រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តបន្ទាយមានជ័យ
ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល៖ «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ផ្នែកសម្ភព និងរោគស្រ្តីពិតជាដើរ​តួនាទី​យ៉ាងសំខាន់»

2024/11/22 02:12:50 pm        202
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា «អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ​សង្រ្គោះ​អាយុ​ជីវិត​មាតា និងទារក»។ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីបើកទិវាលើកទី២៣ នៃ​សមាគម​សម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ“រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”, នាព្រឹក​ថ្ងៃ​ទី​២២ ខែវិចិ្ឆកានេះ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងទៀតថា នាពេលថ្មីៗនេះដែរ កាលពីថ្ងៃទី០៥ តុលា ២០២៣ កន្លងទៅក្រសួងសុខាភិបាល ក៏បានប្រកាសដាក់ចូលការចាក់ថ្នាំបង្ការ ជំងឺ​មហារីក​មាត់​ស្បូន​លើ​កុមារី​អាយុ៩ឆ្នាំ​ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើកកម្ពស់សុខុមាលភាព ប្រជា​ពលរដ្ឋ​កម្ពុជាយើងផង និងក៏ចូលរួមចំណែក​ក្នុង​គោល​ដៅ​លុប​បំបាត់​ជំងឺ​មហារីក​មាត់​ស្បូន​នា​ឆ្នាំ​២០៣០ របស់WHO។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាគមសម្ភព និងរោគស្រ្តី​វិទ្យា​កម្ពុជា​ រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមា​រ​នៅ​កម្ពុជា​ ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជន។ ទន្ទឹមនឹងនេះ ឯកឧត្តម​សាស្រ្តា​ចា​រ្យ​រដ្ឋ​​មន្រ្តី បានផ្តល់អនុសាសន៍គន្លឹះជាអាទិភាពមួយចំនួន ដល់អង្គពិធីនា​ពេល​នេះ​ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ទៅលើ​៖ ១) ការកសាងសមត្ថភាពតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និង​បង្កើន​ចំនួន​គ្រូបង្គោល ២) ការគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈ ៣) ការពង្រឹងធនធានមនុស្ស ហេដ្ឋា​រចនាសម្ព័ន្ធសម្ភារ និងគោរពតាមនិយាម គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ៤)​ការ​បង្កើនកិច្ចសហការបច្ចេកទេសជាមួយដៃគូឱ្យបានទូលំទូលាយ ៥)ការ​ពង្រឹង​កិច្ច​ប្រាស្រ័យ​ទាក់​ទង​ឱ្យបានជិតស្និទ្ធ ការផ្សព្វផ្សាយ អប់រំសុខភាព និងជំរុញឱ្យមានការចូលរួមពីសហគមន៍។ បន្ថែម​ពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់ជាសារគន្លឹះទៅកាន់សមាជិក សមាជិកា ទាំង​មូល​ដូចខាងក្រោម៖- សមាគមសម្ភព​ និងរោគស្ត្រីវិទ្យាកម្ពុជា ត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្តជាប្រចាំ និង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាពបច្ចេកទេសទាន់សម័យ រួមទាំងឧបករណ៍ សម្ភារ និងឱសថ។- អ្នកផ្តល់សេវាទាំងអស់ ត្រូវចុះបញ្ជីគណៈវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយត្រូវ​មាន​បញ្ជិកា​ឱ្យ​បាន​ត្រឹមត្រូវ ហើយត្រូវផ្ទៀងផ្ទាត់ឱ្យគ្រប់តាមលក្ខខណ្ឌ ជាពិសេសធនធានមនុស្សសមស្រប និង​ឯកសារបទដ្ឋានដាក់បិទផ្សាយនៅលើជញ្ជាំង។ ត្រូវរាយការណ៍​ឱ្យបា​ន​ជាប់​ជា​ប្រចាំ​ជាមួយ​ផ្នែក​ពាក់​ព័ន្ធទាំងផ្នែកសុខាភិបាលមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន។- លើកទឹក​ចិត្តឱ្យសេវាឯកជនចូលរួមជាសមាជិកសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ដើម្បី​ស្វែង​យល់​ជាមួយគ្នា ធ្វើការជាមួយគ្នា ប្រុងប្រយ័ត្នជាមួយគ្នា អាចជួយគ្នាបាន។- នៅតាមគ្លីនិក/សេវាឯកជនដែលមានសេវាសម្រាលកូន សុំឱ្យរៀបចំកន្លែងត្រឹមត្រូវ មាន​កញ្ចប់​សេវា​សង្គ្រោះ​បន្ទាន់ ដើម្បីសង្គ្រោះទារកនៅនឹងកន្លែងបានទាន់ពេលវេលា ព្រោះអ្នកធ្វើ​ការងារ​សម្ភព​រោគ​ស្ត្រី ជាអ្នកសង្គ្រោះជីវិតមាតា និងទារក។បើតាមឯកឧត្តមសាស្រ្តាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្រី្តវិទ្យាកម្ពុជា បាន​ឲ្យ​ដឹង​ថា ជារៀងរាល់ឆ្នាំសមាគមបានរៀបចំអង្គទិវានេះ ក្នុងវត្ថុបំណងផ្លាស់ប្តូរ យោបល់ ចំណេះដឹង និង​រៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងជំនាញសម្ភព និងរោគស្រី្ត និងបង្កើន​ចំណេះ​ដឹង​របស់​សមាជិក​ដូច​ជាទុនក្នុងការផ្តល់សេវាផ្នែកសម្ភព និងរោគស្រី្ត ឲ្យមានប្រសិទ្ធភាព និងគុណភាព។ជា​ចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ សមាគម​សម្ភព និង​រោគស្ត្រីវិទ្យាកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងក៏អរគុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​វាគ្មិនទាំងជាតិ និងអន្តរជាតិ សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដែល​ជា​ការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕ អត្ថបទ រដ្ឋា 

ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបពុទ្ធឱវាទដល់ប្រជាពលរដ្ឋឱ្យសាងអំពើល្អក្នុងសង្គម

2024/11/22 02:01:46 pm        187
ព្រះសង្ឃជាតួអង្គមួយយ៉ាងសំខាន់ដែលប្រជាពលរដ្ឋខ្មែរបានឱ្យតម្លៃ និងព្រះសង្ឃ​ជាអ្នកនាំ​នូវ​ពុទ្ធ​ឱវាទ ដើម្បីសាបព្រោះទៅដល់សង្គម និងដឹកនាំមនុស្សឱ្យមានសេចក្តីល្អក្នុងខ្លួន។ នេះ​តាម​សង្ឃ​ដីកា ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការ​ព្រះពុទ្ធសាសនា ដើម្បី​អប់រំ នៃ​កម្ពុជា បានផ្តល់បទសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះ ក្នុងឱកាស​ព្រះតេជ​គុណ​និមន្តចូលរួម​ក្នុងកិច្ចពិភាក្សាពេញ​អង្គ​អនុ​សំវច្ឆរ​មហា​សន្និបាត​មន្រ្តី​សង្ឃ​ទូទាំង​ប្រទេស ​លើកទី៣២ ស្ថិតនៅវិទ្យាស្ថានជាតិអប់រំ។នៅក្នុងកិច្ចសម្ភាស ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មានសង្ឃដីកាបន្តថា ក្នុងបរិបទ​សង្គម​ខ្មែរ​នា​ពេលបច្ចុប្បន្ន ព្រះសង្ឃតែដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀត ដើម្បីអប់រំ សីលធម៌ ទៅ​ដល់​ប្រជា​ពលរដ្ឋ ជាពិសេសយុវជនក្នុងសម័យទំនើបនេះ ឱ្យមានសីសសមាធិបញ្ញាក្នុងខ្លួន ដោយ​កន្លង​ទៅ និងបច្ចុប្បន្ន ព្រះសង្ឃបានធ្វើការអប់រំ តាមរយៈការសម្តែងព្រះធម៌ និងចុះអប់រំ​នៅ​តាម​សាលា​រៀន​ជាដើម។ពាក់ព័ន្ធនឹងការប្រើប្រាស់ភាសា និងអក្សរសាស្រ្តខ្មែរវិញ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មាន​សង្ឃដីកាឱ្យដឹងថា ការអប់រំ ការបង្ហាត់បង្រៀន ការយល់ដឹងពីភាសា និងអក្សសាស្រ្ត​ជាតិ​ជា​រឿង​ចាំ​បាច់ ព្រោះភាសា និងអក្សសាស្រ្តជាអត្តសញ្ញាណរបស់ជាតិ។ ក្នុងន័យនេះ ព្រះបញ្ញា​មុនីញាណ ហាក់ សៀងហៃ មើលឃើញថា បច្ចុប្បន្នប្រជាពលរដ្ឋ​ខ្មែរ​ភា​គ​ច្រើន​បាន​យល់​ដឹង​ពី​អក្ស​សាស្រ្ត​ខ្មែរ ប៉ុន្តែមួយចំនួនតិចមិនបានយល់ដឹង និងមិនបានផ្ចិតផ្ចង់​ពេល​សរសេរ​អក្សរ​បង្ហោះ​នៅ​ក្នុង​បណ្តាញស​ង្គម ដែលធ្វើឱ្យមានឱនភាពផ្នែកភាសា។ យ៉ាងណាក្តី ដើម្បីចូលរួមថែរក្សា និង​អភិរក្ស ភាសា និងអក្សរសាស្រ្តខ្មែរឱ្យនៅស្ថិតស្ថេរគង់វង្ស ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយក​ប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា នឹងបន្តអប់រំ ផ្សព្វផ្សាយ​ទៅ​សាធារណៈ​ជន​ឱ្យបានយល់ដឹងក្បួនខ្នាតនៃការប្រើប្រាស់ភាសា និងអក្សរសាស្រ្តខ្មែរ ។គួរបញ្ជាក់ដែរថា ក្រសួងធម្មការ និងសាសនា បានរៀបចំអនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើកទី៣២ ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណង ពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងរួមទាំង​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវរាល់ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន និង​ពង្រឹង​គុណ​ភាព អប់រំពុទ្ធិកសិក្សា ការផ្សព្វផ្សាយព្រះធម៌វិន័យ ដើម្បីអភិវឌ្ឍធនធានបព្វជិត សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើន ស្របតាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ 

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ចំនួន៧៥កន្លែងនៅទីតាំងថ្មី នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៥, ​ផុតកំណត់ទទួលពាក្យថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤

2024/11/22 01:50:34 pm        222
ដើម្បីកសាងធនធានមនុស្សឆ្នើម លើជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាម​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ ក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) បានសម្រេចផ្តល់អាហារូបករណ៍ សម្រាប់សិក្សាថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​លើ​ជំនាញ​បច្ចេកវិទ្យាឌីជីថលចំនួន ៧៥ កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយ​សិក្សា​នៅ​ AUPP High School - Foxcroft Academy ដែលមានអាសយដ្ឋាននៅ​ខាង​ក្រោយ​សណ្ឋាគារ​ Raffles Hotel Le Royal។កាលបរិច្ឆេទ និងការទទួលពាក្យ សម្រាប់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញតាមរយៈតំណភ្ជាប់ https://www.sisaupp.com/masters-online-application ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​រហូត​ដល់​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរសព្ទលេខ៖ 012 266 631 ឬ 093 366 623ឬ អាសយដ្ឋាន៖ ផ្ទះលេខ ៥៧ ផ្លូវលេខ ៧៥ កែងផ្លូវលេខ ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទីតាំង (Google Maps)៖ https://maps.app.goo.gl/89A94jir5vhcDzoH9?g_st=ic

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូ ICAPP

2024/11/22 01:44:15 pm        96
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មុនពិធីបើកមហាសន្និបាតអន្តរជាតិបណ្ដា​គណបក្ស​នយោបាយនៅអាស៊ី លើកទី១២ - 12th General Assembly of ICAPP (International Conference of Asian Political Parties )សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២ បានទទួល​ជួប​សម្ដែងការគួរសមជាមួយបណ្ដាគណៈប្រតិភូ ICAPP ដែលបានអញ្ជើញមក​ចូលរួម​ក្នុង​មហា​សន្និបាត ICAPP លើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើ​ឡើង​នៅ វិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ជំនួបសម្តែងការគួរសមនេះ គណៈអចិន្ត្រៃយ៍ ICAPP មាន ២៦ រូប មកពី ២២ ប្រទេស ដឹកនាំដោយ ឯកឧត្តម Chung Eui-yong ប្រធានគណៈអចិន្ត្រៃយ៍ ICAPP ចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ និងសម្តេចធិបតី រួមជាមួយអនុប្រធានគណបក្ស និងសមាជិកគណៈអចិន្ត្រៃយ៍។សម្តេចតេជោ ស្វាគមន៍ គណៈប្រតិភូ ICAPP ដឹកនាំដោយ ឯកឧត្តម Chung Eui-yong ប្រធាន​គណៈអចិន្ត្រៃយ៍ ICAPP និងលើកឡើងដោយសង្ខេប ពីការវិវត្តនៃស្ថានភាពនយោបាយនិងសេដ្ឋកិច្ច កម្ពុជា ក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយបាន​ប្រែក្លាយ​ពីប្រទេសអស្ថិរភាព និង មានសង្គ្រាម ស៊ីវិល​ ទៅជាប្រទេសដែលមានសុខសន្តិភាព និង ស្ថិរភាព ​ពីប្រទេសរងការបំផ្លិចបំផ្លាញគ្រប់វិស័យ មកជាប្រទេសដែលមានការអភិវឌ្ឍគ្រប់​វិស័យ​នាពេលបច្ចុប្បន្ន ។ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧% អស់រយៈពេលជាង២ទសវត្ស រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៧ ជាឆ្នាំនៃការចាកចេញ ពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍​តិចតួច និងក្លាយជាប្រទេសចំណូលមធ្យម ក៏ប៉ុន្តែ ដោយសារជំងឺកូវីដ ការចាកចេញនេះ ត្រូវបានពន្យាទៅឆ្នាំ២០២៩។ ជាមួយគ្នានេះដែរ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្តេចតេជោ មានសុទិដ្ឋិនិយមថា កម្ពុជា នឹងសម្រេចចក្ខុវិស័យជាប្រទេស​ចំណូលមធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ដោយធ្លាក់ក្នុងអន្ទាក់​នៃប្រទេសចំណូលមធ្យម ។ថ្នាក់ដឹកនាំ ICAPP បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍឆាប់រហ័សគ្រប់វិស័យរបស់កម្ពុជា ជាពិសេស ជាប្រទេសដែលងើបពីសង្រ្គាមហែកហួរ និងបែកបាក់ និងកោតសរសើរពីការដឹកនាំរបស់ សម្តេចតេជោ​ ដែលនាំប្រទេសទៅកាន់សន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ និង​កោតសរសើរ​ពីសមត្ថភាពដឹកនាំរបស់ សម្តេចធិបតី ក្នុងការបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុន។ ថ្នាក់ដឹកនាំបានរំលឹកឡើងពីការរីកចម្រើននៃអង្គការ ICAPP ក្លាយជាក្រុមគណបក្សដែលធំ​ជាងគេ​នៅអាស៊ី ។ ថ្នាក់ដឹកនាំ បានវាយតម្លៃខ្ពស់ពីការចូលរួមរបស់គណបក្សទាំងអស់ ធ្វើឲ្យ ICAPP ក្លាយជាស្ថាប័នដ៏មានឥទ្ធិពលមួយ។ ថ្នាក់ដឹកនាំបានរំលឹកពីភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១០។ ប្រធាន និងសហប្រធាន គណៈអចិន្រ្តៃយ៍ ICAPP បានជូនពរ ឲ្យគណបក្ស​ប្រជាជន​កម្ពុជា (CPP) ទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាត​ជា​ប្រវត្តិសាស្រ្តនេះ៕

តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ ២រូប ពាក់ព័ន្ធករណីចាក់ថ្នាំខុស​បណ្តាលឲ្យ​ស្លាប់អ្នកជំងឺ នៅស្រុកបាទី ខេត្តតាកែវ

2024/11/22 01:43:09 pm        182
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវបានឲ្យដឹងថាថា បន្ទាប់​ពីបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៤០៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងប​ន្ទាប់ពីបានសួរចម្លើយ ជនត្រូវចោទ និងពិនិត្យភស្តុតាងនានានៅក្នុងសំណុំរឿងរួចមក ចៅ​ក្រម​ស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន ២រូប គឺទី១.ឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ បម្រើការងារ​នៅ​មន្ទីរ​ពេទ្យ​បង្អែ​ក​ស្រុក​បាទី ត្រូវចោទប្រកាន់ពីបទ មនុស្សឃាតដោយចេតនា ប្រព្រឹត្តទៅនៅចំណុច ភូមិបឹង​ពញាគុ​ក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប​ទ​ល្មើស​ព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ និងបទ ប្រកបវិជ្ជាជីវៈសុខាភិបាលដោយ គ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្ត​ទៅ​នៅចំណុច ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃ ច្បាប់ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងបទ លាក់បំបាំងសាកសព ប្រព្រឹត្តទៅនៅចំណុច ភូមិ​ម្រះជ្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែលមាន ចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៥៣១ នៃក្រមព្រហ្មទណ្ឌ និងបទ ទារុណ​កម្ម និងអំពើឃោរឃៅមានស្ថាន ទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តទៅនៅចំណុច ភូមិម្រះ​ព្នៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១១ នៃ ក្រមព្រហ្មទណ្ឌ និងទី២.ឈ្មោះ ហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ត្រូវ ចោទប្រកាន់ពីបទ ប្រកប​វិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តទៅនៅចំណុច ភូមិ​បឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលអំឡុងឆ្នាំ២០២៤ បទល្មើស​ព្រហ្ម​ទណ្ឌ​ដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃច្បាប់ស្តីពីការ​គ្រប់​គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈវិស័យសុខាភិបាល និងបទ សមគំនិតក្នុងអំពើលាក់បំបាំងសាកសព និងបទ សម​គំនិត​ក្នុង​អំពើទារុណកម្ម និងអំពើឃោរឃៅមាន ស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្ត​ទៅ​នៅចំណុច ភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៩, មាត្រា ២៣១ និងមាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការពារនូវសុខសន្តិភាព

2024/11/22 01:26:13 pm        67
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អំពីការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការ ការពារនូវសុខសន្តិភាពខាងតែបាន។សម្តេចធិបតី បានមានប្រសាសន៍ថា ក្នុងនាមអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែរក្សាឱ្យបាននូវសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ខណៈដែលសន្ដិភាពដែលកម្ពុជាទទួលបានរយៈពេលជាង ២៦ ឆ្នាំកន្លងមកនេះបានរម្លឹកឱ្យឃើញពីការខិតខំប្រឹងប្រែង ការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់ឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ដែលបានលះបង់អាយុជីវិតស្វែងរកការផ្សះផ្សាជាតិ រហូតទទួលបានសន្ដិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ។ សូមជម្រាបថា មហាសន្និបាត ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរ​ទស្សនៈ និងសន្ទនាខាងនយោបាយ ​ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេស​បង្កើនជំនឿជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់​នៃគណបក្ស​នយោបាយនានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង ៣៥០ គណបក្ស។ មហាសន្និបាតនេះ តែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះចាប់ផ្តើមលើកទីដំបូងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅឆ្នាំ២០០០៕

សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP

2024/11/22 01:17:39 pm        78
ក្នុងឱកាសថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើក មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បង្ហាញមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ចំនួនពីរដងរួមទាំងមហាសន្និបាតលើកនេះ។សម្ដេចតេជោ ហ៊ុន សែន មានប្រសសាន៍បញ្ជាក់ថា ប្រធានបទនៃមហាសន្និបាត ICAPP លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ» គឺបានបង្ហាញពីទិដ្ឋភាពជាក់ស្ដែងរបស់កម្ពុជា ដែលបានឆ្លង់កាត់ និងមានបទពិសោធន៍ដោយផ្ទាល់ក្នុងការបញ្ចប់សង្គ្រាម និងស្វែងរកសន្ដិភាពពេញលេញជូនជាតិមាតុភូមិ។សម្ដេចតេជោ បានថ្លែងថា កម្ពុជាទទួលបានឱកាសនៅក្នុងការរៀបចំមហាសន្និបាត ICAPP ចំនួន ២ លើក និងកិច្ចប្រជុំកំពូលអាស៊ានចំនួន ៣ លើករួចមកហើយ។ សម្ដេចតេជោសង្ឃឹមថា កម្ពុជានឹងមានឱកាសទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៣ និងទី៤ បន្តទៀត។សូមជម្រាបថា ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និង​សន្ទនាខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេសបង្កើន​ជំនឿ​ជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់នៃគណបក្សនយោបាយនានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង ៣៥០ គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះចាប់ផ្តើមលើកទីដំបូងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពិននៅឆ្នាំ២០០០។គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជាសមាជិករបស់ ICAPP នៅឆ្នាំ២០០៣។ ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជា​បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី»។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP។ ការណ៍នេះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សទី១ នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះចំនួនពីរដង៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងពិធីមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP-12)

2024/11/22 11:25:05 am        127
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP-12) នៅវិមាន៧មករា។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចំនួនពីរដងរួមទាំងមហាសន្និបាតលើកនេះ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ប្រធានបទនៃមហាសន្និបាត ICAPP លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ» គឺបានបង្ហាញពីទិដ្ឋភាពជាក់ស្ដែងរបស់កម្ពុជា ដែលបានឆ្លងកាត់ និងមានបទពិសោធន៍ដោយផ្ទាល់ក្នុងការបញ្ចប់សង្គ្រាម និងស្វែងរកសន្ដិភាពពេញលេញជូនជាតិមាតុភូមិ។-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៖ កម្ពុជាទទួលបានឱកាសនៅក្នុងការរៀបចំមហាសន្និបាត ICAPP ចំនួន ២ លើក និងកិច្ចប្រជុំកំពូលអាស៊ានចំនួន ៣ លើករួចមកហើយ។ សម្ដេចតេជោ សង្ឃឹមថា កម្ពុជានឹងមានឱកាសទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៣ និងទី៤ បន្តទៀត។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៖ សង្គ្រាមអាចកើតមានឡើងត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ ប៉ុន្តែការបញ្ចប់សង្គ្រាម និងនាំយកសន្តិភាពត្រឡប់មកវិញ ជាការលំបាក និងត្រូវប្រើពេលយូរ។ សម្ដេចតេជោ បញ្ជាក់បន្ថែមថា ដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា គឺជាគំរូល្អមួយ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ៖ ការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ មិនអាចសម្រេចបានទេ បើកម្ពុជាមិនមានសន្តិភាព។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា បើកម្ពុជាមិនអាចគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួន និងផ្ទៃក្នុងរបស់ខ្លួនបាននោះទេ នោះកម្ពុជាអាចនឹងធ្លាក់ទៅក្នុងសង្គ្រាមជាថ្មី។ សម្ដេចតេជោ រំលេចបន្ថែមថា គេបង្កើតសង្គ្រាមនៅកម្ពុជា គេគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ក្រោយមកគេជំរុញឱ្យយើងកាត់ទោសខ្មែរក្រហម ដោយមិនគិតពីការធ្លាក់ចូលទៅក្នុងសង្គ្រាមជាថ្មីរបស់កម្ពុជានោះឡើយ។ សម្ដេចតេជោ បានរម្លឹកឱ្យដឹងថា សម្ដេចបានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា សម្ដេចសុខចិត្តឱ្យតុលាការអន្តរជាតិ ដើម្បីកាត់ទោសខ្មែរក្រហមបរាជ័យ តែសម្ដេចមិនសុខចិត្តឱ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមជាថ្មីនោះឡើយ។-សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាយ៉ាងមុតមាំថាមិនញញើតដៃ ក្នុងការ​កម្ទេច ក្រុមជ្រុលនិយមដែលបង្កើត​បដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីការពារសុវត្ថិភាពសន្តិសុខសន្តិភាពនៅប្រទេសកម្ពុជា។-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ បដិវត្តន៍ពណ៌ថ្មីៗនេះ គេបានធ្វើនៅបង់ក្លាដែស ហើយគេចង់មកអនុវត្តនៅកម្ពុជាបន្តទៀត។ សម្ដេចតេជោរំលេចបន្ថែមថា គេមិនធ្វើរដ្ឋប្រហារទេ ប៉ុន្តែគេប្រើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាល បើយើងមិនឈ្លាសវៃ មិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ ឈាមខ្មែរនឹងហូរជាថ្មី កម្ពុជានឹងធ្លាក់ទៅក្នុងវិបត្តិ និងការបែកបាក់ជាតិជាថ្មី។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរម្លឹកជាថ្មីថា សម្ដេចធ្លាប់បានប្រាប់ទៅប្រទេសបិតាប្រជាធិបតេយ្យថា សូមកុំសាងកំហុសទី៣ ដល់កម្ពុជា។ សម្ដេចតេជោរម្លឹកបន្ថែមថា កំហុសទី១ ដែលប្រទេសបិតាប្រជាធិបតេយ្យបានសាងដល់កម្ពុជា នោះគឺគេគាំទ្ររដ្ឋប្រហារដែលដឹកនាំដោយ លន់ នល់។ កំហុសទី២ ដែលប្រទេសបិតាប្រ ជាធិបតេយ្យបានសាងដល់កម្ពុជា នោះគឺគេបានគាំទ្រក្រុមប្រល័យពូជសាសន៍ខ្មែរក្រហម ដែលមានបាតដៃប្រឡាក់ឈាមខ្មែររាប់លាននាក់នៅអង្គការសហប្រជាជាតិ។-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការអនុវត្តស្តង់ដា គឺមានតែនៅក្នុងការប្រកួតកីឡាប៉ុណ្ណោះ។ ការអនុវត្តស្តង់ដា មិនអាចធ្វើបាន ឡើយនៅក្នុងបញ្ហានយោបាយ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ និងអនុញ្ញាតឱ្យ​ប្រតិភូ​បណ្ដា​គណបក្ស​នយោបាយ​នានាចូលជួបសម្ដែងការគួរសម មុនពិធីបើកមហាសន្និបាត ICAPP លើកទី១២

2024/11/22 10:08:15 am        156
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មុនពិធីបើកមហាសន្និបាតអន្តរជាតិ នៃ​បណ្តា​គណបក្ស​នយោបាយនៅ​អាស៊ី លើកទី១២ (ICAPP) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​កិត្តិយសមហាសន្និបាត ICAPP លើក​ទី១២ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានមហាសន្និបាត ICAPP លើកទី១២ បានអនុញ្ញាតឱ្យ បណ្ដាថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​នានា ដែលបានចូលរួម មហាសន្និបាត ICAPP លើកទី១២ ចូលជួបសម្ដែងការគួសម នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ៕ 

គណបក្សនយោបាយនៅអាស៊ីជិត៦០ ជួបជុំគ្នាក្នុងមហាសន្និបាត ICAPP លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ»

2024/11/22 09:55:21 am        173
នៅព្រឹកថ្ងៃ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តាមរយៈមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្ស​នយោបាយនៅអាស៊ី ហៅថា ICAPP បណ្តាគណបក្សនយោបាយនៅ​អាស៊ីជិត ៦០ មកពីជាង៤០ ប្រទេសបានជួបជុំគ្នាលើទឹកដីកម្ពុជា ដើម្បីបើកកិច្ចពិភាក្សាស្តីពីការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ដែលជាប្រធានបទដ៏សំខាន់ឆ្លើយតបនឹងបរិបទតំបន់ និងពិភពលោកកំពុងរួមរិតទៅដោយជម្លោះ។ICAPP គឺជាវេទិកាគណបក្សនយោបាយនៅអាស៊ី ជួបជុំផ្លាស់ប្តូរទស្សនៈ និងសន្ទនាខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ និងពហុភាគី ជាពិសេសបង្កើនជំនឿជាក់រវាងគ្នាទៅវិញទៅមក តាមរយៈការយល់គ្នាកាន់តែច្បាស់នៃគណបក្សនយោបាយនានា។ អង្គការនេះប្រមូលផ្តុំគណបក្សនយោបាយនានានៅអាស៊ី ដែលមានជាង ៣៥០ គណបក្ស។ មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីតែងតែធ្វើរៀងរាល់ពីរឆ្នាំម្តង។ មហាសន្និបាតនេះចាប់ផ្តើមលើកទីដំបូងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពិននៅឆ្នាំ២០០០។គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានក្លាយទៅជាសមាជិករបស់ ICAPP នៅឆ្នាំ២០០៣។ ក្រោយក្លាយជាសមាជិក ICAPP បាន៧ឆ្នាំ ពោលគឺនៅឆ្នាំ២០១០ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP ម្តងរួចមកហើយ ក្រោមប្រធានបទ «ស្វែងរកអនាគតកាន់តែប្រសើរសម្រាប់អាស៊ី»។ ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ សម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់ ICAPP។ ការណ៍នេះធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ក្លាយជាគណបក្សទី១ នៅក្នុងគ្រួសារ ICAPP ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះចំនួនពីរដង។មហាសន្និបាត ICAPP លើកទី១២ ដែលរៀបចំឡើងនៅកម្ពុជានាពេលនេះ ធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ»។ មហាសន្និបាតនេះ មានគណៈប្រតិភូចូលរួមជាង ២០០ ប្រតិភូ មកពី៤២ប្រទេស ហើយមានគណបក្សនយោបាយចូលរួមប្រមាណ ៥៧ គណបក្សនយោបាយ និងមានអ្នកសារព័ត៌មានមកពី១១ប្រទេសចូលរួមផងដែរ។ពិធីបើកមហាសន្និបាតនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា បានប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២។ ក្នុងពិធីបើកនេះក៏មានការថ្លែងសុន្ទរកថាស្វាគមន៍ដោយលោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។ក្នុងពិធីនេះក៏មានការថ្លែងសុន្ទរកថាដោយលោក ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី, ការថ្លែងសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកនេះផងដែរ។ព្រឹត្តិការណ៍មហាសន្និបាត ICAPP ដែលធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រប្រកបដោយកិត្តិយសដ៏ឧតុង្គឧត្តមមួយទៀតសម្រាប់កម្ពុជា។ ការផ្តល់សេចក្តីទុកចិត្តពី ICAPP ដល់គណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្តះរៀមបចំមហាសន្និបាតនាពេលនេះ ស្តែងឱ្យឃើញថា បណ្តាគណបក្សនយោបាយទាំងអស់ បានសម្លឹងមើលតួនាទីសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាកម្ពុជាដែលបានរក្សានូវគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យ ផ្អែកលើវិធានច្បាប់ និងវិន័យរបស់ខ្លួន ពិសេសកម្ពុជាបានរួមចំណែកក្នុងការងារនានារបស់ ICAPP ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួនសំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយដែលមានសន្តិភាពផងមានស្ថិរភាពផង និងមានការអភិវឌ្ឍ។ កម្ពុជាក៏ចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ សហប្រតិបត្តិការ ពហុភាគី ទ្វេភាគី និងសេដ្ឋកិច្ចសង្គមជាដើម។ កម្ពុជាក៏បានជួយជំរុញឧត្តមគតិដ៏សំខាន់បំផុតរបស់ ICAPP គឺការជួយជំរុញការយោគយល់គ្នាទៅវិញទៅមករវាងគណបក្សនយោបាយនានា។ទាំងអស់នេះធ្វើឱ្យកម្ពុជា ទទួលបាននូវការផ្តល់គុណតម្លៃពីបណ្តាគណបក្ស ICAPP ជូនកម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំកំពូលម្តងទៀតជាលើកទី២ ដែលសបញ្ជាក់ឱ្យឃើញពីអ្វីដែលគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបានធ្វើគឺទទួលស្គាល់ជាអន្តរជាតិពីបណ្តាគណបក្សនយោបាយលើសកលលោក៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរនៅលើកោះ Santorini របស់ក្រិក នាំគ្នាមើលថ្ងៃលិច ស្របពេលរលកកម្តៅវាយប្រហារអឺរ៉ុប
06/24/2026 08:06 PM
ប្រតិបត្តិករផ្លូវរថភ្លើងអាល្លឺម៉ង់ បញ្ឈប់សេវាកម្មរបស់ខ្លួន ដោយសារភាពរអាក់រអួស ITទូទាំងប្រទេស
06/24/2026 08:06 PM
រដ្ឋមន្រ្តីកសិកម្មឥណ្ឌាអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់បាតុភូតធម្មជាតិអែល នីញ៉ូ
06/24/2026 08:06 PM
ភ្លើងឆេះព្រៃ បានឆាបឆេះឆ្លងកាត់វាលស្រែស្រូវសាលី នៅតំបន់ជនបទ Qamishli ប្រទេសស៊ីរី
06/24/2026 08:06 PM
ក្រុមហ៊ុនអវកាស Katalyst ព្យាយាមសង្រ្គោះយានអវកាសរបស់អង្គការណាសាពីការឆេះ
06/24/2026 08:06 PM
ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កូស្តារីកា ដើម្បីរុះរើបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់
06/24/2026 08:06 PM
លោក Trump ព្រមានថា ការចរចាជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាម ប្រសិនបើមាន​ការ​យក​ថ្លៃពី​នាវា
06/24/2026 08:06 PM
សកម្មជន ៤នាក់របស់កងនាវាជំនួយហ្កាហ្សា ត្រូវបានដោះលែងចេញពីការឃុំឃាំងនៅប្រទេសលីប៊ី
06/24/2026 08:06 PM
បែលហ្ស៊ិកព្រមាន​ពីកម្ដៅ​ទូទាំងប្រទេស ខណៈប្រតិបត្តិករផ្លូវដែក លុប​ដំណើរការ​រថភ្លើង ១០០គ្រឿង​​ ក្នុង ១ថ្ងៃ
06/24/2026 08:06 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថា អាមេរិកនឹងស្ថិត​ «លើផ្លូវប៉ះទង្គិច» ជាមួយទីក្រុង Tel Aviv ដោយសារ​កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/24/2026 08:06 PM