សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ទំនាក់ទំនងពិសេសជិតស្និទ្ធកម្ពុជា-ចិន គឺជាដៃគូវិនិយោគ និងយុទ្ធសាស្រ្ដដ៏ធំបំផុតនៅកម្ពុជា

2024/11/26 01:23:37 pm        197
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនងពិសេសជិតស្និទ្ធកម្ពុជា-ចិន គឺជាដៃគូវិនិយោគ និងយុទ្ធសាស្រ្ដដ៏ធំបំផុតនៅកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ឆ្នាំ ២០២៤នេះ គឺជាខួប ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិនបានព្យាករណ៍ថា ការអភវឌ្ឍគុណភាពខ្ពស់របស់ចិនរយៈពេលមធ្យមទៅវែងនឹងជំរុញដោយកម្លាំងផលិតភាពថ្មី ដូចជា បញ្ញាសិប្បនិម្មិត ឬ AI, សេដ្ឋកិច្ចឌីជីថល, មនុស្សយន្ត វត្ថុធាតុដើមផលិតថ្មី និងឧស្សាហកម្មនវានុវត្តន៍ផ្សេងៗទៀត។ សម្ដេចធិបតី បញ្ជាក់ថា ប្រទេសចិន គឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក ដូច្នេះនៅពេលដែលចិនផ្ដោតលើកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សម្ដេចជឿជាក់ថា តំបន់ទាំងមូលពិតជាទទួលបានផលប្រយោជន៍ពីការតម្រង់ទិសគោលនយោបាយបែបនេះពីប្រទេសចិនផងដែរ។ ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ថា ជាក់ស្ដែងតាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន ធ្វើឱ្យចិនបាននាំមុខគេក្នុងការនាំយកភាពជឿនលឿនផ្នែកបច្ចេកវិទ្យាមកកម្ពុជា។ ចំណែកទំនាក់ទំនងវប្បធម៌ដ៏ជ្រៅកម្ពុជា-ចិន រួមផ្សំជាមួយនឹងទំនាក់ទំនងអន្តររដ្ឋាភិបាលដ៏រឹងមាំ បានបង្កើតបរិយាកាសអំណោយផលពិសេសមួយ សម្រាប់ការរីកចម្រើនរបស់វិនិយោគចិន តាមរយៈការប្រមូលផ្ដុំសហគមន៍ធុរកិច្ចចិនមកពីទូទាំងពិភពលោកផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

2024/11/26 01:20:27 pm        206
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់សាម៉ាន ចាន់យ៉ាឡាត់ (Chansamone Chanyalath) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ កម្ពុជា ឡាវ និង វៀតណាម ក៏ដូចជាជោគជ័យនៃលំហាត់ហ្វឹកហ្វឺនរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ បាក់រលំអគារ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៤ ផងដែរ។ ការណ៍នេះបានបង្ហាញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងបី។ នាខណៈស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូ​នៃ​ក្រសួង​ការពារ​ប្រទេស​ឡាវ និង វៀតណាម បានធ្វើទស្សនកិច្ចទៅកាន់វិមានឈ្នះ ឈ្នះ ដែលជានិមិត្ត​រូប​នៃ​ការ​ផ្សះ​ផ្សាជា​តិ, ការបិទបញ្ចប់នូវភ្លើងសង្គ្រាមស៊ីវិល និងការនាំមកនូវសុខសន្តិភាពពេញលេញ នៅ​កម្ពុជា​។ ឯកឧត្តមរដ្ឋមន្ត្រីការពារប្រទេស ឡាវ និង វៀតណាម បានបង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ព​ង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយ​ក្រសួង​ការពារ​ជាតិ​កម្ពុជា តាមរយៈការបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីសង្គ្រោះគ្រោះមហន្តរាយ, ការរៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំឆ្នាំរវាងក្រសួងការពារជាតិ នៃប្រទេសទាំងបី, ការផ្លាស់​ប្ដូរ​ទស្សន​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ រួមទាំងទស្សនកិច្ចសិក្សា ជាដើម។ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និង កិច្ច​សហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងបី និងបាន​អបអរ​សាទរ​ចំពោះ​ជោគ​ជ័យ​នៃ​ការ​រៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីជួយសង្គ្រោះគ្រោះមហន្តរាយ ដែលកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​នៅឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា ឡាវ និង វៀតណាម នៅ​មានសក្ដានុពលជាច្រើនទៀតដែលអាចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិ​សេស​លើ​វិស័យ​វិនិយោគ និង ពាណិជ្ជកម្ម, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍ និងសន្ដិសុខ ដោយ​ផ្ដោត​លើ​ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដូចជាការជួញដូរមនុស្ស និង គ្រឿងញៀន ជា​ដើម។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ក្រសួងការពារជាតិនៃប្រទេសទាំងបី បន្តពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ 

សម្ដេចធិបតី៖ កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី អំណោយផលដល់ការវិនិយោគ

2024/11/26 01:18:44 pm        95
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មីថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី ដែលអំណោយផលដល់ការវិនិយោគ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ប្រទេសកម្ពុជាមានទីតាំងឋិតនៅចំកណ្ដាលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីតាំងយុទ្ធសាស្រ្ដក្នុងការវិនិយោគ ដោយមានភាពងាយស្រួលក្នុងការតភ្ជាប់ទៅក្នុងតំបន់អាស៊ី និងអនុតំបន់មេគង្គ ដូច្នេះការជ្រើសរើសកម្ពុជាក្នុងការវិនិយោគ គឺជាការជ្រើសរើសការកាត់បន្ថយការចំណាយ និងបង្កើនល្បឿននៃការដឹកជញ្ជូន​។សូមជម្រាបថា រាជដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់យុទ្ធសាស្រ្ដទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជា (ទាក់ម៉ូយ) គឺអញ្ជើញអ្នកវិនិយោគមកដាក់ទុន ជាអាទិភាពមុតស្រួចនៃនយោនាយការទូតក្នុងអាណត្តិថ្មីនេះ៕ អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតី អំពាវនាវដល់អ្នកវិនិយោគចូលរួមសរសេរជំពូកអច្ឆរិយភាពសេដ្ឋកិច្ច តំបន់អាស៊ីនៅកម្ពុជា

2024/11/26 01:06:21 pm        190
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អ្នកវិនិយោគចូលរួមសរសេរជំពូកអច្ឆរិយភាពសេដ្ឋកិច្ចតំបន់អាស៊ីនៅកម្ពុជា តាមរយៈការចូលរួមមកវិនិយោគនៅកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានប្រជាជនក្មេងច្រើនជាងគេនៅអាស៊ី ដោយ ២ភាគ៣ នៃប្រជាជនមានអាយុក្រោម ៣៥ ឆ្នាំ ជាមួយគ្នានេះ កម្ពុជា ក៏មានប្រជាជនរាប់លាននាក់ មានគំនិតភ្លឺស្វាង មានគំនិតច្នៃប្រឌិតខ្ពស់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងអនុវត្តកម្មវិធីបង្កើនមូលធនមនុស្សតាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈគ្រប់ជ្រុងជ្រោយដល់យុវជនចំនួន ១,៥ លាននាក់។ ចំណែកសិស្ស និស្សិតរបស់កម្ពុជាជាច្រើន ក៏ជាធនធានសំខាន់កំពុងទទួលបានការចាប់អារម្មណ៍ និងទទួលបានពានរង្វាន់ជាបន្តបន្ទាប់លើការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងឌីជីថលផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា ធនធានមនុស្សរបស់កម្ពុជាទាំងនេះ គឺជាកម្លាំងចលករ ក្នុងការបង្កើតនូវភាពជោគជ័យលើអាជីវកម្ម ផ្ដល់នូវទស្សនថ្មីៗដល់អាជីវកម្ម និងអ្នកធុរកិច្ចដែលមកវិនិយោគនៅកម្ពុជា។ តាមរយៈនេះសម្ដេចធិបតីបានអំពាវនាវដ៏បណ្ដាវិនិយោគិនចូលរួមវិនិយោគនៅកម្ពុជាដើម្បីចូលរួមសរសេរជំពូកបន្ទាប់នៃអច្ឆរិយភាពសេដ្ឋកិច្ចរបស់តំបន់អាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយរួមគ្នាកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។ សូមជម្រាបថា តាមលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានកំណើនប្រមាណ ៥.៥% ដែលគាំទ្រដោយការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យដឹកជញ្ជូន និងការបន្តចលនាការ (កម្រើកឡើងវិញ) នៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈដែលវិស័យសំណង់-អចលនទ្រព្យនៅបន្តកំណើនទាប។ ទោះបីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤នេះ ទាបជាងការរំពឹងទុកពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និងសកល និងនៅតែល្អជាងឆ្នាំ ២០២៣ កន្លងទៅ។ សម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើនក្នុងរង្វង់ ៥.៧៥% ដែលបន្តគាំទ្រដោយវិស័យបម្រើដល់ការនាំចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ជាអាណត្តិនៃការទាក់ទាញបច្ចេកវិទ្យា និងធនធានមនុស្សដែលមានជំនាញ

2024/11/26 12:59:19 pm        214
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសំដែងនូវមោទភាពចំពោះការរីកចម្រើនគួរ ឱ្យកត់សម្គាល់ជាច្រើនវិស័យនៃប្រទេសកម្ពុជា ហើយសម្តេចបានបញ្ជាក់ថា សម្រាប់អាណត្តិទី៧នេះ សម្តេចបានដាក់ ចេញនូវគោលនយោបាយជាសំខាន់ក្នុងការទាក់ទាញបច្ចេកវិទ្យា និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ខណៈអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូល ស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នេះ ដែលវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក សហ ការជាមួយស្ថាប័ន និងអង្គការដទៃទៀតរបស់ចិនរៀបចំឡើង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការដាក់ចេញ នូវគោលនយោបាយថ្មីៗ សម្រាប់ការប្រកួតប្រជែងក្នុងយុគ្គសម័យឌីជីថល ដោយបានសម្រួលដល់ដំណើរការអនុម័តការ វិនិយោគ បានបង្កើតយន្តការកម្រិតខ្ពស់សម្រាប់អាជីវកម្ម ដូចជាគណៈកម្មាធិការផ្តល់យោបល់លើគោលយោបាយពាណិជ្ជកម្ម ដែលធ្វើការជាអ្នកគិតគូរផ្នែកយុទ្ធសាស្ត្រដល់រដ្ឋាភិបាល តាមដាននិន្នាការសកល និងគោលនយោបាយ ដែល មានភាពប្រកួតប្រជែង និងគណៈកម្មាធិការជំរុញដោះស្រាយវិវាទវិស័យឯកជន ដែលដោះស្រាយបញ្ហាបានយ៉ាងឆាប់ រហ័យ ដែលរាជរដ្ឋាភិបាល ឈរនៅខាងអ្នកធុរកិច្ចជានិច្ច ។ជាទីបញ្ចប់សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការរួមគ្នាកសាងអនាគតប្រកបដោយនិរន្តរភាព វិបុលភាព បន្ថែមសម្រាប់យើងទាំងអស់គ្នា ។គួរបញ្ជាក់ថា ចិន និង អាស៊ាន អាចពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងការជំរុញបច្ចេកវិទ្យាបៃតង គម្រោងថាម ពលកកើតឡើងវិញ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ក៏ដូចជាការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការច្នៃ ប្រឌិត។ តាមរយៈការវិនិយោគយុទ្ធសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និងការតម្រឹមគោលនយោបាយ ភាពជាដៃគូចិន-អាស៊ាន អាចបង្កើតក្របខ័ណ្ឌដ៏រឹងមាំដែលជំរុញកំណើនប្រកបដោយបរិយាប័ន្ន កាត់បន្ថយភាពខុសគ្នានៃសេដ្ឋកិច្ច និងគាំទ្រដល់ គោលដៅរបស់អាស៊ានសម្រាប់អនាគតប្រកបដោយចីរភាព ៕អត្ថបទ៖ មុត សុទ្ធ

សម្តេចធិបតី៖ សន្តិភាព គឺជាទំនិញដ៏រឹងមាំបំផុតសម្រាប់ទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀតមកកម្ពុជា

2024/11/26 12:54:21 pm        214
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កត្តាសុខសន្តិភាព គឺជាទំនិញដ៏ មានតម្លៃបំផុតសម្រាប់ការទាក់ទាញការវិនិយោគពីបរទេសមកក្នុងប្រទេសកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែម ទៀត ដូច្នេះហើយបានជារាជរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែថែរក្សា និងការពារនូវសុខសន្តិភាពនេះឱ្យខាងតែបាន។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល ឆ្នាំ២០២៤ (GCET Summit 2024) នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា បានរំលឹកថា សន្តិភាព ស្ថិរភាពរបស់កម្ពុជា គឺជាទីតាំងយុទ្ធសាស្រ្តអាស៊ី និងគោលនយោបាយដែលគាំទ្រ និងសម្រួលសេដ្ឋកិច្ចរបស់ កម្ពុជាដែលបានផ្តល់ជាជម្រើសឥតខ្ជោះសម្រាប់ការវិនិយោគពីសំណាក់បរទេសមកលើប្រទេសកម្ពុជា ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ពុជា បានចំណាយ ពេលជាច្រើនឆ្នាំដើម្បីស្វែងរកស្ថិរភាព សន្តិភាព ខណៈប្រទេសខ្លះបានត្រឹមតែប៉ងប្រាថ្នាប៉ុណ្ណោះ សម្រាប់ពាក្យ សន្តិភាពនេះ។ មិនមែនគ្រប់ប្រទេសទាំងអស់ទេ ដែលទទួលបាននូវសុខសន្តិភាព ខណៈពាក្យថាសន្តិភាពនេះ គឺ ជាទំនិញដ៏កម្រ ហើយមិនចេះតែកើតមានទេ ប្រសិនគ្មានការប្តេជ្ញាចិត្ត និងយកចិត្តទុកដាក់ទេនោះ ៕អត្ថបទ៖ ចក់

ត្រឹមឆ្នាំ២០២៤ រដ្ឋកាត់ដីតំបន់៣ ជាង៨ម៉ឺនហិកតា ចែកពលរដ្ឋជិត៤ម៉ឺនគ្រួសារ ខណៈការកាត់ឆ្វៀលបាន​បិទបញ្ចប់

2024/11/26 12:12:07 pm        201
គិតត្រឹមឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធនានា បាន​កាត់​ឆ្វៀល​ដីតំបន់៣ ដែលស្ថិតនៅជុំវិញបឹងទន្លេសាប ប្រមាណជាង ៨ម៉ឺនហិកតា ដើម្បី​ចែក​ជូន​ប្រជា​ពលរដ្ឋជិត ៤ម៉ឺនគ្រួសារ សម្រាប់អាស្រ័យផល និងដាំដំណាំកសិកម្មផ្សេងៗ ហើយ​ក៏​បាន​បិទ​បញ្ចប់​ការ​កាត់ឆ្វៀលបន្ថែមផងដែរ ។យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​បន្ត​ឆ្នាំ​២០២៥ ​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតពី​ចាប់​ផ្ដើម​អនុវត្ត​ដល់​ឆ្នាំ​២០២៤ តាមរយៈការអនុវត្តវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃ​លិច​ទឹក​តំបន់​ទន្លេ​សាប នៃខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​សៀមរាប និងខេត្តកំពង់ធំ រាជរដ្ឋាភិបាលសម្រេចកែសម្រួលផ្ទៃដីទំហំចំនួនប្រមាសណ ២ ៩៨៨​ហិកតា ចេញពីដីតំបន់៣បញ្ចូលមកក្នុងតំបន់១ និងផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៩ ៦៣៩​គ្រួសារ ។កែសម្រួលផ្ទៃដីទំហំចំនួន ៨៤ ៩៦៧ហិកតា ចេញពីតំបន់២ បញ្ចូលមកតំបន់១ និង​ផ្ដល់​កម្ម​សិទ្ធិ​ជូន​ប្រជាពលរដ្ឋចំនួន ៥៤ ៨៧៥គ្រួសារ, បានកែសម្រួលផ្ទៃដីទំហំចំនួន ៧៩ ១២៦ហិកតា ចេញ​ពី​តំបន់​៣ ទៅជាតំបន់២ និងផ្ដល់សិទ្ធិកាន់កាប់ និងអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន ២៨ ០៧៥គ្រួសារ និងកំណត់ផ្ទៃដីទំហំ ៣៨២ ៨៦៣ហិកតា ដែលសល់​ពី​ការ​កែ​សម្រួល​ទុក​ជា​តំ​ប​ន់​៣ នៃតំបន់បឹងទន្លេសាប ។ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍ថា ការកំណត់ និងគ្រប់គ្រងតំបន់ទន្លេសាប ក្រសួងរៀបចំដែនដី បាន​ទទួល​ភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈកម្មការចំពោះកិច្ច ធ្វើការចុះបញ្ជី​ដីតំបន់​ទន្លេ​សាប​ទាំង​ដី​រដ្ឋ និងដីឯកជនរបស់ពលរដ្ឋ ដើម្បីថែរក្សាព្រៃលិច​ទឹក​ក៏ដូច​ជា​បឹង​ទន្លេសាប​ទាំង​មូល​ឱ្យ​គង់វង្ស។គួរបញ្ជាក់ថា លទ្ធផលការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបាន គឺដីតំបន់៣ ជាតំបន់​ព្រៃលិច​ទឹក​ដែល​ត្រូវ​ការពារ ហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ) បានចុះបញ្ជីដីតំបន់៣ ជាដីរដ្ឋរួចរាល់ជាស្ថាពរ សម្រាប់​ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ, ដីតំបន់២ ជាតំបន់​វាល​ទំនាប​លិច​ទឹក​ក្នុង​រដូ​វ​វស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋ ដែល​បាន​បង្ក​បង្កើន​ផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និង​អាស្រ័យ​ផល​ក្នុងតំបន់២ បានជាង ១៦ ម៉ឺនក្បាលដី ស្មើនឹង ៨០ភាគរយ នៃក្បាល​ដី​ប៉ាន់​ស្មាន​ប្រមាណ​ ២០ ម៉ឺនក្បាលដី ។ចំណែកដីតំបន់១ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន) បា​ន​វាស់​វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង ៨៨ភាគរយ នៃក្បាលដីប៉ាន់ស្មានប្រមាណ ៨៦​ម៉ឺន​ក្បាល​ដី និងបានចេញបណ្ណរួចចំនួន ៥៨ម៉ឺនក្បាល ដីជូនប្រជាពលរដ្ឋ ។ សម្រាប់ទិសដៅបន្ត ក្រុម​ការងារក្រសួង នឹងបន្តវាស់វែងបញ្ចប់ក្បាលដីក្នុងតំបន់ទន្លេសាប នៅឆ្នាំ២០២៥ និង​បន្ត​អនុវត្ត​នីតិវិធីចុះបញ្ជី និងចេញបណ្ណទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ៕ អត្ថបទ បាន សុខរិទ្ធិ 

វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគិរី​

2024/11/26 12:01:22 pm        202
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារ​ចំពោះ​កិច្ច​គ្រប់​គ្រង ​”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន“ បានដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែនក្នុងទិសមណ្ឌលគិរី ។ តាមការចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែង សង្កេតឃើញមានការកើនឡើងនូវសំណង់សិល្បការ្យ ។ ទន្ទឹមនេះក៏មានបញ្ហាប្រឈមផងដែរ ដែលជាឧបសគ្គ​ធ្វើ​ឱ្យមាន​ការ​យឺត​យ៉ាវ​ចំពោះ​ការ​សារ​ស្ថាបនា ​ដោយសារស្ថានភាពភ្នំខ្ពស់ ថ្មច្រើន ជ្រលងជ្រៅ ដែលត្រូវការកាយ កាត់សម្រុត​បន្ទាប​ចំណោត​ជា​ច្រើន។ តែទោះលំបាកយ៉ាងណា ក៏កម្លាំងកងវិស្វកម្មអគ្គបញ្ជាការ បានពុះពារ​ជម្នះ​ឧបសគ្គ​ដោយ​សម្រេចបានលទ្ធផលជារួមមានដួចជា៖កសាងផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ ក្នុងនោះមានការ ឈូស​ព្រៃទ​ទឹង២០ម៉ែត្រ បានប្រវែង ៦.៦០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវបានប្រវែង ៦.៣៥០ ម៉ែត្រ, ក្រាលល្បាយថ្ម បាន ប្រវែង ៤.១០០ ម៉ែត្រ និងបាន​កំណត់​សំណង់​សិល្ប​ការ្យ​ប្រភេទ​ថ្នល់​បេតុង​បង្ហៀរ ១កន្លែង ប្រវែង ៤៥ម៉ែត្រ និងលូមូលបេតុង ៨កន្លែង។ រីឯផ្លូវខ្សែក្រវាត់ទី១ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ ក្នុង​នោះ​ឈូស​ព្រៃទទឹង២០ម៉ែត្រ បានប្រវែង ៤.៨០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវ បាន ប្រវ៉ែង ៣.៤០០ ម៉ែត្រ, ក្រាលល្បាយថ្ម បាន ប្រវ៉ែង ៣.០០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យ ប្រភេទលូប្រអប់បង្កប់ មុខ៣ ១កន្លែង, លូប្រអប់បង្កប់ មុខ២ មានទំនប់ស្ទាក់ទឹក ១កន្លែង និងលូមូលបេតុង ៥កន្លែង បន្ថែមទៀត ៕

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត

2024/11/26 11:33:08 am        162
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកតាន់ស្រ៊ី​ មីសែល យ៉ាវ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) ចូលជួបសម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។នៅក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន KSI បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពី​ដំណើរ​ការ​នៃការរៀបចំកិច្ចប្រជុំកំពូល “សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ ២០២៤” នៅ​កម្ពុជា ដែលមានការចូលរួមពីធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និងបណ្ដាប្រទេសធំៗ ដូចជា ចក្រ​ភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី​ ជប៉ុន ចិន និងបណ្ដាប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​។ កិច្ចប្រជុំកំពូលនេះមានគោលបំណងបង្កើតជាវេទិកាមួយដើម្បីផ្ដល់ឱកាសដល់ធុរជន និង​វិនិយោគិនបរទេសបានស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីកាលានុវត្តភាព និង​សក្ដានុពល នៃ​ការ​វិនិយោគនៅកម្ពុជា ហើយបណ្ដាវិនិយោគិនដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏​មាន​បំណង​វិនិយោគនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោកប្រធានក៏បានគូសបញ្ជាក់ថា​ វិទ្យាស្ថាន​ KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោក​ប្រធា​នវិទ្យាស្ថានមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​របស់​សម្ដេច​បវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀតជា​ការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់វិទ្យាស្ថាន KSI ដែល​បាន​រៀប​ចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា និងបានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់​កាល​ទី​១​ ដើម្បី​កំណើន​ ការងារ សមធម៌​ប្រសិទ្ធភាព​ និងចីរភាព។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យ​ឯកជន​បាន​ដើរ​តួនាទី​គន្លឹះ​ក្នុង​ការ​បង្កើតការងារ​ ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់​តែ​ល្អប្រ​សើរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ រាជ​រដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញនូវគោលនយោបាយ​ យន្តការ​ចាំបាច់នានា និង​ការលើក​ទឹកចិត្ត​ដើម្បី​ធានា​បរិយាកាស​វិនិយោគប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និង​ពិភព​លោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ និងពហុភាគី សំដៅធានា​នូវ​ភាព​ជោគ​ជ័យ និងកាលានុវត្តភាពកាន់តែច្រើនថែមទៀត សម្រាប់វការវិនិយោគនៅកម្ពុជា។នាឱកាសនោះ លោកប្រធានវិទ្យាស្ថាន KSI ក៏បានប្រគល់ពានរង្វាន់ “ភាព​ជា​អ្នក​ដឹក​នាំ​ឆ្នើម​ពិភព​លោក​” ជូនសម្ដេចបវរធិបតី ផងដែរ៕

ប្រតិភូអង្គការ ICBL-CMC សម្តែងមតិបង្ហាញពីការប្រឆាំងនឹងការប្រើប្រាស់មីន

2024/11/26 11:19:24 am        248
ប្រតិភូមកពីប្រទេសនានានៅជុំវិញពិភពលោក នៃអង្គការ យុទ្ធនាការអន្តរជាតិ ដើម្បី​បញ្ឈប់​ការ​ប្រើ​ប្រាស់​មីន និងសម្ព័ន្ធគ្រាប់បែកចង្កោម (International Campaign to Ban Landmines – Cluster Munition Coalition (ICBL-CMC)) ដែលបាន​អញ្ជើញ​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្តីពី​ពិភពលោក​ដែលគ្មានមីន នៅព្រះរាជាណាចក្រកម្ពុជា សម្តែងមតិដោយ​បង្ហាញ​ពាក្យ​ស្លោក​ផ្សេង​ៗ​ពី​ការ​ប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនគ្រប់ប្រភេទ។សូមបញ្ជាក់ថា អង្គការ ICBL តែងតែរៀបចំ​ការ​សម្តែង​មតិ​ដូច្នេះ​ដើម្បី​ជំរុញ​ដល់​ប្រទេស​នានា​ជុំវិញ​ពិភពលោកចូលរួមគោរពអនុសញ្ញាអូតាវ៉ា៕ ប្រភព៖ AKP

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM