ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

ព័ត៌មានជាតិ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលជំរុញអាជ្ញាធរមូលដ្ឋានខេត្តតាកែវធ្វើវេទិកាសាធារណៈឱ្យបានពីរដងក្នុងមួយឆ្នាំ

2026/02/26 05:04:46 pm        104
ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានខេត្តនេះ ធ្វើវេទិកា សាធារណៈឱ្យបានពីរដងក្នុងមួយឆ្នាំ ដើម្បីក្តាប់រាល់បញ្ហាប្រឈម សំណូមពររបស់ពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបាន ទាន់ពេលវេលា។នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តតាកែវ នាព្រឹកថ្ងៃទី២៦ ខែមករា នេះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្តតាកែវ បានមានប្រសាសន៍ថា ការធ្វើ វេទិកាសាធារណៈផ្ទាល់ជាមួយប្រជាពលរដ្ឋ មិនមែនគ្រាន់តែជាការបំពេញតាមបែបបទរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ អនុវត្តយុទ្ធសាស្ត្រ "ដឹង ឮ និងដោះស្រាយ"។ អាជ្ញាធរត្រូវផ្លាស់ប្តូរឥរិយាបថពីការរង់ចាំពលរដ្ឋមកប្តឹងផ្តល់នៅសាលាឃុំ មកជាការចុះទៅសួរនាំទុក្ខធុរៈដល់ខ្នងផ្ទះ និងភូមិឃុំវិញ។ ក្នុងមួយឆ្នាំយ៉ាងហោចណាស់ត្រូវធ្វើឱ្យបាន ២ដង ហើយរាល់ សំណូមពរដែលទទួលបាន ត្រូវកត់ត្រាឱ្យច្បាស់លាស់ បែងចែកប្រភេទបញ្ហា និងកំណត់កាលបរិច្ឆេទដោះស្រាយឱ្យចំ គោលដៅ។ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ដូច្នេះត្រូវមានភាពស្មោះត្រង់ និងហ្មត់ចត់។ បញ្ហាណាដែលអាចដោះស្រាយបាននៅនឹងកន្លែង ត្រូវដោះស្រាយភ្លាម។ បញ្ហាណាដែលលើសពីសមត្ថកិច្ច ត្រូវរាយ ការណ៍បន្តមកថ្នាក់ខេត្ត ឬថ្នាក់ជាតិឱ្យបានរហ័ស កុំទុកបញ្ហារបស់ពលរដ្ឋឱ្យនៅកកស្ទះ ព្រោះទំនុកចិត្តរបស់ប្រជាពល រដ្ឋមកលើរាជរដ្ឋាភិបាល គឺអាស្រ័យលើប្រសិទ្ធភាពនៃការបម្រើសេវា និងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅមូល ដ្ឋាននេះឯង។ឯកឧត្តមបណ្ឌិត ក៏បានដាស់តឿនដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែ រឹងមាំ និងត្រូវប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទទួលព័ត៌មាន និងឆ្លើយតបទៅនឹងតម្រូវការ របស់ពលរដ្ឋឱ្យបានទាន់សភាពការណ៍ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ៕ អត្ថបទ៖ គុជ វិភាគ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ពីស្ថានភាពព្រំដែននៅតំបន់អានសេះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ

2026/02/26 05:00:57 pm        356
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តតំបន់អានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា នៅរសៀលវេលាម៉ោង១៣និង០៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តតំបន់អានសេះ ក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមាន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥។កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។សូមជម្រាបជូនថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវសិស្សជំនះឧបសគ្គសិក្សាឲ្យបានចប់ ដើម្បីមានចំណេះដឹងចូលរួមអភិវឌ្ឍន៍ជាតិ

2026/02/26 04:39:04 pm        141
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ហើយជំនះឧបសគ្គនានា ដើម្បីរៀនឲ្យបានចប់ មានចំណេះជំនាញ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្ស និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្តារខៀនកិត្តិយស របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសាលាបឋមសិក្សាត្រពាំងក្តុល ស្ថិតក្នុងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមជាប្រធានក្រុមការងារ ចុះជួយខេត្តកំពង់ស្ពឺ បានខិតខំនិងយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍន៍ខេត្ត និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើតឱ្យមានឱកាសការងារ ដើម្បីទទួលបានចំណូលផ្គត់ផ្គងគ្រួសារ ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសជិត ១៦០០កន្លែង ដែលអាចផ្តល់ឱកាសការងារដល់ពលរដ្ឋទូទាំងខេត្តប្រមាណជាង ៣០ម៉ឺននាក់ នេះនៅមិនទាន់បានគិតចូលពីចំនួនកម្មករ កម្មការិនីដែលបាននិងកំពុងបម្រើការ នៅតាមទីតាំងសហគមន៍ទេសចរណ៍ កសិ-ឧស្សាហកម្ម និងកសិកម្មជាច្រើនកន្លែងទៀតផង។អភិបាលខេត្តកំពង់ស្ពឺ បានបន្ថែមថា ដោយការអភិវឌ្ឍន៍រីកចម្រើន ខេត្តបាននិងកំពុងត្រូវការចាំបាច់នូវធនធានមនុស្ស ដើម្បីបម្រើឱ្យវិស័យទាំងនេះ ទាមទារឱ្យក្មួយៗ ត្រូវខិតខំរៀនសូត្រនូវរាល់ចំណេះដឹង និងបច្ចេកទេស ។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា បើមិនចង់ស្ថិតក្នុងស្ថានភាពដែលខ្វះសមត្ថភាព គឺទាមទារការខិតខំយកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រ ឱ្យក្លាយជាសិស្សពូកែ និងមានសមត្ថភាព ហើយនៅពេលដែលក្មួយៗរៀនពូកែ និងសមត្ថភាព ប្រាកដណាស់ពិតជាអាចរកបានការងារល្អ និងមានប្រាក់ចំណូលខ្ពស់អាចជ្រោងសេដ្ឋកិច្ចគ្រួសារឱ្យមានការរីកចម្រើន និងត្រូវជំនះឱ្យបាននូវទស្សនៈ(ឈប់រៀនព្រោះក្រ) ។ជាមួយនេះ ឯកឧត្តម ក៏បានក្រើនរំឭកបន្ថែមទៅដល់អាជ្ញាធរក្រុង-ស្រុក ឱ្យបន្តយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ មិនត្រូវព្រងើយកន្តើយលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព ត្រូវជម្រុញការតបណ្តាញទឹកស្អាត និងអគ្គិសនីទៅដល់គ្រប់ភូមិ ដើម្បីឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ រួមទាំងបង្កលក្ខណៈងាយស្រួលនានា សម្រាប់ការរស់នៅរបស់ពលរដ្ឋ ៕ អត្ថបទ បាន សុខរិទ្ធិ

គណៈប្រតិភូសភាបារាំងចាប់ផ្តើមទស្សន កិច្ច ផ្លូវការ នៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការ និងឈ្វេងយល់ពីបូរណភាពទឹកដី កម្ពុជា

2026/02/26 03:38:36 pm        195
សៀមរាប៖ ក្រោយបញ្ចប់បេសកកម្មការងារ និងការចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននីតិ បញ្ញត្តិ និងតំណាងស្ថាប័ននីតិប្រតិបត្តិ នៅរាជធានី ភ្នំពេញរួចមក គណៈប្រតិភូសភានៃក្រុមមិត្តភាព សភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម Thomas LAM បានអញ្ជើញមកដល់ទឹកដីប្រវត្តិសាស្ត្រ ខេត្ត សៀមរាប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព។ក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គណៈប្រតិភូ ត្រូវបានស្វាគមន៍ដោយឯកឧត្តម ឈាង វុន ប្រធាន គណៈកម្មការទី២ និងជាអនុប្រធានក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-បារាំង ព្រមទាំងតំណាងរាស្ត្រ មណ្ឌលខេត្តសៀមរាបជាច្រើនរូប។ដំណើរទស្សនកិច្ចរយៈពេល៣ ថ្ងៃនៅលើទឹកដីខេត្ត សៀមរាបនេះ ត្រូវបានគេមើលឃើញថាជាសក្ខី ភាព នៃការបើកទំព័រថ្មីក្នុងកិច្ចសហ ប្រតិបត្តិការ ទ្វេភាគី ដែលលើសពីពិធីការការទូតធម្មតា ពោល គឺជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញពីការអភិវឌ្ឍ និងការការពារអធិបតេយ្យ ភាពជាតិរបស់ កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។តាមរបៀបវារៈដែលបានគ្រោងទុក ដំណើរទស្សន កិច្ចនេះមានលក្ខណៈពិសេសត្រង់ការចុះទៅពិនិត្យ ជាក់ស្តែងនៅតំបន់ភៀសសឹកថ្មីក្នុងស្រុកពួក និង ទីតាំងដែលធ្លាប់រងគ្រោះដោយការរំលោភបំពាន  ដែនអធិបតេយ្យភាពពីសំណាក់ភាគីថៃនាពេល  កន្លងមក។សកម្មភាពនេះធ្វើឡើងក្នុងបំណងឱ្យតំណាង   រាស្ត្របារាំងបានយល់ដឹងកាន់តែស៊ីជម្រៅ ពីការ រងគ្រោះរបស់កម្ពុជាតាមរយៈការឈ្លានពានរបស់ប្រទេសថៃ ,ការលះបង់របស់កម្ពុជាក្នុងការការពារ បូរណភាពទឹកដីនិងកិច្ចខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាដោយឈរលើគោលការណ៍ ច្បាប់អន្តរជាតិនានាដើម្បីបញ្ជៀសសង្គ្រាម រក្សា សន្តិភាពដែលជាតម្រូវការចាំបាច់របស់ប្រជាជនប្រទេសទំាងពីរកម្ពុជា និង ថៃ។ ទន្ទឹមនឹងការឈ្វេងយល់ពីទិដ្ឋភាពនយោបាយ និងសន្តិសុខ គណៈប្រតិភូសភាបារាំង ក៏នឹង ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈ អភិបាល ខេត្ត សៀមរាប ព្រមទាំងអញ្ជើញទស្សនា ប្រាសាទ អង្គរវត្ត និងប្រាសាទបាយ័ន។ ដំណើរទស្សនកិច្ចនៅតំបន់បេតិកភណ្ឌនេះ នឹងបង្ហាញពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិរក្សប្រាសាទបុរាណ ដែលក្នុង នោះប្រទេសបារាំងគឺជាដៃគូយុទ្ធសាស្ត្រដ៏សកម្ម និងមានសារៈសំខាន់បំផុតសម្រាប់កម្ពុជា។ជារួម ដំណើរទស្សនកិច្ចរបស់ ក្រុមមិត្តភាពសភា បារាំង-កម្ពុជា ដែលនឹងប្រព្រឹត្តទៅរហូត ដល់ថ្ងៃ ទី ២៨ ខែកុម្ភៈនេះ មិនត្រឹមតែជួយពង្រឹងយន្តការការ ទូតសភានៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាស្ពានចម្លងដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីតថភាពពិតនៃសន្តិភាព អធិបតេយ្យភាព និងអរិយធម៌ ដ៏ឧត្តុង្គឧត្តមរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ៕

អគ្គលេខាធិការសមាគមអតីតយុទ្ធជន ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ

2026/02/26 03:35:08 pm        138
នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន នៅក្នុងខេត្តព្រះវិហារ ដែលការចុះពិនិត្យនេះ ក៏មានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារផងដែរ។

ក្រសួងវប្បធម៌បើកទទួលពាក្យការប្រកួតប្រជែងវីដេអូអប់រំខ្លីក្រោមប្រធានបទ «សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គមផ្តើមពីយើងទាំងអស់គ្នា» ចាប់ផ្ដើមទទួលពាក្យពីថ្ងៃនេះដល់ពាក់កណ្ដាលខែមេសា

2026/02/26 03:32:16 pm        165
ភ្នំពេញ៖នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី "យុវជនដើម្បីសង្គម" ក្រោមប្រធានបទ "សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ផ្តើមពីយើងទាំងអស់គ្នា"។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៦នេះថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសីលធម៌ និងការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងលើកទឹកចិត្តឱ្យយុវជនបង្ហាញនូវគំនិតច្នៃប្រឌិត និងទំនួលខុសត្រូវក្នុងការរស់នៅជាមួយគ្នាក្នុងសង្គម សូមជូនដំណឹងដល់សិស្ស និស្សិត យុវជនទាំងឡាយ និងសាធារណជនទាំងអស់ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងរៀបចំកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី។ ប្រធានបទខាងលើនេះលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប សង្កេតពិចារណា យល់ដឹងពីតួនាទីរបស់ខ្លួនក្នុងសង្គម និងរួមចំណែកបង្កើតបរិយាកាសដែលពោរពេញដោយការស្រលាញ់ ការគោរព ក្តីមេត្តា និងសាមគ្គីភាពក្នុងសង្គម។ កាលបរិច្ឆេទនៃការទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌... គោលបំណងនៃកិច្ចសហការនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម បណ្ឌិត ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា។ គោលបំណងធំនៃការរៀបចំនេះ គឺជាការបំផុសស្មារតីមួយជូនដល់សាធារណជន ជាពិសេសយុវជនរបស់យើង ដើម្បីលើកកម្ពស់មនសិការឲ្យស្រលាញ់ប្រទេសជាតិខ្លួនឯង។លោក បានបញ្ជាក់ទៀតថា ក្នុងក្របខ័ណ្ឌការងាររបស់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ វិញដោយមានការណែនាំពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងឆ្នាំ២០២៦នេះ នាយកដ្ឋានមានគោលដៅក្នុងការផ្សព្វផ្សាយលើវិស័យវប្បធម៌ជាច្រើន ដើម្បីចែករំលែកនូវចំណេះដឹងជូនដល់សាធារណជន លើទម្រង់បេតិកភណ្ឌវប្បធម៌អរូបី ដែលកំណត់លើប្រធានបទសំខាន់ៗ បានស្វែងយល់ពីតម្លៃសិល្បៈវប្បធម៌របស់ជាតិយើង។ ទន្ទឹមនឹងនេះយើងក៏មានសកម្មភាពនៃការអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ សំណង់ព្រះវិហារបុរាណ ទាំងអស់នេះគឺជាកិច្ចការដែលយើងផលិត និងធ្វើការផ្សព្វផ្សាយ៕អត្ថបទ រដ្ឋា

ក្រសួងសុខាភិបាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបេះដូង ខេត្តសៀមរាប

2026/02/26 03:25:06 pm        150
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបេះដូង ខេត្តសៀមរាប ដែលជាជំនួយរបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។​ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានប្រសាសន៍ក្នុងឱកាសនោះថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជំងឺបេះដូង ជាពិសេសជំងឺស្ទះសរសៃឈាមបេះដូង ជាឃាតករស្ងាត់ និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជាដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ។ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំ ដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខាភិបាលទូទាំងខេត្តសៀមរាប រួមទាំងផ្នែកឯកជន ត្រូវយកចិត្តទុកដាក់ ពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ, ការផ្ដល់សេវាដោយសមធម៌ និងមិនរើសអើង៖ ត្រូវធានាថា អ្នកជំងឺគ្រប់រូបទទួលបានការបម្រើសេវាសុខាភិបាលដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមភាព ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសង្គ្រោះជីវិតប្រជាជន។សូមបញ្ជាក់ថា មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ អគារនេះសង់បន្ថែមចំនួន២ជាន់ ពីលើអគារមជ្ឈមណ្ឌលផ្តល់ឈាមសរុបផ្ទៃក្រឡាសាងសង់ថ្មីចំនួន ១,២៩៨.៤៥ម៉ែត្រការ៉េ ចំណាយថវិកាសាងសង់ជាង ១ លានដុល្លារ។ អគារមជ្ឈមណ្ឌលបេះដូងនេះបានបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា សរុបថវិកា ចំនួន ១ លានដុល្លារ ក្នុងនោះមាន ម៉ាស៊ីនថតឆ្លុះសរសៃឈាមជំនាន់ចុងក្រោយ, ម៉ាស៊ីនអេកូសាស្ត្របេះដូង សរសៃឈាម និងអេកូសាស្ត្របេះដូងតាមបំពង់អាហារ, ម៉ាស៊ីនធ្វើតេស្តមុខងារបេះដូងដោយ, ម៉ាស៊ីនតាមដានចង្វាក់បេះដូង២៤ម៉ោង, ម៉ាស៊ីនវាស់ចង្វាក់បេះដូង, ម៉ាស៊ីនជំនួយដង្ហើម, ម៉ាស៊ីនតាមដានសញ្ញាជីវិត, ម៉ាស៊ីនថតអ៊ិចរ៉េ និងម៉ាស៊ីនជួយសង្រ្គោះអ្នកជំងឺពេលគាំបេះដូងផងដែរ៕អត្ថបទ រដ្ឋា

ក្រសួងការងារ និង ADB ពិភាក្សាពង្រឹងកិច្ចសហការលើកកម្ពស់វិស័យ TVET ឱ្យស្របតាម​តម្រូវការ​ការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារ​កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត

2026/02/26 02:47:50 pm        143
ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Nianshan Zhang អគ្គនាយកនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិនិត្យមើលវឌ្ឍនភាព និងឱកាសសំខាន់ៗ ក្នុងការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញនៅកម្ពុជា។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយ ADB ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទន ក្នុងការគាំទ្រការអភិវឌ្ឍជំនាញកម្លាំងពលកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែង ជាពិសេសក្នុងការធ្វើទំនើបកម្មប្រព័ន្ធ TVET។ជាមួយគ្នានេះ ឯកឧត្ដមបានលើកឡើងពីសារៈសំខាន់វិស័យ TVET ដែលជាគ្រឹះសម្រាប់ការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មី ដែលផ្តល់ឱកាសស្មើគ្នា ស្របតាមតម្រូវការមាគ៌ាឧស្សាហកម្មហូបនីកម្មកម្ពុជា ហើយក្រសួងការងារបាន នឹងកំពុងពង្រីកវិសាលភាព TVET តាមអនុវត្តគន្លងអប់រំថ្មីទៅកាន់តំបន់គោលដៅ ជាពិសេសនៅតាមទីតាំងក្បែរតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានគូសបញ្ជាក់ថា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ADB កម្ពុជាបានជួយយុវជនជាច្រើនឱ្យទទួលបានជំនាញ លើកកម្ពស់សមត្ថភាពល្អជាងមុន និងទទួលបានការងារល្អប្រសើរ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល បង្កើនចំណូល និងចូលរួមកាត់បន្ថយភាពក្រីក្រ។ ក្រសួងបានជម្នះឧបសគ្គជាច្រើន ព្រោះថាវិស័យ TVET កាលពីមុនត្រូវបានចាត់ទុកថា ជាវិស័យមិនសូវសំខាន់ តែបច្ចុប្បន្ន ប្រជាពលរដ្ឋ ជាពិសេសយុវជនកាន់តែច្រើនកំពុងចាប់អារម្មណ៍លើ TVET ហើយរាជរដ្ឋាភិបាលក៏បានបង្កើនការវិនិយោគគាំទ្រ​ជាបន្តបន្ទាប់ផងដែរ។ជាការឆ្លើយតប លោក Zhang បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់ជំនួបប្រកបដោយអត្ថន័យ ដែលបានផ្តល់ឱកាសដល់ភាគីទាំងពីរពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក សម្រាប់ជាមូលដ្ឋាន កំណត់គោលដៅឱ្យកាន់តែមុតស្រួចបន្ថែមទៀត ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោកបានគូសបញ្ជាក់ថា ADB និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារមានទំនាក់ទំនងរឹងមាំដ៏យូរអង្វែង ដែលសម្រេចបានសមិទ្ធផលជាច្រើន ហើយ ADB តែងតែផ្តល់អាទិភាពខ្ពស់ដល់ការជំរុញលើកកម្ពស់វិស័យ TVET ជានិច្ច និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Zhang និងក្រុមការងារ សម្រាប់ការពិភាក្សាប្រកបដោយស្ថាបនា និងគ្រប់ជ្រុងជ្រោយនេះ ដែលបានពង្រឹងការយល់ដឹង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏មាំមួនបន្ថែមទៀត ដោយឯកឧត្តមបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងបន្តរីកចម្រើន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព៕

ផ្សាររ៉ម៉ាឌនកម្ពុជា រួមចំណែកទាក់ទាញទេសចរគ្រប់ជាតិសាសន៍ ពិសេសទេសចរមូស្លីម

2026/02/26 02:43:17 pm        257
ផ្សាររ៉ម៉ាឌនកម្ពុជា កំពុងដើរតួនាទី រួមចំណែកផ្សព្វផ្សាយ ពីគោលដៅទេសចរណ៍កម្ពុជា​ដែល​ផ្ដល់​ភាព​កក់ក្ដៅ​ជូនអ្នកទេសចរគ្រប់ជាតិសាសន៍ រួមទាំងទេសចរមូស្លីម អ្នកទេសចរដែលកាន់​សាសនា​ឥស្លាម​។ លោកស្រី យូសូហ្វ ហ្វាគីនី ប្រធានគ្រប់គ្រងផ្សាររ៉ម៉ាឌនកម្ពុជា និងអាជីវករ បានប្រាប់ទូរទស្សន៍ BTV ថា ផ្សាររ៉ម៉ាឌនកម្ពុជា គឺជាបណ្ដុំម្ហូបអាហារ និងសម្ភារ ពិសេស សម្រាប់ពលរដ្ឋ អ្នក​កាន់​សាសនា​មូស្លីម។ ហើយមកដល់ពេលនេះ ផ្សាររ៉ម៉ាឌនកម្ពុជា គឺមានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ និង​អ្នកទេសចរ ដែលត្រូវបានបរទេសស្គាល់ថា កម្ពុជា ជាគោលដៅទេសចរណ៍ ផ្ដល់​ភាព​កក់​ក្ដៅ​ជូន​អ្នកទេសចរណ៍គ្រប់ជាតិសាសន៍។ចំណែកអ្នក​ទេសចរបរទេស មកពីប្រទេសកាណាដា ដែលបានទៅផ្សាររ៉ម៉ាឌនកម្ពុជា បាន​ប្រាប់​BT​V​ដែរថា ពួកគេមកលេងកម្ពុជា រយៈពេល ១សប្ដាហ៍។ ហើយ​ពួក​គេ​ពិត​ជា​ពេញ​ចិត្ត​ចំពោះ​ការ​ស្នាក់​នៅ​កម្ពុជា ពីព្រោះកម្ពុជាមានវប្បធម៌ដ៏ល្អ និងពលរដ្ឋរស់រាយរាក់ទាក់។ ហើយ​ជា​ពិសេស​ទៀត​នោះ ​គឺម្ហូបអាហារ មានភាពសម្បូរបែប។ សូមជម្រាប​ជូនថា នៅឆ្នាំ២០២៦នេះ គឺជាឆ្នាំទី២ហើយ ដែលផ្សាររ៉ម៉ាឌនកម្ពុជា បាន​បើក​ដំណើរ​ការ​ក្នុងការលក់នូវម្ហូប និងសម្ភារប្រើប្រាស់ ដោយចាប់ផ្ដើមបើកពីម៉ោង ៣​រសៀល​ដល់​ម៉ោង​១១​យប់​។ តាមគណៈគ្រប់គ្រងផ្សារ គឺផ្សារនេះ គ្រោងបើកដំណើរការត្រឹមតែរយៈពេល ១​ខែ​ប៉ុណ្ណោះ នៅក្នុងពិធីចូលបួស ខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ប៉ុន្ដែសម្រាប់ឆ្នាំនេះ គណៈគ្រប់គ្រងកំពុងពិចារណា លើកការបើកដំណើរការជាអចិន្រ្ដៃយ៍ នៅ​ក្នុង​ករណី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ៕ អត្ថបទ៖លៀ ស៊ីណា

កម្មវិធីផ្ដល់អាហារនៅបឋមសិក្សាជួយលើកទឹកចិត្តកុមារឱ្យខិតខំរៀនសូត្រ និងកាត់​បន្ថយ​ចំណាយ​គ្រួសារ

2026/02/26 02:35:18 pm        222
មាតាបិតា និងអាណាព្យាបាលសិស្ស ពេញចិត្ត និងគាំទ្រចំពោះកម្មវិធីផ្តល់អាហារតាមសាលារៀន បាន​ជួយ​ឱ្យកុមារខិតខំរៀនសូត្រ ដោយទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និង​ក៏​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយលើការផ្គត់ផ្គង់អាហារពេលព្រឹកដល់ពួកគេ។ប្រជាពល​រដ្ឋរស់នៅក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លើក​ឡើង​ថា ​កម្មវិធីនេះ បានរួមចំណែកកាត់បន្ថយនូវពេលវេលា និងការចំណាយ ដោយពួក​គាត់​មិន​ត្រូវ​រវល់​​ច្រើននឹងការក្រោកពីព្រឹកដើម្បីចំអិន ឬទិញអាហារឲ្យកូនបរិភោគ សម្រាប់ពេលព្រឹក ខណៈ​ជា​មធ្យមត្រូ​វចំណាយលើអាហារពេលព្រឹកកូនៗ ពី១០០០រៀល ទៅ២០០០រៀល ។ពលរដ្ឋបន្តថា ទុកចិត្តនឹងអាហារដែលសាលារៀបចំ ព្រោះពេលកូនៗពួកគាត់បរិភោគទៅ ពុំ​ដែល​មាន​បញ្ហា​សុខភាពអ្វីនោះដែរ ទាំងការាក់រុះ ឬក្អួតចង្អោរ ប៉ុន្តែបែរជា​ទទួល​បាន​នូវ​អាហា​រូបត្ថម្ភ​គ្រប់​គ្រាន់ ​ដែលជួយកាត់បន្ថយលើការថែទាំសុខភាពពួកគេផងដែរ ។សម្រាប់​សិស្សានុសិស្សរៀននៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយ​ជ្រុំ ស្រុករលាប្អៀរ បានឲ្យដឹងថា របបអាហារពេលព្រឹក ដែលផ្ដល់ដោយសាលា បាន​ជួយ​បញ្ចៀស​ការ​រំខាន ដល់ការសិក្សារបស់ពួកគេ ព្រោះមានអាហារបរិភោគគ្រប់គ្រាន់ ហើយផ្ដោតតែ​លើ​ការ​សិក្សា។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡាមានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា មានសាលា​រៀន​គោលដៅ​ចំនួន​ជាង ១ពាន់សាលា នៅក្នុងខេត្តចំនួន១០ ដែលមានសិស្សទទួលផលសរុបប្រមាណ ៣ម៉ឺន​នាក់​។ កម្មវិធីនេះប្រើប្រាស់កសិផល ក្នុងសហគមន៍មានគោលបំណងទ្រទ្រង់ ការលូត​លាស់​កាយ​សម្បទា និងបញ្ញា ស្មារតីក្នុងការ​ទទួល​យក​ការ​សិក្សា​តាមរយៈ​ការ​ផ្ដល់​អាហា​រូបត្ថម្ភ​ដល់​កុមារ​នៅ​តំបន់ ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប ព្រមទាំង​រួម​ចំណែក​បង្កើន​អត្រា​ចុះឈ្មោះចូលរៀន និងកាត់បន្ថយ អត្រាបោះបង់ការសិក្សានៅបឋមសិក្សាផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM