ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

ព័ត៌មានជាតិ

មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើសិក្ខាសាលាស្តីពី «ទស្សនាទាន និង សញ្ញាណនៃឱកាសមុខរបរ និងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ» ដល់សាស្ត្រាចារ្យ និងនិស្សិត

2026/02/27 05:15:54 pm        209
នៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាស្តីពី «ទស្សនាទាន និង សញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ» ជូនសាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅកសាង និងលើកកម្ពស់មូលដ្ឋានគ្រឹះនៃការយល់ដឹងអំពីសេដ្ឋកិច្ចច្នៃប្រតិដ្ឋ ការបណ្តុះឆន្ទៈនិងស្មារតីសហគ្រិនភាព និង ការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារនិងមុខរបរក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។ កម្មវិធីសិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ពិធីបើកសិក្ខាសាលា បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោក ប៊ុន ឆាយ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយវាគ្មិនកិត្តិយស សាស្ត្រាចារ្យ និងនិស្សិតសរុប ១២០ រូប។ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម អ៊ឹម សុខធី បានជម្រាបជូនអង្គពិធីពីសារៈសំខាន់នៃសេដ្ឋកិច្ចច្នៃប្រតិដ្ឋ (Creative Economy) ដែលជាប្រភពនៃកំណើនថ្មី សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញជាគោលនយោបាយលើកទឹកចិត្ត ការផ្តល់មូលនិធិ និង ការកសាងនិងបណ្តុះបណ្តាលមូលធនមនុស្ស ជាដើម។ នៅក្នុងបរិបទនៃការវិវត្តសេដ្ឋកិច្ចសកលនាសតវត្សរ៍ទី ២១, ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ ពីការពឹងផ្អែកលើធនធានធម្មជាតិ និង កម្លាំងពលកម្មសុទ្ធសាធ (labor-intensive) មកជាការកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង និង គំនិតច្នៃប្រតិដ្ឋ (Knowledge-based and creative economy) ។ឯកឧត្តមគណៈធិបតី បានគូសបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជា, ទោះបីជាប្រទេសដែលសម្បូរទៅដោយមរតកវប្បធម៌, ប្រវត្តិសាស្ត្រ និង មានប្រជាសាស្ត្រវ័យក្មេងពោរពេញដោយថាមវ័ន្ត, ប៉ុន្តែការទាញយកសក្តានុពលពីទាយជ្ជទានធនធាន (factor endowment) ទាំងនេះ ក្នុងទម្រង់ជាសេដ្ឋកិច្ចច្នៃប្រតិដ្ឋ នៅមានកម្រិតនៅឡើយ។ក្នុងឱកាសនោះ សាកលវិទ្យាធិការរង បានជម្រាបជូនថា ការរៀបចំសិក្ខាសាលានេះ គឺត្រូវបានអនុវត្តក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា រវាង មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអង្គភាពទាំងពីរបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសជូននិស្សិត បុគ្គលិក និងសាស្ត្រាចារ្យរបស់សាកលវិទ្យាល័យ ក្នុងការស្វែងយល់ ស្វែងចេះពីកិច្ចការពាក់ព័ន្ធការអភិវឌ្ឍសហគ្រិនវ័យក្មេង និង ការចូលរួមពង្រឹងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យពាក់ព័ន្ធនឹងធុរកិច្ច ជាដើម។តាមរយៈកិច្ចសហការនេះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតដែលមានសក្តានុពល ចូលរួមកម្មវិធីកសាងសមត្ថភាព ការបណ្តុះបណ្តាល សិក្ខាសាលា និង ចូលរួមអនុវត្តការងារគម្រោងមួយចំនួនដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកបដោយជោគជ័យ ផងដែរ។ឯកឧត្តមគណៈធិបតី បានសង្កត់ធ្ងន់ថា ការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងនេះ ជាការចូលរួមចំណែកបន្ថែមទៀត ក្នុងការបណ្តុះឆន្ទៈស្មារតីសហគ្រិនភាព និងការនវានុវត្ត, កសាងមូលដ្ឋានគ្រឹះនៃការយល់ដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ រួមនឹងការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារ និងមុខរបរជាក់ស្តែងក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ សម្រាប់និស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

ក្រសួងអភិវឌ្ឍន៍ជនបទធ្វើវេទិកាបង្ហាញកញ្ចប់ថវិកាឆ្នាំ២០២៦ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ឆ្នាំ២០២៦

2026/02/27 05:11:32 pm        215
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំធ្វើវេទិកាសាធារណៈស្តីពី ការផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់សាធារណជន ឆ្នាំ២០២៦ (ថវិកាពលរដ្ឋ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាការបង្ហាញនូវគម្រោង សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។  វេទិកានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានការអញ្ជើញបើកពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានតួអង្គចូលរួមមានថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍, អង្គការមិនមែនរដ្ឋាភិបាល, មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត និងប្រជាពលរដ្ឋ ជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) សរុបចំនួន ១៥៨នាក់ ។ វេទិកានេះត្រូវបានរៀបចំដោយក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ថវិកាឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់សាធារណជន ឱ្យបានជ្រាបអំពីកម្មវិធីនយោបាយ និងលទ្ធភាពថវិកាដែលក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលការអនុម័តពីរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីយកមកបំពេញបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់នូវស្ថានភាពជីវភាព របស់ពលរដ្ឋនៅតំបន់ជនបទឱ្យកាន់តែល្អប្រសើរ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ ២០២៥-២០៣៥ និងគៀគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្រោមអភិក្រមជវភាព នៃប្រព័ន្ធតួអង្គតែមួយ ។ ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់អំពីគុណតម្លៃ នៃសុខសន្ដិភាព ដែលជាបរិស្ថានគ្របដណ្តប់ និងជាបុរេលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តាំងពីក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំបន្ដវេនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។គួរបញ្ជាក់ថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយកំណត់ចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដែលមានគោលដៅចម្បងចំនួន៥ គឺទី១. ប្រជាជនមានជីវភាពរស់នៅសមរម្យ, ទី២. ប្រជាជនមានសុខភាពមាំមួន, ទី៣. ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ, ទី៤. គ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និងទី.៥. គ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អមិនត្រឹមតែប៉ុណ្ណោះក្រសួងបាន កំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥គឺ យុទ្ធសាស្រ្តទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, យុទ្ធសាស្ត្រទី២. ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ពលរដ្ឋនៅតំបន់ជនបទ, យុទ្ធសាស្ត្រទី៣. ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, យុទ្ធសាស្ត្រទី៤. ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និងយុទ្ធសាស្ត្រទី៥. ការពង្រឹងស្ថាប័ន ៕ អត្ថបទ បាន សុខរិទ្ធិ 

កាកបាទក្រហមកម្ពុជាអំពាវនាវឱ្យរួមគ្នាលើកកម្ពស់គុណភាពសុវត្ថិភាពការថែទាំផ្ទៃពោះមុនសម្រាល

2026/02/27 05:07:16 pm        155
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានបញ្ជាក់ថា ការងារលើកកម្ពស់សុខភាពមាតា ទារក និងកុមារ មានសារៈសំខាន់ណាស់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់។ ម្យ៉ាងទៀតបើពួកគេមិនមានសុខភាព អាហាររូបបត្ថម្ភជំ នួយដល់រាងកាយ បញ្ញា ស្មារតីគ្រប់គ្រាន់ទេ វាធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិ ទាំងមូលផងដែរ។ ដូច្នេះគ្រប់ភាគី ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះ មុនពេលសម្រាល ។លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារ ឥស្សរជនឆ្នើមនៅថ្នាក់សាខាខេត្តកំពត ក្នុងពិធីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦ ក្រោមប្រធានបទ "រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថា ទាំងម្តាយ និងទារក មានសុខភាពល្អ" ដែលបានធ្វើឡើង នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកកំពង់ត្រាច នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្ម ភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនដល់បងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីមាន កូនតូច និងស្ត្រីក្នុងវ័យបន្តពូជទាំងអស់ ប្រកបដោយក្តីនឹករលឹក ។ លោកស្រីអនុប្រធានអចិន្ត្រៃយ៍ ក៏បានអាននូវសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើជូនចំពោះបងប្អូនជនរួមជាតិ នូវខ្លឹមសារសំខានៗទាំង៥ចំណុច និងបានអំពាវនាវដល់គ្រប់ភាគីពាក់ ព័ន្ធ សូមបន្តយកចិត្តទុកដាក់ថែទាំស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលហើយ ទារក និងកុមារ ដើម្បីរួមចំណែកជំរុញដល់ការអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ពិសេសណែនាំឲ្យស្ត្រីទាំងអស់ថែរក្សាសុខភាពឲ្យបានល្អ ស្ត្រីដែលមានកូនតូច ត្រូវយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ហើយស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានយ៉ាងតិច៤ដង តាមពេលវេលាកំណត់របស់ពេទ្យ ។អំណោយសាខាកាខាកាកបាទក្រហមកម្ពុជាខេត្តកំពតផ្តល់ជូនស្ត្រីសម្រាលកូនតូចចំនួន១៣នាក់ក្នុងម្នាក់ៗទទួលបាន ឃីតទារក១កញ្ចប់ និងថវិកា៥ម៉ឺនរៀល និងស្រ្តីមានផ្ទៃពោះចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីតអនាម័យ ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕អត្ថបទ៖ សារឹម

ទ័ពមួកខៀវកម្ពុជាត្រូវបានបណ្ដុះបណ្ដាលជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រៀមចេញបេសកកម្មរក្សាសន្តិភាព UN

2026/02/27 04:56:36 pm        204
កម្លាំងទ័ពមួកខៀវកម្ពុជា ចំនួន២០នាក់បន្ថែមទៀត ត្រូវបានបណ្ដុះបណ្ដាលជំនាញវិស្វកម្មសំណង់ស៊ីវិល ត្រៀមចេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN ។នៅថ្ងៃទី២៧ ខែកុម្ភៈ នេះ ឧត្តមសេនីយទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បាន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបង្កើនសមត្ថភាពវិស្វកម្មគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រោមឆ័ត្រអង្គការសហប្រ ជាជាតិ ដែលជាចំណេះជំនាញថ្មីមួយទៀតដ៏កម្រ។ឧត្តមសេនីយទោ បានបញ្ជាក់ថា ជំនាញវិស្វកម្មសំណង់ស៊ីវិលនេះ គឺផ្តោតលើការបញ្ជារថយន្តស្ទូចធុនធំ ដែលជាជំនាញកម្រ និងមិនធ្លាប់មាន នៅក្នុងជួរកម្លាំងរក្សាសន្តិភាព ដែលត្រូវបានបញ្ជូនចូលរួមបំពេញបេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិ ហើយតាមរយៈវគ្គហ្វឹកហ្វឺននេះ ពិតជាឆ្លើយតបទៅនឹងការពង្រឹងសមត្ថភាពលើវិស័យ បណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទ ឲ្យមានដំណើរស្របទៅតាមបរិ បទសហសវត្សថ្មី និងគន្លងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ។ឧត្តមសេនីយ៍ទោ បានបន្តថា នៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពកម្ពុជា-ជប៉ុន លើការហ្វឹកហ្វឺន ជំនាញវិស្វកម្មជូនទ័ពមួកខៀវកន្លងមក គឺកងកម្លាំងមួកខៀវកម្ពុជា បានប្រើប្រាស់ជំនាញវិស្វកម្ម គ្រប់គ្រងការដ្ឋាន សំណង់ជាច្រើន នៅក្នុងតំបន់បេសកកម្មរក្សាសន្តិភាពជាច្រើន ជាពិសេស នៅក្នុងប្រទេសលីបង់ អាហ្វឹ្រកណ្តាល ម៉ាលី ស៊ូដង់ និងប្រទេសស៊ូដង់ខាងត្បូង ជាដើម។វរសេនីយឯក ហារ៉ា តាកាហ្សិ អនុព័ន្ធយោធាជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងថា ចាប់តាំងពីឆ្នាំ២០១៣មក រដ្ឋាភិបាលជប៉ុន ក្រសួងការពារជាតិ និងកងស្វ័យការពារជប៉ុន បានបើកវគ្គហ្វឹកហ្វឺនជំនាញរក្សាសន្តិភាពជូនទ័ពមួក ខៀវកម្ពុជា បានចំនួន១៤វគ្គ ហើយសម្រាប់វគ្គហ្វឹកហ្វឺនបញ្ជារថយន្តស្ទូចធុនធ្ងន់ មានរយៈពេល៤សប្តាហ៍លើកនេះ គឺ មានកងកម្លាំងមួកខៀវកម្ពុជាចូលរួម២០រូប និងកងយោធាចារ្យជប៉ុន១៤រូប ហើយរំពឹងថា សិក្ខាកាមទ័ពមួកខៀវ កម្ពុជា នឹងយកចំណេះជំនាញនេះទៅប្រើប្រាស់ក្នុងការងារប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅឆ្នាំ បន្តបន្ទាប់ទៀត។សូមបញ្ជាក់ថា រហូតមកដល់ឆ្នាំ២០២៦នេះ កម្ពុជា មានទ័ពមួកខៀវកម្ពុជា ប្រមាណជាង៦០០នាក់ បាននឹង កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រឹកកណ្តាល ចំនួន ៣៥២នាក់ នៅប្រទេសលីបង់ ចំនួន១៨៥នាក់ នៅស៊ូដង់ខាងត្បូង ចំនួន៦៦នាក់ ហើយក៏មានកងកម្លាំងមួយចំនួន ទៀត កំពុងឈរជើងនៅប្រទេសស៊ូដង់ និងនៅកុងហ្គោផងដែរ៕អត្ថបទ៖ ស៊ុម សុខជា

សិស្សជិត៥ពាន់នាក់កំពុងជាប់គាំងនៅជំរំភៀសសឹក ខណៈសាលាជាង២០នៅតំបន់ព្រំដែនបន្តបិទទ្វារ

2026/02/27 04:50:36 pm        168
សិស្សជិត៥ពាន់នាក់នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់អាចត្រឡប់ចូលរៀនៅសាលាវិញ ដោយពួកគេបន្តរៀសូត្រនៅជំរុំភៀសសឹក និងមួយចំនួននៅសាលា ក្រៅពីតំបន់ជម្លោះព្រំដែន។មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈនេះ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញ មានសាលារៀនប្រមាណជា២០នៅបន្តបិទទ្វារ និងប៉ះពាល់ដល់សិស្សចំនួនជិត ៥ពាន់នាក់ មិនទាន់អាចត្រឡប់ទៅសាលារៀនវិញ ប៉ុន្តែសិស្សទាំងអស់កំពុងបន្តរៀនសូត្រនៅជំរំភៀសសឹក និងមួយចំនួនទៀតរៀននៅសាលាផ្សេងៗ ក្រៅពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។លោកបានបន្តថា សាលារៀនដែលមិនទាន់អាចបើកដំណើរការវិញ គឺស្ថិតនៅតំបន់មានហានិភ័យ ខ្ពស់។ យ៉ាងណាក្តី សិស្ស និងគ្រូបង្រៀន ស្នាក់នៅជំរំភៀសសឹក ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់ និងដៃគូសហការ និងសប្បុរសជននានា បានចូលរួមគាំទ្រផងដែរ។ក្រោយពេលបទឈប់បាញ់ជាលើកទី២ រវាប្រទេសកម្ពុជា-ថៃ បានចូលជាធរមាននៅថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥មក ស្ថានការណ៍នៅព្រំដែនមានភាពស្ងប់ស្ងាត់ ទើបធ្វើឲ្យសាលារៀននៅតាមបណ្ដោយព្រំដែនបានបើកដំណើរឡើងវិញជាបន្តបន្ទាប់ ខណៈសាលារៀនមិនទាន់បើកដំណើរការ នៅរង់ចាំការអនុញ្ញាតពីអាជ្ញាធរនៅមូលដ្ឋានជាមុនសិន៕អត្ថបទ៖ ទូច សោភ័ណ

ក្រសួងកសិកម្ម ច្រានចោលការផ្សាយបំភ្លៃការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវកម្ពុជា ក្នុងចេតនាបង្ខូចទីផ្សារកសិផលរបស់កម្ពុជា

2026/02/27 04:44:13 pm        142
ភ្នំពេញ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាស ច្រានចោលការផ្សាយបំភ្លៃការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវកម្ពុជា ក្នុងចេតនាបង្ខូចទីផ្សារកសិផលរបស់កម្ពុជា។ នេះបើតាមសេចក្ដីបំភ្លឺរបស់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់។ ការចេញបំភ្លឺនេះក្រោយមានការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ពាក់ព័ន្ធនឹងកំណើនផលិតកម្មស្រូវក្នុងឆ្នាំ២០២៥ របស់កម្ពុជា។អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងថា ថ្មីៗនេះសារព័ត៌មាន The Nation Thailand បានចុះផ្សាយអំពីរបាយការណ៍ Rice Outlook – February 2026 របស់ក្រសួងកសិកម្មអាមេរិក (USDA) ដែលបានបង្ហាញពីការកើនឡើងនៃបរិមាណផលស្រូវរបស់កម្ពុជា ហើយបានសន្និដ្ឋានថា កំណើននេះគឺដោយសារការបង្កើនការប្រើប្រាស់ជី និងការប្រើប្រាស់ពូជស្រូវ Hybrid។ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា នៅក្នុងការចុះផ្សាយនោះ The Nation Thailand បានបន្ថែមពាក្យ «ជីគីមី» ដែលមានខ្លឹមសារឃ្លាតចាកពីរបាយការណ៍ដើម។ ការចុះផ្សាយបែបនេះ បង្កឱ្យមានការយល់ឃើញជាអវិជ្ជមានមកលើការប្រើប្រាស់ធាតុចូលក្នុងវិស័យកសិកម្ម ព្រមទាំងអាចប៉ះពាល់ដល់ប្រជាកសិករ និងទីផ្សារកសិផលរបស់កម្ពុជា។ក្រសួងកសិកម្មក៏សូមយកឱកាសនេះបញ្ជាក់បន្ថែមអំពីការកើនឡើងនៃផលិតកម្មស្រូវរបស់កម្ពុជានាពេលថ្មីៗនេះដូចខាងក្រោម៖• ការប្រើប្រាស់ពូជស្រូវ៖ កម្ពុជាមិនមានការអនុវត្តដាំដុះប្រភេទពូជស្រូវ Hybrid នោះទេ។ ការអភិវឌ្ឍវិស័យកសិកម្មរបស់យើងពឹងផ្អែកលើប្រភេទពូជស្រូវធម្មតា (Non-hybrid varieties) ដែលត្រូវបានកែលម្អ និងមានការប្រើប្រាស់ជាយូរមកហើយ។• ការប្រើប្រាស់ជីកសិកម្ម និងកំណើនផលិតកម្មស្រូវ៖ ផលិតកម្មស្រូវរបស់កម្ពុជាបានកើនឡើងប្រមាណ ១លានតោន ក្នុងឆ្នាំ២០២៥។ កំណើននេះបានកើតចេញពីការពង្រីកផ្ទៃដីដាំដុះ ភាពប្រសើរឡើងនៃបច្ចេកទេសដាំដុះនិងការគ្រប់គ្រងសមាសភាពចង្រៃ ភាពអំណោយផលល្អនៃរបាយទឹកភ្លៀង និងការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីកត្តាអាកាសធាតុ ជាជាងមកពីការដាំដុះប្រភេទពូជ Hybrid ឬការកើនឡើងនៃការប្រើប្រាស់ជីកសិកម្ម។ ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា«ទិន្នន័យផ្លូវការបានបង្ហាញថាការនាំចូលជីកសិកម្មរបស់កម្ពុជាមានការធ្លាក់ចុះនៅក្នុងឆ្នាំ២០២៥កន្លងមកនេះ»៕

រដ្ឋបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូសភាបារាំង និងរដ្ឋសភាកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងឈ្វេងយល់ពីស្ថានភាពជនភៀសសឹក

2026/02/27 04:38:35 pm        124
ខេត្តសៀមរាប៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Thomas LAM ដោយមានការសម្របសម្រួលពីគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភានិងជាអនុប្រធានក្រុមមិត្តភាពសភាកម្ពុជា-បារាំងបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នាសាលប្រជុំសាលាខេត្តសៀមរាប។ក្នុងឱកាសបដិសណ្ឋារកិច្ចនោះ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសោមនស្សរីករាយចំពោះវត្តមានគណៈប្រតិភូសភាបារាំងនិងរដ្ឋសភាកម្ពុជា ដែលបានជ្រើសរើសទឹកដី ប្រវត្តិសាស្ត្រសៀមរាបអង្គរ ជាគោលដៅឈ្វេងយល់ពីទិដ្ឋភាពនយោបាយនិងសន្តិសុខ។ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិរក្សប្រាសាទបុរាណ ដែលក្នុងនោះប្រទេសបារាំងគឺជាដៃគូយុទ្ធសាស្ត្រដ៏សកម្ម និងមិនអាចខ្វះបានសម្រាប់កម្ពុជា។បន្ថែមលើកិច្ចការអភិរក្ស ដំណើរទស្សនកិច្ចនេះក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើទិដ្ឋភាពមនុស្សធម៌ផងដែរ ដោយឯកឧត្តម ឈាង វុន បាននាំយកនូវអំណោយសប្បុរសធម៌ រួមមានអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភជូនដល់គ្រួសារជនភៀសសឹកចំនួន ២០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងស្រុកពួក បន្ទាប់ពីរងគ្រោះដោយសារការឈ្លានពានរបស់ប្រទេសថៃនៅតាមតំបន់ព្រំដែន។ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានជម្រាបជូនរដ្ឋបាលខេត្តអំពីគោលបំណងចម្បងនៃដំណើរទស្សនកិច្ចនេះ គឺផ្តោតសំខាន់លើការពង្រឹងចំណងមិត្តភាពរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅ។ក្រៅពីការពិនិត្យសកម្មភាពការងាររបស់អង្គការសង្គមស៊ីវិលបារាំងលើការអភិវឌ្ឍធនធានមនុស្ស គណៈប្រតិភូក៏ចង់ស្វែងយល់ឱ្យកាន់តែទូលំទូលាយនូវសក្តានុពលទេសចរណ៍សំខាន់ៗក្នុងខេត្តសៀមរាប ព្រមទាំងចង់ឃើញផ្ទាល់ភ្នែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ដែលបច្ចុប្បន្នកំពុងស្នាក់នៅបណ្ដោះអាសន្ននៅជំរំជនភៀសសឹកក្នុងទឹកដីខេត្តសៀមរាបផងដែរ។ឯកឧត្តម Thomas LAM បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ចាប់តាំងពីកម្រិតថ្នាក់ដឹកនាំកំពូលនៃព្រឹទ្ធសភា និងរដ្ឋសភារហូតដល់រដ្ឋបាលខេត្តសៀមរាប។ឯកឧត្តមប្រធានប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការពន្យល់បកស្រាយលម្អិតច្បាស់លាស់អំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដែលជួយឱ្យភាគីបារាំងកាន់តែយល់ច្បាស់ពីសភាពការណ៍ពិតជាក់ស្តែង និងជាមូលដ្ឋានក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អប្រពៃជាមួយគ្នាតទៅអនាគត៕

កម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស

2026/02/27 04:34:36 pm        508
ជាភាពត្រេកអរ កម្ពុជា បានទទួលវត្ថុបុរាណខ្មែរ ៧៤រូប ត្រឡប់មកដល់កម្ពុជាវិញ។ វត្ថុបុរាណនេះ ទទួលបានពីគ្រួសារ លោកឌូក្លាស ឡាចហ្វដ ដោយអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រួសារ លោក ឡាចហ្វូដ។ សារមន្ទីរជាតិនៅថ្ងៃនេះ ក៏បានរៀបចំពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍ វត្ថុបុរាណទាំង ៧៤រូបនោះដែរ។ ពីធីនេះធ្វើឡើងក្រោមវត្តមាន របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី វត្តមាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ ជាសមិទ្ធផលធំធេងថ្មីមួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារ លោក ឡាច់ហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣។ នេះជាការខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បី ប្រមូលមកវិញ ថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។វត្ថុសិល្បៈទាំងនេះមានអាយុកាលតាំងពីសម័យមុនអង្គរ រហូតដល់សម័យរុងរឿងនៃចក្រភពអង្គរ មាន ជាអាទិ៍ បដិមាដ៏ល្អឯកសាងពីថ្មភក់ និងលោហធាតុ ព្រមទាំងវត្ថុប្រើប្រាស់ក្នុងកិច្ចពិធីផ្សេងៗ។ ក្នុងចំណោមវត្ថុ សំខាន់ៗទាំងនេះ មានបដិមាដ៏ពិចិត្រចំនួន២ សាងពីថ្មភក់នាដើមសម័យអង្គរស្ថិតក្នុងរវាង៥០ឆ្នាំដំបូងនៃសតវត្ស ទី៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដែលលោក ឡាចហ្វដ បានអះអាងថាមានប្រភពដើមមកពីភ្នំគូលែន។ បដិមាទេពប្រុសនិងទេពស្រីទាំង២នេះ ត្រូវបានចាត់ទុកជាស្នាដៃសិល្បៈគំរូមួយ ដែលត្រូវបានសាងក្នុង ដំណាក់កាលដំបូងនៃការបង្កើតចក្រភពអង្គរ ហើយជាញឹកញាប់ត្រូវបានគេហៅថា “បដិមាមួយគូ”។ ជាមួយគ្នានេះ ផ្អែកតាមភស្តុតាងនានាបញ្ជាក់ថា បដិមាទេពស្រី ជាវត្ថុបុរាណដ៏កម្រមួយនៃរចនាបថគូលែន។ ក្រៅពីនេះ មាន ព្រះសិរ្សព្រះព្រហ្ម សាងពីថ្មភក់ និងបដិមាយក្ស (រាក្ស័ស) មកពីតំបន់ប្រាសាទកោះកេរ។ ព្រះសិរ្សព្រះព្រហ្ម ដែលមានទម្រង់ព្រះភក្ត្រស្ងប់ និងពោរពេញដោយអំណាច ដើមឡើយជាប់ជាមួយនឹងដងខ្លួនស្ថិតក្នុងប្រាសាទ ធំមួយ ដែលបង្ហាញពីទស្សនៈលោកធាតុ និងភាពប្រណិតនៃរចនាបថកោះកេរ។ វត្ថុពិចិត្រមួយទៀតនោះគឺ បដិមាសំរិទ្ធរចនាបថបាខែង ដែលជាស្នាដៃឯកបង្ហាញពីការវិវត្តផ្នែកបដិមាសាស្ត្រនាដើមសម័យអង្គរ។ក្នុងការរៀបចំពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍ វត្ថុបុរាណទាំង ៧៤រូបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានសម្ដែងភាពត្រេកអរចំពោះ ការទទួលបានវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ ឯកឧត្តមបញ្ជាក់ថា នេះជាភាពជោគជ័យសម្រាប់កម្ពុជា ហើយឯកឧត្តមក៏ជឿជាក់ថាកម្ពុជានឹងជោគជ័យលើការបំពេញការងារជាបន្តបន្ទាប់ ក្នុងការបញ្ជូនវត្ថុបុរាណខ្មែរនានាត្រឡប់មកកម្ពុជាវិញ។វត្ថុទាំង៧៤នេះ ពុំមែនគ្រាន់តែជាស្នាដៃសិល្បៈទេ តែជាសាក្សីរស់នៃបញ្ញាញាណនិងទេពកោសល្យ របស់បុព្វបុរស និងដួងព្រលឹងនៃអារ្យធម៌ខ្មែរ។ អស់ជាច្រើនទសវត្សរ៍កន្លងមក រតនវត្ថុជាច្រើនបានឃ្លាត ចាកឆ្ងាយពីមាតុភូមិក្នុងអំឡុងពេលសង្គ្រាម និងចលាចលក្នុងប្រទេស។ ការវិលត្រឡប់មកវិញនៃរតនវត្ថុទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរកយុត្តិធម៌សម្រាប់មរតកវប្បធម៌របស់ខ្លួន និងបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សកលលោកថា ប្រជាជនកម្ពុជាបន្តរួមគ្នាជាធ្លុងមួយក្នុងការការពារថែរក្សាសម្បត្តិវប្បធម៌ជាតិ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួន ក្នុងការ ថែរក្សាការពារ និងលើកស្ទួយបេតិកភណ្ឌវប្បធម៌បុរាណសម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់មនុស្សជាតិ ទាំងមូល។អត្ថបទ៖គឹមហុក

ក្រសួងសុខាភិបាលសម្ពោធដាក់ឱ្យប្រើប្រាស់អគារពិនិត្យ និងពិគ្រោះជំងឺ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ

2026/02/27 04:30:00 pm        242
នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាជំនួយរបស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល មន្រ្តីសុខាភិបាលទូទាំងខេត្តបន្ទាយមានជ័យ រួមទាំងមន្ទីរពេទ្យបង្អែកព្រះនេត្យព្រះ ព្រមទាំងផ្នែកឯកជន ត្រូវយកចិត្តទុកដាក់ បន្តជួយសម្របសម្រួល បង្កលក្ខណៈ គាំទ្រទៅដល់ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ដើម្បីធានាសុខាភិបាលខេត្តទៅថ្ងៃអនាគតកាន់តែមានភាពធន់ និងរឹងមាំ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារបម្រើសេវាជូនប្រជាជន។ឯកឧត្តមរដ្ឋមន្រ្ដីក៏បានណែនាំដល់ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវបន្តការងារប្រចាំថ្ងៃប្រកបដោយបុរេសកម្ម និងប្រតិកម្មក្នុងករណីចាំបាច់ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវា ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងរក្សាឱ្យបាននូវគុណតម្លៃរបស់គ្រូពេទ្យទោះក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តមរដ្ឋមន្រ្ដីបានសង្គត់ធ្ងន់ថា ក្រុមគ្រូពេទ្យទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងទទួលបដិសណ្ឋារកិច្ចអ្នកជំងឺ ដោយត្រូវធានាបាននូវសុវត្ថិភាពរបស់អ្នកជំងឺ និងត្រូវសហការ សាមគ្គី បង្កើនសមត្ថភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ រួមទាំងការអភិវឌ្ឍសមត្ថភាពជំនាញជាប្រចាំ។ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវតម្កល់ផលប្រយោជន៍ បម្រើសុខភាពសាធារណៈ ជូនប្រជាជនប្រកបដោយសីលធម៌ សុជីវធម៌ ក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយស្នាមញញឹម និងខិតខំរៀបចំកែលម្អគុណភាពសេវាឱ្យកាន់តែប្រសើរ មានសុវត្ថិភាព ប្រសិទ្ធភាព និងប្រជាជនងាយរងហានិភ័យ ប្រជាជនភៀសសឹក ប្រកបដោយសមធម៌។សូមបញ្ជាក់ថា អគារពិនិត្យពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មានទំហំ ២៩ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៣១៧,៦៨០ដុល្លារ ចាប់អនុវត្តសាងសង់កាលពីខែមករា ឆ្នាំ២០២៥ ដល់ខែកញ្ញា ឆ្នាំ២០២៥ និងការបំពាក់សម្ភារៈបរិក្ខារពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ចំណាយថវិកាសរុបចំនួន ៦២,៧០០ដុល្លារ ជាជំនួយសមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ៕ អត្ថបទ រដ្ឋា 

សម្ដេចតេជោ ហ៊ុន សែន អរគុណសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានលុបសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្ដេច

2026/02/27 04:22:47 pm        180
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ បានផ្ញើសារថ្លែងអំណរគុណចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់សម្ដេច។សម្ដេចតេជោ បានសរសេរថា៖«ខ្ញុំសូមអរគុណចំពោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលបានលុបចោលសេចក្តីសម្រេចស្តីពីការហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែតាមសំណូមពររបស់ខ្ញុំ។សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កីឡាករទាំងពីររូបដែល និងត្រូវប្រកួតនៅបរទេសនាពេលដ៏ខ្លីខាងមុខនេះនឹងនាំជោគជ័យមកជូនប្រទេសជាតិ។សូមជម្រាបថា នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារណែនាំដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងទាក់ទងហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួតរយៈពេល៦ខែ និងបែរមកដោះស្រាយដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា។ការចេញអំពាវនាវរបស់សម្ដេចតេជោនេះ ក្រោយមានការ ផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករពីររូបមិនឲ្យប្រកួត រយៈពេល៦ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។តាមរយៈសារនោះសម្ដេចតេជោ បានណែនាំឱ្យ ធ្វើការដោះស្រាយផ្សេងទៀតរង់ចាំឲ្យកីឡាករទាំងពីររូប និងគណៈប្រតិភូវិលចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM