ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការងារជំរុញឱ្យមន្ត្រីបន្តពង្រីកទីផ្សារការងារក្រៅប្រទេស​ដែលមានប្រាក់ឈ្នួលខ្ពស់ និង​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា

2026/02/28 10:23:42 am        146
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ និងភាគីពាក់ព័ន្ធ ត្រូវបន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ លក្ខ​ខណ្ឌ​ការងារល្អ និងមាននិងញក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ នៅក្នុង​ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងការងារក្នុងឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​ការងារសម្រាប់ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បាន​ឱ្យ​ដឹង​ថា គិតត្រឹមឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្របច្បាប់ មានចំនួនប្រមាណជាង ៤៣ម៉ឺននាក់ ដោយបានបញ្ជូន​ប្រាក់​បញ្ជើ​មក​ក្នុង​ប្រទេស​វិញប្រមាណ ១ពាន់ ៨៦០លានដុល្លារ។ ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងបម្រើការនៅក្រៅប្រទេសនោះ រួមមាន៖ ប្រទេសថៃ កូរ៉េ​ខាង​ត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត និងអ៊ីស្រាអែលជាដើម។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងដោយណែនាំដល់មន្រ្តីក្រោមឱវាទ បន្ត​ពង្រឹង​ និង​ពង្រីក​ការ​ផ្តល់​សេវា​ការងារ ​សេវាប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីព ការផ្សព្វផ្សាយព័ត៌មានទី ផ្សារការងារ ការ​តម្រង់​ទិសមុនចូលទីផ្សារការងារ និងការបន្តរៀបចំព្រឹត្តិការណ៍ការងារ រួមមាន ទីផ្សាការងារ ពិព័រណ៍​ការងារ និងការផ្គូផ្គង និងសម្ភាសការងារ និងការ​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ដំណើរ​ការ​ប្រព័ន្ធ​ឆ្លើយ​តប​បន្ទាន់ ១២៩៧ ដល់សាធារណៈ និងជាពិសេស​អតីត​ពលករ​ដែលត្រឡប់​ម​ក​ពី​ប្រទេស​ថៃ។​ ឯកឧត្តម ក៏បានឱ្យបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ការគាំពារ​ជន​ទេសន្តរ​ប្រវេសន៍​ការងារខ្មែរទៅធ្វើការនៅក្រៅ ប្រទេស និងយន្តការសមាហរណ​កម្ម​ជន​ទេសន្ត​រ​ប្រវេសន៍​ការងារ​ខ្មែរ​ប្រកបដោយប្រសិទ្ធភាពនិងចីរភាព។ឯកឧត្តម ហេង សួរ ក៏ណែនាំឱ្យបន្តរៀបចំ ផលិត និងផ្សព្វផ្សាយរបាយការណ៍​អង្កេត និង​ឯកសារ​សិក្សា​ស្រាវ​ជ្រាវ​ពាក់ព័ន្ធនឹងតម្រូវការទីផ្សារ ការងារ ជាពិសេសទស្សនវិស័យ​មុខរបរ និង​ការងារ​ឱ្យ​បាន​ទៀងទាត់ និងកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ព័ត៌មាន​ទីផ្សារ​ការងារ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដល់​អ្នកស្វែងរកការងារ កម្មករនិយោជិត និយោជក អ្នកផ្តល់ការ បណ្តុះបណ្តាល និង​សាធារណ​ជន​៕ អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បី​រួម​ចំណែក​ជំរុញ​ទំហំ​ពាណិជ្ជកម្មទ្វេភាគី

2026/02/28 09:47:26 am        219
កម្ពុជា និងវៀតណាម ប្តេជ្ញានឹងខិតខំសហការគ្នាដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និង​ការ​ដោះដូរ​ពាណិជ្ច​កម្មតាមព្រំដែនបន្ថែមទៀត ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី និង​លើក​ស្ទួយ​ជីវភាព​រស់​នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការប្តេជ្ញានេះ ក្នុងជំនួបពិភាក្សា​ការងារ​រវាង​ឯកឧត្ដម​សន្ដិ​បណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងឯកឧត្តម Nguyen Minh Vu អនុ​រដ្ឋ​មន្ត្រី​ប្រចាំ​ការ នៃក្រសួងការបរទេសវៀតណាម កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី។ក្នុងជំនួបពិភាក្សា ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់​អនុរដ្ឋមន្ត្រី ដែលបានមកកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏សមស្របមួយ ក្នុង​ការ​បន្ត​ជំរុញ​សន្ទុះ ​នៃកិច្ចសហប្រតិបត្តិការព្រំដែននៃប្រទេសទាំង បន្ទាប់ពីកម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ទ្វេភាគី​កម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីកម្ពុជា-វៀតណាម-ឡាវ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានសម្តែងនូវ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​នៃ​កិច្ច​ប្រជុំ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសាមគ្គីភាព ក៏ដូចជា​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ស្អិត​រមួត​បន្ថែមទៀត។ឯកឧត្តម សន្ដិបណ្ឌិត ក៏បានគូសបញ្ជាក់ថា វៀតណាម​ជា​ប្រទេស​ដែល​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច ​គួរឲ្យកត់សម្គាល់ក្នុងកម្រិត៨% ទាំងក្នុងតំបន់ និងលើសកលលោក។ ដោយឡែក ឮ​កម្ពុជា​ក៏​សម្រេចបានកំណើនសេដ្ឋកិច្ច៥% ផងដែរ ដូច្នេះភាពរីកចម្រើនរបស់ប្រទេសវៀតណាម បាន​ផ្តល់​ផលវិជ្ជមានដល់កម្ពុជា តាមរយៈ​ការ​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ។ អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាមបានថ្លែងថា តាមស្មារតី​នៃ​សេចក្តី​ថ្លែង​ការណ៍​រួម នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋកន្លងទៅនេះ ក្រោមតួនាទីក្រសួងការបរទេសវៀតណាម បាន​ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ជាមួយភាគីកម្ពុជា ជា​ពិសេស​កិច្ច​សហ​ប្រតិបត្តិ​ការ​តាមព្រំដែនឲ្យកាន់តែល្អប្រសើរ ក្នុងគោលបំណងពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និង​ការ​ថែរ​ក្សាសន្តិសុខតាមព្រំដែននៃប្រទេសទាំងពីរ។ ក្នុងនោះ បើបន្តជំរុញ​កិច្ច​សហការ​គ្នា​ល្អ​តាម​ព្រំដែ​ន​រវាងកម្ពុជា និងវៀតណាម នោះទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម អាចរំពឹង​ថា​នឹង​កើន​ឡើង​បន្ថែម​ទៀត។ឯកឧត្តមក៏បានស្នើឲ្យប្រទេសកម្ពុជា យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​ពិភាក្សា​លើ​កិច្ច​សហការ​គ្រប់​គ្រង​បញ្ហា​តាម​ព្រំដែន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែននៃប្រទេស និងប្រជាជន​ទាំង​២ និងស្នើសុំឲ្យខិតខំជំរុញទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីឈានដល់គោលដៅ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភា​គីឲ្យដល់២០ពាន់លានដុល្លារអាម៉េរិក នៅពេលឆាប់ៗខាងមុខនេះ។ សង្ឃឹមថា ភាគី​ទាំង​ពីរនឹងខិតខំសហការគ្នា ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និង​ការ​ដោះដូរ​ពាណិជ្ច​កម្ម​តាម​ព្រំដែន​បន្ថែម​ទៀត ​ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។ក្នុងន័យនេះ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានសម្ដែងការគាំទ្រ នៃការ​លើក​ឡើង​របស់​ឯកឧត្តម​អនុ​រដ្ឋមន្ដ្រី ក្នុងនោះឯកឧត្តមបញ្ជាក់ថា នឹងសម្របសម្រួលដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន ដើម្បីថែ​រក្សា​សន្តិសុខ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​៕ ​អត្ថបទ៖ វង្ស សុភាព

អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹង​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ការងារ​នៅ​កម្ពុជា​ចាប់ពីថ្ងៃទី១-៤ ខែមីនា

2026/02/28 09:38:51 am        343
តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហ​ប្រតិបត្តិ​ការ​អន្តរជាតិ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិ ហ្វ្រង់​កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចាប់​ពី​ថ្ងៃ​ទី១ ដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ក្នុងឱកាសបំពេញទស្សនកិច្ច លោកជំទាវអគ្គលេខាធិការ នឹងអញ្ជើញជួបសម្តែងការគួរសម សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុ​ប្រធានទី១ នៃ រដ្ឋសភា។ លោកជំទាវអគ្គលេខាធិការ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការ​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនីលើកទី២០ នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែល​ជា​ព្រឹត្តិការណ៍ដ៏​មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក៏ដូចជា សម្រាប់សហគមន៍​ហ្វ្រង់​កូហ្វូន​ទាំង​មូល​។ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ លោកជំទាវ Louise MUSHIKIWABO បង្ហាញពី​ការ​ប្តេជ្ញា​ចិត្តរួមគ្នារបស់អង្គការ OIF និងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូ ឱ្យ​កាន់​តែ​ស៊ីជម្រៅ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍​ដល់​បណ្តាញ​អ្នក​ប្រើប្រាស់ភាសា បារាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត៕ អត្ថបទ៖ វង្ស សុភាព

កម្ពុជា​ជាប្រទេសដំបូង​ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះ​ឧត្តមភាព​បរិវត្ត​កម្ម​ឌីជីថល​ប្រព័ន្ធ​គាំពារសង្គម

2026/02/28 09:14:10 am        196
ទីភ្នាក់ងារគំនិតផ្តួចផ្តើមការបង្រួបបង្រួមឌីជីថលសាកល (Digital Convergence Initiative) ដែល​មាន​ប្រទេសជាសមាជិកចំនួនប្រមាណ៣០ បានផ្តល់ពានរង្វាន់ “ការទទួលស្គាល់ជាសាកល – Global Recognition Award” ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈ​ស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា។ នេះបើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខា​ធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម។ ពានរង្វាន់កម្រិតសាកលនេះ ត្រូវបានប្រគល់ជូនដោយ លោក ស្តេហ្វាន មេសសេរ័រ ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​។ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា ពាន​រង្វាន់​នេះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេ ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះ​ឧត្តម​ភាព​នៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងជាប្រទេស​លេច​ធ្លោ​គំរូ​មួយ​សម្រាប់​ការ​កសាង ​និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសឌីជីថលគាំពារសង្គម ស្របតាមស្តង់ដាអន្តរជាតិ ប្រកប​ដោយប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន។ថ្នាល​ឌីជីថល DSPP បាន និងកំពុងបំពេញតួនាទីជាមូលដ្ឋានឌីជីថលស្នូលដ៏មានសារៈសំខាន់ សម្រាប់​គាំទ្រការអនុវត្តក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ ជា​ពិសេស​បាន​ធ្វើ​សុខដុមនីយកម្មលើការចុះបញ្ជី និងការបើកផ្តល់​អត្ថ​ប្រយោជន៍​នៃ​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម ​និងរបបសន្តិសុខសង្គម លើថ្នាលឌីជីថលរួម។អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិគាំពារសង្គមថា «ការទទួលបាន “ពាន​រង្វាន់​ទទួល​ស្គាល់​ជា​សាកល” លើ​ឧត្តមភាពនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមនេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រប​ស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យសេវាសាធារណៈ ជា​ពិសេស​ក្នុង​ប្រព័ន្ធគាំពារសង្គម តាមរយៈនវានុវត្តន៍ឌីជីថល ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព និង​គុណភាពនៃការផ្តល់សេវា និងបង្កើនតម្លាភាពក្នុងសង្គម និងជា​សក្ខី​ភាព​បញ្ជាក់​ពី​កិច្ច​ខិតខំ​របស់​រាជ​រដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស, ការគាំពារប្រជាជន, និង​លើក​កម្ពស់​ផល​ប្រយោជន៍​សាធារណៈ​យ៉ាង​ពិតប្រាកដ»។ថ្នាលគាំពារសង្គម​ឌីជីថល​កម្ពុជា​ដែល​អភិវឌ្ឍ​ដោយ​អគ្គ​លេខា​ធិការដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​គាំពា​រ​សង្គម​ ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥។ ថ្នាលគាំពារ​សង្គម​ឌីជីថលកម្ពុជាកន្លងទៅក៏បានឈ្នះពានរង្វាន់មាស នៃពានរង្វាន់​ឌីជីថល​អាស៊ាន​ឆ្នាំ​២០២៦ ​កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៦ផងដែរ៕ អត្ថបទ៖ គឹមហុក

មន្រ្តីជំនាញក្រសួងបរិស្ថាន បាននិងកំពុងត្រួតពិនិត្យគុណភាពបរិស្ថាន របស់រោងចក្រ មួយ​នៅ​ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល ក្រោយមានកម្មករដួលសន្លប់ និងស្លាប់ចំនួន១នាក់ ពេល​បញ្ជូន​ទៅ​ដល់មន្ទីរពេទ្យ

2026/02/28 08:52:53 am        255
ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញ ធ្វើការ​ចុះ​ត្រួត​ពិនិត្យ​គុណភាព​បរិស្ថាន​នៅ​ជុំវិញ​និង​ក្នុង​បរិវេណ​រោង​ចក្រ CAMBO UNISOLL LTD. ដែលមានមូលដ្ឋាននៅស្ថិតនៅភូមិព្រៃចាស់ ឃុំ​វិហា​សួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ការចុះប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមាន សេចក្តី​រាយ​ការណ៍​ពីអាជ្ញាធរ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថាមានករណីកម្មករ​ចំនួន​១១​នាក់ ​បានដួលស​ន្លប់ និងស្លាប់ចំនួន១នាក់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។សូមបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរលើករណីខាងលើ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំដល់​ក្រុម​ការងារ​អធិការ​កិច្ច​នៃ​អ​គ្គ​នាយក​ដ្ឋាន​គាំពា​រប​រិស្ថាន ក្រសួងបរិស្ថាន ធ្វើការអន្តរាគមន៍ទប់ស្កាត់ការបំពុលបរិស្ថាន ដែលអាច​កើត​មាន​ឡើង​នៅ​តំបន់រោងចក្រ។ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានសហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ ​បានធ្វើការចុះត្រួតពិនិត្យ គុណភាពខ្យល់ ដោយដាក់ឧបករណ៍វិភាគគុណភាពខ្យល់ នៅ​ក្នុង​ទី​តាំង​រោងចក្រផ្ទាល់។ ពេលនេះក្រុមការងារបាននិងកំពុងប្រមូលព័ត៌មានពាក់ព័ន្ធ នៅក្នុង​ទីតាំង​រោង​ចក្រ​ ដើម្បីធ្វើវាយតម្លៃរកមូលហេតុប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់កម្មករ។ អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ ក្រសួង​បរិស្ថាន​នឹង​ជម្រាប​ជូន​ព័ត៌មា​ន​លម្អិតបន្ថែមទៀត នៅពេលមានការវាយតម្លៃ ឬការរកឃើញករណី បំពុល​បរិស្ថាន​ណា​មួយ​កើតឡើង​ជាយថាហេតុ នៅក្នុងរោងចក្រខាងលើ និងវិធានការច្បាប់​ស្រប​តាម​ក្រមប​រិស្ថាន​ និង​ធន​ធានធម្មជាតិ៕

សណ្តាប់ធ្នាប់នៅក្បែរផ្សារអូឬស្សី មានសោភ័ណភាពល្អប្រសើរ ក្រោយអាជីវកចូលរួមសហការជាមួយអាជ្ញាធរ

2026/02/27 08:46:16 pm        193
ភ្នំពេញ៖ បញ្ហាបរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈមានសោភ័ណភាពល្អប្រសើរទាល់តែភាគីពាក់ព័ន្ធចូលរួមសហការទាំងអស់គ្នាជាមួយនឹងអាជ្ញាធរដោយពឹងផ្អែកលើអាជ្ញាធរតែមួយផ្នែក មិនអាចឈានទៅដល់ការរៀបចំឲ្យមានភាពល្អល្អប្រសើរបាននោះទេ។ ជាក់ស្ដែងកន្លងមកកំណាត់ផ្លូវលេខ១៦៦ ក្បែរផ្សារអូរឫស្សីសង្កេតឃើញថាបងប្អូនអាជីវករបានតាំងលក់របស់របរ ម្ហូប បន្លែ ត្រីសាច់ លើផ្លូវតែម្ដងបង្ករការកកស្ទះដល់បងប្អូនជាពលរដ្ឋអ្នកធ្វើដំណើរ។នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណ:បញ្ជាការឯកភាព ខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា និងមានការចូលរួមពីលោក អភិបាលរង លោកចៅសង្កាត់ និង ក្រុមការងារមូលដ្ឋានសង្កាត់អូរឬស្សីទី២ បានចុះត្រួតពិនិត្យទីតាំង ការរៀបចំសណ្តាប់ធ្នាប់ អោយមានរបៀបរៀបរយ តាមបណ្ដោយផ្លូវ១៦៦ ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា សង្កេតឃើញថាបងប្អូនអាជីវករបានចូលរួមសហការជាមួយនឹងអាជ្ញាធរដើម្បីរៀបចំសណ្ដាប់ធ្នាប់នូវកំណាត់ផ្លូវនេះឲ្យមានសោភ័ណភាពល្អប្រសើរ។សូមបញ្ជាក់ថាក្រោយពីបានធ្វើការផ្សព្វផ្សាយ និង កំណត់ទីតាំងលក់ដូរ ជូនបងប្អូនប្រជាពលរដ្ឋដែរបានប្រកបអាជីវកម្មលើកំណាត់ផ្លូវលេខ ១៦៦ អោយមានរបៀបរៀបរយរួចមក ឃើញថាបងប្អូនអាជីវករ បានចូលរួមសហការជាមួយអាជ្ញាធរ និង សម្តែងការសប្បាយរីករាយ និងបានលើកឡើងថា អស់រយះពេលរាប់សិបឆ្នាំហើយ ពីមុនផ្លូវនេះតូចចង្អៀតរកកន្លែងដេីរស្ទេីតែមិនបាន កុំថាឡើយម៉ូតូឡានជិះចូលគឺធ្វើដំណើរមិនបានទាល់តែសោះគឺដោយសារបងប្អូនអាជីវករខ្លះគាត់ដាក់លក់លើផ្លូវតែម្តងដែរបណ្តាលអោយមានការកកស្ទះចេញចូលមិនបាន តែឥឡូវនេះ អាជ្ញាធរខណ្ឌ និងសង្កាត់ បានធ្វើការពន្យល់ណែនាំ និងរៀបចំកំណត់ទីតាំងអោយមានការដាក់លក់ដូរមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អធ្វើអោយមានច្រកផ្លូវចេញចូលបានល្អប្រសើរខ្លាំង និង សំណូមពរអោយការដាក់លក់នៅបន្តរក្សាគម្លាតបែបនេះជារៀងរហូតតែម្តង។អត្ថបទ៖ កុម្ភៈ

​សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន

2026/02/27 07:40:51 pm        274
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និង ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេសការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ៕

អាកាសចរណ៍ស៊ីវិល បានកំណត់ឆ្នាំ២០២៦នេះ ដឹកអ្នកដំណើរតាមផ្លូវអាកាស ឱ្យបានចំនួន៨លាននាក់

2026/02/27 06:32:02 pm        232
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដាក់ផែនការកំណតក្នុងឆ្នាំ២០២៦នេះ ត្រូវដឹកដំណើរតាមផ្លូវអាកាស ឱ្យបានចំនួន៨លាននាក់។ ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៦នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានសម្រេចដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន៦០ ដោយក្នុងនោះមាន២០ទិសដៅការងារថ្មី និង៤០ទិសដៅការងារអនុវត្តបន្ត ដើម្បីអនុវត្តឱ្យបានហើយការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវសម្រេចឱ្យបានចំនួន៨លាននាក់ និងដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន១១២ពាន់តោន ជើងហោះហើរចេញ-ចូលជាង៧២ពាន់ជើង ដោយសារមានតម្រូវការពាណិជ្ជកម្ម ទេសចរណ៍ និងការដោះដូរវប្បធម៌ ហើយនឹងនាំមកនូវសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍ស៊ីវិលប្រសើរថែមទៀត ដោយសារមានច្បាប់អាកាសចរណ៍ស៊ីវិលថ្មី និងការកសាងបទប្បញ្ញត្តិថ្មីៗបន្ថែមទៀត និងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកសុវត្ថិភាពនិងសន្តិសុខ ត្រូវបានពង្រឹងជាបន្តបន្ទាប់។ ជាមួយគ្នានេះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ណែនាំបន្ថែមទៀត ដើម្បីទទួលបានលទ្ធការងារកាន់តែប្រសើ ក្នុងនោះត្រូវផ្សព្វផ្សាយច្បាប់អាកាសចរណ៍ថ្មី ចូលជាធរមានរួចហើយ, ត្រូវរៀបចំបទប្បញ្ញត្តិសេដ្ឋកិច្ចដឹកជញ្ជូនតាមផ្លូវអាកាស និងបទប្បញ្ញត្តិធានារ៉ាប់រងដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាបន្ទុករបស់អគ្គនាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស បន្ទាប់ច្បាប់អាកាសចរណ៍ថ្មី ចូលជាធរមានរួចហើយ, ត្រូវពិនិត្យកែសម្រួល ឬ ធ្វើថ្មីឡើងវិញបទប្បញ្ញត្តិអាកាសចរណ៍ស៊ីវិល(Cambodia Civil Aviation Regulations) ច្បាប់អាកាសយានគ្មានមនុស្សបើក(Drone Regulation) ត្រូវពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារ បង្កើនកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ព្រមទាំង ឲ្យបានល្អ, ត្រូវសិក្សានិងរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់វិស័យអាកាសចរណ៍ស៊ីវិលប្រកបដោយនិរន្តរភាព(Sustainable Aviation Road Map) ស្របតាមគោលការណ៍អាស៊ាន ជាបន្ទុករបស់អគ្គនាយកដ្ឋានគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាស ទើបអាចសម្រេចបានតាមផែនការក្នុងឆ្នាំដំណាច់ឆ្នាំ២០២៦នេះ។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ អាកាសចរណ៍ស៊ីវិល ទទួលបានលទ្ធផលការងារជាច្រើន ក្នុងនោះបានដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជិត៧លាននាក់កើន១២% ប្រៀបធៀបឆ្នាំ២០២៤,បានដឹកជញ្ជូនទំនិញតាមផ្លូវជាង៩ម៉ឺនតោនកើន២១% ប្រៀបធៀបឆ្នាំ២០២៤ ហើយមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូលចំនួន ៣៦ក្រុមហ៊ុន បានភ្ជាប់ជើងហោះហើរទៅកាន់ ៥២ទីក្រុង និង១៨ប្រទេស ហើយបានរកចំណូលជូនរដ្ឋបានជាង១លានដុល្លារសហរដ្ឋអាម៉េរិក ៕ផលិត គង់ រ៉េន

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសួរសុខទុក្ខសម្តេច ហោ ណាំហុង នៅគេហដ្ឋានផ្ទាល់

2026/02/27 06:18:14 pm        440
សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឲ្យឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួប​សំណេះ​សំណាល ​និងសួរសុខទុក្ខ នៅគេហដ្ឋានសម្តេចផ្ទាល់។ នាឱកាសនោះឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលសម្តេចបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យឯកឧត្ដម​ ចូល​ជួប​សំណេះ​សំណាល​ និង​សួរសុខទុក្ខសម្តេច។ ឯកឧត្តមក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង​ក្តី​នឹក​រលឹក​ពីសំណាក់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី​ចិនដល់សម្តេចផងដែរ។ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានជម្រាបជូនថា សម្តេច​ឥស្សរវិទេសបញ្ញា ហោ ណាំហុង តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់សម្តេច ក្នុងនាមជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និង​ជា​អតីត​សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន គឺជា​ស្ពាន​មួយ​ ដែលរួមចំណែកជួយពួនជ្រុំមិត្តភាពកម្ពុជា និងចិន ឲ្យ​ក្លាយ​ទៅ​ជា​មិត្តដែក​ថែប​នៅ​ក្នុង​យុគ​សម័យ​ថ្មី ​នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីឆកោណត្បូងពេជ្រ ដូច​ពេល​បច្ចុប្បន្ន​នេះ​។ ជាការឆ្លើយតប សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងអំណរគុណឯកឧត្តម វ៉ាង វិនធាន ដែលបានឆ្លៀតពេលដ៏មមាញឹក ដើម្បីសួរសុខទុក្ខសម្តេចផ្ទាល់នៅគេហដ្ឋាន។សម្តេច​ឥស្សរវិទេសបញ្ញា បានលើកឡើងថា សម្តេច និងឯកឧត្តម វ៉ាង យី គឺជាមិត្តភក្តិដ៏ល្អ និង​មាន​អនុស្សាវរីយ៍ល្អៗ ធ្វើការជាមួយគ្នាយ៉ាងជោគជ័យជាច្រើន ដើម្បីពង្រឹងមិត្តភាពកម្ពុជា និង​ចិន ​ដែលសម្តេចមិនអាចបំភ្លេចបានឡើយ។ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បាន​ក្តុក​ក្តួល​យ៉ាង​ខ្លាំង​នៅពេលរំលឹកពីអនុស្សាវរីយ៍ទទួលទានអាហារជាមួយឯកឧត្តម វ៉ាង យី ដោយ​លោក​បាន​ទះ​ស្មា​សម្តេច និងនិយាយថា «មិត្តចាស់» ដែលពាក្យនេះ ធ្វើឲ្យ​សម្តេច​ចង​ចាំ​អស់​មួយ​ជីវិ​ត។​បន្ថែមលើនេះ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានលើកឡើងទៀតថា បើទោះ​បី​ជា​ពិភព​លោក មាន​បម្រែ​បម្រួល​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ក៏​កម្ពុជា​ និង​ចិន​នៅ​តែ​ជា​មិត្ត​ដ៏​ល្អនឹ​ង​គ្នា​ជានិច្ច​។ ជាចុងក្រោយ សម្តេចបានផ្តាំតាមរយៈ ឯកឧត្តម វ៉ាង វិនធាន ឲ្យជួយសួរសុខទុក្ខ ឯកឧត្តម វ៉ាង យី ដែលជាមិត្តល្អរបស់សម្តេចផងដែរ៕

ក្រុមអ្នកនយោបាយសភាស្ត្រីកម្ពុជា ជួបប្រជុំជាមួយ តំណាងអង្គការ UN Women និងUNFPA ប្រចាំកម្ពុជា ដើម្បីពិភាក្សាលម្អិតពីខ្លឹមសារកម្មវិធី «សភាត្រាប់» ដើម្បីពង្រឹងសមត្ថភាពដឹកនាំដល់យុវតី

2026/02/27 05:56:47 pm        145
ភ្នំពេញ៖ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រីនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានបន្តកិច្ចប្រជុំពិភាក្សាយ៉ាងស៊ីជម្រៅលើខ្លឹមសារឯកសារ ដើម្បីត្រៀមរៀបចំកម្មវិធី “សភាត្រាប់” ក្នុងគោលដៅបណ្តុះបណ្តាល និងជំរុញយុវតីកម្ពុជាឱ្យឈានជើងចូលក្នុងវិស័យនយោបាយ និងភាពជាអ្នកដឹកនាំ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ក្រោមការដឹកនាំរបស់ លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការ ទី៦ និង លោកជំទាវ សាន្ត អារុណ សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា ដោយមានការចូលរួមពីតំណាងអង្គការ UN Women និង UNFPA ប្រចាំកម្ពុជា។កម្មវិធី “សភាត្រាប់” ដែលគ្រោងនឹងអនុវត្តនាពេលខាងមុខនេះ គឺជាកម្មវិធីសាកល្បងលើកទី១ ដែលនឹងផ្តល់ឱកាសឱ្យស្ត្រីវ័យក្មេងមកពីសាកលវិទ្យាល័យនានា បានមកកាន់វិមានរដ្ឋសភា ដើម្បីសិក្សាពីបទពិសោធន៍ជាក់ស្តែង។ យុវតីដែលចូលរួមនឹងមានឱកាសសិក្សាផ្ទាល់ពីតួនាទីរបស់សមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេងក្នុងការបំពេញភារកិច្ចស្នូលសំខាន់ៗមួយចំនួនរួមមាន៖ ការធ្វើច្បាប់ ការធ្វើជាតំណាងឱ្យពលរដ្ឋ និងការតាមដានការអនុវត្តច្បាប់ ក៍ដូចជាមុខងារការទូតសភាជាដើម។គួររំលឹកផងដែរថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ក្រុមអ្នកនយោបាយសភាស្ត្រីកម្ពុជា បានសម្រេចជោគជ័យគួរអោយកត់សំគាល់ក្នុងយុទ្ធនាការ girl2leader នៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យក្មេងស្រីហ៊ានសុបិន្តក្លាយជាអ្នកដឹកនាំ។ ដោយឡែក កម្មវិធី “សភាត្រាប់” គឺជាការវិវត្តទៅមុខមួយកម្រិតទៀតដែលប្តូរពីការចែករំលែកបទពិសោធន៍មកជាការផ្តល់បទពិសោធន៍ជាក់ស្តែងក្នុងបរិយាកាសសភាពិតៗ។កម្មវិធី “សភាត្រាប់” គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ទទួលបានការគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីអង្គការ UN Women និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។ លោកស្រី Sandra Bernklau តំណាងអង្គការដៃគូ បានចូលរួមផ្តល់យោបល់យ៉ាងសកម្ម ដើម្បីធានាថាឯកសារត្រៀមរៀបចំកម្មវិធីនេះ មានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់យុវជន។ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី រំពឹងយ៉ាងមុតមាំថា កម្មវិធី “សភាត្រាប់” នឹងក្លាយជាវេទិកាគន្លឹះក្នុងការកសាងយុវជនជំនាន់ក្រោយ ជាពិសេសស្ត្រីវ័យក្មេង ឱ្យកាន់តែមានទំនុកចិត្ត និងមានចំណេះដឹងទូលំទូលាយ ក្នុងវិស័យនយោបាយ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM