សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

ACU និងគណៈប្រទេសចិនបានផ្លាស់ប្តូរបទពិសោធន៍លើការងារប្រឆាំងអំពើពុករលួយ

2024/11/26 07:40:21 pm        167
ភ្នំពេញ៖ លោក Wang Jianghua អនុលេខានៃគណៈអធិការកិច្ចវិន័យបក្ស កុម្មុយនីស្តចិន ខេត្តយូណាន និងជាអនុប្រធាន នៃគណៈត្រួតពិនិត្យកិច្ចការដ្ឋចិន ខេត្តយូណាន នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកានេះ បានដឹកនាំសមាជិកប្រតិភូចំនួន៥រូប អញ្ជើញទស្សនៈកិច្ចនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយទទួលការស្វាគមន៍ពី កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៃព្រះរាជាណាចក្រកម្ពុជា។បន្ទាប់មកឯកឧត្តម យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយតំណាងដ៏ខ្ពង់ខ្ពស់កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានអញ្ជើញដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅអង្គភាពACU និងជួបពិភាក្សាការងារ។  នៅក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយ មានបេសកកម្មប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសកម្ពុជា តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយដោយមានការចូលរួមពីសាធារណៈជន និងប្រតិបត្តិបការ។ជាមួយគ្នា លោក Wang Jianghua អនុលេខានៃគណៈអធិការកិច្ចវិន័យបក្ស កុម្មុយនីស្តចិន ខេត្តយូណាន និងជាអនុប្រធាន នៃគណៈត្រួតពិនិត្យកិច្ចការដ្ឋចិន ខេត្តយូណាន បានបង្ហាញក្តីរំភើបរីករាយ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយភាគីកម្ពុជា។គួរបញ្ជាក់ដែរថា គណៈប្រតិភូខេត្តយូណាននៃប្រទេសចិន បានបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណង បង្កើន និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍រវាងស្ថាប័នទាំងពីរ លើការងារប្រឆាំងអំពើពុករលួយ។ អត្ថបទ៖ ទូច សោភ័ណ

ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា ស្តារ និងថែទំាផ្លូវ ជាការជំរុញធ្វើពិពិធកម្ម សេដ្ឋកិច្ចជនបទ

2024/11/26 07:36:29 pm        67
ស្វាយរៀង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធតាមជនបទ គឺជារឿងដ៏ចាំបាច់ ក្នុងការ បន្តជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារនីមួយៗ ជាពិសេសការតភ្ជាប់ផ្លូវ ព្រំដែនសម្រាប់ការចរាចរទំនិញផងដែរ។​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក នាំគណៈកម្មការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ ខ្សែ ប្រវែង ២ ១០០ ម៉ែត្រ ស្ថិតនៅភូមិថ្មី ទៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី ២៦ ខែ វិច្ឆិកា នេះថា ជុំវិញ ការអភិវឌ្ឍន៍នៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការស្តារ, ថែទាំ, ការស្ថាបនា, និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ ដែលនេះជាជំរុញការធ្វើ ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារនីមួយៗនៅតាមសហគមន៍ជនបទ មានជីវភាព សមរម្យ។ឯកឧត្តម បន្តថា ជុំវិញបញ្ហាផ្លូវនេះ បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវ ក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញដំណើរអន្តរកម្មផ្នែក សង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន និងជាការលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ, ជាក់ស្តែងផ្លូវក្រាលកៅស៊ូ DBST នេះជាដើម ដោយផ្លូវនេះមិនត្រឹមជួយ សម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ប៉ុណ្ណោះទេ ផ្លូវនេះក៏ជាច្រកមួយដ៏សំខាន់ផងដែរ សម្រាប់ការផ្ទេរទំនិញចុះ ឡើង រវាងកម្ពុជានិងវៀតណាមផងដែរ។ ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១៕អត្ថបទ ៖ សុនរ៉ាឌី

ទូកង ឌី សែនជ័យបារមីបូរណព៌ា និងសាឯម សែនជ័យបារមីស្វាយជ្រុំ ខេត្តស្វាយរៀង ជប់លៀងអបអរសាទរជ័យជម្នះ

2024/11/26 07:03:13 pm        197
ស្វាយរៀង ÷ ទូកង ឌី សែនជ័យបារមីបូរព៌ា និងសាឯម សែនជ័យបារមីស្វាយជ្រុំ ខេត្តស្វាយរៀង បានរៀបចំធ្វើពិធីជប់លៀងដល់មូលដ្ឋានចំណុះទូកង នៅភូមិ/ឃុំ ស្រុកកំណើតរបស់កីឡាករ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជ័យជម្នះបីថ្ងៃជាប់គ្នា នៅក្នុងការប្រណាំងទូកង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញនាពេលថ្មីៗកន្លងទៅ។ នៅក្នុងពិធីជប់លៀងនេះ លោក សេង ម័រ ប្រធានគណៈកម្មកាទូកងតំណាង ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា សូមថ្លែងការអបអរសាទរ និងការកោតសរសើរដល់ក្រុមកីឡាករចំណុះទូក ឌី សែនជ័យបារមីបូរព៌ា និងសាឯម សែនជ័យបារមីស្វាយជ្រុំទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជ័យជម្នះបីថ្ងៃជាប់គ្នា។ លោក សេង ម័រ បានបញ្ជាក់ដែរថា ជានិច្ចកាល ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា តែងបានពាំនាំនូវការសាកសួរសុខទុក្ខ និងដាស់តឿន ជាពិសេសការឧបត្ថមគាំទ្រ ដល់បងប្អូនក្រុមកីឡាករចំណុះទូកទាំងពីរនេះជាប្រចាំ និងបានកោតសរសើរចំពោះស្មារតី និងទឹកចិត្តដ៏មោះមុត រួមកម្លាំងសាមគ្គីភាពគ្នាបានយ៉ាងល្អ ប្រឹងប្រែងរហូតទទូលបានជោគជ័យ។ ចំណែកភាពជោកជ័យ និងភាពសប្បាយរីករាយក្នុងពិធីអបអរសាទរជ័យជម្នះ ដែលយើងមាននាពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ រួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូន ហើយភាពសប្បាយរីករាយនេះ សបញ្ជាក់ឲ្យឃើញថា ប្រទេសជាតិដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ មានសេរីភាព និងភាពសម្បូរសប្បាយ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តការខិតខំប្រឹងប្រែង និងចូលរួមថែរក្សាសន្តិភាពជាបន្តទៀត។ ទន្ទឹមនោះ លោក សេង ម័រ ក៏បានថ្លែងអរគុណផងដែរ ដល់ក្រុមកីឡាករទាំងអស់ដែលរក្សាបាននូវវិន័យ និងសីលធម៌បានយ៉ាងល្អ នៅក្នុងអំឡុងពេលដែលបំពេញការងារ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ហើយជាមួយគ្នានោះ លោក ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ម៉ែន ភក្តី ហុកឡង់ឌី ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដល់ក្រុមកីឡាករចំណុះទូកផងដែរ ដែលរួមមាន អង្ករចំនួន ១២៤៥០ គីឡូក្រាម និងថវិការសរុប ២១៩០០ ដុល្លា ក្នុងនោះក្រុមកីឡាករម្នាក់ៗទទួលបាថវិកា ១០០ ដុល្លា អង្ករ ៧៥ kg និងឃីត១កញ្ចប់ និងឧបត្ថម្ភដល់គណៈកម្មការទូកម្នាក់ៗទទួលបាន ២៥០ដុល្លា។ សូមជម្រាបដែរថា ក្នុងពិធីជប់លៀងនេះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមគ្រួសារចំណុះទូកច្រើនកុះករ និងបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងផងដែរ៕ ដោយ សេង ម័រ

សន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៤ ជំរុញឱ្យមានថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន

2024/11/26 06:59:11 pm        86
ភ្នំពេញ៖ កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៤ (CAMESCO24) ត្រូវបានរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីបណ្តាស្ថាប័នប្រមាណជិត១០០ស្ថាប័ន។ ប្រធានបទរបស់ម្មវិធីសន្និសីទ CAMESCO24 គឺ "ថាមពលនៃ កិច្ចសហការដើម្បីផលវិជ្ជមាន" ដែលជាកិច្ចសហការ និងទទួលបានការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA)។ គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពសំខាន់មួយដែលបានសហការអនុវត្តដោយ សហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC)។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ ក្នុងកម្មវិធីបេីកសន្នសីទ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា “សហគ្រិនខ្មែរ បានកសាងនិងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ និងស្វែងរកសក្តានុពលដែលមិនទាន់ប្រើប្រាស់អស់ពីលទ្ធភាព ដើម្បីបង្កើតជាឱកាសនិងបង្កើនសក្តានុពលសម្រាប់ជួយដល់សហគ្រាសធុនតូចនិងមធ្យម ធុរកិច្ចបង្កើតថ្មី យុវជន គំនិតច្នៃប្រឌិត និងក្តីសង្ឃឹមរបស់ពួកគេ។ សហគ្រិនខ្មែរដើរតួជាកាតាលីករជំរុញកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជួយពន្លឿនដល់ដំណើរការនៃការ ប្រែក្លាយគំនិតទាំងនោះឲ្យក្លាយទៅជាសកម្មភាពដែលអាចធ្វើបានប្រកបដោយប្រសិទ្ធិភាព ដែលទាក់ទាញ វិនិយោគិនក្នុងតំបន់បន្ថែម ឲ្យចាប់យកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា”។កម្មវិធីសនិ្នសីទCAMESCO24 មានគោលបំណងបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈការរំលេចអំពីសកម្មភាពដែលបានបំពេញមួយឆ្នាំ រួមមាន៖ កម្មវិធីជួបជុំ១ថ្ងៃដើម្បីសហគ្រិន (Give A Day) កម្មវិធីកិច្ចប្រជុំបណ្តាញអ្នកកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភាព (Ecosystem Builder Network) និងសកម្មភាពពង្រឹងប្រព័ន្ធអេកូឡូស៊ីមួយចំនួនថែមទៀត។ កិច្ចខិតខំប្រឹងប្រែងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្ត ទុកដាក់ក្នុងការជំរុញនវានុវត្តន៍ និងកិច្ចសហការនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ កម្មវិធីសន្និសីទ ប្រចាំឆ្នាំនេះ ជំរុញទៅលើការលើកកម្ពស់ការវិនិយោគផលវិជ្ជមាន និងការកៀរគរថវិកាបន្ថែមចូលទៅក្នុងប្រព័ន្ធ អេកូឡូស៊ីដែលផ្តោតទៅលើសង្គម និងបរិស្ថាន។លោក Daniel Nugraha នាយកប្រចាំប្រទេសនៃអង្គការស្វីសខន់ថាក់ បានមានប្រសាសន៍ថា “អង្គការស្វីសខន់ថាក់ និងសហគ្រិនខ្មែរ ពិតជាមានមោទកភាពជាខ្លាំងដែលឃើញកម្មវិធីសន្នីសិទCAMESCO24 វិវត្តន៍ទៅជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បានបង្ហាញឱ្យឃើញពីថាមពលនៃភាពជាដៃគូក្នុងការជំរុញឱ្យមានផលវិជ្ជមានពិតប្រាកដ។ យើងទាំងអស់គ្នាសង្ឃឹមថា អ្នកចូលរួមទាំងអស់បានទទួលចំណេះដឹងដ៏មានតម្លៃពីកិច្ចពិភាក្សា ក៏ដូចជាបន្សល់ទុកនូវស្មារតីបំផុសគំនិតដើម្បីបន្តជំរុញនវានុវត្តន៍ និងការរីកចម្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ី។”គួរកត់សម្គាល់ ក្នុងឆ្នាំ២០២៤ កម្មវិធីសន្និសីទមានប្រធានបទចំនួនពីរ៖ ប្រធានបទទី១ “ផ្តោតលើការបង្កើន ថាមពលដើម្បីកសាងសេដ្ឋកិច្ចដែលមានផលវិជ្ជមាន” និងប្រធានបទទី២ “ផ្តោតទៅលើការបង្កើនថាមពលដើម្បី ជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព”។ ជាលទ្ធផលក្រុមប្រឹក្សាវិនិយោគ ត្រូវបានប្រកាស អាចតម្រង់ទិស និងផ្តល់ យោបល់ជូនវិនិយោគិនក្នុងតំបន់ដែលចង់ធ្វើការវិនិយោគដើម្បីផលវិជ្ជមាននៅក្នុងប្រទេសកម្ពុជា។

ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងស៊ែប៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យបន្តកាន់តែរឹងមាំ

2024/11/26 06:28:56 pm        120
ភ្នំពេញ ៖ ឯកឧត្តម ជាម យៀប អនុប្រធានទី១ រដ្ឋសភា ថ្លែងថា ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និងស៊ែប៊ី ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យបន្តកាន់តែរឹងមាំ ដើម្បីជំរុញឱ្យទទួលបានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Damjan Jovic រដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា។នាឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Damjan Jovic មកកាន់កម្ពុជានាពេលនេះ គឺជាការបង្ហាញពីពេលវេលាដ៏សំខាន់មួយ ក្នុងការពង្រឹងចំណងមិត្តភាព ដែលផ្តោតលើចំណងការទូត សេដ្ឋកិច្ច និងវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ ឯកឧត្ដម មានប្រសាសន៍ទៀតថា សភាកម្ពុជាបាននិងកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកម្ពស់ ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ជាក់ស្តែង កាលពីថ្មីៗនេះកម្ពុជាបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព(IPTP) ដែលក្នុងសម័យប្រជុំនេះបានដាក់ចេញនូវសេចក្ដី ប្រកាសទីក្រុងភ្នំពេញ ជាពិសេសធម្មនុញ្ញសន្ដិភាពសកល (Universal Peace Charter) ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភា។ឯកឧត្ដម បានបន្តថា នៅក្នុងការងារការទូតសភានេះដែរ សភាកម្ពុជាបានខិតខំពង្រឹង ពង្រីកទំនាក់ទំនងទាំងកម្រិតទ្វេភាគី និងពហុភាគី ដោយជំរុញកិច្ចសហប្រតិបត្ដិការផ្លាស់ប្ដូរដំណើរទស្សកិច្ចជាមួយបណ្ដាប្រទេសជាមិត្ដនៅលើសកលលោក ព្រមទាំងបានបង្កើតក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា ជាមួយសភាជាមិត្ដជាច្រើន។ ក្នុងនោះក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ស៊ែប៊ីផងដែរ។ជាការឆ្លើយតប ឯកឧត្តម Damjan Jovic បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរលើវិស័យការទូត សេដ្ឋកិច្ច និងវប្បធម៌ ដោយរដ្ឋសភាស៊ែប៊ី ក៏បានបង្កើតក្រុមមិត្តភាពសភា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយសភានៃប្រទេសនៅតំបន់អាស៊ីភាគអាគ្នេយ៍។ឯកឧត្តម Damjan Jovic បានបន្តថា ស៊ែរប៊ីបានខិតខំនៅក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ហើយក្នុងឱកាសនេះដែរ ភាគីស៊ែរប៊ី ក៏បានស្នើសុំដល់ភាគីកម្ពុជា ក្នុងការបញ្ជូននិស្សិតទៅបន្តការសិក្សានៅប្រទេសស៊ែប៊ី លើវិស័យបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត បច្ចេកវិទ្យាកសិកម្ម និងវិទ្យាសាស្ត្រថ្នាំពេទ្យ ដែលប្រទេសស៊ែប៊ីមានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១រដ្ឋសភា បានថ្លែងអំណរគុណ ចំពោះការលើកឡើងរបស់ឯកឧត្តម Damjan Jovic ដោយបានស្នើភាគីស៊ែប៊ី ជួយជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានការកើនឡើងថែមទៀត ជាពិសេសស្នើជួយជំរុញប្រជាពលរដ្ឋស៊ែប៊ីមកធ្វើទេសចររណ៍ទស្សនានៅកម្ពុជា ព្រោះកម្ពុជាមានតំបន់ទេសចរណ៍ច្រើន ទាំងតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណរាប់ពាន់ប្រាសាទ តំបន់ទេសចរណ៍បែបធម្មជាតិ និងទេសចរណ៍កែច្នៃក៏មានច្រើនដែរ។ លើសពីនេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានស្នើភាគីស៊ែប៊ី ជំរុញវិនិយោគិនស៊ែប៊ី មកបណ្ដាក់ទុននៅកម្ពុជាផងដែរ ដោយសារកម្ពុជាមានសក្ដានុពលច្រើនសម្រាប់ការវិនិយោគ ដូចជាវិស័យកសិកម្ម កសិ-ឧស្សហកម្ម ទេសចរណ៍ និងវិស័យរ៉ែជាដើម៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

2024/11/26 04:29:43 pm        219
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់នេះ ត្រូវបានថ្នាក់ដឹកនាំវិទ្យាស្ថាន KSI ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះក្នុងឱកាសកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤(GCET Summit 2024)។វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការកម្រិតខ្ពស់ជាង៦០ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពួ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។ ខណៈការសម្រេចផ្តល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចមហាបវរធិបតី។វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ក្នុងការដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងការបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញកំណើនសេដ្ឋកិច្ចចេញពីវិបត្តិសាកល ដោយរក្សាបានយ៉ាងល្អនូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។ ជាពិសេសមិទ្ធផលនៃការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំឱ្យមានការពេញចិត្តខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ វិទ្យាស្ថាននេះ បានប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ៕

ព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បន្តនិមន្តចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

2024/11/26 04:05:36 pm        132
ភ្នំពេញ ៖ គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ ទាំង៦ព្រះអង្គ ដឹកនាំព្រះតេជព្រះគុណថាច់ ញឹក ព្រះអនុគណរង និងជាព្រះចៅអធិការវត្តស្វាយសៀមថ្មីខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបន្តនិមន្តចូលក្រាបថ្វាយបង្គំ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។​ក្នុងឱកាសដ៏មានតម្លៃនេះដែរ គណៈប្រតិភូបានយកវត្តប្រណិប័តរ៍សម្តេចជាអម្ចាស់ ដើម្បីជាការសម្តែងនូវឧបការ:គុណដ៏ខ្ពង់ខ្ពស់របស់សម្តេចជាអម្ចាស់ ដែលជាព្រះបិតាសង្ឃមួយអង្គក្នុងចំណោមសង្ឃទាំង៧ព្រះអង្គ ដែលបានស្ថាបនាព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ ។ ទន្ទឹមនោះព្រះអង្គបានក្រាបថ្វាយបង្គំសួរសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី ពីព្រះសុខភាពរបស់សម្តេច ដោយសេចក្តីនឹករលឹកជាពន់ពេក និងសូមថ្វាយព្រះពរជ័យមង្គល វិបុលសុខ គ្រប់ប្រការ ពិសេសសូមថ្វាយព្រះពរសម្តេច មានព្រះសុខុមាលភាព ដ៏ល្អបរិបូរណ៍ និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីជាម្លប់ដ៏ត្រជាក់សុខសាន្ត សម្បូសប្បាយ ដើម្បីបំភ្លឺព្រះពុទ្ធឱវាទ ក្នុងព្រះពុទ្ធសាសនានៅកម្ពុជាកាន់តែរីកចម្រើន។សម្តេចព្រះមហាសុមេធាធិបតី បានប្រសិទ្ធពរជ័យប្រគេន និងផ្តាំផ្ញើរក្តីនឹករលឹកដល់ប្រជាពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។សូមជម្រាបជូនថា គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បានចូលក្រាបបង្គំគាល់នាពេលនេះ បន្ទាប់ពីក្រាបបង្គំគាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកមិញនៅវត្តស្វាយពពែ៕អត្ថបទ រដ្ឋា

កម្ពុជាសង្ឃឹមថា អ្នកវិនិយោគទុនថ្មីៗថែមទៀតនឹងងាកមកស្វែងយល់​កាលានុវត្តភាពកម្ពុជា ដើម្បី​ពង្រីកទីផ្សារនាំចេញ

2024/11/26 03:46:22 pm        210
ស្របពេលប្រទេសកម្ពុជាបានកំពុងដំណើរការកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ​២០២៤ (GCET Summit 2024)។ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមទុកថា អ្នក​វិនិយោគ​ទុន​ថ្មីៗបន្ថែមទៀត អាចនឹងងាកមកស្វែងយល់សេដ្ឋកិច្ចទីផ្សារ និងស្វែងរកទីផ្សារ​កាលា​នុវត្តភាព​នៅ​កម្ពុជា ខណៈសហរដ្ឋអារមេរិកបានប្រកាសអំពីគម្រោងដំឡើងពន្ធនាំចូល។ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា ប្រឹក្សា​គោល​នយោបាយពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការរៀបចំកម្ពុជា បានមា​ន​ប្រសាសន៍​ប្រាប់​បណ្តាញ​អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកានេះថា ក្នុងបរិបទដែល​ប្រធានា​ធិបតី​អាមេរិក​ថ្មី ឯកឧត្ដម ដូ ណាត្រាំ នឹងចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២៥​ខាង​មុខ​នេះ នឹងជំរុញឱ្យមានការដំឡើងពន្ធគយក្នុងការនាំចូលលើបណ្ដាប្រទេសមួយចំនួន ដែល​នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក។ ឯកឧត្ដម បានបន្តថា ដោយ​មើល​ឃើញ​កត្ដា​នេះ រាជរដ្ឋាភិបាលត្រៀមលក្ខណៈ និងកត្ដាពិសេសជាច្រើន ដើម្បីតម្រង់ទិស​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យស្រ​បតាមប្រទេសក្នុងតំបន់ និងពិភពលោក។ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានលើកឡើងបន្តថា ទោះបីជាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានទីផ្សារធំ ដែល​ជាឱកាសរបស់ កម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគិនជាច្រើន ដើម្បី​មក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់​តែ​ច្រើន។ ឯកឧត្ដមបន្ថែមថា កត្ដាសំខាន់របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទាក់​ទាញ​វិនិយោគ​គិន​បរទេសនេះ គឺរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ការបើកចំហរសេដ្ឋកិច្ច ការ​លើក​ទឹក​ចិត្ដ និងទាញអ្នកវិនិយោគមកទស្សនកិច្ច និងស្វែងយល់​ពីទិដ្ឋភាព​ជាក់​ស្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យបានច្រើន។នៅក្នុងពិធីបើកប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ កាលពីព្រឹកនេះ សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានផ្ដល់ភាពជាម្ចាស់អាជីវកម្មបរទេស ១០០% ដោយមិនមានការរឹតបណ្ដឹងលើប្រាស់ចំណេញ និងការផ្ញើ​ដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះជាចំណុចខុសគ្នាជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​អ្នក​វិនិយោគ​រក្សា​ប្រាក់ចំណេញរបស់វិនិយោគិនកាន់តែច្រើន ដើម្បីក្លាយជា​គោល​ដៅ​ដែល​មាន​ភាព​ប្រកួ​ត​ប្រជែងសម្រាប់វិនិយោគ។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្ដកម្រិតខ្ពស់ ដែលមាន​ភាព​ទន់​ភ្លន់​ខ្លាំងនៅក្នុងតំបន់ ដែលត្រូវបានរចនាឡើង ដើម្បីជួយអាជីវកម្ម និងការ​វិនិយោគ​ឱ្យ​មាន​ការ​រីក​ចម្រើន។ នៅពេលអាជីវកម្មវិនិយោគក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងកម្មន្ដសាល កម្ពុជា​ត្រូវ​ផ្ដល់​នូវ​អត្ថប្រយោជន៍មានការរីកចម្រើនបន្ថែមយ៉ាងច្រើនសម្បើម ដើម្បីជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នក​បណ្តាក់​ទុន​វិនិយោគមានការរីកចម្រើនផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី 

គណៈប្រតិភូព្រះសង្ឃខ្មែរខេត្តត្រាវិញ និមន្តចូលក្រាបថ្វាយបង្គំគាល់ សម្ដេចព្រះសិរីសុគន្ធាមហា​សង្ឃរាជរាជាធិបតីកិត្តិ​ឧទ្ទេសបណ្ឌិត បួរ គ្រី

2024/11/26 01:32:08 pm        302
គណៈប្រតិភូព្រះសង្ឃខ្មែរ ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំ​ដោយ​ព្រះ​តេជ​ព្រះគុណ ថាច់ ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី បាននិមន្តចូលក្រាបថ្វាយបង្គំគាល់ សម្ដេច​ព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេច​ព្រះ​មហា​សង្ឃ​រាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នាវត្តស្វាយពពែ រាជធានីភ្នំពេញ, នា​ព្រឹក​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ក្នុងឱកាស​ដ៏ថ្លៃថ្លានេះ គណៈប្រតិភូព្រះសង្ឃខ្មែរខេត្តត្រាវិញទាំង៦ព្រះអង្គ បានចូល​ក្រាប​ថ្វាយ​បង្គំ​គាល់យ​កនូវវត្តប្រណិប័តរ៍តាមទំនៀមនៃបវេណីព្រះពុទ្ធសាសនាចំពោះសម្តេចជាអម្ចាស់ និង​ថ្វាយ​នូវ​សេចក្តីគោរពនឹករលឹកនិងទូលសាកសួរអំពីព្រះរាជសុខភាព។ ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានក្រាបបង្គំទូលថ្វាយសម្តេចជាអម្ចាស់ថា ព្រះសង្ឃខ្មែរ និងប្រជាជននៅខេត្តត្រាវិញ សូម​ក្រា​ប​ថ្លែងអំណរព្រះករុណាទិគុណចំពោះសម្តេចជាអម្ចាស់ និងគណៈសង្ឃនាយក នៃ​គណៈ​ធម្ម​យុត្តិ​កនិកាយ ដែលបាន​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​រៀបចំ​អង្គ​កឋិន​ទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ដង្ហែ​ទៅ​កាន់​វត្ត​ស្វាយសៀមកន្លងមក ។ ការនិមន្តរបស់គណៈប្រតិភូចូលក្រាបបង្គំគាល់នេះ ដើម្បីទូល​ថ្វាយ​សម្តេច​ជាអម្ចាស់ពីស្ថានភាព នៃការបដិបត្តិធម្មវិន័យ និងការសិក្សារៀន​សូត្រ​របស់​ព្រះសង្ឃ​ខ្មែរ​គ្រ​ប់កម្រិតពុទ្ធិកសិក្សានៅខេត្តត្រាវិញ។ កន្លង​មក​គ្រប់​វត្ត​តែង​តែ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ព្រះ​ពុទ្ធ​សាសនា​ជាច្រើន ដើម្បីជាកន្លែងបន្តថែរក្សានូវមរតក៌ វប្បធម៌ប្រពៃណីរបស់ខ្មែរយើង។ នៅក្នុង​ឱកាសដ៏ល្អប្រពៃនេះដែរ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីកិត្តិ ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សព្វ​ព្រះរាជហឬទ័យប្រោសព្រះរាជទាននូវសេចក្តីនឹករលឹកសាកសួរសុខទុក្ខ ក្នុង​ព្រះរាជ​ហឬទ័យ ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះ គណៈប្រតិភូព្រះសង្ឃខ្មែរខេត្តត្រាវិញ ដែល​ព្រះ​អង្គ​ធ្លាប់​មានព្រះរាជហឬទ័យ ស្រឡាញ់រាប់អានក្នុងភាពស្និតស្នាលតាំងពីដើមរៀងមក។ ដើ​ម្បី​ជា​ការ​រួម​ចំណែកដល់ការអភិវឌ្ឍធនធានមនុស្សផ្នែកពុទ្ធសាសនានៅខេត្តត្រាវិញ សម្ដេចរាជាធិបតី បួរ គ្រី បានប្រគេននូវអាហារូបករណ៍ចំនួន ៦កន្លែង ដល់ព្រះសង្ឃខ្មែរទាំង៦អង្គ ដើម្បី​អាច​និមន្ត​មក​បំពេញ​វិជ្ជាបន្ថែមនៅ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា។ជាចុងក្រោយ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតីកិត្តិ បានសព្វព្រះទ័យ ប្រោស​ព្រះ​រាជ​ទាន​នូវពរជ័យ សិរីមង្គល ជូនចំពោះគណៈប្រតិភូព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រម​ទាំង​ផ្តាំ​ផ្ញើ​ក្តី​នឹក​រលឹក​ដល់ ប្រជាពុទ្ធបរិស័ទខ្មែរខេត្តត្រាវិញទាំអស់ ព្រមទាំងប្រសិទ្ធពរជ័យ សិរីមង្គល និង​ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕ អត្ថបទ រដ្ឋា 

សម្ដេចធិបតី៖ កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET នឹងនាំមកនូវលទ្ធផលជាផ្លែផ្កាដល់ការវិនិយោគនៅកម្ពុជា

2024/11/26 01:29:44 pm        219
ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCETនេះនឹងនាំមកនូវលទ្ធផលជាផ្លែផ្កាជាច្រើនបន្ថែមទៀតដល់ការវិនិយោគ និងធុរកិច្ចដែលចង់មកវិនិយោគនៅកម្ពុជា។ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ វិទ្យាស្ថានយុទ្ធសាស្ត្រ​សម្រាប់​​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) សហកាជាមួយស្ថាប័ន​ និងអង្គការដៃគូជាច្រើនទៀតរបស់ចិន រៀបចំកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច ​និងបច្ចេកវិទ្យារបស់ចិនជាសកលរយៈពេលពេញមួយថ្ងៃ នៅទី២៦ ខែវិច្ឆិកានេះ។ ​ខណៈដែលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានករជួបជុំផ្សេងៗទៀត ដោយពិភាក្សាលើប្រធានបទសំខាន់ៗ​ដោយមានការចូលរួមពីអ្នកជំនាញ និងអ្នកធុរកិច្ច នៅកម្ពុជា ម៉ាឡេស៊ី និងប្រទេសចិនដែលជាឱកាសក្នុងការទាក់ទាញការវិនិយោគមកកាន់នៅកម្ពុជា។ សូមជម្រាបថា កិច្ចប្រជុំកំពូលសដ្ឋកិច្ច ​និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) ក៏មានកិច្ចប្រជុំពេញអង្គទាំង៣វគ្គនោះរួមមាន៖ កិច្ចប្រជុំពេញអង្គវគ្គទី១៖ ពិភាក្សាលើប្រធានបទ «ប្រទេសចិន ភាពបៃតងនៃ BRI និង RCEP៖ ការរៀបចំផែនការអនាគត និងការពន្លឿនភាពជាដៃគូ» កិច្ចប្រជុំនេះ នឹងពិភាក្សាពីបញ្ហាពិភពលោកពហុប៉ូលថ្មី បង្ហាញពីបញ្ហាប្រឈមថ្មីជាមួយនឹង​ការផ្លាស់ប្តូរ​អំណាចសកលដែលកើតចេញពីការកើនឡើងនៃអំណាចរបស់ប្រទេសចិន។ កិច្ចប្រជុំពេញអង្គវគ្គទី២ ពិភាក្សាលើប្រធានបទ «ឌីជីថល កំណើនបៃតង និងនិរន្តរភាព៖ បញ្ហាប្រឈម និងឱកាសនៅក្នុងសេដ្ឋកិច្ចថ្មី» កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើបញ្ហាសេដ្ឋកិច្ចថ្មី ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាពគឺជាកត្តាជំរុញដ៏សំខាន់ និងកិច្ចប្រជុំពេញអង្គវគ្គទី៣ នឹងពិភាក្សាលើប្រធានបទ «តួនាទីរបស់សហគ្រិន និងវិនិយោគិនចិននៅក្រៅប្រទេស​ក្នុងការជំរុញ​ការវិនិយោគផ្ទាល់ពីបរទេស៖ សហគ្រិនភាព ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មគ្រួសារ» កិច្ចប្រជុំ​នឹងពិភាក្សាពីបញ្ហាជនជាតិចិនដែលចំណាកស្រុកនៅក្រៅប្រទេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសជាច្រើនទៀតនៅទូទាំង​ពិភពលោក៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM