មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ CDC ស្នើដល់វិនិយោគិនជប៉ុននិងកម្ពុជា បង្កើនកិច្ចសហការឱ្យជិតស្និត លើការធ្វើធុរកិច្ចនៅកម្ពុជា

2024/11/20 10:33:03 am        226
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តអំពាវនាវដល់វិនិយោគិនជប៉ុន និង​វិនិយោគិន​កម្ពុជា​ទាំង​អស់ ចាប់ដៃគ្នាសិក្សាពិនិត្យ លទ្ធភាពជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជាស្វែង​យល់​នូវ​កាលានុវត្តភាព​វិនិយោគរបស់កម្ពុជា ពិសេសការបន្តចូលរួមផ្សព្វផ្សាយ ដើម្បី ទាក់ទាញ​វិនិយោគិន​មកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ជំនួប​ផ្គូផ្គង​ធុរកិច្ចរវាងសមាគម ឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤ នៅថ្ងៃ​ទី១៩ ខែវិច្ឆិកា​ម្សិល​មិញ​នេះ, ឯកឧត្តម បានចូលរួមអបអរសាទរដល់សមាគម ជប៉ុន-កម្ពុជា ដែល​បាន​បើក​ការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ, ដែល​នេះ​ជា​សក្ខីភាព នៃទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងកម្ពុជានិងមិត្តជប៉ុន និងស្មារតីជឿជាក់​មក​លើ​រាជ​រដ្ឋាភិបាលកម្ពុជា និងបានកោតសរសើរចំពោះ សមាគមជប៉ុន-កម្ពុជា និងសមាគម​ឧកញ៉ា​កម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ដើម្បី​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងការកៀរគរ​វិនិយោគិ​ន​ឱ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ព្រមទាំងផ្ដួចផ្ដើម រៀបចំជំនួបផ្គូផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចផងដែរ អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែល​បាន​និង​កំពុង​ដើរតួនាទីជាអ្នក សម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបាន​ចាត់​ទុក​វិស័យ​ឯក​ជ​ន​ជា​ដៃ​គូ និងជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះ ជាបេសកកម្ម​របស់​ក្រុម​ប្រឹក្សា​អ​ភិវឌ្ឍន៍កម្ពុជា ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់កិច្ចសហការពេញទំហឹង ជូនដល់​វិស័យឯកជន ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាងនេះទៅទៀត, នា​ពេល​ឆាប់​ៗ​ខាង​មុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រង គម្រោង​វិនិយោគកម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) ដំណាក់កាលទី១ ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិន ដាក់ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមប្រព័ន្ធអនឡាញ​បាន​ពី​គ្រប់​ទី​កន្លែង គ្រប់ពេលវេលា។ ការដាក់ពាក្យ និងការទទួលបាន វិញ្ញាបនបត្រចុះបញ្ជីគម្រោង គឺសុទ្ធ​សឹង​តែ​ធ្វើឡើងជាទម្រង់ឌីជីថល។ ពិសេសជាងនេះនៅពេលឆាប់ៗ ប្រព័ន្ធនេះក៏នឹងឈានទៅ ដល់​ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ក្នុងជំនួបនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តអំពាវនាវឱ្យវិនិយោគិនជប៉ុន និង​វិនិយោគិន​កម្ពុ​ជា​ទាំងអស់ ដែលមាន វត្តមាននៅក្នុងកម្មវិធី ចាប់ដៃគ្នាសិក្សា​ពិនិត្យ​លទ្ធភាព​ជំរុញ​កិច្ច​សហការ​ធុរកិច្ច ក៏ដូចជាស្វែងយល់ឱ្យកាន់តែច្បាស់ នូវកាលានុវត្តភាព វិនិយោគរបស់កម្ពុជា ពិសេស​លើក​ទឹកចិត្តដល់សមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បន្តចូលរួមផ្សព្វ​ផ្សាយ​អំពី​បរិយាកាស វិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់​ទាញ​វិនិយោគិន​មក​បណ្តាក់​ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា បង្កើត ការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏​ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ជាប្រទេសចំណូលខ្ពស់ នៅ​ឆ្នាំ​២០៥០​។សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគសរុបចំនួន ៣៤៦ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ ប៊ីលាន​ដុល្លារ​អាមេរិក កើនឡើង ៣៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះ​ប្រទេស​ជប៉ុន​ឈរ​នៅលំដាប់ទី ៧ ដែលមានទុនវិនិយោគសរុបប្រមាណ ៤០ លានដុល្លារអាម៉េរិក នៃរំហូរ​ទុន​វិនិយោគ សរុបនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋសភា សម្រេចអនុម័តកែសម្រួលបទប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់​លុបចោល​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)

2024/11/20 10:24:10 am        214
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តកែសម្រួលចំណងជើង និង​បទប្បញ្ញត្តិ​លើ​សេចក្តី​ព្រាង​ច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំ​ប​ន់​ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​អញ្ជើញដឹកនាំសម័យប្រជុំពេញអង្គលើរបៀបវរៈចំនួន៤។ ក្នុងចំណោមរបៀបវារៈទាំង៤ មាន​របៀប​វារៈមួយ គឺស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត​លុប​ចោល​កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-​វៀតណាម (CLV-DTA)។ ក្នុងសម័យប្រជុំដែលមានការចូលរួមពីសមាជិក-សមាជិកាចូលរួមសរុប១១២រូប បានបោះ​ឆ្នោត​អនុម័ត​គាំទ្រ​ទាំង​ស្រុងលើការស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិសេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម។ ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។សូមជម្រាបថា ការសម្រេចបញ្ចប់ការចូលរួមក្នុងកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល​ពាណិជ្ជ​កម្ម​តំបន់​ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ថ្នាក់​ដឹក​នាំកំពូលៗមួយចំនួនទៀត ក្នុងបំណង​ដើម្បី​ដោះ​ស្រាយ​កង្វល់​របស់​ប្រជាជន​លើ​បញ្ហា​ទឹក​ដី ​និងភាពចាំបាច់ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យពួក​គេ​មាន​លទ្ធភាព​ប្រើ​ប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ឯកឧត្ដម​ ប្រាក់ ​សុខុន ដែលត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្តជារដ្ឋមន្ត្រីក្រសួងការបរទេស

2024/11/20 09:57:49 am        206
នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាចក្រ​កម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បី​រៀបចំបោះ​ឆ្នោត​ផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងរបៀបវារ:សំខាន់ៗមួយចំនួនទៀត។សម័យប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧នាព្រឹកនេះ រៀបចំឡើងក្រោមអធិបតីភាព​សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនូវអបអរសាទរ​ដល់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ​សុខុន ដែល​ត្រូវ​បានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងការបរទេស ​និងកិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ។សូមជម្រាបថា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ តាមរបៀបវារៈចំនួន​ ៤៖១) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០២ រូប ។២) ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។៣) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤) ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ។

BREAKING NEWS! រដ្ឋសភាបោះឆ្នោតអនុម័តឱ្យឯកឧត្តម ប្រាក់ សុខុន ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស

2024/11/20 08:44:58 am        341
ភ្នំពេញ៖ នៅថ្ងៃនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យ ឯកឧត្តម ប្រាក់ សុខុន ធ្វើជាជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គលើរបៀបវារៈចំនួន៤។ ក្នុងចំណោមរបៀបវារៈទាំង៤ មានរបៀបវារៈមួយ គឺសំណើកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដោយស្នើផ្លាស់ប្តូរ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និងសហប្រតិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ជំនួស ឯកឧត្តម សុខ ចិន្តាសោភា។ ក្នុងសម័យប្រជុំដែលមានការចូលរួមពីសមាជិក-សមាជិកាចូលរួមសរុប១១២រូប បានសម្រេចបោះឆ្នោតដោយសំឡេង១១២/១១២សំឡេងគាំទ្រឱ្យ ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ។ ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ សូមជម្រាបថា មុនពេលរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តម ប្រាក់ សុខុន មកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងកាបរទេសវិញ ឯកឧត្តម បានចូលកាន់តំណែងជាអនុប្រធានទី១ ព្រឹទ្ធសភា បានរយៈពេលជាង៧ខែ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ ចាប់ពីឆ្នាំ២០១៦ រហូតដល់ដំណាច់ឆ្នាំ២០២៣ ដោយបន្សល់ទុកនូវស្នាដៃ និងផ្លែផ្កាជាច្រើនក្នុងវិស័យការទូតទាំងក្នុងតំបន់ និងអន្តរជាតិ។

ព្រឹកនេះ រដ្ឋសភាបើកសម័យប្រជុំពេញអង្គអនុម័តផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស

2024/11/20 08:12:19 am        243
នៅព្រឹកនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំពេញអង្គអនុម័តផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ ព្រមទាំងពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃនេះមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាសរុបចំនួន១១២រូប។ ក្នុងនោះ ក៏មានវត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ចំពោះរបៀបវរៈដែលរដ្ឋសភា បន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានចំនួន៤ រួមមាន៖១)ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប។ ក្នុងនោះ ផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដោយ ឯកឧត្តម ប្រាក់ សុខុន ជំនួស ឯកឧត្តម សុខ ចិន្តាសោភា។ ២)ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។៣)ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤)ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ

2024/11/19 09:06:01 pm        228
ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងរដ្ឋបាលខេត្តកំពង់ធំ និងសមាគមស្វាយចន្ទីកម្ពុជា (សសក) ផងដែរ។ លោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានឆ្លៀតពេលដ៏មានតម្លៃទទួលជួបរូបលោក និងគណៈប្រតិភូក្រុមហ៊ុន។ លោក Lee Kee Yun បានបន្តជម្រាបជូនថា Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបញ្ជាក់នូវឆន្ទៈដ៏មុតមាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងស្វាគមន៍ការវិនិយោគមកពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចនូវចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅប្រែក្លាយ កម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា ស្វាយចន្ទីគឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។ ទន្ទឹមនេះ ស្វាយចន្ទីមានសក្តានុពលខ្ពស់ ដោយសារអាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលច្រើនប្រភេទ រួមទាំងជាផលិតផលចំណីអាហារ ប្រេង គ្រឿងសំអាង ជីវម៉ាស (Biomass) ជាដើម។ល។ ដែលមានតម្លៃបន្ថែមខ្ពស់។ លើសពីនេះប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំ និងតំបន់ជុំវិញគឺជាតំបន់ដែលមានអំណោយផលទាំងផ្នែកពូជដំណាំ អាកាសធាតុ និងភូមិសាស្ត្រ ដែលអាចផលិតគ្រាប់ស្វាយចន្ទីមានគុណភាពខ្ពស់។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុន Heungkuk Industry សិក្សា និងរៀបចំផែនការវិនិយោគឱ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកដៃគូដែលមានជំនាញ និងបទពិសោធពាក់ព័ន្ធនឹងដំណាំស្វាយចន្ទី។មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលស្វាគមន៍ដល់គម្រោងវិនិយោគថ្មីៗ ហើយទីស្តីការគណៈរដ្ឋមន្ត្រីផ្ទាល់រីករាយនឹងផ្តល់កិច្ចសហការ ដើម្បីចូលរួមគាំទ្រដល់ការវិនិយោគ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ នៅក្នុងក្របខ័ណ្ឌនៃតួនាទីភារកិច្ចរបស់ខ្លួន។

មហាកុដិសម្តេចព្រះមហាសុមេធាធិបតី បន្ទាប់ពីកែលម្អរួចនិងទាក់ទាញភ្ញៀវទេសចរមកទស្សនាបន្ថែម

2024/11/19 08:35:23 pm        441
ភ្នំពេញ ៖ ព្រះចៅអធិការវត្តឧណ្ណាលោម រំពឹងថា ក្រោយធ្វើការជួសជុល និងកែលម្អមហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត នូវដំណាក់ កាលទី១នេះរួច នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាកាន់តែច្រើន ដោយសារកុដិនេះមានលក្ខណៈជាប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់សិបឆ្នាំមកហើយ។​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ តំណាងរាស្ត្រមណ្ឌលខេត្តកែប និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានរៀបចំពិធីប្រគល់-ទទួល មហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តឧណ្ណាលោម បន្ទាប់ពីបានពង្រឹង និងកែលម្អរួចដូចជា៖ ការ ងារពង្រឹងគ្រឿងផ្គុំសំណង់ខាងក្រោម, ការងារជួសជុលកែលម្អស្ថាបត្យកម្មខាងក្រៅ និងខាងក្នុង ព្រមទាំងការងារកែលម្អផ្គុំដំបូលជាដើម។នៅក្នុងពិធីនេះ, សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានសង្ឈដីការថា ក្រោយធ្វើការជួស ជុល និងកែលម្អមហាកុដិសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត នូវដំណាក់កាលទី១រួចមកនេះ មហាកុដិដ៏ចំណាស់នេះ នឹងអាចទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនានៅក្នុងវត្តឧណ្ណាលោមកាន់តែច្រើនឡើង ដោយសារមហាកុដិនេះ គឺមានអាយុកាល ៧៤ ឆ្នាំមកហើយ ដែលបានកសាងតាំងពីឆ្នាំ ១៩៥០ ដូច្នេះវាគឺជាអាគារមានលក្ខណៈជាប្រវត្តិសាស្ត្រមួយផងដែរ។នៅក្នុងពិធីនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក៏បានប្រគេនកញ្ចប់ថវិកាមួយចំនួន ដែលនៅសល់ពីការជួសជុល ដល់ព្រះចៅអធិការវត្តឧណ្ណាលោម ដើម្បីយកថវិកាទាំងនេះទៅចាត់ចែងបន្ថែម ជំរុញធ្វើយ៉ាងណា ឱ្យមហាកុដិនេះមានគុណភាព និង សោភណ្ឌភាពកាន់តែប្រសើរ សម្រាប់បម្រើដល់ពុទ្ធិបរសិទ្ធ និងការទាក់ទាញភ្ញៀវទេសចរចូលមកទស្សនា សិក្សាស្វែងយល់អំពីវិស័យ ពុទ្ធចក្រ ដែលកំពុងរីកចម្រើនរុងរឿង។ ជុំវិញបញ្ហានេះដែរ, សម្តេចព្រះមហាអរិយវង្ស យ៉ន សេងយៀត មានសង្ឈដីការបន្តថា សម្រាប់ការជួសជុល និងកែលម្អនៅក្នុង ជំហ៊ានបន្ទាប់ នូវមហាកុដិដ៏ចំណាស់មួយនេះ គឺមិនបានកែនូវអ្វីដែលខុសពីទ្រង់ទ្រាយដើមនោះឡើយ ពោលគឺនៅតែរក្សាស្ថានភាពចាស់ ដដែល ដើម្បីរក្សាមហាកុដិនេះឱ្យនៅគង់វង្ស យូរអង្វែង ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងប្រៃសណីយ៍រៀបចំពិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ "រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត"

2024/11/19 08:25:40 pm        132
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសប្បុរសធម៌បរិច្ចាគឈាម ក្រោមប្រធានបទ "រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត" នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសហការី ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផងដែរ។ការរៀបចំកម្មវិធីនេះ គឺជាការផ្តល់សក្ខីកម្មបង្ហាញពីទឹកចិត្តសប្បុរស និងការប្ដេជ្ញាចិត្តរបស់មន្ត្រីរាជការរបស់យើងដែលបានមករួមគ្នាដើម្បីគាំទ្រកិច្ចការដែលមានសារៈសំខាន់ចំពោះសុខុមាលភាពរបស់ប្រជាជនយើង។ ការផ្តល់ឈាម គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតអ្នកដទៃ ហើយការផ្តល់ឈាមនេះទៀតសោត ក៏ត្រូវបានរាប់បញ្ចូលក្នុងគុណសម្បត្តិវិជ្ជាជីវៈមន្ត្រីរាជការផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើបាឋកថាស្តីពីការបង្កើតកិច្ចសហការណ៍ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល

2024/11/19 08:19:21 pm        127
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាឋកថាស្តីពីការបង្កើតកិច្ចសហការណ៍ (Collaboration) នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៥៦៧ នាក់, នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកទស្សនៈលើការដឹកនាំឱ្យបានល្អ ដោយជំរុញឱ្យថ្នាក់ដឹកនាំសុខាភិបាលប្រកាន់យកទម្លាប់ធ្វើការងារអ្វីត្រូវធ្វើដោយយកចិត្តទុកដាក់ ធ្វើដោយប្រាកដជាក់លាក់ ខិតខំធ្វើកិច្ចការអោយលើសពីអ្វីដែលខ្លួនគិតថាធ្វើបាន និងត្រូវធ្វើអ្វីៗឱ្យមានតម្លៃបន្ថែមទៅយន្តការដែលមានស្រាប់។ ជាកិច្ចបន្តឯកឧត្តមសាស្ត្រាចារ្យ ក៏បានលើកយកខ្លឹមសារ នៃពាក្យកិច្ចសហការណ៍(Collaboration) និងពាក្យកិច្ចសហប្រតិបត្តិការណ៍ (Cooperation) និងបង្ហាញពីសារៈសំខាន់របស់កិច្ចសហការ នៅក្នុងការងារដឹកនាំវិស័យសុខាភិបាល។ នៅក្នុងបទបាឋកថា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកសកម្មភាពចំបងក្នុងកិច្ចសហការ ដែលមាន៖ (១)ការចែករំលែកចំណេះដឹងនិងជំនាញ (២)ការដោះស្រាយបញ្ហា (៣) ការជំរុញអោយមានការចូលរួម និងការផ្សាភ្ជាប់រវាងគ្នានិងគ្នា (៤)ការសម្របគ្នាសំដៅឆ្ពោះទៅរកគោលដៅតែមួយ និង (៥)ការបង្កើតអោយមានលទ្ធផលដែលមានប្រសិទ្ធភាពនិងនិរន្តរភាព។ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញពី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ក្រោមប្រធានបទ “ការផ្តល់សេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ”។សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕អត្ថបទ រដ្ឋា

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្របាតិមោក្ខ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

2024/11/19 08:02:05 pm        133
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកសូត្របាតិមោក្ខនិងផ្នែកភាសាបាលី-សំស្ក្រឹត ថ្នាក់ឆ្នាំទី៣ នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីនេះមានការនិមន្តចូលរួមដោយ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា សម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង ព្រះមន្ត្រីសង្ឃ និងជ័យលាភីសមណសិស្ស-សិស្សផ្នែកភាសាបាលី-សំស្ក្រឹត ចំនួន ១៧៩ រូប ជ័យលាភីការសូត្របាតិមោក្ខ ចំនួន ២៨ រូប ដែលបានចូលរួមប្រឡងនៅមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ ។ឯកឧត្តមបណ្ឌិត ចាយ បូរិន បានចូលរួមអបអរសាទរចំពោះសមណសិស្ស-សិស្សដែលទទួលបានជ័យលាភី ទាំងផ្នែកសូធ្យព្រះបាតិមោក្ខ និងផ្នែកភាសាបាលី-សំស្ក្រឹត ហើយលទ្ធផលដែលសមណសិស្ស-សិស្សទទួលបាននាពេលនេះ មិនត្រឹមតែជាសក្ខីកម្មមួយបញ្ជាក់ឱ្យឃើញពីព្រះវិរិយភាព ខិតខំប្រឹងប្រែងទន្ទេញ ស្វាធ្យាយ សិក្សារៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែនូវបានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់សន្តិភាព ពេញបរិបូរណ៍ មានស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខសង្គមល្អប្រសើរនិងការតាំងនៅស្ថិតស្ថេរយូរអង្វែងនៃសាសនធម៌របស់ព្រះសម្មាសម្ពុទ្ធទៀតផង ។ការប្រឡងនេះជាគំនិតផ្តួចផ្តើមថ្មីមួយបន្ថែមទៀតរបស់គណៈសង្ឃនាយក នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃគណៈមហានិកាយ និងក្រសួងធម្មការ និងសាសនា។ ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះព្រះគំនិតផ្តូចផ្តើមឱ្យមានកម្មវិធីប្រឡងនេះឡើង ដើម្បីពង្រឹងនូវការប្រតិបត្តិធម៌វិន័យនិងកសាងនូវមូលធនព្រះសង្ឃ ជំរុញឱ្យវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត នៅទូទាំងប្រទេសមានការរីកចម្រើនទាំងបរិមាណ និងគុណភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រកបដោយភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា ដែលតែងតែផ្តល់ឱកាសដល់ព្រះសង្ឃ កុលបុត្រ កុលធីតាទូទៅបានចូលសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកនូវចំណេះដឹង ជំនាញ ជាពិសេស គុណតម្លៃនៃភាសាបាលី សំស្ក្រឹត ដែលជាមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនា និងមានទំនាក់ទំនងស្អិតល្មួតជាមួយអក្សរសាស្ត្រខ្មែរ ហើយពុទ្ធិកសិក្សាមិនត្រឹមតែជាសរសរស្តម្ភ ដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ ហើយក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកពង្រឹងគ្រឹះនៃអក្សរសាស្ត្រជាតិ ការកសាងមូលធនមនុស្ស ការកំណត់បទដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននិងបន្តទៅអនាគត ក្នុងកាលៈទេសៈណាដែលមនុស្សរស់នៅប្រាសចាកពីក្រមសីលធម៌នៃការអប់រំ ពិតណាស់ជីវិតរបស់មនុស្សនឹងជួបនូវសេចក្តីទុក្ខ សង្គមនឹងជួបនូវភាពអសកម្ម ។ ក្នុងឱកាសនេះដែរ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង និងឯកឧត្តមបណ្ឌិត ចាយ បូរិន បានប្រគល់ និងប្រគេន វិញ្ញាបនបត្រ ដល់ជ័យលាភី ផ្នែកភាសាបាលី-សំស្ក្រឹត ចំនួន ១៧៩ រូប និងជ័យលាភីផ្នែកសូត្របាតិមោក្ខចំនួន ២៨ រូប ក្នុងនោះ ផ្នែកភាសាបាលី-សំស្ក្រឹត ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ជ័យលាភីលេខ ១ បានទៅលើសមណសិស្ស មកពីខេត្តសៀមរាប ជ័យលាភីលេខ ២ បានទៅលើខេត្តកំពត ជ័យលាភីលេខ ៣ បានលើរាជធានីភ្នំពេញផ្នែកទុតិយភូមិ លេខ១ បានទៅលើខេត្តបន្ទាយមានជ័យ លេខ២ខេត្តកំពង់ចាម លេខ៣មកពីខេត្តកំពង់ចាមចំពោះផ្នែកសូធ្យបាតិមោក្ខទទួលបានជ័យលាភីចំនួន៦រូបក្នុងនោះមាន១រូបមកពីខ្មែរក្រោម ។សូមបញ្ជាក់ថានេះជាលើកទី១ហើយដែលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិបានសហការជាមួយក្រសួងធម្មការនិងសាសនា រៀបចំការប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្ក្រឹត និងការប្រឡងសូត្របាតិមោក្ខនេះឡើងដើម្បីឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM