ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

ព័ត៌មានជាតិ

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ «អ្វីដែលគេត្រូវចៀសវៀង គឺ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ ​ប្រឌិតប្រវត្តិសាស្ត្រក្លែងក្លាយ»

2026/02/27 04:22:18 pm        150
ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៃ​ក្រសួង​វប្បធម៌​ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកកែច្នៃសម្លៀកបំពាក់ក្នុងសង្គមខ្មែរ ត្រូវ​ចៀស​វៀង​ការបំភ្លៃប្រវត្តិសាស្ត្រ ប្រឌិតប្រវត្តិសាស្ត្រក្លែងក្លាយខុសពីការពិតនៃ វប្បធម៌ ប្រវត្តិ​សាស្រ្ដ​របស់​ខ្មែរ។​ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ ហេង សុផាឌី បានថ្លែងណែនាំបែបនេះ ក្នុងសិក្ខាសាលាស្តីពី «សម្លៀក​បំពាក់ក្នុងសង្គមខ្មែរ៖ ភស្តុតាងពីអតីតកាលដល់បច្ចុប្បន្ន» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ​នៅសាលរចនា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្នុង​ឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និង​បច្ចេក​វិទ្យា​ទំនើប​របស់​ពិភពលោកបច្ចុប្បន្ន ដែលដើរទៅមុខយ៉ាងលឿន ការទទួលឥទ្ធិពលវប្បធម៌បរទេស គឺ​ជា​អ្វី​ដែល​យើង​ពុំ​អាច​ទប់ ​ឬបញ្ឈប់បានដោយងាយៗនោះឡើយ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​យើង​ក៏​ត្រូវ​ងាក​មក​គិតគូរ​អំពី​ការ​ស្រាវ​ជ្រាវ ផ្សព្វផ្សាយ និងឈ្វេងយល់ឲ្យបានស៊ីជម្រៅនូវប្រវត្តិសាវតា ឬស​គល់​នៃ​អារ្យធម៌របស់ជាតិសាសន៍យើងឲ្យបានទូលំទូលាយដែរ។ ឯកឧត្តមបន្តថា ជាយូរមកហើយដែលប្រទេសជិតខាងរបស់កម្ពុជាមួយតែងតែបំភ្លៃ និង​ទាមទារ​ធ្វើ​ជា​កម្មសិទ្ធិផ្តាច់មុខនូវប្បធម៌ស្រដៀងគ្នាក្នុងតំបន់ និងជាពិសេសជាមួយប្រទេសកម្ពុជា។ ក្នុង​ឱកាស​នោះ ឯកឧត្តមបណ្ឌិត ហេង សុផាឌី បានចាត់ទុកថា «សម្លៀកបំពាក់ក្នុងសង្គមខ្មែរ៖ ភស្តុតាងពីអតីតកាលដល់បច្ចុប្បន្ន» នេះ ពិតជាមានសារៈសំខាន់ ដែលបានបង្ហាញពីវត្តមាន និង​ភស្តុតាង​ផ្សេងៗនៃសម្លៀកបំពាក់ក្នុងសង្គមខ្មែរ តាមរយៈសិលាចារឹក គំនូរ ចម្លាក់ បដិមារ រូបថត ខ្សែ​ភាព​យន្តឯកសារជាដើម ដែលជាប្រភពរឹងមាំបង្ហាញពីការប្រើប្រាស់ និងការវិត្តន៍​នៃ​សម្លៀក​បំពាក់​ក្នុង​សង្គមខ្មែរទៅតាមសម័យកាលនីមួយៗ និងជាប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវ ក៏​ដូច​ជា​និស្សិត​ដែលមានបំណងសិក្សាចងក្រងសម្លៀកបំពាក់ខ្មែរទុកជាឯកសារទៅថ្ងៃក្រោយផង៕ អត្ថបទ រដ្ឋា 

​ក្រសួងបរិស្ថានជំរុញការចូលរួមទប់ស្កាត់ការកាប់រុករាន ឆ្កាដុតព្រៃ ដើម្បីធ្វើកសិកម្ម និងយកដីជាកម្មសិទ្ធិ ការ​ដុតសំរាម និងសំណល់ប្លាស្ទិក ដែលនាំឱ្យមានការប៉ះពាល់ដល់ការបាត់បង់ជីវៈចម្រុះ និងការបំពុលខ្យល់

2026/02/27 04:21:00 pm        100
នារសៀសថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្រ្តីនៃនាយកដ្ឋានគ្រប់គ្រភាពខ្យល់ សំឡេង និងរំញ័រ សហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង បានចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់​ និងធ្វេីការត្រួតពិនិត្យគុណភាពខ្យល់ដោយប្រើរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត នៅវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេសតេជោសែនកោះកុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។ នៅក្នុងឱកាសនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានជម្រាបជូនអំពីស្ថានភាពគុណភាពខ្យល់ ការតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ការដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃមេឃ ជាមួយគ្នានេះ ទាក់ទងនឹងភាពស្អាត ក្រសួងបរិស្ថានបានចាត់វិធានការបន្តបន្ទាប់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ តាមរោងចក្រ និងប្រភពអាចបង្កការបំពុលខ្យល់ផ្សេងទៀត ដោយលទ្ធផលបានបញ្ជាក់ថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនបង្កការបំពុលដល់ប្រទេសជិតខាងទេ។  លើសពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានផ្សព្វផ្សាយ និងអំពាវនាវដល់អ្នកចូលរួមកម្មវិធី ជាពិសេសសិស្សានុសិស្ស ចូលរួមផ្សព្វផ្សាយបន្ត និងអនុវត្តវិធានការ តាមសារាចរណែនាំលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ កុំឱ្យមានភ្លើងឆេះព្រៃ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង កាប់ឆ្ការ ដុតទន្រ្ទានព្រៃ ដុតសំរាម សំណល់រឹង និងប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។

ក្រសួងការបរទេសប្រកាសបដិសេធជាថ្មី ចំពោះអ្នកការទូតជាន់ខ្ពស់ថៃ​ចោទ​ប្រកាន់​កម្ពុ​ជា​ថា​ប្រើប្រាស់​ប្រាសាទព្រះវិហារជាទីតាំងយោធា

2026/02/27 04:09:07 pm        262
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា​បាន​ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​លើក​ឡើង​ថ្មី​ៗ​នេះ​របស់​អ្នក​ការទូតជា​ន់​ខ្ពស់​ប្រទេ​សថៃ ដែលចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ ប្រាសាទព្រះវិហារ ជាទីតាំងយោធា។យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា តាមការផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ថៃ ​មន្រ្ដីការទូតជាន់ខ្ពស់របស់ថៃ បានចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ ប្រាសា​ទ​ព្រះវិហារ​ ជាទីតាំងយោធា។ ទាក់ទងការចោទប្រកាន់នេះ កម្ពុជាអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់​បេតិក​ភណ្ឌ​ពិភព​លោក​ដ៏​មានតម្លៃវិសេសវិសាល ជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និង​សាសនា​ដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់​សម្រាប់​គោល​បំណង​យោធា​ឡើយ​។តាមសេចក្ដីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា ក្នុងនាមជារដ្ឋភាគី​នៃ​អនុសញ្ញា​ទីក្រុង​ឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ កម្ពុជា​តែង​ប្រកាន់​ខ្ជាប់​នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងពេញលេញក្នុងការការពារ និងថែរក្សាទីតាំង ព្រម​ទាំង ទ្រព្យសម្បត្តិវប្បធម៌ទាំងនេះសម្រាប់តែគោលដៅសកម្មភាពសន្តិភាព វប្បធម៌ និង​សាសនា​ប៉ុណ្ណោះ​។ក្រសួងការបរទេសកម្ពុជាបញ្ជាក់ជាថ្មីថា វត្តមាន​របស់​ឆ្មាំ​សន្តិសុខក​ម្ពុជា​ដើម្បី​ការពារ​បេតិក​ភណ្ឌ​វប្បធម៌ និងការពារអធិបតេយ្យកម្ពុជាលើទីតាំងនេះ មិនអាចបកស្រាយថា ជាការប្រើប្រាស់​ប្រាសាទ​ក្នុង​គោលបំណងយោធាបានឡើយ។ ការគ្រប់គ្រងទីតាំងនេះ​នៅ​តែស្ថិ​តនៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវរបស់អាជ្ញាធរបេតិកភណ្ឌស៊ីវិលដែល​មានសមត្ថកិច្ច​ហើយ​ការ​រៀបចំ​សន្តិសុខ​ណាមួ​យ​នៅ​ទីតាំងនេះ គឺមានការដាក់កម្រិតយ៉ាងតឹងរ៉ឹង ដែលមានលក្ខណៈរក្សាការពារ និង​សមា​មាត្រ​ទៅ​នឹង​ តម្រូវការនៃការអភិរក្សការពារទីតាំងនោះ។ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីថា ការប៉ុនប៉ង​ពិពណ៌​នា​ប្រាសាទ​ព្រះវិហារ​ថា​ជា​ទីតាំង​យោធា ​គឺជាការមិនអើពើលើតថភាពផ្នែកច្បាប់ដែល មាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ​ដល់​អំណាច​តុលាការ​អន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់។ កម្ពុជាតែង ប្រកាន់ខ្ជាប់​ចំពោះ​ច្បាប់​អន្តរជាតិ ការការពារបេតិកភណ្ឌវប្បធម៌ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចូល រួម​សហការក្នុងក្របខណ្ឌអាស៊ាន និងសហគមន៍ពិភពលោក។ក្រសួង​ការបរទេសកម្ពុជាបញ្ជាក់ទៀតថា ប្រាសាទព្រះវិហារ នៅតែជាប្រាសាទសន្តិភាព វប្បធម៌ និ​ង​បេតិកភណ្ឌមនុស្សជាតិរួម ពោលគឺមិនមែនជាទីតាំងប្រើក្នុង គោលបំណងយោធានោះទេ ហើ​យ​ការការពារតំបន់បេតិ កភណ្ឌពិភពលោកនេះ គឺជាការទទួល​ខុស​ត្រូវ​រួម​របស់​សហគមន៍​អន្តរជាតិ​៕

ករណីក្មេងទំនើងបង្កហិង្សាប៉ុនប៉ងឃាតកម្មនៅក្បែរកោះនរា ខណ្ឌច្បារអំពៅ សមត្ថកិច្ចស្រាវជ្រាវឃាត់ជនសង្ស័យបានម្នាក់ហើយ

2026/02/27 04:06:23 pm        7525
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយបង្កហិង្សាកាប់ប្រហារជនរងគ្រោះ០២នាក់ បណ្តាលឲ្យរងរបួសធ្ងន់នៅក្បែរកោះនរា ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវឈានទៅឃាត់ខ្លួនបានហើយ ដោយរូបគេជាជនដៃដល់ផ្ទាល់ ។ ការស្រាវជ្រាវឃាត់ខ្លួននេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ ដោយឃាត់ជនសង្ស័យបាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ជនសង្ស័យមានឈ្មោះ ឈ្មោះ ម៉ាក់ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងដេគ័រ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (អ្នកកាប់) ។ ចំណែកជនរងគ្រោះមានឈ្មោះ ឈ្មោះ អុិត ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកលក់ដូរ , និងម្នាក់ទៀតឈ្មោះ វ៉ន ជីវ័ន្ដ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរលក់ដូរ ។ គួររំលឹកថា ៖ ករណីហិង្សាប៉ុនប៉ងឃាតកម្មដោយកាប់ប្រហារគ្មានញញើតដៃខាងលើនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៦ នៅចំណុចមុខផ្សារទំនើបអាសុី ផ្លូវជាតិលេខ១ ក្បែរតំបន់កោះនរា ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕ លីហេង

មន្រ្ដីជាន់ខ្ពស់ព្រឹទ្ធសភា៖ «សន្តិភាពមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺជាផលនៃឆន្ទៈរួម និង​ការ​លះបង់​ដ៏​ខ្ពង់ខ្ពស់​របស់យើងទាំងអស់គ្នា»

2026/02/27 03:59:16 pm        231
សន្តិភាពមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែគឺជាផលនៃឆន្ទៈរួម និង​ការ​លះ​បង់​ដ៏​ខ្ពង់​ខ្ពស់​របស់​យើង​ទាំង​អស់​គ្នា។​ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធាន​គណៈកម្មការ​ទី៤​ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី) ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​គណៈ​កម្មការ​ទី៤​ព្រឹទ្ធ​សភា និងក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជួប​សំណេះ​សំណាល​ជាមួយ​ថ្នាក់​ដឹកនាំ ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តក្រចេះ សរុបចំនួន៣៧៥នាក់ នៅ​សាលមហោស្របខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកប​ដោយ​សេចក្តី​នឹក​រឭក​ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ ព្រមទាំង​សម្តែង​នូវ​ការគោរព​ចំពោះ​វិញ្ញាណ​ក្ខន្ធ​វីរយុទ្ធជន​ដែល​បាន​ពលី​ក្នុង​បុព្វ​ហេតុ​ការពារ​ជាតិ មាតុភូមិ និងសូមចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាទាំងអស់ រួមទាំង​ប្រជា​ពលរដ្ឋ​រស់នៅតាមតំបន់ជម្លោះ ដែលកំពុងជួប​ប្រទះ​នូវ​ការ​លំបាក​ដោយ​សារ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ។ឯកឧត្តមបណ្ឌិត បានជម្រាបអំពីតួនាទីរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និង  គណៈ​កម្មការទី៤ព្រឹទ្ធសភា ដែលជាយន្តការមួយរបស់ព្រឹទ្ធសភា ក្នុងការពារសិទ្ធិ ផល​ប្រយោជន៍​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងភូមិភាគរបស់ខ្លួន។ ផ្តើមចេញពី​តួនាទី​ដ៏​មាន​សារ​សំខាន់​នេះ ​ក្រុមសមាជិកព្រឹទ្ធសភា តែងតែចុះជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំខេត្ត អង្គ​បោះឆ្នោត​ជា​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម ការអភិវឌ្ឍមូលដ្ឋាន ដំណោះស្រាយ សំណូម​ពរ និងកៀរគរប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន ស្របតាម​អាទិភាព​ចម្បង​របស់​ព្រឹទ្ធ​សភានីតិកាលទី៥ ដែលផ្តោតលើ ការលើកកម្ពស់ការទូតសភា និងត្រូវធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គបោះឆ្នោត ជាពិសេសជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាង​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន។ ឆ្លងតាមការធ្វើបទបង្ហាញស្តីពីតួនាទីភារកិច្ចនិងសង្គមកិច្ចរបស់ព្រឹទ្ធសភា, ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ, ការចូលរួមមតិយោបល់របស់ក្រុមប្រឹក្សាឃុំ សង្កាត់ អំពីបញ្ហាប្រឈម និង​សំណូម​ពរ, ការស្រាយបំភ្លឺពីឯកឧត្តមអភិបាលខេត្ត និងការចែករំលែកបទពិសោធន៍ល្អៗ ពី​សំណាក់​ឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងគណៈ​ប្រតិភូ​គណៈ​កម្មការ​ទី៤​ព្រឹទ្ធសភា រួចមក ឯកឧត្តមបណ្ឌិត នាង ផាត បានវាយតម្លៃខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែល សម្រេចបាននូវសមិទ្ធផល​គួរជាទី​មោទនៈ ​ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងទៅនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ព្រឹទ្ធសភា​តែង​តែផ្តល់តម្លៃខ្ពស់រាល់មតិយោបល់ និងធាតុចូលរបស់បងប្អូន និងត្រៀម​ខ្លួន​ជា​ស្រេច​ក្នុ​ង​ការ​គាំទ្ររាល់កិច្ចប្រឹងប្រែងទាំងឡាយណាដែលបង្កើន គុណភាព និងប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ថ្នាក់​ក្រោមជាតិ។ រាល់មតិយោបល់និងធាតុចូលដែលទទួលបាននាថ្ងៃនេះ នឹងត្រូវ​ចង​ក្រង​យ៉ាង​ហ្មត់​ចត់ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងស្ថាប័ន មានសមត្ថកិច្ច​ពិនិត្យ និង​ដោះ​ស្រាយ​តាមសមត្ថកិច្ចរៀងៗខ្លួន។ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានជម្រាបជូនអំពីសភាពការណ៍ជាតិ អន្តរជាតិ ការ​ប្រយុទ្ធ​ប្រឆាំង​នឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងរំឭកអំពីសមិទ្ធ​ផល​ជា​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា​ ដែលបានទាមទារមកវិញនូវទឹកដីដែលប្រទេសថៃបានទន្ទ្រានយក។ ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​ថ្លែងអំណរគុណចំពោះវីរភាពដឹកនាំប្រកបដោយមនសិកាស្នេហាជាតិ និងវាងវៃ​បំផុត​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ​រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និង​គ្រប់​គ្រង​ស្ថានការណ៍របស់ប្រទេសជាតិ ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដោយឈរលើ​គោលការណ៍​សន្តិភាពនិយម ការពារផលប្រយោជន៍របស់ជាតិ ក៏ដូចជាការរក្សាឱ្យ​បាន​ជាដា​​ច់​ខាត​ចំពោះ​សន្តិភាពដែលយើងរកបានដោយលំបាក ថែមទាំងខិត​ខំ​ប្រឹង​ប្រែង​តស៊ូ​ក្នុ​ង​ការ​ដោះ​ស្រាយ​ជម្លោះ​តាមរយៈការទូត។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើដល់អង្គពិធីថា «សន្តិភាព មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលដែលកើតចេញពីការលះបង់ ភាព​វៃឆ្លាត និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់ឥស្សរជនដឹកនាំខ្មែរ ក្នុង​ការ​រក្សា​ការពារ​បូរណ​ភាព​ទឹកដី និងស្ថិរភាពនយោបាយជាតិ»។ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តរក្សា និង​ជំរុញ​ស្មារតី​សាមគ្គីភាព ឯកភាពជាតិជាធ្លុងមួយ ក្នុងការការពារ​សន្តិភាព​ដែល​បាន​មក​ដោយ​លំបាក​នេះ តាមរយៈពលីកម្មរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាកត្តា​មិន​អាច​ខ្វះ​បាន​ក្នុង​កិច្ច​ការពារ​ ឯករាជ្យភាព អធិតេយ្យជាតិ បូរណភាពទឹកដី វិបុលភាព និងការ​អភិវ​ឌ្ឍ​ជាតិ​មាតុ​ភូមិ​កម្ពុជា​ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕

​ បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់

2026/02/27 03:58:59 pm        1077
ភ្នំពេញ៖ ជនសង្ស័យជាបរទេសចំនួន៨១នាក់ដែលជាប់ពាក់ព័ន្ធ online scam ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត ចំណុចផ្ទះលេខ៧៩ ផ្លូវ L-03 ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ផ្អែកលើរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។ប្រតិបត្តិការបង្រ្កាបករណី online scamនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីផ្នែកច្បាប់ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ជនបរទេសទាំង៨១នាក់នេះ មានជនជាតិចិនចំនួន៧២នាក់ (ស្ត្រី៣នាក់ ) និងជនជាតិមីយ៉ាន់ម៉ា ចំនួន៩នាក់(ស្រី្ត១នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមានកុំព្យូទ័រ All in one ចំនួន ៥១គ្រឿង ម៉ូនីទ័រ ចំនួន ១០ គ្រឿង CPU ចំនួន ១១ គ្រឿង Laptop ចំនួន ០២ គ្រឿង ទូរសព្ទបម្រើបទល្មើស ចំនួន ៤៨០ គ្រឿង សក់សិប្បនិម្មិត១២សក់ ⁠ទូដែក១ ។ចំពោះករណីនេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពឡើយ។គួររំលេចជូនថាយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយការចាត់វិធានការច្បាប់ជាក់លាក់ ស៊ីជម្រៅនៅទូទាំងប្រទេស ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញក្នុងរាជធានី-ខេត្ត ខណៈបានជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់ដែលបានចាញ់បោកមេខ្លោង ធ្លាក់ចូលក្នុងអន្ទាក់ឧក្រិដ្ឋកម្មឆបោកនេះ ក្នុងចំណោមជនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើឆបោកមាន ២៦ សញ្ជាតិផ្សេងគ្នា។ ជាលទ្ធផល ទីតាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនៅក្នុងរាជធានី-ខេត្ត សរុបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផង ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ ដោយសមត្ថកិច្ចកំពុងបន្តគ្រប់គ្រងដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុវត្តនីតិវិធីច្បាប់។ ដោយឡែក សមត្ថកិច្ចក្នុងខេត្តព្រះស៊ីហនុ គិតចាប់ពីពាក់កណ្តាលខែមករា រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានចុះត្រួតពិនិត្យកាស៊ីណូសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៨៩ ទីតាំង មាន៣១៣ អគារ។ ជាលទ្ធផល សមត្ថកិច្ចបានបង្រ្កាប និងសម្រេចបិទខ្ទប់ទីតាំងចំនួន ៥៧ កន្លែង ស្មើនឹង២២៤អគារ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៨១នាក់ (ស្តី្រ ៩នាក់) ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី, ចិន, នេប៉ាល់, វៀតណាម, មីយ៉ាន់ម៉ា ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។ផ្អែកតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃការបិទខ្ទប់ទីតាំងក្នុងរាជធានី-ខេត្ត ដែលក្រុមឧក្រិដ្ឋជនធ្លាប់បានប្រើប្រាស់សម្រាប់អំពើឧក្រិដ្ឋ បានជំរុញឱ្យជនបរទេសសរុបចំនួន ២២៣,៦១០ នាក់ បានស្ម័គ្រចិត្តចាកចេញទៅកាន់ប្រទេសពួកគេវិញ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះមានជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដែស, ប៉ាគីស្ថាន។ ទន្ទឹមគ្នានេះ មានក្រុមមេខ្លោងមួយចំនួនបានរត់គេចពីសមត្ថកិច្ច ដោយក្នុងចំណោមនោះ ខ្លះបានចាកចេញទៅកាន់ប្រទេសផ្សេងពីកម្ពុជាដើម្បីនឹងអាចបន្តសកម្មភាពឆបោក និងខ្លះបានលាក់ខ្លួននៅក្នុងប្រទេស ដោយបានប្តូរទម្រង់នៃការឆបោកទៅជាក្រុមតូចៗ ដើម្បីលបលួចប្រព្រឹត្តនៅតាមទីតាំងផ្ទះជួលផ្សេងៗគ្នា និងខ្លះក្នុងរូបភាពចល័ត។ ក្រុមសមត្ថកិច្ចក្នុងរាជធានី-ខេត្តទាំង២៥ កំពុងបង្កើនសកម្មភាពបោសសម្អាត ស្រាវជ្រាវ​ស៊ើបអង្កេត និងបង្រ្កាបយ៉ាងយកចិត្តទុកដាក់លើទីតាំងដែលមានការលបលួចធ្វើកម្មភាព ដោយមិនអនុញ្ញាតឱ្យមានការជ្រកប្រព្រឹត្តអំពើល្មើស ទោះសំបុកតូច ឬធំក៏ដោយ ក្នុងក្របខណ្ឌនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់​តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ «យើងត្រូវបន្តស្រាវជ្រាវឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យដល់ឬសគល់នៃបញ្ហា ដើម្បីឈានទៅគ្រប់គ្រង និងបោសសម្អាតឱ្យអស់ពីកម្ពុជា» នេះជាប្រសាសន៍លើកឡើងនាពេលថ្មីៗនេះរបស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រីបានអត្ថាធិប្បាយទៀតថា៖ «បច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ១០០​ ករណី ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញក៏ផ្តោតផងដែរលើការស្រាវជ្រាវអំពីប្រព័ន្ធនៃលំហូរហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនពាក់ព័ន្ធនឹងបណ្តាញក្រុមឧក្រិដ្ឋជនឆបោកOnline Scams» ។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

កម្ពុជាបដិសេធ ចំពោះការលើកឡើងរបស់ថៃថា កម្ពុជា​ប្រើប្រាស់​ប្រាសាទ​ព្រះវិហារ​ជាមូលដ្ឋាន​យោធា

2026/02/27 03:47:46 pm        262
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាន​សេចក្តី​ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួង​កេតកែវ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។តាមរយៈលិខិតបដិសេធ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា បាន​កត់​សម្គាល់​ឃើញ​នូវ​សេចក្តី​ថ្លែង​ការណ៍​ ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលត្រូវបាន​រាយការណ៍​ដោយ​កាសែត ​The Nation Thailand កាលពីពេលថ្មីៗនេះ ដោយបានចោទប្រកាន់ថា ប្រទេ​ស​កម្ពុជា​បាន​ប្រើ​ប្រាស់​ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ ក្រសួងវប្បធម៌កម្ពុជា ប្រកាស​បដិសេធ​យ៉ាង​ដាច់​អហង្ការចំពោះការចោទប្រកាន់នេះ។ ឯកកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែម​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ប្រាសាទព្រះវិហារ​គឺ​ជា​ទីតាំង​សក្ការៈ​ផ្នែក​វប្បធម៌​ និងសាសនា និងមានតម្លៃជាសាកល ដូច្នេះ ទីតាំងនេះមិន​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ជាមូល​ដ្ឋាន​យោធា​នោះ​ឡើយ។សូមរម្លឹកថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះ​សង្កេត​ការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ នៅតំបន់​ប្រាសាទ​ព្រះវិហារ និងនៅភូមិសាស្រ្តតំបន់អានសេះ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ។ ក្រុមអ្នកសង្កេតការណ៍AOT ក៏បានចុះទៅពិនិត្យមើលទីតាំងស៊ីវិល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល ដូចជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការវាយ​ប្រហារ​ទាំង​បំពានរបស់យោធាថៃកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥៕

ការទូតសកម្មរបស់រាជរដ្ឋាភិបាលទាំងក្នុង និង​ក្រៅ​ប្រទេស គឺដើម្បីការពារទឹកដី និងពលរដ្ឋ ប្រឆាំង​ការឈ្លាន​ពាន​ខុស​ច្បាប់​របស់​ថៃ

2026/02/27 03:12:37 pm        167
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ការទូតសកម្មរបស់រាជរដ្ឋាភិបាលទាំងក្នុង និង​ក្រៅ​ប្រទេស គឺដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ប្រឆាំង​នឹង​ការ​រំលោភ​ឈ្លាន​ពាន​ខុស​ច្បាប់​អន្តរជាតិ​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​មក​លើ​អធិបតេយ្យ​ភាព​កម្ពុជា។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល ថ្លែងតាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស គឺ​ដើម្បី​ឧត្តមប្រយោជន៍ជាតិ ជាពិសេសការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដោយ​មធ្យោបាយ​សន្តិវិធី​។អ្នកនាំពាក្យ​បានបន្តថា តាមរយៈការងារការទូតយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេស​របស់​រាជ​រដ្ឋាភិបាល​ សហគមន៍អន្តរជាតិបានយល់ដឹងយ៉ាងច្បាស់ និងយ៉ាងទូលំទូលាយ​អំពី​ការ​ចូល​កាន់​កាប់​ទឹកដី​កម្ពុជា​ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ និងយល់ច្បាស់​ពី​ជំហរ​ចង់​បាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីរបស់កម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នា។តាមរយៈសន្និសីទ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ជំហររបស់​កម្ពុជា​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​ខ្លាំងពីសំណាក់ដៃគូសន្ទនាទាំងឡាយតាមរយៈការគាំទ្របទឈប់បាញ់ និង​ដំណោះ​ស្រាយដោ​យសន្តិវិធី និងជំរុញឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) គោរពនិងអនុវត្តឱ្យ​បាន​ម៉ឺងម៉ា​ត់​ និងស្មោះត្រង់ចំពោះបទឈប់បាញ់ ព្រមទាំងកិច្ចព្រម​ព្រៀង​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ជា​មួយ​គ្នា​កាល​ពីពេលកន្លងទៅ៕

សម្ដេចធិបតី៖ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ​ ជា​យុទ្ធនាការ​អភិវឌ្ឍ​វិស័យ​មាសបៃតង

2026/02/27 02:52:23 pm        321
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជា​បាន​ដាក់​ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ជា​យុទ្ធនាការ​ដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យ ទេសចរណ៍ដែលជា មាសបៃតង ស្រប​តាម​ទស្សនា​ទាន កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាម​រយៈ​សារ​លិខិត​ក្នុង​ឱកាស​ទិវា​ជាតិ​ទី​ក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនេះសម្ដេចធិបតី បានចូលរួមអបអរសាទរជាមួយបងប្អូនជនរួមជាតិទាំងអស់ ក្នុង​ឱកាស​ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ដោយសម្ដេចចាត់ទុកថា ការ​ប្រារព្ធ​ទិវា​ជាតិ​នេះ ធ្វើឡើងដើម្បីបំផុសលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេស​យុវជន​ឱ្យ​បន្ត​ចូល​រួម ឱ្យកាន់តែសកម្ម និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការ​ផ្តល់នូវបដិសណ្ឋារកិច្ចល្អ និងភាពកក់ក្តៅ ជាពិសេសការបន្តនិរន្តរភាពទីក្រុងស្អាត សំដៅ​រួម​ចំណែក​ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកប​ដោយ​ភាព​ធន់ ចីរភាព និងបរិយាបន្ន។សម្ដេចធិបតី បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជា​បាន​និង​កំពុង​បន្តដំណើរ​ឆ្ពោះ​ទៅ​មុខ​យ៉ាង​ស្វាហាប់គួរជាទីមោទនៈ ព្រមជាមួយនឹង ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថិរ​ភាព​នយោបាយ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុខដុមនីយកម្មក្នុងសង្គម ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមូលដ្ឋាន គ្រឹះ​នៃ​ការ​អភិវឌ្ឍ​វិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើនរឹងមាំ មានភាពធន់នឹងវិបត្តិ សំដៅសម្រេច​ឱ្យ​បាន​កម្ពុជា ​ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត បៃតង និងចីរភាព។ សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា ជាមួយនឹងការកំណត់ចក្ខុវិស័យច្បាស់លាស់នៃ ដំណើរទៅមុខនេះ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើន យូរអង្វែង ដោយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗមានជាអាទិ៍: ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សុខភាពនិងសុខុមាលភាពប្រជាជន ការអភិវឌ្ឍមូលធនមនុស្ស ការកសាង ប្រព័ន្ធគាំពារសង្គមដ៏រឹងមាំ ការប្រឈមមុខនឹងហានិភ័យនានា ភាពងាយរងគ្រោះផ្សេងៗ ព្រមទាំងការគិតគូរពីចីរភាព នៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ លក្ខខណ្ឌការងារ លក្ខខណ្ឌការរស់នៅ ការរីកចម្រើន យ៉ាងឆាប់រហ័សនៃបរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាការគិតគូរពីកិច្ចការពារនិងអភិរក្ស ធនធានធម្មជាតិជាដើម។សម្ដេចធិបតីបានថ្លែងថា ក្នុងន័យនេះ ដើម្បីឆ្លើយតបនឹងការវិវត្តនិងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើ ការជំរុញការអនុវត្តកិច្ចការកែទម្រង់ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ចំនួន៣ ដែលត្រូវគិតគូរស្របពេលគ្នាគឺ ការបង្កើនឧត្តមភាពប្រកួតប្រជែង ការធានាចីរភាព និងបរិយាបន្ននៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ - ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ-ដែលជាយុទ្ធនាការដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យ ទេសចរណ៍ដែលជា មាសបៃតង ស្របតាមទស្សនាទាន កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង៕ 

ឯកអគ្គរដ្ឋទូតគុយបា ស្នើសុំរដ្ឋសភាកម្ពុជា បន្តរឹតចំណងមិត្តភាព គាំទ្រគ្នានៅលើឆាកអន្តរជាតិ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា

2026/02/27 02:36:54 pm        211
ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាព​រដ្ឋសភា​កម្ពុជា-​គុយបា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃ​សាធា​រណរដ្ឋគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពី បច្ចុប្បន្នភាពថ្មីៗនៃស្ថានការណ៍​នៅក្នុងប្រទេស​ទាំង​ពីរ កម្ពុជា-គុយបា និងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ ឱ្យ​កាន់​តែរឹងមាំ និងសកម្មឡើង ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានសម្តែងនូវការអរគុណ និងសុំឱ្យរដ្ឋសភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភា​កម្ពុជា-​គុយបា ជួយគាំទ្រក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។  ជាមួយគ្នានេះ លោកជំទាវក៏បាន​ស្នើសុំឱ្យរដ្ឋសភាកម្ពុជា បន្តចំណងមិត្តភាព បង្ហាញការគាំទ្រគ្នានៅលើឆាកអន្តរជាតិ ពង្រឹងពង្រីកកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេសទាំង២។  ជាការឆ្លើយតប លោកជំទាវ និន សាផុន បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតសាមគ្គីភាពជាប្រពៃណី និងកិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបាននឹងកំពុងពូនជ្រំជាបន្តបន្ទាប់ ដើម្បីជាគុណប្រយោជន៍​នៃការ​អភិ​វឌ្ឍប្រទេសប្រកបដោយចីរភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក និងបន្តថែរក្សា ជួយគាំទ្រគ្នាទៅវិញ​ទៅមក​ក្នុង​គ្រប់កាលៈទេសៈ។  ក្នុងជំនួបពិភាក្សាការងារនេះដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរបទពិសោធន៍ គ្នាលើការងារវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល កិច្ចការនារី និងពាណិជ្ជកម្ម ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM