ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តពង្រឹងវិស័យសន្ដិសុខសណ្ដាប់ធ្នាប់ និងប្រឆាំងបទល្មើស​ឆ្លងដែនខុសច្បាប់

2024/11/22 04:28:17 pm        226
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧត្តម​សេនីយ៍​ឯក​បម្រុង ត្រឹន គ្វក់ត័រ អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ដោយកិច្ច​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បានឯកភាពគ្នាពង្រឹងទំនាក់ទំនងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ បង្ការ ប្រឆាំង​បទ​ល្មើសឆ្លងដែនខុសច្បាប់រវាងប្រទេសទាំងពីរ ឲ្យកាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត​ជាពិសេសលើបញ្ហាគ្រឿងញៀនតែម្តង។ថ្លែងក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្វាគមន៍ចំពោះវត្តមាន លោក​អនុរដ្ឋមន្ត្រី និងសហការី ដោយបានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា-វៀតណាម លើ​គ្រប់វិស័យ។ ក្នុងនាមរដ្ឋាភិបាលកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ បានធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ នៃប្រទេសទាំងពីរ និងកែលម្អឲ្យកាន់​តែ​ប្រសើរ​នូវ​ចំណុច​ដែល​សេស​សល់​។ជាមួយ​គ្នានេះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានអះអាងផងដែរថា ក្នុងនាម​ជា​ប្រទេស​ជិត​ខាងត្រូវតែបន្ដពង្រឹង និងពង្រីកទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោល​ត្រូវ​ជួយគ្នាទៅវិញទៅមក សំដៅធានាដល់ការរក្សាមិត្តភាពយូរអង្វែង ហើយ​ត្រូវ​ពង្រឹង​វិស័យ​សន្តិសុខ​សណ្ដាប់ធ្នាប់ ហើយកម្លាំងមានសមត្ថកិច្ច នៃប្រទេសទាំងពីរ ត្រូវរួមគ្នា​ប្រឆាំង​បទ​ល្មើស​ឆ្លង​ដែន​ខុសច្បាប់គ្រប់ប្រភេទ។ថ្លែងនៅក្នុងកិច្ច​ជំនួបនោះដែរលោកអនុរដ្ឋមន្ដ្រីវៀតណាម បានថ្លែងអំណរគុណ​ចំពោះ​ការ​លើក​ឡើង​របស់​ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អ នៃប្រទេសទាំងពីរ និង​បានចែករំលែកសភាពការណ៍ និងការសហការគ្នាល្អ។ លោកបន្ដថា វៀតណាម និង​កម្ពុជា​មាន​ទំនាក់​ទំនងជាប្រពៃណីតាំងពីយូរលង់មក ហើយក្រសួងនគរបាលវៀតណាម បាន​ពង្រីក​ទំនាក់​ទំនង​ជាមួយកម្ពុជា ពិសេសវិស័យសន្តិសុខ។លោកអនុ​រដ្ឋ​មន្ដ្រីក្រសួងនគរបាលវៀតណាម ក៏បានកោតសរសើរចំពោះឯកឧត្តមសន្ដិបណ្ឌិត ឧប​នាយករដ្ឋមន្ត្រី ដែលមានបទពិសោធន៍ជាច្រើនក្នុងវិស័យនគរបាល ហើយ​ឥឡូវ​ក្នុង​ឋានៈ​ជា​ឧប​នាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារសន្តិសុខជាតិ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក​គូស​បញ្ជាក់​ថា កន្លងមកកម្ពុជា-វៀតណាម បានសហការចែករំលែកព័ត៌មានគ្នា លើការទប់​ស្កាត់​បទ​ល្មើស ​និងព័ត៌មានក្លែងក្លាយ និងការងារក្នុងវិស័យសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើជាសេនាធិការ​ជូន​ថ្នាក់​ដឹកនាំ​នៃ​ប្រទេសទាំងពីរ និងបម្រើជូនប្រជាជនទាំងពីរ៕ អត្ថបទ៖ បាន ចក់ 

អនុប្រធានរដ្ឋឡាវកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

2024/11/22 03:25:35 pm        193
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Pany Yathotou អនុប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)​ លើកទី១២​ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប លោកជំទាវអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងការអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ក៏ដូចជាបានធ្វេីឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចធ្លោឡេីងនៅលើឆាកអន្តរជាតិ។ លោកជំទាវអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំបានយ៉ាងល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លេីកទី១២​ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកជំទាវអនុប្រធានរដ្ឋក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងឡាវនិងកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាលនិងប្រជាជនឡាវ គ្រប់កាលៈទេសៈ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានអរគុណលោកជំទាវអនុប្រធានរដ្ឋ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមនៅក្នុងមហាសន្និបាត ICAPP និងកិច្ចប្រជុំពាក់ព័ន្ធលើកទី១២ ព្រមទាំងបានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចបវរធិបតីជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវអនុប្រធានរដ្ឋ បានពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច, ថាមពល, សន្តិសុខនិងការពារជាតិ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន៕

លោក ហេង សំណាង៖ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយម សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិក«ភេរវកម្ម»នៅកម្ពុជា

2024/11/22 02:55:57 pm        493
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយម សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចរបស់ខ្លួនកំពុងធ្វើសកម្មភាព«ភេរវកម្ម» នៅកម្ពុជា បន្ទាប់ពីក្រុមជ្រុលនិយមក្រៅច្បាប់ទាំងនេះ បានចាប់ផ្តើមប្រើរូបភាពនានា ពិសេសការប៉ុនបង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ម្តងហើយម្តងទៀត។លោក ហេង សំណាង ថ្លែងថា៖«ម្តងហើយម្តងទៀត ក្រុមជ្រុលនិយម ពិសេសទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី តែងតែបំផុសបំផុល ញុះញង់ ប្រឌិតរឿង បង្កើតជាបញ្ហា ជាច្រើនឆាំ្ន អស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ដោយប្រើវិធីសាស្រ្តទុច្ចរិត ដោយទណ្ឌិតរូបនេះ មិនដែលគិតថាសុខទុក្ខប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរនោះទេ ដោយសារតែមហិច្ឆិតាផ្ទាល់ខ្លួន។ សូម្បីតែសកម្មជនរបស់គេក៏បោកបញ្ឆោត ហើយធ្លាក់ខ្លួនជាជនរងគ្រោះ»។ បើតាម លោក ហេង សំណាង ថ្មីៗនេះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី តែងតែបំផុសចលនាខុសច្បាប់ តាមបណ្តាញសង្គមរបស់គេ និងបក្សពួកមួយក្តាប់តូច ឲ្យប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ។ ទង្វើនេះ ជាសកម្មភាពភេរវកម្មសុទ្ធសាត និងមិនអាចប្រកែកបានជាដាច់ខាត។ ក្នុងនាមជាយុវជន លោក ហេង សំណាង បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិជ្រុលនិយមមួយក្តាប់តូចទាំងនោះ ពិសេសទណ្ឌិតក្បត់ជាតិដែលរត់ភៀសខ្លួននៅក្រៅប្រទេស។ ដូច្នេះរាល់ការធ្វើសកម្មភាព អំពាវនាវ និងបំផុសបំផុល ញុះញង់ និងតែងតែប្រឌិត បង្កើតព័ត៌មានក្លែងក្លាយពីសំណាក់ជនអគ្គតិទាំងនេះ ដែលធ្វើឱ្យពលរដ្ឋខ្មែរមានការភ័ន្តច្រឡំ គឺ លោកប្រកាស ប្រឆាំងដាច់ខាត។ជាមួយគ្នានេះ លោក សូមអំពាវនាវដល់មហាជនខ្មែរ រួមសាមគ្គីគ្នា បណ្តុះមនសិការ ស្នេហាជាតិឱ្យកាន់តែរឹងមាំ ‹‹រួមគ្នាកម្ចាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម ឲ្យអស់ចេញពីកម្ពុជា›› និងសូមក្រើនរម្លឹកដល់បងប្អូនយុវជន សកម្មជនប្រឆាំង ឬបងប្អូនអ្នកគាំទ្រក្រុមជ្រុលនិយម សូមកុំចាញ់កល់ចូលសូង ពាក់ព័ន្ធ ជាមួយក្រុមជ្រុលនិយមជាឧទ្ទាមក្រៅច្បាប់ ដែលមានចរិកជាភេរវកម្ម។ពិសេសលោក សូមអំពាវនាវដល់អាជ្ញាធរមានសម្ថតកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលប្រឌិតនិងបង្កើតព័ត៌មានក្លែងក្លាយកេងចំណេញនយោបាយចង់ធ្វើឲ្យប្រទេសកម្ពុជាមានភាពវឹកវរ៕ 

អ្នកនាំពាក្យ៖ បច្ចុប្បន្នកម្ពុជាមានរថយន្តអគ្គិសនីចំនួនជាងពីរពាន់គ្រឿងហើយ ដែល​បាន​ចុះ​បញ្ជី​ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន

2024/11/22 02:45:15 pm        174
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឲ្យដឹងថា មក​ទល់​ពេល​នេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧​គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរ​លើ​កំពូល​តារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។តាមរយៈផេកហ្វេសបុកផ្លូវការរបស់ខ្លួននាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ផន រឹម បាន​ឲ្យ​ដឹងទៀតថា រយៈពេល៩ខែឆ្នាំ២០២៣មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ២០៣គ្រឿង ខណៈ​ដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ១៦៤៤គ្រឿង ដែល​មាន​ន័យថា រថយន្តអគ្គិសនីមានសន្ទុះកើនឡើង៧១០% ខណៈ​ដែល​ទោចក្រ​យាន​កើន​ឡើង​ ៣៦៨% ដោយឡែកត្រីចក្រយានថយចុះ-១៥%។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗ​នេះ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយជាតិស្តីពី​ការ​អភិវឌ្ឍ​វិស័យ​យាន​យន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​តម្រង់​ទិស និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​នៅ​ក​ម្ពុជា។ បើតាមអ្នកនាំ ពាក្យរូបនេះបានលើកឡើងទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សេរីភាព និងជម្រើសកាន់តែសំបូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួល​ការ​ធ្វើ​ដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង​អត្រា​នៃ​ការ​ប្រើប្រាស់​យានយន្ត​កើ​ន​យ៉ាង​ខ្លាំង ជាពិសេសរថយន្តអគ្គិសនីតែម្តង៕ អត្ថបទបាន ចក់ 

រដ្ឋមន្រ្តីសុខាភិបាល៖ «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ផ្នែកសម្ភព និងរោគស្រ្តីពិតជាដើរ​តួនាទី​យ៉ាងសំខាន់»

2024/11/22 02:12:50 pm        200
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា «អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ​សង្រ្គោះ​អាយុ​ជីវិត​មាតា និងទារក»។ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីបើកទិវាលើកទី២៣ នៃ​សមាគម​សម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ“រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”, នាព្រឹក​ថ្ងៃ​ទី​២២ ខែវិចិ្ឆកានេះ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងទៀតថា នាពេលថ្មីៗនេះដែរ កាលពីថ្ងៃទី០៥ តុលា ២០២៣ កន្លងទៅក្រសួងសុខាភិបាល ក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការ ជំងឺ​មហារីក​មាត់​ស្បូន​លើ​កុមារី​អាយុ៩ឆ្នាំ​ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើកកម្ពស់សុខុមាលភាព ប្រជា​ពលរដ្ឋ​កម្ពុជាយើងផង និងក៏ចូលរួមចំណែក​ក្នុង​គោល​ដៅ​លុប​បំបាត់​ជំងឺ​មហារីក​មាត់​ស្បូន​នា​ឆ្នាំ​២០៣០ របស់WHO។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាគមសម្ភព និងរោគស្រ្តី​វិទ្យា​កម្ពុជា​ រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមា​រ​នៅ​កម្ពុជា​ ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តម​សាស្រ្តា​ចា​រ្យ​រដ្ឋ​​មន្រ្តី បានផ្តល់អនុសាសន៍គន្លឹះជាអាទិភាពមួយចំនួន ដល់អង្គពិធីនា​ពេល​នេះ​ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ទៅលើ​៖ ១) ការកសាងសមត្ថភាពតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និង​បង្កើន​ចំនួន​គ្រូបង្គោល ២) ការគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈ ៣) ការពង្រឹងធនធានមនុស្ស ហេដ្ឋា​រចនាសម្ព័ន្ធសម្ភារ និងគោរពតាមនិយាម គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ៤)​ការ​បង្កើនកិច្ចសហការបច្ចេកទេសជាមួយដៃគូឱ្យបានទូលំទូលាយ ៥)ការ​ពង្រឹង​កិច្ច​ប្រាស្រ័យ​ទាក់​ទង​ឱ្យបានជិតស្និទ្ធ ការផ្សព្វផ្សាយ អប់រំសុខភាព និងជំរុញឱ្យមានការចូលរួមពីសហគមន៍។ បន្ថែម​ពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់ជាសារគន្លឹះទៅកាន់សមាជិក សមាជិកា ទាំង​មូល​ដូចខាងក្រោម៖- សមាគមសម្ភព​ និងរោគស្ត្រីវិទ្យាកម្ពុជា ត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្តជាប្រចាំ និង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាពបច្ចេកទេសទាន់សម័យ រួមទាំងឧបករណ៍ សម្ភារ និងឱសថ។- អ្នកផ្តល់សេវាទាំងអស់ ត្រូវចុះបញ្ជីគណៈវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយត្រូវ​មាន​បញ្ជិកា​ឱ្យ​បាន​ត្រឹមត្រូវ ហើយត្រូវផ្ទៀងផ្ទាត់ឱ្យគ្រប់តាមលក្ខខណ្ឌ ជាពិសេសធនធានមនុស្សសមស្រប និង​ឯកសារបទដ្ឋានដាក់បិទផ្សាយនៅលើជញ្ជាំង។ ត្រូវរាយការណ៍​ឱ្យបា​ន​ជាប់​ជា​ប្រចាំ​ជាមួយ​ផ្នែក​ពាក់​ព័ន្ធទាំងផ្នែកសុខាភិបាលមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន។- លើកទឹក​ចិត្តឱ្យសេវាឯកជនចូលរួមជាសមាជិកសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដើម្បី​ស្វែង​យល់​ជាមួយគ្នា ធ្វើការជាមួយគ្នា ប្រុងប្រយ័ត្នជាមួយគ្នា អាចជួយគ្នាបាន។- នៅតាមគ្លីនិក/សេវាឯកជនដែលមានសេវាសម្រាលកូន សុំឱ្យរៀបចំកន្លែងត្រឹមត្រូវ មាន​កញ្ចប់​សេវា​សង្គ្រោះ​បន្ទាន់ ដើម្បីសង្គ្រោះទារកនៅនឹងកន្លែងបានទាន់ពេលវេលា ព្រោះអ្នកធ្វើ​ការងារ​សម្ភព​រោគ​ស្ត្រី ជាអ្នកសង្គ្រោះជីវិតមាតា និងទារក។បើតាមឯកឧត្តមសាស្រ្តាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា បាន​ឲ្យ​ដឹង​ថា ជារៀងរាល់ឆ្នាំសមាគមបានរៀបចំអង្គទិវានេះ ក្នុងវត្ថុបំណងផ្លាស់ប្តូរ យោបល់ ចំណេះដឹង និង​រៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងជំនាញសម្ភព និងរោគស្រី្ត និងបង្កើន​ចំណេះ​ដឹង​របស់​សមាជិក​ដូច​ជាទុនក្នុងការផ្តល់សេវាផ្នែកសម្ភព និងរោគស្រី្ត ឲ្យមានប្រសិទ្ធភាព និងគុណភាព។ជា​ចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ សមាគម​សម្ភព និង​រោគស្ត្រីវិទ្យាកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងក៏អរគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​វាគ្មិនទាំងជាតិ និងអន្តរជាតិ សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដែល​ជា​ការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕ អត្ថបទ រដ្ឋា 

ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបពុទ្ធឱវាទដល់ប្រជាពលរដ្ឋឱ្យសាងអំពើល្អក្នុងសង្គម

2024/11/22 02:01:46 pm        185
ព្រះសង្ឃជាតួអង្គមួយយ៉ាងសំខាន់ដែលប្រជាពលរដ្ឋខ្មែរបានឱ្យតម្លៃ និងព្រះសង្ឃ​ជាអ្នកនាំ​នូវ​ពុទ្ធ​ឱវាទ ដើម្បីសាបព្រោះទៅដល់សង្គម និងដឹកនាំមនុស្សឱ្យមានសេចក្តីល្អក្នុងខ្លួន។ នេះ​តាម​សង្ឃ​ដីកា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការ​ព្រះពុទ្ធសាសនា ដើម្បី​អប់រំ នៃ​កម្ពុជា បានផ្តល់បទសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះ ក្នុងឱកាស​ព្រះតេជ​គុណ​និមន្តចូលរួម​ក្នុងកិច្ចពិភាក្សាពេញ​អង្គ​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្រ្តី​សង្ឃ​ទូទាំង​ប្រទេស ​លើកទី៣២ ស្ថិតនៅវិទ្យាស្ថានជាតិអប់រំ។នៅក្នុងកិច្ចសម្ភាស ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មានសង្ឃដីកាបន្តថា ក្នុងបរិបទ​សង្គម​ខ្មែរ​នា​ពេលបច្ចុប្បន្ន ព្រះសង្ឃតែដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀត ដើម្បីអប់រំ សីលធម៌ ទៅ​ដល់​ប្រជា​ពលរដ្ឋ ជាពិសេសយុវជនក្នុងសម័យទំនើបនេះ ឱ្យមានសីសសមាធិបញ្ញាក្នុងខ្លួន ដោយ​កន្លង​ទៅ និងបច្ចុប្បន្ន ព្រះសង្ឃបានធ្វើការអប់រំ តាមរយៈការសម្តែងព្រះធម៌ និងចុះអប់រំ​នៅ​តាម​សាលា​រៀន​ជាដើម។ពាក់ព័ន្ធនឹងការប្រើប្រាស់ភាសា និងអក្សរសាស្រ្តខ្មែរវិញ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មាន​សង្ឃដីកាឱ្យដឹងថា ការអប់រំ ការបង្ហាត់បង្រៀន ការយល់ដឹងពីភាសា និងអក្សសាស្រ្ត​ជាតិ​ជា​រឿង​ចាំ​បាច់ ព្រោះភាសា និងអក្សសាស្រ្តជាអត្តសញ្ញាណរបស់ជាតិ។ ក្នុងន័យនេះ ព្រះបញ្ញា​មុនីញាណ ហាក់ សៀងហៃ មើលឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋ​ខ្មែរ​ភា​គ​ច្រើន​បាន​យល់​ដឹង​ពី​អក្ស​សាស្រ្ត​ខ្មែរ ប៉ុន្តែមួយចំនួនតិចមិនបានយល់ដឹង និងមិនបានផ្ចិតផ្ចង់​ពេល​សរសេរ​អក្សរ​បង្ហោះ​នៅ​ក្នុង​បណ្តាញស​ង្គម ដែលធ្វើឱ្យមានឱនភាពផ្នែកភាសា។ យ៉ាងណាក្តី ដើម្បីចូលរួមថែរក្សា និង​អភិរក្ស ភាសា និងអក្សរសាស្រ្តខ្មែរឱ្យនៅស្ថិតស្ថេរគង់វង្ស ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយក​ប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា នឹងបន្តអប់រំ ផ្សព្វផ្សាយ​ទៅ​សាធារណៈ​ជន​ឱ្យបានយល់ដឹងក្បួនខ្នាតនៃការប្រើប្រាស់ភាសា និងអក្សរសាស្រ្តខ្មែរ ។គួរបញ្ជាក់ដែរថា ក្រសួងធម្មការ និងសាសនា បានរៀបចំអនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើកទី៣២ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណង ពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងរួមទាំង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវរាល់ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និង​ពង្រឹង​គុណ​ភាព អប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើន ស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ 

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ចំនួន៧៥កន្លែងនៅទីតាំងថ្មី នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៥, ​ផុតកំណត់ទទួលពាក្យថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤

2024/11/22 01:50:34 pm        219
ដើម្បីកសាងធនធានមនុស្សឆ្នើម លើជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាម​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ ក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) បានសម្រេចផ្តល់អាហារូបករណ៍ សម្រាប់សិក្សាថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​លើ​ជំនាញ​បច្ចេកវិទ្យាឌីជីថលចំនួន ៧៥ កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយ​សិក្សា​នៅ​ AUPP High School - Foxcroft Academy ដែលមានអាសយដ្ឋាននៅ​ខាង​ក្រោយ​សណ្ឋាគារ​ Raffles Hotel Le Royal។កាលបរិច្ឆេទ និងការទទួលពាក្យ សម្រាប់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញតាមរយៈតំណភ្ជាប់ https://www.sisaupp.com/masters-online-application ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរសព្ទលេខ៖ 012 266 631 ឬ 093 366 623ឬ អាសយដ្ឋាន៖ ផ្ទះលេខ ៥៧ ផ្លូវលេខ ៧៥ កែងផ្លូវលេខ ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទីតាំង (Google Maps)៖ https://maps.app.goo.gl/89A94jir5vhcDzoH9?g_st=ic

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូ ICAPP

2024/11/22 01:44:15 pm        93
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មុនពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដា​គណបក្ស​នយោបាយនៅអាស៊ី លើកទី១២ - 12th General Assembly of ICAPP (International Conference of Asian Political Parties )សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២ បានទទួល​ជួប​សម្ដែងការគួរសមជាមួយបណ្ដាគណៈប្រតិភូ ICAPP ដែលបានអញ្ជើញមក​ចូលរួម​ក្នុង​មហា​សន្និបាត ICAPP លើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើ​ឡើង​នៅ វិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ជំនួបសម្តែងការគួរសមនេះ គណៈអចិន្ត្រៃយ៍ ICAPP មាន ២៦ រូប មកពី ២២ ប្រទេស ដឹកនាំដោយ ឯកឧត្តម Chung Eui-yong ប្រធានគណៈអចិន្ត្រៃយ៍ ICAPP ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ និងសម្តេចធិបតី រួមជាមួយអនុប្រធានគណបក្ស និងសមាជិកគណៈអចិន្ត្រៃយ៍។សម្តេចតេជោ ស្វាគមន៍ គណៈប្រតិភូ ICAPP ដឹកនាំដោយ ឯកឧត្តម Chung Eui-yong ប្រធាន​គណៈអចិន្ត្រៃយ៍ ICAPP និងលើកឡើងដោយសង្ខេប ពីការវិវត្តនៃស្ថានភាពនយោបាយនិងសេដ្ឋកិច្ច កម្ពុជា ក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបាន​ប្រែក្លាយ​ពីប្រទេសអស្ថិរភាព និង មានសង្គ្រាម ស៊ីវិល​ ទៅជាប្រទេសដែលមានសុខសន្តិភាព និង ស្ថិរភាព ​ពីប្រទេសរងការបំផ្លិចបំផ្លាញគ្រប់វិស័យ មកជាប្រទេសដែលមានការអភិវឌ្ឍគ្រប់​វិស័យ​នាពេលបច្ចុប្បន្ន ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% អស់រយៈពេលជាង២ទសវត្ស រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៧ ជាឆ្នាំនៃការចាកចេញ ពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍​តិចតួច និងក្លាយជាប្រទេសចំណូលមធ្យម ក៏ប៉ុន្តែ ដោយសារជំងឺកូវីដ ការចាកចេញនេះ ត្រូវបានពន្យាទៅឆ្នាំ២០២៩។ ជាមួយគ្នានេះដែរ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្តេចតេជោ មានសុទិដ្ឋិនិយមថា កម្ពុជា នឹងសម្រេចចក្ខុវិស័យជាប្រទេស​ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដោយធ្លាក់ក្នុងអន្ទាក់​នៃប្រទេសចំណូលមធ្យម ។ថ្នាក់ដឹកនាំ ICAPP បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍឆាប់រហ័សគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ជាប្រទេសដែលងើបពីសង្រ្គាមហែកហួរ និងបែកបាក់ និងកោតសរសើរពីការដឹកនាំរបស់ សម្តេចតេជោ​ ដែលនាំប្រទេសទៅកាន់សន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ និង​កោតសរសើរ​ពីសមត្ថភាពដឹកនាំរបស់ សម្តេចធិបតី ក្នុងការបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុន។ ថ្នាក់ដឹកនាំបានរំលឹកឡើងពីការរីកចម្រើននៃអង្គការ ICAPP ក្លាយជាក្រុមគណបក្សដែលធំ​ជាងគេ​នៅអាស៊ី ។ ថ្នាក់ដឹកនាំ បានវាយតម្លៃខ្ពស់ពីការចូលរួមរបស់គណបក្សទាំងអស់ ធ្វើឲ្យ ICAPP ក្លាយជាស្ថាប័នដ៏មានឥទ្ធិពលមួយ។ ថ្នាក់ដឹកនាំបានរំលឹកពីភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១០។ ប្រធាន និងសហប្រធាន គណៈអចិន្រ្តៃយ៍ ICAPP បានជូនពរ ឲ្យគណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាត​ជា​ប្រវត្តិសាស្រ្តនេះ៕

តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ ២រូប ពាក់ព័ន្ធករណីចាក់ថ្នាំខុស​បណ្តាលឲ្យ​ស្លាប់អ្នកជំងឺ នៅស្រុកបាទី ខេត្តតាកែវ

2024/11/22 01:43:09 pm        181
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវបានឲ្យដឹងថាថា បន្ទាប់​ពីបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៤០៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងប​ន្ទាប់ពីបានសួរចម្លើយ ជនត្រូវចោទ និងពិនិត្យភស្តុតាងនានានៅក្នុងសំណុំរឿងរួចមក ចៅ​ក្រម​ស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន ២រូប គឺទី១.ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ បម្រើការងារ​នៅ​មន្ទីរ​ពេទ្យ​បង្អែ​ក​ស្រុក​បាទី ត្រូវចោទប្រកាន់ពីបទ មនុស្សឃាតដោយចេតនា ប្រព្រឹត្តទៅនៅចំណុច ភូមិបឹង​ពញាគុ​ក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប​ទ​ល្មើស​ព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ និងបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយ គ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្ត​ទៅ​នៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃ ច្បាប់ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងបទ លាក់បំបាំងសាកសព ប្រព្រឹត្តទៅនៅចំណុច ភូមិ​ម្រះជ្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែលមាន ចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៥៣១ នៃក្រមព្រហ្មទណ្ឌ និងបទ ទារុណ​កម្ម និងអំពើឃោរឃៅមានស្ថាន ទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះ​ព្នៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១១ នៃ ក្រមព្រហ្មទណ្ឌ និងទី២.ឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ត្រូវ ចោទប្រកាន់ពីបទ ប្រកប​វិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តទៅនៅចំណុច ភូមិ​បឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលអំឡុងឆ្នាំ២០២៤ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃច្បាប់ស្តីពីការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈវិស័យសុខាភិបាល និងបទ សមគំនិតក្នុងអំពើលាក់បំបាំងសាកសព និងបទ សម​គំនិត​ក្នុង​អំពើទារុណកម្ម និងអំពើឃោរឃៅមាន ស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្ត​ទៅ​នៅចំណុច ភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៩, មាត្រា ២៣១ និងមាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការពារនូវសុខសន្តិភាព

2024/11/22 01:26:13 pm        66
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អំពីការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការ ការពារនូវសុខសន្តិភាពខាងតែបាន។សម្តេចធិបតី បានមានប្រសាសន៍ថា ក្នុងនាមអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែរក្សាឱ្យបាននូវសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ខណៈដែលសន្ដិភាពដែលកម្ពុជាទទួលបានរយៈពេលជាង ២៦ ឆ្នាំកន្លងមកនេះបានរម្លឹកឱ្យឃើញពីការខិតខំប្រឹងប្រែង ការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់ឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដែលបានលះបង់អាយុជីវិតស្វែងរកការផ្សះផ្សាជាតិ រហូតទទួលបានសន្ដិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។ សូមជម្រាបថា មហាសន្និបាត ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរ​ទស្សនៈ និងសន្ទនាខាងនយោបាយ ​ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេស​បង្កើនជំនឿជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់​នៃគណបក្ស​នយោបាយនានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង ៣៥០ គណបក្ស។ មហាសន្និបាតនេះ តែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះចាប់ផ្តើមលើកទីដំបូងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅឆ្នាំ២០០០៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM