CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

2024/11/12 04:26:49 pm        195
ភ្នំពេញ៖ អគ្គស្នងការរដ្ឋានគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជាង​​១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុង​ព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២​០២៤នេះ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង, ចំណុះទូកជាង២ម៉ឺននាក់, ប្រទីប​ចំនួន​៣៦​ប្រទីប, ទីតាំងប្រគុំតន្ដ្រី ប្រដាល់ និងពិធីផ្សេងៗ ចំនួន១០កន្លែង៕

ឯកឧត្តម លី ធុជ ៖ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ប្រមូលផ្តុំនូវក្តីសង្ឃឹម និងកិច្ចខិតខំប្រឹងប្រែង​រួម ដើម្បីជំរុញឱ្យពិភពលោកមួយដែលគ្មានមីន

2024/11/12 04:14:40 pm        196
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បាន​ដឹកនាំ​កិច្ច​ប្រជុំ​ស្តីពី​វឌ្ឍនភាព​នៃ​ដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀរាប-អង្គរ ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន នៃ​អនុ​សញ្ញាអូតាវ៉ា និងរៀបចំព្រឹត្តិការណ៍ពិសេសៗមួយចំនួន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ច​ប្រជុំ​នេះ ធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពី លោល ឌី រ៉ាដូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មន្រ្តី​រដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធក្នុងខេត្ត។ក្នុង​កិច្ច​ប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសារៈសំខាន់នៃភាពជាប្រធាន និង​ម្ចាស់​ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ស្តីពី​ពិភព​លោក​មួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាការ​ប្រមូល​ផ្តុំ​នូវ​ក្តីសង្ឃឹម ការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជំរុញ​លើក​ទឹក​ចិត្ត​ឆ្ពោះ​ទៅ​រក​ពិភព​លោកមួយដែលគ្មានមីន និងគ្មានជនណាម្នាក់បន្តរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។ ក្នុង​ភាពជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤នេះ ឯកឧត្តម លី ធុជ បានគូសបញ្ជាក់ថា ក្នុង​រយៈ​ពេល​ ១ឆ្នាំនេះ កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ជាមួយគ្រប់ភាគីពាក់ព័ន្ធនៃអនុសញ្ញាអូតាវ៉ា ព្រម​ទាំងបានដឹកនាំ និងចូលរួមក្នុងកិច្ចប្រជុំប្រមាណជា៦០លើក។ ជាលទ្ធផល សេចក្តី​ថ្លែង​ការណ៍​នយោបាយសៀមរាប-អង្គរ នឹងត្រូវចុះហត្ថលេខា អនុម័តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងកម្មវិធីបើកកិច្ចប្រជុំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយ​សេចក្តី​ព្រាង​ផែន​ការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩ នឹងត្រូវអនុម័ត​ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលផែនការសកម្មភាពនេះ នឹងក្លាយជា​ត្រី​វិស័យ​តម្រង់​ទិស​សម្រាប់​ការ​អនុវត្ត​វិស័យសកម្មភាពមីនដល់គ្រប់ភាគីពាក់ព័ន្ធ។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានគាំទ្រ​ដល់​ដំណើរ​ការ​ភាព​ជា​ប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់រៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃ​អនុ​សញ្ញា​អូតាវ៉ា​។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៍បានកោតសរសើរ និងថ្លែង​អំណរគុណ​ដល់​រដ្ឋបាល​ខេត្ត​សៀមរាប អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ កងកម្លាំងប្រដាប់អាវុធ ទីភ្នាក់ងារ​ទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបាន​ផ្តល់​នូ​វ​កិច្ច​សហការ​យ៉ា​ង​ជិត​ស្និទ្ធ​សម្រាប់​វឌ្ឍនភាព នៃ​ការ​រៀបចំធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕ 

កាកបាទក្រហកម្ពុជាបើកយុទ្ធនាការផ្សព្វផ្សាយចរាចណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យអុំទូក

2024/11/12 04:12:23 pm        159
ភ្នំពេញ ៖ ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការអគ្គស្នងការនគបាលជាតិ និងក្លិបយុវជន កាកបាទក្រហមកម្ពុជា មកពីតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណជិត២០០នាក់ ធ្វើយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយចាប់ផ្តើមពីនៅចំណុចទីស្នាក់ការកណ្តាល កក្រក ទៅស្ពានអាកាស៧មករា។ មានប្រសាសន៍ក្នុងឱកាសបើកយុទ្ធនាការនេះលោក ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណ ចំពោះការចូលរួមក្នុងយុទ្ធនាការនេះ។ លោកជំទាវឱ្យដឹងថាយុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះ បាននិងកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលត្រូវទាមទារឲ្យមានការចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់គ្នា។ ជាពិសេសដើម្បីពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ។  ជាមួយគ្នានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កក្រក ក៏បានឱ្យដឹងដែរថា ការផ្សព្វផ្សាយពី សុវត្ថិភាព ចរាចរណ៍នាឱកាសនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះបានផ្សព្វផ្សាយទៅដល់ ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឱ្យដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ គ្រប់ពេលធ្វើដំណើរតាមម៉ូតូ បើកបរត្រូវចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរមិនលើសល្បឿនកំណត់ និងទុកសិទ្ធិ អាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមគោរពសិទ្ធិជនពិការ ជាពិសេសរួមគ្នាជាមួយ កាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ។សំឡេង លោកជំទាវ ………………………..សូមបញ្ជាក់ថា នៅក្នុងឱកាសនេះក្រុមការងារបាន រៀបចំបានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសួរសំណួរ-ចម្លើយ សុវត្ថិភាពចរាចរណ៍ ដើម្បីទទួលបានរង្វាន់ដល់អ្នកធ្វើដំណើរ ចែកខិត្តប័ណ្ណផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ អានសារសម្លេងតាមឧឃោសនស័ព្ទ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវគោកទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យក្នុងពេលធ្វើដំណើរ ហើយប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹង ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈម ចំពោះផ្លូវច្បាប់ ការពារអាយុជីវិតខ្លួនឯង និងអ្នកដទែ និងរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ៕​អត្ថបទៈ សំ ងីម​

ក្រុមគ្រូពេទ្យរាជធានី បន្តយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជិល-ស្អូច ដល់កុមារ​ក្នុង​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

2024/11/12 04:09:31 pm        254
ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD Sen Sok) មនី្ទរ​សុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជិល-ស្អូច ដល់​កុមារដែលមានអាយុចាប់ពី៩ខែ ដល់៥៩ខែ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។លោក រស់ ញឿន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD Sen Sok) បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះថា ក្រុមការងារគ្រូពេទ្យ បាន​ចុះផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជិល-ស្អូច ដល់កុមារដែលមានអាយុចាប់ពី៩ខែ ដល់៥៩ខែ ចាប់​តាំង​ពីថ្ងៃបើកយុទ្ធនាការដំបូង នៅថ្ងៃទី៣១ ខែតុលា រហូតមកដល់ថ្ងៃនេះ។ សម្រាប់ព្រឹកនេះ ក្រុម​ការងារគ្រូពេទ្យរបស់យើង បានចុះផ្តល់វ៉ាក់សាំងដល់៧ភូមិ ចាប់ពីភូមិសែនសុខទី១ រហូត​ដល់​ភូមិ​សែនសុខទី៧ ក្នុងសង្កាត់ឃ្មួញ ដែលមានចំនួន២១ទីតាំង ក្នុងនោះ​ក៏​មាន​ក្រុម​គ្រូពេទ្យ​ផ្តល់​វ៉ាក់សាំង​ចល័តតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។ ហើយយុទ្ធនាការ​ផ្តល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​កញ្រ្ជឹល ស្អូច ក្នុងមូលដ្ឋានខណ្ឌសែនសុខ ក៏ដូចជាទូទាំងប្រទេសនេះ គឺជាវិធានការ​សំខាន់​មួយ ដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាល ការពារពីការរីករាលដាល នៃជំងឺនានា និងគាំទ្រ​ដល់​កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល និងស្អូច។ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលនាំយកកូនៗ និងចៅៗ មកចាក់វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល និង​ស្អូច និងអ្នកស្ម័គ្រចិត្តភូមិ ស្ថិតក្នុងភូមិសែនសុខទី៦ ដែលបម្រើ​សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ចាប់​តាំង​ពី​ឆ្នាំ២​០០៥មកម្លេះ បានគោរពថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូច​ជា​ក្រសួងសុខាភិបាល ដែលបានប្រឹងប្រែង ការពារកុមារ​ទាំងអស់​ទូទាំង​ប្រទេស​ជៀស​ផុត​ពី​ជំងឺ​ទាំង​ពីរ​នេះ។បើតាមឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា អំឡុងពេល​យុទ្ធនាការ​ផ្តល់ថ្នាំបង្ការមុនៗ បុគ្គលិកសុខាភិបាលបានបំពេញការងារបានល្អ ហើយជឿជាក់ថា ក្នុង​យុទ្ធនាការលើកនេះផងដែរ បុគ្គលិកសុខាភិបាល នឹងបន្តការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ធ្វើ​យ៉ាងណាការផ្តល់ថ្នាំបង្ការដល់កុមារទាំងអស់ ជាពិសេស​កុមារ​ដែល​រស់នៅតំ​បន់​រង​ហានិភ័យ​ខ្ពស់ និងកន្លែងដែលពិបាកទៅដល់ដូចជា កុមាររស់នៅក្នុងគ្រួសារក្រីក្រនៅតាមទីក្រុង អ្នក​រស់នៅ​ក្នុង​សហគមន៍ដាច់ស្រយាលនៅតាមជនបទ កុមារតូចតូចជនជាតិភាគតិច និងកុមារ​អន្តោ​ប្រវេសន៍​៕ អត្ថបទ រដ្ឋា 

ACU សម្រេចឃាត់ខ្លួនអតីតអភិបាលស្រុកល្វាឯម ទាក់ទិនសូកប៉ាន់យកតំណែងតាមរយៈឈ្មោះ លី សាម៉េត

2024/11/12 03:15:11 pm        232
លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួន ក្រោយមន្ដ្រីសាកសួរ និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ការឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម គឺស្ថិតក្នុងសំណុំរឿងសូកប៉ាន់រត់ការយកតំណែងតាមរយៈក្រុមឈ្មោះ លី សាម៉េត ក្នុងទំហំទឹកប្រាក់ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។បន្ទាប់ពីបែកធ្លាយនូវការសូកប៉ាន់នេះ លោក កន សុខកាយ ត្រូវបានរដ្ឋាភិបាលបញ្ចប់មុខតំណែង ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ថា ការឃាត់ខ្លួនលោក កន សុខកាយ គឺបន្ទាប់ពីក្នុងថ្ងៃដដែលនេះអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដែលសូកប៉ាន់រត់ការយកតំណែងតាមរយៈក្រុមឈ្មោះ លី សាម៉េត នេះដែរ និងមានទឹកប្រាក់ប្រមាណជាង ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ក្រសួងសេដ្ឋកិច្ច ធ្វើបច្ចុប្បន្នភាពជំរុញការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានចប់ឆាប់ៗ

2024/11/12 03:02:08 pm        211
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបច្ចុប្បន្នភាពទីតាំងដីរបស់រដ្ឋ ការរៀបចំ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និងការចុះបញ្ជី សារពើភណ្ឌរបស់រដ្ឋ ដើម្បីជំរុញនៃការគ្រប់​គ្រង​ឱ្យ​បាន​ច្បាស់​លាស់ និងឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ ជាពិសេសការប្រមូល ចំណូលពីការ​ជួល​ដី​របស់​រដ្ឋ​ជាដើម​។ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា ស្ដីពីបច្ចុប្បន្នភាព ទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង​ការ​ចុះ​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅថ្ងៃម្សិលមិញនេះថា ជុំវិញ បញ្ហាដីរដ្ឋនេះ វាគ្មិន​បាន​លើក​ឡើង និងពិភាក្សាយ៉ាងផុលផុសនូវបញ្ហាជាច្រើន ជាពិសេសបញ្ហាប្រឈម ដែលយើង​ត្រូវ​តែ​រួម​គ្នា​ដោះស្រាយ ក្នុងគោលដៅរួមជំរុញឱ្យសម្រេចចេញលទ្ធផល ដើម្បី​ជា​គុណ​ប្រយោជន៍​របស់​រាជ​រដ្ឋាភិបាលរបស់កម្ពុជាទាំងមូល។ឯកឧត្តម បន្តថា ទាក់ទិនបញ្ហានេះ វាគឺជាសូចនកររួមគ្នា រវាងអង្គភាពកាន់កាប់, អង្គភាព​គ្រប់​គ្រង និងតួអង្គដែលមានការ ពាក់ព័ន្ធទាំងអស់ ជាក់ស្តែងនាឆ្នាំកន្លងមក គណៈកម្មការ​អន្តរ​ក្រសួង​បាន​ដាក់ទិសដៅ ដោយក្នុងនោះបណ្តារាជធានី-ខេត្ត ក៏បាន ជំរុញនៅតាម​មូលដ្ឋាន​របស់​ខ្លួន ឃើញការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានការកើនឡើង ។ ចំណែក​បញ្ហា​ដែល​នៅ​សេស​សល់ យើងត្រូវរួមគ្នានូវគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និង​ដាក់​ចេញ​ជា​វិធានការដោះស្រាយ រៀបចំជាផែនការ សកម្មភាព​សម្រាប់​អនុវត្ត​ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០២៥​។ នៅក្នុងកិច្ចពិភាក្សានេះ, ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ បានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បី​​ស្វែង​រក​សូចនករ មួយឱ្យបានជាក់លាក់ ដើម្បីអនុវត្ត​ការងារ​នេះ​ជំរុញ​ឱ្យ​សម្រេច​បាន​ជា​ផ្លែ​ផ្កា ជុំវិញការធ្វើប័ណ្ណកម្មសិទ្ធដីរបស់រដ្ឋ ដែលបានចុះបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យ​បាន​ចប់​សព្វ​គ្រប់​ក្នុងពេលឆាប់ៗ។ជុំវិញទ្រព្យសម្បត្តិរដ្ឋ រាជរដ្ឋាភិបាលបានកំពុងពង្រឹងជាបន្តបន្ទាប់ លើការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិ​សិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់​ឱ្យ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បីពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់​ឱ្យ​អនុវត្ត​អនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃ ការចុះបញ្ជីដីរដ្ឋ ដើម្បីធានា​ការពារ​បន្ថែម​ទៀត​នូវ​កម្ម​សិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ។ យន្តការគ្រប់គ្រង និងសម្របសម្រួលនានា ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាលបង្កើតឡើងរួមមាន៖ គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព ទីតាំង​ដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ, គណៈកម្មាធិការ​គ្រប់​គ្រង​ដី​រដ្ឋ​ថ្នាក់​រាជធានី-ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​មិន​មែន​សារ​ពើ​ពន្ធ ឱ្យបានចំនួនជាង ៣ ទ្រីលាន រៀល, ក្នុងនោះការប្រមូល​ចំណូល​ផល​ទុន​នៃ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ជាង ៥២០ ប៊ីលានរៀល និងផលទុនជួលទ្រព្យសម្បត្តិ ការផ្តល់សេវា និង ផលទុន​ពី​ការ​រួម​ចំណែក​ផ្សេង​ៗ ប្រមាណ ២.៧ ទ្រីលានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងឧស្សាហកម្ម នឹងដាក់ចេញវិធានការ អភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យរស់រវើក

2024/11/12 02:47:51 pm        158
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តរៀបចំ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងវិស័យពាក់ព័ន្ធ ដើម្បីរៀបចំភាពប្រទាក់ក្រឡា ការដាក់ចេញវិធានការជាក់លាក់ ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកប​ដោយ​សង្គតិភាព ស្ថេរភាព និរន្តរភាព និងបរិយាបន្ន។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​ទិវាសហគ្រិនស្ត្រី កម្ពុជា ឆ្នាំ២០២៤ "ការពង្រឹងភាពអង់អាចស្រ្តីក្នុងសេដ្ឋកិច្ចបៃតង" ម្សិល​មិញនេះថា សម្រាប់វិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម រាជរដ្ឋាភិបាល​កំពុង​សស្រាក់​សស្រាំ អនុវត្តកម្មវិធីនយោបាយ ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨, គោល​នយោបាយជាតិសម្រាប់ផលិតផលយុទ្ធសាស្ត្រអាទិភាព, ការកែសម្រួល និងកែលម្អ​សេវា​សាធារណៈ​របស់ក្រសួង ស្ថាប័ន ក៏ដូចជាការលើកទឹកចិត្ត និងការបន្តរៀបចំ​លិខិតបទដ្ឋាន​គតិ​យុត្ត​គាំទ្រពា​ក់ព័ន្ធនានាបន្ថែមទៀត។ ឯកឧត្តម បន្តថា ក្នុងអន្តរកាល​ដែលកម្ពុជាកំពុងត្រៀមខ្លួ​ន​ចាក​ចេញ​ពី​ស្ថាន​ភាព​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និងការប្រើ ប្រាស់បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ៤.០, សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏នឹងជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ដូចជា ការកសាង​សមត្ថភាព​ទាំង​ផ្នែក​បច្ចេក​ទេស និងបច្ចេកវិទ្យា, ការពង្រឹងភាពអនុលោម និងស្តង់ដារផលិតផល សេវារបស់ខ្លួន, ការ​ពង្រីក មាត្រដ្ឋាន និងការពង្រឹងប្រសិទ្ធភាព រួមទាំងលទ្ធភាពប្រកួតប្រជែងអាជីវកម្ម ផលិតកម្ម និង​ផលិតផល, ការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិជាដើម សុទ្ធសឹងជាកត្តាចាំបាច់ ដែល​ត្រូវ​មាន​ការត្រៀមខ្លួនថែមទៀត ដោយសហគ្រិនខ្លួនឯង និងការគាំទ្រជ្រោម ជ្រែងពីគ្រប់​បណ្តា​ភាគី​ពាក់ព័ន្ធ។ ជុំវិញបញ្ហានេះ, ឯកឧត្តម ហែម វណ្ណឌី អំពាវនាវឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និង​សិប្បកម្ម​ប្រើប្រាស់ការចុះបញ្ជី និងការ ខិតខំបំពេញអនុលោមភាព ជាគុណ​ប្រយោជន៍​ដល់​សហ​គ្រាស​ខ្លួន និងជួយឱ្យក្រសួងស្ថាប័ន អាចគ្រប់គ្រងទិន្នន័យច្បាស់លាស់ ត្រឹមត្រូវដឹង​ពី​សុខទុក្ខ និង​តម្រូវ​ការគាំទ្រពិតប្រាកដ និងទទួលបានធាតុចូលគ្រប់គ្រាន់ សម្រាប់រៀបចំវិធានការគាំទ្រ សម្រួ​ល​ស្ថានភាព អាជីវកម្ម ផលិតកម្ម បានគ្រប់ជ្រុងជ្រោយ និងអាចទទួល​បាន​ភាព​អនុ​គ្រោះ​ជា​ផ្លូវការ​។ ឯកឧត្តម ក៏បានសំណូមពរឱ្យសមាគម តំណាងសហគ្រិនទាំងអស់ បន្តសិក្សា និង​កំណត់​អំពី​បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យកម្មន្តសាលឱ្យបានច្បាស់លាស់ និង ស៊ីជម្រៅ ជូន​ក្រុម​ការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា "ក្រុមការងារ គ" ដើម្បី​ទទួលបានធាតុចូលបន្ថែម សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តដោះស្រាយបញ្ហាជាក់ស្តែង ក៏​ដូច​ជា​ដាក់​ស្នើ​ជូនរាជរដ្ឋាភិបាល ពិនិត្យ និងដោះស្រាយក្នុងករណី ចាំបាច់ និងបានសំណូមពរ​ដល់​សហ​គ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម ចូលរួមទទួលសេវាសាធារណៈ តាមប្រព័ន្ធថ្នាល បច្ចេក​វិទ្យាដែលក្រសួង-ស្ថាប័នជាច្រើន បានរៀបចំរួចជាស្រេច ព្រោះប្រព័ន្ធនេះ ផ្តល់ផល​ប្រយោជន៍​ដល់ផ្នែកឯកជនដូចជា ចំណេញ ថវិកា ចំណេញពេលវេលា និងអាចអនុវត្ត​បាន​គ្រប់​ទី​កន្លែង​៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រុមកីឡាករទូកងខេត្តកំពង់ឆ្នាំង២៦ទូក សប្បាយចិត្ត និងប្តេជ្ញាយកជ័យជំនះជូនទឹកដីកំណើតរបស់ខ្លួន

2024/11/12 02:47:50 pm        59
កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីបញ្ជូនទូកងចំនួន២៦គ្រឿងក្នុងឃុំកំពង់ត្រឡាចក្រោម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីប្រណាំងទូក អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ក្រុមកីឡាករទូកងខ្នាតអន្តរជាតិរបស់ខេត្តកំពង់ឆ្នាំង បានសំដែងការសប្បាយចិត្តខ្លាំង និងប្តេជ្ញាយកជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួនអោយបាន ។ នៅក្នុងពិធីនេះ មានការចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមលោកជំទាវ លោកលោកស្រី បងប្អូនប្រជាពលរដ្ឋច្រើនពាន់នាក់បានចូលរួមផងដែរ។  ក្រុមកីឡាករបានបន្តថា៖ ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឥស្សរៈជនជាច្រើនទៀត បាននាំមកនូវសុខសន្តិភាព មានការរីកចម្រើន និងសន្តិសុខល្អនៅតាមមូលដ្ឋាន ជាពិសេសបានធ្វើអោយជីវភាពប្រជាពលរដ្ឋ បានប្រសើរឡើងជាលំដាប់។ ស្ថិតក្នុងប្រទេសមានសុខសន្តិភាព កីឡាករទូក ង នៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ បានខិតខំហ្វឹកហាត់ ដើម្បីប្រណាំងអោយបានឈ្នះលេខ១ នៅក្នុងព្រះរាជពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ។ ក្រោយពីទម្លាក់ទូក ង ចូលទឹកហើយ ក្រុមកីឡាករទូក ង ទាំងអស់បានចាប់ផ្តើមហ្វឹកហាត់អុំ ធ្វើយ៉ាងណាអោយស្ទាត់ និងសាមគ្គីភាពតែមួយ ដើម្បីយកជ័យជំនះជូនប្រជាជន និងភូមិស្រុកខេត្តអោយបាននៅឆ្នាំនេះ ។នៅក្នុងពិធីបញ្ជូនទូក ង ទាំង២៦ទូកនៅថ្ងៃនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ចំពោះបងប្អូនក្រុមកីឡាករកីលាការនីទូក ង ទាំងអស់ ដោយអោយក្រុមកីឡាករទូក ង ទាំងអស់ ខិតខំហ្វឹកហាត់អោយបានជាប្រចាំ មានសាមគ្គីភាពជាធ្លុងមួយ ថែរក្សាសុខភាព ហូបអ្វីត្រូវស្អាតជានិច្ច កុំហូបគ្រឿងស្រវឹង សំរាកអោយបានគ្រប់គ្រាន់ និងពេលទៅរាជធានីភ្នំពេញត្រូវចេះស្រឡាញ់គ្នា មើលគ្នាទៅវិញទៅមកដូចជាបងប្អូនបង្កើត ទើបយើងទទួលបានជោគជ័យ សំខាន់ខ្មែរត្រូវតែសាមគ្គីគ្នាជាថ្លុងមួយ៕ កាំង ហុងវាស្នា

លោកជំទាវ ម៉ាត់ ម៉ារ៉ា ចុះតាមដាន និងវាយតម្លៃការងារអប់រំជំងឺអេដស៍ នៅមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តពោធិ៍សាត់

2024/11/12 02:35:58 pm        108
លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងប្រធានគណៈកម្មធិការប្រយុទ្ធនិងជំងឺអេដស៍ នៃ​ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ ក្រុមការងារមន្ត្រី​ជំនាញ​ទទួល​បន្ទុក​ការងារ​ថែ​ទាំ​សុខភាព​ជនបទ ធ្វើការចុះពិនិត្យតាមដានការងារអប់រំជំងឺអេដស៍ កាមរោគ សុខភាពផ្លូវភេទ និង​គ្រឿងញៀន នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​ និង​មន្តី្រ​ទាំង​អស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ន​មន្ត្រី​រាជ​ការ​​ទាំង​អស់នៅក្នុងមន្ទីរពុំមានករណីកើតជំងឺអេដស៍នោះទេ ហើយមន្ទីរក៏​បាន​ចាត់​តាំង​មន្ត្រី​ទទួល​​បន្ទុក​ពាក់ព័ន្ធនិងការងារជំងឺអេដស៍ ចូលរួមជាប្រចាំ​ជាមួយ​គណៈកម្មាធិការ​ជំងឺ​អេដស៍​ថ្នាក់​ខេត្ត​ផង​ដែរ។ ក្នុងឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា មានប្រសាសន៍លើកឡើងថា ក្រោយការ​ធ្វើ​តេស៍​សាក​ល្បង​​សមត្ថភាពឃើញថា មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ មានការយក​ចិត្ត​ទុក​ដាក់ និង​យល់ដឹងខ្ពស់លើបញ្ហាជំងឺអេដស៍ ហើយរាជរដ្ឋាភិបាល​កម្ពុជាពិតជាបាន​ប្រឹង​ប្រែង​ដោះ​ស្រាយ​លើ​បញ្ហា​ជំងឺអេដស៍នេះ ដោយធ្វើការលុបបំបាត់​ជំងឺ​អេដស៍​ទទួ​​ល​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ។ លោកជំទាវ បានបន្តថា គោលបំណង​ដែល​ក្រុម​ការងារ​បន្ទុក​ការងារ​ថែ​ទាំ​សុខ​ភាព​ជន​បទ​ ចុះមកក្នុងពេលនេះ គឺដើម្បីផ្សព្វផ្សាយ ឱ្យថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ​ការ​ទាំង​អស់​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទខេត្តពោធិ៍សាត់ រំលឹកឡើងវិញ និងចង់ចាំឡើងវិញថា យើងអាចភ្លេច​មេរោគ​អេដស៍ តែមេរោគអេដស៍មិនភ្លេចយើងទេ ហើយការរីករាលដាលមេរោគអេដស៍វាបានប្តូរទម្រង់ ដោយ​ពី​មុនគឺវាកើតឡើង មានការឆ្លងតែនៅកន្លែងភ្លើងពណ៌ កន្លែង​កម្សាន្ត​សប្បាយ​នៅ​តែ​ទី​ក្រុង​ទី​ប្រជុំជន តែបច្ចុប្បន្ននេះនៅតាមទីជនបទដាច់ស្រយាលក៏មានករណីឆ្លងផងដែរ ជាពិសេស​គឺ​ក្នុង​ស្រទាប់​យុវជន ។ ហើយទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា បើទុកឱ្យក្រសួង​សុខាភិបាល ឬអាជ្ញាធរអេដស៍​ធ្វើ​ការ​ដោះស្រាយ​លុប​បំបាត់​បញ្ហា​ជំងឺ​អេដស៍​តែម្នា​ក់​ឯង​គឺ​មិន​ងាយ​ស្រួល​នោះទេ គឺត្រូវមានការចូលរួមទាំងអស់គ្នាធ្វើការរួមគ្នាជាអន្តរក្រសួង ។ ដូចនេះលោកជំទាវ សូមឱ្យមន្ត្រីទាំងអស់ត្រូវប្រុងប្រយ័ត្នការពារខ្លួន ការពារគ្រួសារ កូនចៅកុំ​ឱ្យ​ឆ្លង​ជំងឺ​អេដស៍ ហើយមន្ទីរត្រូវចាត់តាំងជនបង្គោលធ្វើការសម្រប់សម្រួលនិងសហការ ជាមួយ​ក្រុម​ការងារ​ក្រសួង ដើម្បីទទួលបានពត៌មានថ្មីៗអំពីវឌ្ឍនភាពនៃជំងឺអេដស៍ ជាពិសេសសូម​មន្តី្រ​គ្រប់​ការិយាល័យ ដែលចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅតាម​សហគមន៍​ជ​ន​បទ ត្រូវឆ្លៀតបញ្ជៀបការអប់រំយល់ដឹងអំពីជំងឺអេដស៍ ដូចជាការការពារកុំឱ្យឆ្លង ការបញ្ឈប់​ការ​រើស​អើង​លើ​អ្នកផ្ទុកជំងឺអេដស៍ ជាដើម ហើយបើដឹងថាក្នុង​សហគមន៍​មាន​អ្នក​ផ្ទុក​ជំងឺអេដស៍​ត្រូវ​ជំរុញ​គាត់​ឱ្យទៅទទួលសេវាគាំពាររបស់រាជរដ្ឋាភិបាល​នៅ​តាមមន្ទីរ​ពេទ្យ​ ឬម​ណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​គាត់ ហើយក្នុងនាមមន្ត្រីនៃក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទ យើងបេ្តជ្ញារួមចំណែក ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទមានសុខភាពល្អ ជៀស​ផុត​ពី​រោគ​ប្រចាំ​កាយ​បាន ដែលជាផ្នែកមួ​យក្នុ​ង​គោល​ដៅរបស់​រាជ​រដ្ឋាភិ​បាល​សម្រេច​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០​កម្ពុជា​ក្លាយ​ជា​ប្រទេសមានចំណូលមធ្បម និងឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់ ៕ អត្ថបទ៖ ភិរុណ 

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃខេត្តកំពង់ស្ពឺ

2024/11/12 02:21:46 pm        110
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​ក្រុម​ការងារ​ចុះជួ​យខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរ​ចំពោះ​សិស្ស​និទ្ទេសA ចំនួន៤៧នាក់ និងលោកគ្រូ អ្នកគ្រូ នៃខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រុម​ការ​ងារ​ចុះជួយខេត្ត ក្រុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត លោកនាយក នាយិកា​វិទ្យាល័យទាំង២៥ លោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត ក្រុមគ្រួសារ ស.ស.យ.ក. និង​ប្អូន​ៗសិស្សានុសិស្ស សរុបប្រមាណ ៣០០ នាក់។នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកគ្រូ អ្នក​គ្រូស័្មគ្រចិត្ត ប្អូនៗ សិស្សនិទ្ទេសAទាំង៤៧រូប ដែលបានអញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះ​សំណាល​នៅ​ព្រឹកនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានរំលេចផងដែរថា កម្មពិធីសំណេះសំណាល​នា​ថ្ងៃ​នេះ គឺបាននាំមកនូវការជួបជុំគ្នាក្នុងនោះមានសិស្ស លោកគ្រូ អ្នកគ្រូ និងឱពុក ម្តាយ​របស់​សិស្ស ជាពិសេសតួនាទី ភារកិច្ចជាកត្តាមួយ ប៉ុន្តែទំនៀមទម្លាប់នៃការជួបជុំត្រូវតែមាន ដើម្បី​បង្កើត​ទំនាក់​ទំនង និងភាពកក់ក្តៅរវាងគ្នា និងគ្នា។ទន្ទឹមនឹងនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉ន ដែល​បាន​ខិតខំប្រឹងប្រែង និងលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីបង្រៀនប្អូនៗបន្ថែម រហូត​ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ជាមួយ​នឹង​ការ​អបអរ​សាទ​រចំពោះ​ប្អូន​ៗ​ដែ​ល​ទទួល​បាន​និទេ្ទស A ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្អូនៗឱ្យបន្តចាប់ក្តីស្រមៃ និងខិតខំ​រៀន​សូត្រ​បន្ថែម​តាមរយៈ​ការសិក្សានៅក្នុងថ្នាក់ រៀនដោយសង្កេតអ្នកជោគជ័យ និងរៀនសូត្រ​ពី​បទ​ពិសោធន៍​ការងារ ដើម្បីឱ្យការរៀន​ទាំង​នេះ​ក្លាយ​ជា​មាគ៌ា​នាំ​ប្អូនៗ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​នា​ពេល​អនាគត៕ អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM