CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន

ព័ត៌មានជាតិ

ក្រុមកីឡាការិនីត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរួមប្រណាំងទូកងថ្នាក់រាជធានីនៅថ្ងៃស្អែកនេះ

2024/11/11 02:47:31 pm        186
ក្រុមកីឡាការនី ត្រៀមខ្លួនរួចរាល់ សម្រាប់ការចូលរួមប្រណាំងទូកងថ្នាក់រាជធានី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ។ ទូកង «សំហេងមហាសែនតេជោ បារមីសារវ័នតេជោ» ជាទូករបស់ថ្នាក់រដ្ឋបាលខណ្ឌបឹងកេងកង ក្រោម​ការឧបត្ថម្ភទាំងស្រុងរបស់ឯកឧត្តម អ៊ិត សំហេង ប្រធានក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយខណ្ឌបឹងកេងកង។ ក្រុម​កីឡាការិនី ទូកង ខាងលើនេះ បង្ហាញក្តីរំភើបរីករាយ ក្នុងនាមជានារីភេទ ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រណាំង​ទូកថ្នាក់រាជធានីនេះ។ ក្រុមកីឡាការិនីបញ្ជាក់​ថា​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​១០០​ភាគ​រយហើយ សម្រាប់ការប្រកួតយកជ័យជម្នះ ក្នុងការប្រណាំងទូក​ថ្នាក់​រាជ​ធានី​នៅ​ថ្ងៃ​ស្អែក​នេះ និងបន្តឡើងទៅប្រកួតថ្នាក់ជាតិនៅថ្ងៃទី១៤ ខាងមុខ ។ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បាន​ដឹក​នាំ​មន្ត្រី ចុះសំណេះសំណាល ជាមួយបងប្អូនក្រុមកីឡាការិនីនៅវត្តសារាវ័ន ដើម្បីជា​ការ​លើក​ទឹក​ចិត្ត និងកម្លាំងចិត្តដល់ពួកគាត់ ឱ្យមានភាពស្វាហាប់ ប្រកួតយក​ជ័យ​ជម្នះ​នៅ​ថ្ងៃ​ប្រកួត​ទាំង​ថ្នាក់​រាជ​ធានី និងថ្នាក់ជាតិ ។ ការសំណេះសំណាលនោះ ក៏បានឧបត្ថម្ភនូវគ្រឿងបរិភោគ , ភេសជ្ជៈ ក៏ដូចជាថវិការមួយចំនួនដល់ក្រុមកីឡាការិនីផងដែរ។ សូមបញ្ជាក់ថានៅក្នុងខណ្ឌបឹងកេងកង គឺមានទូកងចំនួន២ ដែលនឹងត្រៀម​ចូល​រួម​ក្នុង​ការ​ប្រណាំង​ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ២០២៤នេះ ដែល​ជាទូក ង ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភទាំងស្រុង របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង៕ អត្ថបទ៖ លីហេង

សម្តេចធិបតីផ្តាំទៅបុគ្គល ជេម សុខ កុំវិភាគតាមអារម្មណ៍គប្បីវិភាគ ដោយយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ

2024/11/11 02:45:48 pm        160
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅកាន់បុគ្គល ជេម សុខ កុំធ្វើការ​វិភាគ​ទៅតាមរម្មណ៍របស់ខ្លួន គប្បីរៀនវិភាគតាមវិទ្យាសាស្រ្តវិញ ដោយការវិភាគ និងការរិះគន់​ដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ពីសំណាក់បុគ្គលរូបនេះ នាពេលកន្លងមកថា រាជរដ្ឋាភិបាលគ្មាន​ធ្វើអ្វីនោះ គឺទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ខណៈការដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណត្តិថ្មីរយៈពេល១៥ខែមកនេះ សម្រេចបាននូវសមិទ្ធផលទាំងតូចទាំងធំគួរឲ្យកត់សម្គាល់។ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោល នៅខេត្តកែប នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅបុគ្គល ជេម សុខ ឲ្យមក​ស្រុកខ្មែរ ​ដើម្បីមើលការអភិវឌ្ឍស្រុកខ្មែរដោយផ្ទាល់កុំធ្វើការវិភាគតាមអារម្មណ៍ ហើយសម្តេច​ប្រកាស​ស្វាគមន៍ ​និងធានានូវសុវត្ថិភាពដល់បុគ្គលរូបនេះពេលមកដល់ស្រុកខ្មែរថា​នឹងគ្មានការ​ចាប់ចង​អ្វីនោះទេ​ ថែមទាំង​អនុញ្ញាត​ឲ្យ​ទៅជួបរដ្ឋមន្រ្តីទាំងអស់​ ក្នុងជួររាជរដ្ឋាភិបាលផងដែរ ដើម្បី​សិក្សាស្វែងយល់​ និងស្រង់ព័ត៌មានពិត ​និងច្បាស់លាស់បន្ថែមទៀតនោះ។យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងផងដែរថា​ ក្នុងនាមសម្តេចផ្ទាល់ក៏ ដូចជា​រាជរដ្ឋាភិបាល​ សម្តេចប្រកាស​ទទួល​ស្វាគមន៍​ចំពោះការរិះគន់ និង​ការវិភាគ​របស់បុគ្គល​ទាំង​ឡាយណា ​ដែលរិះគន់ដើម្បីស្ថាបនា​ ពុំមែនរិះគន់​តាមអារម្មណ៍ ​និង​ចោទប្រកាន់​ដោយគ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ដើម្បី​តែគេងចំណេញ​នយោបាយនោះឡើយ៕ អត្ថបទ បាន ចក់

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្ការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2024/11/11 02:26:44 pm        132
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់ គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក តែងមានកំណើនខ្ពស់ នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ បានបណ្តាលឱ្យ​មាន​កំណើន​ជន​រង​គ្រោះជា​អតិបរមា និងមានការខូចខាតទ្រព្យសម្បត្តិជាច្រើន។ ភាគច្រើននៃគ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរ​លើស​ល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរព​សិទ្ធិ​អាទិភាព​ជាដើម​។នាឱកាស​ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូម​មេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតី ចូលរួមបង្ការ និងទប់ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក បើកបរយានយន្តតាមវិធានការដូចខាងក្រោម៖១-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។២-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។៣-មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់​ទំនង​។៤-មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។៥-មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។៦-ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។៧-ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។៨-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។៩-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ។១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគ​យល់​អធ្យាស្រ័យ​។គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែង​នូវ​សេចក្តី​សង្ឃឹម​ជឿជាក់​លើ​អ្នក​ប្រើ​ប្រាស់​ផ្លូវ គ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្ត​តាម​សេចក្តី​អំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក ខាងមុខនេះ និងជានិច្ចកាល គ្រប់ពេលធ្វើដំណើរ សំដៅ​ធានា​ឱ្យ​មាន​សណ្តាប់​ធ្នាប់ មានសេចក្តីសុខ សុភមង្គល ជីវភាពរុងរឿងក្នុងសង្គមដែលមានការអភិវឌ្ឍ និង​សុខ​សន្តិភាព​ប្រកបដោយចីរភាព៕ អត្ថបទ រដ្ឋា

ការរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករអុំទូកសម្រេចបានប្រមាណ ៩០ភាគរយ

2024/11/11 01:59:47 pm        279
គិតត្រឹមព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ ការរៀបចំកន្លែងស្នាក់នៅ​សម្រាប់​កីឡាករ​អុំ​ទូក​តាម​បណ្តា​ខេត្ត​នានា​មក​ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក សម្រេចបានប្រមាណ៩០ភាគរយ។ នេះតាម​ប្រសាសន៍​​ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់​BTV​នៅព្រឹក​ថ្ងៃទី១១​ខែវិ​ច្ឆិកានេះ។ឯកឧត្តមបានបន្តថា កន្លែងស្នាក់នៅរបស់កីឡាករអុំទូក​ដែល​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​រៀប​ចំ​នោះ ​មានបីទីតាំងរួមមាន៖ទី១.ទីក្រុងរណបOCIC ជ្រោយចង្វារ ទី២.ទីលានប្រជាធិបតេយ្យ ស្ថិត​នៅ​ខណ្ឌឫស្សីកែវ និងទី៣.អតីតឃ្លាំងសាំងសូគីមី នៅទល់មុខទីលានប្រជាធិបតេយ្យ។ បន្ថែម​លើនេះ ឯកឧត្តមអំពាវនាវដល់កីឡាករអុំទូកទាំងចាស់ និងថ្មី សូមថែរក្សាសុខភាព និង​រក្សា​អនាម័យ ក្នុងពេលចូលរួមព្រះរាជពិធីបុណ្យអុំទូក។ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុង​រយៈ​ពេល​៣​ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលឆ្នាំនេះ នឹងរៀបចំ​ឡើង​យ៉ាង​អធិក​អធម​ជាង​ឆ្នាំ​មុន ស្របតាមប្រពៃណីជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញ​បូរិបូណ៍។ជារៀងរាល់ឆ្នាំ ឱ្យតែព្រះពិធីបុណ្យអុំទូកមកដល់ ប្រជាពលរដ្ឋខ្មែរ​ភាគ​ច្រើន​បាន​នាំគ្នាធ្វើដំណើរមកពីខេត្តនានាមកទស្សនាការប្រណាំងទូកនៅរាជធានីភ្នំពេញ។គួរ​រំលឹកដែរថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណមកម៉្លេះ ក្នុង​គោល​បំណង​រំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលដឹកនាំដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ រំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ (ចាម) ដែលបាន​ចូល​មក​ឈ្លាន​ពានត្រួតត្រាខ្មែរអស់រយៈពេល៤ឆ្នាំ ពោលនៅ គ.ស.១១៧៧–១១៨១៕ អត្ថបទ៖ទូច សោភ័ណ

សហជីព-កម្មករ អរគុណរដ្ឋាភិបាលចំពោះការរៀបចំព្រឹត្តការណ៍ពិធីបុណ្យអុំទូក

2024/11/11 01:49:37 pm        123
នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹង​ឈានមកដល់។ សហជីពក៏ដូចជាកម្មកររោងចក្រ បានសម្តែង​ការ​អរគុណ​ជូន​ចំពោះ​ប្រមុ​ខ​រាជ​រដ្ឋាភិបាល និងមន្រ្តីគ្រប់លំដាប់ជាន់ថ្នាក់ ដែលដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ការ​រស់​នៅ​ប្រកបដោយភាពសម្បូរសប្បាយ ជាពិសេសការរៀបចំព្រឹត្តិការណ៍សប្បាយៗជាច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋអាចឈប់សម្រាក និងដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ។លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ក្នុងរយៈពេល៣ថ្ងៃ នៃការ​រៀបចំ​ព្រឹត្តិការណ៍​ពិធី​បុណ្យ​អុំទូក​នា​ពេល​ខាង​មុខ បើនិយាយប្រៀបធៀបទៅនឹងប្រទេសមួយចំនួនដែលបច្ចុប្បន្នឃើញថា កត្តា​សន្តិភាព​គឺ​ជាឱកាសមួយដែលយើងអាចចូលរួមគ្រប់សព្វបែបយ៉ាងទាំងអស់ ក៏ប៉ុន្តែបើ​ប្រទេស​ដែល​មាន​សង្រ្គាម គឺនឹងពុំមានលទ្ធភាព ឬមិនអាចចូលរួម​ការ​អបអរ​សាទរ​នូវ​កម្ម​វិធី​ផ្សេង​ៗ​បា​ន​នោះ​ទេ ដូច្នេះសម្រាប់ពិធីបុណ្យអុំទូកនាពេលខាងមុខនេះ សុំឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកម្មករ កម្មការិនីទាំងអស់ចូលរួមដោយក្តីសប្បាយរីករាយ។ លោកបន្ថែមទៀតថា កត្តាសន្តិភាព គឺជា​ភាព​អស្ចារ្យ​នៃ​ប្រទេសដែលទទួលបាន និងសុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលទប់ស្កាត់ និងការពារ​សន្តិភាព​ឲ្យ​បានយូរអង្វែង។ក្រុមកម្មករ​រោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ក៏បានសម្តែងការ​អរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជាអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដែលនឹងត្រូវ​ចូលរួម​រៀបចំ​ពិធី​បុណ្យ​ជាតិ​នា​ពេល​ខាង​មុខ​នេះ​ឡើង ក៏ដូចជាកីឡាក កីឡាការិនីចំណុះជើងទូកដែលនឹងចូលរួមការប្រណាំងទូក សុំឲ្យ​ទទួល​បាន​ជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អគ្រប់ៗគ្នា។ ក្រុមកម្មករ បានឲ្យដឹងទៀតថា សម្រាប់ពិធីបុណ្យអុំទូកនេះ ពួកគាត់ និងក្រុមគ្រួសារ នឹង​នាំ​គ្នា​ទៅ​ដើរ​លេងកម្សាន្តនៅមុខព្រះបរមរាជវាំងផងដែរ ដើម្បីទស្សនាការប្រណាំងទូក និងការ​បណ្តែត​ប្រទីប​ជា​ដើមក្រោយសម្រាកពីការងារ។ ពួកគាត់បាននិយាយស្រដៀងគ្នាទៀតថា ដោយសារ​កម្ពុជា មានសន្តិភាពទើបមានការអភិវឌ្ឍ និងផ្តល់នូវភាព​សប្បាយរីករាយ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​អាច​រស់នៅ និងដើរលេងកំសាន្ត ថែមទាំងជួបជុំគ្រួសារដោយគ្មានសំពាធអ្វីទាំងអស់។សូម​បញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ​២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់​សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤​។ ទន្ទឹមនេះ ក្រសួងការងារ ក៏បានជំរុញឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវខិតខំ​រៀបចំ​បើក​ប្រាក់​ឈ្នួលជូនកម្មករនិយោជិតលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចធិបតី ជំរុញឱ្យប្រព័ន្ធព័ត៌មានផ្សព្វផ្សាយព័ត៌មាន ឱ្យសុក្រឹតមានវិជ្ជាជីវៈ កុំរំលោភព្រំដែនច្បាប់

2024/11/11 01:29:32 pm        105
ដោយសារតែមានអ្នកសារព័ត៌មានមួយក្ដាប់តូច ជាពិសេសក្រុមអ្នកព័ត៌មានបម្រើឱ្យបរទេសបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលធ្វើនាំឱ្យពលរដ្ឋមានការភ័ន្តច្រឡំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យបណ្តាអ្នកសារព័ត៌មានទាំងឡាយធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានសុក្រឹតត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ដែលមិនរំលោភទៅលើព្រំដែនច្បាប់។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញដាស់តឿនបែបនេះ ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងជាង ១២ គ.ម ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។ ក្នុងឱកាសនោះសម្តេច បានលើកយកករណីអ្នកកាសែតលោក មិច ដារ៉ា ដែលត្រូវបាន​រាជរដ្ឋាភិបាល​ដោះលែង​ឱ្យមានសិទ្ធិសេរីភាពឡើងវិញ ក្រោយដឹងកំហុស និងសូមទោស ខណៈរូបលោក បានប្រព្រឹត្តិខុសទាក់ទងនឹងការផ្សាយព័ត៌មានមួយបង្កាច់រាជរដ្ឋាភិបាល ភ្ជាប់ជាមួយរូបភាពមិនពិត។សម្តេចធិបតី បានសង្គត់ធ្ងន់ថា សិទ្ធិសេរីភាព សន្តិភាព និងការ​ទទួលខុសត្រូវ គឺត្រូវតែអនុវត្ត​ទៅជាមួយ៕

សម្តេចធិបតីប្រកាសថា គ្មានការលក់ និងដោះដូរសាលាតិចណូ ដូចការចុះផ្សាយរបស់ពួកប្រឆាំងឡើយ

2024/11/11 01:09:01 pm        174
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រាប់ដល់បងប្អូនជនរួមជាតិថា គ្មានការដោះដូរ និងលក់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដូចការចុះផ្សាយរបស់​ក្រុម​ប្រឆាំងនោះឡើយ ខណៈសាលានេះ មានសិស្សទៅចូលរៀនកាន់តែច្រើន ហើយរាជរដ្ឋាភិបាលនឹងពង្រីកសាខាថ្មីមួយទៀត នៅជាយក្រុងភ្នំពេញផងដែរ។ការប្រកាសអះអាងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលបម្រើឲ្យបរទេសមួយបានផ្សាយថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវគេលក់ឱ្យឈ្មួញ ក្រោមរូបភាពដោះដូរដី»នោះ។ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោល នៅខេត្តកែប នៅព្រឹកថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានការលក់ដូរចំពោះ សាលាតិចណូនោះឡើយ មានតែកំពុងសាងសង់ថ្មីបន្ថែមមួយទៀត ដែលស្ថិតតាមបណ្តោយ​មហាវិថីឈ្នះ-ឈ្នះ រាជធានីភ្នំពេញ ដោយសារតែមានសិស្សទៅចូលរៀននូវសាលានេះ​កាន់​តែច្រើនទៅៗនោះ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការផ្សព្វផ្សាយរបស់សារព័ត៌មានវីអូឌី ជាភាសាខ្មែរនេះ ជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មាន​ចរិត​បង្ខូច​កិត្តិយស​ដល់​គ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ បង្ខូច​កិត្តិយស​ដល់រាជរដ្ឋាភិបាល និងជាព័ត៌មានបំពុល​បរិយាកាស​សង្គមដែលធ្វើ ឲ្យសាធារណជនមានការភាន់ច្រឡំនោះ។ សម្តេចក៏បានរំលឹក និងអំពាវនាវដល់ជនរួមជាតិទាំងអស់ត្រូវ រួមគ្នាឲ្យបានសកម្មបន្ថែមទៀតប្រឆាំង និងទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ​ ជាក់ស្តែងដូចជាករណីព័ត៌មាន វីអូឌីនេះ ដែលបាន​ផ្សព្វផ្សាយ​មិនពិត​ បំភ្លើស​ការពិត​ដើម្បីបម្រើឲ្យបរទេស៕អត្ថបទបាន ចក់

សម្តេចធិបតី៖ ពាក្យរក្សាសន្តិភាពមិនមែនជាពាក្យគំរាមអ្នកប្រឆាំងទេ ប៉ុន្តែបើបាត់សន្តិភាពសង្គ្រាមនឹងកើតឡើង

2024/11/11 12:56:14 pm        150
ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែមានប្រសាសន៍រំលឹកពីកត្តាសន្តិភាព បើទោះបីជាក្រុមជ្រុលនិយមមួយក្ដាប់តូចបន្តរិះគន់ថា រាជរដ្ឋាភិបាលនៅតែលើកយកពាក្យរក្សាសន្តិភាពឱ្យខាងតែបានមកប្រើដើម្បីជាការគំរាមដល់អ្នកប្រឆាំងនោះ សម្តេច បានមានប្រសាសន៍ថា សម្តេចនៅតែប្រើពាក្យនេះព្រោះថា បើបាត់សន្តិភាព សង្គ្រាមនឹងកើតឡើងហើយ។សម្តេចធិបតីបានរំលឹកថា ខេត្តកែបនេះ កុំថាឡើយមកលេងបុណ្យសមុទ្រ ឬមកលេងកម្សាន្តជាប្រចាំ អតីតកាលមិនមានសន្តិភាពទេ សូម្បីតែដីកែបតូចមួយ ក៏មានដែននៃជំរកនៃ អស្ថិរភាព ការវាយប្រហារគ្នាដែរ កុំថាឡើយជនជាតិខ្មែរសូម្បីតែជនបរទេសក៏ត្រូវទទួលរងនូវការសម្លាប់ដែរ។គួររំលឹកថា អតីតកាលប្រទេសកម្ពុជាបានទទួលរងនូវការឈឺចាប់ដោយសារសង្គ្រាមស៊ីវិល បានអូសបន្លាយអស់រយៈពេលជាង៥០០ឆ្នាំ ទំរាំទទួលបាននូវសន្តិភាពក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ដែលកើតឡើងក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលបានយកជីវិតធ្វើដើមទុក ចូលទៅតំបន់ជម្លោះ ភាគីខ្មែរក្រហម ដែលនៅសេសសល់ ដើម្បីស្វែងរកការយោគយល់ពីគ្នា និងឈានទៅដល់ការឯកភាពជាតិ ឯកភាព​ទឹកដី បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ដែលគ្រប់ភាគីជម្លោះបានចូលមករួមរស់នៅក្រោមដំបូល​នៃរដ្ឋធម្មនុញ្ញតែមួយ​ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធ​តែមួយ ប្រកបដោយភាពសុខុដុមរមនារហូតមកដល់សព្វថ្ងៃ៕

ឧត្តមសេនីយ៍ឯក​បណ្ឌិត​ ណុប​ នរិន្ទ ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងស្ដាប់របាយការណ៍​ ស្ដីពីដំណេីរការ​ Hotline

2024/11/11 12:43:28 pm        80
នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការ ងារ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានលេីកឡេីង​ពី​ការធ្វេីការងារសំណូមពរនានា លេីការប្រេីប្រាស់ប្រព័ន្ធ Hotline ដែលបានអនុវត្តកន្លងមក និង​ត្រៀមអនុវត្តទទួលពាក្យបណ្ដឹងតាមប្រអប់សំបុត្រអេឡិត្រូនិច ព្រមទាំងការប្រេីប្រាស់រៀបចំ​ឯកសាររបាយការណ៍មតាមប្រព័ន្ធអេឡិតត្រូនិច eGDI របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ឯកឧត្តមឧត្តមសេនីយ៍ឯកអគ្គនាយករង បានកោតសរសេីរ និងអរគុណរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដល់ក្រុមការងារ​ដែល​បាន​ចូលរួម​សហការក្នុងការអនុវត្តការងារ ក្នុងការឆ្លេីយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក ។ជាមួយគ្នានេះដែរឯកឧត្តម អគ្គនាយករង ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា បង្កេីន​ការលេីកទូរសព្ទឲ្យបានទាន់វេលា ​ហេីយក៏ជាការចែករំលែកបទពិសោធន៍​ការងារ លេីជំនាញ​អន្តោប្រវេសន៍ ជាពិសេសការងារ Hotline នេះឲ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀត ។

ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆន្ទថាវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាស្របនឹងរដ្ឋធម្មនុញ្ញ

2024/11/11 11:40:03 am        320
ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថា វិសោធនកម្មបទបញ្ញា ផ្ទៃក្នុងនៃរដ្ឋសភាធ្វើឡើង ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុម ប្រឹក្សា​ធម្មនុញ្ញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​សម្តេច​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ពាក់ព័ន្ធនឹងការស្នើ​សុំ​ពិនិត្យ​ធម្មនុញ្ញ​ភាព​បទ​បញ្ជា​ផ្ទៃ​ក្នុងនៃរដ្ឋសភា នៅវិមានរដ្ឋធម្មនុញ្ញ។ ពាក់ព័ន្ធនឹងសំណើវិសោធនកម្មខាងលើ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជា​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា សំណើនៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ពាក់ព័ន្ធ​នឹង​២៣​ប្រការ ដោយខ្លឹមសារជាការធ្វើបច្ចុប្បន្នលើពាក្យពេចន៍ និងការបំពេញ​បន្ថែម​ដើម្បី​ឱ្យកា​រ​អនុវត្ត​លើ​នីតិវិធី​របស់រដ្ឋសភាប្រព្រឹត្តទៅកាន់តែរលូន។សូមជម្រាបថា ក្រោយពីបានពិនិត្យ និងពិភាក្សា សមាជិក-សមាជិកាទាំង​៩រូប​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សម្រេចជាឯកច្ឆន្ទថា វិសោធនកម្មបទបញ្ញាផ្ទៃក្នុងនៃរដ្ឋសភា ដែលបាន​អនុម័ត​នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ស្រប​នឹង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM