បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ

ប្រពៃណី វប្បធម៌ខ្មែរ បាន​បញ្ឆេះដួង​ចិត្តភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត

2026/03/03 02:17:01 pm        196
ប្រពៃណី វប្បធម៌ខ្មែរ បានបញ្ឆេះដួងចិត្តភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាម្ដងហើយម្ដង ទៀត​ ព្រោះចង់ដឹងរឿងរ៉ាវវប្បធម៌ខ្មែរនាសម័យបុរាណ និងសម័យបច្ចុប្បន្ន។នៅថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៦ គឺជាទិវាវប្បធម៌ជាតិ ខួបលើកទី២៨ របស់ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ហើ​តាមរយៈថ្ងៃនេះដែរ បណ្តាភ្ញៀវទេសចរអន្តរជាតិ បាននាំគ្នាសម្តែងការអបអរសាទរ ខណៈ​ការធ្វើដំ ណើរមកទស្សនាកម្ពុជា គឺភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ទាំង​អ​ស់​​គ្នា​ចង់​ទទួល​យក​បទ​ពិសោធន៍​ ចង់ទស្សនា ចង់ដឹងរឿងរ៉ាវ វប្បធម៌ខ្មែរនាសម័យបុរាណ និងសម័យបច្ចុប្បន្ន ទាំង​នៅ​គោល​ដៅ​ទេសចរណ៍វប្បធម៌ នៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ភ្ញៀវទេសចរ​អន្តរជាតិនានា បានថ្លែងប្រាប់BTV ថា កម្ពុជា ជាទឹកដីអច្ឆរិយៈ ជាប្រទេស​សម្បូរ​ទៅ​ដោយ​សម្បតិ្ត​បេតិភ័ណ្ឌវប្បធម៌ រូបីយ៍ និងអរូបីយ៍ជាច្រើន មានភាពទាក់ទាញ​ខ្លាំង​នូវ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី​បណ្តាប្រទេសមកទស្សនា ជាពិសេស គោលដៅវប្បធម៌នៅខេត្តសៀមរាប អង្គរ ហើយ​ក្រៅ​ពី​នេះភ្ញៀវទាំងអស់គ្នា ក៏ចង់ទទួលយកបទពិសោធន៍ ការស្នាក់នៅ ហូបម្ហូបអាហារបែបខ្មែរ ចង់​ទស្សនា សិក្សាស្វែងយល់ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីការរស់នៅ ជាមួយ​នឹង​មាន​ទឹក​មុខ​ស្នាម​ញញឹម​រាក់ទាក់ ភាពរស់រវើករបស់ប្រជាជនខ្មែរ ក្រោមម្លប់សុខសន្តិភាព ផ្តល់ភាពកក់ក្តៅ មិន​អាច​បំភ្លេចបាន វាពិតរួមចំណែកខ្លាំងក្នុងការបញ្ឆេះដួងចិត្តភ្ញៀវទេសចរអន្តរជាតិ មក​ទស្សនា​កម្ពុជា​ម្តង​ហើយចង់មកទស្សនាម្តងទៀត និងដូចជាផ្ទះទី២របស់គេ។តាមសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បីសម្រេចនូវសមិទ្ធិផលថ្មីៗជាច្រើនទៀត ពិសេសការផ្សព្វផ្សាយ និង​លើក​ស្ទួយ​កិត្តិនាមរបស់កម្ពុជា ឲ្យកាន់តែលេចធ្លោត្រដែតលើឆាកអន្តរជាតិស្របទិសស្លោក កម្ពុជា៖ ព្រះរាជាណាចក្រ នៃវប្បធម៌ សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស។ តាម​រយៈទិវាវប្បធម៌ជាតិ សម្តេចក៏បានបំផុសឲ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេស​យុវជន​ចូល​រួម​ជា​កម្លាំ​ង​ចលករ ក្នុងកិច្ចការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌​ចម្រុះ​របស់​សហគមន៍​ជន​ជាតិដើមភាគតិចឲ្យបានគង់វង្សស្ថិតស្ថេរ និងរីកចម្រើន ព្រមទាំងបង្កើន​ការ​យល់​ដឹង​អំពី​តម្លៃដ៏មហាសាលនៃសម្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗ ប្រកប​ដោយការច្នៃរប្រឌិត ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍៕ អត្ថបទ ស៊ុម សុខជា 

មន្រ្តីជំនាញ៖ កម្ពុជាត្រូវតែបង្កើតប្រព័ន្ធអេកូឡូស៊ីដល់ SME តភ្ជាប់​ទៅឧស្សាហកម្ម​ដើម្បី​ជំរុញ​ការ​រីក​ចម្រើន

2026/03/03 01:55:56 pm        189
មន្រ្តីជំនាញឧស្សាហកម្ម ថ្លែងថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងវិស័យឧស្សាហកម្ម និង​សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បីពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ គាំទ្រដល់ការ រីក​លូត​លាស់​នៃ​វិស័យ​ទាំង​ពីរ​។ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចពិភាក្សា អំពីដំ​ណោះ​ស្រាយ​របាំង​បច្ចេក​ទេស​ពាណិជ្ជ​កម្ម នៅសប្តាហ៍កន្លងមកថា វិស័យឧស្សាហកម្មបានផ្តោត លើការបង្កើត និង​ការ​ផលិត​នូវ​ផលិតផលថ្មីៗ និងសេវាកម្មថ្មី ដែលប្រើប្រាស់ចំណេះដឹង បច្ចេកវិទ្យា និងមានភាព​ច្នៃ​ប្រឌិត​ និងជាវិស័យដែលមានតួនាទីសំខាន់ៗ ក្នុងការបង្កើនភាពប្រកួតប្រជែង និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ឯកឧត្តម បន្ថែមថា ជុំវិញវិស័យឧស្សាហកម្មនេះ អគ្គនាយកដ្ឋានឧស្សាហកម្ម បាននិងកំពុងជំរុញ និង​លើកកម្ពស់ឧស្សាហកម្ម ប្រតិគមន៍ ដើម្បីបង្កើនភាពប្រកួតប្រជែង និង​បង្កើត​តំបន់​ប្រមូល​ផ្តុំ​សហគ្រាស​ធុន​តូច និងមធ្យម (SME cluster) ដើម្បីជំរុញតភ្ជាប់ ទៅឧស្សាហកម្មធុនធំ។ ឯកឧត្តម បន្តថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា នៅក្នុងវិស័យឧស្សាហកម្ម និង​សហ​គ្រាស​ធុន​តូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បី​ពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ ដែលបញ្ហានេះ ត្រូវមាន​ការ​ចូលរួ​ម​ពី​ស្ថាប័ន​ពាក់​ព័ន្ធ ​វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ គាំទ្រដល់ការធ្វើធុរកិច្ច ក្នុងនោះប្រសិនយើង បង្កើត​បាន​ប្រព័ន្ធ​មួយ​នេះឡើង ចំពោះកិច្ចដំណើរការធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារ គឺកាន់​តែ​មាន​ប្រសិទ្ធ​ភាព ​ដើម្បីជំរុញ ដល់វិស័យទាំងពីរនេះឱ្យកាន់តែមានភាពរីកចម្រើន និងគាំទ្រដល់​កំណើន​សេដ្ឋកិច្ចជាតិបន្ថែម។ ជុំវិញ SME នេះ, ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យមកម្ពុជា (FASMEC) ថ្មីៗនេះលើកឡើងថា សហគ្រាសធុន តូច និងមធ្យម ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ចាត់​ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាវិស័យមួយអាចជួយ ជ្រោមជ្រែង​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតតំបន់ប្រមូលផ្តុំ ការឈានទៅ​តោង​ថ្ពក់​ផ្គត់​ផ្គង់​ដល់​វិស័យ​ឧស្សាហកម្ម ក្នុងគោលដៅពង្រីកអាជីវកម្មខ្លួនឯងផង និងជួយគាំទ្រដល់​ឧស្សាហ​កម្ម​ផង​ដែរ​។ ទាក់ទិនវិស័យនេះ កន្លងមកនេះ រាជរដ្ឋាភិបាលបាន ផ្តល់ហិរញ្ញប្បទានគាំទ្រ, តាមរយៈ​ការ​ទម្លាក់​កញ្ចប់​ថវិកាបណ្តុះបណ្តាល មូលនិធិអភិវឌ្ឍន៍កម្ពុជា ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកែសម្រួលនីតិវិធី ដោយកាត់​បន្ថយ​ឯកសារ​តម្រូវ​សម្រាប់​ពាក្យ​ស្នើសុំ និងកាត់បន្ថយរយៈ ពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. និងការលើក​ទឹក​ចិត្ត​ពិសេស​នៃ​ការបញ្ចុះតម្លៃចុះបញ្ជីជាដើម ប្រការទាំងនេះដើម្បីគាំទ្រដល់ការរីក លូតលាស់​នៃ​សហ​គ្រាស​ធុន​តូច និងមធ្យមនៅកម្ពុជា អាចឈរនៅលើទីផ្សារកាន់តែរឹងមាំ និងប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ខណៈ ដែលប្រជាជនកម្ពុជាបាននិងកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង មើលឃើញ​ពីទុក្ខ​លំបាក​ជន​ភៀស​សឹក​រង​គ្រោះដោយសារសង្រ្គាម

2026/03/03 12:58:22 pm        257
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយភាសាបារាំង ( Organisation internationale de la Francophonie) បង្ហាញ​ក្តី​ទុក្ខ​ដ៏សោក​សៅរបស់លោកជំទាវជូនចំពោះជនភៀសសឹកកម្ពុជា ដែលកំពុងស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​ក្នុង​វត្តធម្មរស្ស៊ី ហៅវត្តសំពៅលូន ខេត្តសៀមរាប។ការបង្ហាញក្តីឈឺចាប់នេះ ក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានចុះ​មក​សួរ​សុខ​ទុក្ខ ជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងវត្តធម្មរស្ស៊ី នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦។លោកជំទាវថ្លែងទៅកាន់ជនភៀសសឹក ទាំងអារម្មណ៍​ក្តីក្តុក​ក្តួល​នៅ​ពេល​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​ជនភៀសសឹកកម្ពុជារងពីសង្រ្គាម។ ការយល់ពីទុក្ខ​រប​ស់​ជន​ភៀស​សឹក​កម្ពុជា​របស់​លោក​ជំទាវ ​ក៏ព្រោះតែលោកជំទាវក៏ធ្លាប់ឆ្លងកាត់ទុក្ខលំបាក់ដូចគ្នា ត្រូវជម្លៀសគេច​ចេញ​ពី​សង្គ្រាម​ដែល​បាន​កើតឡើងនៅប្រទេសរបស់គាត់កាលពីអតីតកាល។លោកជំទាវ មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ខ្ញុំយល់អំពីអារម្មណ៍អ្នកទាំងអស់គ្នា ទោះខ្ញុំ​មិន​យល់​ទាំង​អស់ ​ប៉ុន្តែក្នុងនាមខ្ញុំជាអ្នកធ្លាប់ឆ្លងកាត់នូវស្ថានភាពបែបនេះ ខ្ញុំយល់ពីការ​កំបាក​របស់​អ្នក​ទាំង​អស់​គ្នា។ ​ក្នុងនាមខ្លួនខ្ញុំ ជាប្រជាជនម្នាក់ធ្លាប់ឆ្លង់កាត់ការរងគ្រោះ ដោយសារសង្គ្រាម ធ្លាប់​ធ្វើ​ការ​បំលាសទី ហើយខ្ញុំស្ថិតនៅក្នុងគ្រួសារមួយមានសមាជិកច្រើនកាលពីទសវត្សរ៍ទី៦០នោះ ខ្ញុំ​ក៏​ធ្លាប់​ផ្លាស់ទីមកក្បែរទីក្រុង ដើម្បីរស់នៅ។ការលំបាកទាក់ទងនឹងការបំផ្លាស់ទី ខ្ញុំធ្លាប់ឆ្លង់កាត់ ខ្ញុំ​ដឹង​ពី​ទុក្ខលំបាក។ ខ្ញុំ​សូម​បង្ហាញ​ពីសាមគ្គីភាព​អំពី​សមាជិក​ទាំងអស់​និយាយ​ភាសា​បារាំង​ជូន​ចំពោះ​អ្នក​ទាំងអស់គ្នា»។ជាចុងក្រោយ លោកជំទាវជូនពរឱ្យជនភៀសសឹកឆ្លង់កាត់ពេល​វេលា​ដ៏លំបាក​នេះ​ឱ្យ​បាន​ឆាប់​បំផុត ​ដោយលោកជំទាវសង្ឃឹមថា នឹងរកដោះស្រាយបានឆាប់ៗ ដើម្បីឱ្យជនភៀស​សឹក​រស់​នៅ​ក្នុង​ជីវភាពជាធម្មតាវិញនៅក្នុងពេលឆាប់ៗ។ក្នុងដំណើរទស្សន​កិច្ចនេះ លោកជំទាវដឹកនាំគណៈប្រតិភូជាសមាជិកនិយាយភាសាបារាំង មក​ពី​ប្រទេស​ប៊ែលហ្សិក, បារាំង, ហ្ស៊ីនីហ្គាល,កម្ពុជា និងរ៉វ៉ាន់ដា ជាដើម៕ អត្ថបទ៖ ធូ វិរៈ

អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋ ​កោត​សរសើរ​រាជរដ្ឋាភិបាល​ក្នុង​ការ​បោស​សំអាត​ការ​ឆបោក​តាម​អនឡាញ

2026/03/03 12:49:20 pm        197
អ្នកតាមដានព្រឹត្តិការណ៍សង្គម និងប្រជាពលរដ្ឋបានសម្តែងនូវ ការពេញចិត្ត និងគាំទ្រ​រាជ​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នៅ​យុទ្ធនាការ​បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឲ្យ​អស់​ពី​ប្រទេស​កម្ពុជា។ ការគាំទ្រនេះ ខណៈដែលសមត្ថកិច្ច​កំពុង​តែ​ចុះ​ធ្វើ​ការ​បង្ក្រាប​ទីតាំង​លួច​លាក់​ប្រព្រឹត្តបទល្មើសនិងឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់។លោក ថុល សុផាន់ណា អ្នកតាមដានព្រឹត្តិការណ៍សង្គមបានថ្លែងថា យុទ្ធនាការបោសសម្អាតការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានដាក់ចេញ គឺឃើញថា សមត្ថកិច្ចពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​ទីតាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាតាមបណ្តារាជធានី ខេត្ត បានជាច្រើនកន្លែង និងបានឃាត់ខ្លួនជន​សង្ស័យ​ជា​ច្រើន​នាក់​។ ហើយមានជនបរទេសប្រមាពណជាង ២២ម៉ឺននាក់ បានចាកចេញពី​កម្ពុជា​ដោយ​ខ្លួន​ឯង​។ ចំណែកមេក្លោងនិងបក្ខពួកត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស។ ហើយអ្វី​ដែល​កត់​សម្គាល់​ដែរនោះ ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺស្របទៅនិង​អ្វី​ដែល​ជា​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងបានបង្កលក្ខណៈងាយ​ស្រួល​ទៅ​ដល់​សន្តិសុខ​សង្គម​ក៏​ដូ​ច​ជាសណ្តាប់ធ្នាប់។ អ្នកតាមដានព្រឹត្តិការណ៍សង្គមបានបន្តថា យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺមានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ហើយក៏គាំទ្រចំពោះការធ្វើច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ចំណែកប្រជាពលរដ្ឋបានសម្តែងនូវការសាទរចំពោះសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានធ្វើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានអរគុណរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់គិតគូរពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកុំឲ្យចាញ់បោកក្រុមបោកតាមប្រព័ន្ធបច្ចេកវិទ្យា។អ្នកស្រី ម៉ី ចាន់ណារី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានថ្លែងថា ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនាមជាប្រជាពលរដ្ឋមានការសប្បាយត្រេកអរដោយសមត្ថកិច្ចបានបង្ក្រាបក្រុមឆបោកតាមអនឡាញ និងសូមអរគុណរាជរដ្ឋាភិបាល និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងធ្វើការបង្ក្រាបក្រុមឆបោកឲ្យអស់ពីកម្ពុជា។ ហើយសូមគាំទ្ររាជរដ្ឋាភិបាលដែលបានបង្ក្រាបក្រុកឆបោកតាមអនឡាញ។ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃការបិទខ្ទប់ទីតាំងក្នុងរាជធានី-ខេត្ត ដែលក្រុមឧក្រិដ្ឋជនធ្លាប់បានប្រើប្រាស់សម្រាប់អំពើឧក្រិដ្ឋ បានជំរុញឱ្យជនបរទេសសរុបចំនួនជាង ២២ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញទៅកាន់ប្រទេសពួកគេវិញ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដែស, ប៉ាគីស្ថាន៕ អត្ថបទ៖ វង្ស សុភាព

អ្នកនាំពាក្យ៖ បេសកកម្មការទូតទាំងក្នុង និងក្រៅប្រទេស ថ្នាក់ដឹកនាំកម្ពុជាតែងតែបញ្ជាក់ជំហរស្រឡាញ់សន្តិភាព និងចង់ដោះស្រាយ​ដោយសន្ដិវិធីជាមួយថៃ

2026/03/03 12:48:59 pm        237
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា បេសកកម្មបង្ហាញជំហរសន្តិភាពនិយម និងផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាទាំងក្នុង និងក្រៅប្រទេសតែងតែបញ្ជាក់ជំហរស្រឡាញ់សន្តិភាព និងចង់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាពិសេសប្រទេសថៃដោយសន្ដិវិធី និងយន្តការច្បាប់អន្តរជាតិ។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះថា មិនថាបេសកកម្មការទូតនៅក្រៅប្រទេស ឬក្នុងប្រទេសឡើយ ថ្នាក់ដឹកនាំកម្ពុជា តែងតែជម្រាបជូនដៃគូសន្ទនាបរទេសអំពីស្ថានការណ៍វិវត្តន៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសសង្កត់ធ្ងន់លើជំហរច្បាស់លាស់របស់កម្ពុជាដែលស្រឡាញ់សន្តិភាព និងចង់បានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់គោលការណ៍ច្បាប់អន្តរជាតិ។ជាក់ស្តែង ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ សម្ដេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។លោកជំទាវ ក៏បានជម្រាបជូនសម្ដេចធិបតីវិញថា អង្គការសហប្រជាជាតិចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ លើសពីនេះ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កម្ពុជាក្នុងអំឡុងពេល២០ឆ្នាំនៅក្នុងបេសកកម្មរក្សាសន្តិភាពក្នុងពិភពលោកតាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ក្នុងថ្ងៃតែមួយ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាដែលចប់អាណត្តិចូលជួបសម្ដែងការគួរសមនិងជម្រាបលានៅវិមានសន្ដិភាព។ នាឱកាសនោះ សម្តេចធិបតីក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីបញ្ហាព្រំដែនកម្ពុជា-ថៃដែរ ដោយសម្តេចបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត ក៏ដូចជាជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបតែបានបញ្ចប់បេសកកម្មការទូតនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន។ ក្នុងដំណើរបេសកកម្មការទូតនោះ ក្រៅពីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Board of Peace)នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសជាច្រើន ក៏ដូចជាឥស្សរជនជាន់ខ្ពស់អាម៉េរិក សម្តេចបវរធិបតី ក៏បានបន្តបេសកកម្មទៅសហភាពអឺរ៉ុប និងបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងប្រធានគណៈកម្មការអឺរ៉ុប ព្រមទាំងមន្ត្រីអឺរ៉ុបជាច្រើនទៀត។ឯកឧត្តមអ្នកនាំពាក្យបន្តថា ក្រៅពីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្ថានការណ៍វិវត្តន៍នៅព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកឡើងយ៉ាងទូលំទូលាយពោលគឺ ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃនៅតំបន់មួយចំនួន និងការដាក់បន្លាលួស ទូរកុងតឺន័រ ដោយបានរារាំងពលរដ្ឋស៊ីវិលកម្ពុជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ត្រូវបានសហគមន៍អន្តរជាតិដឹងលឺ។ ជាពិសេសជំហរសន្តិភាពនិយមរបស់កម្ពុជាដែលចង់បានដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ។ឯកឧត្តម ប៉ែន បូណា បានកត់សម្គាល់ថា គ្រប់មេដឹកនាំនិងឥស្សរជននៃបណ្តាប្រទេស ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នអន្តរជាតិទាំងអស់ សុទ្ធតែបានបង្ហាញការគាំទ្រជំហរសន្តិភាពនិងចង់ឃើញដំណោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ពោលគឺជំហររបស់សហគមន៍អន្តរជាតិស្របគ្នាទាំងស្រុងជាមួយជំហររបស់រាជរដ្ឋាភិបាលកម្ពុជាហើយសហគមន៍អន្តរជាតិក៏បានយល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជា។ជាក់ស្តែង លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង( OIF) ក្នុងឱកាសជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានាថ្ងៃទី២ខែមីនា ឆ្នាំ ២០២៦បានកោតសរសើរពីការស្វះស្វែងរកសន្តិភាពរបស់សម្តេចសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា។ លោកជំទាវក៏បានតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ ដើម្បីជួបសួរសុខទុក្ខជនភៀសសឹកនៅព្រំដែនផងដែរ។ សម្តេចតេជោបានចាត់ទុកដំណើរទៅសួរសុខទុក្ខពលរដ្ឋភៀសសឹកថា ជាការបង្ហាញយ៉ាងច្បាស់នូវជំហររបស់លោកជំទាវក្នុងការគាំទ្រសន្តិភាពនិងមិនចង់ឃើញសង្គ្រាមកើតឡើងនោះឡើយ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕  

ប្រធានមន្ទីរកិច្ចការនារីភ្នំពេញ៖ ស្ត្រីបានចូលរួមថែរក្សាសន្តិភាព និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះរបស់ជាតិ

2026/03/03 12:36:42 pm        104
ភ្នំពេញ៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិក្នុងការបញ្ជូនកងរក្សាសន្តិភាពជាស្ត្រីស្ថិតនៅចំណាត់ថ្នាក់លេខ១៤ ក្នុងចំណោម ១២០ប្រទេស និងលេខ២ ក្នុងអាស៊ាន ដែលស្ត្រីមាន ២១% លើសពីគោលដៅអង្គការសហប្រជាជាតិ។ កម្ពុជាបានក្លាយជាអ្នកនាំមុខនៅក្នុងតំបន់ក្នុងការលើកកម្ពស់ការ អនុវត្តរបៀបវារៈ “ស្ត្រីសន្តិភាពនិងសន្តិ សុខ»។ នេះជាការបញ្ជាក់របស់លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ នាព្រឹកថ្ងៃទី៣ ខែមីនាឆ្នាំ២០២៦។ប្រធានមន្ទីកិច្ចការនារីរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ៖ ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសនានាលើសកលលោក បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ក្នុងគោលបំណង ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កា លានុវត្តភាពនានា ក៏ដូចបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ។ ប្រធានបទនេះរៀបចំឡើង ស្របតាមរបៀប វារៈស្ត្រី សន្តិភាព និងសន្តិសុខ ដែល ជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើការលើកកម្ពស់តួនាទីស្ត្រីនិងក្មេងស្រីក្នុងការ ចូលរួមកសាង ការពារសន្តិភាព និងសន្តិសុខដោយប្រើប្រាស់ភាពជាអ្នកដឹក នាំ ដើម្បីបង្ការទប់ស្កាត់ជម្លោះការកសាងសន្តិភាព ព្រមទាំងការស្តារឡើងវិញក្រោយជម្លោះ។លោកស្រីកាន់ រតនៈឧប្បុល បានបញ្ជាក់ទៀតថា៖ សន្តិភាពនៅកម្ពុជាមិនមែនកើតឡើង ដោយចៃដន្យនោះទេ។ សន្តិភាពកើតមានឡើងតាមរយៈការខិតខំរួមគ្នា និងយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឥស្សរជនគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ អតីតកាលដ៏ជូរចត់នៃការឆ្លង កាត់សង្គ្រាមរ៉ាំរ៉ៃ បានបង្រៀនកម្ពុជាឱ្យស្គាល់តម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិ ភាព និងសន្តិសុខរបស់សង្គម ជាតិ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលជាអគ្គមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិករនៃ «នយោ បាយ ឈ្នះ ឈ្នះ » បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិពេញលេញបរិបូរ ណ៍ និងសម្រេចបាននូវកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចមាននាពេលបច្ចុប្បន្ន។ សន្តិភាពនិងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះ នៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួ សារ ដែលផ្តល់នូវបរិយាកាស អំណោយ ផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យ ខ្លាច ការពារស្ត្រីនិងក្មេងស្រីពីអំពើហិង្សា ការពារសិទ្ធិស្ត្រីនិងក្មេងស្រី និងផ្តល់សិទ្ធិ លេញសម្រាប់ស្ត្រីចូលរួមធ្វើសេចក្តី សម្រេចចិត្ត កសាង និងថែរក្សាសន្តិ ភាពនិងសន្តិសុខទាំងបែបប្រពៃណីនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋ កិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាព គ្រួសារនិងសង្គម៕ អត្ថបទ៖ វង្ស សុភាព

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ

2026/03/03 12:35:30 pm        220
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែល​ហៅកាត់​ថា​ ស.ស.យ.ក.​បាន​អំពាវ​នាវ​ឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ម័គ្រចិត្ត និងការគាំទ្រ​ផលិត​ផល​ក្នុង​ស្រុក ​ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ ខណៈការអំ​ពាវ​នាវ​នេះ​គឺ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់​ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ក្នុងពិធីបិទសន្និបាតនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ក្នុងនាមជា​កម្លាំង​ស្នូល​សម្រាប់​អនាគត​ជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និង​សេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍ជាដើម។ សូម​បញ្ជាក់ថា សន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​បានវាយតម្លៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សម្រេចបាន៨៥,៩៧% នៃ​ផែនការ​សកម្មភាព ប្រចាំឆ្នាំ ល្អជាងឆ្នាំ២០២៤ ដែលសម្រេច​បាន​ត្រឹម​៨១,៧៣%នោះ។ លទ្ធផល​នេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងតាមរយៈសកម្មភាពសំខាន់ៗ ដូចជាការប្រមូលផ្ដុំ និង​អភិវឌ្ឍសមត្ថភាពយុវជន ការលើកកម្ពស់សន្តិភាព និងស្មារតីស្នេហាជាតិ ការ​អភិវឌ្ឍ​ជំនាញ​ឆ្លើយ​តប​ទីផ្សារការងារ ការជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងការលើក​កម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ឌីជីថល ដើម្បីការពារយុវជនពីហានិភ័យបទល្មើសបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។ សន្និបាត បានពិភាក្សា និងស្ដាប់បទបង្ហាញអំពីប្រធានបទយុទ្ធសាស្ត្រចំនួន៥ រួមមាន ១‑ការ​លើក​កម្ពស់ការយល់ដឹងរបស់យុវជន ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២‑យុវជន​ក្នុងកាតព្វកិច្ចការពារជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញវឌ្ឍនភាពជាតិ ៣‑ការចូលរួមរបស់យុវជន ក្នុងការលើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​បង្ហាញ​អំពី​មនសិការ​ស្នេហា​ជាតិ​ ៤‑ការលើកកម្ពស់សមត្ថភាពសហគ្រិនភាពរបស់យុវជន និង៥‑ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និង​បណ្ដុះគំនិតនវានុវត្តន៍របស់យុវជន។ ប្រធានបទទាំងនេះបានផ្ដល់និយមន័យយ៉ាងច្បាស់ថា យុវជន​ជា​កម្លាំងស្នូលសម្រាប់ការរក្សាស្ថិរភាពជាតិ និងជំរុញការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចីរភា​ព​។ សម្រាប់ឆ្នាំ២០២៦ សន្និបាតប្ដេជ្ញាបន្តអនុវត្តទិសដៅជាយុទ្ធសាស្ត្រដោយផ្តោតលើ ១‑​អនុវត្ត​ភារកិច្ចទ​​ទួលខុសត្រូវឱ្យស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ ព្រមទាំងស្របតាម បេសកកម្ម គោល​បំណង និងផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក. ២‑ពង្រឹងសាមគ្គីភាពជាតិ និងស្មារតីស្នេហាជាតិ ដើម្បីធានាការពារសន្តិភាព និង​អធិបតេយ្យភាពជាតិ ៣‑អភិវឌ្ឍធនធានមនុស្សយុវជន ឱ្យមានសមត្ថភាពប្រកួតប្រជែង ក្នុង​សេដ្ឋកិច្ច​ឌីជីថលនិងសកលភាវូបនីយកម្ម ៤‑ជំរុញសហគ្រិនភាព និងនវានុវត្តន៍ ដើម្បីបង្កើត​តម្លៃ​សេដ្ឋកិច្ច និងជំរុញកំណើនជាតិ ៥‑ពង្រឹងវិន័យ សីលធម៌ និងការគោរពច្បាប់ ដើម្បីកសាង​សង្គម​មាន​សុវត្ថិភាព និងសុចរិតភាព ៦‑លើកកម្ពស់សុវត្ថិភាពឌីជីថល និងការប្រើប្រាស់​បច្ចេក​វិទ្យាប្រកប​ដោយទំនួលខុសត្រូវ និង៧‑ពង្រីកសកម្មភាពស្ម័គ្រចិត្ត និងគាំទ្រផលិតផលខ្មែរ ដើម្បី​ពង្រឹងសេដ្ឋកិច្ចជាតិ និងមនសិការស្នេហាជាតិ៕ អត្ថបទ៖ បាន ចក់ 

ក្រសួងការងារនឹងពង្រីកការបណ្តុះបណ្តាលជំនាញចល័តទៅបណ្ដាខេត្ត ដើម្បី​ផ្តល់​ជំនាញ​ដល់​ពលរដ្ឋ​ខ្វះខាត

2026/03/03 12:27:36 pm        144
នៅ​ពេលខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបញ្ជូនគ្រូបណ្តុះបណ្តាល និង​សម្ភារៈ​ចុះទៅបង្រៀនជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករ នៅតាមបណ្តា​ខេត្ត​ជាប់​ព្រំដែន ​ឬមូលដ្ឋាននៅតំបន់ឆ្ងាយពីគ្រឹះស្ថានបណ្តុះបណ្តាលឱ្យមានជំនាញមួយច្បាស់លាស់ និង​ពិតប្រាក ដើម្បីងាយស្រួលស្វែងរកការងារ ក៏ដូចជាបង្កើតប្រាក់ចំណូល។តាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៦នេះសម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ចង់​ចាក​ចេញ​ពី​ស្រុក​កំណើត ​គឺអាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខ្លីៗ ឬហៅកាត់ថា ធីវ៉េត​ ដែលក្រសួងការងារ នឹងបញ្ជូន​គ្រូប​ណ្តុះ​បណ្តាល និង​សម្ភា​រៈ​ចុះ​ទៅ​បង្រៀន​បង​ប្អូន​ដល់​មូលដ្ឋាន​តែម្ត​ង ដូចជា៖ ជំនាញឆុងកាហ្វេ ដុតនំ ធ្វើក្រចក ជួសជុលគ្រឿងម៉ាស៊ីន តបណ្តាញ​អគ្គិសនី​ជា​ដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ការផ្តល់ជូនជំនាញទាំងនេះ គឺបន្ថែមទៅ​លើ​ការ​បង្កើត​សហ​គ្រាស រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតឧបករណ៍បណ្តាញអគ្គិសនី ដំឡើង​រថយន្ត ហើយនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ក៏នឹងមាន​ការ​បង្កើត​រោង​ចក្រ​ខ្នាត​យក្ស​មួយ​ទៀត​ផង​ដែរនៅប្រទេសកម្ពុជា។ ឯកឧត្តម បានបន្តថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏​រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ឱកាសការងារសមរម្យ និង​ការ​បង្កើត​មុខ​របរជូនប្រជាពលរដ្ឋដើម្បីធានាបាននូវការលើកកម្ពស់ជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​បាន​ដាក់​ចេញនូវគោលនយោបាយគាំពារដល់ប្រជាពលរដ្ឋថែមទៀតផង ជាពិសេស​អតីត​ពលករ​ត្រឡ​ប់​ពីប្រទេសថៃ ដែលជាអាទិភាពមួយក្នុងការកសាងអនាគតដ៏ភ្លឺស្វាងនៅស្រុកកំណើត និង​រួម​ចំណែក​ដោយផ្ទាល់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។សូមជំរាបជូនថា ជារៀងរាល់សប្តាហ៍ តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅតាមបណ្តាខេត្តធំៗ និងតំបន់ជាប់បន្ទាត់ព្រំដែន របស់ក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ គឺមានការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋ និងអតីតពលករ។ ក្នុង​នោះ​សម្រាប់វិស័យ ធីវ៉េត គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ ទទួលបានការចុះឈ្មោះចំនួនប្រមាណ ៣ម៉ឺននាក់។ ខណៈកម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ ​និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M ក្រសួងការងារ បានទទួល​ការ​ចុះ​ឈ្មោះចំ​នួនជិត ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺននាក់ មានការងារ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ជំនាញ ធីវ៉េត។ សម្រាប់ព័ត៌មានលម្អិត ឬអ្នកដែលមានបំណងចង់ចុះឈ្មោះរៀនជំនាញ ក៏​ដូចជាចង់ស្វែងរកការងារ ក្រសួងការការងារបានអំពាវនាវដល់សាធារណជនទូទៅ ជា​ពិសេស​អតីត​ពលករមកពីថៃ អាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ ១២៩៧ ដោយឥតគិតថ្លៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អនុប្រធានទី១អាជ្ញាធរមីន៖ គោលនយោបាយរបស់សម្តេចធិបតី គឺមិនទុក​ឱ្យ​នរណាម្នាក់​បន្ត​រង​គ្រោះ​ដោយ​សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឡើយ

2026/03/03 12:12:06 pm        200
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុ​ប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នារវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពី​ការ​គាំទ្រ​ដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អនុស្សារណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និងលោក Gary Kidd តំណាងអង្គការ Mayaguez Memorial VFW Post 11575 ។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងថា កម្ពុជា​បាន​រស់​នៅ​ជាមួយ​នឹង​ផល​វិបាក​នៃស​ង្គ្រាម​អស់​ជា​ច្រើនទសវត្សរ៍មកហើយ។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានសម្លាប់ របួស និង​បាន​រារាំងសហគមន៍ទាំងមូល ហើយការខូចខាតមិនបញ្ចប់ដោយការផ្ទុះនោះទេ វាប៉ះពាល់​ដល់​គ្រួសារ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ដោយ​យល់ឃើញពីផលវិបាកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​ចក្ខុវិស័យដឹកនាំសកម្មភាពមីនជាអាទិភាពមួយរបស់កម្ពុជា។ គោល​នយោបាយ​របស់​សម្តេច សង្កត់ធ្ង​ន់​លើ​ការ​មិន​ទុក​ឱ្យ​នរណាម្នា​ក់​បន្ត​រង​គ្រោះដោ​យសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ ហើយអ្នកនៅរស់រានមានជីវិតជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយសង្រ្គោះ ក្នុង​នោះ​រួមមានការផ្តល់ការថែទាំ ការគាំទ្រ និងការផ្តល់ឱកាសជាច្រើន ជាពិសេស​បន្ត​កសាង​ប្រទេស​កម្ពុជា​មួយ​ដែល​មានសុវត្ថិភាព។ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សកម្មភាពទាំងអស់ក្នុងអនុស្សរណៈយោគយល់នេះ នឹង​ត្រូវ​អនុវត្តតាមក្របខណ្ឌជាតិ និងគោលនយោបាយរបស់កម្ពុជាសម្រាប់សកម្មភាពមីន និង​ជំនួយ​ជន​រងគ្រោះ ប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជនកម្ពុជា។ ជាមួយគ្នានោះ ឯក​ឧត្តម​ទេសរដ្ឋ​មន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ Mayaguez Memorial VFW Post 11575 ចំពោះការលះបង់ ទឹកចិត្តសប្បុរស និងការប្តេជ្ញា​ចិត្ត​ឈរ​ជាមួយ​ជន​រង​គ្រោះកម្ពុជា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គការ Mayaguez Memorial VFW Post 11575 ក្នុងការរួមចំណែកគាំទ្រដល់ជនមានពិការភាព និងធ្វើជា​ដៃគូ​ដើម្បី​បង្កើន​ការគាំទ្រសម្រាប់ចក្ខុវិស័យកម្ពុជាគ្មានមីន៕

ជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ

2026/03/03 11:46:24 am        294
លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​និយាយភាសាបារាំង (Organisation internationale de la Francophonie) នៅ​ថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៦ បានចុះមកសួរសុខទុក្ខ ជនភៀសសឹក កំពុងស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​ក្នុង​វត្តធម្មរស្ស៊ី ហៅវត្តសំពៅលូន ខេត្តសៀមរាប។ ជនភៀសសឹងដែលត្រូវបានជម្លៀសពីផ្ទះសម្បែងនៅអូរស្មាចខេត្តឧត្តមានជ័យ បាន​បង្ហាញ​ក្តី​ឈឺចា​ប់​ពីការឈ្លានពាន់របស់ថៃដែលបានបំផ្លេចបំផ្លាញ់ផ្ទះសម្បែងរបស់គាត់។ដំណើរ​ទស្សនកិច្ចរបស់លោកជំទាវ សម្របសម្រួលដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជន​ភៀសសឹក​​ដែលត្រូវបានជម្លៀសពីផ្ទះសម្បែងនៅអូរស្មាចខេត្តឧត្តមានជ័យ បានបង្ហាញ​ក្តី​ឈឺចាប់​ពី​ការឈ្លានពាន់របស់ថៃដែលបានបំផ្លេចបំផ្លាញ់ផ្ទះសម្បែងរបស់គាត់។ទន្ទឹម​នឹងនេះ ជនភៀស​សឹក​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ជំរុញ​ឲ្យ​មាន​ដំដោះ​ស្រាយ​ជម្លោះ​ព្រំដែន ដើម្បីឲ្យពួកគាត់អាចត្រឡប់ទៅកសាងជីវភាពនៅក្នុងលំនៅ ឋានរបស់ពួកគាត់។ ជាមួយគ្នានេះ​ ជនភៀសសឹកបានថ្លែងអំណរគុណដល់រដ្ឋភិបាល និងរដ្ឋបាលខេត្ត ដែល​យក​ចិត្ត​ទុក​ដាក់មកលើពួកគាត់គ្រប់សព្វទាំងអស់។ គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦នេះ ប្រជាជនភៀសសឹកជម្លៀសមកនៅខេត្តសៀមរាប មាន​ចំនួន ៤ ២៣៧ គ្រួសារ ស្មើនឹង ១៣ ៤៥១ នាក់ ក្នុងនោះស្រី្ត ៧ ០១១ នាក់ ។ ក្នុង​ចំណោម​ជន​ភៀស​សឹងទាំងនោះ គឺមានកុមារ ចាស់ជរា ស្រ្តីមានផ្ទៃពោះ និងជនមានពិការភាព៕ អត្ថបទ៖ ធូ វិរៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM