រដ្ឋបាលខេត្តបាត់ដំបង នាំយកអំណោយឧបត្ថម្ភកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន
កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
រទេះសាឡីមិនត្រឹមជារបស់ប្រើប្រាស់បុរាណទេ តែក៏ជាផ្នែកមួយនៃសិល្បៈតាំងលម្អរក្សាទុកអត្តសញ្ញាណវប្បធម៌ខ្មែរឲ្យបន្តរស់នៅក្នុងសង្គមសម័យថ្មី
កម្លាំងសមត្ថកិច្ចចុះបង្រ្កាបអគារពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេស និងភស្ដុតាងមួយចំនួន

ព័ត៌មានជាតិ

ក្រសួងបរិស្ថានកំពុងពង្រឹងការអនុវត្តច្បាប់ ពង្រីកគម្របបៃតង និងអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋានដើម្បីការរស់នៅប្រកបដោយចីរភាព

2026/02/25 07:31:39 pm        178
ក្រសួងបរិស្ថានបាននិងកំពុងជំរុញការបណ្តុះកូនឈើចម្រុះនិងដាំបន្លែឱ្យបានច្រើន នៅតាមថ្នាលបណ្តុះកូនឈើប ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនគម្របបៃតង និងរួមសាមគ្គីគ្នាបង្កើនសន្តិសុឋស្បៀង ជួយគាំទ្រដល់វីរកង័ព ជនភៀសសឹក និងជីវភាពសហគមន៍។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងការផ្សព្វផ្សាយចំណេះដឹងបង្កើនភាពបៃតង នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦។ ឯកឧត្តម ខ្វៃ អាទិត្យា បានបបន្ថែមថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញចលនាដាំដុះកូនឈើចម្រុះនិងបន្លែបង្ការ នៅតាមថ្នាលបណ្តុះកូនឈើ ដើម្បីអ្នកចូលរួមបានបន្តយកចំណេះដឹង ទៅចូលរួមដាំដុះកូនឈើ និងបន្លែបង្ការ នៅតាមសាលារៀន វត្តអារាម និងនៅតាមសហគមន៍ ដែលមិនត្រឹមតែចូលរួមបង្កើនគម្របបៃតងនៅកម្ពុជា និងបម្រើការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព និងជួយដល់ពលរដ្ឋភៀសសឹកផង និងការគាំទ្រវីរកងទ័ពជូរមុខដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដីជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងយុត្តិធម៌ និងសហគមន៍មូលដ្ឋាន ក្នុងន័យទប់ស្កាត់បទល្មើសព្រៃឈើ និងធនធានធម្មជាតិ ដោយពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។ លើសពីនេះ ក្រសួងបរិស្ថានបានជំរុញពង្រីកគម្របបៃតងនៅកម្ពុជា តាមរយៈ ការជំរុញការបណ្តុះ និង ចែកជូនកូនឈើយកទៅដាំ ដោយឥតគិតថ្លៃជាច្រើនលាន ដើម ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងប្រទេស។ ទន្ទឹមនឹងនេះ យុទ្ធសាស្រ្តចម្បងទៀត គឺការអភិវឌ្ឍលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ តំបន់កាពារធម្មជាតិ តាមរយៈការរៀបចំគោលដៅលម្ហែបៃតង ដែលកន្លងមកបាននិងកំពុងអនុវត្តនៅតំបន់ភ្នំខ្នងផ្សារ ភ្នំគូលែន គីរីរម្យ និងទេទឹកពុះ និងនៅតាមតំបន់សហគមន៍មួយចំនួនទៀត ដែលយុទ្ធសាស្រ្តនេះ បានជួយកែប្រែទំលាប់របស់ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ មកជាអ្នកផ្តល់សេវាទេសចរណ៍ ដោយបង្រៀនសហគមន៍តំបន់ការពារឱ្យក្លាយទៅជាពាណិជ្ជករ សហគ្រិនភាព និងអាចបង្កើនចំណូលពៅសេកម្មនៃគោលដៅលម្ហែបៃតងជាដើម។ ទាំងនេះជាការអភិវឌ្ឍនៅហ្នឹងកន្លែង ដែលផ្តល់ភាពជាម្ចាស់ដល់ប្រជាសហគមន៍ សមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថាមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីបញ្រ្ជាបចំណេះដឹង លើភាពបៃតងជាមួយប្រជាពលរដ្ឋ មកពីសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ៧ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ លោក ច័ន្ទថេត ថានុរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការជំរុញចលនាបង្កើនគម្របបៃតង បានធ្វើឡើងជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅតាម សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបណ្តុះការស្រឡាញ់ព្រៃឈើ សត្វព្រៃ ជំរុញឲ្យមានការការពារធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាព និង ចូលរួមចំណែកក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងលើដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពាននាពេលកន្លងទៅ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ «រាជរដ្ឋាភិបាលមានគោលនយោបាយចង់បណ្តុះឱ្យកូនខ្មែរខ្លាំង»

2026/02/25 07:23:48 pm        176
«យុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានគោលដៅបណ្តុះកូនខ្មែរឱ្យខ្លាំង តាមរយៈការជ្រើសរើសមុំទី១ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍មូលធនមនុស្ស»។ នេះជាការគូសបញ្ចាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យអាស៊ីអឺរុប នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរុប គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរុប រួមទាំងសរុបជាង ៣០០នាក់។ ឯកឧត្តមបន្តទៀតថា ដើម្បីឱ្យសង្គមបោះជំហានទៅមុខពីមួយជំនាន់ទៅមួយជំនាន់ ទាមទារឱ្យយុវជនស្រករក្រោយត្រូវតែមានសមត្ថភាពខ្លាំងទាំងចំណេះជំនាញ ទាំងសីលធម៌ក៏ល្អ និងសុខភាពក៏រឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យនិស្សិតចាប់យកឱកាសដែលថ្នាក់ដឹកនាំ រៀមច្បងជំនាន់មុនបានខិតខំពុះពារការលំបាកគ្រប់យ៉ាង ប្រកបដោយការលះបង់ខ្ពស់ដើម្បីបង្កើតបរិយាកាសអំណោយផលគ្រប់បែបយ៉ាងដល់យុវជនជំនាន់ក្រោយ ដូចជា សាលារៀនមានគ្រប់ទីកន្លែង ចំណីអាហារសម្បូរបែប សម្លៀកបំពាក់ល្អ មធ្យោបាយធ្វើដំណើរក៏មានគ្រប់គ្រាន់។ ដូច្នេះ នៅសល់តែម្យ៉ាងគត់ គឺការខិតខំប្រឹងប្រែងដោយខ្លួនឯងរបស់ក្មួយៗនិស្សិតគ្រប់រូបដើម្បីក្លាយជាមូលធនមនុស្សដ៏ពូកែសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ «ក្នុងគ្រួសារមួយ ក៏ដូចជាក្នុងសង្គមទាំងមូលដែរ ដើម្បីឱ្យគ្រួសារឬសង្គមបោះជំហានទៅមុខ ទាល់តែមនុស្សជំនាន់ក្រោយដើរឱ្យបានឆ្ងាយជាងមនុស្សជំនាន់មុន»។ នេះជាការផ្តល់ឧទាហរណ៍ជាក់ស្តែងរបស់ឯកឧត្តម ប៉ែន បូណា ដោយមិនភ្លេចរម្លឹកពីអតីតកាលដ៏ជូរចត់នៃប្រទេសជាតិយើងក្នុងសម័យសង្គ្រាម និងជាពិសេសរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រទេសជាតិរងការបំផ្លិចបំផ្លាញគ្មានសល់ ក្នុងនោះមានទាំងវិស័យអប់រំផងដែរ។ ប៉ុន្តែ ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានកសាងប្រទេសឱ្យរីកលូតលាស់ខ្លាំងដូចសព្វថ្ងៃដែលផ្តល់ឱកាសអំណោយផលយ៉ាងខ្លាំងដល់យុវជនជំនាន់ក្រោយ។ បាឋកថានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

អ្នកដំណើរសាទរចំពោះការត្រួសត្រាយផ្លូវជុំវិញផ្សារដើមគរចាស់បានស្អាតឡើងវិញលែងរំខានដល់ការធ្វើចរាចរណ៍

2026/02/25 04:26:37 pm        239
ដងផ្លូវនានានៅជុំវិញផ្សារដើមគរចាស់ ត្រូវបានអាជ្ញាធរបើកឲ្យធ្វើលំហូរចរាចរណ៍​វិញទាំងអស់​ហើយ ខណៈ ការរៀបចំសណ្តាប់ធ្នាប់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រេច​លទ្ធផល​៩០​ភាគរយហើយ។ អ្នកដំណើរសាទរ ចំពោះការត្រួសត្រាយផ្លូវនេះឱ្យទូលាយវិញ។ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែលលក់ដូរនៅលើផ្លូវ និង ចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគរ ដែលធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ មានសណ្តាប់ធ្នាប់ល្អប្រសើរប្រមាណ៩០ភាគរយហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាត់វិធានការមិនឱ្យអាជីវករលក់ដូរលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា ការសម្រេចបានជោគជ័យដ៏ធំធេងនេះ គឺបានមកពីការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត មិនថាយប់ ថ្ងៃរបស់អាជ្ញាធរ និងកងកម្លាំង ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ។ ការគាំទ្រនេះ ក៏ព្រោះតែការអនុវត្តការងារប្រកបដោយភាពទន់ភ្លន់ ស្លូតបូត តែម៉ឺងម៉ាត់ និងធ្វើឡើងដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ១៧លាននាក់។ពលរដ្ឋរស់នៅក្នុងតំបន់ និងអ្នកដំណើរដែលឧស្សាហ៍ឆ្លងកាត់ សម្តែងក្តីសាទរសប្បាយរីករាយ ចំពោះការរៀបចំដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភ័ណ្ឌភាពល្អប្រសើរឡើង ដើម្បីបរិស្ថានអនាម័យល្អ ក្នុងទីក្រុង ។ ទន្ទឹមនឹងការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ខាងលើ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ និងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតិឱ្យមានការលក់ដូរបំពានលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវឡើយ។ ចំពោះការងារដោះស្រាយការកកស្ទះចរាចរណ៍តាមដងផ្លូវវិញក៏ត្រូវរួមគ្នាធ្វើឡើងជាប្រចាំផងដែរ ដោយនៅពេលនេះនៅរាជធានីភ្នំពេញ មានយានជំនិះច្រើនជាងចំនួនមនុស្សទៅហើយ ៕ អត្ថបទ ៖ លីហេង 

កម្ពុជាផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២

2026/02/25 04:21:22 pm        275
ភ្នំពេញ ៖ កម្ពុជាផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ ដែលជារបាយការណ៍ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការស្វែងយល់ឱ្យកាន់តែទូលំទូលាយ ចំពោះហានិភ័យសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។ ​លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការសម្រប សម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គ.ស.ហ. នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីការវាយតម្លៃ ហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២ (NRA II) សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពី តំណាងធនាគារពិភពលោកប្រចាំកម្ពុជា តំណាងម្ចាស់ជំនួយមកពីប្រទេសកាណាដា ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធ ក្នុងក្របខណ្ឌជាតិ-អន្តរជាតិ ដែលជាភ្នាក់ងារក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។សិក្ខាសាលានេះដែរ ក៏មានគោលបំណងធ្វើការផ្សព្វផ្សាយពីលទ្ធផលនៃរបាយការណ៍ ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២ (NRA II) ដែលបានរៀបចំយ៉ាងលម្អិតពីក្រុមការងារចម្រុះ ទទួលបន្ទុក រៀបចំរបាយការណ៍រួម នៃការវាយតម្លៃហានិភ័យថ្នាក់ជាតិ និងត្រូវបានអនុម័តនៅចុងឆ្នាំ២០២៥។ ការវាយតម្លៃហានិភ័យថ្នាក់ជាតិ គឺជាធាតុដ៏សំខាន់មួយ ក្នុងការអនុលោមតាមស្តង់ដាររបស់ FAFT ដើម្បីជួយកំណត់ និងវាយតម្លៃ កម្រិតហានិភ័យសម្អាតប្រាក់ និង ហិរញ្ញប្បទានភេវរកម្មរបស់ប្រទេស ហើយកម្ពុជាបានអនុម័តនូវរបាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី១ នៅឆ្នាំ២០១៦។ របាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិនេះ នឹងប្រើប្រាស់ជាមូលដ្ឋានក្នុងការស្វែងយល់ឱ្យកាន់តែទូលំទូលាយ ចំពោះ ហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងជាឯកសារគោល ដើម្បីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ អាចកំណត់ផែនការ សកម្មភាព និងបែងចែកធនធានប្រកបដោយប្រសិទ្ធភាព ក្នុងការកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ និងការពង្រឹងសមត្ថភាពស្ថាប័ន លើការត្រួតពិនិត្យ ការផ្លាស់ប្តូរព័ត៌មាន ការស៊ើបអង្កេត ការកាត់ទោសបទល្មើស ការរឹបអូសផលនៃបទល្មើសជាដើម សំដៅទប់ស្កាត់ និងបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងខិតខំបង្កើតសម្ព័ន្ធមិត្តជាច្រើន ដើម្បីបើកចំហជើងមេឃលើវិស័យអាកាសចរណ៍

2026/02/25 04:15:24 pm        252
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា កម្ពុជាកំពុងខិតខំបង្កើត និងត្រូវការសម្ព័ន្ធមិត្តច្រើន ដើម្បី​បើក​ចំហជើ​ងមេឃ​លើ​វិស័យ​អាកាស​ចរណ៍​ឱ្យកាន់តែទូលំទូលាយទៅ កាន់ពិភពលោក សំដៅទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​មក​ទស្សនា​កម្ពុជា​កាន់តែច្រើន។ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល ក្នុងបទសម្ភាសន៍ជាមួយBTV បានលើក​ឡើង​អំពី​វឌ្ឍនភាព​នៃ​វិស័យ​អាកាស​ចរណ៍ ថាក្រុមហ៊ុនអាកាសចរណ៍ជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដែលមានឈ្មោះថា «អង្គរអ៊ែរ» ប៉ុន្តែចាប់ពី ដើមឆ្នាំ២០២៥ ត្រូវបានធ្វើការផ្លាស់ប្ដូរឈ្មោះពី "កម្ពុជាអង្គរអ៊ែរ" មក "air cambodia"។ ក្រុមហ៊ុន អាកាសចរណ៍ជាតិ មានកាតព្វកិច្ច ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​សម្រប​សម្រួល និងជួយជំរុញដល់ គោលនយោបាយជាតិ។ឯកឧត្តម បានបញ្ជាក់អំពីការបញ្ជាទិញយន្តហោះប៊ូអ៊ិញបន្ថែមទៀត ចំនួន១០គ្រឿងពីសហរដ្ឋ អាម៉េរិក និងមានលទ្ធភាពជ្រើសរើសបន្ថែមចំនួន១០គ្រឿងទៀត ដែលការ​បញ្ជាទិ​ញយ​ន្ត​ហោះ​ប៊ូ​អ៊ិញ​នេះ ​មិនមែនត្រឹមតែប្រើប្រាស់លើគោលដៅពាណិជ្ជកម្មសុទ្ធសាធទេ ប៉ុន្តែបាន​ជួយ​កម្ពុជា​ច្រើន​ណាស់​លើការ ចរចាពន្ធបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក។ឯកឧត្តម វ៉ាន់ ចន្ទី បានបញ្ជាក់ថា ចំពោះយន្តហោះប៊ូអ៊ិញដែលបានបញ្ជាទិញ គឺត្រូវការរយៈពេល ៥ឆ្នាំ ទើបយើងអាចទទួលបានយន្តហោះយកមកប្រើដែលនៅក្នុងផែនការ គឺយើង​នឹង​ទទួល​បាន​មួយ​គ្រឿង ឬពីរគ្រឿង ដើម្បីយកមកប្រើប្រាស់មុន ដែលភាពយឺតនេះ មិនមែន​មក​ពី​យើង​អត់​សមត្ថ​ភាពទទួលទេ ប៉ុន្តែគឺដោយសារខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនប៊ូអ៊ិញ ព្រោះក្រុមហ៊ុន​មួយ​នេះ មានអ្នកបញ្ជាទិញច្រើននៅលើពិភពលោក៕ អត្ថបទ៖ មុត សុទ្ធ

រដ្ឋមន្ត្រីធម្មការ៖ ក្រសួងបានដាក់ចេញនូវអភិក្រមស-៣ ដើម្បីសុខដុមនីយកម្មសាសនានៅក្នុងសង្គមកម្ពុជា

2026/02/25 04:00:41 pm        100
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ មានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។​ថ្លែងក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបាននូវសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈជូនក្រសួង និងរាជរដ្ឋាភិបាលក្នុងឆ្នាំកន្លងទៅនេះ។ឯកឧត្ដមបន្ថែមថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះក្រសួងធម្មការ និងសាសនាក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយ«លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា»នៅកម្ពុជា ដើម្បីបន្តពង្រឹងភាពជាពលរដ្ឋល្អក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា ដើម្បីរក្សាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា, ការចូលរួមសហការលើកិច្ចការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការងារមនុស្សធម៌នោះ ក្រសួងធម្មការ និងសាសនាបានបង្កើតអភិក្រមស-៣ សម្រាប់វត្តអារាមក្នុងនោះមានដូចជា វត្តស្អាត វត្តស្វាង និងវត្តស្ងប់ ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយសម្រាប់អនុវត្តតាមវត្តអារាមនៅទូទាំងប្រទេស។ វត្តអារាមទាំងអស់ក៏ជាកន្លែងសម្រាប់អនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល និងចូលរួមផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារ ការលុបបំបាត់អំពើហិង្សា ការទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ជាដើមផងដែរ៕​ដោយ៖ គង់ ឌិន

ខេត្តកណ្តាល ដាក់ផែនការទាក់ទាញ​វិនិយោគ​បង្កើត​រោងចក្រ​សហគ្រាស​បន្ថែម​ដើម្បី​បង្កើត​ឱកាស​ការងារជូ​នពលរដ្ឋ

2026/02/25 04:00:26 pm        301
នៅថ្ងៃទី២៥ ខែកុម្ភៈនេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល បាន​បើក​សន្និបាត​បូក​សរុប​លទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តការងារបន្តរបស់ខ្លួននៅឆ្នាំ២០២៦ ហើ​យ​នៅក្នុងឱកាសបើកសន្និបាតនេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បាន​ដាក់​ផែន​ការផ្តល់ការសម្របសម្រួលឲ្យបានល្អ ទាក់ទាញអ្នក​វិនិយោគ​មក​បណ្តាក់​ទុន​បើក​រោង​ចក្រ​សហ​គ្រាសឲ្យបានច្រើនថែមទៀត ដើម្បីបង្កើតឱកាសការងារកាន់តែជូនពលរដ្ឋ។ឯកឧត្តម ប្រាក់ សារ៉ាត់ ថ្លែងថា ផែនការនៅក្នុងឆ្នាំ២០២៦នេះ ខេត្តនឹង​បង្កើនសកម្មភាព​ផ្តល់​ការ​សម្រប​សម្រួលទាក់ទាញអ្នកវិនិយោគបង្កើតរោងចក្រ សហគ្រាសឲ្យបានកើនលើសឆ្នាំ២០២៥ ដែល​មាន​៥៥រោងចក្រសហគ្រាស ខណៈ ក្នុងខែមករា ឆ្នាំ២០២៦ ខេត្តទាក់ទាញ​បាន​អ្នក​វិនិយោគ​មក​បង្កើតរោងចក្រសហគ្រាសបានចំនួន២គម្រោងរួចហើយ។ ឯកឧត្តម ប្រាក់ សារ៉ាត បន្តថា សម្រាប់អ្នកវិនិយោគ ដែលកំពុងអនុវត្តគម្រោងបង្កើតរោងចក្រ សហ​គ្រាសនោះ គឺខេត្ត នឹងផ្តល់ការសម្រប​សម្រួល​ជំរុ​ញ​ឲ្យ​រោង​ចក្រ​សហ​គ្រាស​បើក​ដំណើរ​ការ​ឲ្យ​បាន​លឿន និងស្របច្បាប់ សំដៅជំរុញបង្កើតឱកាសការងារជូនក្នុងខេត្ត និងក្រៅ​ខេត្ត​ឲ្យ​បាន​ច្រើន​។ឯកឧត្តម គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល និងវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជនឲ្យបានគ្រប់ៗ ដើម្បីផ្គត់ផ្គង់ពលកម្មជំនាញ ឲ្យស្របតាមសេចក្តីតម្រូវការចាំបាច់ របស់រោងចក្រសហគ្រាស។លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា មកដល់បច្ចុប្បន្ន ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន២០៦៣សហគ្រាស ក្នុងនោះរោងចក្រក្នុងវិស័យវាយយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន២៩៦ ក្រៅពីនេះជាវិស័យវាយណភណ្ឌកាត់ដេរ ១ ៧៦៧សហគ្រាស បាន បង្កើតឱកាសការងារជូន បានមានកម្មករនិយោជិត ២៣ម៉ឺន៥ ៤១៧ នាក់ ក្នុងនោះស្ត្រី ១៥ម៉ឺន ៦០០០នាក់ និងនៅខ្វះកម្មករនិយោគជិតជាច្រើនទៀត ចូលបម្រើការងារ។ហើយបើតាមលោក ច្រឹង ណារី ប្រធានវិទ្យាស្ថានពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល ថ្លែងថា បច្ចុប្បន្ន វិទ្យាស្ថាន បានទទួលសិស្ស ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង សញ្ញាបត្រកម្រិតC1 C2 C3 បានប្រមាណជិត ១២០០នាក់ ដោយឡែកការអនុវត្តកម្មវិធីអាហារូបករណ៍ រាជរដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនក្រីក្រ និងងាយរងហានីភ័យ ចូលរៀនជំនាញកម្រិតសញ្ញាបត្រ C1 បានប្រមាណជិត ១៣៧០នាក់ ហើយបច្ចុប្បន្ន វិទ្យាស្ថានក៏កំពុងបានបន្តចុះផ្សព្វផ្សាយតាមខ្នងផ្ទះ តាមឃុំសង្កាត់ តាមផ្សារ និងទីសាធារណៈនានា ឲ្យរាល់យុវជនចូលរៀនជំនាញវិជ្ជាជីវៈដោយមិនមានការគិតថ្លៃ៕ អត្ថបទ ស៊ុម សុខជា 

CMAC មានផែនការរំដោះផ្ទៃដីពីមីនប្រមាណ ២០០គីឡូម៉ែត្រក្រឡា​ក្នុងឆ្នាំ២០២៦ នៅ​តំបន់​ជម្លោះ​ព្រំដែន

2026/02/25 03:46:11 pm        239
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានដាក់ផែនការរំដោះផ្ទៃដីពីមីន ប្រមាណ​២០០​គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២៦ នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បាន​មាន​ប្រសាសន៍​ថា ស​ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញទស្សនវិស័យ និង​យុទ្ធសាស្រ្តច្បាស់លាស់លើវិស័យមីន ដើម្បីធានាសុវត្ថិភាពដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​។ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៦ អង្គភាពCMAC បាន​ដាក់​ចេញផែនការរំដោះផ្ទៃដីពីមីន និងយុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ​ពី​១៨០​ទៅ​២០០​គីឡូម៉ែត្រ​ក្រឡា ​នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបច្ចុប្បន្ន ក្រុមការងារកំពុង​ធ្វើ​ការងារ​យ៉ាង​សស្រាក់​សស្រាំ។​សង្គ្រាមចំនួន​២លើក នៅឆ្នាំ២០២៥ ដែលបង្កឡើងដោយភាគីថៃជាមួយប្រទេសកម្ពុជា អង្គភាព CMAC បានរកឃើញអាវុធយុទ្ធភណ្ឌជាច្រើន ដែលយោថៃបានប្រើប្រាស់ក្នុងពេលធ្វើសង្គ្រាមនោះ មាន​ដូចជា គ្រាប់បែក MK84-82 គ្រាប់បែកចង្កោម គ្រាប់បែកផ្សែង គ្រាប់បែកគីមី និងអាវុធ​កែ​ច្នៃ​ថ្មី​ៗ ជាដើម។ ផ្ទៃដី ដែលបានរងផលប៉ះពាល់ មានប្រមាណជាង៤៤ម៉ឺនហិតា៕ អត្ថបទ៖ ទូច សោភ័ណ 

អ្នកនយោបាយមានសុទិដ្ឋិនិយមថាបេសកកម្មការទូតរបស់សម្តេចធិបតីនឹងមានប្រយោជន៍ចំពោះបញ្ហាព្រំដែន

2026/02/25 03:34:57 pm        397
មេដឹកនាំគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា បានបង្ហាញ​នូវសុទិដ្ឋិនិយម​ចំពោះ​បេសកកម្ម​ការ​ទូតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅអាម៉េរិក និងអឺរ៉ុប ថាជាបេសកកម្ម​ដ៏​សំខាន់​ដែល​នឹង​នាំ​ប្រយោជន៍ដល់ ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ BTV ថា ដំណើរ​ទស្សន​កិច្ច​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក គឺទទួល​បាន​ជោគជ័យ​យ៉ាង​ធំ​ធេង​សម្រាប់​ប្រទេសកម្ពុជា ដោយសារសម្តេចបាន​នាំ​យក​បញ្ហា​ថៃ​រំលោភ​បំពាន​បូរណភាព​ទឹក​ដី​កម្ពុជា​ឲ្យ​ពិភពលោកបានដឹងឮ។ ឯកឧត្តមបានកោតសរសើរអំពីបេសកកម្មភាពការទូតរបស់សម្តេចធិបតីនៅលើឆាកអន្តរជាតិ ដើម្បី​នាំយកការពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ ទៅប្រាប់ពិភពលោក ដើម្បី​ស្វះ​ស្វែងរក​ការ​គាំទ្រ​លើ​ផ្នែក​ច្បាប់​អន្តរជាតិ។សូមជម្រាបថា បេសកកម្មការទូតដ៏សកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រៅប្រទេស​គឺ​ដើម្បី​ផល​ប្រយោជន៍ជាតិ ក៏ដូចជាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ សម្តេចធិបតី កំពុង​បំពេញ​បេសក​កម្ម​ការទូតយ៉ាងមមាញឹកនៅលើឆាកអន្តរជាតិ។ ចប់ពីសហរដ្ឋអាម៉េរិក សម្តេច​បាន​អញ្ជើញ​ដល់​ទ្វីបអឺរ៉ុប និងកំពុងមមាញឹកក្នុង​ការ​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​​កំពូលអន្តរជាតិ ដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការ​សហ​ប្រជាជាតិ​ទទួលបន្ទុកសិទ្ធិមនុស្ស ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និង​អនុ​ប្រធាន​កាកបាទក្រហមអន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានាមានដូចជា ប្រធានា​ធិបតីទីម័រឡេស្តេជាដើម៕ អត្ថបទ៖ វង្ស សុភាព 

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យបច្ចេកទេសជលយានយន្ត ដើម្បីពង្រឹងសុវត្ថិភាពជូនភ្ញៀវទេសចរ

2026/02/25 03:31:41 pm        215
ព្រះសីហនុ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវទឹក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានយន្តដឹកជញ្ជូនទេសចរណ៍យ៉ាងសកម្ម។ នេះបើតាម ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តតាមបណ្តាកោះនានា។ កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។គោលបំណងសំខាន់ៗនៃការត្រួតពិនិត្យ ការចុះត្រួតពិនិត្យនេះ ផ្តោតសំខាន់ទៅលើចំណុចបច្ចេកទេស និងវិធានការសុវត្ថិភាព រួមមាន ពិនិត្យលក្ខណៈបច្ចេកទេស ធានាថាជលយានយន្តមានសភាពរឹងមាំ និងមានម៉ាស៊ីនដំណើរការល្អ។ ត្រួតពិនិត្យអាវពោង និងឧបករណ៍សង្គ្រោះបន្ទាន់ឱ្យបានគ្រប់គ្រាន់តាមចំនួនភ្ញៀវ និងទប់ស្កាត់ការដឹកភ្ញៀវលើសកំណត់ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ បង្កើនទំនុកចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តក្នុងខេត្តព្រះសីហនុ។អាជ្ញាធរមានសមត្ថកិច្ច ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មជលយានយន្តទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវទឹកឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែប្រសើរឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អត្តពលិកកេនយ៉ា Sebastian Sawe ក្លាយជាមនុស្សដំបូងរត់ម៉ារ៉ាតុងប្រើពេលក្រោមពីរម៉ោង
04/27/2026 10:04 AM
រុស្ស៊ី និងកូរ៉េខាងជើង យល់ព្រមលើកិច្ចសហប្រតិបត្តិការយោធារយៈពេលវែង
04/27/2026 10:04 AM
រដ្ឋបាលខេត្តបាត់ដំបង នាំយកអំណោយឧបត្ថម្ភកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន
04/27/2026 10:04 AM
កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំ ដល់ស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ
04/27/2026 10:04 AM
ទោះ MPL រដូវកាលនេះ មិនសូវមានតុល្យភាពរវាងក្រុមខ្លាំង និងខ្សោយ តែ CFU តែងគោរពគូប្រកួតជានិច្ច
04/27/2026 10:04 AM
ទីក្រុងប៉េកាំងព្រមានសហភាពអឺរ៉ុប ក្រោយក្រុមហ៊ុនចិន ត្រូវបានដាក់បញ្ចូលក្នុងទណ្ឌកម្មចុងក្រោយបំផុតរបស់រុស្ស៊ី
04/27/2026 10:04 AM
រទេះសាឡីមិនត្រឹមជារបស់ប្រើប្រាស់បុរាណទេ តែក៏ជាផ្នែកមួយនៃសិល្បៈតាំងលម្អរក្សាទុកអត្តសញ្ញាណវប្បធម៌ខ្មែរឲ្យបន្តរស់នៅក្នុងសង្គមសម័យថ្មី
04/27/2026 10:04 AM
កម្លាំងសមត្ថកិច្ចចុះបង្រ្កាបអគារពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ ក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេស និងភស្ដុតាងមួយចំនួន
04/27/2026 10:04 AM
កីឡា ២ប្រភេទមកដល់មាតុភូមិវិញ អមមមេដាយប្រាក់ ១ ក្រោយ​ចប់ភារកិច្ច​ក្នុង​កីឡាលើ​ឆ្នេរ​ខ្សាច់​អាស៊ី នៅចិន
04/27/2026 10:04 AM
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល២រូប រួមគ្នាដើម្បីប្រជែងជាមួយលោក Netanyahu ក្នុងការបោះឆ្នោត
04/27/2026 10:04 AM