ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងប្រតិភូ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម

2024/11/04 01:55:45 pm        229
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានដឹកនាំគណៈប្រតិភូ ទៅចូលរួម កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី។ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន និងសន្និសីទគ្រួសារអាស៊ីលើកទី៤ ក្រោមមូលបទ “គ្រួសារអាស៊ីដែលមានភាពរឹងមាំ និងភាពធន់៖ បញ្ហាប្រឈម និងកាលានុវត្តភាព”។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី។ឯកឧត្តម ជា សុមេធី ដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន រួមជាមួយរដ្ឋមន្ត្រីនៃ ប្រទេសជាសមាជិកអាស៊ានដទៃទៀត ស្តីពីកិច្ចសហប្រតិបត្តិការលើការពង្រឹងស្ថានភាពគ្រួសារអាស៊ាន។ក្នុងឱកាសនៃកិច្ចប្រជុំ និងសន្និសីទ ឯកឧត្តមរដ្ឋមន្ត្រី នឹងអញ្ជើញក្នុងជំនួបទ្វេភាគីដាច់ដោយឡែក ជាមួយឯកឧត្តម ម៉ាហ្សាហ្កស ហ្ស៊ូគីហ្វលី ( Masagos Zulkifli) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ នៃសាធារណរដ្ឋសិង្ហបុរី នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិភាក្សាការងារលើកិច្ចសហការស្តីពីកិច្ចការគ្រួសាររវាងកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។ឯកឧត្តមរដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងទទួលជួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael George នៃរាជវង្សអង់គ្លេស និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Care for Children ដើម្បីពិភាក្សាលើគម្រោងរបស់អង្គការ Care for Children នៅកម្ពុជា៕ អត្ថបទ៖ គឹម ហុក 

កម្ពុជាកំពុងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឱ្យដល់កម្រិតថ្មី​មួយ​ទៀត

2024/11/04 01:45:00 pm        240
កម្ពុជាបាននិងកំពុងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាង​កម្ពុជា​ និងចិន ឱ្យឈានដល់កម្រិតថ្មីមួយ ទៀត, ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល និង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈទំហំពាណិជ្ជកម្មប្រទេស ទាំងពីរ​បាន​កំពុង​មាន​និន្នាការ​កើន​ឡើងល្អប្រសើរ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និងជាអនុប្រធានបចាំការនៃក្រុម​ប្រឹក្សា​ជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លើកឡើងក្នុង «វេទិកា​សហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា ឆ្នាំ ២០២៤» និង «ពិធី​សម្ពោធ​សមាគម​ឧស្សាហកម្ម​សេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា”នៅថ្ងៃទី ៤ ខែ វិច្ឆិកា នេះថា, ឆ្នាំ២០២៤ ជាខួប​លើក​ទី៦៦ នៃទំនាក់ ទំនងការទូត រវាងកម្ពុជា-ចិន ដែលជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ។ ជា​ការ​ពិត, «មិត្តភាពត្បូងពេជ្រ» រវាងកម្ពុជានិងចិន បានឆ្លុះ បញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ប្រសើរ រវាង​ប្រជាជាតិយើងទាំង ២ លើគ្រប់វិស័យ។ចំណែក​ពាក់ព័ន្ធពាណិជ្ជកម្ម, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ជាក់ស្ដែងសម្រាប់រយៈពេល ៣ ត្រីមាស ដើមឆ្នាំ ២០២៤ នេះ, ទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងចិន បានកើនដល់ប្រមាណ ៩,៨ ពាន់លានដុល្លារអាមេរិក, មានកំណើនប្រមាណ ១៣,២%, ធៀប នឹងរយៈ​ពេល​ដូច​គ្នា​ក្នុង​​ឆ្នាំ​២០២៣, ក្នុងនោះការនាំចេញពីកម្ពុជាទៅចិន មានទំហំប្រមាណ ១,២៧ ពាន់​លាន​ដុល្លារ​អាមេរិក​, មាន កំណើនប្រមាណ ២១% ធៀបនឹងឆ្នាំ ២០២៣; ខណៈដែល​ការ​នាំ​ចូល​ពី​ចិន​មក​កម្ពុជា​ ក្នុងរយៈពេលដូចគ្នា មានទំហំប្រមាណ ៨,៥២ ពាន់លានដុល្លារអាមេរិក, មានកំណើន​ប្រមាណ ​១២% បច្ចុប្បន្នកម្ពុជាបាននិងកំពុងបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម រវាងកម្ពុជានិងចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀត។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា សម្រាប់កម្ពុជា ក្នុង​នីតិកាល​ទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ,ស្វាហាប់, និងឈ្លាសវៃ ប្រកប​ដោយ​ចក្ខុ​វិស័យ​វែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង, និង​ថាមពល, បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដើម្បីកំណើន,ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយផ្តោត ជាសំខាន់ លើរបៀបវារៈធានា «ប្រសិទ្ធ​ភាព​សមិទ្ធកម្ម​» តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល, និង វះកាត់» និង អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី ១ បានកំណត់យក អាទិភាពគន្លឹះ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជា​ពិសេស គឺ បច្ចេកវិទ្យាឌីជីថល»; ក្នុងនេះបច្ចេកវិទ្យា, ពិសេសគឺបច្ចេកវិទ្យាឌីជីថល, ត្រូវ បាន​កំណត់​ជា​អាទិភាពគន្លឹះសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤.០ និងបរិវត្តកម្ម​ឌីជីថល​នៃ​សេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូច ជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើក​កម្ពស់​ផលិត​ភាព​សេដ្ឋកិច្ចដែ​ល​ជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបាននូវចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី 

ឧត្តមសេនីយ៍ឯក ហួត ឈាងអន រំលឹកដល់យោធិន នៃទីចាត់ការ​ចលនូប្បត្ថម្ភ​ទាំង​អស់​ត្រូវ​បង្កើន ស្មារតីស្នេហាជាតិ

2024/11/04 01:28:54 pm        203
ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ ទីចាត់ការចលនូប្បត្ថម្ភ អគ្គ​បញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពល​ទាហាន​ទាំងអស់ នៃ​​ទីចាត់​ការ​ចលនូប្បត្ថម្ភ អគ្គបញ្ជាការត្រូវបង្កើនស្មារតី មនសិការស្នេហាជាតិ ប្តេជ្ញា​ការពារ​បូរណ​ភាព​ទឹកដី ការពារជាតិមាតុភូមិ ការពារសុខសន្តិភាព ការពាររដ្ឋធម្មនុញ្ញា ការពាររាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ការពារផលប្រយោជន៍ជាតិ និងការពារផលប្រយោជន៍ប្រជាជន ហើយត្រូវទប់​ស្កាត់​នូវ​រាល់​ឧបាយកលញុះញង់ទាំងឡាយណា ដែលនាំឲ្យ មាននូវអសន្តិសុខជាតិនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងដំឡើង​ឋានន្តរសក្តិ​ជូន​នាយ​ទាហាន នាយទាហានរង និងពលទាហាន ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ​ជា​ច្រើន​នាក់​នូវ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានលើកឡើងថា ក្នុងនាម​ជា​កង​ទ័ព​ត្រូវ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបំពេញ និងសម្រេចគ្រប់ភារកិច្ច ដែលបាន​ប្រគល់​ឲ្យ​ជានិច្ចកាលធ្វើជាគំរូក្នុងការគោរពឲ្យបានម៉ឺងម៉ាត់នូវច្បាប់របស់រដ្ឋ ក្រឹត្យវិន័យ​របស់​កង​ទ័ព និងអនុវត្តន៍ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់តាមបទបញ្ជារបស់អគ្គបញ្ជាការ។ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏បានណែនាំឲ្យនាយទាហាន និង​ពល​ទាហាន​ទាំង​អស់ នៃនាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ត្រូវរក្សាសាមគ្គីភាពផ្ទៃ​ក្នុង​ឲ្យ​បាន​រឹងមាំ ទប់ស្កាត់នូវរាល់ឧបាយកលញុះញង់ បំបែកបំបាក់របស់ពួកអមិត្ត, ប្រឆាំងតប​ចំពោះ​សង្គ្រាម​ចិត្ត​សាស្ត្រ តាមរយៈគ្រប់រូបភាព, និងត្រូវចេះជួយឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​នៅគ្រា​មាន​ការ​ពឹង​ពាក់​ចាំបាច់ ,លើកកម្ពស់សីលធម៌រស់នៅ និងការពង្រឹងកាយសម្បទា និងចៀសឲ្យឆ្ងាយ​ពី​គ្រឿង​ញៀន គ្រប់ប្រភេទ មិនត្រូវល្មើសច្បាប់ចរាចរណ៍ មិនប្រើប្រាស់អាវុធខុសច្បាប់ មិនប្រព្រឹត្ត​អំពើ​ឆបោក និងអំពើដែលច្បាប់ហាមឃាត់ និងសង្គមស្អប់ខ្ពើមជាដើម។យ៉ាងណាក៏ដោយនៅក្នុងពិធីបំពាក់ឋានន្តរសក្តិនោះ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន ក៏​បាន​ថ្លែង​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពល​ទាហានទាំងអស់នៃទីចាត់ការចលនូប្បត្ថម្ភដែលបានគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និង​មាន​សាមគ្គីភាព​ផ្ទៃ​ក្នុង ព្រមទាំងបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយ​ឆន្ទៈ​ស្មោះត្រ​ង់ តស៊ូពុះពារគ្រប់ឧបសគ្គ និងមានសេចក្ដីក្លាហាន ហ៊ានលះបង់​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ចូល​រួម​ថែ​រក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងត្រៀម​ខ្លួន​គ្រប់​ពេល​វេលា​ចូល​រួម​ជួយ​អន្ត​រាគមន៍​ សង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយ​គ្រោះម​ហន្ត​រាយ​ផ្សេង​ៗ​នា​ពេល​កន្លង​មក​ផង​ដែរ​។ទាក់ទងនឹងកិច្ចការបំពាក់ឋានន្តរសក្តិនេះលោកឧត្តមសេនីយ៍ គូសបញ្ជាក់​ផង​ដែរ​អំពី​ការ​តែង​តាំង​មុខ​តំណែង និងដំឡើងឋានន្តរសក្តិជូនយោធិនទីចាត់ការចលនូប្បត្ថម្ភនាពេលនេះ គឺបាន​ប្រព្រឹត្តិ​ទៅ​ដោយ​មានយន្តការត្រួតពិនិត្យវាយតម្លៃច្បាស់លាស់លើសីលធម៌ គុណធម៌ សមត្ថភាព គុណភាព និងលទ្ធផលការងារ ជាពិសេសគោលការណ៍ដែលមានចែងក្នុងច្បាប់ ស្តីពីលក្ខ​ន្តិកៈ​ទូទៅ​ចំពោះ​យោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅ​សម្រា​ប់កង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ម្យ៉ាងវិញទៀតកិច្ចការនេះ ទីចាត់ការចលនូប្បត្ថម្ភបាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​កំណត់​របស់​ទីចាត់ការបុគ្គលិក និងគោលការណ៍ដឹកនាំរបស់អគ្គបញ្ជាការ៕ អត្ថបទ៖ បាន ចក់ 

រដ្ឋបាលខណ្ឌដូនពេញមានគម្រោងជាច្រើនត្រូវអនុវត្ត ដើម្បីតម្រូវការរបស់ពលរដ្ឋ ក្នុងឆ្នាំ២០២៥

2024/11/04 01:12:33 pm        203
រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥ – ២០២៧ ដើម្បីពិនិត្យការងារសម្រេចបានកន្លងមក និងទិសដៅការងារបន្ត ក្នុង មូលដ្ឋាន ។ កម្មវិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកាឆ្នាំ២០២៤នេះ ក្រោមវត្តមាន​ឯកឧត្តម សុខ ពេញវុធ អភិបាល រងរាជធានីតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈ​អភិបាល​​រាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាលខណ្ឌដូនពេញ នឹងមាន​ការ​ចូលរួម​ពី​ក្រុម​ប្រឹក្សា​ខណ្ឌ, មន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានី តំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យ​ឯកជន​ផងដែរ។ លោក ជា ខេមា អភិបាលខណ្ឌ ដូនពេញបាន​លើកឡើងថា​ការ​រៀបចំ​សិក្ខា​សាលា​សមាហរណ​កម្ម​ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់សង្កាត់ទាំង១១ នៅពេលនេះ មាន​គោល​បំណង ដើម្បី​ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ សង្កាត់ និង​ការ​ស្នើ​សុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និង​សប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និងខណ្ឌ។ លោកបន្តថា សិក្ខាសាលានេះរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ របស់សង្កាត់ និងខណ្ឌ ដែល​នៅ​ក្នុង​នោះចាំបាច់ត្រូវមានការចូលរួមគាំទ្រពី មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និង​វិស័យឯកជន ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំង​ពី​តម្រូវ​ការ​ជា​អាទិភាព​នៅ​ថ្នាក់​មូលដ្ឋាន ​ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងផងដែរថា សូម​កោតស​រសើរ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះ លោក លោកស្រី តំណាងឱ្យមន្ទីរជំនាញ តំណាងឱ្យអង្គការដៃ​គូរ​អភិវឌ្ឍ​នានា វិស័យឯកជន និង សប្បុរសជនទាំងអស់ ដែលបានជួយគាំទ្រដល់ ខណ្ឌដូនពេញ និង​សង្កាត់ទាំង១១ ក្នុងពេលកន្លងមក ហើយក៏សូមសំណូមពរឱ្យបន្តការគាំទ្រតទៅទៀត ដើម្បី​ចូល​រួម​អភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចំរើន ជាបន្តបន្ទាប់ ស្របតាម គោល​នយោបាយ​យុទ្ធ​សាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។សូម​បញ្ជាក់ផងដែរ សម្រាប់គម្រោងជាអាទិភាពរបស់រដ្ឋបាលខណ្ឌឆ្នាំ២០២៥ ដែល​ត្រូវ​ដាក់​ស្នើ​សុំ​ការ​គាំទ្រនៅ​ក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះមានចំនួន ១០៤គម្រោង ក្នុងនោះ ដែល​មានផ្នែកសេដ្ឋកិច្ច ២១គម្រោង; ផ្នែកសង្គមកិច្ច៤៨គម្រោង ;ផ្នែកបរិស្ថាន១៥គម្រោង; ផ្នែក​រដ្ឋបាល និងសន្តិសុខ២០គម្រោង៕ អត្ថបទ៖ កុម្ភះ 

៩ខែឆ្នាំ២០២៤ ខេត្តស្វាយរៀង មានមនុស្ស៦៩នាក់ស្លាប់ និង១៩៤នាក់​របួសធ្ងន់ស្រាល បង្កដោយគ្រោះថ្នាក់ចរាចរណ៍

2024/11/04 12:27:20 pm        240
បើទោះជាមានការរិតបន្តឹងច្បាប់ចរារចណ៍ផ្លូវគោក យ៉ាងណាក្តីតែអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅ​តែ​កើ​តមាននៅគ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្ត មានកំណើនកើន ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និងអ្នកបញ្ជាយានយន្ត​មាន​ការ​ធ្វេស​ប្រហែស​នៅ​ពេល​បើកបរ​តាម​ដង​ផ្លូវ​សាធារណៈ។លោកវរៈសេនីយឯក អ៊ុច សារ៉ន នាយកការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រាប់ BTV តាមសារតេឡេក្រាមអោយដឹងថា នៅ​ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ២០២៤ នៅស្វាយរៀងមានគ្រោះថ្នាក់ចរាចរណ៍​កើតឡើង ចំនួន​១០២​លើក ក្នុងនោះកើតឡើងនៅលើផ្លូវជាតិ ចំនួន៦៥លើក ផ្លូវខេត្ត ចំនួន១៩លើក ផ្លូវ​លំជន​បទ​ចំនួន​ ១៨លើក បើប្រៀបធៀបទៅនិង៩ខែឆ្នាំ២០២៣ មានការកើនឡើង ២០% បង្កអោយ​មនុស្ស​គ្រោះថ្នា​ក់ស្លាប់ចំនួន៦៩នាក់ និងមនុស្សចំនួន១៤៩នាក់ផ្សេងទៀតបានរបួសធ្ងន់ ស្រាល។លោកបានបញ្ជាក់បន្ថែមថា ការគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​មក​ពី​បើកបរ​ក្នុង​ល្បឿន​លឿន​ចំនួន​៣៦​លើក​ស្មើនិង​៣៥% មិនគោរពសិទ្ធិ២១លើកស្មើនិង២១% មិនប្រកាន់​ស្តំា​២០​លើក​ស្មើ​និង​២០% បត់ឆ្វេង-ស្តាំ១១លើក ស្មើនិង១១% វ៉ាជែងក្នុងស្ថានភាពគ្រោះថ្មាក់ ចំនួន៧លើក​ស្មើ​និង​៧%​បើកបរ​ក្នុងស្ថានភាពស្រវឹងចំនួន៤លើកស្មើនិង ៤% កត្តាយានយន្ត​២​លើ​ក​ស្មើ​និង​២%​បើកបរ​ក្នុងស្ថានភាពសុខភាពចំនួន១លើក ក្នុងចំណោម​អ្នក​បើកបរ​ម៉ូតូ​មិន​ពាក់​មួក​១០០នាក់​មិន​ពាក់​មួក​​៦៥នាក់ ។ ធ្វើអោយមធ្យោបាយខូចខាតយានយន្តគ្រប់ប្រភេទចំនួន១៥៣គ្រឿង រួមមាន រថយន្តតូច ចំនួន៣២គ្រឿង រថយន្តធំចំនួន១៧គ្រឿង ម៉ូតូចំនួន១០០គ្រឿង កង់​ចំនួ​ន​៣​គ្រឿង និងត្រាក់ទ័រចំនួន១គ្រឿង ការគ្រោះថ្នាក់​នេះ​បាន​បង្ក​ឡើង​នៅ​ក្នុង​ស្រុក​ស្វាយ​ជ្រំ​ចំនួន​១៨​លើក ក្រុងស្វាយរៀង១៤លើក និងស្រុកចន្ទ្រា៣លើក ក្រុងបាវិតចំនួន ២៣លើក ស្រុកស្វាយ​ទាប​ ចំនួន០៨លើក ស្រុកកំពង់រោទិ៍ ចំនួន៣លើក និងស្រុករំដួលចំនួន៣លើក៕ 

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទទួលបានជោគជ័យពីការវាយតម្លៃប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ

2024/11/04 12:17:06 pm        240
ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រដ្ឋបាលជលផល អង្គការ​សហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមរយៈ​ការផ្តល់ជំនួយបច្ចេកទេសរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានជំរុញឱ្យមន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហារ របស់​វិទ្យា​ស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានជោគជ័យពីការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព មន្ទីរ​ពិសោធន៍ (ISO/IEC 17025/2017) ដើម្បីពង្រីកវិសាលភាពលើសេវាកម្មរបស់ខ្លួន។ ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិនៃមន្ទីរពិសោធន៍នេះ ពិតជា​មាន​សារៈសំខាន់បំផុតក្នុងការធានាឱ្យសេវាកម្មដែលផ្តល់ដោយមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចទទួលបានការជឿជាក់និងមានសុក្រិតភាពសម្រាប់លទ្ធផលវិភាគផ្នែកគុណភាពនិងសុវត្ថិភាពនៃម្ហូបអាហារក្នុងវិស័យជលផលនិងវិស័យឧស្សាហកម្មម្ហូបអាហារផ្សេងទៀតក្នុងព្រះរាជា​ណាចក្រកម្ពុជា។គម្រោង CAPFISH-Capture ផ្តោតលើការអភិវឌ្ឍផ្នែកជលផលក្រោយប្រមូលផល ក្រោមការគាំទ្រថវិកាពី សហភាពអឺរ៉ុប (EU) អនុវត្តរួមគ្នាដោយ រដ្ឋបាលជលផល (FiA) និងអង្គការ UNIDO ដែលក្នុងនោះ ការលើកកម្ពស់សមត្ថភាពការធ្វើតេស្តរបស់មន្ទីរពិសោធន៍ផ្តោតលើសុវត្ថិភាពម្ហូបអាហារគឺជាសកម្មភាពដ៍សំខាន់មួយរបស់គម្រោង ដើម្បីធានាគុណភាពនិងសុវត្ថិភាព លើផល ផលិតផលជលផលក្នុងព្រះរាជាណាចក្រកម្ពុជា ។តាមរយៈជំនួយបច្ចេកទេសពីគម្រោង CAPFISH-Capture មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហាររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានស្តង់ដារ ISO/IEC 17025/2017 ក្នុងខែកញ្ញា ឆ្នាំ២០២២ ពីស្ថាប័នផ្តល់សេវាកម្មវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពជាអន្តរជាតិ (IAS) លើសមត្ថភាពធ្វើតេស្តប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារ។ នាពេលថ្មីៗនេះ ដោយមានជំនួយបន្ថែមពីគម្រោង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏បានពង្រីកវិសាលភាពនិងសមត្ថភាពធ្វើតេស្តរបស់ខ្លួនលើប៉ារ៉ាម៉ែត្រមីក្រូជីវសាស្រ្តនៃម្ហូបអាហារ និងទឹកចំនួន ៩ ប៉ារ៉ាម៉ែត្របន្ថែមទៀត ក្រោយពីត្រូវបានវាយតម្លៃទទួលស្គាល់ជាអន្តរជាតិដោយIAS។ ដូចនេះ អតិថិជនក្នុងវិស័យកែច្នៃម្ហូបអាហារដែលបំណងចង់វិភាគសំណាកម្ហូបអាហារនិងទឹក អាចមកទទួលយកសេវាកម្មធ្វើវិភាគប្រកបដោយទំនុកចិត្ត និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។លោក សុខ ណារិន តំណាងប្រចាំព្រះរាជាណាចក្រកម្ពុជារបស់អង្គការ UNIDO បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែង និងការអភិវឌ្ឍខាងលើនេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជំរុញការធ្វើពាណិជ្ជកម្មផល ផលិតផលជលផលនិង ផលិតផលកសិកម្មផ្សេងទៀត ដើម្បីជួយឱ្យសហគ្រាសផ្នែកម្ហូបអាហារ អាចសន្សំសំចៃពេលវេលានិងកាត់បន្ថយការចំណាយ លើការបញ្ជូនផលនិងផលិតផលរបស់ខ្លួនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍របស់ប្រទេសជិតខាងបានយ៉ាងច្រើនផងដែរ។ លោកសាស្ត្រាចាររ្យ André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អជាមួយគម្រោង CAPFISH-Capture ដោយបានលើកឡើងថា «ការវាយតម្លៃទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍ ដោយ IAS បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងការលើកកម្ពស់គុណភាព សេវាកម្មធ្វើតេស្ត ជាពិសេសលើកិច្ចការពាក់ព័ន្ធនឹងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។ លទ្ធផលដែលសម្រេចបាននេះ បង្កើនសមត្ថភាពរបស់យើងក្នុងការគាំទ្រសុខភាពសាធារណៈតាមរយៈការពង្រឹងសុវត្ថិភាពម្ហូបអាហារនិងជួយឱ្យវិស័យជលផល និងវិស័យឧស្សាហកម្មម្ហូបអាហាររបស់កម្ពុជាអាចឆ្លើយតបទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ ដែលចុងក្រោយផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្មនិងអ្នកបរិភោគ។ ឆ្លៀតឱកាសនេះ លោកសូមថ្លែងអំណរគុណដល់គម្រោងដែលបានបន្តកិច្ចគាំទ្រផ្នែកបច្ចេកទេសដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្នុងគោលដៅសម្រេចឱ្យបាននូវការទទួលស្គាល់គុណភាពជាអន្តរជាតិនៃប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់ការផ្តល់សេវាកម្មធ្វើតេស្តផ្នែកគីមីសាស្រ្តនាពេលដ៏ខ្លីខាងមុខបន្ថែមទៀត។ដើម្បីចូលរួមអបអរសាទរជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើសមិទ្ធផលដ៏មានសារៈសំខាន់ខាងលើ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានសម្តែងនូវសុទិដ្ឋិនិយមថា «តាមរយៈការពង្រីកវិសាលភាពលើសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានឹងអាចជំរុញកិច្ចសហការបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសសម្រេចបាននូវគោលបំណងរួមគឺលើកកម្ពស់គុណភាពនិងសុវត្ថិភាពនៃផល ផលិតផលជលផលកម្ពុជាចាប់តាំងពីការប្រមូលផលរហូតដល់តុអាហារ។ឯកឧត្តម អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ដែរថា ការពង្រីកវិសាលភាពទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាជំហានវិជ្ជមានមួយទៀត ដែលនឹងគាំទ្រដល់ប្រព័ន្ធត្រួតពិនិត្យផ្លូវការនិងអនុលោមភាពស្របតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារដែល សហគ្រាសផ្នែកម្ហូបអាហារពីវិស័យឯកជនត្រូវអនុលោមតាម។ ម៉្យាងវិញទៀត តាមរយៈកម្មវិធី CAPFISH-Capture សហភាពអឺរ៉ុប ពិតជាមានមោទនភាពក្នុងការគាំទ្រដល់ការពង្រីកវិសាលភាពសេវាកម្មធ្វើតេស្តរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលមានការទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងមន្ទីរពិសោធន៍ជាលក្ខណៈអន្តរជាតិ៕ អត្ថបទ៖ ទូច សោភ័ណ

កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បន្តផ្ដល់អាហារូបករណ៍ ៥០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ឆ្នាំសិក្សា២០២៥ នៅតាមគ្រឹះស្ថានឧត្ដមសិក្សាចំនួន ៦

2024/11/04 11:45:06 am        199
ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០២១ មក។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បន្តផ្តល់អាហារូបករណ៍ ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦។១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា១.១. អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ៣០០ កន្លែង៖v បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២០០ កន្លែង- ទូរគមនាគមន៍ និងបណ្តាញ (Telecommunications and Networking)៖ ជំនាញវិស្វកម្មទូរគមនាគមន៍និងបណ្ដាញ និងជំនាញសន្តិសុខសាយប័រ- វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)៖ ជំនាញវិស្វកម្មសុសវែរ និងវិទ្យាសាស្ត្រទិន្នន័យ- ធុរកិច្ចឌីជីថល (Digital Business)៖ ជំនាញពាណិជ្ជកម្មអេឡិចត្រូនិកv វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង- វិស្វកម្មសុសវែរ (Software Engineering)- វិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)v សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង- វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronic Engineering)- វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)v សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន ២០ កន្លែង- វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)- គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)v សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង- សេដ្ឋកិច្ចឌីជីថល (Digital Economy) - ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)។១.២. អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ២០០ កន្លែង៖v សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ - ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management / Computer Science) - បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)- សន្តិសុខសាយប័រ (Cybersecurity)- បញ្ញាសិប្បនិម្មិត (Artificial Intelligence)- ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)- ការអភិវឌ្ឍសុសវែរ (Software Development)- ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)- ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)២. អត្ថប្រយោជន៍នៃអាហារូបករណ៍និស្សិតជ័យលាភី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖- កុំព្យូទ័រយួរដៃ ១គ្រឿង- ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣ ១០០ - ២៤ ៧០០ ដុល្លារអាម៉េរិក- ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យា ជាដើម- ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ក្នុងរយៈពេលបួនឆ្នាំនៃការសិក្សាដើម្បីធានាជោគជ័យ។៣. លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយ គណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖- ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤ដែលមាននិទ្ទេសរួម A B ឬ C- ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងវិញ្ញាសាសម្ភាសន៍ផ្ទាល់មាត់- សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត។៤. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖ក. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ https://www.cadt.edu.kh/scholarship/ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។ខ. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សូមចុះឈ្មោះប្រឡងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ តាមរយៈតំណភ្ជាប់ https://www.aupp.edu.kh/.../techo-digital-talent.../ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០៩៣ ៣៦៦ ៦២៣ / ០៦៩ ២៦៦ ៦២៣ ឬអ៊ីមែល [email protected]។ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែង អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ហើយខិតខំរៀនសូត្រ អភិវឌ្ឍចំណេះដឹង ដើម្បីអាចទទួលបានឱកាសការងារល្អ មានប្រាក់ចំណូលខ្ពស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។

សហគ្រិនកម្ពុជាចាត់ទុកការពង្រីកចំណេះជំនាញ ជាមូលដ្ឋានគ្រឹះឈានទៅអភិវឌ្ឍន៍​អាជីវកម្មឱ្យរីកចម្រើន

2024/11/04 11:29:04 am        400
សហគ្រិនកម្ពុជា ចាត់ទុកការពង្រីកចំណេះដឹង ជំនាញ និងការទទួលនូវបទពិសោធន៍ផ្សេងៗ គឺ​ជា​មូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ ការគ្រប់គ្រង និងការរៀបចំផែនការសកម្មភាពអាជីវកម្ម ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែរីកចម្រើន។សហគ្រិនកម្ពុជាជាច្រើនរូប លើកឡើងនៅក្នុងជំនួបអាជីវកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោម​ប្រធាន​បទ (ផ្នត់គំនិត និង ការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្តជួយដល់សហគ្រិនកម្ពុជា) ដែលរៀប​ចំ​ដោយ​សមាគម​សហគ្រិនវីម៉ូកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការអភិវឌ្ឍន៍ និងការងារនេះ, រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើកការអភិវឌ្ឍន៍​ទីផ្សារ​ការងារ, ការលើក ស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចបង្កើតថ្មី, សហគ្រិនភាពថ្មី, ការពង្រីក​ភាពប្រកួតប្រជែង និងការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​ជាដើម​។សហគ្រិនទាំងនេះបានលើកឡើងបន្ថែមថា ស្របពេលសកម្មភាពរាជរដ្ឋាភិបាលកំពុងអនុវត្តនេះ បច្ចុប្បន្ន​យើងឃើញថា វិស័យឯកជនបានក៏បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ តាម​រយៈ​ការពង្រឹងចំណេះ ជំនាញ ការផ្លាស់ប្តូរនូវបទពិសោធន៍ ផ្សេងៗ ជាពិសេស​ការ​ផ្គូផ្គង​ស្វែង​រក​ដៃ​គូ​ពាណិជ្ជកម្ម ដែលជាគោលដៅដ៏សំខាន់នៃការជំរុញដល់ខ្សែច្រវាក់ផលិតកម្ម, និងការស្រូប យក​វត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ ដែលនេះជាការរួមចំណែកលើកកម្ពស់ផលិតភាពជាប្រព័ន្ធ។ទាក់ទិនសហគ្រិននេះដែរ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជុំវិញ​ភាពជាសហគ្រិននេះ សមាគមមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការ​ត្រួស​ត្រាយ​ផ្លូវ​ជូន​ដល់​ពួក​គាត់ តាមរយៈការបណ្តុះបណ្តាល ការផ្គូផ្គងដៃគូពាណិជ្ជកម្ម និង ការលើក​ទឹក​ចិត្ត​ឱ្យ​ពួក​គាត់​ចុះ​បញ្ជី​អាជីវកម្ម​ជាដើម ដើម្បីឱ្យទៅជាហគ្រាសដែលមានស្តង់ដារ ក្នុងគោលដៅ​ឈាន​ទៅ​ប្រកួត​ប្រជែង​ ផលិតផលលើទីផ្សារប្រកបដោយបរិយាបន្ន។  សូមបញ្ជាក់ថា ទាក់ទិននិងសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និង​ការ​បង្កើន​ភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មី​នៃ​កំណើន​សេដ្ឋកិច្ច ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និងភាព​ទាក់​ទាញ​នៃ​តំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និងតំបន់​ពាណិជ្ជកម្មសេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និង​ផលិត​ហិរញ្ញ​វត្ថុ​ សម្រាប់​គាំទ្រ​ដល់​ការវិនិយោគជាដើម ដែលប្រការទាំងនេះ គឺជាមូល ដ្ឋានគ្រឹះគាំទ្រដល់ដំណើរសេដ្ឋកិច្ច និង​ភាពរីកលូតលាស់នៃវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល១០ខែឆ្នាំនេះ គ្រឹះស្ថានអង្គរទទួលបានចំណូលជាង ៣៥លានដុល្លារ ពីការលក់សំបុត្រ​ចូលទស្សនាអង្គរ

2024/11/04 11:07:40 am        255
សៀមរាប៖ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បានទទួលប្រា​ក់ចំណូល​ជាង​៣៥​លាន ៩៨ម៉ឺនដុល្លាអាមេរិក ពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។ សេចក្ដី​ប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងរយៈពល១០ខែ ចាប់ពីខែមករា ដល់ខែដំណាច់​ខែ​តុលា​ឆ្នាំ​២០២៤​នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួនជាង៧ម៉ឺន៧ពាន់នាក់ នាក់ កើន​ឡើងជាង២៨ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួល​បាន​ប្រាក់​ចំណូល​ចំនួន​៣៥ ៩៨៧ ៩៦១ដុល្លាអាមេរិក កើនឡើងជាង២៨ភាគរយ បើធៀបនឹង​ឆ្នាំ​២០២៣​កន្លង​ទៅ​។​សេចក្ដីប្រកាសព័ត៌មានបន្ថែមថា សម្រាប់ខែតុលាឆ្នាំ២០២៤នេះ មានភ្ញៀវ​ទេសចរ​អន្ដរជាតិ​ទិញ​បណ្ណ​ចូល​ទស្សនាអង្គរ មានចំនួន៧៤ ៣៥៣នាក់ បើធៀបនឹងឆ្នាំ​២០២៣​កន្លង​ទៅ​កើន​ឡើង​ជាង​​១៨​ភាគរយ និងផ្ដល់ចំណូលថវិកាចំនួន៣ ៤៦៥ ២៣១ដុល្លា កើនឡើងជាង១៨ភាគរយ បើ​ធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕

ADB ផ្តល់ជំនួយឥតសំណង ១០លានដុល្លារ ដើម្បីឆ្លើយតបនឹង អំពើហិង្សាដែលទាក់ទង​នឹងយេនឌ័រនៅកម្ពុជា

2024/11/04 10:45:50 am        276
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១០ លានដុល្លារ ដើម្បី​គាំទ្រការឆ្លើយតបនឹងអំពើហិង្សាដែល ទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុង​គោល​បំណង​ជួយកម្ពុជាសម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ​២០៣០។គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹង យេនឌ័រ ជាគំនិតផ្តួចផ្តើមដោយឡែកដំបូងរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែល​ផ្តោត​ជា​ពិសេស​លើសមភាពយេនឌ័រក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់​ទំនង​ច្បាស់​លាស់​រវាង​ប្រព័ន្ធ​អភិបាលកិច្ចការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគុណភាព និង​លទ្ធភាព​ទទួល​បាន​សេវាកម្ម ឆ្លើយតបនឹង GBV ។គម្រោងនេះនឹង ពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពី​អំពើហិង្សាក្នុងគ្រួសារ ធ្វើអោយ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​នៅ​ថ្នាក់​មូលដ្ឋាន​ដោយ​ពង្រឹង​គុណភាព និងលទ្ធភាព​ទទួល​បានសេវា​ឆ្លើយ​តប​នឹង​ចាត់​ចែង​ជម្រក​សុវត្ថិភាព​សម្រាប់​ជន​រង​គ្រោះ ជាពិសេសនៅ​តំបន់ជនបទ និង ជំរុញការប្រើប្រាស់ដំណោះស្រាយ​ឌីជីថល​នៅ​ក្នុង​កម្ម​វិធី​មាន​មូលដ្ឋាន​នៅសាលារៀន និងនៅសហគមន៍​សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹង​សេវា​ការពារ​។ វានឹងលើកកម្ពស់ដំណោះស្រាយ​ឌីជីថល​សម្រាប់ការទទួលបានព័ត៌មាន ការអប់រំ និងធនធាន​ទំនាក់​ទំនង ២៤/៧ (២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍) អំពី GBV ដែលជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង ដើម្បី​ភ្ជាប់កិច្ចការពារ និងការឆ្លើយតបជាបន្ត​សំដៅទទួលបាន​ផល​ជះ​វិជ្ជមាន​ជា​អតិបរមា​។លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា «គម្រោង​ដ៏សំខាន់នេះ នឹងពង្រឹងយន្តការឆ្លើយតបជាប្រព័ន្ធ ពង្រីក​លទ្ធភាព​ទទួល​បាន​ជម្រក​សុវត្ថិភាព និងធានាថាជនរងគ្រោះទទួលបានការថែទាំដែលពួកគាត់ត្រូវការ។ គម្រោង​ក៏​នឹង​លើក​កម្ពស់​កម្ម​វិធីការ ពារមានមូលដ្ឋាននៅសហគមន៍ដែលផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន ដើម្បីដើរតួនាទីសំខាន់​ក្នុងការបង្កើន​ការយល់ដឹង និងបញ្ឈប់អំពើហិង្សា មុនពេលវាកើតឡើង។ ADB បន្តប្តេជ្ញាគាំទ្រកម្ពុជាក្នុង ការកសាងសង្គមដែលមានសុវត្ថិភាព និងបរិយាបន្នកាន់តែ​ច្រើន​សម្រាប់​ទាំងអស់គ្នា។»ចំនួនករណី GBV នៅតែបន្តមានច្រើន ទោះបីជាប្រទេសកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុង ការ​ប្រយុទ្ធប្រឆាំងនឹង GBV ដែលក្នុងនោះរាជរដ្ឋាភិបាល និងអង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើ​ការ​សាក​ល្បង​ វិធីសាស្ត្របង្ការប្រកបដោយជោគជ័យក៏ដោយ។ ចាប់តាំងពីឆ្នាំ ២០១៤ កម្រិត​អត្រា​ករណី​អំពើ​ហឹង្សា​បង្ក ដោយដៃគូស្និទ្ធស្នាលបានថយចុះ ៨ ពិន្ទុភាគរយ មក ២១% សម្រាប់ចំនួនស្ត្រី (អាយុ ១៥ ដល់ ៤៩ ឆ្នាំ) ដែលទទួលរងអំពើហិង្សាយ៉ាងហោចណាស់ម្តងក្នុងជីវិតពួកគាត់ នេះ​បើ​យោង​តាមអង្គការសុខភាពពិភព លោក។ ទោះបីកម្រិត​នេះ​ប្រសើរ​ជាង​កម្រិត​មធ្យម​ភាគ​ពិភព​លោក និងអាស៊ីអាគ្នេយ៍ដែលមាន ៣០% កម្ពុជា នៅតែប្រឈមមុខនឹងឧបសគ្គ ដោយ​សារ​ការ​ឆ្លើយ​តប​មិនទាន់រលូន បណ្តាលមកពី ភ្នាក់ងារ សាធារណៈច្រើន និងសេវា​ថែទាំ​ដែល​ផ្តោត​លើ​ជន​រង​គ្រោះ នៅមានកម្រិត។ដោយផ្អែកលើមេរៀនពីគម្រោង GBV មុនៗនៅអាស៊ី គំនិតផ្តួចផ្តើមនេះលើកកម្ពស់ វិធីសាស្ត្រ ដែល​មានការចូលរួមសកម្មពីគ្រប់ភ្នាក់ងាររដ្ឋាភិបាលដោយរួមបញ្ចូលសមភាពយេនឌ័រ និង​ការ​យក​ចិត្ត​ទុក ដាក់លើ GBV ពីក្រសួងសំខាន់ៗ រួមមានក្រសួងកិច្ចការស្ត្រី ក្រសួងមហាផ្ទៃ និង ក្រសួង​សេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយកិច្ចសហការ។គម្រោង​១០ លានដុល្លារនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានជាជំនួយឥតសំណងពីមូលនិធិអភិវឌ្ឍន៍ អាស៊ី ដែលគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ របស់ ADB ដែលត្រូវ​ការ​ជំនួយ​គាំទ្រ​នេះ​បំផុត​។ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់ និង​និរន្តរ​ភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បី​លុប​បំបាត់​ភាព​ក្រី​ក្រ​ខ្លាំង​។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
07/11/2026 07:07 PM
កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
07/11/2026 05:07 PM
ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
07/11/2026 05:07 PM
អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
07/11/2026 05:07 PM
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងា​រជាង ២ពាន់កន្លែងកំពុងរង់​ចាំអតីតពល​ករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
07/11/2026 04:07 PM
ជប៉ុនបាញ់បង្ហោះ និងចុះចតរ៉ូកែតដែលអាចប្រើប្រាស់​ឡើងវិញបានដោយជោគជ័យ​
07/11/2026 03:07 PM
មនុស្សយ៉ាង​ហោចណាស់ ១០​​នាក់រងរបួស ខណៈរុស្ស៊ីវាយប្រហារទីក្រុងគីវ ដោយមីស៊ីល
07/11/2026 03:07 PM