរវាងអាជីវករ និងអ្នកវិនិយោគផ្សារ ធ្វើយ៉ាងណាដើម្បីទទួលបានអត្ថប្រយោជន៍រួមទាំងអស់គ្នា ពិសេសលុបបំបាត់រាល់ភាពអសកម្ម រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសមុខមាត់របស់ខេត្តកែប ៕អត្ថបទ៖ An Sarim

ក្រុមការងារមន្ទីរព័ត៌មានខេត្តព្រះវិហារ នាំយកអំណោយជូនវីរកងទ័ពជួរមុខ ក្នុងខេត្តព្រះវិហារ

2026/03/03 04:45:00 pm        143
នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាយកអំណោយរួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។នាឱកាសនោះ លោកស្រី ហែម សុគុណពិសី បានគូសបញ្ជាក់ថា ការចុះមកនាពេលនេះ គឺដើម្បីជាការតបស្នងនូវគុណូបការៈដ៏មហាធំធេង ដែលបងប្អូនបានលះបង់កម្លាំងកាយចិត្ត ហែលឆ្លងរាល់ការលំបាក ដើម្បីសេចក្តីសុខរបស់ប្រជាជន និងការពារទឹកដីឱ្យបានគង់វង្ស។ លោកស្រីថា សម្ភារៈទាំងនេះ ទោះបីមិនច្រើនមហិមា ប៉ុន្តែវាជាទឹកចិត្តដ៏បរិសុទ្ធដែលកើតចេញពីការសាមគ្គីគ្នារវាងមន្ត្រីព័ត៌មាន និងថ្នាក់ដឹកនាំ ដើម្បីជួយសម្រួលដល់ការរស់នៅ និងការបំពេញភារកិច្ចរបស់បងប្អូនកងទ័ពឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនេះ លោកស្រីប្រធានមន្ទីរ ក៏បានជូនពរដល់បងប្អូនវីរកងទ័ពទាំងអស់ សូមមានសុខភាពល្អមាំមួន និងបន្តស្មារតីស្នេហាជាតិខ្ពស់ ដើម្បីជាបង្អែកដ៏រឹងមាំសម្រាប់ជាតិមាតុភូមិ។អំណោយដែលបាននាំយកទៅប្រគល់ជូននាឱកាសនោះ រួមមាន៖ បន្ទះសូឡាអាគុយមួយឈុត ចង្ក្រាន្ដ និងកំប៉ុងហ្គាស គ្រឿងឧបភោគបរិភោគ និងនំណែកមួយចំនួន បានមកពីការចូលរួមវិភាគទានរវាងលោកស្រីប្រធានមន្ទីរផ្ទាល់ រួមជាមួយលោកជំទាវ ធន សយនារីរត្នន៍ ទីប្រឹក្សាក្រសួងព័ត៌មាន, នាឡិកាដៃ ចំនួន ១៣គ្រឿង ជាអំណោយរបស់ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) និងលោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ព្រមទាំងទឹកពិសាបរិសុទ្ធចំនួន ៣០កេស ជាអំណោយរបស់លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន។

ថ្នាក់ដឹកនាំឥស្លាមខេត្តសៀមរាបយកអំណោយសប្បុរសជនម៉ាឡេស៊ីជូនពលរដ្ឋខ្មែរឥស្លាមចំនួន៨០គ្រួសារ

2026/03/03 04:44:21 pm        129
ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប ព្រមទាំងសហការីបាននាំយកអង្ករដែលជាអំណោយរបស់សប្បុរសជន ប្រទេសម៉ាឡេស៊ីសម្រាប់ខែបួសរ៉ាម៉ាឌន ចែកជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន៨០គ្រួសារ ដែលកំពុងរស់នៅ និង ប្រកបមុខរបរនៅលើទូកផ្ទះបណ្ដែតទឹក ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ដ និងជាអនុប្រធានសាសនាឥស្លាមខេត្ត មានប្រសាសន៍ថា ការចែកកញ្ចប់អាហារ ឬការផ្ដល់អាហារសម្រាប់ខែរ៉ាម៉ាឌន គឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយនៅក្នុងសាសនាឥស្លាម ហើយវាមិនមែនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវគុណតម្លៃខាងវិញ្ញាណ និងសង្គមជាច្រើន ដែលទាំងនេះគឺជាកម្លាំងចិត្តដ៏ធំធេងដែលធ្វើឱ្យសាសនិកឥស្លាមប្រជែងគ្នាធ្វើអំពើល្អនេះ។ឯកឧត្តមថា ការចែកកញ្ចប់អាហារ គឺជួយលុបបំបាត់គម្លាតរវាងអ្នកមាន និងអ្នកក្រ។ការចែករំលែកនេះបានបង្ហាញថា "យើងសុទ្ធតែជាបងប្អូននឹងគ្នា" ហើយការចែករំលែកគឺជាការបង្ហាញការដឹងគុណចំពោះអ្វីដែលខ្លួនមានហើយសាសនិកឥស្លាមជឿថាកាលណាគេកាន់តែចែករំលែក ម្ចាស់នឹងកាន់តែផ្ដល់សិរីសួស្ដីបន្ថែមទៀតដល់ជីវិត និងមុខរបររបស់ពួកគេ។ក្នុងនាមថ្នាក់ដឹកនាំសាសនាឥស្លាមខេត្ត ឯកឧត្តម អែល សៀត ក៍បានថ្លែងអំណរគុណចំពោះសប្បុរសជនជាពិសេសម្ចាស់ជំនួយពីម៉ាឡេស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការឧបត្ថម្ភគាំទ្រកិច្ចការសាសនា និងសកម្មភាពមនុស្សធម៌ផ្សេងៗ។ ការគាំទ្រនេះមានសារៈសំខាន់ក្នុងការជួយសម្រាលការខ្វះខាតនិងលើកកម្ពស់ជីវភាពសាសនិកឥស្លាមនៅកម្ពុជា ហើយចំពោះអំណោយដែលបានផ្ដល់ជូននាពេលនេះគឺបង្ហាញពីទឹកចិត្តរបស់សប្បុរសជនម៉ាឡេស៊ីក្នុងនាមសាសនិកឥស្លាមដូចគ្នាហើយក៏ជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះបន្ទុកខ្លះៗ ដល់អ្នកដែលមានការលំបាក ហើយសកម្មភាពនេះទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែកដែលបញ្ជាក់ពីភាតរភាពក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោកតែមួយ។អំណោយទាំងនេះ វាមិនត្រឹមតែជាជំនួយស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរផងដែរ ៕អត្ថបទ ៖ Chhet Savy 

ខេត្តត្បូងឃ្មុំ ប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២

2026/03/03 04:37:47 pm        351
 ត្បូងឃ្មុំ ៖ មន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មាន ២មណ្ឌល ៥៥បន្ទប់ ជាមួយបេក្ខជនសរុបចំនួន ១៣៥៤នាក់ ស្រី ៩៣១នាក់ ក្រោអធិបតីភាពឯកឧត្តម ហួរ ឈុនគ្រី អគារធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យន សែន ខ្នារ និងមណ្ឌលវិទ្យាល័យតេជោត្បូងឃ្មុំ ក្រោមអធិបតីលោកស្រី នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។ បើតាមលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានបញ្ជាក់ថាការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តគឺរៀបចំឡើងចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មាន ២មណ្ឌល ៥៥បន្ទប់ បេក្ខជនសរុបចំនួន ១៣៥៤នាក់ ស្រី ៩៣១នាក់។ លោកថា ការប្រឡងនេះក្នុងគោលបំណងការប្រឡងសិស្សពូកែថ្នាក់ខេត្ត មិនមែនគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពយកលេខរៀងប៉ុណ្ណោះទេ ប៉ុន្តែវាមានគោលបំណងសំខាន់ៗជាច្រើនសម្រាប់សិស្សានុសិស្ស និងប្រព័ន្ធអប់រំទាំងមូល ដែលជាការលើកទឹកចិត្ត និងផ្ដល់កិត្តិយស ។ ការប្រឡងនេះគឺជាវេទិកាមួយដែលអនុញ្ញាតឱ្យសិស្សដែលមានការខិតខំប្រឹងប្រែងទទួលបាននូវ ការទទួលស្គាល់។ ការទទួលបានជ័យលាភីនាំមកនូវកិត្តិយសដល់ខ្លួនឯង គ្រួសារ និងសាលារៀន ដែលជាកម្លាំងចិត្តយ៉ាងខ្លាំងក្លាសម្រាប់សិស្សក្នុងការបន្តការសិក្សាឱ្យកាន់តែពូកែ។នៅមុនការកាត់វិញ្ញាសារប្រឡង គណអធិបតីទាំង២មណ្ឌលបានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវធ្វើយ៉ាងណា ខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសម្ថភាព ដើម្បីទទួលបានឱកាសក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិនាពេលខាងមុខ ដើម្បីជួយលើកមុខមាត់ដល់ ខ្លួនឯង គ្រួសារ និងខេត្តត្បូងឃ្មុំទាំមូល ខណៈការប្រឡងនេះគឺជាស្ពាន ដើម្បីឆ្ពោះទៅរកភាពជោគជ័យខ្ពស់ជាងមុន និងជាការបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ ៕ដោយ ៖ ជឹង សេង

កម្ពុជា បង្ហាញពីភាពជោគជ័យនៃរបត់ដឹកនាំបន្តវេន និងតួនាទីសមាជិកសភាវ័យក្មេងក្នុងកិច្ចប្រជុំ APF នៅប្រទេសម៉ូណាកូ

2026/03/03 04:08:44 pm        201
ម៉ូណាកូ៖ ឯកឧត្តម សន សារ៉ាណា សមាជិក គណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធាន បណ្ដាញ​សមាជិកសភាវ័យក្មេង APF ក្នុងនាមជាតំណាងរដ្ឋសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំ បណ្ដាញ សមាជិកសភាវ័យក្មេងនៃសភា ប្រើ ភាសាបារាំង(APF)នាទីក្រុងម៉ូណាកូដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៦ នេះជាមួយ តំណាងសភាប្រើភាសាបារាំង ចំនួន ១០ប្រទេស រួមមាន កាណាដា ប៊ែលហ្សិក និងប្រទេសជាសមាជិកសំខាន់ៗមួយចំនួនទៀត បានបង្ហាញនូវមោទនភាពជាតិ ចំពោះការ ផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំកម្ពុជាជាប្រវត្តិសាស្ត្រ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០។ឯកឧត្តម សន សារ៉ាណា បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោតឆ្នាំ២០២៣ កម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការផ្ទេរភារកិច្ចជូនថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលភាគច្រើនមានអាយុក្រោម ៤៥ឆ្នាំ។ នេះជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ថាមពលយុវជនដើម្បីកសាងអនាគតជាតិ ក្នុងនោះ រដ្ឋសភាកម្ពុជាបានដាក់ចេញនូវវិធានការអាទិភាពចំនួន ៣ ដើម្បីលើកកម្ពស់សមត្ថភាពអ្នកតំណាងរាស្ត្រវ័យក្មេងរួមមាន៖ទី១.ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ផ្ដោតលើការឆ្លើយតបទៅនឹងតម្រូវការយុវជនក្នុងវិស័យការងារ អប់រំ និងសេដ្ឋកិច្ចឌីជីថល។ទិ២.បរិវត្តកម្មឌីជីថល៖ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងឆ្លើយតបបញ្ហានានាជាមួយម្ចាស់ឆ្នោតឱ្យបានទាន់ពេលវេលា។ទី៣.តួនាទីក្នុងសន្តិភាព និងការអភិវឌ្ឍ៖ ពង្រឹងសកម្មភាពសមាជិកសភាវ័យក្មេងក្នុងការថែរក្សាសន្តិភាព និងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។សូមបញ្ជាក់ដែរ វត្តមានរបស់ ឯកឧត្តម សន សារ៉ាណាក្នុងកិច្ចប្រជុំបណ្ដាញសមាជិកសភាវ័យក្មេងនៃសភាប្រើភាសាបារាំង(APF)នាទីក្រុងម៉ូណាកូ បានលើកកម្ពស់មុខមាត់សភាកម្ពុជាលើឆាកអន្តរជាតិ បង្ហាញឱ្យពិភពលោកឃើញថា យុវជនកម្ពុជាមិនត្រឹមតែជាអ្នកបន្តវេនប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដឹកនាំប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ ក្នុងនោះក្រៅពីចូលរួមកិច្ចប្រជុំតំណាងរដ្ឋសភាកម្ពុជា ឯកឧត្តម សន សារ៉ាណា ក៏បានចូលរួមក្នុងពិធីលៀងសាយភោជន៍សាមគ្គីដែលរៀបចំដោយក្រុមប្រឹក្សាជាតិម៉ូណាកូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសប្រើភាសាបារាំង និងផ្លាស់ប្តូរបទពិសោធការងារសភាឱ្យកាន់តែស៊ីជម្រៅផងដែរ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើកទី២៨

2026/03/03 03:57:57 pm        389
នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងា​រ​សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើក​ទី២៨ ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេស នៅ​សាលសន្និសីទចតុម្មុខ។ ក្នុងមតិស្វាគមន៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​ក្នុងនាមជាតំណាង់គណៈកម្មាធិការអន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រឹទ្ធាចារ្យ វីរ​សិល្បករ សិល្បការិនី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីទាំងអស់ បានលើក​ឡើង​ថា ​ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦នេះ ប្រារព្ធឡើងក្រោមប្រធានបទ «យុវជន​ដើម្បី​វប្បធម៌​ជាតិ​»។ ឆ្នាំនេះជាលើកទី២៨ ហើយ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ហើយក៏ជាលើកទី៧ នៃ​ការ​រៀបចំពិធីជួបជុំរវាងសិល្បករសិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ មន្ត្រី បុគ្គលិករួម និង​អ្នក​បម្រើ​ក្នុង​វិស័យវប្បធម៌និងសិល្បៈ តាមរយៈគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច​អគ្គ​មហា​សេនា​បតី តេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាព​ដែល​ជា​គ្រឹះដ៏​រឹង​មាំ​របស់​កម្ពុជា​។  លោកជំទាវបានបញ្ជាក់ថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលយើ​ង​បាន​បន្តអនុវត្តអស់រយៈពេលជាងមួយទសវត្សរ៍ (១១ឆ្នាំ) នេះពិតជាមានសារៈសំខាន់ខ្លាំងឡើងៗ នៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន។ ជាការពិតណាស់ សព្វថ្ងៃយុវជន យើងកំពុងប្រឈមមុខនឹងឥទ្ធិពលដ៏ខ្លាំងក្លានៃចរន្តវប្បធម៌សកល ដែលហូរចូលមកយ៉ាងគំហុកតាមរយៈបច្ចេកវិទ្យាឌីជីថល។ យើងត្រូវតែទទួលស្គាល់ថា ការអភិវឌ្ឍនេះមានទាំងផលវិជ្ជមាននិងផលអវិជ្ជមាន។ ខណៈដែលយុវជនអាចរៀនសូត្រពីពិភពលោកបានយ៉ាងទូលំទូលាយ វប្បធម៌បរទេសក៏បាននិងកំពុង ជះឥទ្ធិពលលើអត្តសញ្ញាណជាតិរបស់យើងផងដែរ។ លោកជំទាវបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់ និងកែច្នៃវប្បធម៌បរទេសឱ្យស្របតាមគន្លងវប្បធម៌ជាតិដ៏ថ្លៃថ្លារបស់យើង។ យើង ត្រូវលើកទឹកចិត្តយុវជនឱ្យចេះបែងចែករវាងការទទួលយកអ្វីដែលថ្មី និងការបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលយុវជនមានមោទនភាពចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការច្នៃប្រឌិតថ្មីៗ។ សូមជម្រាបថា ពិធីជួបជុំនៅពេលនេះ គឺជាការចូលរួមពីគ្រប់សមាសភាពនៃសង្គមជាតិយើង រួមមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តំណាងអង្គការ សមាគមសិល្បៈវប្បធម៌ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករសិល្បការិនី ផ្នែកសូនរូប របាំ ល្ខោន ភ្លេង និពន្ធ និងអ្នកដឹកនាំរឿង ក្រុមសិល្បៈផ្នែកទស្សនីយភាព ក្រុមសិល្បៈសហគមន៍ ដោយរាប់បញ្ចូលទាំងក្រុមសិល្បៈ និងក្រុមយីកេជនជាតិដើមភាគតិចផងដែរ។ ដោយឡែកសិល្បករវិស័យឯកជនផ្នែកសូនរូប អ្នកនិពន្ធ បណ្ណារក្ស អ្នកអក្សរសាស្ត្រអក្សរសិល្ប៍ អង្គការ-សមាគម ដែលជាជ័យលាភីប្រឡងម្ហូបអាហារ ខ្លែងខ្មែរ សិប្បករជំនាញ សិល្បករក្រៅប្រព័ន្ធគ្រប់ទម្រង់ដែលមានផលិតករភាពយន្ត អ្នកនិពន្ធរឿង អ្នកថត សិល្បករសម្តែង អ្នកបញ្ចូលសម្លេង ពិធីករ ពិធីការិនី តំណាងអ្នកក្លឹបកាសែតកម្ពុជា បុគ្គលដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គម ព្រមទាំងនិស្សិតជ័យលាភីប្រឡងគំនូរផ្សាយទិវាវប្បធម៌ ដែលមានសមាសភាពអ្នកចូលរួមប្រមាណ ៧០០នាក់៕

រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ការគាំទ្ររបស់ UN ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​ជា​កិច្ច​សហការ​ស៊ី​ជម្រៅ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវគោលដៅ SDG 4

2026/03/03 03:17:19 pm        297
ភ្នំពេញ៖ ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺ​ជា​កិច្ច​សហការ​យ៉ាង​ស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពទី៤ (SDG 4) ពោលគឺ «ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌»។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស ជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ (United Nations) និងសហការី នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅ​ទីស្ដី​ការ​ក្រសួង​អប់រំ​។មានប្រសាសន៍នាឱកាសនេះ លោកជំទាវតំណាង UN បានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជាក្នុងអំឡុងពីរទសវត្សរ៍មកនេះ ដែល​ឆ្លើយ​តប​យ៉ាងប្រសើរទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG)។ លោក​ជំទាវបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តសហការគ្នាលើកកម្ពស់វិស័យអប់រំ តាម​រយៈ​កា​ររៀបចំសិស្សឱ្យរួចរាល់សម្រាប់ទទួលយកការអប់រំ ការ​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​រៀនសូត្រ និងការបន្តផ្តល់ឱកាសអភិវឌ្ឍសមត្ថភាពកាន់តែច្រើនសម្រាប់យុវជន។ ជា​មួយ​នេះ​ដែរ លោកជំទាវបានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់បន្ថែមពីផែនការយុទ្ធសាស្ត្រ និង​អាទិភាព​ថ្មីៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្ត​គាំទ្រ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ឆ្លើយ​តប​នឹង​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ក៏ដូចជា​ចក្ខុ​វិស័យ​អភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍លោកជំទាវ Vladanka Andreeva ចំពោះការវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជាជាលើកទីពីរ ក្នុង​តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង​បាន​លើក​ឡើង​ពី​វឌ្ឍន​ភាព​កំណែ​ទម្រង់​ការអប់រំ និងអាទិភាពថ្មីដែល​ក្រសួង​បាន​និង​កំពុង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​រួម​មាន​៖-ការ​លើកកម្ពស់ការអប់រំកុមារតូច-កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលក្នុងសហគមន៍-ការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី (NGS)-កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអប់រំឌីជីថល-ការជំរុញការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)-ការលើកកម្ពស់សុខភាពសិក្សា ការអភិវឌ្ឍយុវជន និងជំនាញសតវត្សទី២១-កំណែទម្រង់ឧត្តមសិក្សា និងការអភិវឌ្ឍវិស័យកីឡាឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីថ្លែងថា៖ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ពោលគឺ «ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌»។ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរលោកជំទាវ Vladanka Andreeva ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយគូសបញ្ជាក់នូវការរំពឹងទុកថា ក្រោមការដឹកនាំសម្របសម្រួលរបស់លោកជំទាវ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអង្គការសហប្រជាជាតិកាន់តែរីកចម្រើន ជាពិសេសនឹងមានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាកាន់តែច្រើនបន្ថែមទៀត៕

ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា កំពុងខិតខំផលិតធនធាន​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ចូលរួម​អភិវឌ្ឍន៍ជាតិ

2026/03/03 03:08:00 pm        331
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ដែលមានសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជា​ព្រះសាកលវិទ្យាធិការ កំពុងខិតខំចូលរួមផលិតធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាលកម្ពុជា មាន​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដើម្បីមានចំណេះដឹង ចូលរួមអភិវឌ្ឍន៍​ប្រទេស​ជាតិឲ្យកាន់តែមានការរីកចម្រើន។ក្នុងពីធីការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ របស់សមណនិស្សិត និស្សិត ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦ លោក កាន់ សុខុម សាកល​វិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥កន្លងទៅ សមិទ្ធផល​នៃ​ការ​ការពា​រសារណា​បញ្ចប់ថ្នាក់​បរិញ្ញាបត្រ​របស់​ពុទ្ធិក​សាកល​វិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានសម្រេចឡើងយ៉ាងត្រចះត្រចង់ ក្នុងស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអ​ភិវឌ្ឍ​មូល​ធន​មនុស្ស ប្រកបដោយគុណភាព និងសីលធម៌ ។ លោកបន្តថា ជោគជ័យនេះ គឺជាលទ្ធផលនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទដ្ឋានអប់រំរបស់ ក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំងការចង្អុលបង្ហាញពីក្រសួងធម្មការ និងសាសនា និង​អគ្គា​ធិការ​ដ្ឋាន​ពុទ្ធិកសិក្សាជាតិ ក្នុងការធ្វើទំនើបកម្មពុទ្ធិកសិក្សា ឱ្យក្លាយជាថ្នាល​បណ្តុះ​បណ្តាល​វិទ្យា​សា​ស្ត្រ​សង្គម និងពុទ្ធសាសនាផ្សារភ្ជាប់នឹងការស្រាវជ្រាវ ក្នុងគោលដៅ​បម្រើ​នូវ​ឧត្តម​ប្រយោជន៍​ជាតិ សាសនា និងព្រះមហាក្សត្រ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត មាស សំណាង រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បាន​ជំរុញឱ្យសមណនិស្សិត និងនិស្សិតទាំងអាស់ ត្រូវខិតខំ​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​ឱ្យ​មាន​ចំណេះ​ជំនាញ ​បទពិសោធន៍ការងារជាមួយនឹងសីលធម៌ និងគុណភាព ដើម្បីក្លាយជា​កោសិកា​ជាតិ​ដ៏​សំខាន់​របស់ជាតិ ។ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមការដឹកនាំរបស់សម្តេច ព្រមហាសង្ឃរាជ បួរ គ្រី បានក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ សម្រាប់បណ្តុះបណ្តាលធនធានផ្នែកព្រះសង្ឃ និងនិស្សិតឱ្យទទួលបានចំណេះដឹងលើវិស័យពុទ្ធសាសនា ក៏ដូចជាពុទ្ធចក្រដើម្បីជួយទ្រទ្រង់នូវវប្បធម៌ ទំនៀមទំលាប់ និងអត្តសញ្ញាណរបស់ជាតិ ។ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា កិច្ចប្រឹងប្រែងរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះ ស្របទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដោយផ្តោតសំខាន់លើ “ការអភិវឌ្ឍមូលធនមនុស្ស” គឺជាចំណុចអាទិភាពខ្ពស់បំផុត ។គួរបញ្ជាក់ថា បច្ចុប្បន្នពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ លើជំនាញចំនួន៧ រួមមាន៖ នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រកុំព្យូទ័រ, បង្រៀនភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ, វិទ្យាសាស្ត្រអប់រំ និងជំនាញទស្សនវិជ្ជា និងមានសមណនិស្សិត និស្សិតកំពុងសិក្សាជាង ២ ៧០០អង្គ/នាក់ ។ ដោយឡែក សម្រាប់សមណនិស្សិត និស្សិត ត្រូវការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ មានចំនួនសរុប ២៧៥ អង្គ/នាក់ លើឯកទេសចំនួន៦ លើកលែងតែជំនាញទស្សនវិជ្ជា ខណៈចាប់តាំងពីការបង្កើតពុទ្ធិកសាកលវិទ្យាល័យមក បានបណ្តុះបណ្ដាលសមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ១៦ជំនាន់រួចមកហើយ ដែលមានចំនួនសរុប ២ ០២៦ អង្គ/នាក់៕ អត្ថបទ បាន សុខរិទ្ធិ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយមនុស្សធម៌បន្ទាន់ដល់ប្រជាជនភៀសសឹក ៣០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ

2026/03/03 02:57:38 pm        339
ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ កាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងឈឺឆ្អាលជាទីបំផុតចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះអាសន្នភៀសសឹក នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ចែងក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋចំនួន ៣,០០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ។បេសកកម្មមនុស្សធម៌នេះ ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។ តាមរបាយការណ៍បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋទាំង ៣,០០០ គ្រួសារនេះ មកពីភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិចំនួន៦ ផ្សេងទៀត ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក។ ពួកគាត់ត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ដោយសារស្ថានភាព សន្តិសុខតាមព្រំដែន ក្រោយបទឈប់បាញ់ ដែលកងកម្លាំងប្រដាប់អាវុធថៃ នៅបន្តគ្រប់គ្រងតំបន់មួយចំនួន។ អ្វីដែលកាន់តែខ្លោចចិត្តនោះ គឺកាលពីប៉ុន្មានថ្ងៃមុន ភ្លៀងកក់ខែបានធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យជំរំស្នាក់នៅបណ្តោះអាសន្នត្រូវលិចលង់ បង្កជាការលំបាកទ្វេដងដល់ការរស់នៅ។ ជាក់ស្តែងថ្ងៃនេះ ក្រុមការងារបានបែងចែកជា៣ទីតាំងធំៗ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា៖ ទីតាំងទី១ មណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ី សាមគ្គីរតនារាម (៩៣១គ្រួសារ) ទីតាំងទី២វត្តពោធិ៍សូរិយារាម(៣៣៧ គ្រួសារ) ទីតាំងទី៣ សាលាបឋមសិក្សា តាយឹងព្រៃវែង (១,៧៣២គ្រួសារ)។ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា បានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍សួរសុខទុក្ខប្រកបដោយមេត្តាធម៌ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" ហើយសម្តេចតែងតែតាមដានសុខទុក្ខបងប្អូន គ្រប់វិនាទី មិនឱ្យបងប្អូនណាម្នាក់នៅឯកោឡើយ។ ទន្ទឹមនឹងនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត លើសុខុមាលភាព ជាពិសេសស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ។សូមជម្រាបថាអំណោយដែលបានផ្តល់ជូននាពេលនេះ មួយគ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ឆៃពៅ១កំប៉ុង។ គ្រឿងឧបភោគបរិភោគចាំបាច់ (ទឹកស៊ីអ៊ីវ, ទឹកត្រី, ប្រេងឆា)។ ឃីតមនុស្សធម៌ (សារុង, ក្រម៉ា, មុង, ភួយ) និងថវិកាមួយចំនួន។ក្រៅពីប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជាក៏បានប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន២វត្ត ដែលបានផ្តល់ទីវត្តអារាមជាជម្រកសុវត្ថិភាពផងដែរ។ តាមរយៈកែវភ្នែក និងសម្តីពោរពេញដោយក្តីរំភើប ប្រជាពលរដ្ឋភៀសសឹកបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ "អ្នកម្តាយមនុស្សធម៌" ដែលបានលូកដៃជួយសង្គ្រោះ ចំពេលដែលពួកគាត់កំពុងទាល់ច្រកបំផុត។សកម្មភាពនាថ្ងៃនេះ មិនត្រឹមតែជាការផ្តល់ស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព "ខ្មែរជួយខ្មែរ" និងទឹកចិត្តមេត្តាករុណាដ៏មហាសាលរបស់ថ្នាក់ដឹកនាំ។ កាកបាទក្រហមកម្ពុជា នៅតែបន្តបេសកកម្មរបស់ខ្លួន ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានភាពកក់ក្តៅ និងក្តីសង្ឃឹមឡើងវិញ៕ អត្ថបទ៖ សំ ងីម 

គ្រូ និងសិស្ស បាននឹងកំពុងខិតខំថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យរីកចម្រើន

2026/03/03 02:45:54 pm        238
គ្រូ និងសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ បានលើកឡើងអំពីការប្តេជ្ញាថែរក្សា អភិរក្ស និងលើក ស្ទួយ​សិល្បៈវប្បធម៌ខ្មែរឱ្យមានភាពរីកចម្រើន។ ការប្តេជ្ញានេះ ចំថ្ងៃទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ​២០២៦​។គ្រូបង្ហាត់សិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី០៣ ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ក្នុង​នាមជាគ្រូបង្ហាត់ និងជាតួសំដែងក្នុងទំរង់សិល្បៈខ្មែរ កន្លងទៅធ្លាប់បានសំដែងនៅក្នុងប្រទេស និង​ក្រៅប្រទេស ដោយទទួលបានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ។ លើសពីនេះ ពួក​គេ​បាន​ប្តេជ្ញា​​ថែរក្សា អភិ រក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឲ្យមានភាពរីកចម្រើន ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាលយុវជនជំនាន់ក្រោយផងដែរ។សិស្សរៀននៅសាលាមធ្យមវិចិត្រសិល្បៈ បានប្តេជ្ញាថា ខិតខំប្រឹងប្រែងរៀនជំនាញដែលលោកគ្រូ អ្នក​គ្រូ​បានបង្ហាត់ ដើម្បីរក្សាចំណេះជំនាញនេះ ទៅបង្ហាត់ប្អូនៗជំនាន់ក្រោយទៀត។ លើសពីនេះ សិស្សទាំងនោះ ក៏បានអំពាវ​នាវ​ដល់​សាធារណៈ​ចូលរួម​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​ឲ្យ​បាន​ផុល​ផុស​។គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀង​រាល់​ឆ្នាំ​សម្រាប់​រៀប​ចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ២០២៦នេះ គឺជាលើកទី២៨ នៃ​ការប្រារព្ធទិវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ទិវា​វប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃ នៃ សិល្បៈ​វប្បធម៌ដ៏សម្បូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃ​ដ៏​វិសេស​វិសាល​របស់​បុព្វ​បុរស​របស់​ខ្មែរ ​បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ទិវានេះ​បាន​រួម​ចំណែក​បំផុស​ស្មារតី​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ​ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរ​ដំណែល​វប្បធម៌ដូនតា និងត្រូវ ចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀម​ទំលាប់​ប្រពៃណី​ជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិ​ថ្កើង​ថ្កាន​៕ ​អត្ថបទ៖ ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM