បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ

អគ្គលេខាធិការ នៃអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាភាពជោគជ័យ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា

2026/03/02 05:51:20 pm        238
នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និង គណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។នៅក្នុងឱកាសនៃជំនួប, លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវមានក្ដីសោមនស្សរីករាយ ដែលបានមកបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជាជាថ្មីម្ដងទៀត។ លោកជំទាវអគ្គលេខាធិការបានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចការងាររបស់លោកជំទាវ និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ គឺ ដើម្បីពិភាក្សា និងពិនិត្យឡើងវិញនូវគ្រប់ដំណាក់កាលនៃកិច្ចដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ក្នុងន័យនេះ, លោកជំទាវ និងគណៈប្រតិភូ បាន វាយតម្លៃខ្ពស់ចំពោះការត្រៀម លក្ខណៈក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះ និង បានបញ្ជាក់អំពីការបន្តគាំទ្ររបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងធានាថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ លោកជំទាវបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី២០នេះ មានសារៈសំខាន់ខ្ពស់ សម្រាប់បណ្តាប្រទេសនិយាយភាសាបារាំង។ ជាមួយកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នេះ, លោកជំទាវមានជំនឿជឿជាក់ថា កិច្ចប្រជុំកំពូលនឹងរៀបចំប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ហើយសង្ឃឹមថានឹងមានថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងប្រទេសជាដៃគូជាច្រើននឹងចូលរួម ដែលនេះនឹងបង្ហាញនូវស្មារតីសាមគ្គីភាព និងភាតរភាពក្នុងចំណោមក្រុមប្រទេសនិយាយភាសាបារាំង។ ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ និងរីករាយដែលបានជួបជាមួយលោកជំទាវ និងគណៈប្រតិភូ ជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកទី១ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាមានកិត្តិយស និងរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងបានថ្លែងអំណរគុណចំពោះអគ្គលេខាធិការដ្ឋានហ្វ្រង់កូហ្វូនី ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។ បន្ថែមលើនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំផ្នែកឡូជីស្ទីក, សន្តិសុខ និងកិច្ចការពាក់ព័ន្ធ ដើម្បីធានាបាននូវភាពរលូន និងជោគជ័យនៃការប្រព្រឹតិ្តទៅនៃកិច្ចប្រជុំកំពូលនេះ។ មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានគូសបញ្ជាក់ជូនលោកជំទាវ ផងដែរថា កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ អមចំនួនបី រួមមាន៖ (១) វេទិកាសហគ្រិនភាពហ្វ្រង់កូហ្វូនី, (២) ពិព័រណ៍ភូមិហ្វ្រង់កូហ្វូនី និង (៣) ពិព័រណ៍បច្ចេកវិទ្យាហ្រ្វង់កូតិច (Franco-Tech)៕

ក្រសួងសុខាភិបាល អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា«សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»

2026/03/02 05:46:46 pm        192
ថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» (Peace and Security for women and Families)។ការប្រារព្វទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥ ឆ្នាំនេះ ជាយុទ្ធនាការជាតិ ដើម្បីអបអរសាទរពីវឌ្ឍនភាព និងសមិទ្ធផលលើគ្រប់វិស័យរបស់ស្រ្តី ក៏ដូចជាឆ្លុះបញ្ចាំងលើមេរៀនជាបទពិសោធន៍ បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ជាក់លាក់ និងវិធានការជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅសម្រេចបានសង្គម ដែលមានបរិយាបន្ន និងសមភាព សម្រាប់ទាំងអស់គ្នា។ក្នុងឱកាសដ៏ពិសេសនេះ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ បានអានព្រះរាជសារ សម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»។ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផល រស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តីនិងក្មេងស្រី ពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តី និងក្មេងស្រី និងការផ្តល់ កាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្តកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ជាពិសេសរួមចំណែកពន្លឿនការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកតួនាទីស្រ្តី ដែលដើរតួនាទីយ៉ាងសំខាន់ៗ និងមានលក្ខណៈសម្បត្តិ គុណតម្លៃជាច្រើន រួមមាន ៖ ១) ស្រ្តីមានភាពល្អ ការយល់ដឹង ចរិយាសម្បត្តិ និងគុណធម៌ មិនងាយបាត់បង់ ២) ស្រ្តីតំណាងឱ្យជីវិត ដែលជាការលះបង់ក្នុងការងារប្រចាំថ្ងៃ ៣) ស្រ្តីវ័យកាន់តែច្រើន បទពិសោធន៍កាន់តែខ្លាំង បង្កប់ការយល់ដឹងកាន់តែច្រើន និងមានភាពច្បាស់លាស់ ៤) ឥទ្ធិពលស្រ្តីនៅក្នុងគ្រួសារ និងសង្គម បង្ហាញពីភាពខ្លាំង និងការគោរពស្រឡាញ់។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ បន្តខិតខំបំពេញការងារប្រកបដោយ សាមគ្គីភាព ក្តីស្រឡាញ់ និងប្រាស្រ័យទាក់ទងគ្នាកាន់តែល្អប្រសើរ និងចេះជួយយកអាសាគ្នាទៅវិញទៅមក ដោយទឹកចិត្តរាប់អានដ៏ស្មោះស្ម័គ្រ។បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមអបអរសាទរជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលជានារី ដែលបម្រើការងារនៅទីស្តីការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់កណ្តាល ក្រសួងសុខាភិបាល ដែលបានខិតខំបំពេញការងារនាពេលកន្លងមក៕អត្ថបទ រដ្ឋា 

កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ

2026/03/02 04:56:11 pm        184
ភ្នំពេញ៖ កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។ នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក្នុងឱកាសអញ្ជើញជាអធិបតីជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាការធិការកណ្តាល ស.ស.យ.ក. បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ស្ថិតនៅជាគម្រោងនៅឡើយ ហើយគ្រោងនឹងរៀបចំនៅទីតាំងជាច្រើនរួមមាន រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារចាប់ពី Vattanac Capital Lifestyle មកដល់ផ្សាររាត្រី បរិវេណវត្តបទុមវតី បាសាក់លែន និងផ្សារទួលទំពួង។ជាមួយគ្នានេះ នៅបរិវេណខ្លះនឹងមានដូចជា តំបន់ត្រជាក់ចិត្ត ការប្រគុំតន្រ្តី តំបន់ពាណិជ្ជកម្ម ។ល។ ដោយឡែកសម្រាប់ភូមិវប្បធម៌ និងមានកម្មវិធីជាច្រើន ដូចជា ល្បែងប្រជាប្រិយ របាំបុរាណ ប្រពៃណី ប្រជាប្រិយ យុទ្ធគុនចម្រុះខ្មែរបុរាណ ការប្រកួតអុកចត្រង្គ សួនមុនីហទ័យ ពិព័រណ៍នគរសង្ក្រាន្ត ពិធីដង្ហែព្រះពុទ្ធបដិមា ស្រង់ព្រះ ដង្ហែក្បួននគរសង្ក្រាន្ត ទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត ការប្រកួតអុកយក្ស ។ល។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា វត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីសារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយ និងបង្កើតបរិយាកាសរួមចំណែកជោគជ័យសម្រាប់ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ។ «នគរសង្ក្រាន្ត» មិនមែនជាព្រឹត្តិការណ៍កម្សាន្តធម្មតាទេ ប៉ុន្តែជាវេទិកាបង្ហាញអត្តសញ្ញាណជាតិ ការរួបរួមរបស់យុវជន និងភាពរស់រវើកនៃរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។សូមជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕

អនុប្រធានទី១គ.ជ.គ.ម បន្តចុះពិនិត្យស្ថានភាពជនភៀសសឹកនៅជម្រកចល័តក្នុងខេត្តបន្ទាយមានជ័យ

2026/03/02 04:46:46 pm        110
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋដែលបានមកមណ្ឌលសុវត្ថិភាពថ្មីស្នាក់នៅជម្រកចល័ត ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត ស្រុក និងឃុំ ត្រូវតាមដាន និងពិនិត្យដោះស្រាយចំពោះតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋភៀសសឹកឱ្យបានល្អប្រសើរ ដើម្បីធានាដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋភៀសសឹក ជាពិសេសស្រ្តីមានផ្ទៃពោះ និងកុមារ៕

កម្ពុជា និងអង្គការ OECD ពិភាក្សាគ្នាជំរុញអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស

2026/03/02 04:36:23 pm        112
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Kate Wilson ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី នៃមជ្ឈមណ្ឌលសម្រាប់អាជីវកម្មប្រកបដោយការទទួលខុសត្រូវរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាលើយុទ្ធសាស្ត្រនៃការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) ដែលស្របតាមអាទិភាពគោលនយោបាយបច្ចុប្បន្នរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ជាពិសេស ការជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដែលជួយលើកកម្ពស់ការប្រកួតប្រជែង ការពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគកម្ពុជា ក៏ដូចជាអនុលោមភាពការងារ ដែលជួយលើកកម្ពស់និរន្តរភាពវិស័យវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជាឱ្យស្របតាមគោលការណ៍ OECD និងស្តង់ដារការងារជាមូលដ្ឋានផ្សេងៗទៀត ខណៈកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងពីវឌ្ឍនភាពលើវិស័យការងារនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ដូចជា៖ ការលើកកម្ពស់លក្ខខណ្ឌ និងសុវត្ថិភាពការងារ អនុលោមច្បាប់ការងារ ការរក្សាបាននូវប្រាក់ឈ្នួលអប្បបរមាសមរម្យជាលំដាប់ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជា។ លើសពីនេះ ឯកឧត្តមក៏បានលើកឡើងពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអ្នកអភិវឌ្ឍន៍ ក្នុងការបន្តបង្កើតតំបន់សេដ្ឋកិច្ចពិសេសឯកទេសវិស័យវាយនភណ្ឌ កំណើនវិនិយោគ និងការនាំចេញ និងដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ជាដើម។ ទោះយ៉ាងណា តម្លៃអគ្គិសនីគឺជាការប្រឈមមួយរបស់កម្ពុជា ហើយដើម្បីអនុវត្តតាមតម្រូវការអនុលោមភាព និងតម្រូវការរបស់ម៉ាកអន្តរជាតិ កម្ពុជាក៏ពិចារណាប្រើថាមពលបៃតងតាមរយៈថាមពលព្រះអាទិត្យ និងជីវម៉ាសជាដើម។ឯកឧត្តមរដ្ឋមន្រ្តី និងលោកអង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនិងសហគ្រាស នៃអង្គការ OECD បានពិភាក្សាការងារទ្វេភាគីក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិកាអង្គការ OECD នាពេលថ្មីៗនេះ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ កម្ពុជា និង OECD បានរួមគ្នាផ្សព្វផ្សាយរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចអង្គការ OECD ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០១២ និងឆ្នាំ២០២២។ ដោយយោងតាមក្របខណ្ឌគោលនយោបាយសម្រាប់វិនិយោគ (PFI) របស់ OECD នៅឆ្នាំ២០១៨, OECD បានជួយពិនិត្យឡើងវិញនូវគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានពិនិត្យពីរបៀបដែលការកែលម្អបរិយាកាសវិនិយោគទូទៅ អាចរួមចំណែកក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង ការធ្វើពិពិធកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ការពិនិត្យឡើងវិញនេះ ក៏បានពិចារណាបញ្ហាប្រឈម និងឱកាសពីទស្សនៈបរិយាកាសវិនិយោគ ស្របតាមក្របខណ្ឌគោលនយោបាយសម្រាប់ការវិនិយោគ។ជាការឆ្លើយតប លោកស្រី Kate បានអរគុណ និងសម្ដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពរបស់កម្ពុជា ក៏ដូចជាក្រសួង ដែលពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះលោកស្រី ដែលអាចធ្វើជាចំណុចតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុងប៉ារីស ដោយលោកស្រីគូសបញ្ជាក់ថា យើងអាចចាប់យកឱកាសដែលមាន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ។ OECD នឹងគាំទ្របេសកកម្មរបស់ក្រសួង ក្នុងការលើកកម្ពស់ការអនុវត្តស្តង់ដារអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ក៏ដូចជាពង្រឹងភាពប្រកួតប្រជែង។ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា ដែលបានផ្លាស់ប្តូរទស្សនៈលើវិស័យការងារ និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួង និង OECD នឹងបន្តពង្រឹង និងពង្រីកភាពជាដៃគូដ៏ចាំបាច់នេះឱ្យកាន់តែរីកចម្រើន ដែលនឹងរួមចំណែកយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា៕

សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប រៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មីមួយពាន់រូប

2026/03/02 04:32:20 pm        117
សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣៥ របស់សាខាខេត្តសៀមរាប ចំនួន១ ០០០រូប ក្នុងគោលបំណងបណ្តុះបណ្តាលយុវតីឱ្យក្លាយជាធនធានដឹកនាំដ៏មានសក្ដានុពលសម្រាប់អភិវឌ្ឍជាតិ ដែលពិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី១ខែមីនាឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃសមាគម និងសមាជិកាជាច្រើនរូបទៀត។លោកស្រី ក្រង់ ស៊ីថាវី ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២២ ដល់២០២៤ សាខាខេត្តសៀមរាប បានពង្រីកសមាជិកាសកម្មចំនួន ៦ក្រុងស្រុក មានសមាជិកាចំនួន ២៨៩រូប និងគ្រូបង្គោល២១រូប និងចាប់ពីឆ្នាំ២០២៥ ដល់២០២៦នេះ ពង្រីកសមាជិកាសកម្មថ្មីចំនួន៧ស្រុក សរុប ៤២០រូប និងគ្រូបង្គោល១៥រូប។ សម្រាប់ពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី៣៥នេះ មានចំនួនសរុប ៨២៥រូប ក្នុងនោះសាខាខេត្តសៀមរាប មានសមាជិកគាំទ្រថ្មី៨១រូប សមាជិកសកម្មថ្មី៥៨២រូប និងត្រូវប្តូរកន្សែងចំនួន១២៦រូប។ក្រៅពីនេះ ក៏មានសមាជិកាមកពីស្នាក់ការកណ្តាល និងសាខាខេត្តកំពត ចូលរួមសច្ចាផងដែរ។ក្នុងនាម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ឆូវ ផល្លី អគ្គស្នងការរងនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្ដល់ឲ្យសមាជិកនូវចំណេះដឹងបទពិសោធន៍ទាំងជីវិត ការងារ និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុម ក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ សមាជិកទាំងអស់ត្រូវបានជំរុញ លើកទឹកចិត្តឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យស្លោករបស់សមាគមគឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា”។លោកស្រី ឆូវ ផល្លី បានបញ្ជាក់ថា សកម្មភាពអប់រំក្រៅប្រព័ន្ធនេះ តែងតែទទួលបានការយកព្រះទ័យទុកដាក់ និងគាំទ្រយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសនៃសមាគម ដែលទ្រង់តែងតែសព្វព្រះរាជហឫទ័យឱ្យយុវតីកម្ពុជាមានសមត្ថភាពខ្ពស់ស្មើមុខមាត់លើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមកាយឫទ្ធិនារីកម្ពុជា បាននិងកំពុងសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយមានយុវជន-យុវនារីទូទាំងប្រទេសដាក់ពាក្យចូលជាសមាជិកយ៉ាងច្រើនកុះករ។ គោលដៅចម្បងគឺការបណ្តុះបណ្តាលកុមារី និងយុវតី ឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃ ជាភរិយា និងជាម្តាយដ៏ល្អក្នុងសង្គម ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។លោកស្រីក៏បានថ្លែងនូវការកោតសរសើរ និងអគុណដល់សមាជិកា សមាជិកគាំទ្រទាំងអស់ ដែលបានចូលរួមសកម្មភាពផ្សេងៗ ក្នុងសមាគមកាយឫទ្ធិនារី កម្ពុជា ដូច ដែលសាខាបានធ្វើការបង្ហាញពីលទ្ធផលរបស់ខ្លួន។ ការចូលរួមរបស់ប្អូនៗ ក្មួយៗទាំងអស់ ធ្វើឱ្យសមាគមបន្ដបេសកកម្ម និងទិសដៅរបស់សមាគមកាយឬទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ។ ជាក់ស្តែងនៅថ្ងៃនេះមានប្អូនៗយុវជន-យុវនារីខ្មែរជាច្រើនពាន់នាក់នៅទូទាំងរាជធានី-ខេត្ត បានដាក់ពាក្យស្នើសុំចូលជាសមាជិកភាពនៃសមាគមកាយឫទ្ធិនារីកម្ពុជា ជាបន្តបន្ទាប់ទៀតផង៕

ពលរដ្ឋកម្ពុជានៅតែមានសុទិដ្ឋិនិយមចំពោះសុខសន្តិភាពដែលកំពុងមាន ខណៈផ្នែកខ្លះនៃពិភពលោកកំពុង មានសង្គ្រាម

2026/03/02 04:28:07 pm        139
ពលរដ្ឋកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះតម្លៃ នៃសុខសន្តិភាពដែលកំពុងមានក្នុងប្រទេស ខណៈបណ្តាប្រទេសមួយចំនួនក្នុងពិភពលោកកំពុងជួបសង្គ្រាមធ្ងន់ធ្ងរ ។ ក្នុងពេលដែល ប្រទេសមួយចំនួនលើពិភពលោកបាននឹងកំពុងកើតមានសង្គ្រាមដោយប្រដាប់អាវុធនោះ កម្ពុជាក៏នៅបន្តកំពុងទទួលរងការឈ្លានពានទឹកដី ពីសំណាក់រដ្ឋបរទេសជិតខាង ដោយពុំទាន់មានផ្លែផ្កាវិជ្ជមាននៅឡើយផងដែរ ។  ក៏ប៉ុន្តែ អ្វីដែលប្រជាពលរដ្ឋកម្ពុជាមើលឃើញ និងមានសុទ្ធិនិយមខ្ពស់នោះ គឺការដឹកនាំប្រកបដោយកិត្តិបណ្ឌិតវៀងវៃរបស់សម្តេចធិបតី ប្រមុខថ្នាក់ដឹកនាំរបស់ជាតិ ដែលមានយុទ្ធសាស្ត្រខ្ពស់ ក្នុងការទប់ទប់ស្ថានការជម្លោះដែលកំពុងកើត ឲ្យថមថយកម្តៅ និងព្យាយាមដោះស្រាយបញ្ហាតាមភាពត្រជាក់ ស្របតាមយន្តការការទូត និងច្បាប់អន្តរជាតិជាធំ ។  លោកសេង ជី ចៅសង្កាត់វាលវង់ តំណាងពលរដ្ឋទូទាំងសង្កាត់ ស្ញប់ស្ញែងចំពោះសម្តេចធិបតី ដែលតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ទោះក្នុងតម្លៃ និងកាលៈទេសៈណាក៏ដោយ សំដៅតែម្យ៉ាងប៉ុណ្ណោះ គឺការរក្សាបាននូវសន្តិភាព បញ្ចៀសបានពីការកើតមានសង្គ្រាម ។  គួរបញ្ជាក់ថា ៖ កម្ពុជា ជាប្រទេសតូចមួយ ដែលបានឆ្លងកាត់ឆ្អែតឆ្អន់អស់ហើយជាមួយភ្នក់ភ្លើង នៃសង្គ្រាមរុំារៃជាច្រើនទស្សវត្ស ហើយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំ បានរំដោះកម្ពុជាចេញពីសង្គ្រាម ហើយនាំយកសន្តិភាព ជូនជាតិ និងប្រជាជន អស់រយៈពេល២៨ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ១៩៩៨មក ដែលកត្តាសន្តិភាពនេះហើយ ទើបអាចធ្វើឲ្យកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន និង រីកមុខរីកមាត់នៅលើឆាកអន្តរជាតិបាន ៕ អត្ថបទ ៖ លីហេង

អាជីវករលក់ផលិតផលខ្មែរ នៅផ្លូវថ្មើរជើង កាន់តែរីករាយ ខណៈមានពលរដ្ឋកាន់តែច្រើនដែរ នាំគំាទ្រផលិតផលខ្មែរ

2026/03/02 04:21:49 pm        96
ពាក់ព័ន្ធនឹងការលក់ដូរផលិតផលខ្មែររបស់បងប្អូនអាជីវករលក់ដូរនៅលើផ្លូវថ្មើរចតុមុខ គឺកាន់តែរីករាយថែមទៀត បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាគំាទ្រផលិតផលខ្មែរច្រើនជាងមុន ហើយពួកគាត់ចង់ឱ្យបន្តគំាទ្របែបនេះថែមទៀត ដើម្បីកម្ពុជាកាន់តែរឹងមាំ។បញ្ជាក់ប្រាប់បាយ័នព្រឹកនេះ តំណាងបងប្អូនអាជីវករលក់ដូរនៅផ្លូវថ្មើរជើងចតុមុខចំនួន៣រូប បានប្រាប់ថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ដោយបច្ចុប្បន្ននេះការលក់ដូរផលិតផលខ្មែររបស់ពួកគាត់ គឺកាន់តែមានសន្ទុះលក់ដូរដាច់ជាងមុនថែមទៀត។ ពួកគាត់បន្តថា ចាប់តាំងពីបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាធ្វើពហិការ មិនប្រើប្រាស់ផលិតផលប្រទេសជិតខាងមក គឺបងប្អូនប្រជាពលរដ្ឋខ្មែរ បានជួយគំាទ្រផលិតផលខ្មែរ និងបានផ្តល់តម្លៃលើផលិតផលខ្មែរមានចំនួនកើនឡើងជាងមុន ហើយក្នុងនាំពួកគាត់ជាអ្នកផលិតនូវផលិតផលខ្មែរ និងក្នុងនាមជាអាជីវករលក់ដូរ នឹងខិតខំផលិតឱ្យបានច្រើន និងមានគុណភាពដើម្បីបំពេញតម្រូវការបងប្អូនប្រជាពលរដ្ឋ ពិសេសដើម្បីជំរុញការនាំចេញទៅក្រៅប្រទេសថែមទៀត ដើម្បីឱ្យខ្មែរខ្លាំងគ្រប់ជំនាន់តរៀងទៅ។ចំណែកតំណាងប្រជាពលរដ្ឋដែលទិញផលិតផលខ្មែរចំនួន២រូបបានប្រាប់ដែរថា បច្ចុប្បន្ននេះ ពួកគាត់នាំគ្នាទិញតែផលិតផលខ្មែរយកទៅប្រើប្រាស់ទេ ហើយនៅពេលមកលេងនៅផ្លូវថ្មើរជើងចតុមុខម្តងៗ មានបងប្អូនអាជីវករលក់ដូរផលិតផលខ្មែរច្រើន គឺសប្បាយចិត្ត ព្រោះក្នុងនាមជាកូនខ្មែរ ត្រូវតែនាំគ្នាគំាទ្រផលិតផលខ្មែរ ទើបសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើន ពិសេសបានជួយឱ្យកូនខ្មែរ ត្រូវពង្រឹងសមត្ថភាពការផលិតឱ្យមានការប្រកួតប្រជែងទំាងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ហើយពួកគាត់ នៅតែចង់ឱ្យអ្នកផលិតនូវផលិតផលប្រើប្រាស់ទំាងអស់ ត្រូវខិតខំផលិត និងកែច្នៃឱ្យបានល្អបន្ថែមទៀត ដើម្បីទាក់ទាញ ហើយក៏ស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានគ្រប់ៗគ្នាទើបកូនខ្មែររឹងមាំ។សូមបញ្ជាក់ថា ចាប់តាំងពីប្រជាពលរដ្ឋខ្មែរ បានរួមគ្នាធ្វើពហិការ មិនប្រើប្រាស់ផលិតផលប្រទេសជិតខាងមកដល់ពេលនេះ សង្កេតឃើញមានផលិតផលខ្មែរ មានចំនួនច្រើននៅលើទីផ្សារ ក្នុងនោះបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ក៏បានគំាទ្រមានចំនួនច្រើនផងដែរ៕  ផលិត គង់ រ៉េន

ទេសចរបរទេសគាំទ្រភ្នំពេញជាក្រុងទេសចរណ៍ល្អបំផុតមួយលើពិភពលោកនៅឆ្នាំ២០២៥

2026/03/02 04:14:11 pm        107
តាមប្រភពពី Condé Nast Traveler បានបង្ហាញលទ្ធផលការស្ទង់មតិជាអន្តរជាតិថា រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់កំពូលទី10 ក្នុងបណ្តាទីក្រុងធំៗដែលល្អបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២៥។ សម្រាប់លទ្ធផលការស្ទង់មតិនេះ ភ្ញៀវបរទេស បានថ្លែងការគាំទ្រ ហើយថា រាជធានីភ្នំពេញ ក៏ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជីវិត ដែលការប្រកបរបររបស់ប្រជាជន មានភាពរស់រវើកខ្លាំង និងទាក់ទាញ។ភ្ញៀវទេសចរអន្តរជាតិ មកពីអង់គ្លេស បារាំង អាឡឺម៉ង់ បានថ្លែងប្រាប់BTV នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះថា រាជធានីភ្នំពេញ ជាទីក្រុងទេសចរណ៍ធំស្រស់ស្អាត មានភាពសំបូរបែប រឿងរ៉ាវវប្បធម៌ប្រវត្តិសាស្ត្រ មានកន្លែងដើរកម្សាន្តច្រើន បៃតង ចរាចរណ៍មានភាពមមាញឹក ប្រជាជនមានភាពរស់រវើក ក្នុងការប្រកបរបរអាជីវកម្ម និងការងារ ជាដើម ហើយរាជធានីភ្នំពេញ សក្តិសមជាទីក្រុង ស្ថិតក្នុងចំណោមទីក្រុងទេសចរណ៍ធំល្អៗទាំង១០នៅពិភពលោក ហើយភ្ញៀវបរទេសនានានោះ ក៏បានអំពាវភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីទទួលចំណេះដឹង បទពិសោធន៍ល្អទាំងនោះ។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងបណ្តាទីក្រុងធំៗដែលល្អបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២៥ គឺកើតឡើងដោយសារប្រទេសជាតិមានការអភិវឌ្ឍ មានសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខថ្នាក់រាជរដ្ឋាភិបាលកម្ពុជា និង គោលដៅទេសចរណ៍មានសុវត្ថិភាព និងភាពទាក់ទាញ។តាមប្រភពពី Condé Nast Traveler បានបង្ហាញលទ្ធផលការស្ទង់មតិជាអន្តរជាតិថា ទីក្រុងធំៗដែលល្អបំផុតទាំង១០នៅលើពិភពលោក ក្នុងឆ្នាំ២០២៥ ( The Best Big Cities in The World in 2025) លំដាប់កំពូលលេខ១ ទីក្រុង Tokyo លេខ២ ទីក្រុង Kyoto ប្រទេសជប៉ុន លេខ៣ ទីក្រុង Cape Town ខណៈទីក្រុងSingapore ជាប់លំដាប់កំពូលលេខ៤ ត្រូវបានទទួលបានការកោតសរសើរចំពោះការរៀបចំផែនការទីក្រុងបៃតងមានប្រសិទ្ធភាព និងទិដ្ឋភាពការទទួលទានអាហារលំដាប់ថ្នាក់ពិភពលោក ដោយឡែករាជធានីភ្នំពេញ ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់កំពូលទី១០ ដោយមានការឆ្លុះបញ្ជាំងពីការទទួលស្គាល់ជាសកលកាន់តែខ្លាំងឡើងៗ អំពីទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ និងជីវិតមានភាពរស់រវើកនៅក្នុងទីក្រុង។អត្ថបទ ស៊ុម សុខជា 

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ៖ កម្ពុជាប្រកាន់ខ្ជាប់គោលជំហរសន្តិភាពជារឿងត្រឹមត្រូវ

2026/03/02 04:08:28 pm        111
ក្រោមដឹកនាំដោយគិតបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានរក្សា គោលជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិភាព ទើបបច្ចុប្បន្ននេះ គ្មានការ ផ្ទុះអាវុធបន្តទៀត ខណៈនៅមជ្ឈមបូព៌ាកំពុងមានសង្គ្រាមកើតឡើង។ អ្នកវិភាគនយោបាយ យល់ឃើញ ថាល្អចំពោះកម្ពុជាប្រកាន់ខ្ជាប់គោលជំហរសន្តិភាព។មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី០២ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅរាជ បណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាស្រ្តាស្រ្តនយោបាយ បានលើកឡើងថា ការរក្សាគោល ជំហររបស់រាជរដ្ឋាភិបាលក្នុងដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសន្តិភាព តាមរយៈយន្ត ការការទូត ច្បាប់អន្តរជាតិ និងធម្មនុញ្ញអាស៊ាន ទើបប្រទេសកម្ពុជាអាចរកសន្តិភាពបានយូរអង្វែង និង អាចធានាបានសិទ្ធិរស់រានមានជីវិតរបស់មនុស្សជាតិ ជាពិសេសជនស៊ីវិល។បច្ចុប្បន្នប្រទេសមហាអំណោចមួយចំនួនកំពុងមានសង្គ្រោមជាមួយគ្នា ពោលដូចជា៖ សហរដ្ឋអា ម៉េរិក សហការជាមួយប្រទេសអ៊ីស្រាអែល ធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី ធ្វើជាសង្គ្រាម ជាមួយអ៊ុយក្រែន ជាដើម។ ដើម្បីបញ្ចៀសសង្គ្រាមកុំឲ្យកើតមានឡើងនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិ បាលកម្ពុជា បាននឹងកំពុងព្យាយាមដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិភាពវិធី៕ អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM