សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម

ព័ត៌មានជាតិ

ពូជស្រូវ២ប្រភេទ និងសម្ភារកសិកម្មមួយចំនួនរបស់កម្ពុជា​ ត្រៀមផ្តល់ជូនប្រទេសគុយបា ដើម្បីអភិវឌ្ឍវិស័យស្រូវអង្ករ

2024/11/19 12:06:04 pm        187
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​ទទួល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ មីឡេនណា ខារីដេត ហ្សាឌីវ៉ាភីដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយបញ្ចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវ​ការ​ស្វាគមន៍ និងក្តីរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង​ពីរ​លើ​វិស័យ​ស្រូវ​អង្ករ​។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា វិស័យឯកជន ដើរតួនាទីយ៉ាងសំខាន់​ក្នុង​ការ​អនុវត្ត​នេះ ដែលទាមទារការគាំទ្រ និងការយកចិត្តទុកដាក់ពីសំណាក់ប្រទេសគុយបា ទាំង​ទិដ្ឋភាព​ផ្លូវ​ច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ ដើម្បីទទួលបានជោគជ័យ។ប្រភពដដែល បានឲ្យដឹងទៀតថា ចំពោះកិច្ច​សហប្រតិបត្តិការ​ផ្ដល់​ជំនួយ​បច្ចេក​ទេស​នៅ​ក្នុង​វិស័យ​កសិកម្ម​ដល់ប្រទេសគុយបា ក្រុមការងារបច្ចេកទេសកម្ពុជា បានរៀបចំ​បញ្ចូន​ពូជ​ស្រូវ​អាយុ​ខ្លី (ក្រោម ១០០ថ្ងៃ) ចំនួន ២ពូជ ដែលមានពូជស្រូវកង្រី និងពូជស្រូវស្រង៉ែថ្មី ដែល​សម​ស្រប​នឹង​ប្រព័ន្ធ​ក្សេត្របរិស្ថានប្រទេសគុយបា រួមជាមួយនឹងម៉ាស៊ីន និងសម្ភារកសិកម្ម ព្រមទាំង​អ្នក​បច្ចេកទេស​កសិកម្មសម្រាប់ការដាំដុះនៅប្រទេសគុយបា។ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ភាគីគុយបា កំណត់កាលបរិច្ឆេទ​ក្នុង​ការ​រៀបចំ​ពិធី​ចុះ​អនុស្សរណៈ នៃ​ការយោគយល់គ្នា ដើម្បីឱ្យការងារនេះមានភាពងាយស្រួលឆាប់រហ័ស៕ អត្ថបទ ឈិត បូរ៉ាវី 

ស្រ្តីប្រមាណ ៨០% រួមចំណែកយ៉ាងខ្លាំងលើការងារវិស័យឧស្សាហកម្មកាត់ដេរ

2024/11/19 11:53:42 am        342
គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញសរុបចំនួន ៤៥,៥ ប៊ីលាន​ដុល្លារ ដែលរួមមានវិស័យសំខាន់ៗដូចជា វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង។ ជាមួយ​នេះ​រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងនោះភាគច្រើនប្រមាណ៨០% នៃនិយោជិត​នៅ​ក្នុង​វិស័យ​ទាំង​នោះ គឺជាស្ត្រី។ ដូចនេះហើយ ស្រ្តីមានតួនាទីសំខាន់ខ្លាំង​ណាស់​ក្នុង​ការ​ចូល​រួម​ក្នុង​កម្ម​វិធី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពិធីបើកពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា ឧស្សាហកម្មវាយនភណ្ឌ សម្លៀក​បំពាក់ និងស្បែកជើង គឺជាវិស័យអាទិភាពរបស់កម្ពុជា ហើយបាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងកា​រ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ លោកជំទាវ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា​យល់​យ៉ាង​ច្បាស់​នូវ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​នៃ​វិស័យ​ទាំង​នេះ និងបានដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និង​កាបូប​នៅ​កម្ពុជា២០២២-២០២៧ ដើម្បីជាផែនទីក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​ចីរភាព​បរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់ និង​មាន​លក្ខណៈ​ពិសេស។ក្នុងបទសម្ភាសន៍ជាមួយក្រុមអាជីករជាស្រ្តី ដែលប្រកបមុខរបរក្នុងវិស័យសម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ពួកគាត់បានឲ្យដឹងស្រដៀងគ្នាថា ជាការកត់សម្គាល់គឺមើលឃើញថា សព្វថ្ងៃ​វត្តមាន​ស្រ្តី​នៅ​​ក្នុង​អាជីពការងារកាន់តែមានចំនួនកើនឡើងច្រើន ជាពិសេសវិស័យឧស្សាហកម្មកាត់ដេរ ដែល​​រដ្ឋាភិបាលបានខិតខំទាក់ទាញអ្នកវិនិយោគជាច្រើនហូរហែ ឲ្យមកបើករោងចក្រ សហគ្រាស​នៅ​កម្ពុជា ថែមទាំងផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុក។ក្រុម​អាជីវករ បានលើកឡើងថា ដោយសារមានការយកចិត្តទុកដាក់ និងគិត​គូរ​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និងខណៈប្រទេសបន្តរក្សាបានសុខសន្តិភាព ក៏បានជំរុញ​ឱ្យស្រ្តី​វ័យក្មេង​មាន​ចំនួន​កាន់​តែច្រើនឡើងផងដែរ ក្នុងការជ្រើសរើសសិក្សាមុខជំនាញ និងប្រឡូក​ក្នុង​អាជីព​ការងារ​ដូច​បុរស​។ ដើម្បីបង្កើនភាពប្រកួតប្រជែង ស្របពេលដែលធានា​ឱ្យ​បាន​នូវ​លក្ខខណ្ឌ​ការងារ​សម​ស្រប​ក្នុង​វិស័យ​វាយ​នភណ្ឌ និងកាត់ដេរ ក្នុងឆ្នាំ២០០១ កម្ពុជាបានចូលរួម​ក្នុង​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា (BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលធ្វើការវាយ​តម្លៃ​លើ​លក្ខ​ខណ្ឌ​ការងារ​ដោយផ្អែកលើច្បាប់ការងារកម្ពុជា ច្បាប់ទាក់ទងនឹងការងារផ្សេងៗ និងបទដ្ឋាន​ការងារ​គោល​ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី

កម្លាំងនគរបាលខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់តាមចិញ្ជើមផ្លូវចំណុចស្តុបផ្សារដេប៉ូ

2024/11/19 11:44:15 am        153
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បាន​ចុះរៀបចំ​សណ្ដាប់​ធ្នាប់​តាមបណ្ដោយផ្លូវលេខ២១៥ ដែលកន្លង​មក​ចំណុច​នេះ​ក្រុម​អ្នក​រត់តាក់​ស៊ី​បាន​យក​ផ្លូវ​សាធារណៈ​ធ្វើជា​បេនឡាន​ចត​រថយន្ត​អាណាធិបតេយ្យបង្កការកកស្ទះចរាចរណ៍ដល់ដំណើរ។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជា ពីលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ឲ្យកម្លាំងផ្នែកសណ្តាប់ធ្នាប់ បានចុះរៀបចំ​សណ្ដាប់​​ធ្នាប់​ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមបណ្ដោយផ្លូវលេខ២១៥ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ​៧​មករា កន្លែងបេងឡានមិនរៀបរយ បង្កការកកស្ទះចរាចរណ៍ដល់ពលរដ្ឋ។ក្នុងនោះដែរ លោក អធិការនគរបាលខណ្ឌ៧មករា បានប្រាប់BTV ឲ្យដឹងថា​ចំពោះ​ទីតាំង​ត្រង់​ចំណុច​ស្តុបផ្សារដេប៉ូ ជាទីតាំងប្រជុំជន និងក្បែរផ្សារដេប៉ូផងដែរ កន្លងមកក្រុម​អ្នក​រត់​តាក់ស៊ី​បាន​យកផ្លូវសាធារណៈ ធ្វើជាបេនឡាន បង្កភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់ ដូច្នេះ​ឲ្យ​កម្លាំង​នគរបាលជំនាញចុះរៀបចំសណ្ដាប់ធ្នាប់ អប់រំ ដោយណែនាំឲ្យក្រុម​ឡាន​តាក់​ស៊ី​ទាំង​អស់​រក​ទីតាំងថ្មី។ ក្នុងករណីនៅតែបន្តមកចតបង្កការកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរទៀត នោះ​កម្លាំង​ និងចាត់វិធានការ ឃាត់រថយន្តរក្សាទុកតែម្ដង។ជាចុងក្រោយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានសំណូមពរដល់ជាពលរដ្ឋក៏​ដូចជាអាជីវករទាំងអស់នៅក្នុងមូលដ្ឋានសូមចូលរួមរក្សាបរិស្ថានអានាម័យ ជាពិសេស​រក្សា​ចិញ្ចើម​ផ្លូវ​ដើម្បីស​ណ្ដាប់​ធ្នាប់​ល្អ​ប្រសើរ​ទាំងអស់​គ្នា​ជៀសវៀង​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរដោយយានយន្ត និងអ្នកធ្វើដំណើរដោយថ្មើរជើងផងដែរ៕ អត្ថបទ៖ កុម្ភះ 

ហាងឆេងមាសសកលកំពុងដាំក្បាលចុះ ក្រោយការបោះឆ្នោតអាណត្តិថ្មីនៅអាមេរិកទើបបញ្ចប់

2024/11/19 11:32:54 am        244
ទីផ្សារហាងឆេងមាសកំពុងដាំក្បាលចុះមកវិញ នឹងបន្តធ្លាក់ចុះដល់ក្នុងរង្វង់ ២ ៥៣៥ ដុល្លារ​អាមេរិក ក្នុងមួយអោន ដែលការធ្លាក់ ចុះដោយសារស្ថានភាពនយោបាយ និងសង្គ្រាម​ដែល​កំពុង​អូស​បន្លាយ អាចនឹងត្រជាក់មកវិញ បន្ទាប់ពីដូណាត្រាំជាប់សំឡេងឆ្នោតដ៏ ច្រើនសន្ធឹក​សន្ធាប់​ក្នុង​អាណត្តិ​ថ្មី​នេះ។ លោក ឈា ឆាយហេង អ្នកជំនាញ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities លើក​ឡើង​ក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីទីផ្សារហាងឆេងមាសជាសកល នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះថា ជុំវិញទីផ្សារហាងឆេងមាស នៅក្នុង ពេលប៉ុន្មានខែចុងក្រោយនេះ មាន​ការ​ប្រែ​ប្រួល​ខ្លាំង ជាក់ស្តែងតម្លៃហាងឆេងជាសកល កន្លងមកនេះបានហក់ឡើងដល់តម្លៃជាង ២ ៧៩០ ដុល្លារអាមេរិក ក្នុងមួយអោន (ស្មើនិង៨ជី៣ហ៊ុន) ឬ ៣ ៣៦១ ដុល្លារអាមេរិក ក្នុង​មួយ​តម្លឹង​មាស ដែលជាតម្លៃមួយខ្ពស់ កប់ពពក ខណៈដែលពីមុនតម្លៃហាងឆេងមាសថេ មានត្រឹមតែ ២ ៤០០ ដុល្លារអាមេរិក ក្នុងមួយអោនប៉ុណ្ណោះ ។លោក បន្តឱ្យដឹងថា មកដល់បច្ចុប្បន្ន ទីផ្សារហាងឆេងមាសបានកំពុងដាំក្បាលចុះមកវិញ ដែល​ការ​ធ្លាក់​ចុះបន្ទាប់ពីលោក ដូណាត្រាំ ជាប់ឆ្នោតនៅក្នុងអាណត្តិថ្មី ក្នុងនោះ​ប្រទេស​សំខាន់​ៗ​ជា​ច្រើន​ក៏​បាន​ចេញសេចក្តីថ្លែងការណ៍ ជាពិសេសប្រទេសរុស្សី ហាម៉ាស និងពីប្រទេសចិនជាដើម, ដោយសារ​តែ​គោលនយោបាយគណបក្សរបស់លោកត្រាំ ផ្តោតទៅលើបញ្ហាសេដ្ឋកិច្ចជាតិ និង ស្ថេរ​ភាពនយោបាយ ត្រូវបានពិភពលោកមើលឃើញថា បន្ទាប់​ពី​លោក​ដូណា​ត្រាំ​ចូល​កាន់​តំណែង ​គាត់នឹងអាចបញ្ចប់សង្គ្រាម ទាំងសង្គ្រាម រវាងរុស្សីអ៊ុយ-ក្រែន និងអ៊ីស្រាអែល-ហាម៉ាស ឱ្យ​ត្រ​ជាក់មកវិញ, ដែលបញ្ហា នេះធ្វើឱ្យអ្នកវិនិយោគធំៗ នៅក្នុងពិភពលោក មាន​ទំនុក​ចិត្ត​លើ​ប្រាក់​ដុល្លារ បានចាប់ផ្តើមលក់មាសចេញ ដើម្បីទិញដុល្លារចូលមកវិញ (នៅពេលដុល្លារឡើងថ្លៃ មាស​អស់តម្រូវការ និងធ្វើឱ្យតម្លៃហាងឆេងមាសបន្តធ្លាក់ចុះមកវិញតែម្តង ។ជុំវិញ​ទីផ្សារហាងឆេងមាសនេះ, លោក ឈា ឆាយហេង មើលឃើញថា នៅពេល​ខាង​មុខ​តម្លៃ​ហាង​ឆេង​មាស នឹងបន្តធ្លាក់ចុះបន្ថែម ទៀត ដែលអាចធ្លាក់ដល់ក្នុងរង្វង់ ២ ៥៣៥ ដុល្លារអាមេរិក ក្នុង​មួយ​អោន។ ដូច្នេះជុំវិញបញ្ហានៃការធ្លាក់ចុះនេះមានកត្តាធំៗចំនួន ពីរគឺ៖ ស្ថានភាព​នយោបាយ​ពិភពលោក និងសង្គ្រាមដែលកំពុងអូសបន្លាយ អាចត្រជាក់មកវិញ និង​ការ​ធ្លាក់​ចុះ​នូវ​តម្រូវ​ការ ទីផ្សារមាសដោយខ្លួនឯង ជាក់ស្តែងតម្លៃមាសបច្ចុប្បន្ន បានងើបឡើងវិញពី ២ ៥៣៥ ដុល្លារ​អាមេរិក មកដល់ ២ ៦២៥ ដុល្លារ ក្នុងមួយអោន ដែលការ​ងើប​នេះ​ដោយ​សារ​កត្តា​ភូមិសាស្រ្ត​នយោបាយ តែទោះយ៉ាងការងើបឡើងនេះស្ថិតក្នុងរយៈពេលខ្លីប៉ុណ្ណោះ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ តម្លៃហាងឆេងមាស​នៅលើ​ទីផ្សារ​កម្ពុជា​ ក្នុងនោះសម្រាប់មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣១៦ និងទិញចូល ៣០៦ ដុល្លារអាមេរិក ក្នុង​មួយជី, ចំណែកផ្លាទីនទឹកលក់ចេញ ២៣៧ ទិញចូល ២២៧ ដុល្លារអាមេរិក ក្នុងមួយជី៕ អត្ថបទ៖ សុន រ៉ាឌី  

ស្អែកនេះ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គអនុម័តផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស

2024/11/19 11:24:30 am        259
នៅថ្ងៃស្អែកនេះ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គអនុម័តផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិការអន្តរជាតិ និងពិភាក្សា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត​លុប​ចោល​កិច្ច​ព្រម​ព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យ និងពិភាក្សាលើ​របៀប​វរៈ​ចំនួ​ន​៤​។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេច​កំណត់​កាល​បរិច្ឆេទ​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លើរបៀបវរៈចំនួន៤ រួមមាន៖១)ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញ​បន្ថែម​សមាសភា​ព​រាជ​រដ្ឋាភិបាលចំនួនពីររូប។ ក្នុងនោះ ផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ដោយ ឯកឧត្តម ប្រាក់ សុខុន ជំនួស ឯកឧត្តម សុខ ចិន្តាសោភា។ ២)ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។៣)ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៣។៤)ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និង​បទ​ប្បញ្ញត្តិ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អ​ភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។សូមជម្រាបថា ការសម្រេចបញ្ចប់ការចូលរួមក្នុងកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ធ្វើឡើងបន្ទាប់ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំកំពូលៗមួយចំនួនទៀត ក្នុងបំណងដើម្បីដោះស្រាយ​កង្វល់​របស់​ប្រជាជន​លើ​បញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃ​ពួក​ជ្រុល​និយម​» កុំឲ្យពួកគេមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕ អត្ថបទ សេក ឧត្តម 

ប្រព័ន្ធអេកូឡូស៊ីរបស់ក្រសួងសេដ្ឋកិច្ចជាច្រើន បានកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

2024/11/19 10:56:30 am        223
កម្ពុជាបានបង្កើតប្រព័ន្ធអេកូឡូស៊ីប្រមាណជា ២០០ ប្រព័ន្ធ ដោយបាន​រួម​ចំណែក​ជំរុញ​ការ​ធ្វើ​បរិវត្ត​ក​ម្ម និងស្វ័យប្រវត្តិកម្មការងារ បានជាអតិបរមា និងបាន​កំពុង​ពង្រឹង​ខ្លួន​នៃ​ការ​ចាប់​យក​ឱកាស ​ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ ២០២៤ បាន​បង្ហាញ​​ឱ្យដឹងថា ក្នុងរយៈ ពេលជាង ២ ទសវត្សរ៍ចុងក្រោយ, បច្ចេកវិទ្យា​ឌីជីថល​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មិន​អាចខ្វះបាន សម្រាប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ព្រម​ទាំង​បាន​ផ្ដល់​នូវ​កាលានុវត្តភាព​ថ្មី​ជាច្រើន តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មីៗ ប្រកបដោយនវានុវត្តន៍ខ្ពស់, ការ​បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ និងការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និង​ធុរជនជាដើម។ ស្របតាមនិន្នាការ របស់ប្រទេសនៅក្នុងតំបន់ និងសកល, កម្ពុជា​ក៏​បាន​ទទួល​ស្គាល់​សារៈ​សំខាន់នៃបច្ចេកវិទ្យាឌីជីថល និងបានកំពុងខិតខំពង្រឹងខ្លួន ក្នុងការចាប់យកឱកាស ដើម្បី​រួម​ចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ជាលទ្ធផល ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា​អង្គភាព​ក្រោម​ឱវាទ បានកសាង និងអភិវឌ្ឍគម្រោង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើន ដែល​ត្រូវ​បាន​ចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់ប្រទេស។ ក្នុងស្ថានភាពនេះ ដើម្បីប​ន្ត​ជំរុញ​ការ​ធ្វើប​រិវត្តកម្មឌីជីថលឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានភាពប្រទាក់ក្រឡាគ្នាច្បាស់ លាស់​, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវ​ក្របខ័ណ្ឌ​និម្មាបន​កម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​ ក្នុងគោលបំណង "ធ្វើសុខដុមនីយ កម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ីឌីជីថលបែបវិមជ្ឈការ សំដៅដល់ការ ធ្វើបរិវត្តកម្ម​ឌីជីថល ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព” និងបានដាក់ចេញនូវគោលដៅ "កំណត់​មុខងារ​របស់​អង្គភាព លើការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, រៀបចំអភិបាលកិច្ចទិន្នន័យ, រៀប​ចំ​យន្តការអន្តរប្រតិបត្តិការ, កំណត់សេចក្ដីណែនាំជា ស្តង់ដាសម្រាប់អភិវឌ្ឍ និងគ្រប់​គ្រង​ប្រព័ន្ធ​បច្ចេក​វិទ្យាព័ត៌មាន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងធនធានរួម”។ ជុំវិញបញ្ហានេះ ក្នុងដើមឆ្នាំ២០២៤ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ មាន​ចំនួន​សរុប​ប្រមាណ​ជា ២០០ ប្រព័ន្ធ ដែលបាននិងកំពុង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម និងស្វ័យប្រវត្តិកម្មការងារឱ្យបានជាអតិបរមា។ ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន​ទាំង​អស់​នេះ បានធ្វើការបែងចែកទៅតាមមុខងារធំៗមួយចំនួនដូចជា៖ ការគ្រប់គ្រងចំណូល, ការ​អនុវត្ត​ចំណូល​ ចំណាយ និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងគណនេយ្យនៃថវិការដ្ឋ, ការវិនិយោគ​សាធារណៈ​, ឧស្សាហកម្មហិរញ្ញវត្ថុ, រដ្ឋបាល, ធនធាន មនុស្ស, សារពើភណ្ឌនិងទ្រព្យសម្បត្តិរដ្ឋ និង​សេវា​សាធារណៈ, និងម៉ាក្រូសេដ្ឋកិច្ច, សវនកម្ម និងអធិការកិច្ច។សូមបញ្ជាក់ថា ចំពោះប្រព័ន្ធគ្រប់គ្រងចំណូលដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួម​មាន​៖ ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង ទិន្នន័យពន្ធដារ, ប្រព័ន្ធគ្រប់គ្រ​ង​ប្រកាស​ពន្ធ​អាជីវកម្ម​អន​ឡាញ​, ប្រព័ន្ធគ្រប់គ្រងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាម អនឡាញ, ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ប្រព័ន្ធគ្រប់គ្រងប្រាក់ពន្ធតាមអនឡាញ, ប្រព័ន្ធ​គ្រប់​គ្រងការ ស្នើរសុំលើកទឹកចិត្ត, ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យពន្ធគយ, ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យគយ (អាស៊ីកូដា), ប្រព័ន្ធបញ្ជរតែមួយ ជាតិ និងមានប្រព័ន្ធគ្រប់គ្រងចំណូល និង​ចំណាយជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ខេត្តព្រះវិហារ ប្រារព្ធពិធីដង្ហែរក្បួនអបអរសាទ ទូកង “កោះកេរធិបតី”ទទួលបានជ័យលាភីលេខ៣ ជាទូកដែលមានល្បឿនលឿនជាងគេ

2024/11/19 10:41:02 am        173
រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីដង្ហែរក្បួនយ៉ាងមហោឡារិកអបអរសាទរដល់ ទូកង “កោះកេរធិបតី” ដែលចូលរួមប្រកួតរហូតដណ្ដើមបានជ័យលាភីលេខ៣ ជាទូកដែលមានល្បឿនលឿនជាងគេ នៅទូទាំងប្រទេស និងទូកង “ព្រះខ័នធិបតី” ជាប់ចំណាត់ថ្នាក់លេខ ៦១ ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំ បុក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។ពិធីដង្ហែក្បួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើន កុះករ ដែលធ្វើឡើងចាប់ពីសាលាខេត្តព្រះវិហារ ឆ្ពោះទៅកាន់រង្វង់មូលព្រះនរាយណ៍ តាម បណ្ដោយផ្លូវកោះកេរ រួចបន្ដបត់តាមរង្វង់មូលនាគព័ន្ធ តាមបណ្ដោយផ្លូវម្លូព្រៃ រហូតមកបញ្ចប់ក្បួនដង្ហែនៅសាលាខេត្តព្រះវិហារវិញ។

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជាង ២.០០០នាក់ ចូលចត​ធ្វើទស្សនកិច្ច​នៅកម្ពុជា

2024/11/19 10:11:59 am        240
នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវា​ទេសចរណ៍​បរទេស​ខ្នាត​យក្សមួយគ្រឿង ឈ្មោះ NOOR DAM សញ្ជាតិ NETHERLAND ផ្ទុកអ្នកដំណើរ​ចម្រុះ​ជាតិ​សាសន៍សរុបចំនួន ២.៦៤១នាក់ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេស​កម្ពុជា។ លោកបន្តថា នាវានេះ មានបណ្តោយប្រវែងជិត ៣០០ម៉ែត្រ ទទឹងជាង ៣២ម៉ែត្រ និងជម្រៅទឹក ៨ម៉ែត្រ។ វាផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុប ២.៦៤១នាក់ ក្នុងនោះ មាននាវិកសរុប ៧៧៦​នាក់ ភ្ញៀវដែលច្រើនជាងគេ គឺជនជាតិអាមេរិក បានធ្វើដំណើរមកពីប្រទេសវៀតណាម នឹង​បន្ត​ដុះណើរទៅប្រទេសថៃ​ នៅល្ងាចថ្ងៃ ខែ ឆ្នាំដដែល ។ ការចូលចតនាវាទេសចណ៍ បានផ្ដល់​ឱកាស​ឱ្យ​ភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបាន​ស្វែង​យល់​ពី​វប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិង​ធន​ធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប​របស់​ខេត្ដ​ព្រះសីហនុ ព្រមទងបានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជា​អ្នក​លក់​ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។ 

រដ្ឋសភាកំណត់បន្តសម័យប្រជុំព្រឹកស្អែកលើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប រួមនឹងរៀបវារៈមួយចំនួនទៀត

2024/11/19 10:02:06 am        362
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បីពិនិត្យអនុម័តលើរបៀបវារៈមួយចំនួន។ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេច​កំណត់​កាល​បរិច្ឆេទ​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៤ ស្អែកនេះ ដោយមាន​របៀប​វារៈ​ចំនួនបួន រួមមាន៖១, ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាង​បំពេញ​បន្ថែម​សមាសភាព​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។២, ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រី​កោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។៣, ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ២០២៣។៤, ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

រដ្ឋមន្រ្ដីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាង ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្មកម្ពុជា ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន

2024/11/19 09:56:04 am        241
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង "ពិធីសាររវាងអគ្គរដ្ឋបាលគយចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈេី ត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដេីម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់ និងជំងឺឆ្លងផ្សេងៗ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការតាមដានយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា នៃការចិញ្ចឹមត្រចៀកកាំនេះឱ្យបានជាប់លាប់ ដេីម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវស្រាវជ្រាវ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំនៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ (Batch Management) ឱ្យមានភាពច្បាស់លាស់ មានភាពម្ចាស់ការ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងមានភាពងាយស្រួលក្នុងការតាមដានតាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
06/28/2026 03:06 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
06/28/2026 03:06 PM
ជនជាតិចិន១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/28/2026 02:06 PM
អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
06/28/2026 02:06 PM
មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន
06/28/2026 01:06 PM
អនុប្រធានទី១អាជ្ញាធរមីន អំពាវនាវដល់ប្រទេសទាំងអស់ រើសយកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា
06/28/2026 01:06 PM