ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

ព័ត៌មានជាតិ

ផ្អែកតាមរបាយការណ៍ត្រួតពិនិត្យផ្នែករដ្ឋបាលរាជធានី-ខេត្ត ប្រចាំខែកុម្ភៈបង្ហាញថា មិន​មាន​ទិន្នន័យ​នៃ​ការ​បង្រៀនថ្នាក់ពីរ​វេន និងថ្នាក់គួបនោះទេ

2026/02/27 02:32:30 pm        162
នៅក្នុងកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់​ក្រសួង​មុខងារសាធារណៈ ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញ​ពី​លទ្ធផល​ដែល​សម្រេច​បានគួរជាទីមោទនៈរបស់ខ្លួន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ម៉ានី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មាន​ចក្ខុ​វិស័យ ​និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជា​ពិសេស​ការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ផ្អែកតាមរបាយការណ៍នៃការត្រួតពិនិត្យផ្នែករដ្ឋបាលរាជធានី ខេត្តប្រចាំខែកុម្ភៈ ដែល​រាយ​ការណ៍​ដោយ​ ឯកឧត្តម ហាស់ ប៊ុនថ្ថន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញថា មិន​មាន​ទិន្នន័យនៃការបង្រៀនថ្នាក់២វេន និងថ្នាក់គួបនោះទេ។ ការកាត់បន្ថយការបង្រៀនថ្នាក់ពីរ​វេន​ និង​ថ្នាក់គួប នៅទូទាំងប្រទេសនេះ គឺសមិទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ តាម​រយៈ​ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បី​ទៅ​បំពេញ​កន្លែង​ដែលខ្លះខាត នៅមូលដ្ឋានខេត្តចំនួន៥ និងការពង្រាយបេក្ខជនបម្រុងជាបន្តបន្ទាប់ តាម​មូលដ្ឋានដែលមានការខ្វះខាតគ្រូបង្រៀន។ ការកែទម្រង់រដ្ឋបាលសាធារណៈនេះ បាន​រួម​ចំណែក ​ក្នុងការលើក​កម្ពស់​វិស័យ​អប់រំនៅកម្ពុជា ​ជាពិសេសនៅកម្រិតបឋមសិក្សា។សូមជម្រាបថា កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការ​ប្រឡង​ប្រជែង​ជ្រើស​រើស​គ្រូ​កិ​ច្ច​ព្រមព្រៀងការងារ ក្នុងគោលដៅខេត្តទាំង៥ មានខេត្តព្រៃវែង បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម និង​តាកែវ គឺដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ ពិសេស​ជួយ​សម្រាល​បន្ទុក​គ្រូ​តាម​សាលា​មួយ​ចំនួន​ដែល​បង្រៀន​គួប​ថ្នាក់ ឬបង្រៀនពីរវេនក្នុងមួយថ្ងៃ និងដើម្បីសម្រាលបន្ទុកគ្រូបង្រៀនគួប និង​មាន​ពេល​អភិវឌ្ឍ​សមត្ថភាព។ ការកាត់បន្ថយម៉ោងបង្រៀនសម្រាប់គ្រូ ក៏ចូលរួមចំណែក​លើក​កម្ពស់​សុខុមាល​ភាព​បុគ្គលិកអប់រំ និងផ្ដល់ឱកាសអភិវឌ្ឍសមត្ថភាពទាំងលើកិច្ចការបង្រៀន និង​ចំណេះ​ដឹង​នានា​ជំរុញប្រសិទ្ធិភាពលើការបង្រៀនសិស្សកាន់តែល្អប្រសើរប្រកបដោយគុណភាពផងដែរ៕ 

ប្រធាន AmCham៖ កម្ពុជានៅតែរក្សាភាពប្រកួតប្រជែង​ការនាំចេញ​ទៅ​កាន់​ទីផ្សារ​អាមេរិក​បើ​ទោះជា​រងពន្ធគយថ្មី ១៥% ដែលអាមេរិកដាក់ជាសកល

2026/02/27 02:23:36 pm        175
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) បានអះអាងថា ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ក្នុង​ការ​រក្សា​បាន​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក បើទោះជាត្រូវបានជាប់ពន្ធបដិការថ្មី ១៥% របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្មីៗនេះ។លោក ខេស៊ី បាណេត (Casey Barnett) ប្រធាន​សភាពាណិជ្ជ​កម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​(AmCham) បានពន្យល់ថា ការរក្សាបាននូវភាពប្រកួតប្រជែងនេះ គឺដោយសារតែ ប្រទេស​ជុំវិញ​ពិភព​លោកទាំងអស់ត្រូវបង់ពន្ធគយក្នុងអត្រា ១៥% ស្មើៗគ្នា ដែលខុស​ពី​ពេល​មុន​ប្រទេស​កម្ពុជា​ត្រូវ​បង់ពន្ធ ១៩% គឺខ្ពស់ជាងដៃគូប្រកួតប្រជែងរបស់កម្ពុជាមួយចំនួន ដែល​មាន​ផលិត​ទំនិញ​ដូចគ្នា ដូចជា ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដើម។ លោក ខេស៊ី បាណេត បន្ថែមទៀតថា លើសពីនេះ ប្រទេសកម្ពុជា​មាន​ទីតាំង​ភូមិ​សាស្រ្ត​អំណោយ​ផល​ រួមផ្សុំនឹងមានកម្លាំងពលកម្មជំនាញវិស័យក្មេងច្រើន និងតម្លៃឈ្នួល​កម្មករ​នៅ​មានភាព​ប្រកួត​ប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់។សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ពន្ធបដិការ​ជា​សកល​ថ្មី​ក្នុង​អត្រា ១៥% លើប្រទេសទាំងអស់ជុំវិញពិភពលោក កាលពីថ្ងៃសៅរ៍ (២១ កុម្ភៈ) បន្ទាប់​ពី​ប្រធានាធិបតីសហរដ្ឋអាមេរិក មិនសប្បាយ​ចិត្ត​ទៅ​នឹង​សេចក្តី​របស់​តុលាការ​កំពូល​របស់​អាមេរិក​ថា ពន្ធបដិការលើប្រទេសនីមួយជុំវិញពិភពលោករបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺ​ខុស​ច្បាប់ និងត្រូវដកចោលភ្លាមៗ៕ អត្ថបទ៖ ធូ វិរៈ 

មន្រ្ដីជាន់ខ្ពស់ សមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តឧត្តរមានជ័យ

2026/02/27 02:21:37 pm        142
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅក្នុងខេត្តឧត្តរមានជ័យ៕

អនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំអំណោយសម្តេចតេជោ ជូនវីរកងទ័ពជួរមុខ

2026/02/27 02:09:23 pm        145
ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងសហការី បានចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វិរយុទ្ធជនឈរជើងនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា (ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤។ក្នុងឱកាសជួបសំណេះសំណាលជាមួយវីរកងទ័ពនៅគ្រប់ទីកន្លែង ឯកឧត្តមអនុប្រធានទី១ ព្រឺទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការនឹករឮក និងការសាកសួរសុខទុក្ខ ព្រមទាំងសព្វសាធុការពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្តូរផ្តាច់ការពារបូរណភាពទឹកដី មាតុភូមិកម្ពុជា។ឯកឧត្តមអនុប្រធានទី១ បានសម្តែងនូវការដឹងគុណ និងគារវកិច្ចដ៏ជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏អង់អាចក្លាហាន មោះមុតដ៏គួរឱ្យកោតស្ញប់ស្ញែងរបស់វីរយុទ្ធជន ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី សូមតាមអភិបាលប្រោះព្រំ ឃុំគ្រងថែរក្សា និងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមបណ្តោយព្រំដែន សូមប្រកបតែសុខភាពល្អ និងទទួលបានជ័យជំនះលើពួកឈ្លានពាន។ ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ថា ការឈឺចាប់ ដែលបង្កឡើងដោយការរំលោភបំពានយ៉ាងឃោរឃៅរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា មិនបានធ្វើឱ្យប្រជាជាតិយើងចុះទន់ខ្សោយនោះទេ ផ្ទុយទៅវិញ ទង្វើទាំងនេះបានដុតបញ្ឆេះនូវសន្ទុះសាមគ្គីភាពយ៉ាងខ្លាំងក្លា និងឯកភាពជាតិដ៏រឹងមាំដែលមិនអាចរង្គោះរង្គើបាន នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់សម្តេចធិបតី។ សាមគ្គីភាពនេះ ដែលកើតចេញពីជម្រៅទឹកចិត្ត និងមិនងាករេ មិនត្រឹមតែជាខែលការពាររបស់ប្រទេសជាតិក្នុងគ្រាដ៏លំបាកនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពជាតិដ៏អស្ចារ្យបំផុត ក្នុងនាមជាប្រជាជាតិអធិបតេយ្យមួយ ដែលប្តេជ្ញាការពារទឹកដី មរតក និងអនាគតរបស់ខ្លួន។ជាមួយនិងវត្តមានដ៏ថ្លៃថ្លារបស់ព្រះអង្គ ជាមួយឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា និងសហការី នៅក្នុងឱកាសសំណេះសំណាលជាមួយវីរកងទ័ពឈរជើងនៅទិសខេត្តព្រះវិហារ យោធភូមិភាគទី៤ និងថ្មដា ខេត្តពោធិ៍សាត់ ព្រះធម្ម វនវាសី ចន្ទ មុនី បាននិមន្តប្រោសព្រំ និងប្រសិទ្ធពរជ័យជូនដល់វីរយុទ្ធជន ព្រមទាំងចូលរួមចែកអំណោយដល់គ្រួសារវីរយុទ្ធជនផងដែរ៕

ក្រុមប្រឹក្សាបរធនបាល SDF ពិនិត្យលទ្ធផលលើទម្រង់ហិរញ្ញប្បទាន ដើម្បីធានាចីរភាពការអភិវឌ្ឍជំនាញ

2026/02/27 01:59:02 pm        45
ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការសិក្សាស្រាវជ្រាវ ពីទម្រង់ ហិរញ្ញប្បទាន រយៈពេលមធ្យម និងវែង ដើម្បីធានាចីរភាពការអភិវឌ្ឍជំនាញសម្រាប់កម្ពុជា និងការកែសម្រួលរចនាសម្ព័ន្ធអង្គភាព ប្រតិបត្តិ SDF ។ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម និងឧកញ៉ា ជា អនុប្រធាន សមាជិកក្រុមប្រឹក្សាបរធនបាល និងអង្គភាពប្រតិបត្តិ SDF ដើម្បីត្រួតពិនិត្យលើលទ្ធផល ការសិក្សាស្រាវជ្រាវទម្រង់ ហិរញ្ញប្បទាន និងការកែសម្រួលរចនាសម្ព័ន្ធអង្គភាពប្រតិបត្តិ SDF ដើម្បីបន្តបេសកកម្មអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យកាន់តែមាន ប្រសិទ្ធភាព។ អង្គប្រជុំបានពិនិត្យលើបទបង្ហាញ ស្តីពីលទ្ធផលការសិក្សាលើទម្រង់ហិរញ្ញប្បទានរយៈពេលមធ្យម និងវែង ដើម្បីធានាចីរភាព ក្នុងការអភិវឌ្ឍជំនាញសម្រាប់កម្ពុជា ដែលបានសិក្សាយ៉ាងហ្មត់ចត់ ពីក្រុមជំនាញស្រាវជ្រាវឯករាជ្យ ដែលផ្អែកលើបទពិសោធន៍ក្នុង តំបន់អាស៊ាន និងអន្តរជាតិ ដើម្បីស្វែងរកគំរូហិរញ្ញប្បទានដែលមានលក្ខណនវានុវត្តន៍, ប្រសិទ្ធភាព, វិសាលភាព និងមានការទទួល ខុសត្រូវរួមរបស់ភាគីពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដើម្បីគាំទ្រការអភិវឌ្ឍមូលធនមនុស្ស ទាំងបរិមាណ និងគុណភាព ដោយឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត និងចូលរួមសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យ ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ បន្ថែមលើនេះ ក្រុមប្រឹក្សាបរធនបាលក៏បាន ពិនិត្យ និងផ្តល់ជាអនុសាសន៍ លើសំណើ ការកែសម្រួលរចនាសម្ព័ន្ធ SDF ក្នុងគោលបំណងសម្រួចយន្តការការងារឱ្យកាន់តែរហ័សរហួន និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។ជាលទ្ធផល, អង្គប្រជុំបានឯកភាពជារួមថា ការអភិវឌ្ឍជំនាញប្រកបដោយចីរភាពក្នុងរយៈពេលមធ្យម និងវែងនៅកម្ពុជា ចាំបាច់ត្រូវពឹងផ្អែកលើទម្រង់ហិរញ្ញប្បទានដែលមានស្ថិរភាព, អាចព្យាករណ៍បាន ជាពិសេសត្រូវមានស្មារតីចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល វិស័យឯកជន និងបុគ្គល។ ផ្អែកលើសេចក្តីសម្រេចនេះ, អង្គភាពប្រតិបត្តិ SDF នឹងធ្វើការសម្រួចលទ្ធផល នៃកិច្ចពិភាក្សា ស្របតាមអនុសាសន៍ និងទិសដៅដែលបានផ្តល់ដោយក្រុមប្រឹក្សាភិបាល ហើយរៀបចំជាផែនទីបង្ហាញផ្លូវ ស្តីពីទម្រង់ ហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីគាំទ្រការអភិវឌ្ឍជំនាញ និងកម្លាំងពលកម្មនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចធិបតីផ្តល់ផ្លូវក្រាលដីល្បាយក្រួស១ខ្សែ ប្រវែងជិត២០គីឡូម៉ែត្រ ជូនអ្នកស្រុកជាំក្សាន្តខេត្តព្រះវិហារ

2026/02/27 01:37:09 pm        280
ខេត្តព្រះវិហារ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ផ្តល់ផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ នៅជិតព្រំដែន មានប្រវែងជិត ២០ គីឡូម៉ែត្រ តាមរយៈ ក្រសួងអភិវឌ្ឍន៍ជនបទ ជូនអ្នកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសា- ធារណៈនានា។ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារជួសជុលស្តារឡើងវិញ ផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែងជិត ២០ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ, ស្ថិតនៅភូមិត្រពាំងសង្កែលិច ឃុំកន្ទួត ទៅភូមិបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អនុវត្តដោយកងវិស្វកម្មអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដែលផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា ព្រមទាំងបង្កើន ការតភ្ជាប់ពីឃុំមួយទៅឃុំមួយទៀត និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដើម្បីលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ក្នុងតំបន់។ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាល ជ្រៅបំផុត និងសព្ទសាធុការពរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិក សន្តិភាព, និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធីផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងមូលដ្ឋាននោះ ចំពោះការទទួលបានសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលគម្រោងផ្លូវនេះ មានប្រវែង ជិត ២០ គីឡូម៉ែត្រ បានស្ថាបនាឡើងក្រោមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើម ស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវល្បាយគ្រួស ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតាមបណ្តាខេត្ត និងស្រុក ជាក់ស្តែងពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទបានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាល កៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងបានជាច្រើនខ្សែ ដែលមានប្រវែងសរុបជាង ៥ ម៉ឺនគីឡូម៉ែត្រ នៅទូទាំងប្រទេស ដោយនឹងកំពុងដើរស្របទៅ នឹងគន្លឹះអាទិភាព នៃយុទ្ធសស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ឯកឧត្តម ឈឹម សៅគី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រមា១និងថវិកាមួយចំនួន។ ឯកឧត្តមក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន យោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដោយ ប្រការណាមួយ ក្នុងអំឡុងពេលជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសនេះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារ និងសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ

2026/02/27 01:33:19 pm        151
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Shoya Yoshida អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ITUC-AP) នៅទីស្តីការក្រសួង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជា្ជជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរ។នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង និង ITUC-AP នាពេលកន្លងមក ដែលសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងការលើកកម្ពស់សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈឱ្យស្របតាមបទដ្ឋានអន្តរជាតិខាងការងារ និងបរិបទសង្គមកម្ពុជា។ កិច្ចសហការនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម និងលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជា្ជជីវៈ ព្រមទាំងបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ។ជាការឆ្លើយតប លោក Shoya Yoshida បានប្តេជ្ញាបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលដៅលើកកម្ពស់វិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់កម្មករនិយោជិត និងលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតទាំងបច្ចុប្បន្ន និងអនាគត។លោកជំទាវរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណចំពោះភាគី ITUC-AP សម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា ព្រមទាំងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធល្អៗលើវិស័យការងារ។ លោកជំទាវក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូដ៏សំខាន់រវាងក្រសួង និង ITUC-AP នឹងបន្តរីកចម្រើន និងរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍវិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា៕

តាមរយៈការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈជាប្រចាំ វត្តមាន​មន្ត្រី​ដែល​មកបំពេញការងារនៅក្រសួង ស្ថាប័ន ក្នុងខែមករាឆ្នាំនេះមានការកើនឡើងប្រមាណ ៩៧%

2026/02/27 01:10:36 pm        201
តាមទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីបានស្តាប់វឌ្ឍនភាពការងារ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។តាមរយៈរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ១ខែ ក៏ដូចជាការចូលរួមយ៉ាងផុសផុលពីអង្គប្រជុំ ដោយបានលើកឡើងពីការសាទរនូវលទ្ធផលដែលសម្រេចបាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ លើសពីនេះ ក៏មានការលើកឡើងនូវបញ្ហាប្រឈម និងចូលរួមដោះស្រាយជាមួយគ្នា ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។តាមរយៈការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈ ជាប្រចាំ ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ក្រសួងមុខងារសាធារណៈ បានទទួលទិន្ន័យពីក្រសួង ស្ថាប័ន បានបង្ហាញឱ្យឃើញថា មន្ត្រីដែលមកបំពេញការងារនៅក្រសួង ស្ថាប័ន ក្នុងខែមករា ឆ្នាំ២០២៦ មានការកើនឡើងប្រមាណ៩៧%។ ក្នុងនោះផងដែរ ឯកឧត្តម សយ រាសី អគ្គាធិការនៃក្រសួងមុខងារសាធារណៈ ក៏បានបញ្ជាក់ពីភាពសុក្រឹត្យនៃទិន្នន័យដែលទទួលបានពីក្រសួង ស្ថាប័នតាមរយៈការរៀបរាប់ពីរបៀបគណនា និងការចុះពិនិត្យជាក់ស្តែងតាមអង្គភាពនីមួយៗ។ ឯកឧត្តមបានបន្ថែមពីសកម្មភាព និងការវិវត្តជាប្រចាំនៃការងារអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈ ជាពិសេសរយៈពេលចុងក្រោយនេះ ដោយមានប្រព័ន្ធចែករំលែកបទពិសោធរវាងគ្នា ស្តីពីការគ្រប់គ្រងវត្តមាន ជូនគ្នាទៅវិញទៅមក៕

អ្នកជំនាញស្វែងរកគន្លឹះថ្មីៗ ដើម្បីហែករបាំងបច្ចេកទេស សម្រាប់ការជំរុញនាំចេញ-ចូលទំនិញ

2026/02/27 12:49:21 pm        126
អ្នកជំនាញក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពិភាគ្សា និងស្វែងរកគន្លឹះវិជ្ជមានថ្មីៗ ដើម្បីហែករបាំង បច្ចេកទេស និងលក្ខខណ្ឌតម្រូវចាំបាច់នានា សម្រាប់ការជំរុញនាំចេញ-ចូលទំនិញ ស្របតាមភាពអនុលោមនៃស្តង់ដារជាតិ-អន្តរជាតិ។ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង កិច្ចពិភាក្សា ស្តីពីដំណោះស្រាយរបាំងបច្ចេកទេសពាណិជ្ជកម្ម នេះថា ជុំវិញការការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ពីមួយឆ្នាំទៅ មួយមានកំណើនកើនឡើងជាបន្តបន្ទាប់ ដោយបាននិងកំពុងជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចជាតិ ក្នុងនោះវិស័យឧស្សាហកម្មបានដើរតួ ចម្បងគាំទ្រដល់កំណើននៃការនាំចេញ។ឯកឧត្តមបណ្ឌិត បន្តថា ដើម្បីជំរុញការនាំចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជាឱ្យបានកាន់តែច្រើន និងប្រកបដោយនិរន្តរភាព យើងត្រូវហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (N.Q.I) ជាពិសេសការអនុវត្តស្តង់ដារ ដែលជាម៉ែត្រដ៏សំខាន់ លើការទទួលស្គាល់គុណភាព និងការវាយតម្លៃភាពអនុលោម ដើម្បីធានាថា ផលិតផល និងសេវាកម្មមានសុវត្ថិភាព និងគុណភាព។ ក្រៅពីកម្ពុជាត្រូវរឹងបណ្តឹង បន្ថែម លើសកម្មភាពអាជីវកម្ម ជាពិសេសការនាំចូល ទោះបីមាន ISO ឬ IEC គឺត្រូវតែមានបញ្ជាក់វិញ្ញាបនបត្រក្នុងប្រទេស ដោយត្រូវ ធ្វើតេស្តឡើងវិញ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រៅពីនេះវិទ្យាស្ថានស្តងដារកម្ពុជា គួរបង្កើតក្រុមការងារជាមួយក្រសួងពាណិជ្ជកម្ម ដើម្បី ពិនិត្យលំហូរពាណិជ្ជកម្ម ព្រោះថា ទាក់ទិនសកម្មភាពអាជីវកម្ម ប្រសិនយើងត្រូវផ្អាកលើការធ្វើអាជីវកម្មណាមួយ យើងត្រូវជូនដំណឹង ដល់ WTO ។ ចំណែកបញ្ហាសំខាន់មួយទៀត នៅពេលប្រទេសណាមួយផ្អាកអាជីវកម្មណាមួយរបស់កម្ពុជា ក្នុងករណីមិនទាន់សម្រេច ផ្អាកអាជីវកម្មនោះ យើងត្រូវជូនដំណឹងដល់ WTO និងតវ៉ា ខណៈផលិតផលយើងកំពុងដំណើរការល្អ សម្រាប់ទីផ្សារនាំចេញ។ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា លើកឡើងថា ជុំវិញស្ត់ដាររូបនីយកម្ម បទប្បញ្ញាត្តិបច្ចេកទេស និងនី តិវិធីវាយតម្លៃអនុលោម ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យពាក់ព័ន្ធឱ្យ មានប្រសិទ្ធភាព និងរីកចម្រើន ជាពិសេសគាំទ្រដល់ការធ្វើពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងតំបន់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ជុំវិញការធ្វើពាណិជ្ជកម្ម ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវតែចូលរួមអនុវត្តនៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក។ចំណែកទាក់ទិនការងារវិញ្ញាបនបត្រកម្ម គឺមានតួនាទីសំខាន់ណាស់ ក្នុងការបញ្ជាក់ពីភាពអនុលោមរបស់ផលិតផល ផលិតកម្ម និង សេវាកម្មទៅនឹងការតម្រូវនៃស្តង់ដាជាតិ ហើយសម្រួលដល់ការធ្វើពាណិជ្ជកម្មជាតិ និងផ្តល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់ ចំពោះ គុណភាពនិងសុវត្ថិភាពរបស់ផលិតផល។ ក្នុងឆ្នាំ២០២៥នេះ ក្រសួងបានសម្រេចជាលទ្ធផលរួមមាន៖ ការងារវិញ្ញាបនបត្រកម្មផលិត- ផល៖ (ចេញវិញ្ញាបនបត្រសរុប២០៣ និងអាជ្ញាបណ្ណសរុប១០៩) និងបានចេញវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធចំនួន៣៥។ ចំណែក ការងារបញ្ញត្តកម្មក្នុងឆ្នាំ២០២៥, ក្រសួងបានសម្រេចលទ្ធផលបានផ្តល់អាជ្ញាបណ្ណសរុបជាង ៦ ពាន់ ជូនដល់អតិថិជន ក្នុងនោះមាន អាជ្ញាបណ្ណបញ្ជាក់មុខសញ្ញា និងស្តង់ដាប្រើប្រាស់សារធាតុគីមីជាង ១ ពាន់, អាជ្ញាបណ្ណប្រើប្រាស់និងចែកចាយសារធាតុគីមីជាប់បញ្ញត្តិ ចំនួន ៥១៤, អាជ្ញាបណ្ណចុះបញ្ជីផលិតផល (ចបផ) ជាង ៣,៦ ពាន៊ អាជ្ញាបណ្ណបញ្ជាក់សុវត្ថិភាពផលិតផលអគ្គិសនី និងអេឡិច ត្រូនិក ជាង ១ ពាន់ និងអាជ្ញាបណ្ណបញ្ជាក់សុវត្ថិភាពផលិតផលយានយន្ត និងទោចក្រយានយន្ត ចំនួន ៥២ អាជ្ញាបណ្ណ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងមុខងារសាធារណៈជួបជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ដើម្បីពិភាក្សាការតាម​ដាន​វឌ្ឍនភាព​នៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និង​មន្ត្រីជាប់​កិច្ចសន្យា

2026/02/27 12:40:36 pm        229
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សយ រាសី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការតាមដានវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជារស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាតាមក្រសួង ស្ថាប័នថ្នាក់ជាតិ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គាធិការប្រធានអង្គប្រជុំបានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ និងទិន្នន័យសម្រង់ព័ត៌មានស្តីពីប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាតាមក្រសួង ស្ថាប័នប្រចាំខែមករា ឆ្នាំ២០២៦។ បន្ទាប់មកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានធ្វើបទបង្ហាញអំពីប្រព័ន្ធឌីជីថលគ្រប់គ្រងវត្តមានមន្ត្រីរាជការរបស់ខ្លួន។ អង្គប្រជុំបានផ្តល់ឱកាសឱ្យក្រសួង ស្ថាប័នស្ម័គ្រចិត្តក្នុងការបញ្ចេញមតិយោបល់ បញ្ហាប្រឈម ចំណាប់អារម្មណ៍ ព្រមទាំងមានជាសំណួរសម្រាប់ឱ្យអង្គប្រជុំ ផ្តល់ជាធាតុចូល និងរកដំណោះស្រាយ។កិច្ចប្រជុំនេះមានគោលបំណងឱ្យក្រសួង ស្ថាប័ន យល់ដឹងអំពីបច្ចុប្បន្នភាពរបស់មន្ត្រី ស្ថានភាពទូទៅ វឌ្ឍនភាពរបស់ប្រព័ន្ធឌីជីថល បញ្ហាប្រឈម រួមជាមួយនឹងដំណោះស្រាយផងដែរ។ ជាទីបព្ចាប់ ក្រសួងមុខងារសាធារណៈបានកោតសរសើរចំពោះលទ្ធផលដ៏ល្អនៃទិនន្ន័យគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាតាមក្រសួង ស្ថាប័នថ្នាក់ជាតិ ព្រមទាំងសង្ឃឹមថាក្រសួង ស្ថាប័នថ្នាក់ជាតិពង្រឹងយន្តការគ្រប់គ្រងព័ត៌មាន និងទិន្នន័យគ្រប់គ្រងវត្តមានមន្ត្រីរាជការឱ្យមានសុក្រឹត្យភាព និងល្អប្រសើរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM