កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
កម្ពុជា និង CAPRED ពិភាក្សាការរៀបចំយន្តការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា
AFD បន្តជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ

ព័ត៌មានជាតិ

សំណុំរឿងក្រុម លី សាម៉េត តំណាងអយ្យការសម្រេចចោទប្រកាន់មនុស្ស ៤នាក់ពីបទប៉ុនប៉ង ក្នុងបទសូកប៉ាន់

2024/11/13 12:07:36 pm        302
សំណុំរឿងរបស់ក្រុមឈ្មោះ លី សាម៉េត ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នោះ មក​ដល់​ពេល​នេះតំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស ៤នាក់ពីបទ​ប៉ុនប៉​ង​ក្នុង​បទ​សូកប៉ាន់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ឲ្យ​ដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ថា តំណាងអយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ ៤នាក់ មានឈ្មោះ កន សុខកាយ ភេទប្រុស ឈ្មោះ លី សាម៉េត ភេទប្រុស ឈ្មោះ ដួង តារា ភេទប្រុស និងឈ្មោះ ឡាច សំរោង ភេទប្រុស ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ តាម​បញ្ញត្តិ​មាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។សូមជម្រាបជូនថា ក្នុងចំណោមមនុស្សទាំង ៤នាក់ ដែលតំណាង​អយ្យការ​សម្រេច​ចោទ​ប្រកា​ន់​នា​ពេល​នេះ មាន ៣នាក់ ត្រូវបានឃាត់ខ្លួនហើយ គឺឈ្មោះ កន សុខកាយ ឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា ដោយឡែកឈ្មោះ ឡាច សំរោង កំពុងរត់គេចខ្លួន។ក្នុងសំណុំរឿងនេះ ឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបែក​ធ្លាយ​នូវ​ការ​សូក​ប៉ាន់​រត់​ការ​យកតំណែងតាមរយៈក្រុមឈ្មោះ លី សាម៉េត ក្នុងទំហំទឹកប្រាក់ ៣០ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក​។ ឈ្មោះ កន សុខកាយ ត្រូវបានរដ្ឋាភិបាលបញ្ចប់មុខតំណែង ពីអភិបាលនៃ​គណៈ​អភិបាល​ស្រុក​ល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណា​ចក្រ​កម្ពុជា​។ ចំពោះឈ្មោះ លី សាម៉េត និងឈ្មោះ ដួង តារា គឺនគរបាលនាំខ្លួនបញ្ជូនទៅតុលាការ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ចបាននឹងកំពុងស្វែងរកឃាត់ខ្លួនឈ្មោះ ឡាច សំរោង បន្តទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ជនសង្ស័យ ៥នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយកាប់យុវជនម្នាក់រងរបួសធ្ងន់

2024/11/13 11:57:41 am        260
កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញអធិការខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៥នាក់ ពាក់ព័ន្ធករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ប្រើ​ដាវ​កាប់​ជន​រង​គ្រោះ​របួសធ្ងន់ ។ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យនេះធ្វើឡើង កាលពីវេលាម៉ោង ២២ និង០០នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ជនសង្ស័យបាន០៥នាក់ មានឈ្មោះ ទី១ ឈ្មោះ វ៉ាន់ ណាវីត ហៅក្រៅ ប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ទី២ ឈ្មោះ មួន ខេមរា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំ​នៅ​ផ្ទះ​លេខ​១៧០ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី៣ឈ្មោះ រឿង វីរះ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ​ធានីភ្នំពេញ។ទី៤ ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរដឹកជញ្ជូន មានទីលំ​នៅ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងទី៥ ឈ្មោះ ជួន ឌីម៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទៅលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះឈ្មោះ សាន់ធី រ៉ាវី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាងម៉ូតូ មានទី​លំ​នៅ​ផ្ទះ​លេខ​២០៤៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គ.ម៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គួរំលឹកផងដែរកាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះ និង​មិត្ត​ភក្តិជនរងគ្រោះចំនួន ០៣នាក់ បានអង្គុយ នៅចំណុចហាងកាហ្វេអេសខេ ផ្លូវបេតុង ភូមិ​មិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចាំមិត្តភ័ក្តម្នាក់ទៀតដែលជូនសង្សារទៅផ្ទះ ស្រាប់​តែ​មាន​ជន​សង្ស័យ ចំនួន ០៧នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ៤គ្រឿងម៉ាក HONDA DREAM និងម៉ាក SUZUKI NEX មិនចាំផ្លាកលេខ បានជិះចូលមក ក្នុងដៃមានកាន់ដាវកែច្នៃ កាប់​មក​លើ​ជន​រង​គ្រោះបណ្តាលឲ្យជនរងគ្រោះរងរបួសដៃជាច្រើនកន្លែង រួចជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​តែ​ម្តង ចំណែកឯជនរងគ្រោះត្រូវមិត្តភ័ក្តបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ក្រោយ​កើត​ហេតុ​កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ សហការជា​មួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុបើកការស្រាជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ រហូត​ឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ជាបន្តបន្ទាប់។បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ កម្លាំងជំនាញ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាចាត់ការតាមផ្លូវច្បាប់៕ អត្ថបទ៖ កុម្ភះ

ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច ជួយជំរុញការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរស់នៅប្រពលរដ្ឋ

2024/11/13 11:53:19 am        152
ត្បូងឃ្មុំ ÷ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង ១៦១ គីឡូម៉ែត្រ នៅខេត្តត្បូងឃ្មុំ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានថែទាំ ជាប្រចាំបានយ៉ាងល្អប្រសើរ ព្រោះផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច ជួយជំរុញដល់ការអភិវឌ្ឍន៍ ជាពិសេសជួយលើកកម្ពស់ដល់ជីវភាព រស់នៅរបស់ប្រពលរដ្ឋ។ --------------------------------ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុង ការដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជា ប្រចាំផ្លូវចំនួន ១០ ខ្សែ ក្រាល កៅស៊ូ DBST ប្រវែងសរុបជាង ១៦១ គីឡូម៉ែត្រ និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗ ក្នុងស្រុកចំនួន ៦ នៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត ដោយ មិនត្រឹមសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ផ្លូវក៏ជាដង្ហើមនៃសេដ្ឋកិច្ចដ៏សំខាន់ផងដែរដូចជា ការដឹកជញ្ជូនកសិកផល ពីមូលដ្ឋាន ទៅកាន់ទីផ្សារ និងការដឹកទំនិញពីផ្សារ មកផ្គត់ផ្គង់នៅតាមមូលដ្ឋាន និងការបង្កើតអាជីវកម្មលក់ដូរផ្សេងៗជាដើម។ទាក់ទងការថែទាំនេះ ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់ របស់នាយកដ្ឋានផ្លូវលំជនបទ ដែលជំរុញ ការថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ទាំងនេះបានល្អប្រសើរ ដែលនឹងផ្តល់ប្រយោជន៍យូរអង្វែង និងក៏ជាការចូលរួមចំណែក ដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយនៃការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុង ផងដែរ។ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ ឯកឧត្តម ជី ស៊ីថា និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែគិតគូរអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពល រដ្ឋ ជាក់ស្តែងផ្លូវជនបទជាច្រើនខ្សែខាងលើនេះ បានកំពុងចូលរួមចំណែកលើកកម្ពស់ដល់ប្រជាពលរដ្ឋនៅតាមជនបទ មានផ្លូវល្អ សម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១ផងដែរ៕អត្ថបទ៖សុនរ៉ាឌី

រដ្ឋបាលខេត្តសៀមរាប សែនប្រុងពាលីសុំសេចក្តីសុខ នៃការរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

2024/11/13 11:45:51 am        132
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប, ឯកឧត្តម លី សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​មួយ​ចំនួន និងសហភាពសហព័ន្ធ​យុវជនកម្ពុជាខេត្ត បានរៀបចំ​ពិធី​សែន​ប្រុង​ពាលី​បួង​សួង​សុំ​សេច​ក្តីសុខ នៅបរិវេណព្រះវិហារព្រះអង្គចេកព្រះអង្គចម និងនៅវេទិកាប្រារព្ធពិធីមាត់ស្ទឹង ដើម្បី​សុំ​ទឹកដី ទីកន្លែង និង​សុំសេចក្តីសុខសិរីសួស្តី នៃការរៀបចំពិធីអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក និងកម្មវិធីសប្បាយៗជាច្រើនទៀត ដែលមាន រយៈពេល៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី ៣៤៦គម្រោង មានទុនវិនិយោគជាង ៥ ពាន់លាន​ដុល្លារអាមេរិក

2024/11/13 11:33:46 am        166
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, នៅក្នុងរយៈពេល ១០ខែឆ្នាំ២០២៤នេះ បាន​​អនុម័ត​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគសរុបចំនួន ៣៤៦ គម្រោង ក្នុងទុនវិនិយោគប្រមាណជាង ៥ ពាន់​លាន​ដុល្លារ​អាមេរិក​, បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោង វិនិយោគ​កើន​ឡើង​គួរ​កត់​សម្គាល់។ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុង​សិក្ខា​សាលា​ស្តីពី​បច្ចុប្បន្នភាព គោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជា ដែលកំពុង បំពេញ​បេសកកម្ម​ការ​ទូត​ទូទាំង​ពិភព​លោក នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្នុងនោះឯកឧត្តម បានជម្រាបជូនអំពីសារ សំខាន់ នៃការបញ្ជ្រាបព័ត៌មានជូនដល់វិនិយោគិន អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ភាព​បើក​ចំហរ​ នៃរ​បបវិនិយោគ ការធានា និងការការពារវិនិយោគ ព្រមទាំងរបបលើក​ទឹក​ចិត្ត​ដ៏​ទូលំ​ទូលា​យ​ចំពោះវិស័យ និងសកម្មភាពវិនិយោគជាច្រើន ដោយមានកំណត់ ច្បាស់នៅក្នុង​ច្បាប់​ស្តីពី​វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលជាឯកសារគោល សម្រាប់ផ្តល់​នូវ​ភាព​អាចប៉ាន់ប្រមាណបាន សម្រាប់ការសម្រេចចិត្តវិនិយោគនៅកម្ពុជា។ឯកឧត្តមបណ្ឌិត ក៏បានរំលេចផងដែរអំពីសក្តានុពល ទីផ្សាប្រទេសក្នុងតំបន់អាស៊ាន, ទីផ្សា​តំបន់​អាសិប, ទីផ្សាប្រទេសកូរ៉េ ខាងត្បូង, ទីផ្សាប្រទេសចិន និងទីផ្សាអេមីរ៉ាតអារ៉ាប់រួម ដែល​វិនិយោគិន​អាច​នាំចេញនូវផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សា ទាំងនេះ ដោយអត្រា​ពន្ធ​សូន្យ ឬអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ត​ម​ក៏ជម្រាបជូនអំពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយ​ការធ្វើបទបង្ហាញការប្រៀបធៀបតួរលេខ ជាក់ស្តែងនៃកំណើនការអនុម័តគម្រោងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង ១០ ខែ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើន ឡើងគួរ​ឱ្យ​កត់​សម្គាល់​។ជាក់ស្តែងនៅក្នុងរយៈពេល ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​សរុប​មានចំនួន ២២៧ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៤ ពាន់លានដុល្លារ​អាម៉េរិក​ ដែលបានបង្កើតឱកាសការងារចំនួនជាង ២៦០ ពាន់កន្លែង ខណៈនៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤ នេះ, កំណើនគម្រោងវិនិយោគមានសន្ទុះរហូតដល់ ៣៤៦ គម្រោង និងមានទុនវិនិយោគ ជាង ៥ ពាន់លានដុល្លារអាម៉េរិក ដោយបង្កើតបានឱកាសការងាររហូត​ដល់ជាង ២៦៨ ពាន់កន្លែងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំតុមូល ដើម្បីបង្ហាញពីមានសក្ដានុពលលើការធ្វើធុរកិច្ចនៅកម្ពុជា

2024/11/13 10:52:08 am        175
កម្ពុជា-អង់គ្លេស បើកកិច្ចប្រជុំតុមូលធុរកិច្ច ពិភាក្សា និងការផ្លាស់ប្ដូរ​មតិយោបល់​លើ​កិច្ចការងារ​វិនិយោគ​ឯកជន ការផ្សព្វផ្សាយអំពី បរិយាកាសវិនិយោគនៅកម្ពុជា និងបង្ហាញ​ពី​មាន​សក្ដានុពល​ដល់​វិនិយោគិនអង់គ្លេស សិក្សាលទ្ធភាពនៃការបណ្ដាក់នៅកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ  បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដោយ​មាន​ការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស គឺលោក Simon Brown នៃ​ការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG។ កិច្ចប្រជុំតុមូលនេះ ត្រូវបានរៀបចំឡើងអនុញ្ញាតឱ្យភាគីទាំងពីរ បាន​ពិភាក្សា​ផ្លាស់​ប្ដូរ​ម​តិ​យោបល់​លើ​កិច្ចការងារវិនិយោគ ឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំ​ក្រុម​ហ៊ុន​មួយ​ចំនួនរបស់អង់គ្លេស ដែលមានសក្ដានុពលអាចមក កម្ពុជា ដើម្បីសិក្សា​លទ្ធភាព​បណ្ដាក់​ទុន​លើ​វិស័យដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។ ជុំវិញការទស្សនកិច្ចនេះ, ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤នេះ ដែល​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និង​ជំរុញ​វិនិយោគ ដើម្បីផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា បញ្ជ្រាបព័ត៌មាន វិជ្ជមានអំពីភាពរីកចម្រើន និង​កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ពិសេសលើវិស័យវិនិយោគឯកជន ក្នុងទិសដៅ​ស្វែង​រក​ឱកាស​បង្កើត ការងារជូនប្រជាពលរដ្ឋខ្មែរឱ្យបានជាអតិបរិមា។សូមបញ្ជាក់ថា ទាក់ទិនការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស, បើតាម​អគ្គ​នាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា បង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ, ការធ្វើ​ពាណិជ្ជ​កម្ម​រវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ៨៥០ លានដុល្លារ កើន ១៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអង់គ្លេស មានទឹកប្រាក់ជាង ៨០០ លាន​ដុល្លារ កើន ២១ ភាគរយ និងការនាំចូលពីអង់គ្លេស មានចំនួនជាង ៤៣ លានដុល្លារ ថយ​ចុះ​ជាង ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីពិនិត្យហើយឱ្យយោបល់ លើសេចក្ដីព្រាងច្បាប់មួយចំនួន

2024/11/13 10:03:10 am        160
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​អញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ដើម្បី​ពិនិត្យ​ហើយ​ឱ្យយោបល់លើ៖១​. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត​លុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម២.ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី​ ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី​ ការទទួលយកប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។៣.ពិនិត្យហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់។

ក្រសួងសុខាភិបាល ក្រើនរំលើកពីវិធានការសំខាន់ៗ ក្នុងការការពារ​សុខភាព​ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក

2024/11/13 09:40:42 am        116
ក្រសួងសុខាភិបាល បានណែនាំក្រើនរំលើកដល់សាធារណជនពីវិធានការសំខាន់ៗមួយចំនួន ក្នុងការ​ការពារ​សុខ​ភាពក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលបាននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។សេចក្ដីជូនដំណឹងបានលើកឡើងថា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ ១៤កើត ដល់ថ្ងៃសៅរ៍ ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញ​មកចូលរួមកម្សាន្តព្រះរាជពិធីបុណ្យច្រើនកុះករ។ ក្រសួងសុខាភិបាល សូមណែនាំ​ក្រើន​រំលឹក​​ដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ពី​ជំងឺ​ជាយ​ថាហេតុណាមួយ ដោយអនុវត្តនូវ វិធានការបង្ការសំខាន់ៗដូចខាងក្រោម៖១. ចំពោះសាធារណជន៖ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគកុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស់ ឬយកក្រមាចងបិតច្រមុះ មុនពេល សម្លាប់មាន់ទា រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោមចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ កុំទទួលទានពងមាន់ ឬ ពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាម ដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាពត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីបន្ថែមលើអាហារ- កុំប្រើបរិភោគចំណីអាហារហួសកាលកំណត់ប្រើប្រាស់ សូមប្រុងប្រយ័ត្នទិញ ឬពិសាស្រា ស ឬស្រាថ្នាំ ពីប្រភពដែលទុកចិត្តបាន ចៀសវាងការពុលសារធាតុមេតាណុល ជាយថាហេតុ ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតសូមកុំប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ ព្រោះមេតាណុលមិនមែនជាមេស្រាទេនៅពេលក្អក ឬកណ្តាស ត្រូវខ្ទប់មាត់ ដោយប្រើកន្សែងដៃ ឬផ្នត់កែងដៃ និងចៀសវាងខាកស្តោះពាសវាល ពាសកាល។ សូមពាក់ពាក់ម៉ាស់ នៅពេលមានអាការៈមិនស្រួលខ្លួនដូចជា ផ្តាសាយ ក្អក ដើម្បីបង្ការការចម្លង ជំងឺជាយថាហេតុដល់អ្នកនៅជិត- ចៀសវាងការចូលទស្សនាក្នុងទីប្រជុំជន ឬពិធីបុណ្យអ៊ុំទូក ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាក ដកដង្ហើម ឬមានបញ្ហាសុខភាព- ករណីមានបញ្ហាសុខភាពណាមួយ ក្នុងអំឡុងដើរទស្សនា ឬចូលរួមក្នុងពិធីបុណ្យអុំទូកនេះ សូមទៅពិគ្រោះ ជំងឺ នៅតាមស្តង់សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក- សូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់ស្កាត់នូវការដួលសន្លប់ដែលអាចកើតមានជាយថាហេតុ។ ប្រសិនបើ លោកអ្នកវិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះ ចៀសវាងការដួល និងត្រូវហៅរកអ្នកជួយសង្គ្រោះ។ ប្រើស្រោមអនាម័យជានិច្ច ដើម្បីការពារខ្លួនពីការឆ្លងមេរោគអេដស៍ កាមរោគផ្សេងៗប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ ដោយសារតែការបើកបរលើសល្បឿនកំណត់ ឬមិនគោរពច្បាប់។ សូមកុំពិសាគ្រឿងស្រវឹងប្រសិនបើត្រូវបើក បរ និងកុំបើកបរពេលស្រវឹងសូមកុំសេពគ្រឿងញៀន។ គ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងនាំឱ្យបាត់បង់អនាគត។២. សូមអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល ចូលរួមសហការ ចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្តវិធានការបង្ការសុខភាពឱ្យបានខ្ជាប់ខ្ជួន ដូចខាងក្រោម៖- ព្យាយាមធ្វើយ៉ាងណាកាត់បន្ថយនូវការប្រមូលផ្តុំហ្វូងមនុស្សកកកុញច្រើនពេក- ចូលរួមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីគ្រោះថ្នាក់លង់ទឹក និងត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក- ជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឱ្យប្រកាន់យកនូវការអនុវត្តអនាម័យ ចំណីអាហារ លាងដៃឱ្យបានញឹកញាប់ ខ្ទប់មាត់ដោយពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃនៅ ពេលក្អក កណ្តាស និងមិនត្រូវការខាកស្តោះ ឬបន្ទោបង់ពាសវាលពាសកាលចាត់ចែងឱ្យមានការអង្គុយ ឬឈរទស្សនាការប្រណាំងទូក ដោយមិនប្រជ្រៀតគ្នា និងមានសណ្តាប់ធ្នាប់- បើអ្នកទស្សនាមានករណីគ្រុនក្តៅ ឬផ្តាសាយ សូមឱ្យគាត់ពាក់ម៉ាស និងត្រឡប់ទៅផ្ទះសម្រាក រួចស្វែងរកការពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ចូលរួមក្រើនរំឭកដល់អ្នកមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺផ្សេងៗដូចជា ចាស់ជរា មានជំងឺប្រចាំកាយ ស្ត្រីមាន ផ្ទៃពោះជាដើម ត្រូវមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ ព្រមទាំងមានអ្នកជួយមើលថែទាំឱ្យបានត្រឹមត្រូវ។ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំង បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមដំបូន្មានសាមញ្ញៗខាងលើ ដើម្បីការពារខ្លួន និងក្រុម គ្រួសារ។ សូមជូនពរប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសុខភាពល្អ សុវត្ថិភាព ចៀសផុតពីជំងឺផ្សេងៗ និងសូម មានសេចក្តីរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាព សាធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង​ក្នុងការលើកកម្ពស់​អនាម័យ​តាមជនបទ

2024/11/13 09:24:28 am        179
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា រាជ​រដ្ឋាភិបាល​បាន​កំពុង​យកចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់អនាម័យតាមជនបទ ពោល​គឺ​ខិតខំ​ធ្វើ​យ៉ាង​ណា​បន្ត​ជំរុញ និងអនុវត្ត ផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ជន​បទ​ឲ្យ​សម្រេច​បាន​មួយរយភាគរយនៅក្នុងឆ្នំា២០៣០ខាងមុខនេះ។តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ នា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា «យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ បានបញ្ជាក់យ៉ាងច្បាស់នូវការបន្តជំរុញការអភិវឌ្ឍជនបទ តាម​រយៈ​ការ​បន្ត​កែលម្អលក្ខ ខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោត​លើ​ការ​ពង្រីក​វិសា​ល​ភាព​នៃការផ្តល់សេវាផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ។ បន្ថែម​ពី​នេះក​ម្មវិ​ធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវគោលដៅក្នុងការ​បន្តជំ​រុ​ញ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ផ្គត់ផ្គ​ង់​ទឹក​ស្អាត និងអនាម័យជនបទ ឲ្យសម្រេចបានអត្រាគ្រប ដណ្តប់មួយរយភាគរយនៅឆ្នាំ២០៣០»។បើតាមការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យដឹងផងដែរថា អត្រាកំណើន នៃ​ការ​ទទួលបានសេវាអនាម័យតាមជនបទ នៅក្នុងប្រទេសកម្ពុជា មានការកើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ និង​ប្រកប​ដោយ​មោទនភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន​នេះ​អត្រា​គ្រប​ដណ្តប់​អនាម័យ​នៅ​ក្នុង​សហគមន៍ ជនបទនៅកម្ពុជា បានកើនឡើងដល់ប្រមាណ៩០ភាគរយ ដែលក្នុងនោះ​មាន​ភូមិ​ចំនួន​៩៦៧៥ ឃុំចំនួន៧៩៥ ស្រុកចំនួន៧៩ ក្រុងចំនួន១៥ ខណ្ឌចំនួន១៤ និងខេត្តចំនួន​១០​រួម​មានខេត្ត ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប សីហនុ កំពង់ចាម រតនគិរី និង​ខេត្តសៀមរាប ដែលបានបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល។ ទន្ទឹមនេះ ក្នុង​ចំណោម​ខេត្ត​ខាង​លើ មានខេត្តមួយចំនួនបាននិងកំពុងវាយ តម្លៃ ដើម្បីឈានទៅសម្រេច​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ផងដែរ។យ៉ាងណាក៏ដោយដើម្បីសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យ ឲ្យ​បានមួយរយភាគរយនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ក៏​ដូចជា ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតអនុវត្តលើកិច្ចការខាងលើនេះ ហើយ​ត្រូវគាំទ្រ តាមគ្រប់រូបភាពទាំងអស់ដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែល​មាន​អត្រា​អនាម័យទាប ឲ្យ ទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅ​សម្រេច​បាន​ជា​ភូមិ​ ស្រុក ក្រុង និងខេត្តបញ្ចប់ការ បន្ទោបងពាសវាលពាសកាល និងត្រូវបន្ត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កាន់​តែ​ខ្លាំងក្លាបន្ថែមទៀត ចំពោះក្រុមងាយ រងគ្រោះ ជនក្រីក្រ ជនជាតិដើមភាគតិច ស្រ្តីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បី ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ទទួល​បាន​សេវា​អនាម័យ​ជនកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន កំពុងបន្តដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/11/13 09:07:53 am        130
នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖១- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។២- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេស រួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។៣- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
07/07/2026 07:07 AM
ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM