CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន

ព័ត៌មានជាតិ

ការរៀបចំតុបតែងលម្អ និងទីតាំង សម្រាប់កីឡាករអុំទូកបានរួចរាល់

2024/11/12 02:10:53 pm        230
គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ការតុបតែងលម្អនៅតាមដងផ្លូវ និងកន្លែងកម្សាន្តនានា ពិសេស ទីតាំងសម្រាប់ក្រុមកីឡាករស្នាក់នៅ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បាន​រួច​រាល់​១០០ភាគរយហើយ។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា នេះ បានប្រាប់BTVឱ្យដឹងថា គិតមកដល់ពេលនេះ ក្រុម​ការងារ​បាន​រៀបចំតុ​ប​តែង​លម្អ​ភ្លើង​ពណ៌​ អ៊ុតកៅស៊ូតាមដងផ្លូវក្នុងខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ ដែលជាទី​តាំង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យអុំទូក ។លោកបានបញ្ជាក់ថា ក្រៅពីនេះ បន្ទប់ទឹកចល័ត ក៏បានរៀបចំរួចរាល់មួយរយភាគរយ ដែល​ក្នុង​ឆ្នាំនេះ​មាន​បន្ទប់ទឹកសរុបចំនួនជាង៥០០ និងបន្ទប់ងូតទឹក​ សម្រាប់​កីឡាករ​អុំទូក​មក​ស្នាក់​នៅ​រាជ​​ធានី​ភ្នំពេញ មានចំនួន២០០បន្ទប់។ លោក​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​សូម​អញ្ជើញ មកលេងកម្សាន្ត មើលការប្រណាំងទូកនៅមុខព្រះបរមរាជវាំង និងម្យ៉ាង​វិញ​ទៀត​មក​មើល​ពី​អភិវឌ្ឍរីកចម្រើននៅរាជធានីភ្នំពេញផងដែរ ។ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេលបី ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ដែលឆ្នាំនេះ នឹង​រៀបចំ​ឡើង​យ៉ាង​អធិក​អធម​ជាង​ឆ្នាំ​មុន ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍។ ជា​រៀង​រាល់ឆ្នាំឱ្យ​តែព្រះពិធីបុណ្យអុំទូកមកដល់ ប្រជាពលរដ្ឋខ្មែរ​ភាគ​ច្រើន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​នានា​មក​ទស្សនាការ ប្រណាំងទូកនៅរាជធានីភ្នំពេញ ដែលខុសប្លែកពីបុណ្យចូលឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋរស់នៅរាជធានីភ្នំ ពេញ ធ្វើដំណើរទៅលេងស្រុកកំណើត និង​តំបន់​កម្សាន្ត​នានា​នៅ​តាម​បណ្តាខេត្ត៕ អត្ថបទ៖ សោភ័ណ 

បក្សនយោបាយ និងពលរដ្ឋ ថ្កោលទោសក្រុមជ្រុលនិយមដែលបង្កើតចលនាក្បត់ជាតិ​នៅក្រៅប្រទេស

2024/11/12 01:57:38 pm        222
គណបក្សនយោបាយមួយចំនួន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ចេញ​មុខ​ថ្កោល​ទោស​ក្រុម​ជ្រុល​និយម ដែលបានប្រកាសបង្កើតចលនាក្បត់ជាតិនៅក្រៅប្រទេស ក្នុងគោល​បំណង​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ មានបណ្តាគណបក្សនយោបាយ និងអង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បានបន្តនាំគ្នាចេញញត្តិ​ថ្កោល​ទោស​ចំពោះផែន​ការ​ទុច្ចរិត​របស់​មេដឹក​នាំ​ជ្រុល​និយម ដែលទើបប្រកាសកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។ ក្នុង​នោះ​គណបក្ស​ខ្មែរ​តែ​មួយ លើកឡើងថា ការប្រកាសបង្កើតចលនាជាតិតស៊ូនៅក្រៅប្រទេស មាន​គោល​បំណង​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះជាចលនាខុសច្បាប់ទាំងស្រុង និង​ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ជាមួយគ្នា លោកស្រី ប្រធានគណបក្សធម្មាធិបតេយ្យ បានចេញញត្តិថ្កោលទោសដូចគ្នា ដោ​យ​ចាត់​ទុក​ការប្រកាសបង្កើតចលនាក្បត់ជាតិនៅក្រៅប្រទេស គឺជាធ្វើរដ្ឋប្រហារ ផ្តួលរំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដើម្បីសម្រេច​មហិច្ឆតា​ដ៏​ខ្មៅ​កខ្វក់​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត​លើ​រាជ​រដ្ឋាភិបាល​ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ទន្ទឹមគ្នានេះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានសម្តែងការ​មិនគាំទ្រ​ចំពោះ​ផែនការ​ចល​នា​ជាតិ​មួយ​នេះ ដោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដូច្នេះប្រជា​ពលរដ្ឋ​មិន​ត្រូវ​ការ​ចលនាតស៊ូអ្វីទៀតនោះទេ។ចំណែកឯ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលមកពី២០ស្ថាប័នផ្សេងគ្នា ចេញញត្តិ​ថ្កោល​ទោស ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស កុំជឿ​លើ​មនោគម​ន៍ជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិ និងក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ព្រម​ទាំងសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះ​ក្រុម​ជ្រុល​និយមមួយក្តាប់តូចទាំងនោះ ដែលចេញមកធ្វើសកម្មភាពផ្ទុយពីច្បាប់ ព្រមទាំងដាក់​ទោស​ទណ្ឌ​តាមនីតិវិធីច្បាប់ ដោយមិនអាចលើកលែងឱ្យបានជាដាច់ខាត៕ អត្ថបទ សេក ឧត្តម

ឯកអគ្គរាជទូតហូឡង់ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត

2024/11/12 12:55:14 pm        134
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ដោយការពេញចិត្តចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេស​ នៃប្រទេសទាំងពីរ ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេច​បវរ​ធិបតី​ និង​ឯកឧត្តម​អគ្គរាជទូត​ក៏បាន​ពិភាក្សាអំពីការបន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ជាពិសេសលេីវិស័យពាណិជ្ជកម្ម និងវិនិយោគ​។ សម្ដេចបវរធិបតីបានចែករំលែកជូនឯកឧត្តមឯកអគ្គរាជទូត​ អំពីការដាក់ចេញនូវគោលនយោបាយ​ យន្តការ​ និង​ការលេីកទឹកចិត្តនានា​ ប្រកបដោយភាពទាក់ទាញ និងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៍ដូចជាធានានូវ​បរិយាកាស​វិនិយោគ​ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តម​អគ្គរាជទូត​ បាន​គូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើងក្នុងការវិនិយោគនៅប្រទេសកម្ពុជាដែរ ហើយរាជរដ្ឋាភិបាល​ហូឡង់​ នឹងបន្តគាំទ្រ​ក្រុមហ៊ុនឯកជន​ហូឡង់ មកវិនិយោគ​នៅកម្ពុជា​។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានផ្លាស់ប្តូ​រយោបល់អំពីបញ្ហាតំបន់និងអន្តរជាតិ​មួយចំនួនផងដែរ៕

ការប្រណាំងទូកងថ្នាក់រាជធានី នឹងចាប់ផ្តើមប្រកួតនៅរសៀលនេះ

2024/11/12 12:49:46 pm        784
ការប្រណាំងទូកងថ្នាក់រាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការការប្រកួតនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ ។ ទូកងត្រូវបានទម្លាក់ចូលទឹកទន្លេរួចរាល់អស់ហើយ ចំណែកក្រុម​កីឡាករ​កំពុង​សម​ដៃ សម្រាប់ការប្រកួតនេះ ដើម្បីជម្រើសចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹង​ចាប់​ផ្ដើម​នៅ​ពីរ​ថ្ងៃទៀត។ក្រុមកីឡាករទូកង បានទម្លាក់ទូករួចរាល់ចូលទៅក្នុងទន្លេ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក៏​បាន​ត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួនរួចរាល់១០០ភាគរយផងដែរ សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​នា​រសៀល​នេះ ដោយពួកគេបានហ្វឹកហាត់សមកម្លាំងនៅលើទីតាំងផ្ទាល់ជាច្រើន ជុំផងដែរ ដើម្បី​បង្កើន​សមត្ថភាពឱ្យកាន់តែខ្លាំងក្លា ។ក្រុមកីឡាករទូកង «មហានាគ» របស់វត្តនាគវ័ន្ត បានបង្ហាញក្តីរំភើបរីករាយ ដែលបាន​ចូលរួម​ក្នុង​ការ​ប្រណាំង​ទូក នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ ។ ពួកគេម្នាក់ៗ មានសេចក្តីមុតមាំ និង​ជឿជាក់ ថានឹងអុំទទួលយកជ័យលាភីឱ្យខាងតែបាន ខណះទូក មហានាគ មួយនេះ តែង​តែ​ទទួល​ជ័យលាភីឯកមករហូត ទាំងការប្រណាំងទូកថ្នាក់រាជធានី និងថ្នាក់ជាតិ ។ ការ​ប្រណាំងទូកង ថ្នាក់រាជធានីនេះ គឺធ្វើឡើងតែមួយរសៀលថ្ងៃទី១២នេះប៉ុណ្ណោះ ដើម្បី​រក​ម្ចាស់​ជ័យ​លាភី ទៅប្រកួតការប្រណាំងទូកថ្នាក់ជាតិ ជាមួយបណ្តាទូកងជាច្រើនទៀត ដែល​មក​ពី​តាម​បណ្តា​ខេត្ត។សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រារព្ធ​ឡើង​រយៈ​ពេល​០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។ ឆ្នាំនេះដែរ មាន​ទូកង សរុបចំនួន៣៤៦ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង២ម៉ឺននាក់៕ អត្ថបទ ៖ លីហេង

កីឡាករអុំទូកមកពីបណ្ដាខេត្តសប្បាយចិត្តដោយមើលឃើញពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ

2024/11/12 12:40:38 pm        128
ឈានចូលមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមកីឡាករ​អុំទូក​មក​ពី​បណ្ដា​ខេត្ត​កាន់​តែច្រើនបានធ្វើមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមប្រកួតនៅថ្ងៃទី ១៤ ១៥ និងថ្ងៃទី ១៦ វិច្ឆិកា​ខាង​មុខ។ ចូលមកដល់រាជធានីភ្នំពេញភ្លាម ពួកគេបង្ហាញពីភាពភ្ញាក់ផ្អើល ភ្ជាប់ជាមួយ​ក្ដី​សប្បាយ​រីករាយ ដែលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។ក្រុម​កីឡាករអុំទូក មកពីតាមបណ្ដាខេត្ត កាន់តែច្រើន បាន​ធ្វើ​ដំណើរ​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​។ ទូកនីមួយៗ អាចមានកីឡាករចំណុះទូក ចាស់ព្រឹទ្ធាចារ្យដឹកនាំទូក ចុងភៅ សាច់​ញាតិ​កីឡាករ​យ៉ាង​ហោចណាស់ក៏ប្រមាណ ១០០នាក់ដែរ ដោយពួកគេម្នាក់បង្ហាញនូវស្នាមញញឹម ភាព​សប្បាយរីករាយ ពេលធ្វើដំណើរមកដល់រាជធានីភ្នំពេញ។ពួក​គាត់មួយចំនួនខកខានចូលរួមប្រកួតនៅរាជធានីភ្នំពេញ រយៈពេលជាង ១០ឆ្នាំមកហើយ រី​ឯ​ពួក​គាត់​មួយ​ចំនួនទៀត ចូលរួមប្រកួតជារៀងរាល់ឆ្នាំ។ សម្រាប់​អ្នក​ខក​ខាន​ចូល​រួម​ប្រកួត​ជា​ច្រើន​ឆ្នាំ ​ក៏ដូចជាអ្នកចូលរួមប្រកួតរាល់ឆ្នាំ នៅតែបង្ហាញភាពភ្ញាក់ផ្អើល និង​ពេញ​ចិត្ត​ពី​ការ​រីក​ចម្រើន​របស់​រាជ​ធានី​ភ្នំពេញ។ ពួកគេចាប់អារម្មណ៍ជាខ្លាំង ពិសេសនៅត្រើយម្ខាងមុខព្រះបរមរាជវាំង ដែល​កន្លង​ទៅមានតែផ្ទះតូចៗ មានព្រៃ ប្រែមកជាអាគារខ្ពស់ៗជាច្រើន ដោយភ្ជាប់​ផ្លូវ​បណ្ដាញ​ផ្លូវ​ខ្វាត់​ខ្វែង​។ជាទិដ្ឋភាពនៅតាមដងទន្លេ នៅថ្ងៃទី ១២ វិច្ឆិកានេះ ចាប់ផ្ដើមមានអ៊ូអរ មមាញឹក។ ក្រុម​កីឡាករ​អុំ​ទូ​ក​ខ្លះ ចាប់ផ្ដើមទម្លាក់ទូករបស់ខ្លួនចូលទឹកទន្លេ ខ្លះទៀត​ចាប់​ផ្ដើម​ហ្វឹកហាត់​ផ្ទាល់​នៅ​លើ​ផ្ទៃ​ទឹក​ រីឯក្រុមចុងភៅចាប់ផ្ដើមមមាញឹកចម្អិនអាហារសម្រាប់កីឡាករផងដែរ។ ចំពោះ​ក្រុម​កីឡាករ​អុំទូក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញវិញ នៅថ្ងៃទី ១២វិច្ឆិកា នេះ កំពុងជាប់​ភារកិច្ច​ប្រកួត​ថ្នាក់​រាជធានី​។ សូមជម្រាបជូនថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤៕ អត្ថបទ៖ គឹម ហុក

ទូកខ្មែរក្រោមកំពុងហាត់សម ត្រៀមចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/12 12:23:01 pm        458
ទូកខ្មែរក្រោមមានឈ្មោះ «ខ្មែរក្រោមមានជ័យ» ដែលជាទូកតំណាងខ្មែរក្រោម តែមួយគត់ កំពុង ហាត់សម​ត្រៀមចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីរ​ថ្ងៃ​ខាង​មុ​ខ​នេះ ក៏ដូចជាបានប្ដេជ្ញាយកជ័យជម្នះ និងខិតខំចូលរួម​ញាំង​កម្ម​វិធី​បុណ្យ​ប្រពៃណី​ជាតិ​មួយ​នេះ​ឱ្យកា​ន់​តែសប្បាយរីករាយ។ក្នុងពេលក្រុងពាលីសុំសេចក្តីសុខ និងទម្លាក់ទូកដើម្បីហាត់សមត្រៀមចូលរួមប្រណាំង លោក ញឹម រិទ្ធី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម និងជាប្រធានគណៈកម្មការទូកខ្មែរក្រោមមានជ័យ បាន​ឲ្យដឹងថា ទូកងនេះ បានកកើតឡើងតាំងពីឆ្នាំ២០០២ ស្ថិតក្នុងវត្តសាមគ្គីរង្សី ក្រោមការ​ជួយ​ជ្រោម​ជ្រែង​ពី​បង​ប្អូនខ្មែរនៅគ្រប់ទិសទី និងដែលការចូលរួមប្រកួតកន្លងមក ក៏ទទួល​បាន​លទ្ធផល​ល្អ​ផងដែរ។លោកបានបន្តថា បច្ចុប្បន្នទូក “ង” «ខ្មែរក្រោមមានជ័យ» ត្រៀមខ្លួនរួចរាល់ហើយ​ក្នុង​ការ​ចូល​រួម​ប្រណាំង​ ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ជាមួយនឹងការប្ដេជ្ញាចិត្តធ្វើឲ្យបានលទ្ធផលល្អ និង​ចូល​រួម​បង្កភាព​សប្បាយ រីករាយជូនប្រជាពលរដ្ឋដែលនឹងចូលរួមទស្សនាកម្សាន្ត ។ចំណែកចំណុះទូកដែលជាបងប្អូនខ្មែរក្រោម បានលើកឡើងថា ពួកគេ​ពិ​ត​ជា​មាន​ការ​សប្បាយ​រីករាយជាខ្លាំង ដែលទូកងតំណាងឱ្យខ្មែរក្រោមតែងតែមានវត្តមានក្នុងព្រះរាជពិធីបុណ្យអុំទូក នៅ​មុខ​ព្រះបរមរាជវាំង ហើយជាឱកាសដល់ខ្មែរលើ ខ្មែរកណ្ដាល និងខ្មែរក្រោម បានជួបជុំគ្នា ក្នុង​កម្ម​វិធី​បុណ្យធំរបស់ជាតិ ប្រកបដោយភាពសប្បាយរីករាយ ។គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅ ក្នុង​​រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ។ តាមការគ្រោងទុក ព្រះរាជ​ពិធី​បុណ្យ​ឆ្នាំនេះ នឹងរៀបចំឡើងយ៉ាងអធិកអធមជាងឆ្នាំមុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និងប្រទេសជាតិមានសុខ សន្តិភាពពេញបរិបូរ ។គួររំលឹកដែរថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ ក្នុង​គោល​បំណងរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលដឹក​នាំ​ដោយ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ រំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ចាម) ដែល​បាន​ចូល​មក​ឈ្លាន​ពាន​ត្រួត​ត្រាខ្មែរអស់រយៈពេលបួនឆ្នាំ ពោលនៅ គ.ស.១១៧៧–១១៨១ ៕ អត្ថបទ៖ សុខរិទ្ធិ

ACU ឃាត់ខ្លួនអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ទាក់ទិនសូកប៉ាន់យកតំណែងតាមរយៈឈ្មោះ លី សាម៉េត

2024/11/12 12:08:12 pm        503
អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយ​មាន​ការ​សូកប៉ាន់រត់ការយកតំណែងតាមរយៈឈ្មោះ លី សាម៉េត ហៅគ្រូមា ។អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាល​រង​ខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយ​មាន​ការ​សូក​ប៉ាន់រ​ត់ការយកតំណែងតាមរយៈឈ្មោះ លី សាម៉េត ហៅគ្រូមា និងឈ្មោះ ឡាច សំរោង។ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ទូរទស្សន៍ BTV News នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបា​ន​បញ្ជូន​សំណុំ​រឿង​មួយ​ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនសង្ស័យឈ្មោះ ឡាយ វិសិដ្ឋ ជាអភិបាលរងខេត្តពោធិ៍សាត់ ក្នុងសំណុំរឿងជាប់សង្ស័យប៉ុនប៉ងសូកប៉ាន់ ដើម្បី​រក​តំណែង។តាមប្រភពព័ត៌មានឲ្យដឹងថា ការសូកប៉ាន់នោះមានទឹកប្រាក់ប្រមាណជាង ៥០ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក​។ ក្នុងរឿងក្ដីឈ្មោះ លី សាម៉េត មកដល់ពេលនេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ឃាត់​ខ្លួន​មនុស្ស ៣នាក់ហើយ ហើយកាលពីម្សិលមិញ​តំណាង​អយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​លើ​ឈ្មោះ មួង ឃីម និងឈ្មោះ អ៊ុត ធី ផងដែរ។សូមជម្រាបជូនថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យដូចជា ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចំពោះឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

ឯកឧត្តម វង សូត អនុញ្ញាតឲ្យប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/11/12 11:43:02 am        145
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាត​ឲ្យ​លោក MASAHIRO Sano ប្រធានអង្គការកុគីសៃ KJO ជប៉ុន ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ នៅវិមានរដ្ឋសភា។ឯកឧត្តមអនុប្រធានទី២រដ្ឋសភា មានសេចក្តីសោមនស្សរីករាយដែល លោកSano ប្រធាន​អង្គការ អញ្ជើញមកជួបសំណេះសំណាល រំលឹកអនុស្សាវរីយ ដែលធ្លាប់បាន​ធ្វើ​កិច្ច​សហការ​ជា​មួយ​គ្នារយៈ​ពេលជាង១៥ឆ្នាំ ក្នុងពេលដែលឯកឧត្តម វង សូត ជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន យុវនីតិសម្បទា។ឯកឧត្តម បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះលោ​ក​ប្រធាន​អង្គការ​ដែល​បាន​ជួយ​កង់​យ៉ាង​ច្រើន​ ជាងបីម៉ឺនគ្រឿងដល់កុមារ ពិសេសសិស្សានុសិស្សក្រីក្រនៅទីជនបទតាមបណ្តាខេត្ត។តាមគោលដៅអង្គការកុគីសៃ មានបំណងជួយកង់៥ម៉ឺនគ្រឿងដល់កុមារកម្ពុជា ដើម្បីឲ្យទទួល​បាន​ដូច​កាលជួយរបស់គាត់នៅក្នុងប្រទេសជិតខាង។ តែដោយពិភពលោក​ទទួល​រង​នូវ​វិបត្តិ​ជំងឺ​កូវីដ ​និងបញ្ហាមួយចំនួន ទើបអង្គការនេះខកខានមិនបានសម្រេចគោលដៅ។ លោក Sano ប្រធាន​អង្គការនឹងខិតខំបន្ថែមទៀត ដើម្បីជួយសម្រេចគោលដៅនេះ។ឯកឧត្តម វង សូត ក៏បានសន្យាថា នឹងជួយជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការ រវាងក្រសួងដៃគូរ និង​អង្គការកុគីសៃនេះបន្តទៀត ដើម្បីបន្តកិច្ចសហការជួយដល់កុមារ និងសិស្សានុសិស្ស​ក្រីក្រ​កម្ពុជា​ថែម​ទៀត។សូមជម្រាបថា អង្គការកុគីសៃKJO ជប៉ុន បានជួយកង់យ៉ាងច្រើនដល់កុមារកម្ពុជា ពិសេសកុមារ និងសិស្សានុសិស្សក្រីក្រនៅជនបទតាមបណ្តាខេត្ត គឺចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ដែលលោក Masahiro Sano បានផ្តល់មកកម្ពុជា ចំនួន៧៩ លើក ស្មើនឹង ៣០,៥៣០កង់៕

កុមារ​ជិត៨ម៉ឺន​នាក់​នៅខេត្ត​បាត់​ដំបង​ទទួល​បានការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ​

2024/11/12 11:04:13 am        144
លោកវេជ្ជ​បណ្ឌិត​ ចេងលី​ ស៊ុនឃាង​ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់​ដំបង​ បានឱ្យ​ដឹង​ថា​ កុមារ​នៅទូទាំង​ខេត្ត​បាត់​ដំបង​ដែលមាន​អាយុ​ចាប់​ពី​៩ខែរហូតដល់៥៩ខែ​ជិត ​៨ម៉ឺន​នាក់​ហើយ​បាន​ទទួល​​ការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូចដោយឥតគិតថ្លៃ​ ខណៈ​យុទ្ធនាការ​ចាក់​ជិត​ត្រូវ​បានបិទបញ្ចប់។លោកវេជ្ជ​បណ្ឌិត​ ចេង​លី​ ស៊ុនឃាង​ បញ្ជាក់​ថា​ គិត​ចាប់​ពី​ថ្ងៃ​ទី​១ដល់ថ្ងៃទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ មានកុមារចំនួន៧៩​ ៥២៥នាក់ទទួល​បានការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូ​ច​ដោយ​ឥត​គិតថ្លៃ​ ក្នុង​ចំនួនកុមារគោលដៅ​សរុប​៩៧​ ៤៣១នាក់។លោកវេជ្ជ​បណ្ឌិត​ ចេង​លី​ ស៊ុនឃាង​ ឱ្យ​ដឹង​បន្ថែម​ថា​ ក្រុម​គ្រូពេទ្យ​បាននិង​កំពុង​បន្ត​យុទ្ធនាការ​បោសសម្អាត​ដោយចុះចាក់​វ៉ាក់សាំង​ដល់​កុមារ​នៅ​តាម​មូលដ្ឋាន​ដែល​ខក​ខាន​មិន​បាន​ចាក់​ក្នុង​ពេល​កន្លង​មក។ជាមួយ​គ្នា​នេះ​ លោកវេជ្ជ​បណ្ឌិត​ ចេង​លី​ ស៊ុនឃាង​ អំពាវនាវ​ដល់មាតាបិតា និងអ្នក​អាណាព្យាបា​ល​នៅទូ​ទាំងខេត្តបាត់ដំបង ឱ្យ​បន្តនាំកូនៗ​ដែល​មាន​អាយុ​ចាប់​ពី​៩​ខែ​ដល់​៥៩​ខែទៅ​ទទួល​ការ​ចាក់​​វ៉ាក់​សាំងការពារជំងឺកញ្ជ្រឹល និងស្អូចឱ្យបាន​គ្រប់​ៗគ្នា​។សូម​បញ្ជាក់ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល និងស្អូច​ដល់​កុមារ​អាយុ​ចាប់​ពី​៩​ខែ​ដល់​៥៩ខែបាននិងកំពុងធ្វើឡើងនៅទូទាំងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៤៕

ឯកឧត្ដម ជា វ៉ាន់ដេត អញ្ជើញធ្វើបាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និង​សម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

2024/11/12 09:55:45 am        179
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុង “ពិធី​សម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ” ព្រមទាំង​ផ្តល់​កិត្តិយ​ស​អញ្ជើញជាវាគ្មិននៃ “បាឋកថាស្តីពីទស្សនទានក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា” ជូន​ដល់​គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត ស.ជ.គ. ដើម្បី​ឱ្យ​កាន់​តែ​យល់​ច្បាស់​អំពីវឌ្ឍនភាព និងការជំរុញការងារបរិវត្តកម្មឌីជីថល ស្របតាម​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥។ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ សម្រាប់​ដាក់​ឱ្យ​ប្រើប្រា​ស់នៅ ស.ជ.គ. មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់​ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតនៃ ស.ជ.គ. សរុបចំនួនប្រមាណ ២៥០ នាក់ ហើយត្រូវ​បាន​រៀប​ចំ​ឡើង​ស្រប​តាម​ស្មារតីនៃ “កិច្ចព្រមព្រៀង​ស្ដីពីកិ​ច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ verify.gov.kh ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងការរៀប​ចំ​ហេដ្ឋារ​ច​នា​សម្ព័ន្ធ និង​ការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង” ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ និង​ទទួល​បាន​នូវ​វឌ្ឍនភាព ដូចខាងក្រោម៖១. ការដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ តាមរយៈ ថ្នាលផ្ទៀង​ផ្ទាត់​ឯកសារ verify.gov.kh លើសញ្ញាបត្រថ្នាក់បណ្ឌិត បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ និង​បរិញ្ញា​បត្រ​ដែលចេញដោយ ស.ជ.គ. សរុបចំនួន ៥ ២២០ សន្លឹក។២. ការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងបំពាក់នូវឧបករណ៍ឌីជីថល ដែល​ត្រូវ​បាន​សម្ពោធ​ក្នុង​ថ្ងៃ​នេះ សម្រាប់បម្រើដល់តម្រូវការប្រើប្រាស់របស់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត អាច​សិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចប្រជុំនិម្មិត ជាអាទិ៍។៣. ការបញ្ចប់ជាស្ថាពរនូវ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ដែល​បច្ចុប្បន្ន​នេះ​បាន​ជួយ​សម្រួលយ៉ាងខ្លាំងដល់សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតប្រើប្រាស់​សម្រាប់​ធ្វើ​ការ​សិក្សា និង​ស្រាវ​ជ្រាវ ដោយឥតគិតថ្លៃ។៤. ការបញ្ចប់ការរៀបចំ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System - UMS)។ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញ​ល្បឿន​នៃ​ការ​ធ្វើ​បរិវត្តកម្ម​រដ្ឋាភិបាល​ឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង​បញ្ចកោណ​ទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែល​អភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់​ឱ្យ​ប្រើក្នុ​ង​គោល​បំណង​លុប​បំបាត់​ការ​ក្លែង​បន្លំ​ឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់​ទំនុក​ចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្រប​តាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែល​មាន​សុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ ដែលការ​ប្រើប្រាស់​ឯកសារ​ដែល​មាន​ដាក់​បញ្ចូល ​QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារ​ថត​ចម្លង​ក្នុង​ទម្រង់​ជាក្រដាសឡើយ។ ក្នុងនោះ ស.ជ.គ. គឺជា គ្រឹះស្ថានឧត្តមសិក្សាទី១ ដែលបាន​ចូល​រួម​ដាក់​ឱ្យ​ប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវ​នៃ​សញ្ញា​បត្រ​របស់ខ្លួន។ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ នៅ ស.ជ.គ. ក៏ជា​សមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់​ចូលរួមចំណែក​បណ្តុះបណ្តាល​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល និង​ជំរុញ​ការចាប់យកជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា ដើម្បីឈានទៅសម្រេចបាននូវ ផែន​ទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ (Digital Skill Development Roadmap 2024-2035) ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ មាន​លទ្ធភាព​ក្នុង​ការ​ប្រើប្រា​ស់​សម្រា​ប់​គ្រប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅកម្ពុជា។ គ្រឹះស្ថានឧត្តម​សិក្សា​ដែល​មាន​បំណង​​ប្រើ​ប្រាស់ ​សូមទាក់ទងតាមរយៈទូរសព្ទលេខ ០៧៧ ៦៣០ ១៨២ ឬអ៊ីមែល [email protected]

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM